vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការរាជរដ្ឋាភិបាលក្នុងការកំណត់តម្លៃប្រេងសាំង

ភ្នំពេញប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានសម្តែងនូវការសាទរចំពោះរាជរដ្ឋាភិបាលក្នុងការកំណត់តម្លៃប្រេងសាំងឲ្យមានស្តង់ដារត្រឹមត្រូវជៀសវាងការដំឡើងប្រេងសាំងស្រាច់តែចិត្តពីសំណាក់ឈ្នួញដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

 

ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី១៥មីនានេះប្រជាពលរដ្ឋបានលើកឡើងថាការកំណត់តម្លៃប្រេងសាំងឲ្យមកនៅជាង៣ពាន់រៀលក្នុងមួយនេះវាពិតជាបានសម្រួលដល់ជីវភាពរបស់ពួកគាត់បានច្រើនពីព្រោះថាវាសមស្របទៅកម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ប្រជាពលរដ្ឋបន្តថាពីមុននៅពេលដែលមិនទាន់មានវិធានការណ៍កំណត់តម្លៃប្រេងសាំងត្រឹមត្រូវនោះធ្វើឲ្យតម្លៃប្រេងសាំងមានការឡើងចុះគឺមានការយឺតជាងតម្លៃសាំងលើទីផ្សារអន្តរជាតិពោលគឺបើចុះគឺចុះយឺតជាងតម្លៃទីផ្សារអន្តរជាតិប៉ុន្តែបើឡើងគឺឡើងលឿនជាងទីផ្សារអន្តរជាតិទៅទៀត។

ប្រជាពលរដ្ឋក៏បានសំណូមពរផងដែរដល់រាជរដ្ឋាភិបាលក្នុងការបន្តពិចារណាក្នុងការកំណត់តំបន់ប្រេងសាំងនេះឲ្យសមស្របទៅតាមស្ថានភាពទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះលោកស្រីច័ន្ទធីអ្នកវិភាគសេដ្ឋកិច្ចបានសម្តែងការសាទរចំពោះរាជរដ្ឋាភិបាលក្នុងការកំណត់តម្លៃប្រេងនេះដើម្បីធានាបាននូវស្ថេរភាពតម្លៃប្រេងនៅកម្ពុជាជៀសវាងការដំឡើងតម្លៃតាមចិត្តរបស់ពួកឈ្នួញ។

សូមរំលឹកថាក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៤មីនាបានចេញសេចក្តីជូនដំណឹងថាចាប់ពីពេលនេះតទៅតម្លៃលក់រាយប្រេងសាំងនិងប្រេងម៉ាសូតនៅតាមស្ថានីយប្រេងឥន្ទនៈនៅកម្ពុជាត្រូវបានកំណត់តាមរូបមន្តសម្រាប់ឲ្យថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាអាចធ្វើការឡើងចុះថ្លៃទៅតាមតម្លៃទីផ្សារអន្តរជាតិ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថាតាមរយៈការកំណត់រូបមន្តបានធ្វើឲ្យតម្លៃប្រេងសាំងស៊ុបពែរចុះពី៣.៦៥០ដល់៣.១៥០រៀលក្នុងមួយលីត្រ, តម្លៃប្រេងសាំងធម្មតាចុះថ្លៃពី៣.៣៥០ដល់.០៥០រៀលក្នុងមួយលីត្រនិងតម្លៃប្រេងម៉ាសូតចុះថ្លៃពី៣.១០០ដល់២.៧០០រៀលក្នុងមួយលីត្រ។ក្នុងមួយឆ្នាំៗកម្ពុជានាំចូលប្រេងប្រហែល២លានតោននិងចំណាយប្រហែល៥០០លានដុល្លាសម្រាប់ការនាំចូលក្នុងឆមាសទី១ឆ្នាំ២០១៥កន្លងមក៕

 

រដ្ឋមន្ដ្រី៣រូបចុះហត្ថលេខាលើសេចក្ដីប្រកាសកំណត់ថ្លៃប្រេងនៅកម្ពុជា ឡើងចុះតាមទីផ្សារអន្ដរជាតិ

រដ្ឋមន្ដ្រី៣រូបចុះហត្ថលេខាលើសេចក្ដីប្រកាសកំណត់ថ្លៃប្រេងនៅកម្ពុជា ឡើងចុះតាមទីផ្សារអន្ដរជាតិ

