vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

អ្នកនាំពាក្យធនធានទឹកអះអាងថា ពលរដ្ឋជាង៥ម៉ឺនគ្រួសារកំពុងប្រឈមនិងការខ្វះទឹក ប្រើប្រាស់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រជាពលរដ្ឋជាង៥ម៉ឺន គ្រួសារកំពុងប្រឈមនិងការខ្វះទឹកប្រើប្រាស់ក្នុងជីវិភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ការងារបង្កបង្កើនផលដំណាំ។លោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធាន និងឧតុនិយម បានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៨ មេសានេះថា ប្រជាពលរដ្ឋដែលកំពុងជូបការខ្វះប្រភពទឹកប្រើប្រាស់មាននៅក្នុងខេត្តចំនួន៥ គឺ ខេត្តកំពង់ ធំ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និងខេត្តរតនគិរី។ដោយឡែកខេត្ត ដែលជួបប្រទះការខ្វះខាតទឹកខ្លាំងជាងគេនោះ គឺខេត្តកំពង់ធំ ដោយមានប្រជាពលរដ្ឋកំពុងជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ជាងមាន២ម៉ឺនគ្រួសារ។

លោកបានបញ្ជាក់ថា ក្រសួងធនធានទឹកបានធ្វើសកម្មភាពឆ្លើយតបដោយដាក់ម៉ាស៊ីនបូមទឹកចេញពីប្រភពដែលនៅក្បែរដើម្បីយកទៅផ្គត់ផ្គង់តំបន់ដែលខ្វះខាតទឹកទាំងនោះ។
ជាមួយគ្នានេះទៀត ក្រសួងធនធានទឹកបានកំពុងចាត់វិធានការណ៍ស្តារប្រឡាយទឹក ឬក៏ស្ទឹងដែលមានស្រាប់ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការទាញយកទឹកមកប្រើប្រាស់ ក៏ដូចជាស្រោចស្រពផលដំណាំកសិកម្ម។លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុង ការរក្សាប្រភពទឹកប្រើប្រាស់ដោយមិនត្រូវដាំដំណាំកសិកម្មណាដែលត្រូវការទឹកច្រើន និងថែ រក្សាប្រភពទឹកដូចជាត្រពាំង បឹងបួរ និងស្ទឹងដែលមានស្រាប់។
លោក សំ ពិទូ នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក ធ្លាប់ប្រាប់ទូរទស្សន៍រស្មីហង្សមាសថា អាកាសធាតុក្តៅខ្លាំង និងការខ្វះទឹកនេះ បានបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់វិស័យកសិកម្មរបស់កម្ពុជា ដោយបានធ្វើឲ្យទិន្នផលធ្លាក់ចុះ ។
លោក បញ្ជាក់ថា មជ្ឈមណ្ឌល បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាប្រភពទឹកដែលមានស្រាប់ ដោយមិនត្រូវធ្វើដំណាំកសិកម្មណាដែលត្រូវការទឹកច្រើន ដើម្បីសន្សំទឹកប្រើប្រាស់មុននឹងរដូវវស្សាចូលមកដល់។គួរបញ្ជាក់ថា ការខ្វះទឹកមិនគ្រាន់តែបានប៉ះពាល់ដល់ កសិកម្ម និងគ្មានទឹកប្រើប្រាស់នោះទេ តែបានបង្កដល់សុខភាពប្រជាពលរដ្ឋទៀតផង។តែក្រសួងធនធានទឹកបានអះអាងថាចាប់ពីខែឧសភាខាងមុខនេះ កម្ពុជានឹងទទួលបានទឹកភ្លៀងបណ្តើរៗហើយ៕

 

