vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ពលរដ្ឋ២ពាន់គ្រួសារនៅកណ្កាលទន្លេមេគង្គក្នុងខេត្តកំពង់ចាមនិងត្បូងឃ្មុំនឹងទទួលបានតម្លៃអគ្គិសនីសមរម្យ

ភ្នំពេញ៖ពលរដ្ឋ២០០០គ្រួសារនៅកណ្កាលទន្លេមេគង្គក្នុងខេត្តកំពង់ចាមនិងត្បូងឃ្មុំនឹងទទួលបានតម្លៃអគ្គិសនីសមរម្យពីបណ្ដាញអគ្គិសនីជាតិ។នេះបើតាមសេចក្ដីប្រកាសរបស់អគ្គិសនីកម្ពុជាបានប្រកាសនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖”ដើម្បីជំរុញការអភិវឌ្ឍន៍ និងកាត់បន្ថយគំលាតអ្នកទីក្រុង និងអ្នកជនបទ តាមទិសដៅរបស់រាជរដ្ឋាភិបាល ។ អគ្គិសនីកម្ពុជា បានរៀបចំគោលនយោបាយវិស័យអគ្គិសនីមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានបញ្ជូនថាមពលអគ្គិសនី តាមរយៈខ្សែបណ្តាញជាតិបញ្ជូន ខ្សែបណ្តាញបញ្ជូនរងទៅដល់តំបន់ដាច់ស្រយាលដោយឲ្យប្រជាពលរដ្ឋតំបន់ទាំងនោះទទួលបានអគ្គិសនីប្រើប្រាស់ មានស្ថិរភាព គុណភាព និងតម្លៃសមរម្យ ដូចនៅទីក្រុងដែរ ។
ប្រភពបានបញ្ជក់ថា៖”ពេលនេះសាឡង់ដឹកខ្សែកាបសម្រាប់ត្រៀមអូសទម្លាក់ឆ្លងកាត់ទន្លេមេគង្គ និងសកម្មភាពក្រុមហ៊ុនទទួលការសាងសង់ខ្សែបណ្តាញបញ្ជូនរង22kV ឆ្លងកាត់ទន្លេមេគង្គទៅផ្គត់ផ្គង់ឲ្យកោះចំនួនពីរ គឺកោះសំរោង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងកោះពី ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានប្រជាជនរស់នៅសរុបជាង២០០០គ្រួសារ ដោយមានការត្រួតពិនិត្យ ពីនាយកដ្ឋានផែនការយុទ្ធសាស្រ្ត និងគំរោងការអគ្គិសនីកម្ពុជា (ការិយាល័យគ្រប់គ្រងគំរោងទីមួយ) និងមានការសហការជាមួយអង្គភាពអគ្គិសនីកំពង់ចាម ឲ្យប្រជាពលរដ្ឋដែលរស់នៅលើកោះទាំងពីរ ទទួលបានអគ្គិសនីប្រើប្រាស់ពីបណ្តាញជាតិ ។

ប្រភពបានអោយដឹងដែរថា៖”នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោកប្រធានអង្គភាពអគ្គិសនីកំពង់ចាម រួមជាមួយនិងសហការី បានចុះទៅទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំកោះសំរោង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីផ្តល់ព័ត៌មាននៃការអូសខ្សែកាបឆ្លងកាត់ទន្លេមេគង្គដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់ប្រជាពលរដ្ឋដែលរស់នៅលើកោះនោះពីបណ្តាញបញ្ជូនជាតិដើម្បីទទួលបានភ្លើងមានតម្លៃសមរម្យ ។

តាមសេចក្ដីប្រកាសអគ្គិសនី កន្លងមកចំពោះលំនៅឋានប្រជាពលរដ្ឋដែលប្រើអគ្គិសនីមិនលើសពី ១០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែក្នុងថ្លៃត្រឹម ៤៨០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដែលត្រៀមអនុវត្តនៅចុងខែមីនាឆ្នាំ ២០១៦ ខាងមុខ។ជាមួយគ្នានេះអគ្គិសនីកម្ពុជាបានអោយដឹងដែរថាពេលនេះប្រជាពលរដ្ឋតែ៦៥ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ទទួលបានអគ្គិសនីប្រើប្រាស់តែកន្លែងខ្លះតម្លៃក៏មានតម្លៃខ្ពស់និងប្រភពអគ្គិសនីមួយចំនួនបានមកប្រភពបរទេសដូចជាវៀតណាមនិងថៃ។ បើតាមលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានអោយដឹងថានៅឆ្នាំ២០២០ ប្រជាពលរដ្ឋគ្រប់ផ្ទះទាំងអស់នៅទូទាំងប្រទេសកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ដែលភ្ជាប់ចេញពីខ្សែបណ្តាញអគ្គិសនីរបស់ជាតិ ហើយអាចប្រើប្រាស់ក្នុងតម្លៃទាបសមរម្យ។ជាមួយគ្នានេះកម្ពុជាត្រូវដាក់ទុនជិត១ពាន់លានដុល្លារទៀត ដើម្បីសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ និងខ្សែបញ្ជូនរងតង់ស្យុងមធ្យម និងខ្សែតង់ស្យុងទាបចែកចាយឲ្យទៅដល់គ្រប់ផ្ទះនៅតំបន់នានានៅទូទាំងប្រទេស៕

 