ភ្នំពេញ៖ចាប់ពីថ្ងៃនេះទៅការកំណត់ថ្លៃប្រេងនៅកម្ពុជានិងឡើងចុះតាមទីផ្សារអន្ដរជាតិ។នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលដែលមានរដ្ឋមន្ដ្រី៣រូបចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាសកំណត់ថ្លៃប្រេងនៅកម្ពុជាកាលពី ថ្ងៃទី៩មីនាឆ្នាំ២០១៦នេះ។​យោងសេចក្ដីប្រកាសបានអោយដឹងថារូបមន្ដកំណត់ថ្លៃប្រេងនៅកម្ពុជយកតាមតម្លៃមធ្យមភាគនៃផលិតផលប្រេងឥន្ឋនលក់ដុំនៅប្រទេសឹង្ហបុរីដែលចេញផ្សាយដោយក្រុមហ៊ុនPlatts.។ប្រភពបានបន្ដថា៖”រូបមានកំណត់ថ្លៃប្រេងនៅកម្ពុជាមួយលីត្រមានដូចតទៅ=

​តម្លៃនៅសឹង្ហបុរីក្នុងការលក់ដុំមួយលីត្រ+(ចំណាយទូទៅ+ពន្ឋលើប្រាក់ចំណេញ+ប្រាក់ចំណេញ)+(ពន្ឋគយ+អាការបន្ថែម+អាករពិសេស)+VAT 10 %

ឧទាហរណ៍តម្លៃប្រេងមួយលីត្រនៅកម្ពុជា៖

ប្រេងនៅសឹង្ហបុរីថ្លៃដើម(០,៣៦៩៥ដុល្លា)+(,២៥៧០ដុល្លារ)+ (0,១៧១៧)+(VAT10%=0,0798ដុល្លារ)=0,8780ដុល្លារអាមេរិច។ដូចនេះក្នុងមួយលីត្រប្រហែល៣៦០០រៀល។

តាមសេចក្ដីប្រកាសដដែលនោះបាននិយាយដែរថាក្រសួងពាណិជ្ជកម្មមានភារកិច្ចចេញការគណនាថ្លៃប្រេងនោះ១០ថ្ងៃម្ដង។ជាមួយគ្នានេះក្រុមហ៊ុននឹងប្រឈមការពិន័យ៤លានរៀលចំពោះស្ថានីយលក់ប្រេងរាយល្មើសនឹងសេចក្ដីប្រកាសរបស់ក្រសួង។សេចក្ដីបានប្រកាសថាការប្រជុំរៀងរាល់៦ខែម្ដងជាមួយក្រុមហ៊ុនប្រេងឥន្ឋនៈដើម្បីពិនិត្យថ្លៃប្រាក់ចំណេញនិងចំណាយទួទៅនិងពន្ឋលើប្រាក់ចំណេញ៕

