vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

លោកMark Zuckerbergនិងលោក Jack Maជួបគ្នានៅប្រទេសចិននិយាយពីបច្ចេកវិទ្យានៅថ្ងៃអនាគត់

 

ចិន៖លោកMark Zuckerbergមហាសេដ្ឋីនិងជាប្រធានក្រុមហ៊ុនហ្វេសប៊ុក(FACEBOOK)និងលោក Jack Maប្រធានក្រុមហ៊ុនចិន Alibaba Groupជួបគ្នានៅប្រទេសចិនក្នុងវេទិកាអភិវឌ្ឍចិននិងបានប្ដូរយោបល់គ្នាពីបច្ចេកវិទ្យានៅថ្ងៃអនាគត់។
លោកJack Maប្រធានក្រុមហ៊ុនAlibaba Groupបាននិយាយថាពេលនេះចិនរៀបចំសេដ្ឋកិច្ចរបស់ខ្លួនដើម្បីផលិតផលិតផលបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនដើម្បីទាក់ទាញនិងបំពេញសេចក្ដីត្រូវការអ្នកលក់រាយ។ប្រធានក្រុមហ៊ុនទាំងពីរបានយល់ឃើញថានៅថ្ងៃក្រោយមានតែបច្ចេកវិទ្យាពិតជាទីផ្សារធំបំផុតរបស់សកលលោក។តែលោកJack Maបានព្រមានការធ្លាក់ចុះសេដ្ឋកិច្ចចិននិងជួបនៅការលំបាកខាងសេដ្ឋកិច្ចជាមិនខាន។ប្រធានក្រុមហ៊ុនទាំងពីរបានផ្ដល់ដំបូន្មានអោយយុវជនក្មេងៗដែលចង់ចាប់ផ្ដើមពាណិ្ជកម្មផ្ទាល់ខ្លួន។លោកJack Maបាននិយាយថា៖”មេត្តាកុំធ្វើពាណិជ្ជកម្មសម្រាប់តែលុយមួយមុខតែធ្វើវាសម្រាប់ដំណោះស្រាយសង្គមទាំងមូល៕

 

ឧកញ្ញ៉ាម៉ុង ឫទ្ធី ប្រកាសដាំដើមឈើក្រញ៉ូងបានជាង១មឹុនដើមហើយមកដល់ពេលនេះ


ភ្នំពេញ៖ឧកញ្ញ៉ាម៉ុង ឫទ្ធីសមាជិកព្រឹទ្ឋសភានិងជាប្រធានក្រុមហ៊ុនម៉ុងឬទ្ឋិដូងប្រេង បានប្រកាសថាលោកបានដាំដើមឈើក្រញ៉ូងបាន១មុឹនដើមហើយមកដល់ពេលនេះដើម្បីទុកអោយកូនខ្មែរនិងចួលរួមរក្សាជាសម្បត្តិធម្មជាតិ។អ្នកឧកញ្ញ៉ាម៉ុងឬទ្ឋីបានប្រកាសថា៖”ខ្ញុំដាំក្រញ៉ូងដើម្បីកូនខ្មែរ និងរក្សាជាសម្បត្តិធម្មជាតិ"សម្រាប់រូបខ្ញុំផ្ទាល់អត់ខ្វល់អីទាំងអស់ នរណាធ្វើអី ធ្វើទៅ សំខាន់ម៉ុង ឫទ្ធី គិតតែពីដាំ ដាំឱ្យបានច្រើនទុកឱ្យកូនខ្មែរគ្រប់ជំនាន់បានស្គាល់មិនគឹតពីប្រាក់ចំណេញ។
នៅកែវផុស ខ្ញុំដាំដើមក្រញ៉ូងប្រមាណ១ម៉ឺនដើម នៅតាមជើងភ្នំរហូតដល់កំពូលភ្នំ ដាំនៅខាងមុខនឹងក្នុងសាលារៀនកសិកម្មម៉ុង ឫទ្ធី ប្រមាណជាង ១ពាន់ដើម។ ដើមក្រញ៉ូងទាំងនោះ ដាំបានរយៈពេលពីរឆ្នាំហើយ ដោយមានការថែទាំល្អ ដើមឈើទាំងនេះដុះលូតលាស់ល្អណាស់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកបច្ចេកទេសផ្នែកបណ្តុះកូនឈើ កំពុងបណ្តុះកូនក្រញ៉ូង កូនឈើខ្មៅ (កោងកាងភ្នំ) ពពែល និងដើមគ្រាប់បែកជាង១មឺុនដើម និងបណ្តុះឫស្សីជាង ១មឺុនគុម្ភ សម្រាប់ដាំក្នុងរដូវវស្សាឆ្នាំ២០១៦នេះ។
លោកបានអំពាវនាវអោយពលរដ្ឋទូទៅទស្សនាកន្លែងចំការនោះផងដែរ។ក្មួយៗណាដែលមិនទាន់បានស្គាល់ដើមក្រញ៉ូង និងដើមឈើដូចខាងលើនេះទេក្មួយអាចមកកំសាន្ត ហើយសិក្សាពីរបៀបបណ្តុះ និងការដាំបានដោយរីករាយ ហើយស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកបច្ចេកទេសរបស់ពូ ៕