រដ្ឋមន្ដ្រីក្រសួងបរិស្ថានពិនិត្យតំបន់ព្រៃឡង់ពីលើឧទ្ធម្ភាគចក្រមុនចាប់ផ្តើមអភិរក្ស

ភ្នំពេញ៖ថ្នាក់ដឹកនាំក្រសួងបរិស្ថានបានសហការជាមួយស្ថានទូតអាមេរិក ពិនិត្យតំបន់ព្រៃឡង់ពីលើឧទ្ធម្ភាគចក្រមុនចាប់ផ្តើមអភិរក្សក្រោយពេលមានការបាត់បង់ព្រៃឈើនៅតំបន់នោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីត្រលប់មកពីពិនិត្យស្ថានភាពតំបន់ព្រៃឡង់ពីលើឧទ្ធម្ភាគចក្រកាលពីព្រឹកនៅថ្ងៃទី១៨ មេសា នាសណ្ឋាគារសូហ្វីតេលភ្នំពេញ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នាពេលដ៍ខ្លីខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំសិក្ខាសាលាមួយ ដែលមានការចូលរួមពីគ្រប់មជ្ឍដ្ឋានពាក់ព័ន្ធ ដើម្បីស្វែងរកយុទ្ធសាស្ត្រ និងដំណោះស្រាយ ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា ដើម្បីឈានទៅរៀបចំដាក់តំបន់ព្រៃឡងនេះ ឱ្យក្លាយទៅជាតំបន់ការពារ និងអភិរក្សព្រៃឈើ។
ការប្រកាសអំពីផែនការអភិរក្សព្រៃឈើនៅតំបន់ព្រៃឡង់ដែលស្ថិតភាគឥសាន្តកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តមបានពិនិត្យឃើញថា ពិតជាមានការកាប់ឈើនៅតំបន់នោះ ពិតប្រាកដមែន។
លោករដ្ឋមន្ត្រីដែលបានជិះឧទ្ធម្ភាគចក្រ ជាមួយមន្ត្រីស្ថានទូតអាមេរិកដើម្បីពិនិត្យស្ថានភាពពីលើតំបន់ព្រៃឡង់បានបញ្ជាក់ថា បេសកកម្មនេះធ្វើឡើង ដើម្បីពិនិត្យជាក់ស្តែង ជាជាងស្តាប់យោបល់ថ្នាក់ក្រោម ហើយដើម្បីប្រមូលសំណូមពរពីប្រជាពលរដ្ឋនៅតំបន់នោះ។
លោក វីលៀម ហេដថ៍ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា អាមេរិកបានគាំទ្រចំពោះការផ្តួចផ្តើមដើម្បីអភិរក្សតំបន់ព្រៃឡង់នេះ ដើម្បីរួមគ្នាទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឈើ នៅកម្ពុជា។ ប៉ុន្តែភាគីអាមេរិកនៅមិនទាន់បញ្ជាក់អំពី ជំនួយគាំទ្រចំពោះគម្រោងនេះនៅឡើយទេ។
លោក ឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា បានគាំទ្រចំពោះវិធានការនេះ ហើយស្នើដល់រដ្ឋាភិបាលឱ្យរៀបចំតំបន់នេះ ឱ្យទៅតំបន់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនា និងបានស្គាល់តំបន់កាន់តែច្រើន ទៀត។
សូមបញ្ជាក់ថា ព្រៃឡង់នៅកម្ពុជាគ្របដណ្តប់ក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ ព្រៃនេះ មានសារសំខាន់សម្រាប់មនុស្សប្រមាណ២០ម៉ឺននាក់ ដែលកំពុងរស់នៅពឹងផ្អែកនិងអាស្រ័យផល ជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិចកួយ។ក្រសួងបរិស្ថាននាពេលកន្លងមកនេះ បានប្រកាសរក្សាទុកព្រៃឈើចំនួន៥កន្លែងរួមមានព្រៃឡង,ព្រៃច្រករបៀងក្រវាញខាងត្បូង,ព្រៃព្រះរកា,ព្រៃសៀមប៉ាងលិចនិងព្រៃវឺនសៃដែលមានផ្ទៃដីសរុបប្រមាណជាង៩៥ម៉ឺន ហិចតាទុកសម្រាប់ជាតំបន់ការពារនិងអភិរក្សព្រៃឈើ។ ក្នុងនោះព្រៃឡង់មានចំនួនប្រមាណ៣០ម៉ឺនហិកតា៕

 

រោងចក្រុផលិតស្ករតម្លៃ៣៦០លានដុល្លារនៅខេត្តព្រះវិហារនឹងបើកសម្ភោធនៅព្រឹកនេះ

 

ភ្នំពេញ៖រោងចក្រុផលិតស្ករតម្លៃ៣៦០លានដុល្លារនៅខេត្តព្រះវិហារនឹងបើកសម្ភោធនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។បើតាមលោកចមប្រសិទ្ឋិរដ្ឋមន្ដ្រីឧស្សាហ៍កម្មនិងសិប្បកម្មបានអោយដឹងកន្លងមកថាគម្រោងវិនិយោគទាំងមូលមានទឹកប្រាក់១០០០លានដុល្លារអាមេរិចក្នុងទាំងដីនិងរោងចក្រនិងការដាំដុះអំពៅ។​ក្រុមហ៊ុនចិនRui Feng (Cambodia) International Co Ltd​ជាអ្នកម្ចាស់វិនិយោគលើគម្រោងនេះបានអោយដឹងថាខ្លួននឹងផលិតស្ករសប្រហែល២ម៉ឺនតោនក្នុងមួយ៕

