vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា​​សា្វគមន៍ និងគាំទ្រការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ

 

ភ្នំពេញ៖សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាសា្វគមន៍និងគាំទ្រការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនិងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(C/O) នៅកម្អុជា។នេះបើតាមលោកGeorge Edgar ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានអោយដឹងថ្ងៃនេះ។​

លោកបានបញ្ចល់ថា៖”ការបង្កើតប្រព័ន្ធនេះសបញ្ចាក់អោយឃើញពីការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការសម្របសម្រួលពាណិជ្ជកម្មនៅកម្ពុជា

កាលពីម្សិលមិញនៅទីស្តីការក្រសួងពាណិជ្ជកម្មលោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្រកាសក្និងពិធីសន្និសីទសារព័ត៌មានពីការសម្ភោធដាក់ឲ្យប្រើប្រាស់ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនិងការបង្ហាញពីទម្រង់នៃការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញថ្មី។ នៅចំពោះសមាជិកក្រុមហ៊ុនឯកជនច្រើននាក់លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលលោកបានលើកឡើងពីអត្ថប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញរួមមាន៖កាត់បន្ថយការចំណាយពេលវេលាក្នុងការចុះបញ្ជីក្រុមហ៊ុនពី៥-៦ថ្ងៃមកនៅត្រឹមតែរយៈពេល1 ម៉ោង។ផ្លាស់ប្តូរការចុះបញ្ជីពីការប្រើក្រដាសស្នាមទៅជាការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង។កាត់បន្ថយការជួបមុខដោយផ្ទាល់រវាងមន្ត្រីក្រសួងនិងអ្នកដាក់ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម។ជាមួយគ្នានេះក្រសួងនឹងអនុញ្ញាតឲ្យអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្មធ្វើការចុះឈ្មោះក្រុមហ៊ុនពីទីកន្លែងណាមួយក៏បាននៅក្នុងប្រទេសក៏ដូចជានៅក្នុងពិភពលោកទាំងមូលដោយមិនចាំបាច់មកកាន់ក្រសួងពាណិជ្ជកម្មនិងអនុញ្ញាតឲ្យបង់ប្រាក់សេវានៃការដាក់ពាក្យស្នើសុំចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិចនិងអនុញ្ញាតឲ្យអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីអាចបោះពុម្ពវិញ្ញាបនបត្រក្រុមហ៊ុនដោយខ្លួនឯងបាន។

លោករដ្ឋមន្ដ្រីបានប្រកាដែរថាការងារនឹងធ្វើសមកាលកម្មឬការបញ្ចូលគ្នានូវមូលដ្ឋានទិន្នន័យជាមួយក្រសួងនិងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធដទៃទៀតនិងសម្រួលដល់ការស្រាវជ្រាវព័ត៌មានសាធារណៈរបស់ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីពាណិជ្ជកម្មរួច។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ស្នើឲ្យក្រុមហ៊ុនទាំងអស់ដែលចុះបញ្ជីនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះអញ្ជើញចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួនសារឡើងវិញដោយប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាមអនឡាញនៅត្រឹមថ្ងៃទី31 ខែមីនាឆ្នាំ2016 ។ក្រសួងនឹងចេញសេចក្តីណែនាំជម្រាបជូនលោកអ្នកនាពេលខាងមុខនេះហើយការចុះបញ្ជីសារឡើងវិញរបស់លោកអ្នកនេះនឹងជួយដល់ការបញ្ចូលទិន្នន័យបន្ថែមទៅក្នុងបញ្ជីអនឡាញនៅក្នុងទម្រង់នៃការចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញថ្មី។

ក្រសួងនឹងមានផ្តល់ជូនសេវាចុះបញ្ជីសារឡើងវិញដោយគិតកម្រៃសេវាទាបផងដែរហើយព័ត៌មាននេះនឹងត្រូវប្រកាសជូនដំណឹងនាពេលដ៏ខ្លីខាងមុខនេះតាមរយៈទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់យើងខ្ញុំផងដែរ។កម្ពុជាមានក្រុមហ៊ុនជាង១៥០០កំពុងរកស៊ីទទួលនៅកម្ពុជា៕

 

សម្តេចហ៊ុនសែនអំពាវនាវឲ្យអង្គការសហប្រជាជាតិជួយបញ្ហាបម្រែបម្រួលអាកាសធាតុ

 

ភ្នំពេញ៖នៅរសៀលថ្ងៃអង្គារទី០៨ខែធ្នូឆ្នាំ២០១៥សម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានជួបក្រុមមន្ដ្រីអង្គការសហប្រជាជាតិ(UN)ប្រចាំកម្ពុជាដឹកនាំដោយលោកស្រីClaire Van Der Vaerenនិងស្នើសុំអោយUN ជួយបញ្ហាបម្រែបម្រួលអាកាសធាតុពាក់ព័ន្ធ វិស័យកសិកម្មកម្ពុជា។នេះបើតាមអ្នកនាំពាក្យសម្ដេចលោកអ៊ាងសុផល្លែតបានអោយដឹងក្រោយជំនួបនៅវិមានសន្ដិភាព។

អ្នកនាំពាក្យបានប្រាប់ថា៖”សម្តេចហ៊ុនសែនបានផ្តល់ជាអនុសាសន៏មួយចំនួនដើម្បីទទួលបាននូវជោគជ័យនៃកិច្ចសហប្រតិបត្តិការកម្ពុជានិងអង្គការសហប្រជាជាតិហើយសម្តេចក៏ស្នើសុំឲ្យអង្គការសហប្រជាជាតិមេត្តាយកចិត្តទុកដាក់លើបញ្ហាបម្រែបម្រួលអាកាសធាតុដែលពាក់ព័ន្ធយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជាក្នុងនោះគឺសូមចូលរួមសហការសិក្សាស្រាវជ្រាវនូវផលដំណាំកសិកម្មនានាដែលធន់និងកំដៅថ្ងៃដើម្បីចែកជូនប្រជាកសិករដាំដុះ។


ជាមួយគ្នានេះលោកស្រីតំណាងUNបានជម្រាបជូនសម្តេចតេជោអំពីសកម្មភាពរបស់អង្គការសហប្រជាជាតិជាពិសេសលើផ្នែកអភិវឌ្ឍន៏ផ្នែកសុខភាពអប់រំយេនឌ័រយុវជនអភិបាលកិច្ចល្អគាំពារសង្គមសិទ្ធិមនុស្សនិងផ្នែកប្រតិកម្មទៅនឹងគ្រោះមហន្តរាយ។

