vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ប្រមុខ​រដ្ឋាភិបាល​៖​បើ​កម្ពុជា​សង់រោង​ចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលនុយក្លេអ៊ែរ​ពី​ជំនួយ​រូ​ស្ស៊ី​ច្បាស់​ជា​ប្រទេសជិតខាង​ប្រឆាំង​

 

កោះកុង​៖​សម្ដេច​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ព្រលយ​ពាក្យ​ថាបើ​កម្ពុជា​សង់រោង​ចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលនុយក្លេអ៊ែរ​​ពី​ជំ​ន​យ​រូ​ស្ស៊ីច្បាស់​ជា​ប្រទេសជិតខាង​រួមមាន​វៀតណាម,​ថៃ​,ឡាវ​ប្រឆាំងនឹង​ផែនការ​នេះ​ដោយសារ​បារម្ភ​ពី​គ្រោះមហន្ដរាយ​អាចមាន​។​នេះ​បើតាម​សម្ដេច​បានលើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វ៉ា​រី​អគ្គីសនី ស្ទឹង​តា​តៃ អានុភាព​២៤៦​មេ​ហ្គា​វ៉ា​ត់ ជាមួយ​ការ​វិ​នី​យោគ​ទឹកប្រាក់​៥៤០​លាន​ដុល្លារ​អា​មេ​រិច​មាន​ទីតាំងនៅ ឃុំ ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង និង​ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង​។​

សម្ដេច​បាន​បញ្ជក់​ថា​៖​វា​ច្បាស់​ណាស់​នឹង​មានការ​ផ្ទះការ​តវ៉ា​ពី​ផែនការ​នេះ​”​។​

សម្ដេច​បាន​លើក​ជា​សំនួ​រថា តើ​ហ៊ាន​ដូរ​ទេ​? រុស្សី​បាន​សន្យា​ជួយ​ដល់​ការផលិត​អាតូម​ម៉ិច ...​ហ៊ាន​ឬ​អត់​ពេលនោះ​ច្បាស់​ជាមាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​។​ហើយ​មិនមែន​តែ​ប្រជាជន​កម្ពុជា​ទេ​ដែល​ប្រឆាំង​ថៃ​ក៏​ប្រឆាំង វៀតណាម​ក៍​ប្រឆាំង​ដែរ​ព្រោះ​ក្រេង​ផ្ទុះ​នៅ​កម្ពុជា​វា​រាលដាល​ដល់​ថៃ ដល់​វៀតណាម ដល់​ឡាវ​។​យើង​មាន​ឧទាហរណ៍​ជប៉ុន​ទើប​ផ្ទុះ​ឆ្នាំ​២០១១ រុស្សី​១៩៥៨​។​

សម្ដេច​បាន​បន្ដថា​ពេលនេះ​យើង​ត្រូវ​ថាមពល​អគ្គិសនី​ខ្លាំងណាស់​ដើម្បី​បំពេញ​សេចក្ដី​លូតលាស់​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ជាតិ​។​កម្ពុជា​មានតម្លៃ​អគ្គិសនី​ខ្ពស់​នាំអោយមាន​ការពិបាក​ប្រកួតប្រជែង​ផលិតកម្ម​ជាមួយ​ប្រទេសជិតខាង​។​ជាមួយគ្នានេះ​សម្ដេច​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​អគ្គិសនី​ជាតិ​ត​បណ្ដាញ​ថែមទៀត​និង​មិនត្រូវ​ពឹង​លើ​បណ្ដាញ​ចែកចាយ​តែមួយ​ដោយសារ​ពេល​ដាច់​រលត់​ទូទាំងប្រទេស​។​

សម្តេច​មានប្រសាសន៍​ទៀតថា​តម្រូវការ​អគ្គីសនី​យ​របស់​កម្ពុជា​យើង​គឺ​នៅមាន​តម្រូវការ​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ទាមទា​ឲ្យ​មានការ​ខិតខំ​អភិវឌ្ឍន៍​វិស័យនេះ​បន្ថែមទៀត តាមរយៈ​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ចិន​ដែលជា​ដៃគូ​រដ៍​ល្អ​របស់​យើង​៕

 

​សម្តេច​ហ៊ុនសែន​៖"​ក្រុម​បរិស្ថាន​និ​យ​ម​ជ្រុល​ជំទាស់​មិនដែល​លើកទឹកចិត្ត​ដល់​ការអភិវឌ្ឍ​ម្តងណា​ឡើយ​"

