vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

អ្នករាយការណ៍ពិសេសUN អំពាវនាវអោយអ្នកកាសែតខ្មែរគិតគូរពីសិទ្ឋិស្ដ្រីនិងកុមារ

ភ្នំពេញ៖អ្នករាយការណ៍ពិសេសUNលោកស្រីរ៉ូណាស្មីតបានធើ្វការអំពាវនាវអោយអ្នកកាសែតខ្មែរគិតគូរពីសិទ្ឋិស្ដ្រីនិងកុមារក្នុងការផ្សព្វផ្សាយក្នុងបណ្ដាញសារព័ត៌មានដោយគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្សនិងជនរងគ្រោះ។​ក្នុងសន្និសិទ្ឋកាសែតកាលពីម្សិលមិញលោកស្រីបានមានប្រសាសន៍ថា៖”ក្នុងអំឡុងពេលបំពេញបេសកម្មរបស់ខ្ញុំខ្ញុំបានកត់សម្គាល់ពីនិន្នាការគួរឲ្យភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងប្រពៃណីនិងប្រព័ន្ឋផ្សព្វផ្សាយសង្គមដែលអំពើហិង្សាលើស្ដ្រីត្រូវបានគេរាយការណ៍ថាមិនមានការគោរពចំពោះសេចក្ដីថ្លៃថ្នូររបស់មនុស្ស​ឬ​សិទ្ឋិ​ជនរងគ្រោះឡើយ។​

លោកស្រីបានបញ្ជក់ថា៖”ការខកខានចំពោះការពារអត្ដសញ្ញាណជនរងគ្រោះរួមទាំងអនីតិជនបានបន្ដកើតមានជារៀងរាល់ថ្ងៃតាមស្ថានភាពបែបនេះ។ជាមួយគ្នានេះលោកស្រីបានអោយដឹងថាការមិនបំពេញតាមស្ដង់ដាសីលធម៌ជាមូលដ្ឋាននៅពេលធ្វើរបាយការណ៍ស្ដីពីអំពើហិង្សាលើយេនឌ័រនិងការប្រើប្រាស់រូបភាពកេងប្រវ័ញ្ចនិងបន្ទោកបន្ទាបបង្កើតអោយមានផ្នត់គំនិតរើសអើងនិងរួមចំណែកដល់ការប្រកាន់ពូជសាសន៍និងការធ្វើអោយអំពើហិង្សាលើស្ដ្រីទៅជារឿងធម្មតា។

លោកស្រីបានអំពាវនាវអោយសមាជិកសារព័ត៌មាននៅពេលផ្ដិតយកព័ត៌មានទាក់ទងករណីប្រកាន់ការរើសអើងសួមអោយគិតគូរប្រយ័ត្នប្រយែងអំពើសិទ្ឋិរបស់ជនរងគ្រោះ៕

 

សង្គមស៊ីវិលចង់ឱ្យកម្ពុជា ងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញ

 

