vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សាលាក្រុងភ្នំពេញប្រកាសតម្លើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿងមុនព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកប៉ាសុជាតិវង្សអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសពីគម្រោងរៀបចំតម្លើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿង ដើម្បីពន្លឿនឱ្យបានរួចរាល់មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។

បើតាមប៉ាសុជាតិវង្សបានអោយដឹង៖” កាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿងនេះ គ្រប់ដណ្ដប់ទូទាំង១២ខណ្ឌ តាមតំបន់ និងផ្លូវសំខាន់ៗ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល។ បច្ចុប្បន្នសម្ភារភាគច្រើនត្រូវបានបញ្ជូនមកដល់ និងប្លង់ដែលត្រូវដាក់ក៏រៀបចំរួចរាល់ហើយដែរ។ពលរដ្ឋម្នាក់បាននិយាយថានៅពេលមានកាម៉ារាសុវត្ថិភាពហើយវានឹងមានប្រសិទ្ឋភាពប៉ុណ្ណាចំពោះការងារសន្ដិសុខ។
សម្ដេចបានប្រកាសថាបុណ្យអុំទូកនឹងមានធម្មតា។កម្មវិធីបុណ្យអុំទូកនឹងត្រូវរៀបចំឡើងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ ពិធីបុណ្យអុំទូកបានផ្អាក ៣ ឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ ២០១១ ២០១២ និងឆ្នាំ ២០១៣ ហេតុការណ៍រត់ជាន់គ្នាស្លាប់មនុស្សជាង៤០០នាក់ និង គ្រោះទឹកជំនន់ ព្រមទាំងក្រោយពីការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋសម្ដេចព្រះបាទនរោត្តម សីហនុ។។ ដោយឡែកនៅឆ្នាំ ២០១៤ ពិធីបុណ្យប្រពៃណីមួយនេះបានរៀបចំឡើងវិញតែនៅឆ្នាំ ២០១៥ ក៏បានផ្អាកជាថ្មីទៀតដោយសារតែថាកម្ពស់ទឹកទន្លេទាបពេកមិនអាចអុំទូកបាន៕

 

ក្រសួងប្រៃសណីយ៍ មានផែនការអភិវឌ្ឍគុណភាព​ល្បឿនប្រព័ន្ធអ៊ីន​ធឺណែត​ឱ្យគ្របដណ្តប់​ដល់​ទីជន​បទ នៅទូទាំងប្រទេស

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានផែនការអភិវឌ្ឍគុណភាព​ល្បឿនប្រព័ន្ធ​អ៊ីន​​ធឺណែត​ ឱ្យគ្របដណ្តប់ដល់ទី​ជន​បទនៅទូទាំងប្រទេស ដើម្បីឆ្លើយតប​នឹងតម្រូវការអ្នក​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ភ្ជាប់ជាមួយពិភពលោក។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍​ប្រាប់​​​ក្រុម​​អ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលា​ក្រោម​ប្រធានបទ«ដំណើរឆ្ពោះ​ទៅកម្ពុជា​ប្រកប​ដោយចីរភាព»នៅថ្ងៃទី ២១ ខែ កញ្ញា នាសណ្ឋាគារសូហ្វីតេល ក្នុងរាជធានីភ្នំពេញថា ក្រសួង​នឹង​រៀបចំគោលនយោ​បាយអ៊ឺន​ធឺ​ណែតល្បឿនលឿនមួយ ដើម្បីបង្កើនការប្រើប្រាស់​ប្រព័ន្ធ​អ៊ឺនធឺណែតល្បឿនលឿនពីប្រព័ន្ធ ៣G ដែលមានកម្លាំងចាប់ពី​៤៥ភាគរយ ឱ្យដល់ ៤G ដែលមានកម្លាំង៧០ភាគរយ។ ប៉ុន្តែផែនការនេះទាមទារការចូលរួមវិនិយោគពីវិស័យ​ឯកជន ដើម្បីពង្រីក​វិសាលភាព ផ្គត់ផ្គង់សេវាអ៊ឺនធឺណែត ឱ្យគ្រប់ដណ្តប់​នៅ​ទូទាំងប្រទេស។
លោកពន្យល់ថា ផែនការអភិវឌ្ឍគុណភាព​ល្បឿនប្រព័ន្ធ​អ៊ីន​​ធឺណែត​នេះ ធ្វើឡើងដើម្បី​បង្កើនកម្លាំងបញ្ជូនទិន្នន័យ ឆ្លើយតបតម្រូវការអ្នកប្រើប្រាស់ដែល​ចង់បានសេវាទំនាក់​ទនង​ទំនើបនឹងទាន់សម័យ កាន់តែលឿន និងទាន់ពេលវេលា ហើយគ្របដណ្តប់បានគ្រប់ទី កន្លែង ។
លោកបានបន្ថែមថា៖" ដើម្បីសម្រេចបាននូវផែនការនេះ ក្រសួងបានបើកសិក្ខានៅថ្ងៃនេះ ដែលមានការចូលរួមពីអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ បញ្ញត្តិករ អ្នករៀបចំយុទ្ធសាស្ត្រ ឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមពិភាក្សាអំពីយុទ្ធសាស្ត្រ ការចែករំលែក​ព័ត៌មាន​ បទពិសោធន៍ នឹងមេរៀនផ្សេងៗដែលពាក់ព័ន្ធ​នឹងការអភិវឌ្ឍ​អ៊ឺនធឺណែត​ល្បឿន​លឿន​នេះ។
លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុនស្មាត បានមានប្រសាសន៍ដោយសម្តែងការ​សាទរ និងជួយផ្តល់កិច្ចអន្តរាគមន៍នានា ដើម្បីអភិវឌ្ឍន៍វិស័យទូរគមនាគមន៍និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន នៅកម្ពុជា។
តាមរបាយការណ៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា គិតរហូត​មក​ដល់​ឆ្នាំ២០១៦នេះ មានក្រុមហ៊ុនវិនិយោគលើវិស័យទូរស័ព្ទចល័តចំនួន៨ ,ក្រុមហ៊ុនជាង​២០​ប្រតិ​បត្តិការលើវិស័យអ៊ីនធឺណែត និងក្រុមហ៊ុនធំៗដទៃទៀត កំពុងវិនិយោគលើ​ខ្សែ​បណ្តាញ​ហ្វៃប៊ឺអុបទិក ក្នុងនោះចំនួនអ្នកប្រើប្រាស់មានប្រមាណជាង៧លាននាក់ ខណៈសេវាអ៊ឺន​ធឺណែត​នេះ មាននៅតាមបណ្តាទីក្រុង រឺទីប្រជុំជន និងមានល្បឿនយឺត៕
 

