vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

និស្សិតកម្ពុជាចំនួន៤នាក់ទទួលពានរង្វាន់ ជ័យលាភីប្រចាំឆ្នាំ“សម្រាប់អ្នកវិទ្យាសាស្រ្ត​ និងវិស្វករវ័យក្មេង”

និស្សិតកម្ពុជាចំនួន៤នាក់ទទួលពានរង្វាន់ជ័យលាភីប្រចាំឆ្នាំ“សម្រាប់អ្នកវិទ្យាសាស្រ្តនិងវិស្វករវ័យក្មេង”

ភ្នំពេញ៖ យុវនិស្សិតចំនួន៤នាក់ស្រី២នាក់ និងប្រុស២នាក់ នៅថ្ងៃទី៦ ខែមីនា នេះបានទទួល​ជ័​យ​​លាភីរង្វាន់​ហុង​​ដាសម្រាប់អ្នកវិទ្យាសាស្រ្តនិងវិស្វករវ័យក្មេងដែលម្នាក់ៗទទួលបានទឹកប្រាក់ចំនួ​ន​​៣០០០ដុល្លារអាមេរិក។ការប្រគល់និងទទួលពានរង្វាន់នេះបានធ្វើឡើងនៅឯមជ្ឈមណ្ឌល​ស​ហ​​​ប្រតិបត្តិការកម្ពុជា- ជប៉ុន។

និស្សិតដែលទទួលមានជ័យលាភីចំនួន៤នាក់ជានិស្សិតឆ្នាំទី៤និងឆ្នាំទី៥ ក្នុងនោះស្រី២នាក់មកពីសាកលវិទ្យា​ល័​យ​ភូមិន្ទភ្នំពេញនិងប្រុស២នាក់មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា១.ឈ្មោះ អាំង សេរីរ័ត្ន ភេទស្រី ២.ឈ្មោះ គួច ហេងហុក ភេទប្រុស ៣.ឈ្មោះ ផុត ប៊ុនហេង ភេទប្រុស និង​៤​.​ឈ្មោះ តេស ពុទ្ធីរ៉ាភេទស្រី។ និស្សិតឈ្មោះគួច ហេងហុក និយាយថា“កម្មវិធីនេះល្អដែលធ្វើឲ្យនិស្សិតយល់ដឹងពីវិទ្យាសាស្រ្តជាពិសេស ម៉ូតូដើរដោយថាមពលពន្លឺព្រះអាទិត្យ។”

និស្សិតជាប់លេខ២នៃពានរង្វាន់នេះបានថ្លែងប្រធានបទនៃការប្រកួតប្រជែងនេះមានប្រធានបទច្រើនតែរូបគេបានស្រាវជ្រាវ “ការសាងសង់ទំនប់វារីអគ្គិសនីនិងអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។

និស្សិត គួច ហេងហុកបានរៀបរាប់ថាមានបេក្ខជនចំនួន២០នាក់បានដាក់ពាក្យប្រកួតប្រជែងដោយដាក់ពាក្យទៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន។បន្ទាប់មកបេក្ខជនចំនួន១០រូបត្រូវបានជ្រើសរើសនៅជុំទី១​ដោយ​គណៈកម្មការវាយតម្លៃ។

ជុំទី២ បេក្ខជនទាំង១០រូបចូលរួមប្រលងលើវិញ្ញាសារសរសេររយៈពេល៩០នាទី។ និស្សិត គួច ហេងហុកបាននិ​យា​យថា “ជនបេក្ខជនចំនួន៤នាក់ក្នុងចំណោម១០នាក់ត្រូវបានគណៈកម្មការសម្រេចឲ្យជាប់និងទទួលបាន​ជ័យ​​​លាភីប្រចាំឆ្នាំរបស់ក្រុមហ៊ុនហុងដា។”

រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោក ពិត ចំណាន កោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗ ។

លោកបានបញ្ជាក់ថា“ ជ័យលាភីរបស់ក្មួយៗជាមោទភាពរបស់ប្រទេសកម្ពុជានិងគ្រួសារ ព្រមទាំងជាគំរូដ៍ប្រសើរសម្រាប់និស្សិតកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ ។”