ភ្នំពេញ៖អង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ WWF ចង់ឱ្យរដ្ឋាភិបាល កម្ពុជា ងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញ ជំនួសការផលិតថាមពលអគ្គិសនី ដែលបំលែងចេញពី ប្រេងឥន្ធៈ និងធ្យូងថ្ម ដើម្បីនិរន្តរភាពបរិស្ថាន នាពេលអនាគត។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីអំពីទស្សនៈវិស័យនិរន្តភាពវិស័យថាមពល នៅកម្ពុជា នៅថ្ងៃទី ៣០ ខែ មីនា នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ លោក ឈិត សំអាត នាយកអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា អង្គការចង់ឱ្យកម្ពុជាងាកមកបំលែងពន្លឺព្រះអាទិត្យ ខ្យល់ ទឹក និងជីវម៉ាស ឲ្យក្លាយទៅជាថាមពលអគ្គីសនី ដើម្បីរក្សាបានប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។
លោកបានបន្តថា ការចង់ឱ្យរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ថាមពលកកើតឡើងវិញ ជំនួសការផ្គត់ផ្គង់ថាមពលដែលបំលែងចេញពី វារីអគ្គិសនី ប្រេងឥន្ធៈ និងធ្យូងថ្មនេះ នឹងអាចចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងបានជួយការពារអភិរក្សជីវៈចម្រុះ ពពួកត្រីគ្រប់ប្រភេទ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ឆ្លើយតបនឹងនិរន្តរភាពបរិស្ថាន ។
លោក ឈិត សំអាតបន្តទៀតថា កម្ពុជាមានអំណោយផលខាងធនធានធម្មជាតិ ដើម្បីបំលែងជាថាមពលកកើតឡើងវិញ សម្រាប់បំរើដល់សេចក្តីត្រូវការខាងថាមពលអគ្គិសនី។
លោក Rafael Senga អ្នកគ្រប់គ្រងគោលនយោបាយថាមពលអាស៊ីប៉ាស៊ីហ្វិកនៃអង្គការ WWFអន្តរជាតិ បានប៉ាន់ប្រមាណថា នៅឆ្នាំ២០៥០ កម្ពុជាអាចប្រើប្រាស់ថាមពលកកើតឡើងវិញ ដល់៩០ភាគរយ ខណៈបច្ចុប្បន្នការប្រើប្រាស់ថាមពលកកើតឡើងវិញ អនុវត្តបានត្រឹមតែ៥ភាគរយប៉ុណ្ណោះ ។
លោក ញូង ជំនិត អនុប្រធាននាយកដ្ឋានអភិវឌ្ឍថាមពលនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា សម្រាប់បណ្តាឆ្នាំខាងមុខនេះ ក្រសួងនឹងចាប់ផ្តើមកែច្នៃថាមពលកកើតឡើងវិញ និងថាមពលពន្លឺព្រះអាទិត្យ សម្រាប់លំនៅដ្ឋាន មជ្ឈមណ្ឌលសុខភាព សាលារៀន និងមណ្ឌលរដ្ឋបាល ជាដើម។
លោកបានបន្តទៀតថា រដ្ឋាភិបាលមានផែនការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្ម នៅជនបទកម្ពុជា ដោយធ្វើយ៉ាងណាឱ្យដល់ឆ្នាំ២០២០ ដោយឱ្យគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់ពីគ្រប់ប្រភពអគ្គិសនី និងដល់ឆ្នាំ២០៣០ យ៉ាងហោចណាស់លំនៅដ្ឋាន៧០ភាគរយ នៃគ្រួសារទាំងអស់ទូទាំងប្រទេសកម្ពុជា នឹងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់។
តាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលបានប្រើប្រាស់ថាមពលអគ្គិសនីដែលបានមកពីវារីអគ្គិសនី ចំនួនជិត ៤៧ភាគរយ ប្រេងឥន្ទនៈចំនួន១៣ភាគរយ ធ្យូងថ្មជិត១៩ភាគរយ ជីវម៉ាសជិត១ភាគរយ និងថាមពលអគ្គិសនីដែលទិញមកពីប្រទេសវៀតណាម ឡាវ និងថៃ ចំនួន២១ភាគរយ៕

 

លោកសមរង្ស៊ី៖​"សាលារាជធានីភ្នំពេញគួររកទីតាំងសំរាប់អាជីវករលក់ដូរទំនិញពេលយប់នៅម្តុំផ្សារដើមគរ"

 

ភ្នំពេញ៖លោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិរស់នៅក្រៅប្រទេសបានមានប្រសាសន៍នៅថ្ងៃនេះថា៖”សាលារាជធានីភ្នំពេញ គួរតែសម្រួលរកទីតាំងសំរាប់អាជីវករលក់ដូរទំនិញពេលយប់នៅម្តុំផ្សារដើមគរដើម្បីបញ្ជៀសការកកស្ទះផ្សេងៗ។
តាមគណនីយហ្វេសប៊ុករបស់លោកលោកសមរង្ស៊ីបានសរសេរថា៖”សាលារាជធានីភ្នំពេញ គួរតែសម្រួលរកទីតាំងដែលល្អប្រសើរ ព្រមទាំងមានសុវត្ថិភាពសំរាប់អាជីវករលក់ដូរទំនិញពេលយប់ ដែលនាំមកពីបណ្តាខេត្តនានាទូទាំងប្រទេស នៅម្តុំផ្សារដើមគរ តាមបណ្តោយមហាវិថី សម្តេច មុនីរ៉េត ដើម្បីបញ្ជៀស គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះផ្សេងៗ។លោកឡុងឌីម៉ង់អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចទាក់ទងស្នើសុំការអត្ថាធិប្បាយបាននៅព្រឹកនេះ៕