 លោកស្រីគាំទ្រសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលទន្ទឹមនិងនោះលោកស្រីបានជម្រាបជូនសម្តេចតេជោថាសកម្មភាពរបស់អង្គការសហប្រជាជាតិនិងភ្នាក់ងារដៃគូរបស់ខ្លួនគឺរីករាយសហការគាំទ្ររាល់សកម្មភាពអភិវឌ្ឍន៍សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

 ជាការឆ្លើយតបសម្តេចតេជោហ៊ុនសែនបានថ្លែងអំណរគុណដល់ភ្នាក់ងារដៃគូអង្គការសហប្រជាជាតិទាំងអស់ដែលបានប្រតិបត្តការងារអស់រយៈពេលប្រមាណឆ្នាំមកហើយពោលគឺចាប់តាំងពីឆ្នាំ២០១១ដែលបានជួយជម្រុញឲ្យកម្ពុជាទទួលជោគជ័យក្នុងការសម្រេចគោលដៅសហសវត្សដែលបានដាក់ចេញកន្លងមក។

សម្តេចហ៊ុនសែនស្វាគមន៍និងរីករាយចំពោះកិច្ចសហការពីបណ្តាភ្នាក់ងារអង្គការUN ទាំងអស់ដែលកំពុងប្រតិបត្តិការងារចូលរួមអភិវឌ្ឍន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

 

បិទកន្លែងព្យាបាលសុខភាពខុសច្បាប់នៅខេត្តសៀមរាប

 

សៀមរាប៖នៅព្រឹកថ្ងៃទី8ខែធ្នូនេះមន្រ្តីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាបសម្រេចបិទកន្លែងព្យាបាលសុខភាពខុសច្បាប់មួយកន្លែងដែលជ្រកក្រោមស្លាកយីហោសមាគមគ្រូពេទ្យគុណធម៌ស្ថិតនៅក្នុងទីប្រជុំជនស្រុកក្រឡាញ់ខេត្តសៀមរាប។

បើតាមលោកអ៊ាបប៊ុនលឿនអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹងថាកន្លែងព្យាបានខុសច្បាប់នេះបានបើកសេវាព្យាបាលគ្មានការអនុញ្ញាតិច្បាប់ពីមន្ទីរសុខាភិបាលនិងផ្តល់សេវារំលូតកូនដោយខុសច្បាប់និងប្រើប្រាស់ថ្នំាសម្រាប់ព្យាបាលដោយគ្មានលតាបត្រពីក្រសួងសុខាភិបាល។បច្ចុប្បន្នមន្រ្តីជំនាញសម្រេចបិទកន្លែងព្យាបាលនេះជាស្ថាពរនិងដកហូតថ្នំា៕

 

ព្រឹទ្ធសភា​កម្ពុជា​ស្នើ​រាជរដ្ឋាភិបាល​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់​បណ្តេញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​បាន​តឹងរឹង​

​ភ្នំពេញ​៖ ព្រឹទ្ធសមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​ត្រួត​ពិនិត្យឡើងវិញ​នូវ​ការប្រើប្រាស់​បណ្តេញ ទំនាក់ ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈដែល​សមាជិក​ព្រឹទ្ធសភា​រូបនេះ​ឃើញថា មានការ​ប្រើប្រាស់​ខុស ក្រមសីលធម៌ និង​វាយប្រហារ​រដ្ឋាភិបាល​។​

​ថ្លែង​នៅក្នុង​សម័យប្រជុំ វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៣ ដើម្បី​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគមនាគមន៍ ដែល​ដឹកនាំ​កិច្ច ប្រជុំ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី ៧ ធ្នូ​នេះ លោក ឈិ​ត គឹម​យៀ​ត សមាជិក​ព្រឹទ្ធសភា បាន​មានប្រសាសន៍ថា ៖”​ការប្រើប្រាស់​បណ្តេញ ទំនាក់ទំនង ហ្វេ​ស​ប៊ុ​ក​បច្ចុប្បន្ននេះ គឺមាន​លក្ខណៈ​អនាធិបតេយ្យ ដូចជា​៖ ការជេរប្រមាថ​ការ​បង្ហោះ​រូបភាព អាសអាភាស បង្ហោះ​ព័ត៌មាន​ខុស​ការពិត និង​មាន​ច​រិ​ក​លក្ខណៈ​វាយប្រហារ​មកលើ​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​ការពិត​”​។​
​លោក បញ្ជាក់ថា ៖”​រាជរដ្ឋាភិបាល​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​តឹងរឹង ចំពោះ ការប្រើប្រាស់​បណ្តាញ សង្គម​មួយ​នេះ ដើម្បី​ធានាថា ការប្រើប្រាស់​បណ្តាញ​សង្គម​នេះ គឺមាន តម្លាភាព ក្នុង​ការចែក ចាយ​ព័ត៌មាន​ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​សិទ្ធិសេរីភាព​របស់​អ្នកដទៃ ហើយ​ត្រូវមាន​យន្តការ​ក្នុងការ​តាមដាន​ការប្រើប្រាស់​រាល់​បណ្តេញ​សង្គម​ទាំងអស់​មិនមែន​តែ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​តែមួយ​ទេ គឺ​រួមទាំង​បណ្តាញទូរស័ព្ទ​គ្រប់​ប្រព័ន្ធ​ផងដែរ​”​។​
​ជាការ​ឆ្លើយតប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​បើក​សិទ្ធិសេរីភាព​ពេញលេញ​ចំពោះ​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​បញ្ចេញ​នូវ​ទស្សនៈ​របស់​ពួកគេ​ដោយ​មិន​មានការ​រឹតត្បិត​សិទ្ធិសេរីភាព​នោះឡើយ​។​ប៉ុន្តែ​រាល់​ការបញ្ចេញ​ទស្សនៈ​ទាំងអស់​ត្រូវ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជៀសវាង​ប៉ះពាល់​ដល់​សិទ្ធិ អ្នកដទៃ​។​

​រដ្ឋមន្ត្រី​លោក​ប្រាក់​សុខន​បាន​បន្ដថា​៖” ការស្នើរ​នេះ គឺជា​ការស្នើ​របស់​ព្រឹទ្ធសភា​ប៉ុន្តែ​រាជរដ្ឋាភិបាល​នៅតែ​ប្រកាន់​ភ្ជាប់​មិនមាន​ការបិទ ឬ​រឹតត្បិត​ក្នុងការ​បញ្ចេញមតិ​ក្នុង​បណ្តាញ​សង្គម​ទេ​…​ប៉ុន្តែ​ការបញ្ចេញមតិ​កុំ​ឲ្យ​ជ្រុល​ហួស​ប៉ះពាល់​សិទ្ធិ​អ្នកដទៃ ។ អញ្ចឹង​សិទ្ធិសេរីភាព​ក្នុង​បញ្ចេញមតិ​នៅតែ​រក្សា​ដដែល “​។​


