vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ក្រុមហ៊ុនប្រមូលទិញដំឡូងមីបង្ហាញពីរបៀបដាំដុះដំឡូងមីផ្ដល់ទិន្នផលខ្ពស់ដល់កសិករ

ខេត្តបាត់ដំបង៖ដោយសារតែបច្ចុប្បន្នប្រទេសកម្ពុជាជួបប្រទះនិងការប្រែប្រួលអាកាសធាតុទើបធ្វើឲ្យប្រជាកសិករមានការលំបាកយ៉ាងខ្លាំង ដោយប្រឈមនិងហានិភ័យខ្ពស់ទៅលើការដាំដុះដំណាំដំឡូងមីនិងដំណាំពោត ទើបធ្វើឲ្យក្រុមហ៊ុនស៊ារីកានវឌ្ឍនៈ ឌីវេឡុបមេនត្រេឌីង ខូលអិលធីឌី ជួយបង្រៀនបច្ចេកទេសដាំដុះនិងការជ្រើសរើសពូជដល់ប្រជាកសិករ។

លោកហែម ស៊ីណាក់អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹកបានថ្លែងថាៈ”ក្នុងនាមអាជ្ញាធរដែនដីលោកសាទរទាំងស្រុងចំពោះក្រុមហ៊ុនដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង ក៏ដូចជាការអនុវត្តផ្ទាល់របស់ក្រុមហ៊ុន ដែលមានដូចជាគ្រាប់ពូជពោត ពូជដើមដំឡូងមី ជីនិងថ្នាំបង្ការមេរោគផ្សេងៗផងដែរ”។
លោកបន្តថាៈ”កន្លងមកនេះនៅក្នុងស្រុកភ្នំព្រឹកទាំងមូលមិនទាន់មានក្រុមហ៊ុនណាមួយបានបង្ហាញអំពីបច្ចេកទេស ពូជ ជីដើម្បីបង្ការជម្ងឺផ្សេងៗដល់ដំណាំនោះទេ។ក្រុមហ៊ុននិងមានចុះកិច្ចសន្យាឲ្យខ្ចីពូជដាំដុះ ជួយបង្រៀនបច្ចេកទេសដាំថែទាំព្រមទាំងឲ្យខ្ខីប្រាក់មុនខ្លះក្នុងការប្រមូលផល ដែលលក្ខខណ្ឌតម្រូវឲ្យកសិករលក់ផលដំឡូងមីឲ្យក្រុមហ៊ុនដែលមានអាជ្ញាធរមូលដ្ឋានដឹងលឺ,ហើយក្រុមហ៊ុនក៏ត្រូវទិញលើតម្លៃទីផ្សាផងដែរ។

លោកប៊ុន វឌ្ឍនៈប្រធានក្រុមហ៊ុនស៊ារីកានវឌ្ឍនៈឌីវេឡុបមេនត្រេឌីង ខូលអិលធីឌីបានលើកឡើងថាៈ”នៅក្នុងឆ្នាំ២០១២ក្រុមហ៊ុនរបស់លោកបានលក់ពូជពោត ជីសញ្ញារូបខ្ទីង ថ្នាំបំប៉ននិងថ្នាំព្យាបាលរោគផ្សេងៗ។លោកបន្តថាៈនៅក្នុងឆ្នាំ២០១៣ក្រុមហ៊ុនបានចុះបញ្ជីការនិងទទួលបានអាជ្ញាប័ណ្ណមានសិទ្ធនាំចូលផ្តាច់មុខជីកសិកម្មសរីរាង្គសញ្ញារូបខ្ទីងនិងពូជពោត ជីបំប៉នសញ្ញាព្រីមមៀរចូលមកប្រទេសកម្ពុជា”។

លោកបន្តថាៈ”ប្រជាកសិករខ្មែរប្រកបអាជីវកម្មកសិកម្មតែងប្រឈមនិងជួបប្រទះបញ្ហាជាច្រើនក្នុងការដំាដុះមិនទទួលបានទិន្នផលខ្ពស់ដាំដុះតែតាមបែបសាមញ្ញក្នុង១ហិកតាបានផលតែពី១០ទៅ១៥តោនតែបើពួកគាត់ងាកមកដាំដុះតាមបែបបច្ចេកទេសដែលក្រុមហ៊ុនបានណែនាំ,ទាំងការថែទាំដីឆ្លាស់ការដាំដុះដំណាំលើដី១កន្លែងដដែលៗ ការប្រើពូជ(កែវមរកតនិងR13) ជី ថ្នាំបំប៉ននោះពួកគាត់និងបានទិន្នផលខ្ពស់ក្នុង១ហិកតាពី៤៥ទៅ៦០តោនក្នុង១ហិកតាដំឡូងមីស្រស់បើស្ងួតបានតែ៣៩តោនទេក្នុង១ហិកតាការចំណាយទុនសប់គ្រប់អស់៦០០ដុល្លារ,ពួកគាត់និងបានកម្រៃមកវិញ៣,៧០០ដុល្លារក្នុង១ហិកតារយៈពេលតែ៩ខែប៉ុណ្ណោះបានផល។

