vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

លោករដ្ឋមន្រ្តី៖ពលករខ្មែរ១លាននាក់ធ្វើការនៅថៃស្របច្បាប់និងមិនស្របច្បាប់

ភ្នំពេញ៖មានពលករខ្មែរប្រមាណ១លានកំពុងតែធ្វើការងារនៅក្នុងប្រទេសថៃ មានទាំងស្របច្បាប់និងមិនស្របច្បាប់​។ពួកគេបានធ្វើចំណាកស្រុកតាមរយៈមេខ្យល់នាំទៅកាន់ទីនោះថ្នូរជាមួយនឹងប្រាក់។ នេះបើតាមលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់និស្សិតជាង​២០០​នាក់នៅក្នុងពិធីប្រគល់រង្វាន់ការឆ្លើយសំណួរស្តីពីអាស៊ានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស។

លោកបានលើកឡើងថា៖"ខ្ញុំមិនហានថាពួកគាត់ខុសច្បាប់ទេ តែគ្រាន់ថាមានអ្នកធ្វើការស្របច្បាប់និងមិនស្របច្បាប់"។លោករដ្ឋមន្រ្តីបានអះអាងថា"ពួកគេទៅតាមរយៈមេខ្យល់ យើងពិបាកនឹងការឬសមេខ្យល់នេះណាស៉។ព្រោះនៅប្រទេសណាក៍មានដែរ"។លោកថា៖មេខ្យល់ទាំងនោះនាំពលករដល់តែពាក់កណ្តាលផ្លូវប្រមូលប្រាក់ពួកគាត់បានបាត់មេខ្យល់អស់។

តែលោករដ្ឋមន្រ្តីផ្តល់ដំបូន្មានដល់និស្សិតថា៖បើយើងមានជំនាញច្បាស់លាស់ ហើយពេលនេះចូល ជាសហគមន៍អាស៊ាន​ទោះបីទៅធ្វើការងារនៅប្រទេសណាមួយក្នុងអាស៊ានប្រាក់ខែស្មើគ្នាព្រោះមានសមត្ថភាពដូចគ្នា។(EML)

 

Jun-130

Jun-131Jun-132 

គោលនយោបាយ “គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា” នៅក្នុងការអភិវឌ្ឍ ឃុំ សង្កាត់ អាណត្តិទី៤