កម្មកររោងចក្រកាត់ដេរនៅកម្ពុជាជាង៧០ម៉ឺននាក់ទទួលចំណូលមធ្យម២០០ដុល្លារក្នុង១ខែ


ភ្នំពេញ៖ កម្មករ ចំនួនរហូតដល់ទៅជាង៧០ម៉ឺននាក់ កំពុងតែទទួល បានប្រាក់ខែច្រើនជាងមុនរហូតទៅដល់២០០ដុល្លាអាមេរិក។ នេះបើតាមការអះអាងរបស់សមាគមរោងចក្រកាត់ដេរ (GMAC)។
អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា បានបង្ហាញនៅក្នុងរបាយការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហង្សមាសទទួលបាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ថា៖ «ជារួមកម្មករកាត់ដេរនៅកម្ពុជា មិនថាមានជំនាញ ឬគ្មានជំនាញនោះទេ គឺអាចទទួលបានប្រាក់ខែ យ៉ាងហោចណាស់ក៏ចន្លោះពី ១៥៧ ដុល្លារ ដល់ជាង២០០ដុល្លារដែរក្នុងមួយខែៗ ហើយនេះជាទឹកប្រាក់ដែលគាត់ទទួលបានជាក់ស្ដែង ។ ប្រសិនបើក្រឡេកមើលលើប្រាក់ឈ្នួលអប្បបរមា និងប្រាក់ខែដែលទទួលបានជាក់ស្ដែងវិញ ឃើញថា ខុសគ្នាច្រើន”។
លោកបញ្ជាក់អោយដឹងថា ប្រាក់ឧបត្ថម្ភ ដែលកំណត់ដោយច្បាប់រួមមាន១០ដុល្លារយ៉ាងតិច សម្រាប់ការងារទៀងទាត់៧ដុល្លារយ៉ាងតិច សម្រាប់ការស្នាក់នៅនិងធ្វើដំណើរ និងពី ២ ដល់១១ ដុល្លារ សម្រាប់អតីតភាពការងារ។ ចំណែកឯប្រាក់រង្វាន់វិញរួមមាន ៥ដុល្លារសម្រាប់កម្មករដែលមានជំនាញ និងប្រាក់ឧបត្ថម្ភថ្លៃអាហារយ៉ាងតិច ០,៥ ដុល្លារសម្រាប់កម្មករ ដែលស្ម័គ្រចិត្តធ្វើការថែមម៉ោង។
ទាក់ទិនទៅនឹងប្រាក់ចំណូលរបស់កម្មករនេះ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានប្រាប់ហង្សមាសថា៖” ដោយសារតែប្រាក់ខែ ដែលកម្មករទទួលបានជាក់ស្ដែង ចេះតែបន្តកើនឡើង ដូច្នេះឧស្សាហកម្ម ចាំបាច់ត្រូវផ្ដោតលើមធ្យោបាយនានា ធ្វើយ៉ាងណាបង្កើនផលិតភាពការងារ។ លោកបន្ដទៀតថា ប្រាក់ឧបត្ថម្ភ ប្រាក់រង្វាន់ និងប្រាក់ការងារបន្ថែមម៉ោង ដែលកម្មកររោងចក្រទទួលបាន គឺមានកម្រិតយ៉ាងតិចបំផុត ចាប់ពី១៧ដុល្លារ រហូតដល់ទៅ៦០ដុល្លារ ឬច្រើនជាងនេះ ។ នេះមានន័យថា ជាមធ្យម កម្មករទទួលបានប្រាក់ចំណូល ប្រមាណជា ២០០ ដុល្លារក្នុងមួយខែ។
ខណៈដែលបញ្ហាប្រាក់ខែត្រូវបានដោះស្រាយដោយផ្ដល់អាទិភាពលើកម្មករ ដូច្នេះ នៅពេលនេះ ឧស្សាហកម្មកាត់ដេរ ចាំបាច់ត្រូវរួមគ្នាស្វែងរកវិធីសាស្ត្រធ្វើយ៉ាងណា បង្កើនផលិតភាពការងាររបស់យើង ដើម្បីធ្វើឲ្យឧស្សាហកម្មកាត់ដេរ នៅកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយ នឹងប្រទេសផលិតសម្លៀកបំពាក់ផ្សេងទៀត ដែលផ្ដល់់ប្រាក់ខែទាបជាង ប៉ុន្តែ មានផលិតភាពខ្ពស់ជាងកម្ពុជា។ ប្រទេសកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលដែលនៅពឹងខ្លាំងលើ វិស័យកាត់ដេរនៅឡើយ ដូច្នេះប្រាក់ខែត្រូវគិតពីស្ថិរភាពនៃវិស័យនេះជាចាំបាច់។តាមរបាយការណ៍រដ្ឋាភិបាលបានអោយដឹងថាកម្ពូជាទទួលចំណួលព ីវស័យកាត់ដេរបានថវិកាប្រហែល៥០០០លានដុល្លារអាមេរិចក្នុងឆ្នាំ២០១៥កន្លងមកក្នុងនាំទីផ្សារធំមាននៅអាមេរិចនិងអឺរ៉ុប៕

មន្ដ្រីកម្ពុជានិងកូរ៉េខាងត្បូងនឹងបើកកិច្ចប្រជុំទ្វេភាគី

 

ភ្នំពេញ៖មន្ដ្រីកម្ពុជានិងកូរ៉េខាងត្បូងនឹងបើកកិច្ចទ្វេភាគីនាពេលខាងមុខដើម្បីពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ។នេះបើតាមក្រសួងការបរទេសកម្ពុជាបានអោយដឹងនៅថ្ងៃនេះ។​

ប្រភពបានបន្ដថា៖”ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋកូរ៉េលើកទី (The Third Meeting of the Kingdom of Cambodia - Republic of Korea Joint Commission) នៅថ្ងៃទី០៩ខែមីនាឆ្នាំ២០១៦វេលាម៉ោង០៩:០០ព្រឹកនៅទីស្តីការក្រសួងដែលមានឯកឧត្តមឡុងវិសាលោរដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមលីមស៊ុងណាម (LIM Sungnam) អនុរដ្ឋមន្រ្តីទីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េនឹងធ្វើជាសហប្រធានកិច្ចប្រជុំ។ប្រភពបានអោយដឹងដែរថា៖”

កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសគឺកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មការអភិវឌ្ឍន៍កុងស៊ុលនិងវប្បធម៌ព្រមទាំងកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េនិងអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ៕

 