លោកប្រធានក្រុមហ៊ុនបន្តថាៈ”បញ្ហា១ទៀតដែលសំខាន់សម្រាប់ប្រជាកសិករគឺបញ្ហាទីផ្សារលក់ផលិតផលដំឡូងមីក្រោយប្រមូលផលរួច។ដូច្នេះហើយទើបក្រុមហ៊ុនស្វែងរកដៃគូរប្រចាំប្រទេសថៃមកជួយដោះស្រាយនិងទិញផលិតផលដំឡូងមីពីកសិករខ្មែរដោយក្រុមហ៊ុនបានចុះកិច្ចសហប្រតិបត្តិការណ៏អនុស្សារណៈយោគយល់គ្នាMOUត្រីភាគីរវាងក្រុមហ៊ុនលោកជាមួយនិងសហគមន៏ខណុមវ៉ាណាមយិននិងក្រសួងការពារជាតិនិងបានផ្តល់អាហារូបករណ៏ជូនដល់យោធិនកម្ពុជាទូទាំងប្រទេសចំនួន២០រូបដែលបានចូលរួមសិក្ខាសាលាស្តីអំពីបច្ចេកទេសដាំដុះដំណាំដំឡូងមីរយៈពេល១ខែ។

សូមបញ្ជាក់ថាៈនៅថ្ងៃទី២ខែវិច្ឆិការឆ្នាំ២០១៦ក្រុមហ៊ុនស៊ារីកានវឌ្ឍនៈបានបង្កើតMOUជាលក្ខណៈត្រី ដើម្បីនាំចេញផលិតផលដែលមានគុណភាពដូចជា ដំឡូងមី ពោតទៅធ្វើជាចំណីគោ នៅទីបញ្ជាការយោធភូមិភាគទី៥៕

 

ធនាគារជប៉ុន The Bank of Tokyo-Mitsubishi UFJគ្រោងពង្រីកការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ធនាគារ The Bank of Tokyo-Mitsubishi UFJ ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកប្រតិបត្តិការ និងទុនវិនិយោគរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យកាន់តែរីកចម្រើន ក៏ដូចជាទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន ។នេះបើតាមមន្ដ្រីបានអោយដឹងនៅក្រោយជំនួបក្នុងសប្ដាហ៍រវាង ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាមួយប្រតិភូធនាគារធំជាងគេនៅជប៉ុន The Bank of Tokyo-Mitsubishi UFJ ដឹកនាំដោយ លោក តាកាយ៉ុស្ស៊ិ ហ្វឹតាអេ នាយកប្រតិបត្តិធនាគារ ប្រចាំតំបន់អាស៊ីនិងអូសេអានី អំពីការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ។
ក្នុងជំនួបពិភាក្សានេះ លោក ហ្វឹតាអេ បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាជារួម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយស្រួល និងយកចិត្តទុកដាក់ចំពោះការវិនិយោគពីក្នុង និងក្រៅស្រុក ។ លោក ហ្វឹតាអេបង្ហាញការពង្រីកប្រតិបត្តិការ និងទុនវិនិយោគរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ជាកិច្ចឆ្លើយតប លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានសេចក្តីរីករាយ ចំពោះការរួមចំណែករបស់ The Bank of Tokyo-Mitsubishi UFJ នៅកម្ពុជា ហើយក៏ស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារក្នុងការពង្រីកប្រតិបត្តិការនិងការវិនិយោគរបស់ខ្លួននៅកម្ពុជា ។
ធនាគារ The Bank of Tokyo-Mitsubishi UFJ ជាធនាគារដ៏ធំជាងគេនៅប្រទេសជប៉ុន និងជាធនាគារមួយក្នុងចំណោមធនាគារធំបំផុតរបស់ពិភពលោក ដែលមានដើមទុនប្រមាណ ១៥ ប៊ីលានដុល្លារអាមេរិក មានសាខាក្នុងស្រុកនិងបរទេសជាង ៨០០ និងបុគ្គលិកសរុបជាង ៣៥ពាន់នាក់ ។
វត្តមានរបស់ធនាគារធំជាងគេរបស់ជប៉ុនមួយនេះ ក៏បានបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងទស្សនវិស័យនាពេលខាងមុខ ៕