កម្ពុជានឹងដាក់ឲ្យប្រើការកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ​

ភ្នំពេញ៖កម្ពុជានឹងដាក់ឲ្យប្រើការកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរនាពេលខាងមុខ។នេះបើតាមមន្ដ្រីកម្ពុជាបានប្រកាសអោយដឹងកាលពីម្សិលមិញ ក្នុងសិក្ខាសាលាលើកទីពីរស្តីពីវិធានកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៦នេះនៅទីស្តីការក្រសួងដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការICANN (The Internet Corporation for Assigned Names and Numbers)និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​ជាអ្នករៀបចំ

លោកបណ្ឌិតសេងសុភាពប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានមានប្រសាសន៍ថាសិក្ខាសាលានេះ អត្ថប្រយោជន៍នៃអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខែ្មរមានដូចជា៖)លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរដើម្បីពង្រីកវិសាលភាពក្នុងការផ្សព្វផ្សាយព័ត៌មាននិងចំណេះដឹងផ្សេងៗលើប្រព័ន្ធអ៊ីនធឺណែតឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនខ្មែរដែលមិនចេះភាសាបរទេសជាពិសេសនៅតាមជនបទ) មានអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរដែលមានលក្ខណៈស្តង់ដាអន្តរជាតិឧទាហរណ៍ http://អង្គរវត្ត.ខ្មែរ) ជំរុញនិងលើកទឹកចិត្តស្ថាប័ននានាអោយប្រើប្រាស់អាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ)ផ្តល់ភាពសម្បូរបែបដល់ជ្រើសរើសអាស័យដ្ឋានលើអ៊ីនធឺណែតនិង)ផ្តល់ឳកាសដល់ការធ្វើសេវាកម្មផ្សេងៗតាមបណ្តាញដូចជាការទិញលក់ទំនិញលើអ៊ីនធឺណែត។

ក្នុងអង្គសិក្ខាសាលាលោកស៊ុនរ៉ាពីដប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ចាក់បន្ថែមថាគម្រោងបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខែ្មរបានចំណាយពេល៩ខែដើម្បីចងក្រងវិធានកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរនិងបានមកដល់ដំណាក់កាលបញ្ចប់ដែលជាគម្រោងឈានមុខគេក្នុងតំបន់អាស៊ានហើយនឹងបញ្ចូនទៅកាន់អង្គការ ICANN អនុម័តជាផ្លូវការ។បន្ទាប់ពីនោះអ្នកបង្កើតគេហទំព័រនានានិងអ្នកប្រើប្រាស់អ៊ីនធឺណែតអាចស្នើសុំប្រើប្រាស់នូវអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខែ្មរ។

មន្ដ្រីបាននិយាយថាInternet Corporation for Assigned Names and Number(ICANN) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានការទទួលខុសត្រូវសម្រាប់ការសម្របសម្រួលនៃការថែទាំនិងវិធីសាស្រ្តនៃការមូលដ្ឋានទិន្នន័យជាច្រើននៃការសម្គាល់តែមួយគត់ដែលទាក់ទងទៅនឹងNamespace នៃអ៊ីនធឺណិតនិងធានាបណ្តាញនេះមានស្ថេរភាពនិងការប្រតិបត្ដិការដែលមានសុវត្ថិភាព៕

 

អង្គការសង្គមស៊ីវិល ស្នើក្រុមមេដឹកនាំនៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានជួយអន្តរាគមន៍បញ្ឈប់ទំនប់វារីអគ្គសនីដនសាហុង

 

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល ស្នើក្រុមមេដឹកនាំនៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានជួយអន្តរាគមន៍ដោះស្រាយទុក្ខកង្វល់អំពីការសាងសង់ទំនប់វារីអគ្គសនីដន សាហុង និងគម្រោងអភិវឌ្ឍដទៃទៀតនៅតាមបណ្តោយទន្លេមេគង្គរបស់ប្រទេសឡាវ ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែ កុម្ភៈ នាទីស្តីការអង្គការវេទិកានៃអង្គ​ការមិន​មែន​រដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា​នៃអង្គការមិនមែន​រដ្ឋា​ភិបាល​ស្តីពីកម្ពុជា បានមានប្រសាសន៍ថា បណ្តាក្រុមអង្គការជាតិនិងអន្តរជាតិទាំងអស់ នឹងបញ្ជូនឯកសារស្តីពីផលប៉ះពាល់ជាអវិជ្ជមាន របស់ទំនប់វារីអគ្គិសនីដនសាហុងនៃប្រទេសឡាវទៅជូន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីលើកនៅ កិច្ចប្រជុំកំពូលអាមេរិក-អាស៊ានដែលគ្រោងបើក នៅរដ្ឋកាលីហ្វ័រញ្ញ៉ា សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៥កុម្ភៈសប្តាហ៍ក្រោយនេះ។

លោកបានបញ្ជាក់ថា ជាមួយនឹងការផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា សង្គមស៊ីវិល ក៍នឹងផ្ញើជូនឯ.ឧ ឡេ លឿងម៉ិញ អគ្គលេខាធិការអាស៊ាន និងឯ.ឧប្រធានាធិបតី បារ៉ាក់ អូបាម៉ា ផងដែរដើម្បីឲ្យជួយអន្តរាគមន៍ឈានទៅបញ្ឈប់ការសាងសង់ទំនប់វារី​អគ្គសនីដន សាហុង និងគម្រោងអភិវឌ្ឍដទៃទៀតនៅតាមបណ្តោយទន្លេមេគង្គ។
  លោក តឹក វណ្ណារ៉ា បានបញ្ជាក់ថា ការស្នើកិច្ចអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីការប្រើប្រាស់យន្តការថ្នាក់តំបន់ និងថ្នាក់ជាតិ ក្នុងការដោះស្រាយជាមួយប្រទេសឡាវទទួលការបរា​ជ័យ ។