អ្នកជំនាញ៖”វិស័យ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅកម្ពុជានឹងរីកចំរើនបើរដ្ឋាភិបាលវិនិយោគ”

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាចង់ឲ្យរាជរដ្ឋាភិបាលបង្កើនការវិនិយោគលើ វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីបង្កើតធនធានមនុស្សដែលមានលទ្ធភាពជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងវេទិកាស្រាវជ្រាវអភិវឌ្ឍកម្ពុជាដែលប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ លោកសុខ ស៊ីផាន់ណា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានឲ្យដឹងថា ដើម្បីឲ្យវិស័យ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅកម្ពុជាមានការរីកចំរើនបំរើឲ្យការអភិវឌ្ឍកម្ពុជា នោះទាល់តែ រាជរដ្ឋាភិបាលបង្កើនការវិនិយោគលើវិស័យអប់រំ នៃជំនាញវិទ្យាសាស្រ្តនិងបច្ចេកទេសចាប់ ពីពេលនេះទៅ។

លោកបញ្ជាក់ថា៖” ការអភិវឌ្ឍវិស័យនេះគឺជាកម្លាំងជំរុញដ៏សំខាន់នាំឲ្យកម្ពុជាមានភាពជោគជ័យ លើវិស័យឧស្សាហូបនីយកម្មនិងការកើនឡើងនៃកំណើនសេដ្ឋកិច្ចជាតិ ខណៈបណ្តាប្រទេស ដែលបានប្រើប្រាស់យ៉ាងល្អនូវបច្ចេកវិទ្យាតាមបែបទំនើបមានកម្លំាងសេដ្ឋកិច្ចឈានមុខនិងរស់រវើក ជាក់ស្តែងដូចជានៅទីក្រុងហុងកុង ប្រទេសសឹង្ហបូរី កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម។
លោកបន្តថា៖” ភាពជោគជ័យនៃការអភិវឌ្ឍឧស្សាហកម្មក្នុងប្រទេសទំាងនោះគឺអាស្រ័យលើការ បន្ស៊ីគ្នាបានយ៉ាងល្អរវាងគោលនយោបាយអប់រំ គោលនយោបាយវិទ្យាសាស្រ្តនិងបច្ចេកទេស ជាមួយនឹងយុទ្ធសាស្រ្តផ្នែកឧស្សាហកម្មផងដែរ។