 

ទស្សនជុំវិញការប្រើប្រាស់ប្រាក់រៀល

ភ្នំពេញ៖លោកលុយ ចាន់ណាមន្ដ្រីរដ្ឋាភិបាល៖ ទិវាប្រាក់រៀលមានសារៈសំខាន់ណាស់ក្នុងការរំឭកពីការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក៏ដូចជាបំផុសទឹកចិត្តសាធារណជន ឱ្យចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ។ ទិវាថ្ងៃនេះក៏បានផ្តល់ឱកាសដល់និស្សិត ស្វែងយល់ពីតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចនិងសង្គម។

លោក ឧកញ៉ា សុខ ពិសិដ្ឋពីសហគ្រិនវ័យក្មេង៖ ឯកភាពក្នុងការឱ្យកំណត់តម្លៃនិងទូទាត់ជាប្រាក់រៀលលើអាជីវកម្មលក់រាយ តាមផ្សារទំនើបឬរាល់មុខទំនិញដែលមានតម្លៃក្រោម ៥០ ឬ ១០០ ដុល្លារអាមេរិក ។ សូមឱ្យយុវជនជំនាន់ក្រោយចូលរួមគិត ចូលរួមធ្វើ និងទទួលខុសត្រូវ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
លោកឧកញ៉ា ហួត អៀងតុងសមាគមន៍មីក្រូហិរញ្ញាវត្ថុ ៖ ប្រាក់រៀលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការរបស់វិស័យមីក្រូហិរញ្ញវត្ថុ។ ប្រជាជននៅតាមជនបទប្រើប្រាស់ប្រាក់រៀលយ៉ាងទូលំទូលាយ។ ដើម្បីរួមចំណែកលើកកម្ពស់ប្រាក់រៀល គួរជំរុញឱ្យប្រជាជនបើកគណនីសន្សំជាប្រាក់រៀលឱ្យបានច្រើន។ ចំពោះបញ្ហាទាក់ទងនឹងការកាន់ប្រាក់រៀលច្រើននៅក្នុងដៃសម្រាប់ទូទាត់ទំនិញនិងសេវា គឺអាចទូទាត់ទំនិញនិងសេវា តាមរយៈកាតនិងទូរស័ព្ទដៃ។
លោក ឧកញ៉ា លឹម ហេងពីសភាពាណិជ្ជកម្ម៖ អាជីវកម្មលក់រាយ ផ្សារទំនើប គួរកំណត់តម្លៃនិងទូទាត់ជាប្រាក់រៀល ឬរាល់មុខទំនិញដែលមានតម្លៃក្រោម ៥០ ឬ ១០០ ដុល្លារអាមេរិក គួរកំណត់តម្លៃនិងទូទាត់ជាប្រាក់រៀលនៅលើទីផ្សារកម្ពុជា ។ លោក សង្ឃឹមថា ប្រាក់រៀលនឹងត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងជាលំដាប់ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងការអនុវត្តគោលនយោបាយស្ថិរភាពអត្រាប្តូរប្រាក់និងស្ថិរភាពថ្លៃដ៏ត្រឹមត្រូវរបស់ធនាគារជាតិនៃកម្ពុជា ។
លោកស្រី នាវ ច័ន្ទថាណាទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងទិវាប្រាក់រៀល អបអរសាទរការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញលើកទី៣៧ ៖ កម្ពុជាត្រូវតែរក្សានិងជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិប្រកបដោយចីរភាព។រូបិយវត្ថុមានអត្ថន័យនិងគុណតម្លៃសំខាន់ណាស់ចំពោះនយោបាយ សេដ្ឋកិច្ចនិងសង្គម ដោយសារតួនាទីរូបិយវត្ថុជាតំណាងឱ្យអធិបតេយ្យភាពជាតិ វប្បធម៌និងអរិយធម៌ជាតិ ឯករាជ្យភាពជាតិ និងអំណាចសេដ្ឋកិច្ចរបស់រដ្ឋ ៕

 

ចិនសន្យាជួយកម្ពុជាលើការងារភូតគាមអនាម័យ ដើម្បីជំរុញការនាំចេញ

 

ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោក វ៉ាង ស៊ូវិន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសចិន បានជំរុញឲ្យប្រទេសកម្ពុជា ធ្វើការជាមួយអគ្គរដ្ឋបាលគ្រប់គ្រង អធិការកិច្ច និងធានាគុណភាព (AQSIQ) ចំណុះឲ្យក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់គុណភាពទំនិញ (CCIC) របស់ចិននៅក្នុងប្រទេសកម្ពុជា ដែលមានឯកទេសខាងផ្នែកអនាម័យ និងភូត្តគាមអនាម័យ។នេះបើតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
លោកវ៉ាង ស៊ូវិន បានលើកឡើងដូចនេះ ដើម្បីឆ្លើយតបនឹងសំណើរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ដែលបានស្នើសុំឲ្យភាគីចិន ជួយទិញកសិផល និងទំនិញផ្លែឈើបន្ថែមទៀត ពីប្រទេសកម្ពុជា។លោកអនុរដ្ឋមន្ត្រីចិន ក៏បានជូនអនុសាសន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្វើការទំនាក់ទំនងជាមួយ AQSIQ តាមរយៈស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបេកាំង និងលើកយកបញ្ហានេះ នៅពេលដែល លោករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមកិច្ចប្រជុំ “One Belt One Road” នៅក្នុងខែឧសភា ខាងមុខ។
ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលនៃប្រទេសចិន ដែលបានផ្តល់កិច្ចសហការល្អលើវិស័យពាណិជ្ជកម្ម ជាពិសេសជួយទិញអង្ករពីប្រទេសកម្ពុជាចំនួន ២០០ពាន់តោន រៀងរាល់ឆ្នាំ និងអនុញ្ញាតឲ្យពាណិជ្ជករខ្មែរ ធ្វើការនាំចូលផលិតផលកសិកម្មចំនួនជាង ១ម៉ឺនប្រភេទ ក្រោមបន្ទាត់ពន្ធគយ ៩៧% ដោយមិនជាប់កូតានិងពន្ធគយ (DFQF)។
សូមរំលឹកថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុន រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះអនុស្សារណៈលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ក្នុងនោះក៏មានការអនុវត្តលើបញ្ហាអនាម័យ និងភូត្តគាមអនាម័យនៅក្នុងប្រទេសទាំងពីរផងដែរ៕

 

អ្នកនាំពាក្យ៖កម្ពុជាបង្កើតឲ្យមានច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មដើម្បីការពារនូវផលិតកម្មនិងឧស្សាហកម្មក្នុងស្រុក


ភ្នំពេញ៖ កម្ពុជាបានបង្កើតឲ្យមានច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដើម្បីការពារនូវផលិតកម្មនិងឧស្សាហកម្មក្នុងស្រុកពីការហូរចូលយ៉ាងគំហុកនៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជាដែលជាបច្ច័យមិនល្អ និងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ឬគំរាមគំហែងមិនឲ្យឧស្សាហកម្មរីកចំរើន និងការបន្ទុចបង្អាក់រារាំងវិនិយោគមកកាន់កម្ពុជា។
ច្បាប់សី្តពីឧបាស្រ័យពាណិជ្ជកម្មនេះ សម្រាប់ការពារដល់ផលិតកម្ម និងឧស្សាហកម្មកម្ពុជាពីផលប៉ះពាល់នៃការលក់បន្ទាបថៃ្លខុសពីប្រក្រតី នៃទំនិញដែលនាំចូលមកលក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាព្រមទាំងផ្តល់ទំនុកចិត្តនិងធើ្វជាខែលការពារវិនិយោគិនក្នុងស្រុកនិងបទេសដែលបានបណ្តាក់ទុននៅកម្ពុជាតាមរយៈការដាច់ចេញនូវគោលការណ៍យន្តការនិងនីតិវិធីនានាសម្រាប់ជួយធានាដល់ការប្រកួតប្រជែងដោយសុច្ចរិតនិងស្មោះត្រង់ រវាងផលិតករពាណិជ្ជករ ដែលផលិតនិងលក់ផលិតផលក្នុងស្រុកជាមូយនិងផលិតករបរទេសនិងពាណិជ្ជករដែលបាននាំចេញនូវផលិតដូចគា្នមកលក់នៅកម្ពុជា។
នេះជាការគូសបញ្ជាក់ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានសរសេរនៅក្នុងទំព័រហ្វេសបុក នាព្រឹកថ្ងៃទី២៤ មីនា ក្នុងពេលដែល គណៈរដ្ឋមន្ត្រីកំពុងបើកកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍របស់ខ្លួននៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤មីនានេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី កម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោមៈ ទី១សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ទី២សេចក្តីព្រាង ក្របខណ្ឌគោលនយោបាយជាតិ គាំពារ សង្គមឆ្នាំ២០១៦-២០២៥ និងទី៣បញ្ហាផ្សេងៗ។
លោកផៃ ស៊ីផាន បានឲ្យដឹងទៀតថា៖”ច្បាប់នេះមានគោលបំណងការពារនិងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្ពុជាបណ្តាលមកពីការធើ្វពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់និងការនាំចូលដោយគំហុក ព្រមជាមួយ និងការកំណត់អំពីគោលការណ៍ យន្តការ នីតិវិធី និងវិធានទាក់ទងនឹងឧបាស្រ័យពាណិជ្ជកម្ម ដែលមានវិសាលភាពអនុវត្តចំពោះការលក់បង្ខូចថៃ្ល ការឧបត្តម្ភធននិងធានការពន្ធប៉ះប៉ូវនិងវិធានការការពារទាក់ទងនឹងការធើ្វពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមកិច្ចព្រមពៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភលោក”៕