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​ថា​មាន​ក្រុម​បរិស្ថាន​និ​យម​ជ្រុល​មួយចំនួន​តែង​តែបានធ្វើ​ការជំទាស់​ជានិច្ច​មក លើ​ការអភិវឌ្ឍន៍​ហើយ​ពុំដែល​លើក​ទឹក ដល់​ការ​អភិរ​ឌ្ឍ​ន៍​របស់​រាជរដ្ឋាភិបាល​ម្តងណា​ឡើង​។​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វ៉ា​រី​អគ្គីសនី ស្ទឹង​តា​តៃ អានុភាព​២៤៦​មេ​ហ្គា​វ៉ា​ត់ ជាមួយ​ការ​វិ​នី​យោគ​ទឹកប្រាក់​៥៤០​លាន​ដុល្លារ​អា​មេ​រិច​ពីចិនមាន​ទីតាំងនៅ ឃុំ ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង និង​ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង សម្តេច​តេ​ជោ​ហ៊ុន សែន​  ​មានប្រសាសន៍ថា ៖"កន្លងមក​មាន​ពួក​អ្នក​បរិស្ថាន​ជ្រុលនិយម គឺ​គេ​តែង​ធ្វើការ​រិះគន់​ជំទាស់​មកលើ​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​  ​ពួកនេះ​គឺ​ពុំដែល​ផ្តល់​ការលើកទឹកចិត្ត​ម្តងណា​ឡើង "។​

ពាក់​ព​ន្ធ័​និង​ការអភិវឌ្ឍ​នេះ​សម្តេច​តេ​ជោ​មានប្រសាសន៍ថា បើសិនជា​យើង​មិន​ហ៊ាន​បង់ថ្លៃ​នោះទេ​យើង​ក៍​មិនអាច​ធ្វើការ​អភិវឌ្ឍ​បានឡើយ ជាពិសេស​នៅ​តំបន់​នេះ បើ​យើង​មិន​ហ៊ាន​ចំណាយ​ដី​ពី​ពីរ​ទៅ​បី​ពាន់​ហិកតា​ដើម្បី​អភិវឌ្ឃន៍​ទេ​ក៍​យើង​មិនអាច​ទាញ​បាន​អ​គ្កី​ស​នី​យ​២៤៦​មេ​ហ្គា​វ៉ា​ត់​យកមកប្រើ​បានដែរ​។​

សម្ដេច​បាន​បន្ដថា​៖”​បើ​យើង​ចង់បាន​អ​គ្កី​ស​នី​ចំនួន​២៤០​មេ​ហ្គា​វ៉ា​ត់ ត្រូវមាន​ការបង់ថ្លៃ​មួយចំនួន​ទៅលើ​បញ្ហា​ការលិចលង់​ព្រៃឈើ​ប្រមាណ​ជាង​២០០​ហិច​តា​នៅទីនេះ​។​គ្មានអ្វី​មួយ​ដែល​ធ្វើ​ហើយ មិនបាន​បង់ថ្លៃ​ទេ​អញ្ចឹង​ជំរើស​របស់​យើង​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់ តើ​យើង​ហាន​លះបង់​នូវ​ស្ថានភាព​ដី​ពីរ បី​ពាន់​ហិកតា ដើម្បី​ទាញយក​ភ្លើង​បំរើ​ឲ្យ​ទូ​ទាង​ប្រទេស សម្រាប់​បង្កើត ការងារ​ឲ្យ​មនុស្ស​រាប់សែន រាប់ម៉ឺន​នាក់​ឬ​ចូលដល់​លាន​នាក់​ដែ​ឬទេ​

លោក​បាន​បន្ដថា​៖”​នេះ​ជា​ចំណុច​ព្រោះថា​ពួក​បរិស្ថាន​និយម​មួយចំនួន​ដែល​តែង​ជំទាស់​និង​ការអភិវឌ្ឍ ។អញ្ចឹង​វិធី​តែមួយ​នាំគ្នា​ផលិត​ជ​ន្លុះ​ជូនទៅ​ដល់ផ្ទះ​ពួក​បរិស្ថាន​ជ្រុលនិយម ហើយ​កាត់​ភ្លើង​ពី​ផ្ទះ​គាត់ កុំ​ឲ្យ​គាត់​ប្រើ​ភ្លើង​។​អញ្ចឹង​បាន​សេច​ក្តី​ថា​អ្នកជំទាស់​  ​ជំទាស់​រហូត គ្នា​ទេ​នៃ​ការលើកទឹកចិត្ត​ណាមួយ​។​

​ជាមួយគ្នានេះសម្តេច​មានប្រសាសន៍​ទៀតថា​តម្រូវការ​អគ្គីសនី​យ​របស់​កម្ពុជា​យើង​គឺ​នៅមាន​តម្រូវការ​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ទាមទា​ឲ្យ​មានការ​ខិតខំ​អភិវឌ្ឍន៍​វិស័យនេះ​បន្ថែមទៀត តាមរយៈ​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ចិន​ដែលជា​ដៃគូ​រដ៍​ល្អ​របស់​យើង​៕

 

សម្ដេចហ៊ុនសែនប្រកាសឲ្យពលរដ្ឋ”រក្សាទឹកទុក”ដោយសារបាតុភូតក្ដៅនិងត្រជាក់ឆ្នាំនេះ

 

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាប្រកាសឲ្យពលរដ្ឋ”រក្សាទឹកទុក”ដោយសារបាតុភូតក្ដៅ(El Nino)និងត្រជាក់( La Nina)វាយប្រហារប្រទេសកម្ពុជានៅឆ្នាំនេះ។​នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាល ទទួលបាននៅថ្ងៃនេះ។លោកបានណែនាំអោយពលរដ្ឋរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចំាថ្ងៃនិងមិនអាចធ្វើស្រូវប្រាំងជាលើកទី២ដោយសារខ្វះទឹក។ជាមួយគ្នានេះលោកបានអំពាវនាវឲ្យមន្ដ្រីចូលរួមរក្សាទឹកទុក ផ្គត់ផ្គង់សម្រាប់ប្រចាំថ្ងៃ៕