 

រមណីយដ្ឋានអង្គរនឹងមានសេវាទូរសព្ទគ្របដណ្ដប់ពេញលេញនៅពេលខាងមុខ

 

ភ្នំពេញ៖ព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០១៦នេះអាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យក្រុមហ៊ុនCamtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរសព្ទ (Monopole Tree) ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ពិធីនេះធ្វើឡើងរវាងអាជ្ញាធរជាតិអប្សរាដែលមានលោកបណ្ឌិតស៊ុំម៉ាប់អគ្គនាយកអាជ្ញាធរជាតិអប្សរានិងជាប្រធានអាជ្ញាធរជាតិអប្សរាជាហត្ថលេខីនិងក្រុមហ៊ុនCamtower Link Communication Co.Ltd ដែលមានលោកMUHAMMED YUSOFF MOHD ZAMRI ប្រធានគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុនជាហត្ថលេខីដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងអ្នកជំនាញជាច្រើនរូបទៀត។

យោងតាមខ្លឹមសារកិច្ចព្រមព្រៀងនេះក្រុមហ៊ុននឹងដំឡើងបង្គោលដើមឈើសិប្បនិមិត្តចំនួន៦ទីតាំងដែលអាចឲ្យក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់អង់តែនរបស់ខ្លួនដើម្បីផ្តល់សេវាក្នុងរមណីយដ្ឋានអង្គរឲ្យកាន់តែប្រសើរឡើង។ក្រុមហ៊ុននឹងចាប់ដំណើរសកម្មភាពរបស់ខ្លួនបន្ទាប់ពីថ្ងៃចុះហត្ថលេខានេះទៅដែលត្រូវចំណាយរយៈពេលប្រមាណ៦ខែទើបរួចរាល់។

កន្លងមកមានក្រុមហ៊ុនទូរសព្ទមួយចំនួនបានដាក់ពាក្យស្នើសុំអាជ្ញាធរជាតិអប្សរាដើម្បីតំឡើងអង់តែនទូរសព្ទរបស់ខ្លួនក្នុងរមណីយដ្ឋានអង្គរ។អាជ្ញាធរជាតិអប្សរាបានទទួលយកសំណើដោយបានអញ្ជើញក្រុមហ៊ុនទាំងនោះមកធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសរបស់ខ្លួនជាបន្តបន្ទាប់។

លើសពីនេះទៀតអាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រសួងប្រៃសណីយនិងទូរគមនាគមន៍ដើម្បីពិនិត្យរកក្រុមហ៊ុនដែលមានអាជ្ញាបណ្ណផ្តល់ទីតាំងចែកចាយសេវាត្រឹមត្រូវ។