​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ឡើង​ការពារ​សេចក្តីព្រាងច្បាប់​នេះ បាន លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគមនាគមន៍ ដែលមាន​១៦​ជំពូក និង​ជាង​១០០​មាត្រា មិនបាន​រឹ​ត្បិត​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ​ដូច​ការលើកឡើង​របស់​ជន​មួយចំនួន​ឡើយ​។​

​ប៉ុន្តែ សេចក្តីព្រាងច្បាប់​នេះ បង្កើតឡើង ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន​។ ច្បាប់​នេះ នឹង​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​អ្នកវិនិយោគ ជាពិសេស​ធានា​ឲ្យ​ការ​ប្រ​គួ​ត​ប្រជែង​ក្នុង​វិស័យ​ទូរគមនាគមន៍​ប្រកបដោយ​តម្លាភាព​ផងដែរ​។​ព្រឹកនេះសមាជិកព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគ​​មន៍ដោយ​​សំឡេងគាំទ្រ៤៦លើ៤៦សំឡេងនៃសមាជិក​​ព្រឹទ្ធសភា​​ដែលបានចូលរួម​​ប្រជុំទាំងមូលបើទោះបីជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស​​សមរង្ស៊ី​​បានធ្វើពហិការមិន​​ចូលរួមប្រជុំ​​ក៏ដោយ។

​របាយការណ៍​ក្រសួង​ប្រៃ​យស​នី​យ៍ និង​ទុរគម​នាគ​មន៍​សូមបញ្ជាក់ថា​តាម​តួរ​លេខ​ត្រឹម​ខែមិថុនា​ឆ្នាំ​2015​នេះ​នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណេ​ត​ទាំងអស់​ជាង​5​លាន​នាក់​ស្មើនឹង​១​ភាគ​៣​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង​១​លាន​នា​ក្នុងនោះ​អ្នកមាន​គណនី​ក្នុង​បណ្តាញ​ទំនាក់​ទង​សង្គម​ហ្វេ​ក​ប៊ុ​កមាន​ជាង​៣​លាន​៤​សែន​នាក់​។​ដោយឡែក​សម្រាប់​អ្នកប្រើប្រាស់​ទូរ​សព្ទ័​ចល័ត​វិញ​មាន​រហូតដល់​ជាង​២១​លាន​៧​សែន​ស៊ីម​កាត ៕

 


ប្រវត្ដិសង្ខេបលោកតា​វណ្ណ​មូលី​វណ្ណបិតាស្ថាបត្យករសម័យទំនើប កម្ពុជា

 

ភ្នំពេញ៖លោកតាលោក​វណ្ណ​មូលី​វណ្ណត្រូវបានគេស្គាល់ជាទូទៅជាបិតាស្ថាបត្យករបានផ្ដល់យោបល់ការអភិវឌ្ឍក្រុងភ្នំពេញគួរទៅទិសខាងត្បួងដោយងាយស្រូលបញ្ចៀសការលិចលង់។គំនិតនិងទស្សនៈរបស់លោកនិងការរួមចំណែកបង្កើតសមិទ្ឋិផលជាច្រើននៅលើទឹកដីកម្ពុជាត្រូវបានគេទទួលស្គាល់និងកោតសរសើរមិនចេះចប់ហើយតទៅនេះជាប្រវត្ដិសង្ខេបរបស់លោក៖

លោក​វណ្ណ​មូលី​វណ្ណពេលនេះមានអាយុ 89និងកើត​នៅ​ថ្ងៃទី 23 ខែវិច្ឆិកា​ឆ្នាំ 1926 ​នៅរាម​ខេត្ត​ព្រះសីហនុកាលនោះ។លោកបានទទួលការអប់រំនៅ​សាលា ជាន់ខ្ពស់​ជាតិ​-សិល្បៈ​នៅទីក្រុង​ប៉ារីស​ប្រទេស​បារាំង។លោកត្រូវបាន​គេស្គាល់​តាមរយៈ​ស្ថាបត្យកម្មនិងចលនា​ថ្មី​ស្ថាបត្យកម្ម​ខ្មែរ។លោកគឺ​ជា​ស្ថាបត្យករ​កម្ពុជា​ អំឡុង​ពេល​នៃ​របប​សង្គម​រា​ស្រ្ត​និយម (1955-1970​) ក្រោមការដឹកនាំរបស់សម្ដេចព្រះបាទ​នរោត្តម​សីហ​នុ​ដែលបាន​អនុម័ត​គោលនយោបាយ​អភិវឌ្ឍន៍​និងសំណង់​ទីប្រជុំជន​ថ្មីនិង​ហេដ្ឋារចនាសម្ព័ន្ធនិងស្ថាបត្យកម្មជាច្រើន

លោកវណ្ណមូលីវណ្ណបានទទួល​​អាហារូបករណ៍បន្តការសិក្សារបស់គាត់នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងនៅឆ្នាំ1946 ក្រោយសង្គ្រាមលោកលើកទី២បន្ទាប់ពីរៀនបានមួយឆ្នាំផ្នែកច្បាប់នោះលោកបានប្តូទៅមុខវិជ្ជាស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈក្នុងទីក្រុងប៉ារីស (សាលាជាតិជាន់ខ្ពស់សិល្បៈBeaux​-Arts​)

លោកបានសិក្សានៅស្ទូឌីយោហើយត្រឡប់មកកម្ពុជានៅឆ្នាំ1956 ជាស្ថាបត្យកររបស់កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាលើកដំបូងដែលមានការចាប់អារម្មណ៍និងមានទេពកោសល្យរបស់គាត់តាមស្នាដៃរបស់គាត់។គាត់ត្រូវបានតែងតាំងជាប្រធានស្ថាបត្យករដោយសម្ដេចព្រះសីហនុ

ក្នុងអំឡុងពេលសម័យនោះគេស្គាល់គាត់ថាជាដុំ "មាស​" លោកវណ្ណបានសាងសំណង់ល្បីដូចជាសាលសន្និសីទចតុមុខ,គណៈរដ្ឋន្រ្តី(ទីស្ដីគណៈរដ្ឋន្រ្តីត្រូវបានវាយចោលដើម្បីសង់វិមានមិត្ដភាព)និងសំណង់ឯទៀតក្នុងរដ្ឋធានីលោកបានត្រួតពិនិត្យមើលការរចនានិងសាងសង់ទីក្រុងថ្មីដូចជាTioulongville (បុរីជួឡុងគិរីរម្យ​) និងកំពង់ផែរខេត្តព្រះសីហនុ (កំពង់សោម​) និងផែនការទីក្រុងសំខាន់ដូចជាការអភិវឌ្ឍរោងល្ខោនបាសាក់នៅក្នុងរាជធានីភ្នំពេញដែលជាកន្លែងដែលលាយកន្លែងវប្បម៍ដូចជាមហោស្រពជាតិព្រះសុរាម្រឹតនិងសាលពិព័រណ៍នេះលំនៅដ្ឋានដែលមានទំហំធំដូចជាអាគាប៊ូដីងលោកបានរចនាឡើងជាច្រើនស្នាដៃនៃស្ថានទូតនិងពិព័រណ៍របស់ប្រទេសកម្ពុជានៅក្រៅប្រទេស