ភ្នំពេញ៖គោលនយោបាយ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ត្រូវបានរៀបចំចងក្រងឡើងដោយមានការចូលរួមជាមតិ យោបល់តាមរយៈកិច្ចប្រជុំ សិក្ខាសាលា កិច្ចពិគ្រោះយោបល់ ការជួបសួរសុខទុក្ខប្រជាពលរដ្ឋទូទៅ និងការស្ទង់មតិតាមប្រព័ន្ធព័ត៌មានសង្គម ជាមួយនឹងជនជាតិដើមនិងសាធារណៈជន ក្នុងតំបន់ភូមិភាគឥស្សាន អំពីតំរូវការជាអាទិភាព និងបញ្ហាសេដ្ឋកិច្ចសង្គមនិងវប្បធម៌ ដែលប្រជាពលរដ្ឋបាននិងកំពុងជួបប្រទះ នៅក្នុងការរស់នៅប្រចាំថ្ងៃ។
១. អភិវឌ្ឍ ស្របតាមគោលបំណង របស់ប្រជាពលរដ្ឋ និង ស្របតាមថវិកាជាតិដែលបានកំណត់សម្រាប់អភិវឌ្ឍន៍តាម ឃុំ សង្កាត់ ៖ កង្វះការអប់រំ សេវាសុខភាព ភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធគ្មានគុណភាព និងបញ្ហាដីធ្លីនិងធនធានធម្មជាតិ ជាគោលបំណងតម្រូវការអាទិភាពចម្បងរបស់ប្រជាពលរដ្ឋ ហើយជាអ្វីដែលគណបក្សនឹងដោះស្រាយ និងអភិវឌ្ឍ។
២. ផ្តល់ សេវាសាធារណៈ ឱ្យទាន់ពេលវេលា និងមិនគិតកម្រៃពីប្រជាពលរដ្ឋឡើយ៖ យន្តការកែលម្អរការផ្តល់សេវាសារណៈឲ្យឆាប់រហ័យ និងការជំរុញដោះស្រាយបញ្ហាដែលរាំងស្ទះនឹងធ្វើត្រូវបានគិតគូរយ៉ាងខ្លាំងក្លា ដូចជាអត្តសញ្ញាណប័ណ្ណ អត្រានុកលដ្ឋាន សំបុត្រកំណើត និងការចុះបញ្ជីផ្សេងៗរួមមាន ការពន្លឿនការចុះបញ្ជីដីធ្លីសមូហភាព ការចុះបញ្ជីដីឯកជន និងការចុះបញ្ជីសហគមន៍ព្រៃឈើ ជាដើម។
៣. អភិវឌ្ឍ ឃុំសង្កាត់ ដែលនៅជាប់ព្រំដែន និងត្រូវសហប្រតិបត្តិការល្អជាមួយនឹងប្រទេសជិតខាង៖ ទំនាក់ទំនងអន្តរជាតិរវាងឃុំសង្កាត់នៃប្រទេសកម្ពុជា និងប្រទេសជិតខាងលើវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ ដើម្បីបង្កើតឱកាសនៅក្នុងការវិនិយោគមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងស្មើគ្នា។
៤. ការពារ ធនធានធម្មជាតិ មិនអនុញ្ញាត្តឱ្យបំផ្លាញបន្តពីជនខិលខូចព្រមទាំងអនុវត្តឱ្យស្មើភាពគ្នា៖ ការទប់ស្កាត់នូវរាល់ទម្រង់នៃការបំផ្លាញ និការគ្រប់គ្រងការធ្វើអាជីវកម្មដកហូតធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព មានដូចជា ព្រៃឈើ បឹងបួរ ស្ទឹង ព្រែក រ៉ែខ្សាច់ រ៉ែថ្មជាដើម ដើម្បីផ្តល់អាទិភាពដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ការជំរុញការចុះបញ្ជីដីសមូហភាព និងការគ្រប់គ្រងព្រៃសហគមន៍ ព្រៃតំបន់ការពារគឺជាអាទិភាពទីមួយដែលគណបក្សនឹងដោះស្រាយ ហើយការលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងការចូលរួមការពារធនធានធម្មជាតិគឺជាវិធីសាស្រ្តដ៏ល្អប្រសើរបំផុត។
៥. ថែរក្សា អត្តសញ្ញាណជនជាតិដើមមិនឱ្យបាត់បង់៖ វប្បធម៌ជនជាតិដើម និងវប្បធម៌ជាតិ ត្រូវបានគំរាមគំហែងដោយសារ សកលភាវូបនីយកម្មវប្បធម៌ពិភពលោក។ ការថែរក្សាអត្តសញ្ញាណ ភាសាដើម ប្រតិបត្តិជំនឿសាសនា សម្លៀកបំពាក់ប្រពៃណី គឺជាអ្វីដែលគណបក្សនឹងគាំពារដើម្បីទប់ស្កាត់ការហូរចូលនៃវប្បធម៌ពីខាងក្រៅដែលមិនល្អ។ ការរៀបចំព្រឹត្តិការណ៍វប្បធម៌ ការប្រារព្វបុណ្យវប្បធម៌ និងកម្មវិធីផ្សព្វផ្សាយវប្បធម៌ប្រពៃណី គឺជាសកម្មភាពដែលនឹងលើកទឹកចិត្តនៅក្នុងអភិរក្សអត្តសញ្ញាណជនជាតិដើមមិនឲ្យបាត់បង់ ឧទាហរណ៍ ទិវាអន្តរជាតិជនជាតិដើមពិភពលោក។
៦. បញ្ឈប់ ការរើសអើងអ្នកនយោបាយគ្រប់រូបភាព៖ ក្រោមការគ្រប់គ្រង និងការដឹកនាំរបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា វប្បធម៌រើសអើងគៀបសង្កត់លើប្រជាពលរដ្ឋទូទៅ សង្គមស៊ីវិល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសកម្មជនគណបក្សដទៃ (ក្រៅពីគណបក្សខ្លួន) ឈរលើនិន្នាកានយោបាយ គឺលែងមានទៀតហើយ។ យន្តការ និងវិធីសាស្រ្តសមស្របដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធគ្រប់ជ្រុងនៃសង្គម នឹងត្រូវធានាឱ្យមាននៅក្នុងការធានាការចូលរួមជាសាធារណៈក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ឱ្យមានការរីចរើនតាមការចង់បានរបស់ប្រជាពលរដ្ឋទាំងអស់។
៧. ដោះស្រាយ បញ្ហាដីធ្លីដោយយុត្តិធម៌៖ បញ្ហាដីធ្លីគឺជាបញ្ហាចម្បងដែលជនជាតិដើម និងប្រជាពលរដ្ឋក្រីក្រកំពុងជួបប្រទះ និងត្រូវការដោះស្រាយជាបន្ទាន់។ ការពិនិត្យមើលលើការគ្រប់គ្រងដីធ្លី ដីព្រៃ ការផ្ទេរកម្មសិទ្ធិ និងការទិញដូរដីធ្លីដែលផ្ទុយនឹងច្បាប់ នឹងត្រូវពិនិត្យឡើងវិញ តាមបណ្តឹងនិងការទាមទាររបស់សហគមន៍ជនជាតិដើម និងប្រជាពលរដ្ឋមូលដ្ឋាន។ ការដោះស្រាយបញ្ហាដីធ្លីនឹងត្រូវបានធានាឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីផ្តល់នូវ យុត្តិធម៌ ដែលប្រជាពលរដ្ឋរងគ្រោះចង់បាន។
៨. ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន អំពើហឹង្សា និងការពារសុវត្ថិភាពប្រជាពលរដ្ឋ៖ ការអនុវត្តច្បាប់យ៉ាងតឹងរឹងដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន អំពើហឹង្សា ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពមូលដ្ឋានគឺជាការចាំបាច់បំផុតនៅក្នុងគោលនយោបាយគណបក្ស។ ការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីផ្តល់ឱកាសដល់កូនចៅសហគមន៍មូលដ្ឋានឃ្លាតចេញពីការបង្ករអសន្តិសុខសង្គម ចោរកម្ម និងអំពើហឹង្សា។ កម្មវិធីតាមដានការត្រួតពិនិត្យលើសារធាតុញៀន តម្រូវឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុងការផ្តល់ព័ត៌មាននិងការចូលរួមអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដល់ខ្លួនឯង សង្គមគ្រួសារ សហគមន៍ និងសង្គមជាតិ។ ជាងនេះទៀត កម្មវិធីព្យាបាលអ្នកញៀនថ្នាំ និងកម្មវិធីសង្គមដើម្បីបញ្ជៀសឱ្យយុវជនចាកពីការប្រើប្រាស់គ្រឿងញៀន និងអំពើហឹង្សា៕