 

សារមន្ទីរអាមេរិចប្រគល់វត្ថបុរាណរូបបដិមាករឲ្យមកកម្ពុជាវិញ

 

ភ្នំពេញ៖សារមន្ទីរអាមេរិចDenver Art Museumបានប្រគល់វត្ថបុរាណរូបព្រះរាមសតវត្សទី១០យកពីប្រាសាទចិននៅកោះកេរ្ដិ៍ឲ្យកម្ពុជាវិញនៅថ្ងៃនេះជាផ្លួវការក្រោយបាត់៤០ឆ្នាំ។ ប្រភពបានបន្ដថា៖សារមន្ទីរអាមេរិចDenver Art Museumបានប្រគល់វត្ថបុរាណនេះនៅក្រុងភ្នំពេញកាលពីថ្ងៃទី២៦កុម្ភៈតែពិធីជាផ្លូវការធ្វើនៅថ្ងៃនេះ។ជាមួយគ្នានេះសារមន្ទីរអាមេរិចជាច្រើនបានប្រគល់វត្ថុបុរាណឲ្យកម្ពុជាវិញជាបន្ដបន្ទាប់។កម្ពុជានិងសហរដ្ឋអាមេរិចបានសហការគ្នាល្អដើម្បីប្រយុទ្ឋប្រឆាំងនឹងការរត់ពន្ឋវត្ថុបុរាណ៕

 

ទូរស័ព្ទស្មាតហ្វូនជិត៥០០គ្រឿងគេចពន្ធពីកូរ៉េត្រូវគយសៀមរាបចាប់បាន

ភ្នំពេញ៖ ទូរស័ព្ទស្មាតហ្វូនប្រភេទiPhone, Samsung និងLGគេចពន្ធជិត៥០០គ្រឿងដែលនាំចូលពីប្រទេសកូរ៉េនិងជនជាតិកូរ៉េចំនួន៣នាក់ត្រូវបានកម្លាំងគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបផ្នែកច្រកអ្នកដំណើរស្ទាក់ចាប់បានកាលពីថ្ងៃទី២៦មីនានេះ។ នេះបើតាមមន្ដ្រីគ្យបានប្រាប់អោយដឹង។


លោកគង់ ផល្លាគុណ ប្រធានគយនិងរដ្ឋករច្រកព្រលានយន្តហោះខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ខែមីនានេះថា មន្រ្តីគយបានឆែករកឃើញទូរស័ព្ទ Samsung និង iPhone២វ៉ាលីសមានចំនួន២៦៥គ្រឿង តាមជើងហោះហើរលេខ OZ737 (SeoulSiemReap)ពីអ្នកដំណើរជនជាតិកូរ៉េចំនួន៣នាក់ក្នុងនោះមានឈ្មោះ Kang Donghwa និងទូរស័ព្ទប្រើរួចម៉ាកSamsungនិងម៉ាក LG ២វ៉ាលីសទៀតចំនួន២០៦គ្រឿង ពីអ្នកដំណើរជនជាតិកូរ៉េឈ្មោះ Kim Namgyu និងឈ្មោះ Kong Sang MoonតាមជើងហោះហើរលេខBX721 (Busan Siem Reap)ផងដែរ។

លោកបន្ថែមថា ទូរស័ព្ទស្មាតហ្វូនទាំងនោះនាំចូលពីប្រទេសកូរ៉េដោយបុរសជនជាតិកូរ៉េហើយតាមច្បាប់សមត្ថកិច្ចចាប់តែទំនិញគេចពន្ធទេរីឯជនសង្ស័យយើងធ្វើកិច្ចសន្យាអប់រំនិងផាកពិន័យ។ លោកបញ្ជាក់ថា ការឆែកឆេររកឃើញទូរស័ព្ទគេចពន្ធទាំង៤៧១គ្រឿងនោះត្រូវបានយកទៅរក្សាទុករង់ចាំម្ចាស់ចូលមកបង់ពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន៕

 

លោកហ៊ុនម៉ាណែតប្រកាសមិនចូលរួមក្នុងពិធីព្យុហយាត្រាវប្បធម៌នៅទីក្រុងឡុងបិច

 