យោងតាមឯកសារដែលបានផ្ញើជូនបានបង្ហាញអំពី ប៉ះ​ពាល់បរិស្ថាន និងសង្គម ឆ្លងដែនមកកម្ពុជារបស់ទំនប់​វារីអគ្គិសនីឡាវ​នេះ ព្រមទាំងការខកខានមិនធ្វើការស្រាវជ្រាវរបស់ឡាវ ដោយឯករាជ្យលើផ្នែកវិទ្យាសាស្ត្រនៅមូលដ្ឋាន។

លោក យុក សេងឡុង តំណាងសម្ព័ន្ធទន្លេកម្ពុជា និងសហគមន៍ដែលបារម្ភអំពីផលប៉ះពាល់ បានទទូចទាមទារឱ្យបញ្ឈប់​ការសាង​សង់ទំនប់ វារីអគ្គិសនី​ដន​សាហុងនេះ ខណៈរដ្ឋសភាឡាវ បានអនុម័តជាឯកច្ឆ័ន​លើគម្រោងសាងសង់​ទំនប់វារី​អគ្គិ​​សនីដន​សាហុង​ ជាផ្លូវការនៅចុងឆ្នាំ២០១៥នេះ។

តាម​ការ​សិក្សា​របស់អង្គការរដ្ឋាភិបាល និងគណៈកម្មាធិការ​ជាតិ​ទន្លេនៃប្រទេសទាំង៣ បានឱ្យដឹងថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ និង​បង្ក​ផលប៉ះពាល់​ដល់​ការធ្លាក់ចុះនីវ៉ូទឹក ធនធានជលផល ​ជីវៈចម្រុះ ការប្រើប្រាស់ទឹក និងសន្តិសុខស្បៀង របស់ប្រជាជន ​តាម​ដង​ទន្លេរាប់លាននាក់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសថា​ ឯ.ឧពិបាកសន្និដ្ឋានថា រដ្ឋាភិបាលនឹងលើកបញ្ហានេះទៅក្នុងកិច្ចប្រជុំនៅអាមេរិកនោះឡើយទេ ដោយសាររបៀបវារៈក្នុងកិច្ចប្រជុំនោះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិរវាង អាស៊ាន-អាមេរិក។ តែទោះបីជាយ៉ាងក្តី លោកសង្ឃឹមថា អាចមានប្រទេសណាមួយ ដែលរងផលប៉ះពាល់នៃទំនប់ឡាវនេះ អាចនឹងលើកឡើងនៅក្នុងជំនួបអាស៊ាន-អាមេរិកនេះ។ទន្ទឹមគ្នានេះ ឯ.ឧបានបញ្ជាក់ថា វិបតិ្តដនសាហុងក៍កំពុងស្ថិតក្នុងកិច្ចពិភាក្សាថ្នាក់អាស៊ាននៅឡើយទេ៕

 

សម្ដេចហ៊ុនសែនបើកសម្ភោធជាផ្លូវការសាកលវិទ្យាល័យ ហេង សំរិន ត្បូវឃ្មុំ

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១កុម្ភៈឆ្នាំ២០១៦សម្ដេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាក់អោយដំណើរការជាផ្លូវការសាកលវិទ្យាល័យហេងសំរិនត្បូវឃ្មុំដែលស្ថិតនៅខេត្តត្បូងឃ្មុំដែលមានទីតាំងស្ថិតនៅភូមិនិគមលើ (តំបន់ចម្ការម៉ៃសាក់) ឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុ។តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចបានសរសេរថា៖ "សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (The University of Heng Samrin Tbongkhmum) គឺជាសាកលវិទ្យាល័យរដ្ឋមួយដែលមាតួនាទីបណ្តុះបណ្តាលធនធានមនុស្សស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាស្របតាមគោលនយោបាយរបស់ក្រសួងអប់រំយុវជននិងកីឡា។សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យចំនួនបីនិងវិទ្យាស្ថានបីក្នុងនោះមានដូចជាមហាវិទ្យាល័យកសិកម្មមហាវិទ្យាល័យវិស្វកម្មមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រវិទ្យាស្ថានភាសាបរទេសវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ៕

ក្រសួងរ៉ែនិងថាមពលបានព្រមានដកហូតអាជ្ញាប័ណ្ណចំពោះ​ក្រុមហ៊ុន អនុវត្ដន៍ផ្ទុយពីកិច្ចព្រមព្រៀងជាមួយរដ្ឋ

 

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលលោកស៊ុយសែមបានធ្វើការព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនណាដែលធ្វើខុសកិច្ចព្រមព្រៀងជាមួយរដ្ឋឯកឧត្ដមរដ្ឋមន្រ្តីថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគាររដ្ឋបាលមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីនៅថ្ងៃទី០៣ខែកុម្ភៈនេះថាបើក្រុមហ៊ុនណាធ្វើបានល្អនិងលើកទឹកចិត្តឱ្យក្រុមហ៊ុននោះធ្វើបន្តតែបើក្រុមហ៊ុនណាធ្វើខុសនិងកិច្ចព្រមពៀងក្រសួងមានសិទ្ធិក្នុងការលុបចោលអាជ្ញាប័ណ្ណនិងឱ្យក្រុមហ៊ុននោះបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនភ្លាមតែម្តង។