 

កម្ពុជាស្វាគមន៍ប្រទេសចិនបង្ហូរទឹកចូលទន្លេមេគង្គជាថ្មី


ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្វាគមន៍សេចក្តីសំរេចថ្មីៗនេះ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីនហុង (Jinhong Hydro-power Station) ខេត្តយូណាន ចូលមកទន្លេមេគង្គក្រោម ចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ នេះ ដើម្បីជួយសំរាលផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះរាំងស្ងួតមកលើ បណ្តាប្រទេសតំបន់មេគង្គក្រោម រួមទាំងកម្ពុជាផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
ប្រភពបានបន្ដថា៖”ការបើកបង្ហូរទឹកចូលមកទន្លេមេគង្គ បានបង្ហាញជាថ្មីម្តងទៀតពីកិច្ចសហប្រតិបត្តិការដ៏ល្អ លើការគ្រប់គ្រងធនធានទឹករវាងបណ្តាប្រទេសមេគង្គ និងចិន ។
សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិនធ្លាប់បានបើកបង្ហូរទឹកចំនួនពីរលើករួចមក ហើយក្នុងរវាងពី ខែ មករា ដល់ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៦ នេះ សំរាប់ការប្រើប្រាស់បន្ទាន់របស់ប្រទេសបណ្តាប្រទេសតំបន់មេគង្គក្រោម ៕

សម្ដេចហ៊ុនសែនសន្យាជួយសង់ផ្សារស្ទឹងត្រែងឡើងវិញ

 

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាកាលម្សិលមិញបានសន្យាជួយសង់ផ្សារស្ទឹងត្រែងឡើងវិញក្រោយឆេះស្ទើរទាំងស្រុងក្នុងសប្ដាហ៍នេះ។តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចបានសរសេរថា៖”បងប្អូនដែលរងគ្រោះដោយសារភ្លើងឆេះផ្សារនៅខេត្តស្ទឹងត្រែងជាទីស្រឡាញ់។ ខ្ញុំសូមចូលរួមចែករំលែកនូវការលំបាក ដែលបងប្អូនបានជួបប្រទះ។ ខ្ញុំបានបញ្ជាឱ្យអភិបាលខេត្តធ្វើការរៀបចំសម្រួលការងារសំរាប់បងប្អូនក្នុងដំណាក់ការដំបូង។សម្ដេចបានបញ្ជក់ថា៖”
ម៉ោង៥ ក្បែរភ្លឺនេះ ខ្ញុំបានបញ្ជាទៅនាយឧត្តមសេនីយ ខ្វាន់ ស៊ាម អគ្គបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងវិស្វកម្មបញ្ជូនកម្លាំងចុះសិក្សាសំរាប់សាងសង់ឡើងវិញ។ជាមួយសម្ដេចបានសន្យាថា៖”ខ្ញុំធានាចំពោះបងប្អូនថា ខ្ញុំនិងចលនាគ្នាដើម្បីកសាងផ្សារនេះឡើងវិញជូនបងប្អូនដោយកងវិស្វកម្មកងទ័ពនៅក្នុងពេលឆាប់បំផុត”៕

 

មន្ដ្រីអភិរក្ស៖កម្ពុជាត្រូវការថវិកា៥០លានដុល្លារដើម្បីអភិរក្ស”សត្វខ្លាធំខណៈសត្វខ្លាំធំនៅសល់ប្រហែល៥០ក្បាល”

 