 

 

រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតឲ្យបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤មិថុនាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឲ្យម្ចាស់សហគ្រាសរោងចក្រត្រូវជួយសម្រួលពេលវេលាសមរម្យនិងបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដើម្បីមានពេលវេលាគ្រាប់គ្រាន់បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវរបស់លោកអ៊ិតសំហេងនេះបានធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងារជាមួយវិទ្យាស្ថាន C.D.R.I កាលពីល្លាចថ្ងៃទី២៧ឧសភា. .បន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ គ.ជ.បបានចេញសេចក្តីអំពាវនាវកាលពីថ្ងៃទី២៤ឧសភាកន្លងទៅដោយឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករកម្មការនីបានទៅបោះឆ្នោតឃុំសង្កាត់។
កញ្ញា ចាន់ ឌី កម្មករធ្វើការនៅរោងចក្រជាយក្រុងមួយបានឲ្យដឹងថាកញ្ញាបោះឆ្នោតនៅភ្នំពេញទេ តែមានកម្មករមួយចំនួនប្រហែលជាទៅបោះឆ្នោតនៅស្រុករីឯខ្លះទៀតប្រហែលជាមិនបានទៅទេដោយសារតែអត់លុយនិងខ្លាចរោងចក្រកាត់លុយ។ព្រោះថា ទៅបោះឆ្នោតនៅស្រុកត្រូវការពេលវេលាយ៉ាងហោចណាស់៣ថ្ងៃដែររួមទាំងថ្ងៃទៅបោះឆ្នោតនិងថ្ងៃធ្វើដំណើរត្រឡប់មកធ្វើការវិញផង។
ចំណែកលោក កេន លូ អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ឧសភានេះដែរថា៖សមាគមរោងចក្របានធ្វើការណែនាំទៅរោងចក្រទាំងអស់ធ្វើទៅតាមការណែនាំរបស់ គ ជ បរួចហើយ”។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ឧសភាថា៖” ការកំណត់ថ្ងៃសម្រាប់កម្មកបានឈប់សម្រាកទៅបោះឆ្នោតនោះគ ជ បមិនមានអំណាចឬដែនសមត្ថកិច្ចណាមួយក្នុងការបញ្ជាដល់ម្ចាស់សហគ្រាសរោងចក្រឲ្យអនុវត្តតាមនោះទេ”។
លោកបានរំលឹកថាកាលពីអាណត្តិមុនគជបបានតំរូវឲ្យកម្មករនិយោជិតទៅចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតនៅតាមមូលដ្ឋានរៀងៗខ្លួន។តែសម្រាប់អាណត្តិនេះខុសពីមុនគឺបងប្អូនកម្មករនិយោជិតអាចចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតនៅតាមសង្កាត់នីមួយៗដែលខ្លួនធ្វើការបាន៕

 