នៅឆ្នាំ1962លោកវណ្ណម៉ូលីវណ្ណបានសង់ស្ដាតមានកន្លែងអង្គុយ6ម៉ឺនកន្លែងនិងជាពហុកីឡដ្ឋានជាតិដ៏ល្បីនិងធំមួយនៅតំបន់អាស៊ីអាគ្នេយ៍និងល្បីលើឆាកអន្ដរជាតិនាសម័យនោះកីឡាដ្ឋាននេះបានសាងសង់តាមមាត្រដ្ឋានអូឡាំពិកអន្ដរជាតិគឺនៅតែជាកន្លែងជួបជុំធំបំផុតនៅក្នុងប្រទេសកម្ពុជាពេលនេះស្ដាតបានកសាងឡើងដំបូង​​​សម្រាប់​​ធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេមឆ្នាំ1963ដែលក្រោយមកត្រូវបានលុបចោលនិងបានសម្ពោធនៅឆ្នាំ1964ស្ដាតអូឡំាពិកនេះជាកន្លែងមានព្រឹត្ដិការណ៍សំខាន់ដូចជាការប្រកួតនិងការស្វាគមន៍ប្រធានាធិបតីនៃប្រទេសបារាំងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកហ្សាដឺហ្គោក្នុងឆ្នាំ1966

នៅឆ្នាំ1970ក្នុងសម័យសង្គមរាស្រ្តនិយមបានចូលមកដល់ទីបញ្ចប់​ ​ជាមួយរដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ៍លន់ល់លោកវណ្ណមូលីវណ្ណបានផ្លាស់ប្តូទីតាំងទៅរស់នៅប្រទេសស្វីសជាមួយនឹងក្រុមគ្រួសាររបស់គាត់

លោកបានបម្រើការងារសម្រាប់កម្មវិធីអង្គការសហប្រជាជាតិសម្រាប់រយៈពេល10ឆ្នាំមុនពេល​​បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំ1991ជាកន្លែងដែលគាត់បានបម្រើការជាប្រធានក្រុមប្រឹក្សារដ្ឋន្រ្តីនិងជារដ្ឋន្រ្តីក្រសួងវប្បម៌និងវិចិត្រសិល្បៈ​​នៅឆ្នាំ2008លោកបានបញ្ចប់និក្ខេបបទបណ្ឌិតរបស់លោកលើការអភិវឌ្ឍនិងការធ្វើផែនការនៃទីក្រុងនៅអាស៊ីដែលមានចំណងជើងថា”ទីក្រុងរបស់ខ្មែរទំនើប”

ឥឡូវនេះសំណង់អាគារជាច្រើននៃសា្នដៃរបស់គាត់គឺ​ ​បានវាយចោលដើម្បីសង់ថ្មីនិងតំបន់ខ្លះឆេះអស់និងអភិវឌ្ឍន៍តាមបែបបទផ្សេង។

ពីឆ្នាំ1955ដល់ឆ្នាំ1970លោកវណ្ណបានធ្វើការនៅលើជិត100គម្រោងអភិវឌ្ឍន៍ខាងក្រោមនេះគឺគម្រោងមួយចំនួននៃស្នាដៃសំខាន់បំផុត​នៅរាជធានីភ្នំពេញពហុកីឡដ្ឋានជាតិ,គណៈរដ្ឋន្រ្តីវិមានរដ្ឋសាលសន្និសីទចតុមុខ,វិទ្យាស្ថានភាសាបរទេស (RUPP​,)វិមានឯករាជ្យ, លំនៅដ្ឋានប៊ូដីងនិងមហោស្រពជាតិ រោងល្ខោទន្លេបាសាក់និងវិមានរដ្ឋចំការមន។

ជាមួយគ្នានេះមានធនាគារជាតិនៃកម្ពុជានិងលំនៅដ្ឋានរបស់បុគ្គលិកSKD ក្រុមហ៊ុនស្រាបៀរនៅខេត្តព្រះសីហនុ។ដោយឡែកនៅឆ្នាំ201​​3លោកវណ្ណមូលីវណ្ណបានឈ្នះពានរង្វាន់ប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុនNikkei 2013ខាងវប្បម៍​​និងបច្ចេកទេសវិទ្យាសាស្ដ្ររង្វាន់ទ្វីបអាស៊ីNikkei ដែលបានបង្កើតនៅឆ្នា១៩៩៦បានអោយតម្លៃដល់ស្នាដៃលោកចំពោះការកសាងពហុកីឡដ្ឋានអូឡាំពិកនិងវិមានឯករាជ្យ

 

​លោក​កឹម​សុខា​ណែនាំ​អោយ​ក្រុម​បណ្ដាញ​យុវជន​សង្គ្រោះ​ជាតិ​ប្រើ​ហ្វេ​ស​ប៊ុ​ក​អោយមាន​ប្រ​សិទ្ឋិ​ភាព​

 

ភ្នំពេញ​៖​លោក​កឹម​សុខា​អនុប្រធាន​គណបក្សស​ស​ង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​បាន​ណែនាំ​អោយ​ក្រុម​បណ្ដាញ​យុវជន​សង្គ្រោះ​ជាតិ​ប្រើ​ហ្វេ​ស​ប៊ុ​ក​អោយមាន​ប្រ​សិទ្ឋិ​ភាព​ដើម្បី​រួមចំណែក​មក​នូវ​ការផ្លាស់ប្ដូរ​នៅ​កម្ពុជា​ដោយ​វិជ្ជមាន​។​លោក​លើកឡើង​ក្នុងពេល​ជូ​ប​ជាមួយ​យុវជន​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែធ្នូ ឆ្នាំ​២០១៥។