ភ្នំពេញ៖ក្រុមអ្នកអភិរក្សសត្វព្រៃនៅកម្ពុជា លើកផែនការអភិរក្សសត្វខ្លាធំនៅកម្ពុជា ឱ្យបានទ្វេដង ខណៈចំនួនសត្វ ខ្លាធំប្រភេទនេះ ត្រូវបានគេប៉ាន់ប្រមាណថាបានធ្លាក់ចុះមកនៅត្រឹមចំនួន ពី២០ទៅ៥០ក្បាលប៉ុណ្ណោះ ហើយប្រឈមនឹងការផុតពូជ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអបអរសាទរដល់ការអនុម័តផែនការសកម្មភាព អភិរក្ស ខ្លាធំ នៅកម្ពុជា ថ្ងៃទី ៦ ខែ មេសា នាការិយាល័យអង្គការWWF ក្នុងរាជធានីភ្នំពេញលោក កែវ អូម៉ាលីស្ស ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ បានមានប្រសាសន៍ថា បញ្ហាចម្បងនាំឱ្យថយចុះនូវចំនួនសត្វខ្លានេះដោយសារសកម្មភាពប្រមាញ់ខ្លាធំនិងសត្វរំពាខ្លាធំ ដែលធ្វើឱ្យខ្វះចំណី កម្ពុជាជួបបញ្ហាសង្គ្រាម បាត់បង់ដែនជម្រក និងទីតាំងបន្តពូជ។
លោកបានបន្តឱ្យដឹងទៀតថា ដើម្បីបង្កើនចំនួនសត្វខ្លាធំ នៅកម្ពុជា នៅឆ្នាំ២០១៧ខាងមុខនេះ កម្ពុជានឹងយកសត្វខ្លាធំចំនួនពី៦ទៅ៨ក្បាល ទៅប្រលែងក្នុងតំបន់ចំនួន២ គឺតំបន់ព្រៃការពារមណ្ឌលគីរី និងតំបន់ជួរភ្នំក្រវាញ ពីប្រទេសជិតខាងកម្ពុជា។
ជាមួយគ្នានេះលោកបានលើកអំពីយុទ្ធសាស្ត្រ ក្នុងការស្តារចំនួនសត្វខ្លាធំនៅកម្ពុជា ឡើងវិញ។
លោកបានបន្ថែមទៀតថា វត្តមានសត្វខ្លាធំនៅកម្ពុជានេះ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អេកូទេសចរណ៍ ដែលជួយបង្កើនជីវភាព ប្រជាជនសហគមន៍មូលដ្ឋាន បង្ហាញពីសន្ទស្សន៍នៃការរីកចម្រើន និងសំបូរបែបធនធានធម្មជាតិ ជាមុខមាត់លើឆាកជាតិនិងអន្តរជាតិ។
ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះរូបនេះបានបញ្ជាក់ថា ផែនការនេះ កម្ពុជា ត្រូវការថវិកាប្រមាណពី២០លានដុល្លារទៅ៥០លានដុល្លារ ដើម្បីអនុវត្ត និងអភិរក្ស ដែលលោកសង្ឃឹមថា អង្គការអន្តរជាតិនឹងរួមសហការ បន្ថែមលើថវិការដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងនេះ។លោក ឈិត សំអាត នាយកអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ ប្រចាំប្រទេសកម្ពុជា WWF បានមានប្រសាសន៍ថា ការស្តារចំនួនសត្វខ្លាធំនៅកម្ពុជា នេះ រដ្ឋាភិបាលត្រូវមានផែនការគ្រប់គ្រង់តំបន់ការពារទាំងនេះ ពិសេសគឺការអនុវត្តច្បាប់នៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
តាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការWWF បានឱ្យដឹងថា បច្ចុប្បន្ន សត្វខ្លាធំត្រុវបានគេប៉ាន់ប្រមាណថាមានតែពី២០ទៅ៥០ក្បាលប៉ុណ្ណោះ រស់នៅតំបន់ភាគឥសាន តំបន់ខ្ពង់រាប ភាគខាងកើត តំបន់ខ្ពង់រាប ភាគខាងជើង និងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា ។សូមបញ្ជាក់ថា នៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ មេសាខាងមុខនេះ កិច្ចប្រជុំរដ្ឋមន្ត្រីប្រចាំតំបន់អាស៊ីលើកទី៣ ស្តីអំពីសត្វខ្លាធំ នឹងប្រព្រឹត្តិទៅនៅទីក្រុង Delhi ដើម្បីបង្កើនចំនួនទ្វេដងនៃចំនួនសត្វខ្លាធំនេះថែមទៀត៕

 

បីខែដើមឆ្នាំនេះភ្ញៀវទៅលេងតំបន់អង្គរមានប្រមាណ៧០ម៉ឺននាក់

 

 ភ្នំពេញ ភ្ញៀវដែលមកលេងតំបន់អង្គរនៅរយៈពេល៣ខែដើមឆ្នាំនេះមានការកើនឡើង១.៧៧ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។យោងតាមការផ្សាយរបស់អាកាបេបានផ្សាយកាលពីម្សិលមិញ។