ក្រុមហ៊ុនអាកាសចរណ៍ AirAsiaប្រ កាសជើងហោះហើរត្រង់ដំបូងមកក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ក្រុមហ៊ុនអាកាសចរណ៍ AirAsia នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាន ប្រ កាសថាថ្ងៃជើងហោះហើរត្រង់តំបូងរវាងក្រុងព្រះសីហនុ របស់កម្ពុជានិងក្រុងកូឡាំពួរប្រទេស ម៉ាឡេស៊ី នឹងចាប់ផ្ដើមដំណើរការជាលើកដំបូង នៅថ្ងៃទី៩ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។
តាមការ ប្រកាស នេះ ក្រុមហ៊ុន AirAsia នឹងធ្វើការហោះហើរត្រង់ ទៅវិញ ទៅមកពី ខេត្តព្រះសីហនុ ទៅ ក្រុងកូឡាឡាំពួរ ៤ដង ក្នុងមួយសប្តាហ៍នេះបើយោងតាមការបញ្ជាក់ពី លោក Spencer Lee ប្រធាន ពាណិជ្ជ កម្ម ក្រុមហ៊ុន AirAsiaBerhad និយាយថា «ក្រុងព្រះសីហនុ ជាគោលដៅដ៏រំភើបមួយ ដោយសារ មាន ទ្រព្យសម្បត្តិត្បូងថ្មនានា ដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរផ្លូវអាកាសនាំមុខគេតម្លៃ ទាបជាងគេ ក្នុងពិភពលោកនិងជាក្រុមហ៊ុនទីមួយ ពីម៉ាឡេស៊ីបើកប្រតិបត្តិការ សម្រាប់ ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះ ដោយបើកប្រើប្រាស់ទ្រព្យ ដ៏ មានតម្លៃ ដែលមិនទាន់ដឹងក្នុងតំបន់អាស៊ានដូចទីក្រុងមួយនេះ របស់កម្ពុជាទៅកាន់ ពិភព លោក»។ លោកបានបន្តទៀតថា «យើងមានបំណងអភិវឌ្ឍព្រះសីហនុ ឲ្យក្លាយជាចំណុចគោលដៅទេសចរណ៍ដូចគ្នា ហ្នឹងរបៀបAirAsiaបានណែនាំ អំពីរួចមកហើយនូវចំណុចគោលដៅតែមួយគត់ គួរទស្សនារួមមានតំបន់ LuangPrabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះ នឹងជាជំហានដ៏សំខាន់ទីមួយដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀត សម្រាប់អ្នកទស្សនាចូលមកកាន់ ទីក្រុងមាត់សមុទ្រមួយនេះ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានស្វាគមន៍ចំពោះការមកដល់ នៃជើងហោះហើរត្រង់ជាងលើកដំបូងនេះ។ លោករំពឹងថា ការហោះហើរត្រង់នេះ នឹងជំរុញភ្ញៀវទេសចរម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី៤០ដុល្លារឡើងទៅ សម្រាប់ការសំបុត្រធ្វើដំណើរមួយដង (oneway) ហើយភ្ញៀវទេសចរក៏បានកក់កៅអី ដោយការទិញសំបុត្រចាប់ពីថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាសចរណ៍AirAsia ក៏បានបម្រើការហោះហើរផងដែរ សម្រាប់ការហោះត្រង់ពីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់សប្ដាហ៍មានចំនួន១៤ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍មានចំនួន១៤ដងផងដែរ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តទៅ៕

 

លោកឧបនាយករដ្ឋមន្ដ្រីហោណាំហុង៖ឥណ្ឌាបានផ្ដល់ជំនួយនិងកម្ចីជិត៥០លានដុល្លារដល់កម្ពុជា”

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ដ្រីហោណាំហុងបានអះអាងថារដ្ឋាភិបាលឥណ្ឌាបានផ្ដល់ជំនួយនិងកម្ចីជិត៥០លានដុល្លារដល់កម្ពុជា”ក្នុងឆ្នាំកន្លងមក។

តាមបណ្ដាញសង្គមហ្វេសប៊ុកលោកឧបនាយករដ្ឋមន្ដ្រីបានសរសេរថា៖ព្រឹកថ្ងៃទី១៩ ខែឧសភា ខ្ញុំបានទទួលឯកអគ្គរដ្ឋទូតឥណ្ឌា មកសូមលាឯកឧត្តម ក្រោយពីបានបញ្ចប់បេសកកម្មការទូត របស់គាត់នៅកម្ពុជា។ក្នុងឱកាសនោះ ខ្ញុំ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានលើក ថា រវាងកម្ពុជា និងឥណ្ឌា មានទំនាក់ទំនងវប្បធម៌ ដ៏ជ្រាលជ្រៅ និងយ៉ាងជិតស្និត។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ក្នុងពេលបំពេញបេសកកម្មនៅ កម្ពុជា ឯកឧត្តមបាន កត់សំគាល់នូវការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា ហើយថារដ្ឋាភិបាលឥណ្ឌាតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏បាននិយាយថាឯកឧត្តមបានខិតខំធ្វើឲ្យទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យមានភាពរីកចំរើនខ្លាំងខ្លាថែមទៀត។ខ្ញុំ បានលើកសរសើរការខិតខំរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឥណ្ឌា ដែលបានបំពេញបេសកម្មបានជោគជ័យធំធេងណាស់។
លោកឧបនាយករដ្ឋមន្ត្រី តាងនាមអោយរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាព្រមទាំង៖ផ្តល់ជំនួយ
1.សម្រាប់សាលាក្តីខ្មែរក្រហមនៅឆ្នាំ២០១៦ចំនួន ៥០.០០០ម៉ឺនដុល្លារអាមេរិក
2. សម្រាប់ជួសជុលប្រាសាទតាព្រហ្មដែលមានទឹកប្រាក់ ប្រហាក់ប្រហែល ៤,៥លានដុល្លារអាមេរិក។
3. បានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ១២៩នាក់
4. ឆ្កែហិតមីនចំនួន ១៥ក្បាល
5. ផ្តល់អណ្តូងស្នប់ចំនួន ១៥០០ ចាប់ពីខែមេសា ឆ្នាំ២០១៧។
ព្រមទាំងកម្ចីសម្រាប់គម្រោងសាងសង់អភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ដែលមានទឹកប្រាក់ជិត៣៧លានដុល្លារអាមេរិក។
កម្ពុជាបានប្រទេសទី១ដែលបានដឹកដៃប្រទេសឥណ្ឌាមកធ្វើជាដៃគូរអាស៊ានហើយកម្ពុជាជាប្រទេសសម្របសម្រួល៕