លោកបញ្ជាក់ថា៖” បច្ចុប្បន្នសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជាវិញនៅទាបបើធៀបជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដោយសារតែខ្វះខាតក្របខណ្ឌច្បាប់និងគោលនយោបាយ ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកង្វះធនធានមនុស្សនិងការវិនិយោគតិចតួចលើការស្រាវជ្រាវ។
យ៉ាងណាក៏ដោយលោកបញ្ជាក់ថា៖”ក្នុងស្ថានភាពនេះរាជរដ្ឋាភិបាលក៏បានចាត់វិធានការណ៍ជា ច្រើនដើម្បីអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានេះផងដែរ ដោយមានការកែសម្រួល គោលនយោបាយជំរុញការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការបង្កើតក្រុមប្រឹក្សាជាតិ សម្រាប់ វិទ្យាសាស្រ្តនិងបច្ចេកទេស។
ជាមួយគ្នានេះទៀតក្រសួងអប់រំយុវជននិងកីឡាក៏កំពុងជំរុញការសិក្សាអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្មនិងគណិតសាស្រ្តតំាងពីកម្រិតបឋមរហូតដល់ឧត្តមសិក្សាស្របតាមគោល នយោបាយអភិវឌ្ឍន៍ឧស្សាហកម្មដើម្បីឲ្យសិស្សមានមូលដ្ឋានចាប់យកជំនាញដ៏សំខាន់នេះ។
កញ្ញាឌឿន សីហា ជានិស្សិតឆ្នាំទី៤នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានគំាទ្រចំពោះផែនការអភិ វឌ្ឍធនធានមនុស្សលើវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានេះ ដោយសារតែកម្ពុជាត្រូវការ ជំនាញនេះជាចាំបាច់ក្នុងការអភិវឌ្ឍប្រទេសតាមរយៈការច្នៃប្រឌិតនិងអភិវឌ្ឍន៍ផលិតផលថ្មីៗ ក្នុង វិស័យឧស្សាហកម្មជួយជំរុញកំណើនសេដ្ឋកិច្ច។
យោងតាមរបាយការណ៍បានឲ្យដឹងថា ស្ថានភាពការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រានិងបច្ចេក វិទ្យារបស់កម្ពុជាបានធ្លាក់មកនៅត្រឹមលេខរៀងទី៩០ក្នុងចំណោមប្រទេសជាង១៤០នៅក្នុង អង្គការសហប្រជាជាតិខណៈប្រទេសវៀតណាមនៅលេខរៀងទី៥០និងប្រទេសថៃឈរនៅលេខរៀងទី៤៩៕

 

អាស៊ានគ្រោងតភ្ជាប់បំពង់បង្ហូរប្រេងកាត

សៀមរាប៖មន្រ្តីស្ថាប័នជាតិដែលទទួលបន្ទុកវិស័យប្រេងកាតនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានបានជួបប្រជុំគ្នានៅខេត្តសៀមរាបដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នានៅក្នុងសកម្មភាពធុរៈកិច្ចសិក្សាស្រាវជ្រាវការអភិវឌ្ឍនិងផលិតកម្មប្រេងកាតនៅក្នុងតំបន់និងការភ្ជាប់បណ្ដាញបំពង់ង្ហូរប្រេង។

ក្រសួងរ៉ែ និងថាមពលសហការជាមួយលេខាធិការដ្ឋាននៃក្រុមប្រឹក្សាប្រេងកាតអាស៊ាននៅព្រឹកថ្ងៃទី៨ខែសីហានេះបានរៀបចំឲ្យមានកិច្ចពិភាពក្សាមួយនៅខេត្តសៀមរាបស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យប្រេងកាតនៅក្នុងសហគមន៍អាស៊ានក្នុងនោះលោកសុខ សុខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា៖” កិច្ចពិភាក្សានេះ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នានៅក្នុងសកម្មភាពធុរៈកិច្ចសិក្សាស្រាវជ្រាវការអភិវឌ្ឍនិងផលិតកម្មប្រេងកាតគម្រោងតភ្ជាប់បំពង់បង្ហូរប្រេងកាតនៅក្នុងបណ្តាប្រទេសអាស៊ាន ការផ្លាស់ប្តូរយោបល់គ្នាលើការអភិវឌ្ឍនឧស្ម័នធម្មជាតិផែនការកសាងរោងចក្រចម្រាញ់ប្រេងកាត ទីផ្សារលក់ផលិតផលប្រេងកាត បច្ចេកទេសផ្សេងៗទាក់ទងនឹងវិស័យប្រេងកាត និងការការពារផលប៉ះពាល់បរិស្ថានដែលអាចកើតឡើងដោយប្រតិបត្តិការប្រេងកាត។

លោកបានបញ្ជាក់ថា ៖”កិច្ចប្រជុំនេះក៍បានផ្តល់បទពិសោធន៍ល្អៗដល់កម្ពុជាផងដែរពីព្រោះកិច្ចប្រជុំនេះមានសហការីក្រុមហ៊ុនប្រេងកាតជាតិធំចំនួន៨បានចូលរួមផ្តល់បទពិសោធន៍ដូចជាក្រុមហ៊ុនប្រេងPTTជាដើម។

លោកសុខ សុខាវ៉ាន់ លោក Nopporn Chuchinda អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាប្រេងកាតអាស៊ានបានមានប្រសាន៍ថា ៖”ការជួបពិភាក្សាគ្នាសកម្មភាពធុរៈកិច្ចសិក្សាស្រាវជ្រាវការអភិវឌ្ឍនិងផលិតកម្មប្រេងកាតនៅក្នុងតំបន់នេះជារឿងដ៍ល្អប្រសើរបំផុតពីព្រោះមានអ្នកជំនាញខាងប្រេងកាតធំបានចូលរួមដែលសកម្មភាពបែបនេះកន្លងមកមិនដែលមានទេ។លោករំពឹងថា ការជួបពិភាក្សាគ្នានៅក្នុងថ្ងៃនេះនិងធ្វើឲ្យវិស័យប្រេងកាតនៅក្នុងតំបន់កាន់តែមានភាពល្អប្រសើរនៅថ្ងៃអនាគត់៕