 ក្រោយពិនិត្យឃើញថាក្រុមហ៊ុនCamtower Link Communication Co.Ltd នេះមានលក្ខណៈបច្ចេកទេសនិងសិទ្ធិគ្រប់គ្រាន់ដើម្បីតំឡើងនិងចែកចាយដោយស្របច្បាប់ទើបអាជ្ញាធរជាតិអប្សរាឆ្លងយោបល់បច្ចេកទេសជាមួយគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរនិងបង្កើតក្រុមការងារចុះសិក្សាលម្អិតរហូតសម្រេចដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពេលនេះ។

បច្ចុប្បន្នក្នុងរមណីយដ្ឋានអង្គរមានសេវាទូរសព្ទតិចតួចដែលធ្វើឲ្យមានភាពលំបាកដល់ការទំនាក់ទំនង។

មូលហេតុដោយសារកន្លងមកមិនមានក្រុមហ៊ុនណាមានលក្ខណៈសម្បត្តិនិងបច្ចេកទេសគ្រប់គ្រាន់ដើម្បីផ្តល់សេវាចែកចាយប្រព័ន្ធទូរសព្ទស្របតាមតម្លៃទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរនៅឡើយ។

 ដោយឡែកក្រុមហ៊ុនCamtower Link Communication Co.Ltd មានគំនិតច្នៃប្រឌិតបង្កើតដើមឈើសិប្បនិមិត្តនេះឡើងអាចផ្តល់ការចែកចាយដល់ក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់សេវារបស់ខ្លួនជំនួសឲ្យការសាងសង់អង់តែនគ្រប់ក្រុមហ៊ុនទូរសព្ទច្រើនស្អេកស្កះក្នុងរមណីយដ្ឋានអង្គរដែលអាចធ្វើឲ្យប៉ះពាល់ដល់ទេសភាពវប្បធម៌។

 គំនិតច្នៃប្រឌិតនេះក៏ស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរហើយជាប្រភេទអង់តែនដែលបណ្តាប្រទេសមួយចំនួនបានធ្វើរួចមកហើយគឺក្នុងន័យការពារទេសភាពវប្បធម៌ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរាសម្រេចទទួលយកគម្រោងនេះដោយចុះកិច្ចសន្យាមិនផ្តាច់មុខដើម្បីឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលចូលមកទស្សនារមណីយដ្ឋានអង្គរមានសេវាទូរសព្ទប្រើប្រាស់ដូចតំបន់ដទៃទៀតដែរ៕

 

មន្ដ្រី៖ "កម្ពុជានឹងទទួលផលចំណេញច្រើនពីការបង្ហូរទឹកចេញពី​ទំនប់​វារីអគ្គិសនីជីងហុងរបស់ចិន”

 

ភ្នំពេញអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមអះអាងថាការសម្រចរបស់រដ្ឋាភិបាលចិនក្នុងការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីងហុងបានផ្តល់ប្រយោជន៍ច្រើនដល់បណ្តាប្រទេសនៅខាងក្រោមទន្លេមេគង្គដែលក្នុងនោះមានកម្ពុជាផងដែរ។

លោកចាន់យុត្ថាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍​​ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៨មីនានេះថា៖”  ទឹកដែលទម្លាក់ហូរមកពីទំនប់​​វារីអគ្គិស​​នីជីងហុងនេះវានឹងបន្តហូរមក​​ចែក​​ចាយដល់ប្រទេសតាមដងទន្លេមេគង្គដែលអាចទាញយកមកប្រើប្រាស់សម្រាប់ឲ្យការងារកសិកម្ម។