មន្ត្រីកាំកុងត្រូលសហការជាមួយមន្ត្រីគយចាប់ជង្គង់មាន់និងប្រហិតសាច់មាន់ខូចគុណភាពទំងន់៣៤០គីឡូក្រាម

បន្ទាយមានជ័យ៖មន្ត្រីកាំកុងត្រូលសហការជាមួយមន្ត្រីគយចាប់ជង្គង់មាន់និងប្រហិតសាច់មាន់ខូចគុណភាពនៅថ្ងៃទី២២ខែមីនាឆ្នាំ២០១៧នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ 
លោក សៀន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងនាយកដ្ឋានកាំកុងត្រូលដាក់វិធានការយ៉ាងតឹងរឹងចំពោះទំនិញ ខូចគុណភាព ដែលឈ្មួញ លួចនាំចូលពីប្រទេសជិតខាង។
លោកបានបញ្ជាក់ថា៖មន្ត្រីសាខាកាំកុងត្រូលខេត្តប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតសហការជាមួយមន្ត្រី គយនិងរដ្ឋករប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានស្រាវជ្រាវឈានដល់ចាប់បានជង្គង់មាន់និងប្រហិត សាច់មាន់ ខូចគុណភាពទំងន់៣៤០គីឡូក្រាម ដែលឈ្មួញដាក់បង្កប់តាមរទេះដឹកទំនិញត្រូវបានយកទៅដុតកំទេចចោល។
លោក សៀន ស៊ីណាត បានបញ្ជាក់ថា៖ក្រោយពេលចាប់បានជង្គង់មាន់និងប្រហិតសាច់មាន់ខូចគុណភាពហើយបានធ្វើកិច្ចសន្យាដល់អ្នកអស់រទេះនិងស្រាវជ្រាវរកម្ចាស់ទំនិញខូចគុណភាពដើម្បីចាត់ការតាមច្បាប់។ ព្រោះ ថា៖ទំនិញដែលចាប់បានជាជង្គង់មាន់និងប្រហិតសាច់មាន់នេះជាទំនិញដែលខូចគុណភាពឈ្មួញលួចលាក់នាំចូលមកលក់ក្នុងស្រុកប្រជាពលរដ្ឋទិញទៅបរិភោគប៉ះពាល់ដល់សុខភាពបើបងប្អូនបានប្រទះឃើញកន្លែងណាមានសហការមន្ត្រីជំនាញចាត់ការតាមច្បាប់៕(EML)March-052

