vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

បក្សសង្រ្គោះជាតិមិនទាន់កំណត់ថានរណាជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះទេ

ភ្នំពេញ៖ លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា គណបក្សសង្រ្គោះជា​តិមិនទាន់កំណត់ថានរណាជាបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះទេ។

លោកកឹម សុខា បាន​​​បញ្ជាក់ថា ៖ការជ្រើសរើសអ្នកដែលនឹងជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ គឺនឹងសម្រេចនៅក្នុងសមាជគណបក្សនៅមុនខែមេសា ឆ្នាំ២០១៨ មុនការបោះឆ្នោត​ជ្រើ​សតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។

ការប្រកាសរបស់លោកកឹម សុខា បែបនេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយនៅដើមសប្តាហ៍នេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធា​នគណបក្សសង្រ្គោះជាតិ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសបានប្រកាសថា លោក គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីតែមួយគត់របស់គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិក្រោយនេះ។

លោកកឹម សុខា បានបញ្ជាក់ច្បាស់ថា៖មានតែសមាជគណបក្សទេដែលជាអ្នកសម្រេចថា តើនរណាជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅឆ្នាំ២០១៨ខាងមុខនេះ។

លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ប្រសិនបើគណបក្សសង្រ្គោះជាតិ ដាក់បេក្ខភាពលោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ គឺមិនអាចទៅរួចនោះទេ។

លោក បានបន្តថា៖ បើគ្មានការសម្របសម្រួលនយោបាយរវាងគណបក្សទាំងពីរ ពាក់ព័ន្ធនិងបញ្ហាផ្លូវច្បាប់នោះទេ គឺមិនអាចទៅរួចនោះទេសម្រាប់លោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ។ ម្យ៉ាងវិញទៀត លោក សម រង្ស៊ី ក៏មិនមែនជាប្រធានគណបក្សសង្រ្គោះជាតិផងដែរក្នុងពេលបច្ចុប្បន្ននេះ៕

 

តុលាការខេត្តកំពង់ឆ្នាំងកាត់ទោសកំបាំងមុខ គ្រូបង្រៀនឈ្មោះ កែមចាន់ឆេន ពីបទបៀតបៀន កេរ្ត៍ខ្មាស់លើសិស្សស្រី៤នាក់ ដាក់ពន្ធនាគារចំនួន៥ឆ្នាំ

