vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ចិនសន្យាជួយរៀបចំច្បាប់ស្តីពីវិស័យថាមពលនុយក្លេអ៊ែរ

 

ភ្នំពេញ៖ប្រទេសចិនសន្យាជួយរៀបចំច្បាប់ស្តីពីវិស័យថាមពលនុយក្លេអ៊ែរដល់កម្ពុជានាពេលខាងមុខនេះ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងក្រសួងរ៉ែនិងថាមពល

ក្នុងសប្ដាហ៍នេះលោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានទទួលជួបគណ:ប្រតិភូពីសាវជីវកម្មចិននុយក្លេអ៊ែរChina National Nuclear Corporation-CNNC នៅទីស្តីការក្រសួងរ៉ែនិងថាមពលដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងការផលិតអគ្គិសនីដោយប្រេីថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសុខសន្តិភាពនិងការអភិវឌ្ឍវិស័យថាមពលនៅប្រទេសកម្ពុជា។

ជាមួយនេះCNNC បានសន្យាថានឹងជួយកម្ពុជាក្នុងការរៀបចំច្បាប់ស្តីពីវិស័យថាមពលនុយក្លេអ៊ែរនេះនិងផ្តល់អាហារូបករណ៍ក្នុងវគ្គបណ្តុះបណ្តាលក្នុងវិស័យថាមពលដើរដោយនុយក្លេអ៊ែរនេះផងដែរ។​អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលលោកទុនលាងបានប្រសាសន៍សូមរង់ចំាបន្ដិចសិនលោកមិនអាចអត្ថាធិប្បាយបានទេពេលនេះពេលសួរថាតើច្បាប់ស្ដីវិស័យថាមពលដើរដោយនុយក្លេអ៊ែរនឹងរៀបចំនៅពេលណា?

 

អង្គការសង្គមស៊ីវិលចង់ឲ្យយុវជនចេះប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឲ្យបានត្រឹមត្រូវ

ភ្នំពេញ អង្គការសង្គមស៊ីវិលចំនួន៥ចង់ឲ្យយុវជនចេះប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឲ្យបានត្រឹមត្រូវជៀសវាងការប្រើប្រាស់ខុសគោលដៅដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនិងខ្លួនឯងខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ិនធើណេតជាពិសេសបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកគឺមានការហក់ឡើងយ៉ាងខ្លាំង។លោកសរមូរីអនុប្រធានបណ្តាញសង្គមបានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១០មិថុនានេះថា៖”យុវជនមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងការជេរប្រមាថគ្នាទៅវិញទៅមកនិងប្រើប្រាស់ពាក្យសម្តីអស់សីលធម៌ដែលធ្វើឲ្យប៉ះពាល់សិទ្ធិដទៃអ្នក។

លោកបន្តថា៖”អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកគួរចេះប្រើប្រាស់បណ្តាញមួយនេះដើម្បីជាប្រយោជន៍សម្រាប់សង្គមនិងខ្លួនឯងជៀសវាងប្រឈមមុខនឹងផ្លូវច្បាប់ដែលអាចកើតមានឡើងនៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមួយនេះខុសគោលដៅ។

លោកបញ្ជាក់ថា៖”ដោយមើលឃើញពីបញ្ហានេះហើយទើបអង្គការសង្គមស៊ីវិលចំនួន៥បានរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំស្តីពីអិនធើណេតបើកទូលាយក្រោមប្រធានបទយុគ្គសម័យអ៊ិនធើណេតនៅថ្ងៃទី១២មិថុនាខាងមុខនេះនៅសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាទួលគោលដោយគ្រោងនឹងមានអ្នកចូលរួមប្រមាណ៤០០នាក់ដែលជាអ្នកប្រើប្រាស់អ៊ិនធើណេតជាយុវជនសិស្សនិស្សិតព្រះសង្ឃសកម្មជនលើបណ្តាញសង្គមជាដើម។

លោកអ៊ុកគឹមសេងអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍គាំទ្រចំពោះសង្គមស៊ីវិលដែលរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំស្តីពីអិនធើណេតបើកទូលាយក្រោមប្រធានបទយុគ្គសម័យ​​អ៊ិនធើណេតនេះ។

លោកបន្តថា៖”យុវជនគួរប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះឲ្យបានល្អទាំងអស់គ្នាពីព្រោះបណ្តាញទំនាក់ទំនងមួយនេះគឺមានប្រសិទ្ធិភាពល្អឲ្យមនុស្សទូទៅបានជួបគ្នានិងផ្តល់ដំណឹងគ្នាទៅវិញ។

តាមរបាយការណ៍ក្រសួងគមនាគមន៍បានអោយដឹងថាបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាប្រមាណ៣លាននាក់កំពុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុក

 

ជនជាតិជប៉ុនអាយុ៩៦ឆ្នាំទើបទទួលសញ្ញប័ត្រពីសកលវិទ្យាល័យ

 