លោក​បាន​បន្ដថា​៖”​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន សុខដុមរមនា​ទាំងអស់គ្នា ទាល់​តែមាន​ឯកភាព​ជាតិ ដើម្បី​ឯកភាព​ជាតិ ទាល់តែ​គ្រប់ភាគី​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក មាន​ជំនឿ​ទុកចិត្ត​គ្នា ហើយ​ភាគី​នីមួយៗ​កុំ​ធ្វើ​ឲ្យ​ភាគី​ផ្សេង​ឈឺចាប់ ឬ ភ័យខ្លាច​។​ ​ខ្ញុំ​នឹង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព សមត្ថភាព​ខ្ញុំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ខ្មែរ​មានការ​ជឿទុកចិត្ត​គ្នា​”​នៅថ្ងៃ​ណា​មូ​យ​មិន​ខាន​។​

លោក​កឹម​សុខា​បានប្រកាសថាលោក​ចង់បាន​កា​របោះ​ឆ្នោត​នាំមក​ការផ្លាស់​ជា​វិជ្ជមាន​នៅ​កម្ពុជា​ដើម្បី​ប្រយោជន៍​ជាតិ​និង​ពលរដ្ឋ​។​ខ្ញុំ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បើកឱកាស​ឲ្យ​យុវជន​សម្ដែង​ទស្សន ហើយ​ស្ដាប់​យុវជន​ឲ្យ​បាន​ច្រើន ជាជាង​គ្រាន់តែ​ទៅ​និយាយ​ឲ្យ​យុវជន​ស្ដាប់​។​ខ្ញុំ​សូម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបែបនេះ​នៅ​គ្រប់​ខេត្ត ដើម្បី​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ និង យុវជន គឺ​ធ្វើដំណើរ​ជាមួយគ្នា ក្នុង​គោលដៅ​តែមួយ​ដូចគ្នា​។​

បើ​ស​ង្កេត​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការជេរប្រមាថ​និង​ប្រើពាក្យ​ពិបាក​ស្ដាប់​។​ថ្មីៗ​កន្លងមកនេះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​គំរាម​សម្លាប់​រហូត​ឥស្សរជន​ន​យោជន​ជាន់ខ្ពស់​តាម​បណ្ដាញ​សង្គម​មួយ​នេះ​។​ហើយ​មាន​រហូតដល់​សមាជិក​ព្រឹ​ទ្ឋ​សភា​ត្រូវបាន​ចាប់​គុក​ផងដែរពី​បទ​បង្ហោះ​ផែនទី​ក្លែងក្លាយ​តាម​បណ្ដាញ​សង្គម​នេះ​។​

ដោយឡែក​បើតាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​វិញ​គិត​មកដល់​ចុងឆ្នាំ​២០១៥​នេះ ក្រសួង បាន​បង្ក្រាប់​បទល្មើស​តាម​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណេ​ត​បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​រហូតដល់​ជាង​១​លាន ៥​សែន​ដុល្លា ហើយ​ចំនួន​នេះ​ស្មើនឹង​១០​ភាគរយ​ប៉ុណ្ណោះ នៃ​បទល្មើស​ដែល​បាន​កើតឡើង​។​ 

សូមបញ្ជាក់ថា តាម​តួរ​លេខ​ត្រឹម​ខែមិថុនា​ឆ្នាំ​2015​នេះ នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ប្រព​ន្ធ័​អ៊ី​ន ធឺ​ណេ​ត​ទាំងអស់​ជាង​5​លាន​នាក់​ស្មើនឹង​1​ភាគ​3​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង​15​លាន​នា​ក្នុងនោះ​អ្នកមាន​គណនី​ក្នុង​បណ្តាញ​ទំនាក់ ទង​សង្គម​ហ្វេ​ក​ប៊ុ​កមាន​ជាង​៣​លាន​៤​សែន​នាក់​ ​។​ដោយឡែក​សម្រាប់​អ្នកប្រើប្រាស់​ទូរ​សព្ទ័​ចល័ត​វិញ​មាន​រហូតដល់​ជាង​២១​លាន​៧​សែន​ស៊ីម​កាត​៕

អាជ្ញាធរ ចាត់វិធានការ​រៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែកាប់​ខ្សែភ្លើង​ក្នុង​ក្រុងភ្នំពេញ​

 

ភ្នំពេញ​៖​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​រៀបចំ​សណ្តាប់ធ្នាប់​ខ្សែភ្លើង ខ្សែកាប​ដែល​កំពុង​រាយ ប៉ាយ​លើ​អាកាស​នៅលើ​ផ្លូវ​សំខាន់ៗ​ចំនួន​៥​អោយ​ទំលាក់​ចុះ​កប់​មក​នូវក្នុង​ដី​វិញ ដើម្បី​ធានាបាន សោ​ភណ្ឌ​ភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

  ​លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​ព្រមាន​នឹង​កាត់​ទម្លាក់​ខ្សែភ្លើង​ខ្សែកាប​នៅលើ អាកាស​ទាំងអស់​ដោយ​គ្មាន​ការទទួលខុសត្រូវ​ឡើយ​តាម​បណ្តោយ​មហាវិថី​ចំនួន​៥ ក្នុងនោះ មាន​មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហ​ព​ន្ធ័​រ៉ុ​ស្ស៊ី មហាវិថី​ម៉ៅ​ស៊ី​ទុង មហាវិថី​កម្ពុជា​ក្រោម និង មហាវិថី​ព្រះមុនីវង្ស ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​មិន​ព្រម​ចូលខ្លួន​មក​សហការ​ជាមួយ​សា លា​រាជធានី​ភ្នំពេញ​។ ការព្រមាន​ដូច្នេះ​បន្ទាប់ពី​ទទួលបាន​សជណ​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី ចាត់វិធានការ​រៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែកាប​អ៊ុ​ប​ទិច​និង​ខ្សែភ្លើង​នៅលើ​អាកាស​ទាំងអស់ នោះ​ទម្លាក់​កប់​មកក្រោម​ដី​វិញ ខណៈដែល​បណ្តាញ​ខ្សែកាប​ទាំងអស់​នោះបាន​បង្ក​ភាព​ស្មុគ ស្មាញ​ជាច្រើន​ដូចជា​ធ្លាក់​រាយប៉ាយ​នៅលើ​ផ្លូវ ងាយ​ប្រឈម​បង្កអោយមាន​គ្រោះថ្នាក់​កើតឡើង និង​គ្រោះ​អគ្គី​ស​ភ័យ​ជាដើម​។​