ខេត្តកំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំងនៅព្រឹក ទី២០ ខែមិថុនា ឆ្នាំ២០១៧ បានបើកសវនាការមួយជំនុំជំរះលើសំណុំរឿងរបស់លោកគ្រួបង្រៀនម្នាក់ ដែលបានប្រព្រឹត្តអំពើបៀតបៀនកេរ្ត៍ខ្មាស់ លើសិស្សស្រីខ្លួន ចំនួន៤នាក់ ដែលបានកើតឡើង នៅអំឡុង ខែឧសភា ឆ្នាំ២០១៣ នៅសាលាបឋមសិក្សាមួយ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
រហូតដល់ រសៀលថ្ងៃដដែលនេះ ទើបចៅក្រមជំនុំជំរះ សម្រេចក្តីកាត់ទោសកំបាំងមុខគ្រូបង្រៀនខាងលើ អោយជាប់ពន្ធនាគារចំនួន៥ឆ្នាំ និងសងជម្ងឺចិត្តចំនួន១៩លានរៀល។ រឿងនេះឪពុកម្តាយ ក្មេងស្រីរងគ្រោះបានរីករាយនិយាយថា ការកាត់ក្តីនេះជារឿងយុត្តិធម៌បំផុតសម្រាប់ជនរងគ្រោះ។
លោក ខៀវ ឃុយ តំណាងអាណាព្យាបាលសិស្សស្រីទាំង៤នាក់បាន និយាយរឿងដោយសង្ខេបថា៖ នៅអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០១៣ គ្រួបង្រៀនម្នាក់ ឈ្មោះ កែម ចាន់ឆេន បង្ហាត់សិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាមួយក្នុងឃុំស្វាយជ្រុំ បានប្រព្រឹតអំពើបៀតបៀនកេរ្ត៍ខ្មាស់លើសិស្សស្រីម្នាក់ នៅក្នុងថ្នាក់រៀន ខណៈសិស្សទាំងអស់ចេញពីថ្នាក់ទៅធ្វើពលកម្មអស់ ។ ក្រោយមករឿងនេះបានដឹងដល់ឪពុកម្តាយសិស្ស ហើយបានហៅសួរនាំទើបដឹងរឿង និងបានបែកធ្លាយរឿងបន្ថែមថា លោកគ្រួរូបនោះធ្លាប់បានប្រព្រឹត្តបែបនេះមកលើសិស្សស្រីរងគ្រោះជាច្រើនលើករួចមកហើយ មិនត្រឹមតែសិស្សម្នាក់នេះទេ គឺមានសិស្សសរុបដល់ទៅ៤នាក់ ដែលសិស្សស្រីពេលនោះនាងមានអាយុពី១២ទៅ១៣ឆ្នាំ តែបច្ចុប្បន្នពួកនាងមានអាយុពី១៦ទៅ១៧ឆ្នាំអស់ហើយ។ ប៉ុន្តែរឿងគួរសោកស្តាយនោះក្រោយពេលកើតហេតុ សិស្សស្រី៣នាក់បានឈប់រៀនបន្ទាប់មានភាពអៀនខ្មាស់ចំពោះសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ។ - លោក ខៀវ ឃុយ បានបន្តថាៈ ក្រោយពេលកើតហេតុ លោកនិងអាណាព្យាបាលសិស្ស បានដាក់ពាក្យប្តឹង មកតុលាការខេត្តកំពង់ឆ្នាំង និងបន្តដាក់ពាក្យប្តឹងដល់សាលាឧទ្ធរណ៍ ក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអង្គចៅក្រមផងដែរ ទើបក្រោយមកថ្នាក់លើទម្លាក់សំណុំរឿងនេះ មកសាលាបំបូងខេត្ត កំពង់ឆ្នាំងជាអ្នកដោះស្រាយវិញ ។
រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ សាលាដំបូងខេត្តបានបើកសវនាការជំនុំជំរះរឿងក្តីនេះឡើងវិញ ដោយសម្រេចកាត់ទោសកំបាំងមុខលើគ្រូបង្រៀន កែម ចាន់ឆេន ដែលបៀតបៀនកេរ្ត៍ខ្មាស់លើសិស្សរងគ្រោះ ដោយដាក់ពន្ធនាគារយៈពេល៥ឆ្នាំ និងត្រូវសងជម្ងឺចិត្ត លើកុមារីរងគ្រោះធ្ងន់ជាងគេចំនួន១០លានរៀល និងកុមារី៣នាក់ទៀត ម្នាក់ៗ៣លានរៀលផងដែរ ។ លោកបានបញ្ជាក់ថាៈ ការសម្រេចក្តីនេះរបស់តុលាការ គឺមានភាពយុត្តិធម៌បំផុតសម្រាប់ក្មេងស្រីរងគ្រោះទាំង៤នាក់ និងទោះបីជនជាប់ចោទពេលនេះស្ថិតនៅក្រៅឃុំក៍ដោយ លោកនិងមាតាបិតាជនរងគ្រោះជឿជាក់ថា ក្រោយពីសវនាការនេះចប់ តុលាការខេត្តនឹងចេញដីការនាំខ្លួនជនល្មើសជាគ្រួបង្រៀនឈ្មោះ កែម ចាន់ឆេន មកផ្តន្ទាទោសតាមសាលក្រមសម្រេចរបស់តុលាការជាពុំខានឡើយ៕ ( ឈៀង ថារិទ្ធ )

              

តំណាងរាស្រ្តមកពីគណបក្សប្រឆាំងបន្ដទាមទារដោះលែងសមាជិកព្រឹទ្ធសភានិងរដ្ឋសភារបស់ខ្លួន

ភ្នំពេញ៖លោកសុន ឆ័យ តំណាងរាស្រ្តមកពីគណបក្សប្រឆាំងបានស្នើឲ្យពិចារណាលើការបន្ថែមអភ័យឯកសិទ្ធិពិសេស ដល់សមាជិកព្រឹទ្ធសភានិងរដ្ឋសភា ដើម្បី កុំឲ្យមានឩបសគ្គក្នុងការបំពេញតួនាទីបំរើប្រជារាស្ត្រ និងប្រទេសជាតិ។