ជប៉ុន៖លោកតាស៊ីហ្សីមីហ៊ីរាតាជនជាតិជប៉ុនអាយុ៩៦ឆ្នាំត្រូវបានប្រកាសថាលោកតាទើបទទួលសញ្ញប័ត្រចខាងសិល្បៈស៊ីរ៉ាមិចលើក្អមឆ្នាំងពីសកលវិទ្យាល័យក្យូតូរបស់ជប៉ុនកាលពីខែមីនាកន្លងមកនេះនិងត្រូវបានសៀវភៅហ្គីណេសប៊ុកពិភពលោកចុះកំណត់ត្រាថាជាមនុស្សបំផុតបានទទួលសញ្ញប័ត្រ។នេះបើតាមកាសែតជប៉ុនបានផ្សាយនៅថ្ងៃនេះ។
លោកស៊ីហ្សីមីហ៊ីរាតាបានមានប្រសាសន៍ថា៖”និស្សិតនៅក្នុងសកលវិទ្យាល័យមិនស្គាល់ថាខ្ញុំជានរណទេពេលសកលវិទ្យាល័យធ្វើពិធីចែកសញ្ញប័ត្រនិងហៅឈ្មោះមកទទួលសញ្ញប័ត្រ។ខ្ញុំចំណាយពេល១១ឆ្នាំរៀនសូត្រការងារសិល្បៈស៊ីរ៉ាមិចលើក្អមឆ្នាំងនេះក្នុងនាមមនុស្សចូលនិវត្ដន៍។
ក្រោយទទួលភាពល្បីល្បាញនេះលោកតាប្រកាសថាគាត់ចង់រស់នៅអោយបាន១០០ឆ្នាំ។មនុស្សនៅជុំវិញខ្ញុំគេកោតសរសើរខ្ញុំខ្លាំងណាស់និងអបអរសាទរចំពោះរូបខ្ញុំ។ជាមួយគ្នានេះលោកតាបានអោយដឹថាខ្ញុំរីករាយណាស់រៀនអ្វីថ្មីសម្រាប់ជីវិត”។
បើតាមកាសែតបានផ្សាយថាកាលពីឆ្នាំទៅមិញមានជនជាតិជប៉ុនម្នាក់ដែរលោកមីកូអាយុ១០០ឆ្នាំអាចហែលទឹកបាន១៥០០ម៉ែត្របន្ទាប់ពី២០ឆ្នាំគាត់ចុះឈ្មោះចូលរៀនវគ្គហែលទឹក។
មនុស្សលើលោកមានតិចណាស់អាចបំបែកឯកត្តកម្មនិងទទួលបានភាពល្បីល្បាញរបស់ខ្លួន។នាពេលកន្លងមកមានជប៉ុនម្នាក់លោក Hidekichi Miyazaki,អាចមូលជើងខ្លួនបានដោយឈរដូចប៊ូឡុងបាន។ប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់ខាងមនុស្សមានអាយុច្រើនក្នុងនោះមាន៥៩០០០នាក់មានអាយុ១០០ឆ្នាំឡើងក្នុងឆ្នាំ២០១៥កន្លងមកហើយក្នុងនោះមាន៤៦នាក់ក្នុងចំណោមមួយសែននាក់មានអាយុ១០០ឆ្នាំឬ១០០ឆ្នាំឡើងនៃពលរដ្ឋជប៉ុនសរុប។ខ្មែរតែងតែនិយាយថាការរៀនសូត្រមិនថាចាស់ក្មេងទេនិងមិនគិតអាយុទេអោយតែចង់រៀន៕

 

សង្គមស៊ីវិលគំាទ្រការផ្ទេរតំបន់ការពារធម្មជាតិពីក្រសួងកសិកម្មមកឱ្យក្រសួងបរិស្ថានគ្រប់គ្រង

 

ភ្នំពេញ៖សង្គមស៊ីវិល បានសម្តែងការគំាទ្រ ចំពោះការផ្ទេរតំបន់ការពារធម្មជាតិពីក្រសួងកសិកម្មមកឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ ដើម្បីធានាចីរភាពធនធានធម្មជាតិ នាពេលអនាគត។
លោក ឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក បានឱ្យទូរទស្សន៍រស្មីហង្សមាស ដឹងនៅថ្ងៃទី១១ ខែ ឧសភានេះថា នេះជាចេតនាល្អក្នុងការងារការពារនិងអភិរក្សតំបន់ព្រៃឈើនោះ ឱ្យកា្លយជាតំបន់ប្រកបដោយចីរភាព តាមរយៈការងារជំនាញគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោកបានបន្តថា ការគ្រប់គ្រងល្អតំបន់ការពារធម្មជាតិនេះ នឹងផ្តល់អនុផលពីព្រៃឈើដល់ជនជាតិដើមភាគតិចនិងសហគមន៍ដែលបានជួយបង្កើនចំណូលហើយកាត់បន្ថយចលនាចំណាកស្រុក ដើម្បីទៅធ្វើការនៅក្រៅប្រទេសផងដែរ។
ក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែឧសភា ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើតតំបន់ ការពារធម្មជាតិចំនួន១៨ ដែលមានផ្ទៃដីសរុបចំនួន ២៦៧៤៥០៣ហិកតាឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួង។
លោកសៅ សុភាព នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ថា ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនេះឱ្យមានប្រសិទ្ធិភាព ក្រសួងបាន ស្នើសុំការចុះបញ្ជីដីធ្លីលើតំបន់ ការពារធម្មជាតិទាំងនេះ នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយក្រសួងបរិស្ថាន នឹងធ្វើការគ្រប់គ្រង និងអភិរក្សតំបន់ធនធានធម្មជាតិ ទាំងនេះ ដោយអនុវត្តតាមគោលការណ៍ស្បែកខ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងដីធ្លី ដោយសារតែនៅក្នុងតំបន់ព្រៃការពារ និងអភិរក្សខ្លះ មានភូមិឋាន និងប្រជាជនកំពុងរស់នៅទីនោះ។
តាមសេចក្ដីប្រកាសរបស់ក្រសួងតំបន់ការពារធម្មជាតិចំនួន១៨នោះ គឺមានតំបន់ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន១៣កន្លែង និងព្រៃផ្តល់ផលចំនួន៥កន្លែង ក្នុងចំណោម តំបន់ការពារធម្មជាតិដែលក្រសួងបរិស្ថានមានស្រាប់តាំងពីឆ្នាំ១៩៩៣ ចំនួន២៣ ដែលមានផ្ទៃដីចំនួន ៣លាន២សែនហិកតា។
លោក ឡាត់ គី បានសំណូមពរដល់ក្រសួងបរិស្ថាន គួរគប្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគមន៍មូលដ្ឋាន ឱ្យបានច្រើន ដើម្បីផ្តល់ឱកាសក្នុងការចូលរួមការពារ ថែរក្សា និងរាយការណ៍ទាន់ពេលវេលាចំពោះបទល្មើសព្រៃឈើ សម្រាប់ព្រៃឈើដែលស្ថិតនៅតំបន់ការពារ៕