ភ្នំពេញ៖លោកហ៊ុនម៉ាណែតកូនប្រុសច្បងសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានប្រកាសពីការសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រាវប្បធម៌នៅទីក្រុងឡុងបិចក្នុងពេលចូលឆ្នាំខ្មែរឆ្នាំនេះដោយសារជៀសវាងបងប្អូនខ្មែររស់នៅអាមេរិចបែកបាក់គ្នានាំអោយជាតិសាសន៍ខ្មែរអាប់អោន។តាមបណ្ដាញសង្គមហ្វេសប៊ុកលោកហ៊ុនម៉ាណែតបានសរសេរថា៖”សួស្តីមិត្តទាំងអស់គ្នា !ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនាពេលខាងមុខ ខ្ញុំនិងបងប្អូនក្រុមការងារនឹងទៅចូលរួមកម្មវិធីផ្សេងៗ ឆ្លើយតបទៅនឹងការអញ្ជើញរបស់បងប្អូនខ្មែរដែលរស់នៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។
ក្នុងពេលទស្សនៈកិច្ចនោះផងដែរ ខ្ញុំនិងបងប្អូនរួមដំណើរក៍ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីព្យុហយាត្រាវប្បធម៌នៅទីក្រុងឡុងបិច ក្នុងគោលបំណងរួមគ្នាដើម្បីលើកស្ទួយវប្បធម៌និងកិត្តយសជាតិរបស់យើង។


លោកបានបន្ដថា៖” ខ្ញុំសម្រេចចិត្តទទួលយល់ព្រមចូលរួមក្នុងពិធីនេះតាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា គឺដើម្បីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះគោលគំនិតដ៍ល្អរបស់គណៈកម្មាធិការ ដែលចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ (នៅអាមេរិក នៅស្រុកខ្មែរ ឬនៅប្រទេសណាទេ) និន្នាការនយោបាយ សាសនា ដើម្បីលើកស្ទួយកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិក្នុងឱកាសដ៍ពិសេសនេះ។ ក្នុងឆ្នាំ២០១០ ក៍ធ្លាប់មានការអញ្ជើញឯកឧត្តម កឹម សុខា ចូលរួមក្នុងពិធីនោះ ហើយឯកឧត្តម ក៏បានដឹកនាំក្រុមការងារចូលរួមផងដែរ ។លោកបានលើកឡើងដែថា៖”

ជាការសោកស្តាយណាស់ ក្រោយពីខ្ញុំនិងក្រុមការងារបានសម្រេចចិត្តទទួលការអញ្ជើញរបស់អ្នករៀបចំកម្មវិធីព្យុហយាត្រា ក៍មានការរៀបចំនិងបំផុសប្រឆាំងការចូលរួមនេះដោយសកម្មជនពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោកទូច វិបុល (Touch Vibol) និងលោក ប្រាឌីណុយ យ៉ាំង (Brady Nuy Young) ដោយបានបំផុសថាការចូលរួមរបស់ខ្ញុំក្នុងពិធីព្យុហយាត្រានេះគឺដើម្បីឃោសនាអោយគណបក្សប្រជាជន ។

អ្នកទាំងពីរបានគម្រាមថានឹងរៀបចំបាតុកម្មប្រឆាំងខ្ញុំនិងក្រុមការងារនៅពេលព្យុហយាត្រាវប្បធម៌ និងរៀបចំគម្រោងដើរតាមធ្វើបាតុកម្មប្រឆាំងនៅគ្រប់ទីកន្លែង ដែលបងប្អូនសហគមខ្មែរនៅសហរដ្ឋអាមេរិកមានគម្រោងរៀបចំកម្មវិធីជួបជុំគ្នាដើម្បីសប្បាយរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មីជាលក្ខណៈមហាគ្រួសារខ្មែរ ហើយដែលបានអញ្ជើញខ្ញុំនិងក្រុមការងារចូលរួមអបអរសាទរជាមួយគ្នា។


ក្នុងពេលជាមួយគ្នានេះ ក៍មានប្រជាពលរដ្ឋខ្មែរជាច្រើនបានចេញមកធ្វើការការពារនិងស្វាគមន៍ការចូលរួមរបស់ខ្ញុំ ដោយលោកគិតថាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពេលដែលយើងគួររួបរួមគ្នា មិនយកខ្មែរណាជាសត្រូវ ទោះមាននិន្នាការនយោបាយខុសគ្នាក៏ដោយដើម្បីរួមគ្នាលើកស្ទួយប្រពៃណី វប្បធម៌និងកិត្តិយសជាតិខ្មែរយើង។