លោកបន្ដថា៖”   ក្រុមហ៊ុនមានអាជ្ញាប័ណ្ណឱ្យធ្វើការសិក្សានិងក្រុមហ៊ុនមានអាជ្ញាប័ណ្ណឱ្យធ្វើអាជីវកម្មរ៉ែប៉ុន្តែក្រុមហ៊ុនត្រូវតែគោរពឱ្យបានហ្មត់ចត់តាមប្រការទាំងឡាយណាក្នុងកិច្ចព្រមព្រៀងក្នុងអាជ្ញាប័ណ្ណដែលបានកំណត់មានផ្ទៃដីផែនទីទីតាំងជាដើមមិនអនុញ្ញាតឱ្យធ្វើអ្វីស្រេចតែចិត្តនោះទេ។

ក្នុងឱកាសនោះដែរលោកបានធ្វើការណែនាំឱ្យស្ថានីយប្រេងឥន្ធនៈនានាត្រូវសង់យ៉ាងណាឱ្យធានាសុវត្ថិភាពកុំឱ្យមានការ ឆាប ឆេះព្រោះបើឆេះស្ថានីយប្រេងឥន្ធនៈមិនមែនឆេះតែស្ថនីយម្នាក់ឯងនោះទេគឺប្រាកដជាបង្កហានិភ័យគ្រោះថ្នាក់ដល់អ្នកជិតខាងជាមិនខាន។ដូចច្នេះស្ថានីយប្រេងត្រូវសង់ឱ្យត្រូវតាមលក្ខណៈបច្ចេកទេសឱ្យមានសុវត្ថិភាពបើឆេះក៏មិនឆេះដល់អ្នកជិតខាងនោះដែរ។

យ៉ាងណាក៏ដោយបើតាមការផ្សាយរបស់AKP ក្រសួងយោគយល់ទុករយៈពេល៥ឆ្នាំសម្រាប់អ្នកដែលបានសាងសង់មុនហើយមានលក្ខណៈខុសបច្ចេកទេសដើម្បីធ្វើការកែលម្អឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស។
លោកបន្ដថាការអនុញ្ញាតឱ្យក្រុមហ៊ុនមកធ្វើអាជីវកម្មរ៉ែមិនមែនដើម្បីផលប្រយោជន៍តែក្រុមហ៊ុនម្ខាងនោះទេគឺផលប្រ យោជន៍ ប្រទេសជាតិផងដែរព្រោះរ៉ែនៅក្នុងដីបើមិនឱ្យក្រុមហ៊ុនធ្វើអាជីកម្មទេវាកប់ចោលនៅក្នុងដីរហួតដូចច្នេះទ្រព្យសម្បត្តិ របស់ជាតិនៅក្នុងដីមិនអាចយកមកប្រើប្រាស់បានទេ។ការអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមិនមែនឱ្យគេធ្វើទទេនោះទេគឺមានការបែងចែកផលដែលនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមន្ទីររ៉ែនិងថាមពល។

សូមបញ្ជាក់ថា  បើយោងតាមការរិះគន់របស់មហាជនទូទៅនៅខេត្តមណ្ឌលគិរីលើកឡើងពីក្រុមហ៊ុនជាច្រើនដែលមានវត្តមាននៅឃុំចុងផ្លាស់ស្រុកកែវសីមាកំពុងធ្វើការសិក្សាជ្រាវជ្រាវនិងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសមួយចំនួនកំពុងប្រព្រឹត្តខុសច្បាប់តែសង្ស័យជំនាញនិងអាជ្ញាធរធ្វើការបិតបាំងថ្នាក់លើ៕

 

រដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖” ការកសាង​កេរ្តិ៍ឈ្មោះ​កម្ពុជា​គឺជា​ការទទួលខុសត្រូវ របស់​អ្នក​គ្រប់គ្នា​”

ភ្នំពេញ​៖​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្មបាន​មានប្រសាសន៍ថា​” ការកសាង​កេរ្តិ៍ឈ្មោះ​កម្ពុជា​គឺជា​ការទទួលខុសត្រូវ របស់​អ្នក​គ្រប់គ្នា​”​។​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ដែរ​ថា​ពេលនេះ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការកសាង​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ការកសាង​ម៉ាក​យីហោ​ផលិតផល​កម្ពុជា​ដូចជា​៖ អង្ករ ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ​ជាដើម​។​

នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​(Global Alumni Convention) លើក​ទី​ពីរ ស្តីពី​៖ “​ការកសាង​កេរ្តិ៍ឈ្មោះ​កម្ពុជា​”​កាលពី​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ដែល​រៀបចំឡើង​ដោយ IDP Education​

ជាមួយគ្នានេះ​ផងដែរ លោក​រដ្ឋមន្ត្រី​បានលើកឡើង​អំពី​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១៦​នេះ​ស្តីអំពី​“​ការ ទិញ​ ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​” ដែលជា​គំនិត​ផ្តួចផ្តើម​អាទិភាព​ខ្ពស់បំផុត​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អនុញ្ញាត ​ឲ្យ​ កម្ពុជា​ចាប់យក​ឱកាស​ក្នុងការ​បំពេញ​ឲ្យ​បាន​នូវ​អាទិភាព​សុវត្ថិភាព​ចំណីអាហារ និង​ផលិតកម្ម​ប្រកបដោយ​គុណភាព​របស់​សហគមន៍​អាស៊ាន​។​