 លោក ពិត ចំណាន បានថ្លែងទៀតថា នេះជាលើកទី៧ដែលក្រុមហ៊ុនដាបានផ្តល់រង្វាន់សម្រាប់អ្នកវិទ្យាសាស្រ្តនិងវិស្វករវ័យក្មេងចាប់តាំងពីឆ្នាំ២០០៨មក៕ដោយវាសនា

ការប្រកួតបច្ចេកវិទ្យារ៉ូបូតសម្រាប់ជ្រើសរើស ជើងឯងប្រចាំឆ្នាំ២០១៥ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ

 

 

ភ្នំពេញក្រសួងព័ត៌មានសហកាជាមួយវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យចំនួន៧ នៅក្នុងរាជធានី ភ្នំពេញ បានរៀបចំការប្រកួតប្រជែងរ៉ូបូត ដើម្បីលើកកម្ពស់សមត្ថភាព និងចំណេះដឹង របស់សិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សាជំនាញបច្ចេកទេសនេះ

ក្នុងពិធីបើកការប្រកួតប្រជែងរ៉ូបូតជាលើកទី២នៅកម្ពុជា ព្រឹកថ្ងៃទី០៦ ខែមីនានេះ នៅទូរទស្សន៍ ជាតិកម្ពុជា លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការរៀបចំប្រកួត ប្រជែងរ៉ូបូតនេះ ជាការលើកទឹកចិត្តដល់កូនខ្មែរជំនាន់ក្រោយក្នុងន័យជំរុញឱ្យសិស្ស និស្សិត ជួយពង្រឹង លើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្ដសាល ស្របពេលដែលវិស័យនេះ កំពុងមានការអភិវឌ្ឍរីកចម្រើន នោះ។

លោកបញ្ជាក់ថា ការប្រកួតរ៉ូបូតនេះ បានបង្ហាញអំពីការចាប់ផ្ដើម ជាជំហានថ្មីមួយ ក្នុងការ ឈានទៅរកការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ការបង្កើតថ្មី និងអាចប្រកួតប្រជែងជាមួយប្រទេសក្នុង តំបន់ និង អន្ដរជាតិ។

លោកបន្ដថា ការរីកមច្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ គឺចាប់ផ្ដើមដំបូងពី ការចម្លង ផលិត បន្ទាប់មកការច្នៃប្រឌិត និងការបង្កើតនូវអ្វីដែលរកឃើញថ្មី។

លោករដ្ឋមន្រ្ដីលើកឡើងថា ដើម្បីជំរុញ ឱ្យសេដ្ឋកិច្ចប្រទេសមានការរីកចម្រើនទៅមុខ ត្រូវពឹង ផ្អែកលើខួរក្បាលរបស់មនុស្ស ដែលក្នុងសវត្សន៍ទី ២១នេះ គឺជាសម័យសេដ្ឋកិច្ចនៃពុទ្ធិ ដូច្នេះទាមទារ នូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមជួយកសាង និងអភិវឌ្ឍប្រទេសជាតិ។

តាមរបាយការណ៍របស់លោក កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ការប្រកួតប្រជែងរ៉ូបូតនេះ គឺមានបីជុំ ដោយក្នុងមួយជុំមានរយៈពេល បីនាទី ដែលផ្ដោតសំខាន់ទៅលើការកំណត់ល្បឿន នៃរ៉ូបូតតាមក្រុមនីមួយៗ ដែលរ៉ូបូតក្រុមណាមួយ រត់បានល្បឿនលឿនជាងគេ នឹងទទួលបានជ័យលាភីប្រចាំឆ្នាំ២០១៥។

យោងតាមកម្មវិធីប្រកួតប្រជែងរ៉ូបូតក្នុងឆ្នាំ២០១៥នេះ មានសិស្ស និស្សិតចូលរួមចំនួន៣៧ ក្រុម មកពីវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យចំនួន៧ ក្នុងនោះ រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ វិទ្យាស្ថានបច្ចេកវិទ្យា ភ្នំពេញ សាលកវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យន័រតុន និងសាកល​​វិទ្យាល័យមេគង្គកម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតរ៉ូបូតនេះ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមិនា ឆ្នាំ ២០១៥ នៅទូរទស្សន៍ជាតិកម្ពុជា ហើយគណៈកម្មការរៀបចំ នឹងប្រកាសលទ្ធផលក្រុមដែលទទួលបាន ជ័យលាភី ចាប់ពីលេខ១ ដល់ លេខ៣ នៅថ្ងៃស្អែក៕