បណ្ណាល័យអេឡិកត្រូនិកដំបូងបង្អស់សម្រាប់បឋមសិក្សាបង្កើតនៅខេត្តកណ្តាល


កណ្ដាល៖បណ្ណាល័យអេឡិកត្រូនិកដំបូងបង្អស់សម្រាប់សាលាបឋមសិក្សានៅក្នុងខេត្តកណ្តាល ហើយក៏អាចនិយាយបានថានៅមិនទាន់មាននៅឡើយដែរ នៅតាមបណ្តាខេត្តដទៃៗទៀតជាច្រើន ត្រូវបានសម្ពោធ នៅថ្ងៃទី៣ មីនា ម្សិលមិញ និងចាប់ផ្តើមឲ្យសិស្សានុសិស្ស និងគ្រូបង្រៀនប្រើប្រាស់ជាពិសេសនូវឧបករណ៍អេឡិកត្រូនិកមួយចំនួន នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ស្រុកស្អាង។
ពិធីសម្ពោធ នៅក្រោមគម្រោងបឋមមួយរបស់អង្គការ អេដ អេ អាក់ស្យុង សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានប្រព្រឹត្តទៅដោយមានការចូលរួមកុះករពីសំណាក់តំណាងមន្ទីរអប់រំខេត្ត អាជ្ញាធរមូលដ្ឋាន នាយកសាលា សិស្សានុសិស្ស ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សចំនួនប្រមាណ១ពាន់នាក់ ក្រោមបរិយាកាសរីករាយសាទរ។
ជាមួយនឹងការសម្តែងសេចក្តីសប្បាយរីករាយ និងអំណរគុណដល់អង្គការអេដ អេ អាក់ស្យុង ចំពោះការបង្កើតបណ្ណាល័យ និងការបំពាក់ឧបករណ៍អេឡិកត្រូនិកទាំងនោះផង ប្រធានមន្ទីរអប់រំខេត្តកណ្តាលបានថ្លែងតាមរយៈតំណាងរបស់លោក ក្នុងឪកាសនោះថា កម្មវិធីសម្ពោធបណ្ណាល័យនិងបំពាក់ឧបករណ៍អេឡិកត្រូនិកនេះ សំខាន់ណាស់ព្រោះវាជាការជួយជម្រុញការអាន និងការបង្កើនចំណេះដឹងរបស់កុមារបន្ថែមទៀត។
«អំណានជាផ្នែកមួយនៃការលើកកម្ពស់ចំណេះដឹង ដូច្នេះការរៀបចំបង្កើតបណ្ណាល័យអេឡិកត្រូនិក បំពាក់ដោយឧបករណ៍ Tablet និងទូរទស្សន៍ជាដើមនោះ កាន់តែមានសារសំខាន់»។
លោក វន សំភាស់ នាយកកម្មវិធីរបស់អង្គការ អេដ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថាគម្រោងនេះមានគោលបំណងធំៗបីគឺ៖ ១) ជួយអភិវឌ្ឍវប្បធម៌អំណានសម្រាប់សិស្សានុសិស្ស ដែលរស់នៅតំបន់ដាច់ស្រយាល ក៏ដូចជាប្រជាជនកម្ពុជាយើងទាំងមូល ២) ធ្វើឲ្យមានភាពសម្បូរបែប ទាំងបរិមាណ និងគុណភាពសម្រាប់សៀវភៅអាន និងសម្ភារៈសិក្សាផ្សេងៗទៀត តាមប្រព័ន្ធឌីជីថល តាមរយៈការសហការ និងការលើកទឹកចិត្តដល់អ្នកនិពន្ធក្នុងការផលិតសៀវភៅ និងឯកសារថ្មីៗ ៣) ជួយពង្រឹងគុណភាពអប់រំនៅតាម មត្តេយ្យ និងបឋមសិក្សានៅតាមតំបន់ដាច់ស្រយាល ដោយពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ICT។
«ថ្ងៃនេះ ពេលនេះ យើងបោះជំហានបន្តទៀតក្នុងការកសាងអនាគតកូនចៅយើងឲ្យចេះអាន មានចំណេះដឹង និងឲ្យក្លាយជាអ្នកដឹកនាំ» លោកសម្ផស្សថ្លែងក្នុងឪកាសពិធីសម្ពោធ។
ប្រធានការិយាល័យអប់រំស្រុកស្អាង លោកសំរឹត ឌឿន ដែលតំណាងឲ្យប្រធានមន្ទីរក្នុងឪកាសនោះ កាន់តែគាំទ្រកម្មវិធីនេះថែមទៀត។ « អេដ អេ អាក់ស្យុង បានជួយទីនេះច្រើនណាស់ ធ្វើឲ្យសាលានេះជាសាលាគម្រូរបស់ស្រុកស្អាង...។ទូទាំងខេត្តកណ្តាល មិនទាន់មានសាលាណាដែលមានបណ្ណាល័យអេឡិកត្រូនិកដូចនេះទេ» លោកសម្រឹត ធឿនបញ្ជាក់។
ជាមួយនឹងឧបករណ៍ Tablet ថ្មីនៅក្នុងដៃ កំពុងព្យាយាមចុចបញ្ជារ និងអានអក្សរ ទាំងកុមារា សុខ សុកើន ទាំងកុមារី ជាវ យ៉ាពីន ទាំងពីរនាក់មានអាយុ៨ឆ្នាំ រៀនថ្នាក់ទី២ ហាក់ដូចជាងាកមកឆ្លើយតបនឹងសំនួរយើងទាំងទើសទាល់ ក៏ព្រោះតែពួកគេកំពុងតែជក់ចិត្តជាមួយនឹងឧបករណ៍នោះ។ «បាទ ខ្ញុំចូលចិត្ត ហើយសប្បាយណាស់បានប្រើវា» សុកើន និយាយ។ ចំណែកឯយ៉ាពីន ក៏មិនខុសពីនេះដែរ។ «ខ្ញុំចូលចិត្តណាស់! ខ្ញុំចង់ប្រើវាឲ្យបានយូរ!»។
នៅវគ្គចុងក្រោយក្នុងបណ្ណាល័យ សិស្សទាំងអស់ត្រូវបានណែនាំដោយអ្នកគ្រូ ស៊ុំ ស្រីនី ឲ្យមើលទៅលើទូរទស្សន៍នៅលើជញ្ជាំង និងដែលភ្ជាប់កម្មវិធីជាមួយនឹងឧបករណ៍ Tablet នៅដៃរបស់អ្នកគ្រូ ហើយឲ្យរៀនអាន និងប្រកបតាមអ្នកគ្រូ។ ចុងបញ្ចប់ សិស្សនៅក្នុងបណ្ណាល័យបានទស្សនារឿងនិទានបែបគំនូរជីវចល នៅលើកញ្ចក់ទូរទស្សន៍ ហើយឆ្លើយសំនួររបស់អ្នកគ្រូ។ ពួកគេទាំងអស់សមម្តែងអារម្មណ៍រីករាយ ហាក់ដូចជាមិនទាន់ចង់វិលត្រឡប់ទៅកាន់ថ្នាក់រៀនរៀងៗខ្លួនវិញនៅឡើយ។
បន្តបន្ទាប់ពីសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំនេះទៅ ក្នុងក្របខណ្ឌនៃគម្រោងដែលមានឈ្មោះថា Khmer LEARN ឧបករណ៍ Tablet ចំនួន២១០គ្រឿង រួមជាមួយនឹងទូរទស្សន៍ផងដែរ នឹងត្រូវចែកដល់បណ្ណាល័យនៅតាមសាលាគោលដៅចំនួន៧ ដែលមានសិស្សសរុប១៥០០នាក់ដែលមានអាយុពី៣ ទៅ១១ឆ្នាំ។ ឧបករណ៍ទាំងនេះ ជួយឲ្យកុមារ និងគ្រូបង្រៀនប្រើបា្រស់ សម្រាប់សកម្មភាពអាន រៀន និងសិក្សាបន្ថែមអំពីវិធីសាស្រ្តបង្រៀនជាដើម៕