ការលើកឡើង​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​នាពេលនេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ជា ស្ថាប​ន័​ជំនាញ​និង​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​មួយចំនួន​កាលពី​ថ្ងៃទី​០៣ ​ខែធ្នូ ដើម្បី​រៀបចំ ផែនការ​ចេញដំណើរ​អនុវត្ត​វិធានការ​នេះ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​បន្តថា សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ​កំពុងមាន​បញ្ហា​ច្រើន​ទាម​អោយមាន​ការដោះស្រាយ​បន្ទាន់ ដោយ​មិន​ត្រឹមតែ ការរៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែភ្លើង​កប់​មក​ក្នុង​ដី​ប៉ុណ្ណោះ​ទេ គឺ​រាល​អាជីវកម្ម​ទាំងអស់​ដែល​រំ លោភ​លើ​ចំណីផ្លូវ​ក៏ត្រូវ​បោះ​សំអាត​ផងដែរ​។​

លោក​អៈ​អាង​ថា​៖” ចាប់ពីពេលនេះ​ទៅ​រាល់​ការប្រើប្រាស់​ចំណីផ្លូវ​និង​ការ​កប់​បណ្តាញ​ខ្សែភ្លើង​នៅក្នុង ដី​គឺ​តម្រូវ​ឲ្យ មានការ​បង់ថ្លៃ​សេវា​ចូល​រដ្ឋ ហើយ​ត្រូវ​រៀបចំ​ត​បណ្តាញ​ឲ្យ​មាន​ប្លង់​ត្រឹមត្រូវ ដើម្បី ងាយស្រួល​ដល់​អាជ្ញាធរ​អភិវឌ្ឍន៍​បណ្តាញ​លូ​នៅ​ថ្ងៃក្រោយ រួមជាមួយ​នឹង​ការ​រៀបការ​រ៉ូ​ឡា​ថ្មី អោយបាន​ស្រស់ស្អាត​ដូចៗ​គ្នា​ផងដែរ​។​

លោក​បន្តថា​៖” ការគ្រប់គ្រង​ចំណីផ្លូវ​បានល្អ​វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សោ​ភណ្ឌ​ភាព រាជធានី ភ្នំពេញ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្តល់​សុវត្ថិភាព​ដល់​អ្នក​ថ្មើ​ជើង បានធ្វើ​ដំ ណើ​របា​ន​យ៉ាង​ស្រួល​ផង​ដែល ពិសេស​នោះបាន​ចូលរួម​កាត់បន្ថយ​បញ្ហា​កក់​ស្ទះចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ខណៈដែល​បញ្ហា​កក់ស្ទះ​នេះ​បានធ្វើ​ឲ្យ​ខាត​ថ​វិ កា​ជាង​៧២​លាន​ដុល្លា​ក្នុង​មួយឆ្នាំៗ​។​

តំណាង​ក្រុមហ៊ុន ស៊ី​ហ្វុ​ង​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ត​បណ្តាញ​ខ្សែកាប​អ៊ុ​ប​តិច​ក្នុង​រាជធានី​ភ្នំពេញ បាន​គាំទ្រ​ចំណាត់​វិធានការ​ថ្មី​នេះ តម្លៃ​សេវា​ត្រូវធ្វើឡើង​អោយបាន​សមរម្យ ខណៈដែល​ការ ទម្លាក់​ខ្សែកាប​ផ្សេងៗ​ពីលើ​អាកាស​ចុះមក​កប់​ក្រោយ​ដី​វិញ​នេះ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​។​

យ៉ាងណាក៏ដោយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​អៈ​អាង​ថា ប្រសិនបើ​ការអនុវត្ត​ការរៀបចំ សណ្តាប់ធ្នាប់​នៅ​មហាវិថី​ទាំង​៥​នេះ​ទទួលបាន​ជោគជ័យ ជា​ជំហាន​បន្ទាប់​អាជ្ញាធរ​នឹង​រៀបចំ​នៅ ដងផ្លូវ​នានា​ទៀត ដើម្បីអោយ​រាជធានី​ភ្នំពេញ​កាន់​តែមាន​សណ្តាប់​ធ្នាប់​ល្អ​៕

ក្រសួង​ព័ត៌មាន​អំពាវនាវ​អោយ​អ្នកប្រើប្រាស់​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណេ​ត​ប្រើប្រាស់ ត្រូវមាន​ភាព​ទទួលខុស​ត្រូវ​


ភ្នំពេញ​៖​ក្រសួង​ព័ត៌មាន​បន្ត​ជំ​រុញអោយ​សាធារណៈជន​ដែល​កំពុង​ប្រើប្រាស់​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណេ​ត ត្រូវ​ប្រើប្រាស់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​និង​មាន​វិជ្ជាជីវៈ ដើម្បី ធានាបាន​សុវត្ថិភាព​ ​ខណៈ ដែលមាន​ជន​ឆ្លៀតឱកាស​មួយចំនួន​កំពុង​ប្រើប្រាស់​ប្រព​ន្ធ័ អ៊ី​ន​ធឺ​ណេ​ត​ក្នុង​គោលដៅ​អវិជ្ជមាន ប៉ៈ​ពាល់​ដល់​អ្នក​ដ៏​ទៃ​និង​សង្គមជាតិ​។

 ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អៈ​អាង​ថា​៖” រាជរដ្ឋាភិបាល​គ្មាន​ផែនការ​រឹត​ត្បឹ​ត​សេរីភាព​នៃ​ការប្រើ ប្រាស់​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណេ​ត​ឡើយ ប៉ុន្តែ​អ្នកប្រើប្រាស់​ត្រូវ​គួរ​ទាញយក​ប្រយោជន៍​ជា​វិជ្ជមាន ជៀស ជាង​ការប្រើប្រាស់​ក្នុង​គោលដៅ​មិនល្អ​ហួស​កម្រិត​ព្រំដែន​នៃ​ច្បាប់​ដែល​បានកំណត់​។​

 ​ក្នុង​កិច្ចពិភាក្សា​ស្តីពី​សេរីភាព​អ៊ី​ន​ធឺ​ណែ​ត​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​៣ ខែធ្នូ​នេះ លោក​មាស សុភ​ណ្ឌ័ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បានបញ្ជាក់​៖” សេរីភាព​នៃ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ប្រ ទេស​កម្ពុជា​ត្រូវបាន​លើកកម្ពស់​យ៉ាង​ទូលំទូលាយ​ជាង​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ ប៉ុន្តែ​អ្នក​ប្រើ ប្រាស់​មួយចំនួន​ហាក់​គ្មាន​ភាព​ទទួលខុសត្រូវ​ដែល​ងាយ​ប្រឈម​ចំពោះមុខ​ច្បាប់ ទោះបី​មិនទាន់ មានច្បាប់​គ្រប់គ្រង​អ៊ី​ន​ធឺ​ណេ​ត​ក៏ដោយ​”​។​