អត្ថបទ៖ ប៉ូ សុផានិត 

 

សាលាក្រុងហាមដាច់ខាត មិនអោយប្រើប្រាស់ម៉ាស៊ីនថតរូប និងវិដេអូបំពាក់លើយន្ដហោះបញ្ជា

ភ្នំពេញ៖សាលាក្រុង ហាមមិនអោយ ប្រើប្រាស់ម៉ាស៊ីនថតរូបនិងវិដេអូ បំពាក់លើ យន្ដហោះបញ្ជាដោយម៉ាស៊ីន ស្វ័យប្រវត្តិ(drone)ក្នុង ភូមិសាស្ដ្រ រាជធានីភ្នំពេញ ដោយយល់ឃើញថាការប្រើប្រាស់នេះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ឋិរស់នៅជាឯកជនរបស់ប្រជាពលរដ្ឋទូទៅនិងដល់សន្ដិសុខសុវត្ថិភាពសាធារណ:ព្រមទាំងបង្កនូវភាពអសកម្មមួយទៀត។នេះបើតាមសេចក្ដីជូនដំណឹងពីសាលាក្រុងទទូលបាននៅថ្ងៃនេះ។

 

ក្នុងលិខិតដដែលដែលចុះថ្ងៃទី១៦មករានេះសាលាក្រុងបានប្រើពាក្យ”ហាមដាច់ខាត”មិនអោយប្រើដើម្បីធានាបាននូវការគោរពសិទ្ឋិរស់នៅរបស់ប្រជាពលរដ្ឋនិងរក្សាបាននួវនសនិ្ដសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណ។សាលាក្រុងបានអោយដឹងថា៖”ករណីចំបាច់ក្នុងការប្រើប្រាស់ត្រូវសុំការអនុញ្ញាតឲ្យបានត្រឹមត្រូវពីអាជា្ញធររាជធានីភ្នំពេញ”។

 

ចំពោះលិខិតរបស់សាលក្រុងនេះលោកស្រីចក់សុភាពនាយិកប្រត្តិបត្តិមជ្ឈមណ្ឌលសិទិ្ឋមនុស្សកម្ពុជាបានអោយដឹងថា៖ការនិយាយថាការប្រើប្រាស់ម៉ាស៊ីនថតរូបនិងវិដេអូបំពាក់លើយន្ដហោះបញ្ជាបានធ្វើឲ្យប៉ះពាល់ដល់សិទ្ឋិរស់នៅជាឯកជនរបស់ប្រជាពលរដ្ឋទូទៅនោះគឺជា”គ្រាន់តែជាលេសប៉ុណ្ណោះ”។

 

លោកស្រីបានបន្ដថា៖”យើងគួរលើកតម្កើនការប្រើប្រាស់បច្ចេកវិទ្យាដើម្បីចូលរួមអភិវឌ្ឍនិងស្រាវជ្រាវស្រុកយើង។ខ្ញុំទើបតែឃើញយុវជនចាប់ផ្ដើមប្រើប្រាស់ម៉ាស៊ីនថតរូបនិងវិដេអូបំពាក់លើយន្ដហោះបញ្ជា(drone)តែឥឡូវហាមឃាតទៅវិញ”។

 

 លោកស្រីបានលើកឡើងថាដោយសារមានបច្ចេកវិទ្យានិងប្រព័ន្ឋឌីយីថលនេះហើយបានជាតាមបណ្ដាញទួរទស្សន៏ចាក់ផ្សាយពីស្ថានភាពចរាចរណ៍ក្នុងក្រុងយើងអាចឃើញរាល់ព្រឹក។

 