 

រដ្ឋាភិបាលអាមេរិចនឹងអញ្ជើញប្រតិភូអាជ្ញាធរមីនកម្ពុជាទស្សនកិច្ចនៅអាមេរិច

ភ្នំពេញ៖រដ្ឋាភិបាលអាមេរិចនឹងអញ្ជើញប្រតិភូអាជ្ញាធរមីនកម្ពុជាទស្សនកិច្ចនៅអាមេរិចនៅខែមិថុនាខាងមុខនេះដើម្បីពង្រឹងទំនាក់ទំនងនិងផ្ដល់បទពិសោធន៍ក្នុងការដោះគ្រាប់មីននិងមីនចង្កោម។នេះបើតាមប្រភពពីស្ថានទូតអាមេរិចបានអោយដឹង។

ប្រភពបានបន្ដថា៖រដ្ឋាភិបាលអាមេរិចតាំងពីឆ្នាំ១៩៩៣មករហូតមកដល់ឆ្នាំ២០១៧នេះបានផ្ដល់ជំនួយ១២០លានដុល្លារអាមេរិចនិងចាត់ថាជាប្រទេសទី១បានផ្ដល់ជំនួយច្រើនជាងគេដល់កម្ពុជា។ពលរដ្ឋកម្ពុជាជាង៤០០០នាក់ក្នុងឆ្នាំ១៩៩៣បានរបួសនិងស្លាប់ដោយសារគ្រាប់មីននិងថយចុះរហូតដល់៨៣នាក់ក្នុងឆ្នាំ២០១៦កន្លងមក។កម្ពុជាមានផែនអោយកំរិតរងរបូសនិងស្លាប់មកត្រឹមសូន្យ២០២៥៕

 

 

ខែមេសាស្លាប់មនុស្ស១៧៨នាក់និងរបួស៦៨៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ តាមរបាយការណ៍បូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងកាលពីម្សិលមិញថា៖ គ្រោះថ្នាក់ចរាចរណ៍ខែមេសា ឆ្នាំ២០១៧ បានកើតឡើងចំនួន ៣៧៤លើក បណ្តាលឲ្យស្លាប់ ១៧៨នាក់ និងរបួស ៦៨៣នាក់។ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃ ស្លាប់ ៥,៩នាក់ និងរបួស ២២,៧នាក់។ មូលហេតុការបើកបរលើសល្បឿនកំណត់ ៤០% ស្រវឹង ១៤% មិនគោរពសិទ្ធ ១២% មិនប្រកាន់ស្តាំ ១៣% វ៉ាជែង ១០% បត់ ៨% កត្តាយានយន្ត ៣% និងងងុយ ១%។

ប្រៀបធៀបរយៈពេលដូចគ្នា នៃខែមីនា (ខែមុន) ឆ្នាំ២០១៧ គ្រោះថ្នាក់កើនចំនួន ៦២លើក ស្មើ ២០% ស្លាប់កើន ១៦នាក់ ស្មើ ៥% និងអ្នករបួសកើនចំនួន ២២៦នាក់ ស្មើ ៤៩%។
ប្រៀបធៀបរយៈពេលដូចគ្នា នៃខែមេសា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់កើនឡើង ១៦លើក ស្លាប់ថយចំនួន ៩នាក់ ស្មើ ៥% និងអ្នករបួសថយចុះចំនួន ៤៧នាក់ ស្មើ ៧%។
របាយការណ៍ដដែល បញ្ជាក់ថា ៖រថយន្តដឹកកម្មកររងគ្រោះថ្នាក់ក្នុងខែនេះចំនួន ៥លើក ក្នុងនោះ ៣លើកនៅខេត្តកំពង់ស្ពឺ មួយលើកនៅខេត្តព្រៃវែង និងមួយលើកទៀតនៅខេត្តមណ្ឌលគិរី បណ្តាលឲ្យរបួសចំនួន ៥២នាក់ ដោយប៉ះជាមួយរថយន្តតួរីសដឹកបន្លែ រថយន្តដឹកជ្រូកបុកពីក្រោយ និងក្រឡាប់កេជពីម៉ូតូ។
ក្នុងចំណោមអ្នកស្លាប់ក្នុងខែមេសា ឆ្នាំ២០១៧ ចំនួន ១៧៨នាក់ ភាគច្រើនជាអ្នកជិះម៉ូតូ មានចំនួន ១៤១នាក់ ស្មើ ៧៩% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន ១១៧នាក់ ស្មើ ៨៣%។ ករណីគ្រោះថ្នាក់ត្រូវបានដោះស្រាយចប់ចំនួន ១៦៣ករណី បញ្ជូនទៅតុលាការចំនួន ៨៧ករណី និងកំពុងអង្កេត ៨២ករណី ៕អត្ថបទដើមវេបសាយប៉ួលីស