បងប្អូនបានធ្វើសកម្មភាពតាមច្រើនរូបភាព ដូចជាការដាក់ញត្តិគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរជាង២០០នាក់ ដែលរស់នៅក្នុងទីក្រុងឡងបិច និងតំបន់ជុំវិញទៅជូនលោកចៅសង្កាត់ទី ៦ នៃទីក្រុងឡុងបិច (លោក អាន់ឌ្រូ ឌី) ការចេញឃ្លីបវីឌីអូគាំទ្រ តាម facebook របស់បងប្អូនខ្មែរដែលរស់នៅទីក្រុងឡុងបិច នៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត។

រហូតដល់មានបងប្អូនមួយចំនួនបានប្រកាសថា នឹងរៀបចំប្រមូលគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងបាតុកម្ម ដែលគ្រោងរៀបចំដោយក្រុមលោកទូច វិបុល និង ណុយ យ៉ាំង នៅក្នុងពិធីព្យុហយាត្រានោះផងដែរ។
ខ្ញុំសូម អរគុណចំពោះបងប្អូនទាំងអស់ដែលបានគាំទ្រចំពោះការចូលរួមរបស់ខ្ញុំនិងក្រុមការងារក្នុងពិធីព្យុហយាត្រានេះ។
ប៉ុន្តែ ដូចដែលខ្ញុំបានសរសេរនៅក្នុងសារដែលបានបង្ហោះរួចមកហើយនៅលើទំព័រ facebook របស់ខ្ញុំកាលពីពេលកន្លងទៅនេះ ដែលបានបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាឱកាសពិសេសមួយដែលខ្មែរយើងគួររួបរួមគ្នា មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិសាសន៍យើង តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៍ឧត្តុងឧត្តមរបស់ខ្មែរ អោយប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដ៍ទៃទៀតបានស្គាល់។

វាមិនមែនជាពេលវេលាសម្រាប់បង្ហាញសាច់ដុំដាក់គ្នារវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រទេ ដែលនេះបង្ហាញពីការបែកបាក់រវាងខ្មែរនិងខ្មែរ នាំអោយជាតិសាសន៍យើងអាប់អោន។
ក្នុងស្មារតីជាកូនខ្មែរមួយរូប ខ្ញុំមិនចង់ឃើញនូវភាពល្អក់កករ និងការបែកបាក់រវាងខ្មែរនិងខ្មែរ ជាពិសេសដើម្បីបញ្ចៀសអំពើហឹង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រក្នុងពេលព្យុហយាត្រា ដែលនាំអោយខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល ខ្ញុំនិងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រានោះទេ។
សូមបងប្អូនដែលគាំទ្រការចូលរួមរបស់ខ្ញុំក្នុងពិធីព្យុហយាត្រា មេត្តាយោគយល់អំពីការសម្រេចចិត្តនេះ ហើយសូមបងប្អូនបន្តចូលរួមគាំទ្រ ព្យុហយាត្រានេះអោយបានច្រើនកុះករដើម្បីបង្ហាញនូវសាមគ្គីភាពរវាងខ្មែរនិងខ្មែរ ក្នុងនាមជាតិសាសន៍តែមួយ។
ខ្ញុំជឿជាក់ថានឹងបានជួបជាមួយបងប្អូនទាំងអស់នៅក្នុងកម្មវិធីផ្សេងៗទៀត ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ដូចដែលបានគ្រោងទុក៕

 