លោកបន្តថា៖”ប្រសិនបើទឹកទន្លេមេគង្គស្រកទាបជាងនីវ៉ូទឹកសមុទ្រនោះនឹងនាំឲ្យទឹកសមុទ្រជោរឡើងមកហើយ​​នាំឲ្យទឹកប្រៃបំផ្លាញផលដំណាំនៅតំបន់ដីសណ្តរទន្លេមេគង្គរបស់ប្រទេសវៀតណាមនោះ។បើតាមលោកចាន់ យុត្ថាកម្ពុជានៅមិនទាន់អាចប៉ាន់ប្រមាណបានទេថាតើបរិមាណកំពស់ទឹកចំនួនប៉ុន្មានដែលកម្ពុជាអាចនឹងទទួលបានពីការបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីជីងហុងរបស់ចិននេះនៅឡើយទេ។

លោកតឹកវណ្ណារ៉ានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាចំណេញពីការបើកបង្ហូរពីទំនប់វារីអគ្គិសនីជីងហុងរបស់ចិនដោយវាអាចជួយសម្រួលដល់ធនធានជលផលជួយសម្រួលធ្វើមធ្យោបាយធ្វើចរាចរណ៍តាមផ្លូវទឹកនិងមានទឹកប្រើប្រាស់ក្នុងការគាំទ្រដល់តំបន់ស្រែប្រាំងផងដែរ។

 

បើតាមក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៦មីនាបានចេញសេចក្តីប្រកាសស្វាគមន៍ចំពោះរបស់រដ្ឋាភិបាលចិនក្នុងការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីងហុងខេត្តយូណានចូលមកទន្លេមេគង្គក្រោមសម្រាប់ប្រើប្រាស់បន្ទាន់ដោយចាប់ផ្តើមពីថ្ងៃទី១៥ខែមីនាដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៦។បើតាមសេចក្ដីប្រកាសក្រសួងការបរទេសកម្ពុជានេះរដ្ឋាភិបាលចិនបានបើកបង្ហូរទឹករួចម្ដងមកហើយចំនួន ២៣០០ លាន ម៉ែត្រគីបក្នុងរវាងខែមករានិងកុម្ភៈដើម្បីជួយសំរាលផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះរាំងស្ងួតមកលើបណ្ដាលប្រទេសតំបន់មេគង្គក្រោមរួមទាំងកម្ពុជាផងដែរ។

 

ក្រសួងការបរទេសកម្ពុជាបន្តថាការបើកបង្ហូរទឹកចូលមកទន្លេមេគង្គបានបង្ហាញជាថ្មីម្តងទៀតពីកិច្ចសហប្រតិបត្តិការដ៏ល្អលើការគ្រប់គ្រងធនធានទឹករវាងបណ្តាប្រទេសប្រទេសមេគង្គនិងចិនដែលជាផ្នែកមួយដ៏សំខាន់នៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។​​សម្ដេចហ៊ុនសែននាករដ្ឋមន្ដ្រីនឹងចូលរួមកិច្ចប្រជុំកំពូលមេគង្គឡានឆាងនៅសប្ដាហ៍ក្រោយ៕

 

សម្ដេចហ៊ុនសែននឹង ចូលរួមកិច្ចប្រជុំកំពូលមេគង្គឡានឆាងលើកទី១នៅចិន

 

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលមេគង្គឡានឆាងលើកទី១នៅប្រទេសចិនដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ដល់ថ្ងៃទី២៤មីនាឆ្នាំ២០១៦នៅទីក្រុងសានយ៉ាក្នុងខេត្តហៃណានសាធារណរដ្ឋប្រជាមានិតចិនតាមការអញ្ជើញពីនាយករដ្ឋមន្ដ្រីចិន។​នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបានទទួលនៅថ្ងៃនេះ។​