កសិករខេត្តកំពង់ធំចាប់ប្រមូលស្រូវប្រាំងតែតម្លៃនៅទាប

ខេត្តកំពង់ធំ៖កសិករនៅឃុំប្រាសាទអណ្តែត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងតែមមាញឹកចុះប្រមូលផលស្រូវ ខណៈកសិករទីនោះបានជ្រើសរើសយកពូជស្រូវប្រាំង ប្រភេទ៤៩និងស្រូវ៨៥ទៅបង្កបង្កើតផលនៅដើមឆ្នាំ២០១៧នេះ ដោយទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនតែតម្លៃនៅទាប។
នៅក្នុងចុងសប្តាហ៏ទី៣ខែមីនាឆ្នាំ២១០៧នេះ កសិកររស់នៅឃុំប្រសាទអណ្តែត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននាំគ្នាចុះប្រមូលផលស្រូវប្រាំង បន្ទាប់ពីពួកគាត់បានចុះសាបព្រោះស្រូវប្រាំង ប្រភេទពូជស្រូវ៤៩និងស្រូវ៨៥ ចាប់ពីដើមខែមករារហូតមកដល់ចុងខែមីនានេះ។
លោកពូឌុចសំណាង ជាកសិករគំរូ មានអាស័យដ្ឋាននៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ បានថ្លែងប្រាប់ទូរទស្សន៏រស្មីហង្សមាសឲ្យដឹងនៅថ្ងៃទី២៣ខែមីនា នេះថា៖” ក្រុមគ្រួសារនិងបងប្អូនរបស់គាត់ បាននាំគ្នាមកធ្វើស្រែប្រាំងនៅតំបន់ឈូកវ៉ាន់ ក្នុងឃុំប្រាសាទអណ្តែត ស្រុកកំពង់ស្វាយ។
លោកបានជួលដីគេក្នុង១ហិកតាងតម្លៃ៤០ម៉ឺនរៀល ក្នុងនោះអាចបង្កបង្កើតផលបាន២លើក ហើយលើកទី១នេះពួកគាត់ជ្រើសរើសយកពូជស្រូវ ប្រភេទ៤៩និង៨៥ សម្រាប់បង្កបង្កើតផលលើផ្ទៃដីជិត៣០ហិកតា។ស្រូវនេះមានរយៈពេលជាង២ខែ អាចប្រមូលផលបាន។
លោកបានបន្តថា៖”ទិន្នផលស្រូវឆ្នាំ២០១៧នេះមានការកើនឡើងខ្ពស់ជាងមុន ដោយលទ្ធផលគីតជាមធ្យម ទទួលបានផលចាប់ពី៥តោនទៅ៦តោន ទិន្នផលនេះមានបរិមាណច្រើនជាងឆ្នាំមុនៗ ខណៈដែលមុនស្រូវពុំមានទឹកគ្រប់គ្រាន់ឡើយហើយឆ្នាំនេះ លោកបានផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់តែតម្លៃស្រូវនៅមានកំរឹតត្រឹម៧៥០រៀល១គីឡូមិនទាន់ស្មើដើមដូចកាលពីឆ្នាំ២០១៥មានតម្លៃ៨០០រៀលក្នុង១គីឡូក្រាម។
ទោះបីជាស្រូវមានតម្លៃទាបបន្តិចក៏ដោយ លោកពូឌុចសំណាងបានបន្តថា៖”ក្រុមគ្រួសាររបស់និងពង្រីកផ្ទៃដីបន្តែមទៀត ឲ្យគ្រប់៥០ហិកតានៅលើកទីនេះ ដែលចាប់ផ្តើមចុះបង្កបង្កើនផលនៅខែមេសាខាងមុខនេះ ព្រោះទិន្នផលស្រូវថ្មីៗនេះលោកពេញចិត្តនិងទទួលយកតាមបំណងប្រាថ្នា”។លោកបានបន្ថែមថា៖”ក្រុមឈ្មួញកំពុងតែចុះទៅកម្មង់ទិញដល់ៗស្រែតែម្តងដើម្បីនាំទៅកាន់ប្រទេសជិតខាង”។
យោងតាមរបាយការណ៏ពីមន្ទីរកសកម្មខេត្តកំពង់ធំ បានបញ្ជាក់ថា៖”ទិន្នផលស្រូវប្រាំងដែលទទួលបាននៅក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧នេះមានចំនួន៣៨.០៥៩ហិកតា គិតជាមធ្យមគឺ៤;៤៦៥តោន/១ហិកតា បើប្រៀបធៀបនឹងឆ្នាំ២០១៦ កើនឡើង០;០៤៤តោនក្នុងមួយហិចតា និងដំណាំរួមផ្សំសរុប១៨៦២ហិចតា ឪឡឹក១០៧៧ហិតា ពោត២៧១ហិតា អំពៅ៣៩និងបន្លែ៣៩៤ហិតា៕

 

 

កម្ពុជាទទួលការវិនិយោគពីបរទេសជាង២ពាន់លានដុល្លារក្នុងឆ្នាំ២០១៦

ភ្នំពេញ៖កម្ពុជាទទួលការវិនិយោគពីបរទេសជាង២ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ភាគច្រើនលើវិស័យសេវាកម្មនិងអចលទ្រព្យ។
តាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចបានអោយដឹងថា៖កាលពីឆ្នាំ២០១៦ កន្លងមកនេះ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសសរុបមានប្រមាណ ២០០០ លានដុល្លារអាម៉េរិក កើនឡើងខ្ពស់ជាងឆ្នាំ២០១៥ ដែលមានប្រមាណ១៧០០លានដុល្លារអាម៉េរិក ហើយទំហំទុនវិនិយោគសរុបលើឧស្សាហកម្មភេសជ្ជៈក៏មានការកើនឡើង ដែលជាសញ្ញាវិជ្ជមានមួយ នៃការរីកលូតលាស់របស់វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ដោយបានឆ្លើយតប នឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។
ដោយឡែកថ្មីៗនេះក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡាចុះហត្ថេលខាជាមួយក្រសួងសេដ្ឋកិច្ច វិស័យសាធារណៈ និងវិស័យឯកជនដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។លោក ដេវីត វីង ហ្កល់វើដ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា បានឱ្យដឹងថា កូកាកូឡា ហៅភាពដៃគូនេះថា ជាយុទ្ធសាស្ត្រត្រីកោណមាស ដែលផ្សាភ្ជាប់រវាងវិស័យឯកជនជាមួយ រាជរដ្ឋាភិបាលព្រមទាំងសង្គមស៊ីវិល ក្នុងទិសដៅឈ្នះឈ្នះ។
លោកបានបន្ដថា៖” ការចុះហត្ថលេខានាថ្ងៃនេះ បង្ហាញនូវចក្ខុវិស័យរួមគ្នារវាងវិស័យសាធារណៈ និងវិស័យឯកជនដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា”។
លោកបានឱ្យដឹងទៀតថា៖” ក្រុមហ៊ុន ឯកជនផ្សេងទៀតនឹងផ្តល់ការសហការជាមួយវិស័យ សាធារណៈដូច ក្រុមហ៊ុនកូកាកូឡា ដែលតែងតែវាយតម្លៃខ្ពស់ចំពោះវប្បធម៌តម្លាភាព”៕