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលជំរុញឲ្យមានការអភិវឌ្ឍថាមពលអគ្គីសនីដោយប្រើបរមាណូ

 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលចង់អោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បន្ត ស្វែងរកលទ្ធ ភាពដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាអាចឈានទៅអភិវឌ្ឍន៍រោងចក្រផលិតអគ្គីសនី ដោយថាមពលបរមាណូ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច។
ក្នុងកិច្ចពិភាក្សាអន្តរក្រសួងចូលរួមប្រមាណជាង១៥ស្ថាបន័ស្តីពីច្បាប់និងការប្រើប្រាស់ ថាមពលបរមាណូនៅកម្ពុជានាព្រឹកថ្ងៃ០៤ ខែឧសភានេះ ឯឧ.ស៊ុយ ស៊ែម រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពលមានប្រសាសន៍ថា ការជំរុញអភិវឌ្ឍន៍វិស័យអគ្គីសនីដើរដោយថាមពលបរមាណូ នេះគឺស្របតាមគោលនយោបាយរបស់ប្រ មុខរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាពន្លឿន
ផែនការជាតិផ្គត់ផ្គងប្រភពថាមពលអគ្គីសនីដែលមានតម្លៃថោកអោយបានទូទាំងប្រទេស។
ឯឧ.រដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីឈានទៅអភិវឌ្ឍន៍វិស័យថាមពលអគ្គីសនីដើរ ដោយថាមពល
បរមាណូនេះបានកម្ពុជាត្រូវការឲ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិគួរបញ្ជូលកម្ពុជាទៅក្នុងកម្មវិធីបណ្តុះបណ្តាលផ្នែករោងចក្រថាមពលអគ្គីសនីបរមាណូ ការងារបច្ចេកទេស ដំណើរការ និងការងារសន្តិសុខ សុវត្ថិភាព ឲ្យស្របតាមច្បាប់អន្តរជាតិ។
ឯឧ.បានបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានជំរុញឲ្យក្រសួងជំនាញស្វែងរកកិច្ច សហ ប្រតិបត្តិការជាមួយបណ្តាលប្រទេសអភិវឌ្ឍន៍មហាអំណាចធំៗ ស្ថាបន័អន្តរជាតិដើម្បីរៀប ចំកា សិក្សាពីគម្រោងផលិតថាមពលអគ្គីសនីដោយបរមាណូនេះ។
មន្រ្តីជំនាញក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ថា ថាមពលបរមាណូនេះ ផ្តល់អគ្គិសនីថោក មិនបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ និងមិនបំពុលបរិស្ថាន លើកលែងតែ មានបញ្ហាផ្ទុះ ឬសាយភាយសារ ធាតុវិទ្យុសកម្មតែប៉ុណ្ណោះហើយតាមរយៈអត្តប្រយោជន៍ទាំងនេះបានធ្វើឲ្យប្រទេសជិតខាងរបស់ កម្ពុជា សម្រេចសាងសង់ រោងចក្រអគ្គិសនី ដើរដោយថាមពល បរមាណូនេះរួចរាល់ទៅហើយ។
យ៉ាងណាក៏ដោយឯឧ.រដ្ឋមន្រ្តីបានអះអាងថា បច្ចុប្បន្នកម្ពុជាក៏កំពុងប្រើប្រាស់សាធាតុបរមាណូ សម្រាប់ព្យាបាលរោគមហារីក សម្រាប់វិភាគគុណភាពទឹក ការថតទំនិញតាមកុងទឺនើ ការប្រើ ប្រាស់នៅមន្ទីរពិសោធន៍បសុព្យាបាល និងនៅក្នុងវិស័យឧស្សាហកម្មផងដែរ។
ឯឧ.បន្តថា ទោះបីកម្ពុជាពុំទាន់បានទាញយកប្រភពពីថាមពលបរមាណូមកប្រើប្រាស់សម្រាប់ ការអភិវឌ្ឍប្រទេសដ៏ច្រើនលើសលុបក៏ដោយប៉ុន្តែកម្ពុជាគឺជារដ្ឋភាគីនៃសន្ធិសញ្ញាជាច្រើនជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិដូចជាកិច្ចស្តីពីការការពាររូបធាតុនៃសាធាតុបរមាណូក្តីព្រមព្រៀងស្តីពីការប្រកាសបន្ទាន់ពេលមានគ្រោះថ្នាក់បរមាណូកិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពបរមាណូវិសោធនកម្មពិធីសារសម្រាប់ប្រទេសប្រើប្រាស់បរមាណូតិចតួចនិងពិធីសារបន្ថែមលើកិច្ចព្រមព្រៀងការពារអាវុធបរមាណូ។
លោកAbdel madjid តំណាងទីភ្នាក់ងារបរមាណូអន្តរជាតិបានបញ្ជាក់ថា ទីភ្នាក់ងារបរមាណូអន្តរ ជាតិនៅតែបន្តជួយជ្រោមជ្រែងសម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រទេសនេះជារដ្ឋភាគីនៃទី ភ្នាក់បរមាណូអន្តរជាតិនិងសន្ធិសញ្ញាជាច្រើនទៀត។ លោកបញ្ជាក់ថា ប្រភពថាមពលបរមាណូ គឺជាប្រភេទវិស័យសំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍ប្រទេសនឹងកំណើនសេដ្ឋកិច្ចដោយវាបាន គ្រប់ដណ្តប់លើគ្របវិស័យ ក្នុងនោះបំរើក្នុងវិស័យអគ្គីសនី កសិកម្ម សុខាភិបាល ឧស្សាហកម្ម ពាណិជ្ជកម្មនិងបច្ចេកវិទ្យា។
សូមជម្រាបថា ការជំរុញការអភិវឌ្ឍថាមពលអគ្គីសនីបរមាណូបានធ្វើឡើងខណៈដែល តម្លៃអគ្គី សនីក្នុងស្រុកមានតម្លៃថ្លៃនិងមិនទាន់ផលិតបានគ្រប់តាមតម្រូវការរបស់ប្រជាពលរដ្ឋបើទោះបីមានការទិញ អគ្គីសនីបន្ថែមពីប្រទេសជិតខាងក៏ដោយ៕