លោកសុន ឆ័យ ក្រុមតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភា បាន ស្នើឲ្យរដ្ឋសភាពិចារណាដើម្បីបន្ថែមអភ័យឯកសិទ្ធិពិសេស ទៅលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធ្វើឲ្យ សមាជិកព្រឹទ្ធសភា និងអ្នកតំណាងរាស្ត្រ អាចបំពេញការងាររបស់ខ្លួន ដោយមិនមានការភ័យខ្លាច។
លោកបានលើកសំណើនេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ នាព្រឹកថ្ងៃទី២០ មិថុនា នេះ ដែរមានសមាជិកសភាចូលរួមចំនួន១០៨ រូប ដើម្បី អនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខណៈមានសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាមួយចំនួនបានទទួលរងការធ្វើទុក្ខបុកម្នេញ ដូចជា លោកហ៊ុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្សីកំពុងជាប់ពន្ធនាគារ និង លោក អុំ សំអាន សមាជិករដ្ឋសភាមកពីគណបក្សសង្ក្រោះជាតិក៍កុំពុងជាប់ពន្ធនាគារនៅព្រៃសរ ទាំងខ្លួនកំពុងមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ។
លោកបានគូសបញ្ជាក់ថា៖បើទោះបីច្បាប់កំពុងមានជាធរមានក៍ពិតមែន ប៉ុន្តែមិនអាចការពារបុព្វសិទ្ធិរបស់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភាទាំងពីររូបនេះបានឡើយ នៅក្នុងពេលដែលពួកគាត់បានបំពេញតួនាទីរបស់គាត់។លោកចង់ឲ្យមានការពិនិត្យឡើងវិញអំពីលក្ខណៈពិសេសនៃអភ័យឯកសិទ្ធិនេះថាត្រូវបានធានាឲ្យបានពិតប្រាកដនោះ។
ឆ្លើយតបនិងការលើកឡើងនេះ លោក ឈាង វ៉ុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា និងជា សមាជិកសភាមកពីគណៈបក្សប្រជាជនកម្ពុជា បានលើកឡើងថា ៖ការជាប់ពន្ធនាគារ នៃសមាជិកព្រឹទ្ធសភាលោកហ៊ុង សុខហួរ និងសមាជិករដ្ឋសភា លោកអុំសំអាន នេះ ដោយសារតែពួកគាត់ទាំងពីរបានប្រព្រឹត្តកំហុសជាក់ស្តែង ក្នុងករណីដែលពួកគាត់ធ្វើអ្វីៗត្រឹមត្រូវតាមច្បាប់ មិនមានការចាប់ឃុំខ្លួនបែបនេះកើតឡើងឡើយ។
លោកបានគូសបញ្ជាក់ថា៖ ករណីដែលសមាជិកព្រឺទ្ធសភានិងសមជិករដ្ឋសភារបស់គណបក្សប្រឆាំងត្រូវបានជាប់ពន្ធនាគារនេះ ដោយសារបុគ្គលរូបនោះបានប្រើប្រាស់យុទ្ធសាស្ត្រ ប្រកាន់ពូជសាសន៍ ដើម្បីកេងចំណេញនយោបាយ ដោយយកផែនទីក្លែងក្លាយមកប្រើប្រាស់ និងបង្ហោះជាសាធារណៈបង្ករឲ្យប្រជាពលរដ្ឋមានការយល់ខុស ធ្វើឲ្យសង្គមជាតិមានការបែកបាក់ដោយសារតែការរើសអើងជាតិសាសន៍។
លោកបានបន្តថា៖ នៅកម្ពុជាមានច្បាប់គឺទាមទារឲ្យគោរពច្បាប់ មិនត្រឹមតែប្រជាពលរដ្ឋសាមញ្ញនោះទេ គឺទាំង តំណាងរាស្ត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគឺត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា។
លោកក៏បានលើកសំដីររបស់ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាន ទទួលស្គាល់ថា ការប្រើប្រាស់នយោបាយជាតិនិយមជ្រុល ឃោសនាឲ្យចងកំហឹង និងការប្រើវោហារស័ព្ទជេរប្រមាថរើសអើងជាតិសាសន៍ គឺជាការខុសឆ្គងផ្នែកនយោបាយ ដែលបង្កឲ្យមានកំហឹង ពូជសាសន៍ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ មិថុនា នេះសភាបានបើកកិច្ចប្រជុំលើកទី៨ នីតិកាលទី៥ របស់ខ្លួន ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាន១១ ជំពូក ចែកចេញជា៣២មាត្រា ដែលតម្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំសភា ដើម្បីធ្វើការកែសម្រួល លើខ្លឹមសារនិងជំពូក មាត្រានៃច្បាប់នេះ និងបំពេញបន្ថែមលើខ្លឹមសារមាត្រាថ្មីមួយចំនួនទៀតផងដែរ ៕