ប្រភពបានបន្ដថា៖”បន្ទាប់ពីកិច្ចប្រជុំកំពូលមេគង្គឡានឆាងសម្ដេចហ៊ុនសែននឹងចូលរួមសន្និសិទប្រចាំឆ្នាំ២០១៦នៃវេទិកាបូអាវសម្រាប់អាស៊ីក្រោមប្រធានបទ”អនាគតថ្មីរបស់អាស៊ី៖កម្លាំងចលករថ្មីនិងចក្ខុវិស័យថ្មីនៅថ្ងៃទី២៤មីនាឆ្នាំ២០១៦នៅទីក្រុងបូអាវខេត្តហៃណានហើយថ្លៃសុន្ទរកថានៅក្នុងពិធីវេទិកាពេញអង្គ។ជាមួយគ្នានេះសម្ដេចនឹងជួបទ្វេភាគីជាមួយនាយករដ្ឋមន្ដ្រីចិន​លីឃឺឈាងនិងជូបជាមួយឧបនាយករដ្ឋមន្ដ្រីសហព័ន្ឋរុស្ស៊ីលោកអារកាឌីដូរកូវិចផងដែរនៅប្រទេសចិន៕

 

សម្ដេចហ៊ុនសែនបានបញ្ចេញឈ្មោះមន្ដ្រីជាផ្លួវការក្នុងការរុះរើគណៈរដ្ឋមន្ដ្រីនាពេលខាងមុខ

 

ភ្នំពេញ៖ដោយយោងតាមតម្រូវការចំបាច់របស់រដ្ឋាភិបាលក្នុងនាមជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំសូមស្នើសម្ដេចប្រធានរដ្ឋសភាមេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តរបស់រដ្ឋសភាលើការកែសម្រួលនិងបំពេញបន្ថែមសមាសភាពសមាជិកនៃរដ្ឋាភិបាល។នេះបើតាមលិខិតសម្ដេចហ៊ុនសែនស្នើសុំកែសម្រួលគណៈរដ្ឋមន្ដ្រីជូនសម្ដេចហេងសំរិនប្រធានរដ្ឋសភាកាលពីថ្ងៃទី១៦មីនាកន្លងមកនេះ។​

ក្នុងលិខិតនោះសម្ដេចបានស្នើសុំកែសម្រួលនិងបំពេញបន្ថែមសមាភាពសមាជិករដ្ឋាភិបាលដូចតទៅ៖

.បញ្ចប់មុខងារឯកឧត្តមគាត់ឈន់ជាឧបនាយករដ្ឋមន្ដ្រីប្រចាំការតាមសំណើររបស់សាមីឥស្សរជន,

.បញ្ចប់មុខងារឯកឧត្តមហោណាំហុងជារដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិតាមសណើររបស់សាមីឥស្សរជនដោយរក្សាទុកមុខងារឧបនាយករដ្ឋមន្ដ្រី,.បញ្ចប់មុខងារឯកឧត្តមអ៊ឹមឈុនលឹមជាទេសរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់តាមសំណើររបស់សាមីឥស្សរជន។និង៤.តែងតាំងឯកឧត្តមប្រាក់សុខុនជាទេសរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិនិង៥.តែងតាំងឯកឧត្តមអូនព័ន្ឋមុនីរត្នជាទេសរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុនិង៦.ឯកឧត្តមស៊ុនចានថុលជាទេសរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន,.ឯកឧត្តមជាសុផារ៉ាជាទេសរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងរៀបចំផែនដីនគរូបនីយកម្មនិងសំណង់,.ឯកឧត្តមហ៊ឹមឆែមជាទេសរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនា,. ឯកឧត្តមមិនឃិនជាទេសរដ្ឋមន្ដ្រី(ទទួលបន្ទុកបេសកម្មពិសេស),១០.តែងតាំងឯកឧត្តមវេងសាខុនជារដ្ឋមន្ដ្រីក្រសួងកសិក្មរុក្ខាប្រមាញ់និងនេសាទ,១១តែងតាំងឯកឧត្តមអ៊ុនរ៉ាប៊ុនជារដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ,១២.តែងតាំងឯកឧត្តមប៉ានសូរស័ក្ដិជារដ្ឋមន្ដ្រីពាណិជ្ជកម្ម,១៣.តែងតាំងឯកឧត្ត្មមត្រាំអ៊ីវទឹកជារដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។និង១៤.តែងតាំងឯកឧត្តមឈិនសុខនជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី,១៥.ឯកឧត្តមខូយឃុនហួរជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ,១៦.ឯកឧត្តមអ៊ឹមសួស្ដីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ,១៧.ប៉ាវហមផានជា​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ,១៨.​ជៀងអំ.ជារដ្ឋលេខាធិការក្រសួងការពារជាតិ,១៩ឯកឧត្តមហាស៊ាសារ៉េតជារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ,២០.ឯកឧត្តមអ៊ូសំអូនជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ,២១.ឯកឧត្តមផៃប៊ុនឈឿនជារដ្ឋលេខាធិការក្រសួងបរិស្ថាន,២២.ឯកឧត្តមគោសំសារឿតជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម,២៣.ឯកឧត្តមផែងសុវិជ្ជានោជារដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន,និង២៤.លោកជូនវនជារដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