 

ឆ្នាំ២០២០កម្ពុជាអាចនឹងមានផ្លូវល្បឿនលឿនពីភ្នំពេញទៅ​ខេត្តព្រះសីហនុ

ភ្នំពេញ៖ក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ Globalcam Project Development Ltd បានបង្ហាញលទ្ធផលសិក្សាសម្រាប់គម្រោងស្នើសុំទៅរដ្ឋាភិបាលដើម្បីសាងសង់ផ្លូវលឿន(Epressway)​ពីភ្នំពេញទៅខេត្តព្រះសីហនុដែលអាចដាក់ឲ្យប្រើប្រាស់បាននៅឆ្នាំ២០២០ខាងមុខនេះ។លោកឃ្លាងវុទ្ធីនាយកក្រុមហ៊ុន Globalcam Project Development Ltd បានឲ្យដឹងថាបើគ្មានអ្វីប្រែប្រួលនោះទេនៅពាក់កណ្តាលឆ្នាំនេះការដ្ឋានសំណង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនេះនឹងចាប់ដំណើរការដែលអនុញ្ញាតឲ្យរថយន្តទេសចរណ៍ចំណាយតែ១ដុល្លាអាចធ្វើដំណើរឆ្លងកាត់បាន។

លោកបានបញ្ជាក់ថាក្រុមហ៊ុននេះគ្រោងចំណាយប្រមាណ៥៣៧លានដុល្លារអាមេរិក  ដើម្បីកសាងផ្លូវល្បឿនលឿនចំងាយ២២០គីឡូម៉ែត្រនេះដោយផ្តល់ភារកិច្ចឲ្យអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េឈ្មោះ Chansol Engineering ដើម្បីសាងសង់ក្នុងថេរវេលា៣ឆ្នាំ៦ខែ។

 លោកបញ្ជាក់ថា ៖”ផ្លូវល្បឿនលឿននេះគឺជាផ្លូវអភិវឌ្ឍន៍ថ្មីដែលចេញពីភ្នំពេញដោយបែកចេញពីផ្លូវជាតិលេខ៣ត្រង់វត្តស្លែងហើយចូលខេត្តព្រះសីហនុត្រង់ចំណុចកំពង់ផែស្វយ័តដែលរត់ចន្លោះផ្លូវជាតិលេខ៣និងលេខ៤ឆ្លងកាត់ខេត្តកណ្តាលខេត្តកំពង់ស្ពឺខេត្តកំពតនិងខេត្តព្រះសីហនុ  ប្រ៉បតាមព្រៃ   ភ្នំនិងមាត់សមុទ្រ