លោកសមរង្ស៊ីប្រកាសលុបចោលសម្បទានដីធ្លីសម្បទានព្រៃឈើនិងសម្បទានរ៉ែ៩៩ឆ្នាំ


ភ្នំពេញ៖ក្នុងពិធីមហាសន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៦មីនាឆ្នាំ២០១៦សំដៅពង្រឹងបក្សចួលរួមការបោះឆ្នោតខាងមុខនេះលោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិរស់នៅក្រៅបរទេសបានប្រកាសលុបចោលសម្បទានដីធ្លីសម្បទានព្រៃឈើនិងសម្បទានរ៉ែ៩៩ឆ្នាំនិងយកដីនោះមកចែកអោយពលរដ្ឋក្រីក្រវិញ។
លោកសមរង្ស៊ីបាននិយាយថា៖”ចំពោះបញ្ហបាត់បង់ដីធ្លីរដ្ឋាភិបាលដឹកនាំដោយសារគណបក្សសង្គ្រោះជាតិនឹងលុបចោលសម្បទានដីធ្លីសម្បទានព្រៃឈើនិងសម្បទានរ៉ែ៩៩ឆ្នាំរាប់លានហិចតាដែលរដ្ឋាភិបាលបច្ចុប្បន្នបានផ្ដល់ទៅឲ្យក្រុមហ៊ុនឯកជនខិលខូចនិងក្រុមហ៊ុនបម្រើផលប្រយោជន៍បរទេស។
លោកបានបញ្ជក់ថា៖”យើងនឹងប្រមូលដីធ្លីទាំងនោះដែលគេបានប្លន់ពីប្រជារាស្ដ្រខ្មែរយកមកប្រគល់សងប្រជារាស្ដ្រខ្មែរវិញដែលជាម្ចាស់ដើមនិងម្ចាស់ពិតតែមួយគត់។
ជាមួយនេះលោកបានបន្ដថា៖”ដីធ្លីដែលប្រមូលពីការលុបចោលសម្បទាន៩៩ឆ្នាំឲ្យទៅកសិករជាទូទៅដើម្បីធានាឲ្យគ្រួសារនីមួយៗមានដីស្រែឬដីស្រែឬដីចំការគ្រប់គ្រាន់ដើម្បីចិញ្ជឹមជីវិតយ៉ាងសមរម្យ”។
តបនឹងការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិលោកសមរង្ស៊ីលោកសារុនឬទ្ឋាអ្នកនាំពាក្យក្រសួងដែនដីបានមានប្រសាសន៍នៅថ្ងៃនេះថា៖”បញ្ហដីសម្បទាននេះកន្លងមករដ្ឋាភិបាលបានបានលុបចោលមួយចំនួនហើយដោយសារក្រុមហ៊ុនមួយចំនួនបានដីហើយមិនគោរពតាមកិច្ចសន្យានិងអភិវឌ្ឍ។”យើងមានគណៈកម្មាធិការវាយតម្លៃចំពោះដីសម្បទាននេះហើយពេលណាដកហូតដីមកវិញយើងប្រគល់ពលរដ្ឋក្រីក្រនេះហើយដែរហើយយើងមិនចេះតែដកមកវិញតាមចិត្តយើងបានទេ”។លោកបានបញ្ជក់ថា៖”ការដកដីនេះជាដែនការរដ្ឋាភិបាលចំពោះក្រុមហ៊ុនមិនគោរពកិច្ចសន្យា”។លោកសួមមិនធ្វើអត្ថាធិប្បាយច្រើនទេបញ្ហ”៕

 

ប្រេសិតពិសេសរបស់UNជូបជាមួយរដ្ឋមន្រ្តីបរិស្ថាន


ភ្នំពេញ៖នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦លោករដ្ឋមន្រ្តី សាយ សំអាល់ បានជួបជាមួយ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីស្វែងយល់អំពីស្ថានភាពអនុវត្តសិទ្ធិមនុស្សនៅក្នុងក្របខណ្ឌតំបន់ការពារធម្មជាតិ។
លោករដ្ឋមន្រ្តី បានមានបរ្សាសន៍ថាអំពីវឌ្ឍនភាពការងារកំណែទម្រង់របស់ក្រសួងបរិស្ថាន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ដើម្បីប្រសិទ្ធភាពកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការពង្រឹងការត្រួតពិនិត្យវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច និងការដោះស្រាយផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ ដោយសារគម្រោងវិនិយោគ ក៏ដូចជាការបង្កើតនិងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សិទ្ធិរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ។
ជាងនេះទៅទៀត លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការបែងចែកតួនាទីភារកិច្ចឱ្យដាច់ពីគ្នារវាងស្ថាប័នអភិរក្សនិងស្ថាប័នអភិវឌ្ឍ ដើម្បីធានាប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដោយបានរំលេចអំពីភាពចាំបាច់ក្នុងការរៀបចំក្រមបរិស្ថាន សំដៅធានាការពារសិទ្ធិសេរីភាពគ្រប់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាសិទ្ធិរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ៕