 

 

យុវជន​បន្ដ​ចាប់អារម្មណ៍​នឹង​"​នយោបាយ​សម័យ​បច្ចេកវិទ្យា​"​

 

ភ្នំពេញ​៖​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​យុវជន​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខណៈ​អ្នកប្រើប្រាស់​មាន​ជិត​២​លាន​នា​ក់ឯ​សកម្មភាព​នយោបាយ​និង​បច្ចេកទេស​វិទ្យា​មាន​នាទី​សំខាន់​មួយ​ដែល​នៅ​កម្ពុជា​សព្វថ្ងៃនេះ​។​លោក​ម៉ម​ដា​រ៉ា​រត្ន​៣៨​ឆ្នាំ​ជាម​ន្ដ្រី​មួយរូប​និង​និស្សិត​សម្រាប់​មហា​បិ​រ​ញ្ញាប​ត្រ​ជាន់ខ្ពស់​បាន​យល់ឃើញថា​បណ្ដាញ​សង្គម​មាន​នាទី​សំខាន់​សម្រាប់​ព័ត៌មាន​តែ​ការប្រើប្រាស់​មិនទាន់មាន​ប្រ​សិទ្ឋិ​ភាព​នៅឡើយ​។​ឯ​យុវជន​គួរប្រើ​ប្រាស់​អោយមាន​ប្រ​សិទ្ឋិ​ភាព​ដើម្បី​សង្គម​និង​ខ្លួនឯង​។​

តាម​ការអង្កេត​របស់​សភា​យុវជន​ខ្មែរ ចាប់តាំងពី​ឆ្នាំ​២០១៣​មក បណ្តាញ​ព័ត៌មាន​សង្គម​បាន​រីកលូតលាស់​ខ្លាំង​ក្នុងប្រទេស​កម្ពុជា ហើយ​ដើរតួនាទី​ជា​ឧបករណ៍​ទាក់ទង​ក្នុងសង្គម ហើយក៏​ជា​ឧបករណ៍​ពាណិជ្ជកម្ម ជា​ឧបករណ៍​នយោបាយ ឧបករណ៍​តស៊ូ​មតិ ឧបករណ៍​ការពារ​សិទ្ធិមនុស្ស ឧបករណ៍​តាមដាន​កិច្ចការ​អាជ្ញាធរ​សាធារណៈ ហើយ ក៏​ជា​ឧបករណ៍​វៃ​ប្រហារ​សង្គ្រាមពាក្យសម្តី​យ៉ាង​ស្រួចស្រាវ​រវាង​មនុស្ស និង​មនុស្ស​ដែល​គ្រាន់​តែមាន​ទស្សនៈ មិន​ស្របគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គមជាតិ​។​

 ​លើសពីនេះ យើង​ក៏​សង្កេតឃើញ​មាន​ចរន្ត​នៃ​ការអប់រំ ផ្សព្វផ្សាយ​នូវ​មនោគមន៍វិជ្ជា​ជ្រុលនិយម ការជេរប្រមាថ​គ្នា ទាំង​ផ្នែក​សាសនា ក៏ដូចជា​នយោបាយ ដែល​កំពុង​រីក​ធំធាត់ ហើយ​បង្ករ​ឲ្យ​មានការ​បែកបាក់​នូវ​ស្មារតី​ជាតិ និង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់ សង្គមជាតិ​ទៅ​ថ្ងៃក្រោយ ជាពិសេស​ការបោះឆ្នោត​នា​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ​។​

 ​ក្នុង​សប្ដាហ៍​នេះ​នឹងមាន​វេទិកា​ពិភាក្សាគ្នា​ក្នុង​ស្រទាប់​យុវជន ដើម្បី ធ្វើការ​វាយតម្លៃ​ជាទូទៅ​អំពី​ផល​វិជ្ជមាន និង ផល​អវិជ្ជមាន នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ចាប់​តាំង ពី​ឆ្នាំ​២០១៣​មក ហើយក៏​ដើម្បី​រក​ដំណោះស្រាយ​ផ្លូវ​គំនិត ឬ​គោលនយោបាយ ដើម្បី​ឲ្យ​យុវជន​ខ្មែរ ចេះ​ប្រើប្រាស់​នូវ​បណ្តាញ​ព័ត៌មាន​សង្គម Facebook ​និង​ Twitter ​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព ក្នុងការ​តស៊ូ​មតិ ការពារ​សិទ្ធិមនុស្ស ធ្វើ​នយោបាយ និង​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ជា​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត​។​