 

រដ្ឋមន្ដ្រីសន្យាប្រែក្លាយសហគមន៍ជ្រាវឲ្យក្លាយទៅជាសហគមន៍ទេសចរណ៍ធម្មជាតិ

 

សៀមរាប៖រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថានិងជួយប្រែក្លាយសហគមន៍ជ្រាវឲ្យក្លាយទៅជាសហគមន៍ទេសចរណ៍ធម្មជាតិដែលមានលក្ខណៈស្តងដារព្រោះតំបន់នេះមានសក្កានុពលច្រើនសម្រាប់ទាក់ទាញអ្នកទេសចរ។

 

នៅក្នុងឱកាសចុះទៅពិនិត្យមើលសក្កានុពលទេសចរណ៍នៅក្នុងសហគមន៍ជ្រាវដែលស្ថិតនៅក្នុងសង្កាត់ជ្រាវក្រុសៀមរាបកាលពីថ្ងៃទី៦ចុងសប្តាហ៍នេះលោកថោងខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖”នៅសហគមន៍ជ្រាវឃើញនេះថាមានសក្កានុពលជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរដូចជាការជិះរទះគោទស្សនាស្ថានភាពរស់នៅប្រចំាថ្ងៃរបស់ជាពលរដ្ឋការទស្សនាសត្វស្លាបជាច្រើននៅក្នុងបឹងពារំាងនិងការទស្សនាទេសភាពវាលស្រែបៃតងជាដើម។

 

លោកបានបញ្ជាក់ថា៖”ក្រសួងទេសចរណ៍និងជួយផ្តល់អ្នកជំនាញទេសចរណ៍ឲ្យជួយប្រែក្លាយសហគមន៍ជ្រាវនេះឲ្យក្លាយទៅជាសហគមន៍ទេសចរណ៍ធម្មជាតិដែលមានលក្ខណៈស្តងដារពីព្រោះតំបន់នេះមានសក្កានុពលទេសចរណ៍ច្រើនសម្រាប់ទាក់ទាញអ្នកទេសចរ។

 

លោកក៍បានកោតសើរផងដែរចំពោះសហគមន៍ជ្រាវនេះដែលកន្លងបានខិតខំការពារសត្វស្លាបជាច្រើនម៉ឺនក្បាលឲ្យរស់នៅបានគង់វង្សទំាងនៅរដូវស្សានិងរដូវប្រំាងការរៀបចំឲ្យមានសេវាទេសចរណ៍ផ្សេងៗ។ហើយឯកឧត្តមក៍បានជំរុញឲ្យសហគមន៍ជ្រាវនេះខិតខំបន្តទៀតដោយក្រសួងទេសចរណ៍មានការគំាទ្រជានិច្ច។

 

លោកគង់មង្គលប្រធានសហគមន៍ជ្រាវបានឲ្យដឹងថា៖”សក្កានុពលទេសចរណ៍សំខាន់ៗនៅក្នុងសហគមន៍ជ្រាវនេះមានដំណំារួមផ្សំគ្រប់ប្រភេទដែលដំាតាមធ្មជាតិដោយប្រជាពលរដ្ឋនៅក្នុងតំបន់នេះទំាងរដូវប្រំាងនិងវស្សាសេវាកម្មជិះរទះគោទស្សនាស្ថានភាពរស់នៅប្រចំាថ្ងៃរបស់ជាពលរដ្ឋវាលស្រែបៃតងទំាងរដូវប្រំាងនិងវស្សាផ្ទះស្នាក់(ហូមស្តេ)និងសត្វស្លាបជាច្រើនម៉ឺនក្បាលនៅក្នុងតំបន់អភិរក្សបឹងពារំាង។ហើយសក្កានុពលទំាងនេះបានកំពុងតែទាក់ទាញអារម្មណ៍អ្នកទេសចរជាតិអន្តរជាតិយ៉ាងខ្លំាង។

 

លោកបានសង្ឃឹមថាបើក្រសួងទេសចរណ៍ជួយប្រែក្លាយសហគមន៍ជ្រាវនេះឲ្យក្លាយទៅជាសហគមន៍ទេសចរណ៍ធម្មជាតិដែលមានលក្ខណៈស្តងដារមែននោះប្រជាពលរដ្ឋនៅក្នុងនេះនឹងកាន់តែមានជីវភាពធូធាតាមរយៈបានចំណូលពីទេសចរ។

 