សម្ដេចហ៊ុនសែនជួបជាមួយនាយករដ្ឋមន្ដ្រីចិន

ក្រុងប៉េងកាំង៖ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចិននិងកម្ពុជាបានប្រជុំគ្នាកាលពីម្សិលមិញដើម្បីពង្រឹងកិច្ចសហការទ្វេរភាគីសំដៅផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងជំនួបសន្ទនាលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ៖ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច តេជោនៅពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ចិន។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនេះ មេដឹកនាំនៃប្រទេសទាំងពីរម្ពុជា ចិន បានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីចិន កម្ពុជា គឺជាសម្បត្តិដ៏មានតម្លៃ នៃប្រជាជនទាំងពីរ ហើយចាំបាច់ត្រូវពង្រឹងនិងលើកកម្ពស់បន្ថែមទៀត។ នៅក្នុងសករាជថ្មីនៃប្រវត្តិសាស្រ្តភាគីទាំងពីរ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទៅជាកម្រិតថ្មីមួយទៀត និងកាន់តែស៊ីជំរៅដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកកាន់តែខ្លាំងឡើង ដល់ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។
ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពរក្សាការប្រាស្រ័យ ទាក់ទងកម្រិតខ្ពស់ តាមរយះមធ្យោបាយនានា និងរកការទាក់ទងជាយុទ្ធសាស្រ្តឲ្យបានទាន់ពេលវេលា ចំពោះទំនាក់ ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗ។
ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរទស្សនកិច្ចរវាងរដ្ឋាភិបាល សភា គណបក្ស និងអាជ្ញាធរមូលដ្ឋាន ធ្វើការប្រាស្រ័យទាក់ទងពាក់ព័ន្ធនឹងបទពិសោធន៍អភិបាលកិច្ចឲ្យកាន់តែស៊ីជំរៅ ព្រមទាំងប្រើប្រាស់ឲ្យបានល្អនូវ គណះកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងចិន កម្ពុជា ព្រមទាំងសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យទាំងអស់។
ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការការបរទេស ការពារពារជាតិ ព្រមទាំងការអនុវត្តច្បាប់និងសន្តិសុខ។ ភាគីទាំង ពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី រវាងក្រសួងការបរទេសទាំងពីរ និងពង្រីកការប្រាស្រ័យទាក់ទង និងការសម្របសម្រួលគ្រប់កម្រិត។
ជាមួយគ្នានេះភកីទាំងពីរនឹងបន្តអនុវត្តយន្តការអនុវត្តច្បាប់ ដោយផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាការរក្សាសន្តិសុខក្នុងប្រទេស ការប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស បទល្មើសទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មតាមអីនធើរណែត រួមទាំងការប្រមាញ់ឧក្រិដ្ឋកម្មឆ្លងដែន។
ទន្ទឹមនឹងនេះភាគីទាំងពីរបាន វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឯកភាពពន្លឿនការ រួមបញ្ចូលយុទ្ធសាស្រ្តអភិវឌ្ឍន៍ អនុវត្តឲ្យបានពេញលេញនូវចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្តទី២១ ដែលបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាព ផលិត និងវិនិយោគ។
ភាគីទាំងពីរនឹងបង្កើនវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី ដើម្បីឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ៦ប៊ីលានដុល្លាអាមេរិកនៅឆ្នាំ២០២០។
តាមរយះនេះភាគីចិនបានត្រៀមរួចជាស្រេចក្នុងការបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិនដើម្បីជំរុញគម្រោងមួយចំនួន ដូចជាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងសាងសង់តំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុរួមគ្នា។ ក្នុងកិច្ចពិភាក្សាគ្នានោះ ភាគីចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថេរភាព នយោបាយរបស់ខ្លួន។
ជាមួយគ្នានេះភាគីកម្ពុជាបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយ ចិនតែមួយ ទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់របស់ចិនតែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលមិនអាចកាត់ផ្តាច់ពីចិនបាន ប្រឆាំងចំពោះការប្រកាសឯ្រាជ្យរបស់តៃវ៉ាន់ គ្រប់ ទម្រង់ ព្រមទាំងបន្តការគាំទ្រការអភិវឌ្ឍដោយសន្តិភាព នៃទំនាក់តំនងចិន និងតៃវ៉ាន់ និងបុព្វហេតុឧត្តុង្គឧត្តម ក្នុងការបង្រួបបង្រួមចិនដោយសន្តិវិធី។
ភាគីទាំងពីរបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងចិននិង អាស៊ាន។ បញ្ហានោះគួរត្រូវបានដោះស្រាយតាមរយះការពិគ្រោះយោបល់ជាលក្ខណះមិត្តភាព និងការចរចារដោយ សន្តិវិធី ដោយរដ្ឋអធិបតេយ្យភាពពាក់ព័ន្ធផ្ទាល់។
ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាការយកចិត្តទុកដាក់រួម និងបន្តលើកកម្ពស់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការចិន អាស៊ាន និងកិច្ចសហប្រតិបត្តិការឡានឆាង មេគង្គ៕