 ​ការបង្ហាញ​របស់​មន្ត្រី​រាជរដ្ឋាភិបាល​នាពេលនេះ បាន ធ្វើឡើង​ខណៈដែល​មួយរយៈ​ពេល​ចុង​ក្រោយនេះ មាន​ករណី​ចាប់ខ្លួន​និង​ផ្តន្ទាទោស​តាមច្បាប់ ពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅក្នុង​ប្រព​ន្ធ័​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក ឬ​ការសម្តែង​មតិ​និង ការ​បរិហាកេរ្តិ៍​អ្នក​ដ៏​ទៃ​ប្រាស់ចាគ​ពី​ការពិត​។ ជា​គ្នា​នេះ​ក៏មាន​ករណី​លួច​ប្រើប្រាស់​គណនេយ្យ អ្នក​ដ៏​ទៃ ការ​ចំ​រិត​ទារប្រាក់​ជាដើម​។​            

                                                               

លោកស្រី​ជឹម​  ​ម៉ា​ណាវី​នាយិការ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​បញ្ជាក់ថា ដើម្បី​ធ្វើអោយ​សា ធា​រណៈ​ជន​បាន​ប្រើប្រាស់​ប្រព​ន្ធ័​អ៊ី​ធឺ​ណេ​ត​បាន​ពេញលេញ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​នោះ គួរតែមាន​ការបណ្តុះបណ្តាល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដូចជា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​និង វិជ្ជាជីវៈ​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ច្បាប់​នានា​ដ៏ទៃទៀត​។​

យ៉ាងណាក៏ដោយ អ្នកស្រី​បន្តថា ការលើកកម្ពស់​ការប្រើ​ប្រាស់​អ៊ី​ន​ធឺ​ណេ​ត​គឺមាន​សារៈ​សំខាន់បំផុត​ដោយ​មិន​ត្រឹម តែ​ផ្តល់​ការអប់រំ​និង​សម្តែង​មតិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​អោយ​កាន់តែ​រីក​ចរំ​រើ​ន​។​

 ​លោក​ស៊ីន រ៉ា​ពី​ត នាយក​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​បាន​បញ្ជាក់ថា ក្រុម​អ្នកជំនាញ​មិន​ពិបាក​ក្នុងការ​ស្វែងរក​មុខសញ្ញា​ញ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រព​ន្ធ័ អ៊ី​ន​ធឺ​ណេ​ត​ឡើយ ដោយសារតែ​អ្នកប្រើប្រាស់​មាន​រូបភាព ជីវប្រវត្តិ និង​កន្លែង​ទីតាំង​ដែល​បាន ប្រើ​។

ប៉ុន្តែ​បើតាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​វិញ​គិត​មកដល់​ចុងឆ្នាំ​២០១៥​នេះ ក្រសួង បាន​បង្ក្រាប់​បទល្មើស​តាម​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណេ​ត​បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​រហូតដល់​ជាង​១​លាន ៥​សែន​ដុល្លា ហើយ​ចំនួន​នេះ​ស្មើនឹង​១០​ភាគរយ​ប៉ុណ្ណោះ នៃ​បទល្មើស​ដែល​បាន​កើតឡើង​។​ 

សូមបញ្ជាក់ថា តាម​តួរ​លេខ​ត្រឹម​ខែមិថុនា​ឆ្នាំ​2015​នេះ នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ប្រព​ន្ធ័​អ៊ី​ន ធឺ​ណេ​ត​ទាំងអស់​ជាង​5​លាន​នាក់​ស្មើនឹង​1​ភាគ​3​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង​15​លាន​នា​ក្នុងនោះ​អ្នកមាន​គណនី​ក្នុង​បណ្តាញ​ទំនាក់ ទង​សង្គម​ហ្វេ​ក​ប៊ុ​កមាន​ជាង​៣​លាន​៤​សែន​នាក់​ ​។​ដោយឡែក​សម្រាប់​អ្នកប្រើប្រាស់​ទូរ​សព្ទ័​ចល័ត​វិញ​មាន​រហូតដល់​ជាង​២១​លាន​៧​សែន​ស៊ីម​កាត​៕

សង្គម​ស៊ីវិល សម្តែង​ក្តីកង្វល់​ចំពោះ​លទ្ធភាព​ចូលរួម​របស់​យុវជន​លើ​បញ្ហាដីធ្លី​ថា​មាន​ចំនួន​តិចតួច​

 

ភ្នំពេញ​៖ សង្គម​ស៊ីវិល បាន​សម្តែង​ក្តីកង្វល់​ចំពោះ​លទ្ធភាព​ចូលរួមចំណែក​ទប់ស្កាត់ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា របស់​យុវជន​ថា មាន​ចំនួន​តិចតួច​នៅឡើយ ស្រប​ពេលដែល​បញ្ហាដីធ្លី​បន្ត​កើតមាន​។​

ក្នុង​វេទិកា​យុវជន​ស្តីពី ដីធ្លី និង​លំនៅដ្ឋាន នៅ​ថ្ងៃទី ៣ ខែធ្នូ នា​ភោជនីយដ្ឋាន​ទន្លេ បាសាក់​២ លោក ប៉ែន សុ​មុនី នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម បាន​ថ្លែងថា​៖” យុវជន​មិនបាន​បញ្ចេញ​នូវ​សក្តានុពល​របស់ខ្លួន ក្នុងការ​ចូលរួមចំណែក​បង្កើន​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​កម្ពុជា​” ។​

នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម​បាន​បន្តថា យុវជន​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ពិសេស​យុវជន​នៅតាម​បណ្តា​ខេត្ត មិនបាន​យល់ដឹង​ពី​ឬ​សគល់​នៃ​ទំនាស់​ដីធ្លី ហើយ​ខ្វះ​យន្តការ​ទប់ស្កាត់ និង​ដោះស្រាយ​លើ​បញ្ហាដីធ្លី ដែល​កំពុង​កើតមាន​ពេលបច្ចុប្បន្ន​និង​សម្រាប់​ថ្ងៃ​អនាគត​។​លោក ប៉ែន សុ​មុនី បាន​បន្ថែមថា ៖”​យុវជន​ត្រូវការ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកពាក់ព័ន្ធ ដើម្បី​ចូលរួម​យ៉ាងសកម្ម នៅក្នុង​ការចូលរួមចំណែក​បង្កើន​ការទប់ស្កាត់ និង​ដោះស្រាយ បញ្ហាដីធ្លី​នៅ​កម្ពុជា ឱ្យមាន​ប្រសិទ្ធិភាព តម្លាភាព និង​យុត្តិធម៌​”​។​