 

កសិករត្អូញត្អែរថាឈ្មួញទិញផ្លែស្វាយកែវរមៀតឆ្នាំនេះក្នុងតម្លៃថោក

ខេត្តកំពង់ចាម៖ថ្ងៃទី១៩ខែមីនាឆ្នាំ២០១៧ប្រជាពលរដ្ឋនៅភូមិមហាឃុំស្វាយទាបស្រុកចំការលើត្អូញត្អែរថាផ្លែស្វាយឆ្នាំនេះប្រហែលលក់មិនចំណេញទេពីព្រោះឈ្មួញទិញផ្លែស្វាយកែវរមៀតឆ្នាំនេះឲ្យតម្លៃថោក។

លោកនាងយ៉ាតអាយុ៤៥ឆ្នាំនៅភូមិព្រែកតាម៉ោឃុំកំពង់ឬស្សីស្រុកពោរៀងខេត្តព្រៃវែងសព្វថ្ងៃគាត់មកម៉ៅស្វាយកែវរមៀតនៅភូមិមហាឃុំស្វាយទាបស្រុកចំការលើគាត់បានប្រាប់ហង្សមាសថា៖”ស្វាយកែវរមៀតឆ្នាំនេះថ្លាក់ថ្លៃជាងឆ្នាំទៅឆ្នាំទៅស្វាយកែវរមៀតឈ្មួញទិញ១គីឡូតម្លៃ៣០០០៛នេះស្វាយដែលគេវេចខ្ចប់បើស្វាយអត់វេចខ្ចប់តម្លៃ១៥០០៛តែចំពោះស្វាយកែវរមៀតឆ្នាំនេះវិញស្វាយវេចខ្ចប់លក់បានតែ១គីឡូ១៥០០៛ទេបើស្វាយអត់វេចខ្ចប់វិញលក់បានក្នុង១គីឡូ៨០០៛។លោកនាងយ៉ាតបានបន្តទៀតថា៖ធម្មតាស្វាយគេវេចខ្ចប់និងស្វាយអត់វេចខ្ចប់។
លោកបានបន្ដថា៖ស្វាយវេចខ្ចប់ពេលផ្លែស្វាយក្តិបបានតូចៗគេយកស្រោមទៅដាក់កំឲ្យស្រាំងទិចគឺគេដាក់ដូចផ្លែប៉មដែរស្វាយវេចខ្ចប់នេះគឺឈ្មួញនាំចេញទៅប្រទេសវៀតណាមនិងប្រទេសចិន។
ចំណែកលោកចៅអាយុ៣៨ឆ្នាំរស់នៅខេត្តកណ្តាលដែលគាត់ជាឈ្មួញទិញផ្លែស្វាយនាំទៅលក់នៅប្រទេសវៀតណាមនិងចិនលោកបាននិយាយថាស្វាយវេចខ្ចប់ទិញពីស្រុកចំការលើក្នុង១គីឡូ១៨០០៛យកទៅលក់នៅវៀតណាមបាន១គីឡូ២៥០០៛ទៅ២៧០០៛តែបើយកទៅលក់នៅប្រទេសចិនវិញផ្លែស្វាយ៣ផ្លែស្មើ១គីឡូស្អាតលក់បានក្នុង១គីឡូតម្លៃគិតជាលុយខ្មែរស្មើ៣០០០៛ទៅ៣៦០០៛។
លោកកែវសុផលអាយុ៤៧ឆ្នាំនៅភូមិស្រីឃុំថ្មគោលស្រុកល្វាអែមខេត្តកណ្តាលគាត់ជានាក់ទិញផ្លែស្វាយយកទៅលក់នៅប្រទេសថៃ។លោកបានលើកឡើងថាគាត់រកស៊ីទិញផ្លែស្វាយលក់ផ្លែស្វាជាង១០ឆ្នាំហើយផ្លែស្វាយដែរគាត់ទិញពីចំការរាល់ថ្ងៃក្នុង១គីឡូ៨០០៛យកទៅលក់នៅប្រទេសថៃបាន១គីឡូ៨បាទទៅ៩បាទ។
ពាក់ពន្ធនិងដាំណាំផ្លែស្វាយនេះលោកគឹមសាវឿនប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមលោកបានលើកឡើងថា៖”ផ្ទៃដីដាំដុះដំណាំស្វាយហូបផ្លែសរុប2529ហិចតាផ្ទៃដីប្រមូលផលសរុប1832ហិចតាស្វាយកែវរមៀតមានដាំនៅស្រុកកំពង់សៀម604ហិចតាស្រុកកងមាស375ស្រុកកោះសុទិន152ហស្រុកព្រៃឈរ227ហិតតានិងស្រុកស្រីសន្ធរ252ហិចតានៅចំការលើមានដាំស្វាយបន្តិចបន្ទួចទិន្នផលផ្លែស្វាយជាមធ្យមពី20តោនក្នុង1ហិចតា”៕