លោកស្រីបានលើកឡើងដែរថាចំពោះការប្រើប្រាស់ម៉ាស៊ីនថតរូបនិងវិដេអូបំពាក់លើយន្ដហោះបញ្ជាដោយម៉ាស៊ីនស្វ័យប្រវត្តិ(drone)លូចថតក្នុងគ្រួសារវាជារឿងបំពានច្បាប់និងរំលោភលើឯកជនភាព។កុំថាឡើយការប្រើប្រាស់ម៉ាស៊ីនថតរូបនិងវិដេអូបំពាក់លើយន្ដហោះបញ្ជាដោយម៉ាស៊ីនស្វ័យប្រវត្តិ(drone)សូម្បីតែ កាមេរាឌីយិតថលនិងកាមេរាទូរសព្ទដៃ លូចថតក្នុងគ្រួសារគេនឹងវាជារឿងបំពានច្បាប់ឯកជនភាពរបស់គេដែរ។លោកបន្ថែមថា៖”យើងគួរលើទឹកចិត្ដអោយប្រើប្រាស់ជាប្រយោជន៏ដើម្បីអភិវឌ្ឍប្រទេស”។

 

ចំណែកអ្នកធ្លាប់ប្រើម៉ាស៊ីនថតរូបនិងវិដេអូបំពាក់លើយន្ដហោះបញ្ជាដោយម៉ាស៊ីន​ស្វ័យ​ប្រវត្តិ(drone)​សុំមិនចេញឈ្មោះបាននិយាយថា​បើចងថតព្រឹត្តិការមួយហើយត្រូវ​ធ្វើដំណើរទៅសុំការ អនុញ្ញាតពី អាជា្ញធរ រាជធានី ភ្នំពេញវាស៊ីពេលហើយព្រឹត្ដិការណ៍នោះវាចាប់បាត់ទៅហើយទៅថតយកស្អី៕ដោយហង្សមាស/picture from asiaperspective

ក្រសួងអប់រំ មានផែន ការបង្កើន សមត្ថភាពគរុកោសល្យដល់គ្រូបង្រៀនលើផ្នែក ប្រព័ន្ធព័ត៌មានវិទ្យា

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា មានផែន ការបង្កើន សមត្ថភាព ​​គរុកោសល្យ​​ គ្រូបង្រៀនលើ​ផ្នែក​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បីឈានទៅ អនុវត្តន៍ ការប្រើប្រាស់ ​​ប្រព័ន្ធឌីជីថល ក្នុងវិស័យ​អប់​រំរបស់កម្ពុជា។

 

មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងគ្រោងធ្វើការបណ្តុះបណ្តាលគ្រូ បង្រៀនទូទាំងប្រទេស ទទួលបានសមត្ថភាព​ផ្នែកប្រព័ន្ធព័ត៌មានវិទ្យាដើម្បី​ប្រើប្រាស់ក្នុង​ការ​ស្រាវជ្រាវ​មេរៀននិង​ដើម្បីបង្រៀនសិស្ស។

 

ក្រសួងអប់រំយុវជននិងកីឡា មានផែនការបង្កើនសមត្ថភាព​​គរុកោសល្យ​​ គ្រូបង្រៀនលើ​ផ្នែក​ប្រព័ន្ធ​ព័ត៌មានវិទ្យាមានវិទ្យា ដើម្បីឈានទៅអនុវត្តន៍ការប្រើប្រាស់ ​​ប្រព័ន្ធឌីជីថលក្នុងវិស័យ​អប់​រំរបស់កម្ពុជា។

 

មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងគ្រោងធ្វើការបណ្តុះបណ្តាលគ្រូ បង្រៀនទូទាំងប្រទេស ទទួលបានសមត្ថភាព​ផ្នែកប្រព័ន្ធព័ត៌មានវិទ្យាដើម្បី​ប្រើប្រាស់ក្នុង​ការ​ ស្រាវជ្រាវ​មេរៀននិង​ដើម្បីបង្រៀនសិស្ស។

 

ឯ.ឧ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមាន​ប្រសាសន៍ប្រាប់ ទូរទស្សន៍ហង្សមាសHDTVនៅថ្ងៃទី ៣ ខែ កុម្ភៈនេះថា ក្រសួងអប់រំបានបញ្ជ្រាបការប្រើប្រាស់​បច្ចេក​វិទ្យា​ក្នុងការរៀន-បង្រៀន​ តាមរយៈ​គេហទំព័រគ្រូរបស់ក្រសួង www.krou.moeys.gov.kh​ និងទំព័របណ្ដាញ​សង្គមfacebook ​របស់ក្រសួង​ ដែល​គ្រូ​បង្រៀនអាចទាញឯកសារបាន។