វេទិកា​នៅ​ចុង​សប្ដាហ៍​នេះ​នឹងមាន​វាគ្មិន​ ​លោក​ឈាង វុន   ជា​តំណាងរាស្ត្រ និង​ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភាជាតិ ឧបករណ៍​ប្រជាធិបតេយ្យ   និង​ ​លោក​យ៉ែម បុញ្ញ​ឬ​ទ្ធិ ជា​តំណាងរាស្ត្រ និង​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ជាត​និង​វាគ្មិន​ ​លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​ CCHR​និង​ ​លោក គល់ បញ្ញា ​ នាយក​ Comfrel​និង វាគ្មិន​ ​លោក ព្រាប កុល និង នាយក​ TI-Cambodia​និង​និយាយ​ពី​ប្រឆាំង​អំពើពុករលួយ ៕

 

ព្រឹត្តិការណ៍បុណ្យសមុទ្រគឺជា ការជំរុញសកម្មភាពទេសចរណ៍ និង​ការ​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៅកម្ពុជា

 

ភ្នំពេញ៖ពិធីបុណ្យសមុទ្រដែលប្រារព្វធ្វើឆ្លាស់វេនគ្នាជារៀងរាល់ឆ្នាំនៅខេត្តតំបន់ឆ្នេរទាំងបួន សរ​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​នូវការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញសកម្មភាពទេសចរណ៍ និងការអភិវឌ្ឍតំបន់​ឆ្នេ​រ​សមុទ្រ​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​ដើរតួនាទីជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែបើកព្រឹត្តិការណ៍បុណ្យសមុទ្រដែលប្រារព្វធ្វើឡើងនៅ ខេត្តកំពតនារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ លោកសុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មាន​ប្រ​សាសន៍​ថាការរៀបចំព្រឹត្តិការណ៍បុណ្យ​សមុទ្រ​នៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រមិនត្រឹមតែ​អាច​ជួយផ្សព្វផ្សាយសក្ដានុ​ពល​ទេស​ចរណ៍​​នៃតំបន់ឆ្នេរសមុទ្រកម្ពុជានិងជំ​រុញ​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​​នេះបានជួយជំរុញឱ្យមាន​ការយក​ចិត្ត​ទុកដាក់កាន់តែខ្ពស់ថែមទៀតពីគ្រប់មជ្ឈដ្ឋាន​ក្នុងការថែរក្សាអភិរក្ស​ធនធាន​ធម្ម​ជាតិនិងវប្បធម៌នៅ​តាមតំបន់ឆ្នេរកម្ពុជា។​ជាង​នេះវាក៍បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាពការកែលម្អ​គុណ​ភា​ពសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍​និង​ការលើកកម្ពស់ការយល់ដឹងជាសាធារណៈដើម្បីថែរក្សាតំបន់ឆ្នេរ និងទី​ក្រុ​ង​តាម​តំបន់ឆ្នេរឱ្យបានស្អាតជានិច្ចដែលជាការ​ចូល​រួមបង្កើននូវកិត្យានុភាពនិងភាពទាក់ទាញទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។​

លោកមានប្រសាសន៍បញ្ចាក់ថា៖” តំបន់​ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងក្លាយទៅជា គោលដៅ​ទេស​ចរណ៍​អន្តរជាតិដ៏សំខាន់ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីពិភពលោក តាមរយៈ​ការជាប់ជាសមាជិកនៃក្លឹប «ឆ្នេរ​សមុទ្រស្អាតបំផុតរបស់ពិភពលោក»នាពេលកន្លងមក ។កត្តានេះរួមចំណែកធ្វើឱ្យ​តំបន់​ឆ្នេរសមុទ្រកម្ពុជាមានការវិវត្ត ប្រែ​ប្រួលមុខមាត់ថ្មីសក្តិសមជា «តារារះនាទិសនិរតី»។  

   សម្រាប់ឆ្នាំ២០១៥នេះគឺជាឆ្នាំទី៤  ហើយ ដែលកម្ពុជាយើងបានរៀបចំប្រារេព្វបុណ្យសមុទ្រ ឡើង  ដោយចំវេន ខេត្ត​កំពត ដែល​ជាខេត្តមួយប្រកបដោយសក្តានុពលសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍វប្បធម៌ និងធម្មជាតិតំបន់​ឆ្នេរដ៏​ទាក់​ទាញ។​រាជរ​ដ្ឋាភិ​បាល​ក៍បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរដល់ការអភិវឌ្ឍខេត្តនេះ ដោយបាន សិក្សាលើគម្រោង​អភិវឌ្ឍ​ទីក្រុង​កំពតថ្មី​ការសាងសង់​កំពង់​ផែទេសចរណ៍អន្តរជាតិ និង​ការអភិវឌ្ឍរមណីយ​ដ្ឋាន​ទេស​ចរណ៍​ឋានសួគ៍បូកគោដើម្បី​ទាក់ទាញ​ភ្ញៀវ​​ទេស​​ចរអន្តរជាតិ​បន្ថែមទៀតដោយរំពឹងថាតំបន់នេះអាច និងក្លាយជាទីក្រុង ទេសចរណ៍ គំរូមួយនៅថ្ងៃអនាគត