 

មន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យបន្លែរ ផ្លែរឈើ និងទំនិញដែលនាំចូលពីប្រទេសថៃ

ឧត្តរមានជ័យ៖បន្ទាប់ពីមានអាការៈពុលនំចំណីនិងម្ហូបអាហារជាបន្តរបន្ទាប់ទៅលើប្រជាពលរដ្ឋ ជាពិសេសនៅតាម​ទីដាច់ស្រយ៉ាលមួយចំនួនដែលជាស្រុកជនបទ ក្នុងខេត្តឧត្តរមានជ័យ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានកំពុងតែយកចិត្តទុកដាក់ ចុះ ត្រួតពិនិត្យជាប្រចាំរាល់មួយខែម្តងនូវទំនិញនិងម្ហូបអាហារ គ្រប់ទីផ្សារក្នុងខេត្ត ជាពិសេសទំនិញដែលនាំចូលពីប្រទេសជាប់ព្រុំដែន ។

ជាក់ស្តែង កាលពីព្រឹកនាថ្ងៃទី19 ខែមិនា ឆ្នាំ2017 កម្លាំងសាខាកាំកុងត្រូលខេត្តឧត្តឧត្តរមានជ័យដឹកនាំដោយលោក ខាន់ រ៉ាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទំនិញនិងម្ហូបអាហារ ដែលកំពុងនាំចូលពីប្រទេសថៃតាមច្រកអន្តរៈជាតិជាំសាង៉ាំ នៃស្រុកអន្លង់វែង ។ ក្នុងនោះមន្ង្រីសាខាកាំកុងត្រូល បានយកគំរូមួយចំនួនរួមមាន៖ បន្លែ ផ្លែឈើ និងសរសៃគុយទាវ មកពិសោធន៍ ដើម្បីវិភាគរកសំណល់ថ្នាំ កសិកម្ម និងសារធាតុគីមីហាមឃាត់ ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាលទ្ធផលក្រោយការពិនិត្យ ពុំឃើញមានផ្ទុកសារធាតុគីមីដែលហាមឃាត់នោះទេ។
លោក ខាន់ រ៉ាត់ បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យទំនិញ នៅតាមច្រកព្រំដែនត្រូវបានធ្វើជាប្រចាំ ដើម្បីទប់ស្កាត់ បង្ក្រាបឲ្យទាន់ពេលវេលា នូវទំនិញមុខម្ហូបអាហារណាខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំចូលមកកម្ពុជា ជាពិសេសម្ហូបអាហារដែលដាក់លក់តាមសាលារៀន អោយសិស្សានុសិស្សបរិភោគ ។
លោកបន្តថា មន្ត្រីជំនាញបានបន្តរអប់រំប្រជាពលរដ្ឋ អាជីវករ នៅតាមផ្សារ តាមសាលារៀន តាមគេហដ្ឋាន អោយបានយល់ដឹងកាន់តែច្រើន ។
ចំណែកនៅតាមទីផ្សារនានាវិញ កម្លាំងសាខាកាំកុងត្រូលបានណែនាំដល់អាជីវករទាំងអស់ ព្រមទាំងបានធ្វើកិច្ចសន្យាដល់អាជីវករដែលធ្លាប់បានលក់នូវទំនិញនិងម្ហូបអាហារដែលមានការហាមឃាត់ខាងលើអោយបញ្ឈប់ការលក់ផងដែរ ៕(EML)

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2