បើតាមសម្ដេចហ៊ុនសែនបានប្រកាសកាលពីម្សិលមិញនៅថ្ងៃទី៤មេសាខាងមុខរដ្ឋសភានឹងធ្វើការបោះឆ្នោតចំពោះសំណើរកែសម្រួលគណៈរដ្ឋមន្ដ្រីនេះ។ជាមួយសម្ដេចបានប្រកាសដែរថាការកែសម្រួលនេះដើម្បីប្រសិទ្ឋភាពការងារតែប៉ុណ្ណោះ៕

 

អ្នកវិនិយោគអូទ្រីសមកស្វែងយល់ពីសក្តានុពលសម្រាប់វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូរបស់ក្រុមអ្នកវិនិយោគរបស់ប្រទេសអូទ្រីសមួយក្រុមបានមកស្វែងយល់អំពី បរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈការជួបជាមួយមន្រ្តីជាន់ខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា ស៊ីឌីស៊ី ដើម្បីចង់ដឹងអំពីសក្តានុពលរបស់ប្រទេសកម្ពុជាសម្រាប់ពិចារណាលើវិនិយោគនៅកម្ពុជា។


គណៈប្រតិភូវិនិយោគរបស់អូទ្រីសដែលភាគច្រើនមកពីខាងវិស័យធនាគារ, វិស័យបច្ចេកវិទ្យា និងវិស័យកែច្នៃបានមកសិក្សាអំពីបរិយាកាសវិនិយោគជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្រុមពាណិជ្ជករអូទ្រីស អាចចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។
ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយគណៈប្រតិភូរបស់ក្រុមអ្នកវិនិយោគរបស់ប្រទេសអូទ្រីស នៅថ្ងៃទី១៧ មីនា នាទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចធំៗចំនួនបីរួមមាន៖ រាជធានីភ្នំពេញ, ខេត្ត ព្រះសីហនុ និងខេត្តសៀមរាប ដែលអាចពិចារណាដើម្បីទម្លាក់ទុនវិនិយោគ។

លោកបន្តថា បច្ចុប្បន្ននេះកម្ពុជា នៅមិនទាន់ទទួលបានអ្នកវិនិយោគមកពីប្រទេសអូទ្រីសនៅឡើយ ខណៈអូទ្រីសមិនមានស្ថានទូតនៅកម្ពុជា។យ៉ាងណាក៏ដោយលោក លោកសុខ ចិន្តាសោភា បានបញ្ជាក់ថា វិនិយោគិនអូទ្រីសនៅមិនទាន់បង្ហាញអំពីការសម្រេចណាមួយនូវឡើយក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជានៅឡើយ។ ប៉ុន្តែបានសន្យាថានឹងមកសិក្សានៅកម្ពុជាលើកក្រោយៗទៀត ដោយប្រធានគណៈប្រតិភូបានបញ្ជាក់ថានឹងដឹកនាំក្រុមពាណិជ្ជករមកពីវិស័យផ្សេងៗទៀត មកសិក្សាពីកម្ពុជា។

ដោយឡែកលោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានមានប្រសាស ន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅសៀលថ្ងៃទី១៧ មីនានេះ បានមានប្រសាសន៍ថា កម្ពុជាស្វា គមន៍ចំពោះអ្នកវិនិយោគពីអូទ្រីសមកបណ្តាក់ទុននៅកម្ពុជា។លោក បន្តថា កម្ពុជាមានសក្តានុពលច្រើនដែលឆ្លើយតបចំពោះបំណងរបស់អ្នកវិនិយោគមកពីក្រៅប្រទេស៕

 

សម្ដេចហ៊ុនសែន៖”ប្រព័ន្ឋ Wi-Fiនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់ចំបាច់ត្រូវមាននិងដើរ”

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជានៅថ្ងៃនេះបានអំពាវនាវអោយមន្ដ្រីនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់ត្រូវឧស្សាហ៍ពិនិត្យមើលប្រព័ន្ឋ wifiជៀសវាងអត់ដើរវិលនៅនឹង។សម្ដេចលើកឡើងបែបនេះក្នុងពិធីបើកសម្ពោធ ស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ។សម្ដេចបានបន្ដថា៖”អ្នកដំណើរពេលខ្លះប្រើប្រព័ន្ឋ3Gររបស់គាត់នៅទូរសព្ទអត់ដើពួកគាត់ត្រូវប្រើប្រព័ន្ឋWi-Fiនៅតាមអាកាសយានដ្ឋានអន្តរជាតិ​។ដូចនេះបើយើងមានWi-Fiវានឹងជួយសម្រួលការងារពួកគាត់។វាខ្លាំងជួយផ្សព្វផ្សាយពីកម្ពុជាទៅកាន់មិត្តភក្ដិរបស់គាត់និងល្អជាងផ្សព្វផ្សាយតាមទូរទស្សន៍CNNទៅទៀតនៅពេលយើងសហការល្អសម្រាប់មន្ដ្រីរបស់យើងនៅតាមអាកាសយាន្ដដ្ឋាន។ពួកគាត់នឹងនិយាយប្រាប់មិត្តភក្ដិរបស់ពួកគាត់ថាមកកម្ពុជាមិនពិបាក។

សម្តេចបានរិៈគន់វាយហ្វាយនៅរដ្ឋសភាអន់បំផុត និងបានស្នើឱ្យគ្រប់អាកាសយានដ្ឋានត្រូវរៀបចំវ៉ាយហ្វាយឱ្យបានល្អងាយស្រួលបំរើនូវតម្រូវការអតិថិជន។សម្តេចអំពាវនាវគ្រប់ផ្នែកត្រូវបំរើទេសចរឱ្យបានល្អកុំឱ្យគេរាងចាលដោយបង្ករបញ្ហាផ្សេងៗ។ត្រូខិតខំទាក់ទាញទេសចរឱ្យបានច្រើនថែមទៀត៕

 

ក្រុមហ៊ុនជប៉ុនជួយជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ

 

ភ្នំពេញ៖មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអន(AEON) សាកលវិទ្យាល័យសូហ្វ៊ីយ៉ាជប៉ុននិងក្រុមហ៊ុនសាតូកម្ពុជានៅរសៀលថ្ងៃទី១៥ខែមីនានេះបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយអាជ្ញាធរជាតិអប្សរាដើម្បីចាប់ផ្តើមការងារជួសជុលនិងកែលម្អឡើងនូវសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។

ក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលោកHiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្លឹបអ៊ីងអន១%ជប៉ុនបានថ្លែងថាមូលនិធិក្លឹបអ៊ីអន១%នឹងរៀបចំជុសជុលនៅចំណុចអាទិភាពដែលត្រូវកែលម្អដូចជាដំបូលលិចទឹកជញ្ជំាងជ្រាបទឹកសាបថ្នំាជួសជុលបង្អូចនិងកម្រាលឥដ្ឋសាលពិព័រណ៌។