លោក​បញ្ជាក់ថា ការកសាង​កេរ្តិ៍ឈ្មោះ​កម្ពុជា​គឺជា​ការទទួលខុសត្រូវ របស់​អ្នក​គ្រប់គ្នា​ពិសេស​វិស័យ​សាធារណៈ និង​ឯកជន​ចាំបាច់​ត្រូវ​សហការគ្នា​ដោយ​ផ្តោតជាសំខាន់​លើ​ការកសាង​ម៉ាក​យីហោ​ផលិតផល​កម្ពុជា​។ ដើម្បី​បង្កើន​ទំនុកចិត្ត​សាធារណៈជន​លើ​ម៉ាក​យីហោ​កម្ពុជា​ទាំង​ក្នុងស្រុក និង​ពិភពលោក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នក​គ្រប់គ្នា​ធ្វើជា​ពលរដ្ឋ​ល្អ ចេះ​គោរព​ច្បាប់ និង​គោរព​ក្រមសីលធម៌​ទាំងអស់គ្នា មាន​ភាពស្មោះត្រង់​ចំពោះ​អតិថិជន​និង​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​។​

លោក​បានស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​តាំងខ្លួន​ជា​ឯកអគ្គរាជទូត​ម៉ាក​យីហោ​កម្ពុជា​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​ឲ្យ​មាន​ភាពល្បីល្បាញ និង​ព្រមទាំង​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ដើម្បី​រួមចំណែក​ដល់​ការដោះស្រាយ​បញ្ហា​របស់​ប្រទេសជាតិ កាត់បន្ថយ​អំពើពុករលួយ និង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​មាន​ភាពប្រសើរឡើង​។​

សន្និបាត​នេះ​នាំមក​នូវ​និស្សិត​បញ្ចប់​ការសិក្សា​មកពី​កម្ពុជា​និង​បណ្តា​ប្រទេស​ផ្សេងទៀត ដែលជា​ជំនួប​មួយ​ដើម្បី​ចែករំលែក​គំនិត​យោបល់​និង​បង្កើត​បណ្តាញ​ជាមួយ​អ្នកជំនាញ អ្នកធ្វើ​សេចក្តីសម្រេចចិត្ត និង​បណ្តា​មេដឹកនាំ​មកពី​រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​សម្រាប់​ទទួលបាន​ការអប់រំ កាលានុវត្តភាព​ពាណិជ្ជ​កម្ម​និង​ការវិនិយោគ​៕

 

សម្ដេច​ហ៊ុនសែន​អំពាវនាវ​ឲ្យ​មន្ដ្រី​ចេះ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​

 

ភ្នំពេញ​៖​សម្ដេច​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​កម្ពុជា​បាន​បន្ដ​អំពាវនាវ​ឲ្យ​មន្ដ្រី​ចេះ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​ដើម្បី​ចូលរួមផ្ដល់​ប្រយោជន៍​ការងារ​ប្រចាំថ្ងៃ និង ផ្តល់នូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​សង្គមជាតិ​យើង​ទាំងមូល​។​នេះ​បើតាម​សម្ដេច​បាន​សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃនេះ​។​

សម្ដេច​បាន​បន្ដថា​៖”​ជនរួមជាតិ​ខ្លះ​ប្រាកដជា​ឆ្ងល់​ព្រោះ​ឃើញ​ខ្ញុំ​កាន់​ជាប់​ជានិច្ច​នូវ​កាបូបដៃ​តូច​មួយ​ទោះ​ទៅដល់​ទីណា​ក៏ដោយ​។ ក្នុង​កាបូប​នេះ​គឺមាន​ផ្ទុក​ទូរ​ស័​ព្វ​ចំនួន ៥ ដែល​សម្រាប់​តាមដាន​មើល ស្តាប់ និង​ទទួល​ព័ត៌មាន​ដែល​សហការី​បាន​ផ្ញើជូន​នៅ​រៀងរាល់​នាទី​។ ខ្ញុំ​ទទួលស្គាល់​ច្បាស់​ថា បច្ចេកវិទ្យា​ព័ត៌មាន គឺមាន​សារប្រយោជន៍​សំខាន់បំផុត​ដល់​ការអភិវឌ្ឍន៍ និង​ថែរក្សា​ស្ថេរភាព​សន្តិសុខ​សង្គមជាតិ​។​

សម្ដេច​បាន​អំពាវនាវ​សូម​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ទូទាំងប្រទេស​សិក្សា​រៀនសូត្រ​បន្ថែម​អំពី​របៀប​ប្រើប្រាស់​សំភា​រះ​បច្ចេកវិទ្យា​ជាពិសេស Smart Phone អោយទាន់​ការវិវឌ្ឍ​ន៍​ជឿនលឿន​ដែល​នាំមក​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​ការងារ​ប្រចាំថ្ងៃ និង ផ្តល់នូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​សង្គមជាតិ​យើង​ទាំងមូល​។​