 

កម្ពុជាគាំទ្របេក្ខភាពប្រទេសទីម័រស្នើចូលជាសមាជិកសហគមន៍អាស៊ាន

ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហការ​អន្តរជាតិ​កាល​ពីរសៀលថ្ងៃទី​១១ខែឧសភាឆ្នាំ២០១៧បានថ្លែងថាកម្ពុជាគាំទ្រសំណើររបស់ប្រទេសទីម័រចូលជាសមាជិកសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានទី១១។ការលើកឡើងរបស់លោករដ្ឋមន្រ្តីការបរទេសបានធ្វើឡើងក្នុងជួបជាលោក​Hemani Coalhoរដ្ឋមន្រ្តីការបរទេសទីម័រ​ក្នុងឱកាស​ដែលលោកបានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជានាសណ្ឋា​គារសុខាក្នុងទីក្រុងភ្នំពេញ។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់អ្នកកាសែតក្រោយពីជំនួយថា៖លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុនបានអបអបរសាទរចំពោះប្រទេសទីម័រដែលទើបតែបោះឆ្នោតប្រធានាធិបតីថ្មីដោយជោគជ័យ​នាពេលថ្មី។លោកបានរំលឹកឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងនោះកិច្ចព្រមព្រៀងសំខខាន់ចំនួន៣ត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺសម្តេចតេជោហ៊ុន សែននិងនាយករដ្ឋមន្រ្តីទីម័របានចុះហត្ថលេខាកន្លង​មក។

លោកអ្នកនាំពាក្យបានបញ្ជាក់ថា៖ឯកសារដែលបានចុះហត្ថលេខរួមមានទី១.ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងលើកកិច្ចប្រតិបត្តិការផ្នែកបច្ចេកទេស និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ទី២កិច្ចព្រមព្រៀងនៃអ្នកកាន់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការនិងទី៣.កិច្ចសហប្រតិបត្តិការលើកផ្នែកពលករ។លោកទេសរដ្ឋមន្រ្តីបានលើកឡើង​ថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះបានជំរុញបន្ថែមទៀមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៍ល្អរវាងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថាប្រទេសចង់ឲ្យមានការចុះហត្ថលេខាលើកឯកសារផ្សេងៗទៀតរវាងភាគីទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ចំណែកលោករដ្ឋមន្រ្តីការបរទេសទីម័របានលើកឡើងថាប្រទេស​ទីម័រសូមអរគុណប្រទេសកម្ពុជាដែលបានគាំទ្រ ចំពោះបេក្ខភាពប្រទេសទីម័រ ដើម្បីចូលជាសមាជិក​ទី១១របស់​សហគមន័អាស៊ាន។