 

សូមរំលឹកថា ដើម្បីជួយកសាងសមត្ថភាពគ្រូបង្រៀននៅក្របខ័ណ្ឌមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឲ្យមានចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការស្រាវជ្រាវ រៀន និងបង្រៀន ក្រសួងអប់រំបានធ្វើកិច្ចសហប្រតិបត្តិការ លើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារ​គមនាគមន៍ (ICT) ក្នុងវិស័យអប់រំ ជាមួយបណ្តាដៃគូអភិវឌ្ឍន៍នានា។

សូមបញ្ជាក់ថា ​បច្ចុប្បន្នក្រសួងបានធ្វើការបណ្តុះប​ណ្តាលដល់គ្រូបង្រៀននៅតាមសាលា​វិក្រិត​ការភូមិភាគ វិក្រិតការរាជធានី និង​រៀប​ចំសិក្ខា​សាលា បណ្តុះបណ្តាលជំនាញខ្លីៗ​ក្នុង​ប្រទេសនិងការបញ្ជូនគ្រូបង្រៀនឲ្យ​ទៅទទួលការ​បណ្តុះ​​បណ្តាល​នៅក្រៅប្រទេសដើម្បីឲ្យគ្រូបង្រៀនទាំងនោះ មានសមត្ថភាពជំនាញ លើ ការប្រើប្រាស់បច្ចេកវិទ្យាICT ក្នុងវិស័យអប់រំ។

 

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​ កីឡា បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍ផែនការនេះ ក្រសួងអប់រំគ្រោង​ជ្រើសរើសគ្រូបង្រៀនថ្មី ដែលមានចំណេះដឹងផ្នែក​ព័ត៌មានវិទ្យាស្រាប់តែម្តង។

 

លោកបន្ថែមថា ក្រសួងអប់រំក៍មានផែនការរៀបចំបំពាក់កុំព្យូទ័រ នៅតាមគ្រឹះស្ថានបណ្ដុះ​បណ្ដាលគ្រូ ឲ្យបានគ្រប់គ្រឹះស្ថានសិក្សានាពេលអនាគត ។

មន្តី្រអប់រំបានឲ្យដឹងថា ការអនុវត្តផែនការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះ បានធ្វើឡើង ដើម្បីឲ្យវិស័យអប់រំកម្ពុជា ដើរទាន់បណ្តាប្រទេសអាស៊ាន៕អត្ថបទៈហង់ ​សុទ្ធ

 

ក្រសួងអប់រំផ្តើមអនុវត្តកម្មវិធីអប់រំជំនាញបច្ចេកទេសនៅក្នុងថ្នាក់មធ្យមសិក្សា

ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមអនុវត្តកម្មវិធី គោលនយោបាយ អប់រំផ្នែក​ជំនាញ បច្ចេកទេសនៅតាម សាលាមធ្យម សិក្សាទុតិយភូមិ ដើម្បីផ្សារភ្ជាប់ សាលាទៅនឹង ទីផ្សារ​ការ​ងារ នា​បច្ចុប្បន្ន។

 

ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការគោល សម្រាប់ការអប់រំបច្ចេក​ទេស​នៅថ្នា​ក់មធ្យមសិក្សា នៅព្រឹកថ្ងៃទី២២ មករា នេះ ឯកឧត្តម ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា បានបង្ហាញអំពី ការរៀបចំក្របខណ្ឌគតិយុត្គគាំទ្រ ប្រព័ន្ធអប់រំបច្ចេកទេស ការបង្កើតប្រព័ន្ធអប់រំចំណេះទូទៅ និងបច្ចេកទេស ការអភិវឌ្ឍកម្មវិធី សិក្សាផ្នែកអប់រំបច្ចេក​ទេស និងសៀវភៅសិក្សាគោលបច្ចេកទេស ដើម្បីអនុវត្តគោលនយោបាយអប់រំផ្នែក​ជំនាញ​បច្ចេកទេស។

 