    

លោកបានបន្តថាផ្លូវនេះមាន៣ខ្សែទៅនិង៣ខ្សែមកដែលអនុញ្ញាតិឲ្យមានការបើកបរក្នុងល្បឿនពី៨០ទៅ១២០​គីឡូម៉ែត្រក្នុង១ម៉ោងខណៈមានសង់របងជិតការពារសង្ខាងផ្លូវនិងមានស្ពានអាកាសនៅពេលឆ្លងកាត់ផ្លូវនិងទន្លេ។

លោកលឹមស៊ីដេនីនរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូនបាន​​លើក​​​​ឡើងនៅក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងសាធារណៈការនៅព្រឹកថ្ងៃទី៤មីនានេះ ថា៖”ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដើម្បីសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជួនរបស់ប្រជាពលរដ្ឋហើយផ្លូវល្បឿនលឿននេះនឹងផ្តល់ផលប្រយោជន៍ដល់សកម្មភាពដឹកជញ្ជូន  សេដ្ឋកិច្ចនិងទេសចរណ៍”។

តំណាងក្រុមហ៊ុន Globalcam Project Development Ltd ដែលម្ចាស់ទុនវិនិយោគបានឲ្យដឹងថាក្រសួងសាធារណការនិងដឹកជញ្ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងទីស្តីការគណៈរដ្ឋមន្រ្តីបានគាំទ្រចំពោះការវិនិយោគនេះហើយការបង្ហាញនូវលទ្ធផលស្រាវជ្រាវនេះគឺដើម្បីសុំឲ្យរាជរដ្ឋាភិបាលអនុញ្ញាតជាគោលការណ៍ហើយឈានទៅចាប់ផ្តើមសាងសង់។

លោកចាន់សុផលប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី៤មីនានេះថា៖”គម្រោងសាងសង់ផ្លូវល្បឿនលឿននេះវាពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា”។លោកបន្តថានៅពេលដែលផ្លូវនេះសាងសង់ចេញជារូបរាងនោះវានឹងសម្រួលបានយ៉ាងខ្លាំងចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅកំពង់ផែក្រុងព្រះសីហនុ៕

 

រដ្ឋមន្ដ្រីការពារជាតិលោកទៀបាញ់៖​"កម្ពុជាគ្រោងបង្កើតច្បាប់សន្ដិសុខលម្លសមុទ្រ”