សម្ដេច​បាន​បន្ដថា៖​”​ទោះបី​ខ្ញុំ​ទៅដល់​ទីណា ខ្ញុំ​តែងតែមាន​អារម្មណ៍​នៅ​ជិត​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​បាន​ស្តាប់ បានឃើញ និង​បានដឹង​អំពី​សុខទុក្ខ​របស់​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ព្រោះ​សុខទុក្ខ​របស់​បងប្អូន​ជនរួមជាតិ គឺជា​សុខទុក្ខ​របស់ខ្ញុំ​ផ្ទាល់​ផងដែរ ។ អ្វីដែល​សំខាន់​ជាង​ទៀត គឺ​ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​ទាន់ពេល​ទៅនឹង​ការសុំ​យោបល់​របស់​ថ្នាក់ដឹកនាំ​នៃ​ស្ថាប​ន័​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវការ​យោបល់ ឬ​ការសំរេច​របស់ខ្ញុំ​លើ​បញ្ហា បន្ទាន់​ទាក់ទង​និង​កិច្ចការ​ក្នុង​ក្រៅប្រទេស​មួយចំនួន​៕

មន្ដ្រី​៖​ការផ្គត់ផ្គង់​បន្លែរ​ផ្លែឈើ​ក្នុងស្រុក​តាម​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ខេត្តសៀមរាប​កើន​ដល់​៧៥%

 

សៀមរាប​៖​អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា ការផ្គត់ផ្គង់​បន្លែរ​ផ្លែឈើ​ក្នុងស្រុក​ទៅតាម​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ខេត្តសៀមរាប​គឺ​ភាពល្អ​ប្រ​លើ​ជាង​មុន​ពោលគឺ​មាន​រហូត​ទៅដល់​៧៥%​

លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា កាលពី​៣​ឆ្នាំមុន​ខេត្តសៀមរាប​មានការ​ខ្វះខាត​ការផ្គត់ផ្គង់​បន្លែរ​ផ្លែឈើ​ក្នុងស្រុក​ទៅលើ​ទីផ្សារ​ក្នុងស្រុក​និង​តាម​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​គ្រប់​សារពើ​។​ប៉ុន្តែ​ដោយ​តែមាន​ជួយ​ជ្រុម​ជ្រេ​ង​ពី​រាជរដ្ឋាភិបាល និង​ការផ្តល់​បទពិសោធ​ន៍ប​ច្ចេកទេស​ដាំ​ដុះ​របស់​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​រួម​ជាមួយនិង​អង្គការ​ដៃគូរ​នានា​ទៅដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ​ឥឡូវនេះ​ការផ្គត់ផ្គង់​បន្លែរ​ផ្លែឈើ​ក្នុងស្រុក​ទៅលើ​ទីផ្សារ​ក្នុងស្រុក និង​នៅតាម​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ខេត្តសៀមរាប​គឺ​ភាពល្អ​ប្រ​លើ​ជាង​មុន​ពោលគឺ​មាន​រហូត​ទៅដល់​៧៥%​សម្រាប់​បំរើ​ឲ្យ​វិស័យ​ទេស ចរណ៍​លើ​ផ្នែក​ម្ហូបអាហារ​។​

 ​លោក​បាន​បញ្ជាក់ថា​៖” បន្លែរ​ផ្លែឈើ​ប្រមាណ​៣០%​ទៀត​ដែល​យើង​មិនទាន់​អាច​ផ្គត់ផ្គង់​បាន​គឺជា​ប្រភេទ​បន្លែរ​ផ្លែឈើ​នៅ​ស្រុក​យើង​មិនមាន និង​ពិបាក​ក្នុង​ការដាំដុះ​”​។​

លោក​គឹម ឆៃ​ហៀ​ង​បាន​បញ្ជាក់ថា​៖” ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ចូ​ច្នេះ​បន្លែរ​ផ្លែឈើ​ធម្មជាតិ​ដែល​ដាំ​ដុះ​គ្មាន​ប្រើប្រាស់​ជីគីមី​ដោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​គឺជា​អ្វីដែល​ត្រូវការ​ចាំបាច់​សម្រាប់​បំរើ​ឲ្យ​វិស័យ​ទេសចរណ៍​ខាង​ផ្នែក​ម្ហូបអាហារ និង​លើកស្ទួយ​ផលិតផល​ខ្មែរ និង​ធានា​ជូន​ភ្ញៀវទេសចរ​បាន​ថា មុខម្ហូប​ខ្មែរ​ដែលមាន​នៅតាម​សណ្ឋាគារ​នានា​ក្នុង​ខេត្តសៀមរាប​គឺ​ផ្សំ​ឡើង​ដោយ​ផលិតផល​ខ្មែរ​សុទ្ធសាធ​គ្មាន​ជាតិគីមី​។

អ្នកស្រី កង ហៀ​ង ជា​កសិករ​ម្នាក់​រស់នៅ​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប​បាន​ថ្លែងថា​មុខ​របប​ដាំ​បន្លែរ​នេះ​គឺអាច​រកចំណូលបាន​ងាយស្រួល ហើយ​ក្នុង​១​ខែ​ប្រមូល​ផល​ម្តង​គាត់​ទទួលបាន​ចំណូល​ប្រជា​៤​លាន​រៀល​។​ប៉ុន្តែ​អ្នកស្រី​បានស្នើ​ឲ្យ​អាជ្ញាធរខេត្ត​ពិសេស​តាម​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ខេត្ត​បន្ត​ជួយ​លើកស្ទួយ​ផលិតផល​ខ្មែរ និង​ឲ្យ​តម្លៃ​ថេរ​ផង​។