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ដើម្បីលើកកម្ពស់គុណភាពអប់រំផ្នែកបច្ចេកទេសឱ្យទទួល​ជោគ​ជ័យនោះ ក្រសួង​ចាំបាច់ត្រូវតែអភិវឌ្ឍផែនការគោលសម្រាប់ការអប់រំបច្ចេកទេស ដោយឆ្លុះ​បញ្ចាំង​​ពីស្ថានភាពបច្ចុប្បន្នដែលកំពុងតែប្រឈមមុខ និងដោះស្រាយស្របទៅនឹងបរិបទ​សង្គម​​​ដើម្បី​ឆ្លើយ​តបទៅនឹងការងារផ្តល់សេវាអប់រំ មុខជំនាញបច្ចេកទេសជាមូលដ្ឋាន​ដល់​​សិស្សា​​​នុសិស្ស ក្នុងទីផ្សារការងារក៏ដូចជាពង្រីក​សេដ្ឋ​កិច្ច​គ្រួសារ និងសង្គមបានដោយ​គុណ​​ភាព។​

 

ឯកឧត្តមបានបញ្ជាក់ថា ការឈានទៅបង្កើតគោលនយោបាយនេះ បន្ទាប់ពីបានអនុវត្តសាក ល្បងពេលកន្លងមក នៅវិទ្យាល័យចំនួន៣ ក្នុងនោះដូចជា៖ វិទ្យាល័យកំពង់ឈើ​ទាល​ចាប់​តាំង​ពីឆ្នាំ២០០២លើមុខជំនាញអេឡិចត្រូនិច អគ្គិសនី ក្សេតសាស្រ្ត និងបសុវប្បកម្ម។

 

នៅ វិទ្យា​ល័យ​ចំណេះទូទៅ និងបច្ចេកទេសសម្តេចតេ​ជោ ហ៊ុន សែន-រ៉ូតា ខ្សាច់កណ្តាល តាំងពីឆ្នាំ​២០១២ ដោយផ្តោតលើជំនាញ អេឡិចត្រូនិច និងអគ្គិសនី និង- វិទ្យាល័យចំណេះទូទៅ និង​បច្ចេក​ទេសព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ចាប់ ពីឆ្នាំ២០១៣ បណ្តុះបណ្តាល​ពីរជំនាញ គឺផ្នែកអគ្គិសនី និងក្សេតសាស្រ្ត។

 

មន្រ្តីតំណាងអង្គការ KOICA បានសង្ឈឹមថា ការអប់រំបច្ចេកទេសនេះ នឹងចូលរួមចំណែកអភិ​វឌ្ឍន៍ ចំណេះដឹងជំនាញ​បច្ចេកទេសដល់​យុវជនកម្ពុជាទាំងអស់ ដើម្បីឆ្លើយតបទៅតាម​តម្រូវ​ការ​ឱកាស​ការងារលើទីផ្សារ​យ៉ាង​ល្អ​ប្រ​សើរផងដែរ។

 

ទោះបីយ៉ាងនេះក្តីមន្រ្តីអង្គការ នេះ ចង់ឲ្យសេវាអប់រំបច្ចេកទេសនេះ ប្រព្រឹត្តទៅបាន​ដោយ​គុណ​ភា​ព និងប្រសិទ្ធភាព ចាំបាច់ត្រូវតែមានគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសប្រកបដោយ សមត្ថភាព និងគុណវុឌ្ឍិ ការបំពាក់សម្ភារៈបរិក្ខារពិសោធន៍ និងជំរុញឱ្យមានការពិនិត្យតាម​ដានវាយតម្លៃជាប្រចាំ។

 

គួរបញ្ជាក់ដែរថា នៅឆ្នាំ២០៣០ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមក​ម្រិតខ្ពស់ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះ ទើបរដ្ឋាភិបាលចាំបាច់ត្រូវអភិវឌ្ឍ​ជំនាញ​បច្ចេកទេសដល់យុវជន ដើម្បីបង្កើនឱកាសការងារ និងការប្រកួតប្រជែងសេដ្ឋកិច្ចនៅពេល​ដែល​កម្ពុជាបានចូលជាសមាជិកសេដ្ឋកិច្ចអាស៊ាន៕អត្ថបទៈ ឈឹម មករា

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2