លោក យ៉ា វ​ណ្ណី តំណាង​យុវជន​នៅ​ខេត្តបាត់ដំបង បានឱ្យដឹងថា​៖” បច្ចុប្បន្ន​យុវជន​ពុំ​ទទួលបាន​ព័ត៌មាន រឺ​ក៍​ចូលរួមចំណែក​រក​ដំណោះស្រាយ​ពី​បញ្ហាដីធ្លី​នោះទេ ដោយ​អាជ្ញាធរ​ពុំបាន​ផ្តល់​តួនាទី​ក្នុងការ​ចូលរួម​រក​ដំណោះស្រាយ​ទៅ​បញ្ហា​ទាំងអស់នេះ​”​។​

តាម​របាយការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នាពេល ថ្មីៗ​នេះ បាន​បង្ហាញថា បញ្ហាដីធ្លី និង​លំនៅដ្ឋាន ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ប្រាក់ចំណូល បាក់​ទឹកចិត្ត​ក្នុងការ​រស់នៅ បាត់បង់​ការសិក្សា ពិសេស​យុវជន បានធ្វើ​ចំណាកស្រុក ដោយសារ​បាត់បង់​ដីធ្លី​សម្រាប់ធ្វើ​កសិកម្ម​។​

តែ​ទោះបីយ៉ាងណា​ក៍ដោយ លោក ឡោ ដា​វុ​ធ អគ្គនាយក​សុរិយោដី និង​ភូមិសាស្ត្រ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ថា​៖” រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើកកម្ពស់​ការចូលរួម​របស់​យុវជន ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី និង​លំនៅដ្ឋាន តាមរយៈ​ការបង្កើត​ក្រុមយុវជន​ស្ម័គ្រចិត្ត​ចូលរួម​ជា​ជំនួយ​បច្ចេកទេស ចុះ​វាស់ដី​ទូទាំងប្រទេស ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ បាន​ចូលរួមចំណែក ដោះស្រាយ​និង​កាត់បន្ថយ បញ្ហា​ទំនាស់​ដីធ្លី ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទាំង​ប្រទេស​បាន​មួយកម្រិត ។​

សូមបញ្ជាក់ថា ដើម្បី​ចូលរួម​លើកកម្ពស់​លទ្ធភាព​យុវជន ក្នុងការ​ចូលរួម​ទប់ស្កាត់ និង​ដោះស្រាយ​ទំនាស់​ដីធ្លី អង្គការ​សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល បាន​បើក​វេទិកា​យុវជន​ស្តីពី ដីធ្លី និង​លំនៅដ្ឋាន នៅ​ថ្ងៃទី​៣ ខែ ធ្នូ​នេះ ក្រោម​ប្រធានបទ សក្តានុពល​របស់​យុវជន​ក្នុងការ​ចូលរួមចំណែក​បង្កើន​ការទប់ស្កាត់​និង​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​កម្ពុជា ដែលមាន​ការចូលរួម​ពី​ក្រុមយុវជន​សហគមន៍​មកពី រាជធានី​-​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​៕

រាជរដ្ឋាភិបាលប្រកាស​ដាក់​តំបន់​ស្នូល​ព្រែក​ទាល់ជា​ជម្រក​​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅ​តំបន់​អា​ស៊ី​អាគ្នេយ៍

 

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​ដាក់​តំបន់​ស្នូល​ព្រែក​ទាល់ ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជា​ង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​និងហៅថា ជា​តំបន់​រ៉ា​ម​សារ​ទី​៤ដែលមាន​ទំហំ ២១.៣៤២ ហិកតា ដោយ​អនុ​ក្រឹ​ត​របស់​រាជរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី២ធ្នូម្សិលមិញបាន​កំ​ណ​​​ត់យក​​តំ​ប​ន់​ស្នូល​ព្រែក​ទាល់ជាតំបន់​រ៉ា​ម​សារ​ទី​៤ ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹក ដោយសារតំបន់នេះ ធ្លា​ប់​​ទ​ទួ​​ល​​រង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការ​បរបាញ់ និង​ការប្រមូល​ពង​កូន​សត្វ​ស្លា​ប​​ហួ​ស​​កម្រិត។

ម្យ៉ាងទៀត តំបន់​រ៉ា​ម​​​សារ​ព្រែក​ទាល់នេះ​ ជាកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ ហើយក៏​ជា​តំបន់​ដែល​ទ្រ​ទ្រ​ង់​​ដល់​ការរស់នៅ​របស់​ត្រី​នៅ​បឹង​ទន្លេសាប​ដែល​ ផ្តល់​ផល​យ៉ាង​សម្បើម​ផងដែរ​។

កន្លងមក ក្រសួងបរិស្ថាន បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WC​S)​ ដើម្បី​ធ្វើការ​ការពារ​បន្ទាយ​ពង​កូន​សត្វ​ស្លាប​ទាំងនោះចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូត​មកដល់​ពេល​បច្ចុ​ប្បន្ន  ហើយ​តំបន់​ស្នួល​ព្រែក​ទាល់​នាពេល​ថ្មីៗ​នេះ មាន​សត្វ​ស្លាប​ទឹក​រហូតដល់​ទៅជា​ង ៥០.​០០​០​ក្បាល កំពុង​បន្ត​ពូជ ដែល​យ៉ាងហោចណាស់ មាន​សត្វ​ស្លាប់​១០​ប្រភេទ ដែលជា​ប្រភេទ​កំពុង​ទ​ទួល​ការគំរាមកំហែង​លើ​ពិភពលោក​។

 តំបន់​នេះ​ក៏​ជា​តំបន់​តែមួយគត់​ផងដែរ នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​សត្វ​ប្រភេទ​ទុង​ប្រផេះ​បន្ត​ពូជ និង​មាន​ចំនួន​សត្វ​ប្រភេទ​ត្រដក់​ធំ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​សត្វ​លើ​ ពិភពលោក ហើ​យ​ក៏​​​បន្ត​មាន​វត្តមាន​អំបូរ​រនា​ល និង​ស្មោញ​រាប់ពាន់​ក្បាល​នៅទីនោះ​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ​ តំបន់រ៉ា​ម​សារ​នៅ​កម្ពុ​ជា​​ទាំងអស់មាន៤គឺ តំបន់​រ៉ា​ម​សារ​បឹង​ឆ្មា និង​ប្រព័ន្ធ​ព្រែក តំបន់​កោះ​កាំ​ពី ​តំបន់​រ៉ា​ម​សារ​ស្ទឹ​ង​ត្រែ​ង​​​និងតំបន់រ៉ាមសារព្រែកទាល់ដែលទើប​ទទួលស្គាល់ដោយអនុក្រឹត្យរបស់​រាជរដ្ឋាភិបាលនាពេល​ថ្មីៗ​នេះ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

ព័ត៌មានជាតិ​ពេល​យប់​


បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

បច្ចេកវិទ្យា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2