លោកអ្នក​ស្រី កង ហៀ​ង សូមបញ្ជាក់ថា ភ្ញៀវទេសចរ​បរទេស​ដែល​ចូលមក​ទស្សនា​ខេត្តសៀមរាប​គឺ​តែងតែ​ស្វែងរក​មុខម្ហូប​ណា​ដែលជា​របស់​ខ្មែរ ជាពិសេស​គឺ​ម្ហូប​ដែល​ផ្សំ​គ្រឿង​ឡើង​ដោយ​ផលិតផល​ខ្មែរ​សុទ្ធសាធ​គ្មាន​ជាតិគីមី​៕

 

សាលាបឋមសិក្សា​វត្ត​បូព៌​ខេត្តសៀមរាប​គ្រោង​ដាក់បញ្ចូល​ភាសា​ជប៉ុន​នៅក្នុង​កម្មវិធីសិក្សា​

 

សៀមរាប​៖​សាលាបឋមសិក្សា​វត្ត​បូព៌​ខេត្តសៀមរាប​គ្រោង​ដាក់បញ្ចូល​ភាសា​ជប៉ុន​នៅក្នុង​កម្មវិធីសិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧​ខាងមុខនេះ​។​នេះ​បើតាម​មន្ដ្រី​អប់រំ​បានអោយដឹង​នៅថ្ងៃនេះ​។​

 ​លោក ពឹង គិ​ម​ឆេន នាយក​សាលាបឋមសិក្សា​វត្ត​បូព៌​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ៖”​ខេត្តសៀមរាប​គឺជា​តំបន់​ប៉ូល​ទេសចរ​ណ៍ដ៍​សំខាន់​របស់​ប្រទេស​កម្ពុជា​និង​ត្រូវការ​ធនធានមនុស្ស​ជាច្រើន​សម្រាប់​បំរើ​ឲ្យ​វិស័យ​មួយ​នេះ​ជាពិសេស​គឺ​ផ្នែក​ចំណេះដឹង​ភាសាបរទេស​”​។​

ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នេះ​សាលាបឋមសិក្សា​វត្ត​បូព៌​របស់លោក នឹង​ចាប់ផ្តើម​បើក​ថ្នាក់​បង្រៀន​ភាសា​ជប៉ុន​នៅ​ឆ្នាំ​សិក្សា​២០១៦-២០១៧​ខាងមុខនេះ តាមរយៈ​កិច្ចសហការ​និង​ក្រុម​អ្នកស្ម័គ្រចិត្ត​មួយក្រុម ។​ហើយ​ថ្នាក់​បង្រៀន​ភាសា​ជប៉ុន​ដំបូង​មាន​ចំនួន​២​ថ្នាក់​សម្រាប់​សិស្ស​រៀន​ចាប់ពី​ថ្នាក់​ទី​៣​ឡើង​។​

លោក ពឹង គិ​ម​ឆេន បាន​ពន្យល់ថា មូលហេតុ​ដែល​លោក​បង្កើត​ឲ្យ​មាន​ភាសាបរទេស​ច្រើន​នៅ​សាលា​វត្ត​បូព៌​នេះ ដោយសារ​លោក​ចង់​ឲ្យ​ឃើញ​ប្រព័ន្ធ​អប់រំ​របស់​សាលា​រដ្ឋ និង​សាលា​ឯកជន​ដើរ​ទន្ទឹមគ្នា​ពោលគឺ​សាលា​ឯកជន​គេ​ធ្វើបាន​សាលា​រដ្ឋ​ធ្វើ​មិន​បានដែរ យើង​ធ្វើ​គឺ​ដើម្បី​ជួយ​កូន​ខ្មែរ ឲ្យ​ដើរ​ទាន់​ប្រទេសជិតខាង​។

លោក​បាន​បន្តថា​៖” កិច្ចសហការ​របស់​សាលា​វត្ត​បូព៌​និង​អ្នកស្ម័គ្រចិត្ត ដែលមាន​ទាំង​ជនជាតិ​ជប៉ុន និង​ជនជាតិខ្មែរ​។ ពួកគេ​នឹង​ឆ្លៀត​ម៉ោង​ទំនេរ ដើម្បី​មក​បង្រៀន​សិស្ស​នៅ​សាលា​វត្ត​បូព៌​។ បង្រៀន​ចំនួន​២​ថ្នាក់​សិន មាន​ព្រឹក​មួយ​ថ្នាក់ ល្ងាច​មួយ​ថ្នាក់ ហើយ​ថ្នាក់​ភាសា​ជប៉ុន​នេះ នឹង​បើក​ច្រើន​ថ្នាក់​ជា​បន្តបន្ទាប់ ។​

 ​សូមបញ្ជាក់ថា សាលាបឋមសិក្សា​វត្ត​បូព៌ ជា​សាលា​រដ្ឋ​ដំបូង​គេ​បង្អស់​ដែល​បញ្ចូល​ថ្នាក់​ភាសាបរទេស​នៅក្នុង​កម្មវិធីសិក្សា​ច្រើនជាងគេ​។​សាលា​នេះ​បាន​បញ្ចូល​កម្មវិធីសិក្សា​ភាសា​អង់គ្លេស និង​បារាំង អស់​រយៈពេល​២១ ឆ្នាំ​មកហើយ ជារួម​គឺ​ចាប់ពី​សាលា​នេះ បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៤​មក​។ បច្ចុប្បន្ននេះ ថ្នាក់​ភាសា​អង់គ្លេស មាន​ចំនួន​ជិត ៤០​ថ្នាក់ និង​ថ្នាក់​ភាសា​បារាំង​មាន​ចំនួន​៤​ថ្នាក់​៕