សម្តេចហ៊ុន សែន ប្រកាសយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ដែលប្រឈមការខ្វះខាត

ភ្នំពេញ៖សម្តេចហ៊ុន សែនបានប្រកាសចេញនូវយុទ្ធនាការចែកចាយទឹក ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងប្រឈម ដើម្បីធានាឲ្យមានទឹកសម្រាប់ការប្រើប្រាស់។ ថ្លែង ក្នុងពិធីសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៦និងផ្លូវចូលប្រាសាទបន្ទាយឆ្មារពីក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមេសា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យគ្រប់ស្ថាប័នមានសមត្ថកិច្ចនិង អជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវនាំគ្នាចុះធ្វើសកម្មភាពដោយប្រមូលផ្តុំគ្រប់មធ្យោបាយ និងកម្លាំងសរុបដើម្បី ដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់ក្នុងកាលៈទេសៈបច្ចុប្បន្ន នៅតាមបណ្តាបឹង ស្ទឹង និងអណ្តូងមួយចំនួនកំពុង រឺងហួតបណ្តាលឲ្យប្រជាពលរដ្ឋនៅតំបន់ខ្លះកំពុងជួបកង្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
សម្ដេចបានបន្ដថា៖”យោងលើរបាយការណ៍អភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ៣៦០អណ្តូងតែពីរស្រុកទេ៣៦០អណ្តូងដែល រីងស្ងួត។អញ្ចឹង សភាពការណ៍នេះគឺមានប្រហាក់ប្រហែលគ្នា ដូច្នេះហើយខ្ញុំដាក់ចេញនូវបទបញ្ជានៅក្នុងក្របខណ្ឌទូទាំងប្រទេសប្រមូលផ្តុំការខិតខំទាំងអស់ដោះស្រាយទឹកឲ្យប្រជាជនប្រើប្រាស់ ។មិនត្រូវទុកឲ្យប្រជាជនមានគ្រោះថ្នាក់បណ្តាលមកពីការខ្វះខាតទឹកនោះទេ។ នេះជាបទបញ្ចាដាច់ណាត់ដែលគ្រប់ស្ថាប័នមានភារកិច្ចអជ្ញាធរដែនដីត្រូវធ្វើកិច្ចការនេះ។គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែឯងមិនគ្រប់គ្រាន់ទេ ត្រូវប្រើកម្លាំងសរុប វិធានការសរុប មធ្យោបាយសរុបដើម្បីដោះស្រាយ នូវបញ្ហានេះ ឲ្យខាងតែបាន។ ត្រូវប្រមូលផ្តុំកម្លាំងទាំងអស់ចូលរួម។គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបន្ត។ថវិការដែលទម្លាក់ដំបូងនេះគ្រាន់តែជាដំណាក់កាលដំបូងទេមិនគ្រប់ទេតម្រូវការនៅនេះ ...បានចែកទឹកជានិមិត្តរូប។ ខេត្តបន្ទាយមានជ័យដែលដឹកនាំយុទ្ធនាការដោយឯ.ឧកែ កឹមយ៉ាន ផ្ទាល់ ជាគំរូពិសោធន៍មួយ នៃការប្រមូលមធ្យបាយ តាមរយៈ មធ្យោបាយធនធ្ងន់ យកមក ហើយដំណើរជាមួយគោយន្ត របស់ប្រជាពលរដ្ឋដើម្បីដឹក ។)
សម្តេច ក៍បានចេញបទបញ្ចាឲ្យកាត់បន្ថយការប្រជុំទាំងអស់នៅភ្នំពេញដែលអញ្ជើញអភិបាលខេត្តឲ្យទៅចូលរួម លើកលែងតែមានការយល់ព្រមពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមុនទើបអនុញ្ញាតិ បាន ដោយ ទុកលទ្ធភាពឲ្យអភិបាលខេត្តទាំងអស់នៅឈរជើងម្ចាស់ការដោះស្រាយទឹកជូនប្រជាពលរដ្ឋនៅក្នុងទឹកដីរបស់ខ្លួន។ ចំពោះកន្លែងដែលខ្វះប្រភពទឹក ហើយបើ មានលទ្ធភាពសម្តេចសូមឲ្យជីកអណ្តូង និងបានស្នើឲ្យប្រមូលគ្រឿងចក្រដែលអាចជីកអណ្តូងបានចុះមកជីកនៅតាមតំបន់ដែលជួបការខ្វះខាតទឹក ធ្វើយ៉ាងណាដោះស្រាយទឹកឲ្យបានជូនប្រជាជន។