លោករដ្ឋមន្រ្តីការបរទេសទីម័របានសំដែងអំណគុណចំពោះ ប្រទេសកម្ពុជាបង្ហាញពី សាគ្គីភាពមិត្តភាពនិងការគាំ​ទ្រ​ដែលកម្ពុជាបានផ្តល់ជូនប្រទេសទីម័រក្នុងរយៈពេលកន្លង មកនេះ។លោកបានលើកឡើង ថាប្រទេសទីម័របានត្រៀមចុះអនុស្សារណៈលើកផ្នែកទេសចរណ៍រវាងប្រទេសទាំង ពីរនៅក្នងខែមិថុនាខាងមុខ។ លោករដ្ឋមន្រ្តីការបរទេសទីម័របានថ្លែងថារដ្ឋាភិបាលប្រទេសទីម័របានប្តេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៍ល្អរវាងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុនបានថ្លែងឆ្លើយតបវិញថា៖កម្ពុជាបន្តគាំទ្រប្រទេសទីម័រជាសមាជិកទី១១​នៃ​សហ​គមន៍​អាស៊ាន។ការខិតខំរបស់កម្ពុជាកាលពីពេលកន្លងមកក្នុងការចូលរបស់ប្រទេសទីម័រចូលជាសមាជិក​សហគ​មន៍អាស៊ាន។ ក្រសួងទេសចរណ៍កម្ពុជាបានត្រៀម លក្ខណៈក្នុងការចុះហត្ថលេខាលើកការពង្រឹងវិស័យទេស​ចរណ៍ និងពាណិជ្ជកម្ម សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ជាពិសេសកិច្ចព្រមព្រៀងទូទៅនៃផ្នែកពាណិជ្ជកម្ម ផ្នែកបច្ចេកទេស និងកិច្ចព្រមព្រៀងពង្រឹងមន្ទីរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ទាំងនេះជាឯកសារសំខាន់ដែលឈានទៅរកការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថាសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ហៅអាស៊ានមានសមាជិក១០ប្រទេសនិងបានក្លាយទៅជាស​ហគ​មន៍អាស៊ានកាលពីឆ្នាំ២០១៥។ប្រទេសទីម័របានក្លាយជាអ្នកសង្កេតការណ៍រាល់កិច្ចប្រជុំអាស៊ានតែមិនទាន់បានចូលជាសមាជិកនៅឡើយ។ប្រទេសជាសមាជិកអាស៊ានរួមមានប្រទេស(សិង្​បូរី ថៃ កម្ពុជា ​វៀតណាម​ ឡាវ ​ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៊្រុយណេ ភូមា)។(EML)

A-060A-059

 

អាស៊ានត្រូវការ៧០ទ្រីលានដុល្លារសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ: ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញថា អាស៊ានមានតម្រូវការលើផ្នែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជាវិស័យជាអាទិភាពដើម្បីភាពរីកចំរើនរបស់អាស៊ានឆ្ពោះទៅតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លោក ម៉ាក រ៉ាថបូណេ(Mark Rathbone) ប្រធានដឹកនាំគម្រោងអាទិភាព និងហេដ្ឋារចនាសម្ព័ន្ធប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖” ការអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនជាច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន គឺជាចំណុចយ៉ាងសំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជនក្នុងតំបន់ និងពិភពលោក”។
ថ្លែងក្នុងសន្និសីទស្តីពីវិថីមួយ ខ្សែក្រវ៉ាត់មួយ នៃគោលនយោបាយរដ្ឋាភិបាលចិន ដែលរៀបចំឡើងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា លោក ម៉ាក រ៉ាថបូណេ បានបញ្ជាក់ថា៖” រហូតដល់ឆ្នាំ២០២៥ តំបន់អាស៊ានទាំងមូល ត្រូវការថវិកាយ៉ាងហោចណាស់៧០ទ្រីលានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនមានដូចជា៖ ផ្លូវរថភ្លើង កំពង់ផែ ដើម្បីធានាថា ការដឹកជញ្ជូនទំនិញ និងភ្ជាប់ប៉ូលសេដ្ឋកិច្ចទៅកាន់ពិភពលោក មានប្រសិទ្ធភាព និងមាននិរន្តរភាពភាព”។
លោក ថេវិន វង្សវណ្ណនិក នាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈPTTរបស់ប្រទេសថៃ បានថ្លែងថា ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចបែបទំនើបកម្ម ទាមទារនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ដើម្បីសម្រួលរបាំងពាណិជ្ជកម្ម និងការរាំងស្ទះផ្សេងៗ។
លោក ជិន លីគុន (Jin Liqun) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់អាស៊ី ហៅកាត់ថា AIIBដែលមានមូលដ្ឋាននៅរដ្ឋធានីប៉េកាំងប្រទេសចិន បានបញ្ជាក់ជំហរដោយត្រៀមខ្លួនជាស្រេចក្នុងការជួយជ្រោមជ្រែងឲ្យផែនការ
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងវេទិកានេះដែរថា កម្ពុជាកំពុងខិតខំប្រឹងប្រែង អភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ទៅកាន់ពិភពលោក ដើម្បីនាំមកនូវចំណូលនិងកំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសជាតិ និងប្រជាជន។
សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមឡើងពីថ្ងៃទី១០ ដល់១២ ខែឧសភានេះ មានអ្នកចូលរួមជិត១ពាន់នាក់ ក្នុងនោះមានប្រធានាធិបតីប្រទេសហ្វ៊ីលីពីន នាយករដ្ឋមន្ត្រីប្រទេសឡាវ និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម រួមនឹងថ្នាក់ដឹកនាំថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសអាស៊ាន និងពិភពលោកចំនួន១៨នាក់ទៀត ព្រមទាំងវិស័យឯកជន ដើម្បីចូលរួមជជែកពិភាក្សាប្រធានបទ “យុវជន បច្ចេកវិទ្យា និងកំណើន”

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

ព័ត៌មានជាតិ​ពេល​យប់​


អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

អាស៊ាន

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2