លោកក៍បានអំពាវនាវឲ្យរាជរដ្ឋាភិបាលជួយស្ថាបនាបន្ថែមនៅចំណុចខ្វះខាតមួយចំនួននៅក្នុងសហគមន៍ជា្រវរបស់លោកដូចជាការស្ថាបនាផ្លូវឲ្យបានស្អាតដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរទៅទស្សនាសត្វស្លាបនៅក្នុងតំបន់អភិរក្សបឹងពារំាងនិងចំណុចខ្វះខាតផ្សេងមួយចំនួនទៀត៕

 

 

ក្រសួងប្រកាសលុបចោលគម្រោងសាងសង់អគារវិទ្យាស្ថាន ស្រាវជ្រាវ រ៉ែ នឹងប្រេងកាតក្រោយជនជាតិដើមភាគតិចតវ៉ា

 

មណ្ឌលគិរី៖គម្រោងសាងសង់អគារវិទ្យាស្ថាន ស្រាវជ្រាវ រ៉ែ នឹងប្រេងកាតនៅ ដែលមានតំលៃជាង២លានដូល្លានៅលើ ភ្នំដោះក្រមុំ ក្នុងក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរី ត្រូវអាជ្ញាធរខេត្តលុបចោលទៅវិញ ដោយសារតែប៉ះពាល់ កន្លែងសក្ការបូជា របស់ជនជាតិដើមភាគតិចនៅមណ្ឌលគិរី។
អាជ្ញាធរខេត្ត មណ្ឌលគិរី បាន សម្រេច បញ្ឈប់ គម្រោង អភិវឌ្ឍន៍ សាកល វិទ្យាស្ថាន បណ្តុះបណ្តាល និង ស្រាវជ្រាវ រ៉ែ និង ប្រេងកាត នៅ លើ ភ្នំ ដោះក្រមុំ ទៅ តាម សំណើ របស់ ជនជាតិ ដើម ភាគតិច ហើយកំពុងតែរក ទីតាំងថ្មី មួយផ្សេងទៀតដើម្បីសាងសង់ ។ នេះបើយោងតាម លោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ នឹងថាមពលខេត្តមណ្ឌលគិរី បានប្រាប់អ្នកយកព័ត៌មានហង្សមាសនៅព្រឹកថ្ងៃទី៤ខែសីហាឆ្នាំ២០១៦នេះ។

លោក សាន់ ដារិទ្ធ ប្រធាន មន្ទីរ រ៉ែ និង ថាមពល ខេត្ត មណ្ឌលគិរី បានសម្ដែង ការ ខក ចិត្ត ចំពោះ ការ ជំទាស់ នឹង គម្រោង ស្ថាបនា គ្រឹះស្ថាន អប់រំ ដ៏ធំ បំផុត ក្នុង ខេត្ត នោះ។
លោក បាន ថ្លែង ថា មន្ទីរ លោក បាន ខិតខំ ការពារ ភ្នំ ដោះក្រមុំ នោះ កុំ ឲ្យ មាន ការ ចូល កាន់កាប់ដីខុស ច្បាប់ ហើយ ថែមទាំងបាន ដោះស្រាយ គោលនយោបាយ ជូនពលរដ្ឋ ៦ គ្រួសារ ចេញពីតំបន់នោះ កាលពី ឆ្នាំ ២០១៥បើ មិនដូច្នេះទេ តំបន់នោះ នឹងក្លាយទៅ ជា កម្មសិទ្ធិ ឯកជន ដូចជាខារ៉ាអូខេ អស់ បាត់អស់ទៅហើយ។
លោក បាន បញ្ជាក់ ថា៖ “គម្រោងសាងសង់វិទ្យាស្ថានស្រាវជ្រាវខាងលើ ជាចំនួយឥតសំណងរបស់ចិន ដែលមានទឹកប្រាក់ជាង២លានដូល្លាឯណ្ណោះ”។
លោកបន្តថា ពលរដ្ឋ អត់ ចង់ ឲ្យ មានការ អភិវឌ្ឍមានសាលា អីចឹង យើងធ្វើតាមគាត់ទៅ តែបើខារ៉ាអូខេ នៅជិតហ្នឹងជាច្រើនកន្លែង គេធ្វើបាន តែសាលាធ្វើ អត់បាន។
ជនជាតិ ដើម ភាគតិច ព្នង លោក ស្រូយ ខេត បាននិយាយថា ពលរដ្ឋ ដឹងថា ការ សិក្សាមានសារៈសំខាន់ តែពួកគាត់ពិត ជាមិនចង់ឃើញកន្លែង សក្ការបូជា ពី បុរាណរបស់ពួកគាត់ត្រូវ រងផលប៉ះពាល់ ដោយសំណង់អាគារធំនោះទេ។ ក្រៅ ពី ភ្នំដោះក្រមុំ គឺ នៅមាន កន្លែងផ្សេងៗ ជាច្រើនទៀតដែលកំពុងធ្វើអោយប៉ះពាល់ដល់ប្រពៃណីទំនាមទំលាប់របស់ពួកគាត់។
លោកបន្តថា បើធ្វើ គឺ បំផ្លាញ អស់ ហើយ។ មិនធ្វើ ពីលើ ខ្ទម អ្នក តាមែន តែ វាបំផ្លាញ ធម្មជាតិ។ យើង បារម្ភ ខ្លាច អ្នកតា រត់ អស់ ហើយ លែង ស័ក្តិសិទ្ធិ ទៀត៕