សម្តេចក៍បានយកឱកាសនេះអំពាវនាវដល់ ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ សូមងាកមកធ្វើសកម្មភាពចូលរួមក្នុងយុទ្ធនាការដោះស្រាយទឹកជូនប្រជាពលរដ្ឋឲ្យបានព្រមទាំង។
សម្ដេចបានអំពាវនាវចំពោះក្រុមហ៊ុនទឹកស្អាត សុំជួយទឹកស្អាតមួយចំនួន យើងត្រូវការទឹកស្អាតមួយចំនួន ....ហើយអាចទិញទឹកស្អាតយកទៅចែកខ្លួនឯងក៍បាន។ ជួយលុយឬក៍ជយយរថយន្ត ដើម្បីប្រើប្រាស់ដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋ។ សូមបញ្ចេញឡានទឹកទាំងអស់ ទាំងរដ្ឋទាំងឯកជន ទាំងឡានពន្លត់អគ្គីភ័យបញ្ចេញមកចាត់ចែងរឿងហ្នឹង។
សម្តេចក៍បានអំពាវនាវចំពោះកាកបាទក្រហមកម្ពុជាបង្វែរទិសដៅមកចូលរួមដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋ។សម្តេចក៍បានអំបាវនាវដល់ក្រុមការងាររបស់គណបក្សប្រជាជនត្រូវទុកការងារផ្សេងៗមួយអន្លើសិន ហើយត្រូវប្រមូលផ្តុំប្រាក់កាសនិងធនធានមនុស្សចុះជួយ ដោះស្រាយទឹក និងក៍បានអំពាវនាវផងដែរ ដល់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ រួមទាំងបក្សនយោបាយនានា ទាំងបក្សនយោបាយចាស់ និងទើបបង្កើតថ្មីសួមឲ្យចូលរួមទាំងអស់គ្នាចេញធ្វើសកម្មភាពដោះស្រាយទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ដែលកំពុងប្រឈមការខ្វះទឹកប្រើប្រាស់ដោយសម្តេចសង្ឃឹមថាបក្សនយោបាយនានាយល់នូវសភាពការណ៍នេះ ក្នុងការជួយដល់ប្រជាជន។
ជាមួយគ្នានេះ សម្តេចតេជោ ក៍បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីបន្ទាយ និងក្រុមយុវជនកាក់បាទក្រហម មកចូលរួមទាំងអស់គ្នា ដើម្បីជួយដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅព្រឹកម៉ិញនេះមុន នឹងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន បានចូលរួមចែកទឹក ចំនួន៣០លាន លីត្រ ជូនដល់ប្រជាពលរដ្ឋ ប្រមាណជាង១ម៉ឺន ២ពាន់គ្រួសារ ដោយសម្តេច ក៍បានណែនាំ ឲ្យអជ្ញាធរត្រូវខិតខំធ្វើការងារនេះបន្តទៀត គឺមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ជួបគ្រោះថ្នាក់ ដោយសារគ្មានទឹកសម្រាប់ទទួលទាននោះឡើយ។
តាមការគូសបញ្ចាក់ពីអភិបាលខេត្តបន្ទាយមានជ័យឯ.ឧ សួន បវរ បានឲ្យដឹងថា ក្នុងក្រុងសិរីសោភ័ណមានប្រជាពលរដ្ឋរស់នៅប្រហែលជា១សែន៣ម៉ឺននាក់ ដោយប្រើប្រាស់ទឹកជាមធ្យមពី៥ទៅ៦ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយ បើសិនជាមិនមានភ្លៀងធ្លាក់ទាន់ពេលវេលានោះទេ ក្នុងរយៈពេលពី៧ទៅ១០ថ្ងៃខាងមុខ ប្រជាពលរដ្ឋក្នុងក្រុងមួយនេះនឹងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់។ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ អជ្ញាធរ ខេត្តបន្ទាយមានជ័យបាននិងកំពុងប្រឹងប្រែងបូមទឹក ពីអាងកំពីងពួយរបស់ខេត្តបាត់ដំបង ទំលាក់មកស្ទឹងមង្គលបុរី ធ្វើយ៉ាងណាធានាដល់ប្រជាពលរដេ្ឋឲ្យមានទឹកប្រើប្រាស់ ខណៈពេលនេះស្ទឹងមង្គលបុរី បានរីងហួតទឹកអស់ទៅហើយ ៕