លោកថោង  ខុន​​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា៖” ពិធីបុណ្យសមុទ្រនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមិនត្រឹម តែចូលរួមចំណែកក្នុងការផ្សព្វផ្សាយ​ពីសក្តានុពល​ទេសចរណ៍​នៃ​តំ​បន់​ឆ្នេរ​សមុទ្រ​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែក យ៉ាងសំខាន់ ដល់ការគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​យកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់ឆ្នេរ ប្រកបដោយនិរន្តរភាព និងការ ទទួលខុសត្រូវ ។

ព្រឹត្តិកាឆរណ៍នេះក៍ជា ឱកាសដ៏ប្រសើរ ដើម្បីជម្រុញឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ចូលរួម ក្នុង​ចលនា​ប្រឡ​ង​ប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" តាមរយៈការលើ​កកម្ពស់គុណភាព សេវាកម្ម​ទេស​ចរណ៍ ជំរុញ ដល់ការអភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធ និងការអប់រំការយល់ដឹងជាសាធារណៈ ដល់​ប្រជាពល​រដ្ឋ​អំពី​សារៈ​ប្រយោ​ជន៍ នៃឆ្នេរសមុទ្រកម្ពុជា និងអំពីទស្សនទាន “បៃតង និងស្អាត”។

    ពិធីបុណ្យសមុទ្រឆ្នាំនេះគណៈកម្មការអន្តរក្រសួងបានរៀបចំសកម្មភាពសំខាន់ៗមួយចំនួនដូច​ខាងក្រោមៈ១- សកម្ម​​ភាពកីឡាលើទឹក និងកីឡាលើឆ្នេរ មានដូចជាកីឡាបាល់ទះលើឆ្នេរខ្សាច់ រត់ប្រណាំង ជិះកង់ ហែល ទឹក ប្រណាំង​ម៉ូតូលើទឹក ការបង្ហាញក្បាច់គុនល្បុក្តតោ កីឡាលើអាកាស (Aero show) កីឡាអេឡិចត្រូនិច (E-Sport) កីឡាអុកចក្រត្រង្គ កីឡាឆ័ត្រយោងកីឡាទូកក្តោង(sailing)កីឡាអុំទូកកានូកាយ៉ាក់។២-មហោស្រពម្ហូប​អាហារស្រានិង​ភេសជ្ជៈនិងការតាំងពិព័រណ៍សមិទ្ធនិងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ។
​ ៣- ការប្រគុំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរជាដើម។

​សូមបញ្ចាក់ថាតាមរយៈការរៀបចំឲ្យមានព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗជាពិសេសពិធីបុណ្យសមុទ្រ  នៅគោលដៅ​ទេស​ចរណ៍ដ៍សម្បូ​របែប​នៃធនធានធម្មជាតិ និង​​វប្បធម៌​ តាម​បណ្តាឆ្នេ​រសមុទ្រ និង​កោះនានា នេះ​គឺកំពុងក្លាយ​ជាឧត្តមភាព ប្រកួត​ប្រជែង (Competitive Advantage) ក្នុងការអភិវឌ្ឍ​វិស័យទេសចរណ៍របស់កម្ពុជា។ សព្វថ្ងៃតំបន់ ឆ្នេរ​សមុទ្រកម្ពុជា ដែល​ជា​សមា​​ជិក​ក្លឹបឆ្នេរសមុទ្រ ដែលស្អាត​ជាង​គេបំផុត លើសកល​លោកកំពុង​ទទួល​ស្វាគមន៍កំណើន នៃការមក​ដល់​ទេសចរជាតិ និង​អន្តរជាតិ។ នៅឆ្នាំ២០១៤ កន្លងទៅ ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,៥ លាននាក់​មក​កម្ពុជា ក្នុង​នោះមកទស្សនា តំបន់​ឆ្នេរ​មានប្រមាណ ៦០ម៉ឺននាក់ កើនឡើង ១៦,៣% និងទេសចរក្នុង ស្រុក​ប្រមាណ​ជាង ២លាននាក់។ សម្រាប់​រយៈពេល ៩ខែដើម ឆ្នាំ២០១៥នេះ ចំនួន​ទេសចរអន្តរជាតិ ដែលមក​ទស្សនា​តំ​បន់ឆ្នេរ មានចំ​នួន​ជាង៤៩ ម៉ឺននាក់ កើន​ឡើងបន្ថែម ១៥,២% ធៀបនឹងរយៈ​ពេល​ដូច​គ្នាឆ្នាំ ២០១៤។ តាមការព្យាករណ៍ នៅ​ឆ្នាំ២០២០ តំបន់ឆ្នេរអាចនឹងទទួល​បាន ទេសចរអន្តរជាតិប្រមាណ ២លាននាក់ និង​ទេសចរជាតិប្រមាណ ៥លាននាក់៕

 

រដ្ឋាភិបាលអនុម័តសេចក្ដីព្រាងអំពីប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥

 