ភ្ញៀវអន្តរជាតិដែលបានមកទស្សនាតំបន់អង្គរគិតត្រឹម៣ខែដើមនេះមានប្រមាណ៧០ម៉ឺននាក់បើធៀបកាលពីឆ្នាំ២០១៥កន្លងទៅ  មានត្រឹមតែជិត៦៩ម៉ឺននាក់ហើយភ្ញៀវចិននៅតែឈានមុខគេនៅឡើយ។

លោកឡុងកុសលអ្នកនាំពាក្យអាជ្ញាធរអប្បរាបានថ្លែងឱ្យដឹងកាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០១៦ថាខាងអាជ្ញាធរជាតិអប្បរាជាពិសេសនាយកដ្ឋានជំនាញនិងនាយកដ្ឋានទេសចរណ៍បានខិតខំធ្វើយ៉ាងណាឱ្យភ្ញៀវមកទស្សនាមានភាពរីករាយហើយបានរៀបចំកែលម្អផ្លូវគមនាគមន៍ឱ្យមានក្រាលកៅស៊ូនិងមានរៀបចំផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបានល្អ។

នេះជាការលើកកម្ពស់ដើម្បីឱ្យមានការទស្សនាតំបន់រមណីយដ្ឋានអង្គរហើយនេះជាការខិតខំរបស់មន្ត្រីគ្រប់ជាន់ថ្នាក់និងការផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ភ្ញៀវការពារសុខសុវត្ថិភាពដល់ភ្ញៀវដែលមានបញ្ហាកើតឡើង។នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះភ្ញៀវនឹងមានការកើនឡើងនៅតំបន់អង្គរហើយបច្ចុប្បន្នកំពុងតែសហការជាមួយខាងសហព័ន្ធសហភាពយុវជនកម្ពុជារៀបចំធ្វើពិធីផ្សេងៗក្នុងពិធីអង្គរសង្ក្រាន្តនាពេលខាងមុខនេះដើម្បីរៀបចំធ្វើយ៉ាងណាឱ្យតំបន់អង្គរមានការទាក់ទាញ។

លោកហូវណ្ឌីអ្នកជំនាញផ្នែកទេសចរនិងទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថាតួលេខនៃកំណើនទេសចរអន្តរជាតិនេះគឺជាការបង្ហាញពីភាពវិជ្ជមានវិស័យទេសចរណ៍កម្ពុជាពិសេសនោះកម្មវិធីអង្គរសង្ក្រាន្តតែម្តងដែលជាប្រពៃណីជាតិហើយការរៀបចំនេះជាការទាក់ទាញមួយចំពោះភ្ញៀវទេសចរបរទេសផងដែរ។

លោកបានបញ្ជាក់ទៀថាក្រៅពីនេះកម្ពុជាមានការកែច្នៃផលិតផលទេសចរជាច្រើនទៀតក្រៅពីការមកទស្សនាតំបន់អង្គរហើយអ្វីដែលគួររៀបចំក្នុងនាមម្ចាស់ផ្ទះនោះគឺផាសុកភាពដែលជារឿងសំខាន់សម្រាប់អ្នកទេសចរពោលគឺការរៀបចំសណ្តាប់ធ្នាប់ល្អនិងការរៀបចំចរាចរណ៍ជុំវិញតំបន់អង្គរ។

អាជ្ញាធរជាតិអប្សរារំពឹងថានឹងទទួលភ្ញៀវទេសចររាប់ម៉ឺននាក់នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយអាជ្ញាធរជាតិអប្សរាកំពុងបង្កើនល្បឿននៅក្នុងការរៀបចំតុបតែងគ្រឿងលម្អនិងគ្រឿងសក្ការៈបូជានៅគ្រប់កន្លែងនៃតំបន់សំខាន់ៗនៃបរិវេណប្រាសាទអង្គរវត្តដើម្បីត្រៀមទទួលភ្ញៀវទេសចរ៕

 

មន្ដ្រី៖ត្រៀមឈាមប្រមាណជាង៣០០ប្លោក សម្រាប់ ជួយសង្គ្រោះអ្នក ជំងឺក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

 