 

ក្រសួងវប្បធម៌ គ្រោងកោះអញ្ចើញមេដឹកនាំក្រុមសម្តែងរបាំព្រះរាជទ្រព្យទាំងអស់ មកអប់រំ

 


ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងកោះអញ្ចើញមេដឹកនាំក្រុមសម្តែងរបាំព្រះរាជទ្រព្យទាំងអស់ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីយកមកអប់រំណែនាំមិនឲ្យមានការយកក្រុមរបាំព្រះរាជទ្រព្យ ទៅសំដែងនៅក្នុងបន្ទប់ខារ៉ាអូខេជាបន្តទៀត។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅថ្ងៃទី ២១ ខែ មេសានេះថា ការយកក្រុមរបាំសម្រាប់សម្តែងថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ អ្នកមុខអ្នកការ ពិសេសភ្ញៀវជាតិ អន្តរជាតិសំខាន់ៗនេះ ទៅសម្តែងខុសទីកន្លែង បានធ្វើឲ្យបាត់បង់នូវពណ៌សម្បុរ អត្តសញ្ញាណដ៍ល្អផូរផង់ និងសេចក្តីថ្លៃថ្នូរ របស់កម្ពុជានោះទេ ។
លោកបានបន្តឱ្យដឹងទៀតថា ក្រសួងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយថ្នាក់ដឹកនាំក្រសួងនិងអ្នកពាក់ព័ន្ធ ដើម្បីសុំយោបល់អំពីចំណាត់វិធានការ ដើម្បីទប់ស្កាត់ទៅលើសកម្មភាពមិនសមរម្យណាមួយ ដែលប្រព្រឹត្តឡើង ពីសំណាក់ក្រុមអ្នករាំរបាំខ្មែរ។
គម្រោងកោះអញ្ចើញមេដឹកនាំការសម្តែងរបាំនេះ ធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះពីការសម្តែងរបាំជូនពរ សម្តែងជូនភ្ញៀវទស្សនានៅក្នុងបន្ទប់ខារ៉ាអូខេ KTV មួយកន្លែងនៅកម្ពុជា ដែលរងការរិះគន់ នៅក្នុងចំណោម អ្នកលេងហ្វេសប៊ុក។លោកស្រី ហែម ចន្ទី ជំនួយការទូទៅនៃខារ៉ាអូខេ ស្លីមKTV លក្ខណៈគ្រួសារ មានទីតាំងនៅរាជធានីភ្នំពេញ បានមានប្រសាសន៍ មិនគាំទ្រចំពោះការសម្តែងរបាំដ៍ល្អផូរផង់របស់ខ្មែរ នៅទីកន្លែងកំសាន្តសប្បាយបែបនេះឡើយ។
លោកស្រីបន្តថា ស្លីមKTV នឹងបដិសេធគ្រប់រាល់អតិថិជន ដែលមានបំណងចង់ទស្សនា របាំប្រភេទនេះ នៅស្លីមKTVនេះ បើទោះជាទទួលបានថវិកាច្រើន យ៉ាងណាក្តី។ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងភ្ញាក់ផ្អើលនិងហួសចិត្ត មិនគួរសិល្បករខ្មែរ សម្តែងរបាំប្រភេទនេះ ដើម្បីរកលុយ នៅតាមបន្ទប់ខារ៉ាអូខេ ដែលជាដើមចមធ្វើឱ្យវប្បធម៌ខ្មែរ ត្រូវជាន់ឈ្លី និងកាន់តែធ្លាក់ចុះ។
ជាមួយគ្នានេះ អ្នកលេងហ្វេសប៊ុក បានស្នើដល់រាជរដ្ឋាភិបាលពិសេសក្រសួងវប្បធម៌ ចាត់វិធានការចំពោះទង្វើនេះ ៕

 

មន្ដ្រី៖បាតុភូតទឹកសមុទ្រប្រែពណ៍កន្លងមកនៅតំបន់ទេសចរណ៍ឆ្នេរកែបមិនមែនដោយសារចិញ្ចឹមខ្យង


ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកែបនឹងសហការជាមួយមន្រ្តីជំនាញក្រសួងបន្តចុះសិក្សាអំពីបាតុភូត ទឹកសមុទ្រប្រែពណ៌និងងាប់សត្វសមុទ្រតំបន់ទេសចរណ៍ឆ្នេរកែប ដើម្បីចូលរួមការពារបរិស្ថាន សមុទ្ររួមទាំង ធ្វើឲ្យប្រជាពលរដ្ឋឈប់បារម្ភពីបញ្ហាសុវត្ថិភាព។
មន្រ្តីមន្ទីរបរិស្ថានខេត្តកែបប្រកាសចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញថា មាន ការបំផ្លាញធនធានបាតសមុទ្រដើម្បីបំរើការចិញ្ចឹមខ្យង់ហូលដែលបានបំពុលអោយទឹកសមុទ្រប្រែ ពណ៌ទៅជាបៃតង។
លោកអ៊ឹប បញ្ញារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់ទូរទស្សន៍រស្មីហង្សមាសអោយដឹងនៅ ព្រឹកថ្ងៃទី១៩ ខែមេសានេះថា ការចាត់វិធានការនេះបន្ទាប់ពីមានព័ត៌មានឡើងឡើងថា ក្រុមប្រ ជានេសាទបានដាក់ការសង្ស័យពីការប្រែពណ៌ទឹក សមុទ្រនៅខេត្តកែបកាលពីពេលថ្មីៗនេះ ថាបណ្តាលមកពីការចាប់ផ្តើមចិញ្ចឹមសាកល្បងប្រភេទខ្យង់ហូលនៅលើទំហំផ្ទៃសមុទ្រ១០ហិចតាស្ថិតនៅក្នុងភូមិអូពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
បើតាមក្រុមប្រជានេសាទបានលើកហេតុផលថា ម្ចាស់អាជីវកម្ម បានប្រើរនាស់អូសដោយគ្រឿង ចក្រដើម្បីកាត់ស្មៅនៅបាតសមុទ្រយកទៅចិញ្ចឹមខ្យងហូលនេះប៉ុន្តែការប្រមូលស្មៅនោះមិនអស់ទើបបានបណ្តាលអោយស្មៅរលួយផ្ទៃទឹកសមុទ្រប្រែពណ៌ទៅជាបៃតងសត្វសមុទ្រ អន្ទង់ បង្គា ក្តាម និងត្រីតូចៗរងផលប៉ៈពាល់រហូតដល់ងាប់អណ្តែតស្អុយលើទឹក។
យ៉ាងណាក៏ដោយពាក់ពន្ធ័ទៅនឹងបញ្ហានេះប្រធានមន្ទីរបរិស្ថានខេត្តមិនទាន់អត្ថាធិប្បាយយ៉ាងណានោះ ទេដោយរងចំាការសិក្សាពីមន្រ្តីជំនាញអោយបានច្បាស់លាស់ជាមុនសិន ហើយការ សិក្សាលើកនេះនឹងធ្វើអោយបានល្អិតល្អន់ជាទីបំផុតដើម្បីអោយប្រជាពលរដ្ឋអស់ចិត្តឈប់បារម្ភពីបញ្ហា សុវត្ថិភាពសុខភាពនិងការពារបានរធនធានបាតសមុទ្រ។
លោកថា បច្ចុប្បន្នស្ថានភាពទឹកសមុទ្រនៅទីនោះពុំមានបញ្ហាមេរោគដែលបណ្តាលឲ្យប៉ៈពាល់ដល់សុខភាពឡើយគ្រាន់តែទឹកបានប្រែព័ណ៌ទៅជាខ្មៅនៅចន្លោះឆ្នេរចាប់ពីរូបសំណាក់សិលាចាំប្តីទៅដល់រូបសំណាក់ក្តាមដែលប្រជាពលរដ្ឋនៅតែពុំហានចុះងូតទឹកឬខ្លាចប្រឡាក់ខ្លួន ប្រាណតែប៉ុណ្ណោះ។
លោកប្រាក់ សានប្រធានសហគមន៍នេសាទភូមិថ្មីមក្បែរតំបន់ទឹកសមុទ្រប្រែពណ៌នោះបានឲ្យ ដឹងថា ការបង្កើនកិច្ចស្រាវជ្រាវបាតុភូតនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីធ្វើឲ្យភ្ញៀវទេស ចរបាត់ក្តីបារម្ភហើយបានបានជួយទាក់ទាញភ្ញៀវទេសចរឡើងវិញហើយក៏បានជួយបង្កើនប្រភពប្រាក់ចំណូលដល់ ប្រជានេសាទក្នុងសហគមន៍ជាច្រើនផងដែរ។ លោកអះអាងថា របរនេសាទ របស់ប្រជានេសាទនៅតំបន់នោះនៅតែប្រព្រឹត្តទៅជាធម្មតាប៉ុន្តែបើក្នុងអំឡុងពេលកើតហេតុអ្វីគឺរងផលប៉ៈពាល់ខ្លំាងប្រជាពលរដ្ឋពុំហានទិញគ្រឿងសមុទ្របរិភោគឡើយ។
សូមរំលឹកថា ទឹកសមុទ្រនៅកែបបានប្រែពណ៌ទៅជាបៃតងដែលបានកើតឡើងកាលពីចុងខែ មីនាកន្លងទៅនេះត្រូវបានអ្នកជំនាញអៈអាងថាបានកើតឡើងដោយសារបាតុភូតធម្មជាតិដែល ទទួលរងឥទ្ធិពលអេនីញ៉ូ ធ្វើឲ្យមានសីតុណ្ហភាព កើនឡើងខ្ពស់ខុសពីធម្មតា មានពន្លឺចែងចាំង និងខ្យល់បោកបក់ខ្លាំងបណ្តាលអោយប្លុងតុងក្នុងទឹកសមុទ្រដែលរាក់ៗធ្វើសំយោគជាមួយអ៊ុកស៊ីនសែនបំលែងបានទៅជាស្លែ ពុំមែនបណ្តាលមកពីការបំពុលទឹកនោះឡើយ៕