ភ្នំពេញ៖រដ្ឋាភិបាលអនុម័តសេចក្ដីព្រាងអំពីប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ខណៈនៅឆ្នាំ២០២០ពលរដ្ឋនៅក្រុងភ្នំពេញអាចកើនដល់៣លាននាក់។នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាល។ប្រភពបានបន្ដថា៖ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ២០៣៥ជាឯកសារយុទ្ធសាស្ត្រគោលបម្រើឲ្យមហិច្ឆិតារបស់រាជរដ្ឋាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញមានគោលដៅនិងទស្សនវិស័យដល់ឆ្នាំ២០៣៥ក្នុងការគ្រប់គ្រងតំរង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចក្នុងព្រំប្រទល់រដ្ឋបាលរាជធានីនិងតំបន់ទីប្រជុំជនពាក់ព័ន្ធទាំងឡាយនៅជាប់ជុំវិញឆ្លើយតបបាននឹងកំណើននៃការវិនិយោគឯកជននិងចំនួនប្រជាជនក្នុងរាជធានីតាមរយៈការតម្រង់ទិសនិងជម្រុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរីនិងការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះប្រជាជនសរុបនៅភ្នំពេញមានជិត២លាននាក់(.៦៨៨.០៤៤នាក់តាមការធ្វើអង្កេតចន្លោះជំរឿនប្រជាសាស្ត្រកម្ពុជា២០១៣នៃក្រសួងផែនការ) និងមានដង់ស៊ីតេប្រមាណជា២៤៦៨នាក់/គម២ហើយអាចកើនដល់៣លាននាក់នាឆ្នាំ២០២០។កំណើននគរូបនីយកម្មនិងកំណើនការសាងសង់សំណង់ធំៗថ្មីៗជាច្រើន (សំណង់អគារខ្ពស់លើសពី៥ជាន់មានប្រមាណ៦២៨កន្លែងនិងសំណង់បុរីមានជាង១១០ទីតាំង) ពង្រាយនៅទាំងខណ្ឌក្នុងក្រុងនិងជាយក្រុងនិងបានជម្រុញការរីកទីក្រុងទៅតំបន់ខាងក្រៅចេញពីខណ្ឌកណ្ដាលទីក្រុងស្ទើរតែហួសពីព្រំប្រទល់រដ្ឋបាលខ្លួន។

ឯចំនួនមធ្យោបាយដឹកជញ្ជូន (ចំនួនរថយន្តប្រមាណជាង៣៤ម៉ឺនគ្រឿងនិងទោចក្រយានយន្តមានជាង១.៧លានគ្រឿង) និងកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃបង្ករការកកស្ទះចរាចរណ៍និងការបំពុលបរិស្ថានគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។តាមមាត្រា២នៃអនុក្រឹត្យលេខ៧៧អនបក្របកចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២ បានកំណត់ថា៖ “ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា ផែនការកំណត់ចក្ខុវិស័យនិងយុទ្ធសាស្ត្ររួម សម្រាប់ការអភិវឌ្ឍផ្នែករូបវ័ន្ត និង កំណត់អំពីប្រភេទដី ព្រមទាំងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ សំខាន់ៗនិងការធ្វើសមាហរណកម្មខណ្ឌថ្នាក់រាជធានី ថ្នាក់ស្រុក ខណ្ឌ ទៅនឹង តំបន់និងថ្នាក់ជាតិ”។
ប្រភពបានបញ្ជក់ថានៅថ្ងៃមុខនឹងធ្វើការកំណត់លក្ខណៈវិនិច្ឆ័យលើ១៤ចំណុចធំៗគឺ៖ - ទម្រង់សេដ្ឋកិច្ចភ្នំពេញ២- ការដឹកជញ្ជូន៣- ទីផ្សាអចលនវត្ថុ- ទីផ្សាចលនទ្រព្យ- សង្កាត់មិនរៀបរយ- ការកកើតនិងការរីកចម្រើនរបស់ទីក្រុងពីឆ្នាំ១៨៥០ដល់ឆ្នាំ១៩៩៣ - លក្ខណៈសម្បត្តិរូបសាស្ត្រនិងតួនាទីនៃលំហក្រុង- សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេញ.ទេសភាពនិសមាសភាគទីក្រុង១០- កសិកម្មនិងនគរូបនីយកម្ម១១- ហេដ្ឋារចនាសម្ព័ន្ធទីក្រុង១២.មធ្យោបាយនិងសកម្មភាពសាធារណៈ១៣- និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញនិង១៤- .ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហរ៕

 

រដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ

 