 

ក្រសួងសុខាភិបាលទទួលម៉ាស៊ីនចាប់មូស៣០០គ្រឿងពីកូរ៉េ

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៧.០៧.២០១៦ មានពិធីប្រគល់អំពូលLED ចាប់មូស ក្រុមហ៊ុន សេអ៊ូល វ៉ាយអូ ស៊ីស្ទេម (SEOUL VIOSYS.) តាមរយះមជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េហៅកាត់ថា(KOTRA) បានប្រគល់អំពូលចាប់មូសចំនួន ៣០០គ្រឿងដល់ក្រសួងសុខាភិបាល។

លោកម៉ម ប៊ុនហេងរដ្ឋមន្ដ្រីសុខាភិបាលបានទទួល ម៉ាស៊ីនចាប់មូសជានិមិត្តរូបពីលោក ចុន មីហូ អគ្គនាយកមជ្ឈមណ្ឌលពាណិជ្ចកម្មកូរ៉េ(KOTRA) និងលោក ជុង ម៉ាន់គីម អនុប្រធានក្រុមហ៊ុន សេអ៊ូល វ៉ាយអូ ស៊ីស្តេម (VIOSYS.) ។
លោក ចុន មីហូមានប្រសាសន៍ថា៖” អំពូលចាប់មូសនោះបានចូលរួមចំណែកក្នុងការជួយបំបាត់មូសនៅតាមតំបន់គោលដៅរបស់ក្រសួងជាពិសេសនៅតាមមន្ទីរពេទ្យបង្អែក និងខេត្តមួយចំនួនដែល KOTRA and SEOUL. VIOSYSTEMបានបណ្តុះបណ្តាលរយះពេល២ថ្ងៃរួចហើយសម្រាប់ខេត្តចំនួន១០។

លោកបានបន្ដថា៖” មូលហេតុដែល SEOUL VIOSYSTEM. អោយតែ១០ខេត្តពីព្រោះចង់ផ្តល់ចំណេះដឹង និងជាជំហ៊ានដំបូងសម្រាប់អោយមន្ត្រីសុខាភិបាលយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានសុខាភិបាលសាធារណះជាបឋមសិន។ ហើយធ្វើការត្រួតពិនិត្យពីប្រសិទ្ថិភាពនៃអំពូលLED ដេញមូសសិនហើយក្រុមហ៊ុននឹងមានគម្រោងជាបន្តបន្ទាប់ទៀតសម្រាប់ខេត្តផ្សេងៗទៀតដែរ ។
កន្លងមកKOTRA បានជួយផ្តល់ជាឡានពេទ្យចំនួន២គ្រឿង និងម៉ាស៊ីនបាញ់ថ្នាំមូសទំហំធំ ៥ គ្រឿង និងតូច១០គ្រឿង រួចហើយផងដែរ ៕L/H

 

រដ្ឋមន្ដ្រីព្រមានជាថ្មីបិទប្រព័ន្ឋផ្សព្វផ្សាយចោលបើ មិនប្រើ”គោរមងារសម្តេច”

ភ្នំពេញ៖នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦កន្លងមក ក្រសួងព័ត៌មានបានចេញលិខិតព្រមានជាលើកចុងក្រោយដល់ លោក លោកស្រីដែលជាម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៌ ចាងហ្វាងសារព័ត៌មាន និងគេហទំព៍រទាំងអស់ ក្នុងការប្រើប្រាស់គោរមងាររបស់សម្តេចក្នុងនោះបើមិនប្រើនឹងប្រឈមបិទចោល។នេះបើតាមលិខិតរបស់លោករដ្ឋមន្ដ្រីខៀវកញ្ញឬទ្ឋិទទួលបាននៅថ្ងៃនេះ។

បើតាមក្រសួងព័ត៌មានបានបញ្ជក់ពីការព្រមានជាចុងក្រោយបើអង្គភាពណានៅតែបំពានសេចក្ដីជូនដំណឹងរបស់ក្រសួង។ក្រសួងនឹងចាត់វិធានការតាមភារកិច្ចនិសមត្ថកិច្ចដែលច្បាប់រាជរដ្ឋាភិបាលបានប្រគល់ជូន៕

 

ចិនគ្រោងវិនិយោគ៣៣០០លានដុល្លារសង់មជ្ឈមណ្ឌល លំហែកាយទេសចរណ៍អន្តរជាតិនៅក្រុងព្រះសីហនុ

 