នៅក្នុងអំឡុងពេលនៃការជួសជុលនេះអាជ្ញាធរជាតិអប្សរាជាអ្នកសម្រួលការងារជួសជុលដឹកជញ្ជូនចម្លាក់ទុកដាក់ក្នុងទីសុវត្ថិភាពនិងរៀបចំឡើងវិញក្រោយជុសជុលជុលរួច។ចំណែកការចំណាយទៅលើការជួសជុលជាបន្ទុករបស់មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុងប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាត្រូវចំណាយថវិការប៉ុន្មានសម្រាប់ជុសជុលកែលម្អឡើងវិញនូវសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ហើយការជុសជុលនេះគ្រោងចំណាយពេល៣ខែ។

លោកស៊ុំម៉ាប់អគ្គនាយកអាជ្ញាធរជាតិអប្សរាបានសម្តែងថ្លែងអំណរគុណចំពោះមូលនិធិក្លឹបអ៊ីអន១% ដែលតែងយកចិត្តទុកដាក់ដល់ការងារអភិរក្សបេតិកណ្ឌវប្បធម៌ជាមួយអាជ្ញាធរជាតិអប្សរា។ឯកឧត្តមបញ្ជាក់ថាមិនត្រឹមតែសារមន្ទីរប៉ុណ្ណោះទេនៅឆ្នាំ២០០៣កន្លងមកមូលនិធិនេះក៏បានចូលរួមដាំសួនឈើអនុស្សាវរីយ៍មួយកន្លែងនៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរាផងដែរ។

 តទៅខាងមុខអាជ្ញាធរជាតិអប្សរាក៏មានបំណងឲ្យមូលនិធិនេះចូលរួមចំណែកក្នុងការងារសង្គមមួយចំនួនជាមួយអាជ្ញាធរជាតិអប្សរាដូចជាការលើកតម្កើងជីវភាពប្រជាជនក្នុងរមណីយដ្ឋានអង្គរតាមរយៈក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាជាដើម។

សារមន្ទីរព្រះនរោត្តមសីហនុអង្គរកសាងឡើងនៅឆ្នាំ២០០៧ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វ៊ីយ៉ាដោយមូលនិធិនៃក្លឹប១%” របស់ក្រុមហ៊ុនអ៊ីអុងដើម្បីដាក់តាំងនិងតម្កល់វត្ថុបុរាណដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ាកាលពីឆ្នាំ២០០០និង២០០១នៅប្រាសាទបន្ទាយក្តី៕

 

ព្រឹកនេះសម្ដេចហ៊ុនសែនចូលរួមពិធីបើកសម្ពោធ ស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០១៦នេះសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមក្នុងពិធីបើកសម្ពោធស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)

ស្ថានីយថ្មីនេះមានលក្ខណៈធំទូលាយនិងមានស្តង់ដារបច្ចេកទេសខ្ពស់ហើយបង្កើតឡើងស្របពេលដែលមានតម្រូវការចាំបាច់និងកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់។តាមរបាយការណ៍អាកាសចរណ៍កម្ពុជាបានអោយដឹងថាទឹកប្រាក់ជាង១០០លានត្រូវបានវិនិយោគបន្ថែមដើម្បីពង្រីអាកាសយាន្ដដ្ឋានភ្នំពេញនិងសៀមរាប។​កម្ពុជាស្វាគមន៍អ្នកដំណើរតាមអាកាសប្រហែល៦លាននាក់កាលពីឆ្នាំទៅមិញក្នុងនោះអាកាសយានដ្ឋានភ្នំពេញទទួលបាន៣លាននាក់និងនៅសៀមរាបទទួលបាន៣លាននាក់។ក្នុងឆ្នាំ២០២០ខាងកម្ពុជារំពឹងថានឹងទទួលបានជាង៧លាននាក់

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2