 

WB៖​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​ធ្លាក់​ចុះក្រោម​៧%​ដោយសារ​សេដ្ឋកិច្ច​នៅ​ចិន​ធ្លាក់ចុះ​

 

ភ្នំពេញ​៖​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​បាន​ព្យាករណ៍​ថា ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​ធ្លាក់​ចុះមក​នៅក្រោម​៧% ដោយសារ​តែមាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន អោយមាន​ការប៉ះពាល់​វិស័យសេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់ចុះ​ដែរ​។ នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​រហូតដល់​៧,%​។​នេះ​បើតាម​របាយការណ៍​បានអោយដឹង​។​

របាយការណ៍​របស់​ធ​នាគារ​ពិភពលោក ដែល​ទទួលបាន​នៅ​ថ្ងៃទី​៨ ខែ​កម​រា ឆ្នាំ​២០១៦​នេះ បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៦ និង​ធ្លា​ក់មក​ត្រឹម​៦,% ជាមួយនឹង​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​៦,%​សំរាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅក្រោម​កម្រិត​៧%​នេះ ដោយសារ​កត្តា​ផ្សេងៗ​ដូចជា តម្លៃ​ទំនិញ​កសិកម្ម​កាន់តែ​ធ្លាក់ចុះ ការកើនឡើង​តម្លៃ​រូបិយប័ណ្ណ និង​កំណើន​មធ្យម​នៃ​វិស័យ​ទេសចរណ៍​។​

ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់​ធនាគារពិភពលោក ស្តីពី​កំណើនសេដ្ឋកិច្ច មានការ​ធ្លាក់ចុះ​នេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ផៃ ស៊ី​ផាន បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​ព្រឹក​នេះ​ថា “​វា​ជា​ការពិត ចំពោះ​ការ​ព្យាករ​របស់​ធនាគារពិភពលោក​នេះ តែ​អាត្រា​ធ្លាក់ចុះ គឺ​នៅមាន​ចំនួន​តិច​តូច​បំផុត គឺ​វា​មិនមាន​ផលប៉ះពាល់​ខ្លាំងខ្លា​នៃ​ការអភិវឌ្ឍន៍​ប្រទេស​ទេ​”​។​លោក​បញ្ជាក់​បន្ថែមថា វិបត្តិ​សេដ្ឋកិច្ច​នេះ គឺជា​វិបត្តិ​សេដ្ឋកិច្ច​សាកល ហើយ​ប្រទេស​ចិន ក៏​ជាទី​ផ្សារ​ធំ​មួយ​ផងដែរ​សំរាប់​ទីផ្សារ​ផ្នែក​កសិកម្ម​កម្ពុជា​។​

ទោះបី​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ កើតឡើង​យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បាន​ប្រុងប្រៀប​ជានិច្ច ដូចជា​មានការ​ជំរុញ និង​ទំនាក់ទំនង​ទីផ្សារ​សំរាប់​ប្រទេស​ជា​សមាជិក អាស៊ាន ជាពិសេស​ប្រទេសជិតខាង​ខ្លួន​។​

លោក ម៉ា​ទីន សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក បាន​ថ្លែងថា ខណៈដែល​តម្រូវការ​ក្នុងស្រុក​ខ្លាំង ដែល​ជំរុញ​ដោយ​កំណើន​វិស័យ​សំណង់ និង​តម្លៃ​ប្រេង​ទាប ការនាំចេញ​ស្ថិតក្រោម​កម្រិត​មធ្យម ក៏​ជា​ឧបសគ្គ​ផ្សេងទៀត​ផងដែរ​។ លោក​បាន​លើកឡើងថា វិស័យ​ទេសចរណ៍​និង​កសិកម្ម បានបង្ហាញ​សញ្ញា​នៃ​ការធ្លាក់ចុះ​។ វិស័យ​កសិកម្ម​បាន​ជួបប្រទះ​ការធ្លាក់​ខ្លាំង​បន្ថែមទៀត ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ដែល​មួយផ្នែក​ដោយសារ​លក្ខណៈ​អាកាសធាតុ​មិន​អនុគ្រោះ​។​

វិបត្តិ​សេដ្ឋកិច្ចកម្ពុជា ដែល​នឹងមាន​ការធ្លាក់ចុះ​នេះ លោក ស្រី ច័ន្ទ​ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ បាន​ប្រាប់​តាម​ទូរស័ព្ទ​មក​ថា ដោយ​ទីផ្សារ​កម្ពុជា ចរាចរណ៍​ទំនិញ​ដោយ​ប្រាក់​ដុល្លា​អាមេរិក​ខ្លាំង និង​តម្លៃ​ទំនិញ​ចុះខ្សោយ នឹងមាន​ប៉ះពាល់​ដល់​អត្រាកំណើន និង​ការនាំចេញ​។ លោក​បាន​បន្តថា វិបត្តិ​សេដ្ឋកិច្ចកម្ពុជា ប៉ះពាល់​ដោយសារ​វិ​ប​តិ្ត​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​នោះ គឺ​ប៉ះពាល់​ខាង​វិស័យ​ទេសចរណ៍​ខ្លាំង ដោយ​អ្នក​ទេសចរណ៍ មានការ​ថយចុះ​។ លោក​បន្តថា វិស័យ​កាត់ដេរ ក៏មាន​ផលប៉ះពាល់​ផងដែរ​៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2