 

រោងចក្រស្ករសតម្លៃ៣៦០លានដុល្លារនឹងផ្ដល់ការងារជាង១ម៉ឺននាក់

 

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានចាត់ទុកការវិនិយោគរបស់រូយហ្វេង ក្នុងការបង្កើតឲ្យមានរោងចក្រស្ករសនៅខេត្តព្រះវិហារនេះគឺបានដោះស្រាយការងារនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
ថ្លែងនៅក្នុង ពិធីសម្ពោធ ដាក់ឲ្យដំណើរការរោងចក្រផលិតស្ករស របស់ក្រុមហ៊ុន រូយហ្វេង ប្រទសចិន វិនិយោគ៣៦០លានដុល្លារដែលមានទីតាំងស្ថិតនៅក្នុងស្រុកឆែប ខេត្ដព្រះវិហារនាព្រឹកថ្ងៃទី១៩ មេសា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថាការសម្រេចជ្រើសរើសយកកម្ពុជា ធ្វើជាកន្លែងវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងធំ មិនត្រឹមបានបង្ហាញនូវជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងការកសាងបាននូវ ទំនាក់ទំនងល្អនិងជំនឿទុកចិត្តគ្នារវាងចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបាននាំមកនូវផលប្រយោជន៍ ពីការវិនិយោគនេះដល់ប្រជាជនកម្ពុជាជាង១ម៉ឺននាក់ផងដែរ។

លោកបានបន្ដថា៖”ការវិនិយោគដ៍ធំនេះជាការលើកទឹកចិត្តមួយដ៍ធំសម្រាប់យើង ហើយ ក៍ជាការដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋរបស់យើងផងដែរ។ក្នុងនោះការដោះស្រាយជាមួយប្រជាពលរដ្ឋបញ្ហាដំបូង ខ្ញុំចង់និយាយឡើងវិញលើរបៀបរៀបចំការផលិតនៃការវិនិយោគផ្នែកកសិកម្មនេះ ។ការអនុវត្តន៍កន្លែងខ្លះធ្វើបានល្អ កន្លែងខ្លះធ្វើមិនបានល្អ នៅត្រង់ថា យើងត្រូវធ្វើសុខដុមនីយកម្មរវាង ទីតាំងវិនិយោគកសិឧស្សាហកម្មនេះ ជាមួយប្រជាពលរដ្ឋឧទាហរណ៍ចំការអំពៅនេះដំបូងបំផុតប្រជាពលរដ្ឋបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសាងសង់ ។រោងចក្រនេះនឹងត្រូវការកម្លាំងពលកម្មរហូតដល់១ម៉ឺន៤ពាន់នាក់។សម្តេចបានលើកទឹកចិត្តឲ្យមានការវិនិយោគបែបនេះបន្ថែមទៀត និងបានផ្តយល់ការណែនាំដល់ក្រុមហ៊ុនទាំងអស់បើចង់បានកម្មករ បញ្ហាសំខាន់គឺការដោះស្រាយផ្ទះស្នាក់នៅរបស់កម្មករ ការផ្តល់ប្រាក់ខែឲ្យបានសមរម្យ ហើយជាពិសេសការចេះថ្នាក់ថ្នមកម្មករ ឲ្យមានសុខភាពល្អដើម្បីផលិតផលការងារ ល្អ។
សម្តេចបានគូសបញ្ជាក់ទៀតថារោងចក្រនេះបានក្លាយទៅជាទីផ្សាររបស់កសិករ ដូច្នេះ ក្រុមហ៊ុនត្រូវធ្វើសមាហរណកម្មមុខរបរ ដោយ ចងសសម្ព័ន្ធភាពជាមួយកសិករ ឲ្យពួកគាត់ងាកមកដាំអំពៅ ដើម្បីជួយផ្គត់ផ្គងរោងចក្រ ក្នុងការធានាឲ្យមានវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មរហូត។សម្តេចក៍បានអំពាវនាវដល់ប្រទេសចិនសូមឲ្យុជួយបើកទីផ្សារសម្រាប់កម្ពុជា ក្នុងការនាំកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងនោះក៍មានផលិតផលស្ករសនេះផងដែរ៕

 

សកម្មជនការពារបរិស្ថានកម្ពុជាទទួលពាន់រង្វាន់ពីភពលោក

ភ្នំពេញ៖ លោកអូចឡេងសកម្មជនការពារបរិស្ថានកម្ពុជាបានទទួលពាន់រង្វាន់ពិភពលោកGoldman Environmental Prizeនៅក្រុងសង់ហ្វង់ស៊ីស្គូរបស់អាមេរិកាលពីថ្ងៃចន្ទនេះ។លោកបានមានប្រសាសន៍ថាលោកចង់ការពារពលរដ្ឋនិងដីនិងព្រៃឈើនិងការពារបរិស្ថានសម្រាប់ពលរដ្ឋទូទៅ។​លោកបានអំពាវនាវអោយពលរដ្ឋនិងសហគមន៍អន្ដរជាតិជួយការពារព្រៃឈើ។ក្នុងឆ្នាំ២០១៤កន្លងមករដ្ឋាភិបាលកម្ពុជាបានប្រកាសលុបចោលដីសម្បទានជិត៩ម៉ឹនហិចតា៕

 

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2