ភ្នំពេញ៖សម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាមានប្រសាសន៍ថា៖”កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ដែលចេញសេចក្តិថ្លែងការណ៍រួមកាលពីម្សិលម៉ិញ ពាក់ពន្ធ៍និងការពិនិត្យលើការ ដំឡើងកំរិត នៃវប្បធម៌សន្ទនា ចំនុចនេះ សម្តេចសូមឲ្យធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយតែម្តង”។
មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំគណរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រទី១១ ធ្នូ នេះ សម្តេច ហ៊ុន សែន បាន ថ្លែង ទៅកាន់អង្គប្រជុំគណរដ្ឋមន្ត្រីថា ៖”ការស្នើសុំឲ្យធ្វើវិសោធនកម្មស្តីពីច្បាប់គណបក្សនយោបាយនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិលោកកឹម សុខាបានយល់ស្របហើយ ប៉ុន្តែក្នុងករណីគណបក្សនោះមានការលំបាក់ គឺគណបក្សប្រជាជនត្រូវតែធ្វើវិសោធនកម្មច្បាប់នេះឲ្យបាន ដើម្បីយើងអាចរៀបចំឲ្យបានច្បាស់លាស់បន្ថែមទៀតលើការគ្រប់គ្រងបក្សនយោបាយនៅក្នុងប្រទេសរបស់យើងឲ្យវាបានល្អ”។
សម្តេចមានប្រសាសន៍ថា ៖”ការដែលយើង ដំឡើងកម្រិតនៃវប្បធម៌សន្ទនានោះ គឺមានន័យថា យើងត្រូវតែធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដោយសារកន្លងទៅគឺពុំមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ បក្សនយោបាយមួយចំនួន បានដើរវាយប្រហារ ឬធ្វើអ្វីៗតាមតែអំពើចិត្តដែលបានបង្ករនូវការប៉ះពាល់ដ៍បណ្តាបក្សដទៃ។ហើយការធ្វើវិសោធនកម្មច្បាប់នេះគឺដើម្បីឲ្យបានច្បាស់អំពីសិទ្ធិគណបក្សនយោបាយ ហើយក៍ដើម្បីចងនូវ ជំនឿទុកចិត្តគ្នាទៅវិញទៅមក ពិសេស ជៀសវាងកុំឲ្យ មានការប្រព្រឹត្តខុស នៃបណ្តាគណបក្សនយោបាយនានា”។
សម្តេចបានគូសបញ្ចាក់ថា៖”ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះគឺបំរើនិងការពារ ដល់គ្រប់គណបក្សនយោបាយទាំងអស់ បើសិនមានបក្សនយោបាយណាប្រព្រឹត្តខុសរាប់ទាំង ការឃោសនាមុនការកំណត់គឺត្រូវមានទោស ។ការធ្វើវិសោធនកម្មជាថ្មីនេះក៍ត្រូវតែចែងផងដែរពីការ រំលាយគណបក្សនយោបាយ ឬការកាត់សិទ្ធិនយោបាយ”។
សូមបញ្ចាក់ថាកាលពីម្សិលម៉ិញ មានជំនួបរវាង គណបក្សនយោបាយទាំងពីរ គឺគណបក្សប្រជាជន តំណាងដោយសម្តេចក្រឡាហោម ស ខេង និងគណបក្សសង្គ្រោះជាតិតំណាងដោយលោក កឹមសុខា ហើយនៅក្រោយជំនួបនេះគណបក្សទាំងពីរបាន ព្រមព្រៀងគ្នាលើ៤ចំណុចក្នុងនោះ ចំនុចទី១ គណបក្សទាំងពីរព្រមព្រៀង បង្កើតគណៈកម្មការចំពោះកិច្ចដែលចូលរួម ដោយគណ បក្សទាំងពីរ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ,ទី២.បង្កើតក្រុមការងារ ដែលចូលរួមដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវ ពិនិត្យលទ្ធភាព ដំឡើងកំរិត នៃវប្បធម៌សន្ទនាដោយឈរលើស្មារតីនៃសេចក្តីថ្លែងការណ៍រួមរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៥ សំដៅឱ្យមានការជឿទុកចិត្តគ្នា រវាងគណបក្សនយោបាយនៅក្នុងរដ្ឋសភា ក្នុងការផ្សះផ្សារ បង្រួបបង្រួមជាតិ ឱ្យបានស្ថិតស្ថេរយូរ អង្វែង។ទី៣.ពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងារ ព្រមទាំងការផ្តល់មធ្យោបាយសម្រាប់ ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សនយោបាយក្នុងរដ្ឋសភា សំដៅរួមគ្នាលើកកំពស់ប្រសិទ្ធភាព នៃស្ថាប័ន រដ្ឋសភា និង,ទី៤.បន្តដោះស្រាយ បញ្ហានានា ដែលនៅសេសសល់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ៕

 

កម្ពុជាពង្រាយកម្លាំងការពារសន្ដិសុខនៅខេត្តកំពតនៅក្នុងពិធីបុណ្យសមុទ្រ

 