ភ្នំពេញ៖ច្បាប់ស្តីពីសន្តិសុខលម្ហសមុទ្រនៅមិនទាន់ បានអនុញ្ញាតិឲ្យបង្កើតក្នុងស្ថានភាពប្រញាប់ប្រញាល់ពេកនោះទេ គឺ​ទុករងចាំធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន​ ដើម្បីជៀសវាងជួបផលវិបាកទៅថ្ងៃមុខ។​នេះបើតាមរដ្ឋមន្ដ្រីការពារជាតិបានអោយដឹងនៅថ្ងៃនេះ។​
លោកនាយឧត្តមសេនីយ៍ ​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណ​កម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ បានថ្លែង​ថាការបង្កើតច្បាប់ស្តីពីលម្ហសមុទ្រ មិនអាចធ្វើឡើងទៅតាមការចង់បានភ្លាមៗនោះទេ ទាម​​ទាឲ្យ រដ្ឋសភាត្រូវផ្តល់​សច្ចាប័នដល់អនុសញ្ញាអង្គការសហ​ប្រជាជាតិឆ្នាំ១៩៨២ ជា​មុន​សិន។
​លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា៖” កម្ពុជាមិនអាចកសាងច្បាប់មួយឲ្យបានភ្លាមៗតាម​ការចង់បានឡើយ គឺទាមទា​ការ​សិក្សា ឲ្យបានល្អិតល្អន់ជាមួយបទដ្ឋានគតិយុទ្ធនានា ជាមួយ​ច្បាប់ជាតិ និងអន្តរជាតិ ដើម្បីយើងអាច​ទាញ​យកច្បាប់​ដែល​មានការពាក់ពន្ធ័មកធ្វើជាមូលដ្ឋានដើម្បីបង្កើតច្បាប់នេះឡើង។
ការចង់បង្កើតច្បាប់នេះ គឺជាការឆ្លើយតបទៅនិងសំណើររបស់អគ្គលេខាធិការ គណកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ នៅក្នុងកិច្ចប្រជុំពេញអង់របស់គណកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក​នារសៀលថ្ងៃ​ទី២៤ខែកុម្ភៈ ដែលបានបង្ហាញអំពីមានសារៈសំខាន់នៃច្បាប់សន្តិសុខលម្ហសមុទ្រនេះ​ដើម្បី​ធានាសន្តិសុខ​នៅក្នុងលម្ហ​សមុទ្រ ក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន​លើលម្ហសមុទ្រ ការរត់ពន្ធ័គ្រឿងញៀន អាវុធយុទ្ធភណ្ឌ ចោរសមុទ្រជាដើម។
លោកបានលើកឡើងថា៖” បើទោះបី ច្បាប់ស្តីពីសន្តិសុខលម្ហ​សមុទ្រ​អន្តរជាតិ មានតាំងពីឆ្នាំ១៩៨២ ប៉ុន្តែប្រ​ទេស​​មួយ​ចំនួននៅមិនទាន់បានផ្តល់សច្ចាប័ននៅឡើយក្នុងនោះរាប់ទាំង​កម្ពុជាយើង​ផងដែរ”។
លោកវ៉ា គឹមហុង ​ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន បានលើកឡើងថា៖”ជាង៣០ឆ្នាំហើយ យើងមិនទាន់​បាន​ផ្តល់​សច្ចាប័ន លើអនុសញ្ញាអង្គការសហ​ប្រជាជាតិឆ្នាំ១៩៨២នោះទេ ។ ដូច្នេះ បើយើងចង់កសាងច្បាប់​សន្តិសុខ​លម្ហសមុទ្រ​នេះគឺសូមរង់ចាំការផ្តល់សច្ចាប័នពីរដ្ឋសភាសិន។
លោក​រំពឹងថាការកសាងច្បាប់សន្តិសុខលម្ហសមុទ្រនេះមិនសូវមានផលលំបាកប៉ុន្មាឡើយ ពីព្រោះយើងមានច្បាប់ផ្សេងៗ​ជា​ច្រើនដែលមានការពាក់ពន្ធ័ ពិសេស នៅក្នុង​អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៨៩៨២​ ឧបសម្ពន្ធ័ទាំង៩ និងសេច​ក្តី​ប្រកាសនានា របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺគេបាន និយាយ​រ៉ាយ​រ៉ាប់អស់ហើយ​នូវកិច្ចការទាំង​ឡាយស្តី​ពីតំ​បន់​សមុទ្រដែនដី​ តំបន់តភ្ជាប់សេដ្ឋកិច្ចផ្តាច់មុខ តំ​បន់ខ្ពង់រាបបាតសមុទ្រ និង​តំបន់ដែនកោះជាដើម៕

 

ជនជាតិអាមេរិចកាំងជាអ្នកឡើងដល់ព្រះច័ន្ទមុនគេ

 

ភ្នំពេញ៖កាលពីក្មេងចាញ់បោកចាស់ៗនិយាយរឿងកុហកថានៅព្រះច័ន្ទមានរូបទន្សាយនិងដើមពោធិ៍នៅពីលោក។តាមការពិតនៅលើព្រះចន្ទមានតែដីខ្សាច់។អ្នកទៅដល់ព្រះចន្ទមុនគេគឺលោកneil armstrongជាជនជាតិអាមេរិចកាំងហើយលោកជាន់ព្រះច័ន្ទនិងនិយាយមកភពផែនដីមុនគេ។លោក Neil Armstrongនិង អាកាសយានិកអាមេរិចកាំង២រូបទៀតរួមមាន​Michael Collins, និង Buzz Aldrinបានចុះចតនៅលើព្រះច័ន្ទនៅថ្ងៃទី 20កក្ដដាឆ្នាំ 1969

លោកNeil Armstrongបានកើតនៅថ្ងៃទី៥សីហាឆ្នាំ១៩៣០និងស្លាប់នៅខែសីហា២៥ឆ្នាំ ២០១២កន្លងមកនេះ៕

 

ក្រុមហ៊ុនចិនវិនិយោគទុន៧០លានដុល្លារសង់ខ្សែកាបគមនាគមន៍នៅកម្ពុជា

ភ្នំពេញ៖​​ក្រុមហ៊ុន​​​ចិនវិនិយោគទុន៧០លាន​ដុល្លារ​សង់ខ្សែកាបក្រោមបាតសមុទ្រ​នៅកម្ពុជាដើម្បីភ្ជាប់​កម្ពុជា​​ទៅពិភពលោកដើម្បីផ្ដល់សេវាអ៊ីនតឺណេតរហ័សហើយដំណើរសេវានេះចាប់ដផ្ដើមនៅឆ្នាំ២០១៧ខាងមុខ។

នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន The Cambodia Fiber Optic Communication Network (CFOCN)ជាសាខាក្រុមហ៊ុនចិន HyalRoute Groupបានអោយដឹងនៅថ្ងៃនេះ។កាលពីម្សិលមិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើឡើងដោយរដ្ឋមន្ដ្រីទូរគមនាគមន៍លោកប្រាក់សុខុននិងលោក Huang Xinglong,ប្រធានក្រុមហ៊ុន HyalRouteលើខ្សែកាបក្រោមបាតសមុទ្រនិងលើគោក២៥០០០គីឡូម៉ត្រែ។