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងគោលដៅទាក់ទាញភ្ញៀវទេសចរចិនយ៉ាងហោចណាស់២លាននាក់ ក្នុងឆ្នាំ២០២០ខាងមុខ ក្រុមហ៊ុនរបស់ចិនចំនួន២បានរួមគ្នាមកអភិវឌ្ឍន៍ឆ្នេរមាសឆ្នេរប្រាក់ក្នុង ដែនឆ្នេរសមុទ្រភាគនិរតីនៃខេត្តព្រះសីហនុ។
ថ្លែងក្នុងពិធីសម្ពោធតំបន់គំរូ«ក្រវាត់មួយផ្លូវមួយតំបន់សាកល្បងកិច្ចសហប្រតិបត្តិទន្លេមេគង្គ-ឡានឆាង» នៅល្ងាចថ្ងៃទី២៥ មិថុនាថា លោក ស៊ូ ហេមមីង នាយកក្រុមហ៊ុន China Gansu Corporation for International Techno-Economic Cooperation បានឲ្យដឹងថាគម្រោងសាងសង់ឆ្នេរមាសឆ្នេរប្រាក់នៅខេត្តព្រះសីហនុគឺធ្វើឡើងគ្របដណ្តប់លើផ្ទៃដីសរុបជាង៣៣៧ហិចតា ដែលត្រៀមចំណាយប្រាក់ជាង៣ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់បង្កើតជាមជ្ឈមណ្ឌលវិស្សមកាលលំហែកាយទេសចរណ៍អន្តរជាតិ ទីតាំងសន្និសីទអចិន្ត្រៃយ៍នៃវេទិកាប្រជុំហរិញ្ញវត្ថុ សោធននិវត្តន៍អន្តរជាតិ មន្ទីរពេទ្យ មហាវិទ្យាល័យសុខាភិបាល មគ្គុទេសក៍ទេសចរ សណ្ឋាគារ លំដាប់ផ្កាយ៥ និងបង្កើតជាតំបន់សម្បទានទេសចរណ៍ធំបំផុតនៅកម្ពុជា។
លោកបន្តថា៖”គម្រោងវិនិយោគនេះជាការប្រតិបត្តិពាណិជ្ជកម្មច្នៃប្រឌិតថ្មីបែបអន្តរជាតិគ្រប់ជ្រុងជ្រាយរវាងរដ្ឋាភិបាលចិន-កម្ពុជាក្នុងលើកកម្ពស់សមត្ថភាពធ្វើអាជីវកម្មផ្នែកឧស្សាហកម្មអចលន ទ្រព្យ សេដ្ឋកិច្ច និងហិរញ្ញវត្ថភាគនិរតីនៃប្រទេសកម្ពុជា។
លោកយន្ត មីន អភិបាលខេត្តព្រះសីហនុបានប្រាប់រស្មីហង្សមាសនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ថា៖”ប្រសិនបើគំរោងនេះអនុវត្តតាមផែនការដែលបានគ្រោងទុកនោះវានឹងបំរើមានផលប្រយោជន៍ ច្រើនសម្រាប់កំណើនវិស័យទេសចរណ៍ដោយវាមិនត្រឹមតែស្រូបយកភ្ញៀវទេសចរចិនបានកាន់តែច្រើនប៉ុណ្ណោះទេ វាក៏បានស្រូបភ្ញៀវបរទេសបរទេសផ្សេងៗទៀតក៏មានលំហូរផងដែរ ខណៈខេត្តនេះពោលពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិជាប់ជាចំណាត់ថ្នាក់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេនៅលើពិភពលោក។
លោកអភិបាលខេត្តបញ្ជាក់ថា ៖”បច្ចុប្បន្នតំបន់ទេសចរណ៍សំខាន់ ៗដែលភ្ញៀវទេចរចិនក៏ដូចជាភ្ញៀវ ទេសចរអន្តរចាប់អារម្មណ៍មកកាន់ខេត្តព្រះសីហនុនេះ គឺ មានក្រុងព្រះសីហនុ កោះរ៉ុង និងឆ្នេរ សមុទ្ររាម។
យ៉ាងណាក៏ដោយលោកអៈអាងថា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកាន់តែខេត្តព្រះសីហនុ នេះឲ្យបានកាន់តែច្រើនោះ អាជ្ញាធរខេត្តបានពង្រឹងការការពារសន្តិសុខសុវត្ថិភាពទាំងភ្ញៀវជាតិ និងអន្តរជាតិ ពង្រឹងការគ្រប់គ្រងសេវាឲ្យបានល្អ និងកសាងហេដ្ឋាចរនាសម្ពន្ធ រួមទាំងការបើក ជើងហោះហើរឡើងវិញនៅព្រលានយន្តកងកេងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ឆ្នាំ២០១៥ កម្ពុជាស្រូបបានភ្ញៀវទេសចរ ចិន ប្រមាណ៧០ម៉ឺននាក់ កើន២៤ភាគរយ ដោយឈរលំដាប់លេខ រៀងទី២បន្ទាប់ពីភ្ញៀវជន ជាតិវៀតណាម ខណៈដែរភ្ញៀវសរុបមានចំនួន៤.៨លាននាក់ ។សម្រាប់ ៤ខែដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរចិននៅកម្ពុជាមានចំនួន ប្រមាណ២៧៥,០០០នាក់ កើនឡើង១៣.៦ភាគរយ បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥៕

រដ្ឋមន្រ្ដីអំពាវនាវឲ្យស្ថាប័នសាធារណៈបើកទូលាយផ្ដល់ព័ត៌មាន

ភ្នំពេញ៖រដ្ឋមន្រ្ដីក្រសួងព័ត៌មានស្នើឱ្យគ្រប់ក្រសួង ស្ថាប័នសាធារណៈទាំងអស់បើកទូលាយក្នុងការផ្ដល់ ព័ត៌មានជូនសាធារណជន ដោយមិនចាំបាច់មានការស្នើសុំផ្ដល់ព័ត៌មានពីសាធារណជននោះឡើយ។

ក្នុងកិច្ចប្រជុំលើកទី៨ នៃក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួល ព័ត៍មាន នាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា៖” ក្រសួង ស្ថាប័នសាធារណៈ ត្រូវបិទផ្សាយនៅតាមបញ្ជរព័ត៌មានអំពីកម្មវិធី កិច្ចប្រជុំ និង សកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ តាមស្ថាប័នរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋ ឬអ្នក សារព័ត៌មានទទួល បានព័ត៌មាន កាន់តែច្បាស់លាស់ ដោយភាពបើកទូលាយ។
លោកបានបញ្ជាក់ថា៖” ការជជែកពិភាក្សាអំពីមាត្រា១១ ស្ដីពីនីតិវិធី និងការស្នើសុំផ្ដល់ព័ត៌មាន នៅតាមក្រសួង ស្ថាប័នសាធារណៈមានសារៈសំខាន់ សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួល ព័ត៌មាននេះ”។
ចំណែក លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានបញ្ជាក់ថា
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ បានដំណើរការល្អក្នុងការ ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ចាប់តាំងពីការចាប់ផ្ដើមមក ប៉ុន្ដែក៏នៅមានមាត្រា និងជំពូកស្មុគ្រស្មាញ ជាច្រើនទៀត ដែលត្រូវពិនិត្យ ពិភាក្សាជជែកវែកញែក និងចូលរួមជាមតិយោបល់ ដើម្បីកែលម្អខ្លឹមសារ ឱ្យមានអត្ថន័យគ្រប់គ្រាន់ និងធ្វើឱ្យច្បាប់នេះ អាចទទួលយកបានទាំងអស់គ្នា។
ជាមួយគ្នានេះលោកស្រី អាន ឡឺម៉េស៍(Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានបញ្ជាក់ ថា ការពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ ក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែង ក្នុងការរៀបចំតាក់តែង និងបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញឱ្យដំណើរការសេចក្ដីព្រាងច្បាប់ នេះ កាន់តែមានលក្ខណៈល្អប្រសើរ និងប្រមូលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ។
លោកស្រីបានលើកឡើងថា ៖”សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានគឺជាឧបករណ៍គតិយុត្ត សម្រាប់បំរើផលប្រយោជន៍ជូនដល់ប្រជាជនកម្ពុជា ហើយអង្គការយូណេស្កូ នឹងបន្តកិច្ចសហការជាមួយ ក្រសួងព័ត៌មាន ទាំងផ្នែកបច្ចេកទេស និងថវិកា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះ ទទួល បាននូវប្រសិទ្ធិភាពខ្ពស់។
តាមមាត្រា១១ នៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន បានតម្រូវឱ្យអ្នកស្នើសុំព័ត៌មាន សរសេរជាលាយលក្ខណ៍អក្សរ និងបញ្ជាក់លំអិតឱ្យបានច្បាស់លាស់អំពីព័ត៌មាន និងទម្រង់ព័ត៌មាន ដែលត្រូវស្នើ សុំទៅស្ថាប័នសាធារណៈ ដោយដាក់ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខរបរ អាស័យដ្ឋានស្នាក់ នៅ និងបញ្ជីឈ្មោះព័ត៌មានលំអិតដែលត្រូវស្នើសុំ។
អ្នកស្នើសុំព័ត៌មានអាចប្រគល់សំណើសុំព័ត៌មានជាលាយលក្ខណ៍អក្សរដោយផ្ទាល់ដៃ ឬតាមរយៈ តំណាងស្របច្បាប់ទៅមន្រ្ដីស្ថាប័នសាធារណៈ ឬមន្រ្ដីទទួលបន្ទុកព័ត៌មាន ឬអាចផ្ញើតាមប្រៃសណីយ៍ ឬសារអេឡិចត្រូនិច ទៅកាន់ស្ថាប័នសាធារណៈ ដែលផ្ដល់ព័ត៌មាន ហើយស្ថាប័ននោះត្រូវឆ្លើយតប វិញក្នុងរយៈពេល២៤ម៉ោង៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2