ភ្នំពេញ៖នៅថ្ងៃនេះកម្លាំងការពារសន្ដិសុខជាច្រើនរយនាក់បានដាក់ពង្រាយការពារសន្ដិសុខពិធីបុណ្យសមុទ្រដែលប្រារព្ឋធ្វើនៅខេត្តកំពតនៅឆ្នាំនេះ។​នេះបើតាមមន្ដ្រីនគរបាលបានអោយដឹង។​សម្រាប់បុណ្យសមុទ្រឆ្នាំ២០១៥នឹងប្រារព្ធធ្វើពីថ្ងៃទី១១-១៣ខែធ្នូឆ្នាំ២០១៥។បុណ្យសមុទ្រលើកទី៤រៀបចំនៅខេត្តកំពតឆ្នាំនេះក្រោមប្រធានបទ«ឆ្នេរស្អាតសេដ្ឋកិច្ចរុងរឿង» ដែលជាផ្នែកមួយនៃផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សមុទ្រនិងបង្ហាញពីភោគផលដំណាំកសិផលរបស់ប្រជាពលរដ្ឋនៅខេត្តកំពត។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ខេតកំពតមានសក្តានុពលភាពខាងវិស័យទេសចរណ៍ក្នុងទាក់ទាញទេសចរណ៍មួយដែររបស់កម្ពុជា។ ខណៈដែលកម្ពុជាកំពុងរៀបចំអបអរសាទរបុណ្យសមុទ្រលើកទី៤ នៅខេត្តកំពត ក្រោមប្រធានបទ«ឆ្នេរស្អាត សេដ្ឋកិច្ចរុងរឿង» នៅថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៥ដែលជាផ្នែកមួយនៃផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សមុទ្រ និងបង្ហាញពីភោគផលដំណាំកសិផលរបស់ប្រជាពលរដ្ឋនៅខេត្តកំពត។

ខេត្តកំពតកំពុងស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យសមុទ្រ ដែលរាជរដ្ឋាភិបាលបានកំណត់យកខេត្តជាប់ឆ្នេរសមុទ្រទាំងអស់ ដើម្បីប្រារព្ធពិធីដ៏សំខាន់មួយនេះជារៀងរាល់ឆ្នាំ៕

 

សៀវភៅរាប់ពាន់ក្បាលត្រូវបានគេដាក់‪តាំងនិងលក់ក្នុងព្រឹត្រិការណ៍‎ពិព័រណ៍សៀវភៅនៅកម្ពុជា ឆ្នាំ២០១៥

 

ភ្នំពេញ៖សៀវភៅរាប់ពាន់ក្បាលត្រូវបានគេដាក់‪តាំងនិងលក់ក្នុងព្រឹត្រិការណ៍ពិព័រណ៍សៀវភៅនៅកម្ពុជា ឆ្នាំ២០១៥នៅបណ្ណាល័យជាតិចាប់ពីថ្ងទី១១ដល់១៣ធ្នូឆ្នាំ២០១៥នេះដើម្បីរួមចំណែកបង្កើនការអានសម្រាប់ពលរដ្ឋកម្ពុជា។​ក្រោមប្រធានបទឆ្នាំនេះ៖ អានខ្ញុំថ្ងៃនេះ ដើម្បីជោគជ័យថ្ងៃស្អែក។​នេះបើតាមសេចក្ដីប្រកាសរបស់ណ្ណាល័យជាតិនៃកម្ពុជានៅថ្ងៃនេះ

 

កម្ពុជាបានខាតបង់ថវិកាប្រហែលជាង៤កោដិដុល្លារអាមេរិចក្នុងឆ្នាំ២០១៣ដោយសារការហូរចេញក្រៅបរទេសខុសច្បាប់

 

ភ្នំពេញ៖បើយោងតាមរបាយការណ៍អង្គការស្រាវជ្រាវសុចរិតភាពអន្ដរជាតិGFIមានមូលដ្ឋាននៅសហអាមេរិចបានអោយដឹងកាលពីថ្ងៃពុធថាសេដ្ឋកិច្ចកម្ពុជាបានខាតបង់ប្រាក់ជាង៤ពាន់លានដុល្លារអាមេរិចដោយសារលំហូរនៅក្រៅបរទេសខុសច្បាប់កាលពីឆ្នាំ២០១៣កន្លងមក។​

ប្រភពបានបន្ដថាកាលពីឆ្នាំ២០០៩ខាតបង់មាន៩៣០លានដុល្លារអាមេរិចនិងឆ្នាំ២០១០មានជាង១២៧០លានដុល្លារអាមេរិចនិងឆ្នាំ២០១១មានជាង៣៦២០លានដុល្លារអាមេរិចដែលបានហូរទៅកាន់ប្រទេសក្រៅខុសច្បាប់។ប្រភពបានអោយដឹងដែរថាក្នុងឆ្នាំ២០១៣ប្រាក់ហូរចេញក្រៅបរទេសខុសច្បាប់មាន១លានលានដុល្លារអាមេរិចលើលោកក្នុងប្រទេសថៃមានជិត៣៣០០លានដុល្លារអាមេរិច។

​ប្រភពបានលើកឡើងដែរប្រទេសកម្ពុជាគួរចំបាច់ពង្រឹងការគ្រប់គ្រងពន្ឋលើលំហូរប្រាក់ចេញពីកម្ពុជានិងប្រើប្រាស់យន្ដការច្បាប់ហិរញ្ញាវត្ថុដើម្បីទាញយកផលពីលំហូរបា្រក់ខុសច្បាប់នេះដើម្បីជួយសេដ្ឋកិច្ចជាតិ។កម្ពុជាមានផលិតផលជាតិសរុបប្រហែល២០០០លានដុល្លារអាមេរិចក្នុងឆ្នាំ២០១៥នេះឯប្រាក់ខាតបង់នោះមានទឹកប្រាក់ធំធេងបើប្រៀបនឹងផលិតផលជាតិសរុបនៅកម្ពុជា៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2