ការវិនិយោគក្រោមរូបភាពBOTក្នុងរយៈពេល២៥ឆ្នាំ។នៅកម្ពុជាក្រុមហ៊ុនចិននេះនឹងសង់បណ្ដាញពង្រាយខ្សែកាប ១០២៤៨ គីឡូម៉ែត្រទៅទូទាំងប្រទេស។លោកខូវមករាអ្នកនាំពាក្យក្រសួងទូរគមនាគមន៍បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងនឹងរួមចំណែកបង្កើនសេវាអ៊ីតឺណេតនៅកម្ពុជាអោយកាន់តែរហ័ស។កម្ពុជាមានអ្នកប្រើប្រាស់អ៊ិនតឺណេតជិត៧លាននាក់៕(រូបភាព៖ភិរុម)

 

 

 

រដ្ឋាភិបាលនឹងប្រារព្ឋខូប១០ឆ្នាំនៃការបញ្ជូនទ័ពទៅក្រៅប្រទេសនៅថ្ងៃទី១មិនានេះ

 

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជានឹងប្រារព្ឋខូប១០ឆ្នាំនៃការបញ្ជូនទ័ពទៅក្រៅប្រទេសនៅថ្ងៃទី១មិនាខាងមុខនេះដើម្បីរំលឹកការចូលរួមរបស់កម្ពុជាក្នុងថែរក្សាសន្ដិភាពក្នុងពិភពលោកនិងការស្ថារឡើងវិញសម្រាប់នៅប្រទេសមានសង្គ្រាម។នេះបើមន្ដ្រីកម្ពុជាបានអោយដឹងនៅថ្ងៃនេះ។

បើតាមនាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមប្រាប់គេហទំព័រហង្សមាសបានអោយដឹងថា៖ នេះជាឆ្នាំទី10ដែល កម្លាំងរក្សាសន្តិភាព កម្ពុជាទៅបំពេញបេសកម្មរបស់អង្គការសហប្រជាជាតិ។ហើយក្នុងរយះពេល10ឆ្នាំកម្ពុជាបញ្ជូនកម្លាំងបាន 3372នាក់ មានស្រី108នាក់គិតតាំងពីឆ្នាំ 2006 មក។លើកទី10 យើងបានបញ្ជូនទ័ពទៅលីបង់មាន184នាក់។
លោកបានអោយដឹងថាកម្ពុជាបានបញជូនទ័ពទៅកាន់ប្រទេសចំនួន8រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី ឆាត អាហ្វ្រិកកណ្តាល សាយប្រឹស និង សឺរី។នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អោយដឹងដែរថា៖ “បច្ចុប្បន្នកម្លាំងកម្ពុជា កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៦ គឺស៊ូដង់ខាងត្បូង ស៊ូដង់ ម៉ាលី អាហ្វ្រិកកណ្តាល លីបង់ និងសាយប្រឹស ដែលមានកម្លាំងសរុប៨៩៤នាក់ មាននារី៤៦នាក់”។
លោក បានថ្លែងថា កម្លាំងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទាំង៦ប្រទេសខាងលើនេះ គឺមានកម្លាំងកងពេទ្យកំរិត២ បានពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋ, កងកម្លាំង UNMISS និងមន្ត្រីទូតប្រទេសនានា ដែលមានចំនួនសរុប ៥៩២២នាក់។
ជាមួយនេះមន្ដ្រីបានអោយដឹងថា៖ កម្ពុជាក៏មានមោទនភាពមួយដ៏ឧត្តុង្គឧត្តម ខណៈពេលបច្ចុប្បន្ន និងគិតចាប់តាំងពីឆ្នាំ ២០០៦ មក កម្ពុជាបន្តមានលទ្ធភាពក្នុងការបញូនកងទ័ពមួកខៀវចូលរួមក្នុងប្រតិបតិ្តការរក្សាសនិ្តភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសប្រមាណ ៨ រួមមាន៖ សូដង់, សូដង់ខាងត្បូង, ឆាត, ស៊ីរី, លីបង់, ម៉ាលី, ឤហ្រិកកណ្តាល, កោះស៊ីព្រ ក្នុងនាមជាប្រទេសឯករាជ្យ, មានអធិបតេយ្យពេញលេញ និងជាសមាជិកអង្គការសហប្រជាជាតិ ដែលខុសប្លែកកាលពីអំឡុងឆ្នាំ ១៩៩១ ដល់ ១៩៩៣ ពេលនោះ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍ មកជួយស្វែងរកសនិ្តភាពជូនកម្ពុជា៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2