 

ភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងក្នុងប្រវត្ដិសាស្ដ្រ


ភ្នំពេញ៖បើតាមលោកប៉ាសុជាតិវង្សចៅហ្វាយក្រុងភ្នំពេញបានអោយដឹងនៅថ្ងៃនេះថាភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងក្នុងប្រវត្ដិសាស្ដ្រនាពេលខាងមុខនេះដើម្បីសម្រួលការរធ្វើដំណើរឆ្លងថ្នល់អាចប្រឈមនឹងគ្រោះថា្នក់។បើតាមលោកចៅហ្វាយក្រុងស្ពានអាកាសថ្មើរជើងលើកដំបូងនឹងដាក់នៅមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន្តនាក្រុងភ្នំពេញ។
លោកបានបង្ហាញរូបភាព គម្រោងប្លង់ ស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ១៧៥០ម ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ និងសាងសង់ស្ពានអាកាសថ្មើរជើងនៅមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន្ត ។ហើយនៅពេលខាងមុខនេះមានរដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញភ្នំពេញ ដែលកម្មវិធីប្រារព្ធនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះបើតាមលោកអោយដឹងថាសាលារាជធានីភ្នំពេញនឹងរៀបចំសួនច្បារមុខវត្តបុទុមវត្តីឲ្យកាន់តែល្អប្រសើរឡើង ទាំងហេដ្ឋរចនាសម្ព័ន្ឋ សោភណ្ឌភាព អនាម័យ កន្លែងកុមារកំសាន្ត អាហារដ្ឋាន ចំណត់យានយន្ត បន្ទប់ទឹកអនាម័យសាធារណៈ រួមទាំងអស់ ដែលក្នុងនោះក៏យើងគិតផងដែរនូវការប្រើប្រាស់ឲ្យកាន់តែងាយស្រួលដល់ជនពិការផងដែរ សូមបញ្ជាក់ផងដែរថាសួនច្បារនេះមានផ្ទៃដីប្រមាណជាង ៤,៩០០ ហិចតា។
នៅពេលខាងមុននេះនឹងមានការរៀបចំថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

 

ពលរដ្ឋខ្មែរជាង៣០នាក់ធ្វើមាតុភូមិនិវត្តន៍ពីវៀតណាម

 

ភ្នំពេញ៖ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម បានសហការជាមួយមន្ទីរសង្គមកិច្ចទីក្រុងហូជីមីញ រៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន ៣១នាក់ (មនុស្សចាស់ ១១នាក់ កុមារ ១៩នាក់ និងទារក ០១នាក់) ដែលមានស្រុកកំណើតនៅស្រុកចន្ទ្រា និងនៅស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ហើយបានចូលទៅប្រកបរបបលក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមីញ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
ប្រភពបន្ដថា៖”ពលរដ្ឋខ្មែរទាំង ៣១នាក់ នោះ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ដោយរថយន្តក្រុង កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត និងត្រូវបានទទួលដោយមន្ទីរសង្គមកិច្ច និងអាជ្ញាធរ ខេត្តស្វាយរៀង ។
តាមក្រសួងការបរទេសបានអោយដឹងថាកាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ ក្រសួងការបរទេស និងសហប្រតិបត្តិ-ការអន្តរជាតិ បានចេញផ្សាយព័ត៌មានពីការរៀបចំរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមីញ នូវមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន ២៣នាក់ (ក្នុងនោះមានមនុស្សចាស់ ០៧នាក់ ស្រ្ដីមានផ្ទៃពោះគ្រប់ខែ ០១នាក់ និងកុមារ ១៦នាក់) ដែលបានចូលទៅរកស៊ីលក់ឆ្នោតខុសច្បាប់ នៅទីក្រុងហូជីមីញ ឲ្យបានត្រឡប់មកកម្ពុជាវិញ ក្នុងសប្តាហ៍ទី ៣ ខែ មីនា ឆ្នាំ ២០១៦។ ចំនួននេះ បានកើនពី ២៣នាក់ ដល់ ៣១នាក់ ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2