ភ្នំពេញ៖ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានប្រកាសត្រៀមឈាមទុកប្រមាណជាង៣០០ប្លោក ដើម្បី ទុកបំរុងប្រើប្រាស់ជួយសង្គ្រោះដល់អ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ ឬអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នាព្រឹកថ្ងៃទី០៥ ខែមេសានេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានអំពាវនាវឱ្យសប្បុរសជន និងប្រជាពលរដ្ឋចូលរួមបរិច្ចាកឈាម ដើម្បីឱ្យមជ្ឈមណ្ឌលមានឈាមបំរ៉ុងទុកគ្រប់គ្រាន់ សម្រាប់កិច្ចការជួយសង្រ្គោះនៅក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោកបានបញ្ជាក់ថា ការត្រៀមឈាមស្ដុកទុកនេះ គឺសម្រាប់យក ទៅជួយដល់អ្នកជំងឺត្រូវការ ឈាមបន្ទាន់ ពិសេសសម្រាប់ជួយសង្គ្រោះជនដែលជនដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវការឈាម ជាចាំបាច់។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា កន្លងមកនេះ ប្រសិនបើក្នុងករណីខ្វះឈាមនៅក្នុងស្ដុក ដើម្បី សង្រ្គោះអ្នកជំងឺបន្ទាន់ មជ្ឈមណ្ឌលបានតម្រូវឱ្យក្រុមគ្រួសារអ្នកជំងឺចូលរួមផ្ដល់ឈាមជំនួស សម្រាប់ យកទៅផ្គត់ផ្គង់អ្នកជំងឺដោយគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកជំងឺត្រូវការវះកាត់ជាចាំបាច់។
កញ្ញា ចាន់ធូ ជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាត់ទុកថា ការចូលរួមផ្ដល់ ឈាមគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសង្រ្គោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវ ការឈាមជាចាំបាច់ ពិសេសអ្នកជំងឺវះកាត់ និងអ្នកជំងឺឆ្លងទន្លេដែលបានបាត់បង់ឈាមច្រើន។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រូវការឈាមប្រមាណជាង១៥០ប្លោក ដើម្បីយកទៅជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលក្នុងនោះ សម្រាប់រាជធានីភ្នំពេញ ត្រូវការប្រើប្រាស់ឈាមប្រមាណជាង១០០ប្លោកក្នុងមួយថ្ងៃៗ ដែលឈាមទាំងនោះ ទទួលបានមកពីសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងអង្គការ ព្រមទាំងស្ថាប័នរដ្ឋ និងសប្បុរសជនដែលបានមកផ្ដល់ឈាមដោយស្ម័គ្រ ចិត្ដផ្ទាល់នៅក្នុងមជ្ឈមណ្ឌល៕

 

សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រ


ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានអំពាវនាវអោយពលរដ្ឋផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រក្រោយពេលទឹកសមុទ្រប្រែពណ័បៃតងក្នុងសប្ដាហ៍នេះ។តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនបានសរសេរថា៖”ទន្ទឹមនឹងសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២ មេសា នេះអំពីកំណើននៃកម្រិតជាតិស្លែដែលធ្វើអោយទឹកសមុទ្រនៅកែបមានពណ៌បៃតងដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តកែប ជាពិសេសទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅទីនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រនៅទីនេះមួយរយៈ។ នៅពេលដែលក្រសួងជំនាញសិក្សាពិនិត្យស្រាវជ្រាវលំអិតអំពីបញ្ហា និងផលប៉ះពាល់សុខភាពរួចរាល់ហើយ គឺនឹងជូនដំណឹងដល់បងប្អូននៅពេលក្រោយ។ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ហើយសូមជួយប្រាប់ជាបន្តដល់បងប្អូនដែលគ្មាន Facebook ឬមិនបានទទួលព័ត៌មាននេះអោយបានដឹងគ្រប់ៗគ្នាផង៕

 

រដ្ឋាភិបាលប្រកាសរក្សាទុកព្រៃជិត១លានហិចតាសម្រាប់តំបន់ការពារនិងអភិរក្សព្រៃឈើ

ភ្នំពេញ៖រដ្ឋាភិបាលប្រកាសរក្សាទុកព្រៃឈើចំនួន៥កន្លែងរួមមានព្រៃឡង,ព្រៃច្រករបៀងក្រវាញខាងត្បូង,ព្រៃព្រះរកា,ព្រៃសៀមប៉ាងលិចនិងព្រៃវឺនសៃដែលមានផ្ទៃដីសរុបប្រមាណជាង៩៥ម៉ឺនហិចតាសម្រាប់តំបន់ការពារនិងអភិរក្សព្រៃឈើ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថានទទួលបាននៅថ្ងៃនេះ។​ប្រភពបានបន្ដថា៖”ត្រូវការពារតំបន់ទាំងនោះដោយសារផ្អែកលើសក្ដានុពលនិងគុណតម្លៃនៃប្រព័ន្ឋអេកូឡូស៊ីសម្រាប់ផ្នែកសេដ្ឋកិច្ចសង្គមវប្បធម៌និងបរិស្ថាន៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2