រដ្ឋាភិបាលប្រកាសរុះរើចៅហ្វាយក្រុងនិងខេត្តខ្លះ

 

ភ្នំពេញ៖ដោយសារចៅហ្វាយក្រុងនិងខេត្តខ្លះដល់អាយុចូលនិវត្ដន៍និងចូលរួមកំនែទំរងដើម្បីប្រសិទ្ឋភាពការងាររដ្ឋាភិបាលបានរុះរើមន្ដ្រីខ្លះក្នុងនោះរួមមាន៖ការតែងតាំងលោកឃួងស្រេងជាអភិបាលរាជធានីភ្នំពេញជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវតែងតាំងតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ។ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃនិង លោក លី ឡេង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទនិង លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត។ព្រះរាជក្រិត្យតែងតាំងមន្ដ្រីខាងលើត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញ។ចំណែកអភិបាលរាជធានី-ខេត្តចំនួន៤រូបដែលផ្លាស់ប្តូរនោះក៏ ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផងដែរ៕

 

លោកឃួងស្រេង(ក្រុងភ្នំពេញ)​​​            លោកលីឡេង(ត្បូូងឃ្មុំ) លោកស្រីមិថុនាភូថង(កោះកុង)​   លោកគួចចំរើន(កំពង់ចាម)

ក្រសួងយុត្ដិធម៌អះអាងថា ប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោត ឆ្នាំ២០១៧នេះ ដោយការយល់ដឹងអំពីសិទ្ធិ សេរីភាព និងការអនុវត្ដច្បាប់បានល្អ

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌បានអះអាងថា ថា ប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ដោយបានយល់ដឹងអំពីសិទ្ធិ សេរីភាព និងការអនុវត្ដ ច្បាប់បានល្អប្រសើរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្ដិមុនៗនោះ។
លោកជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានប្រាប់ក្រុមអ្នក សារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ បានវាយតម្លៃថា បើប្រៀបធៀបការបោះឆ្នោតឆ្នាំ២០១៣ និងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧នេះ សង្កេតឃើញថា មិនសូវជាមានបញ្ហា ឬមាន អំពើហិង្សាអ្វីកើតឡើងនោះទេដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងអំពីព្រំដែន និងការប្រើ ប្រាស់សិទ្ធិសេរីភាព និងការគោរពអនុវត្ដច្បាប់។

លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លង ទៅនេះ ត្រូវបានវាយតម្លៃ និងកោតសរសើរពីភាគីពាក់ព័ន្ធ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និង អន្ដរជាតិថា មានការរៀបចំ និងមានដំណើរល្អមិនមានអំពើហិង្សា ឬមានបញ្ហាប្រឈមអ្វីកើតឡើង ជាធំដុំនោះទេ។ កត្ដាទាំងនេះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងអំពីសិទ្ធិ សេរីភាពរបស់ខ្លួន និងក្របខណ្ឌច្បាប់ ដែលរាជរដ្ឋាភិបាលបានផ្សព្វផ្សាយ និងការអនុវត្ដបានយ៉ាងម៉ឺងម៉ាត់ប្រកបដោយ តម្លាភាព។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់កិច្ចការ ពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលមិញនេះ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោត សរសើរអំពីដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ ២០១៧នេះ បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ដែលកម្ពុជាបានរៀបចំគឺមានភាពល្អប្រសើរជាង ក្នុងការរៀបចំតាំងពីការចាប់ផ្តើម រហូតដល់ចប់ គឺគ្មានអ្នករបួស ឬស្លាប់ ហើយគ្មានការគំរាមកំហែង ណាមួយប៉ះពាល់ដល់ប្រជាពល រដ្ឋដែលជាម្ចាស់ឆ្នោតនោះទេ។
សម្តេចក្រឡាហោមបានអះអាងថា ភាពល្អប្រសើរខាងលើនេះ គឺបានមកពីការត្រៀមរៀបចំ ជាមុនរបស់អាជ្ញាធរមានសមត្ថកិច្ចតាមរយៈការដាក់ចេញនូវវិធានការផ្សេងៗមុនដំណើរការនៃការរៀបចំការបោះឆ្នោតឃុំ សង្កាត់នេះ និងបូករួមជាមួយនឹងការរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដើម្បី ចូលរួមចំណែកការការពារសន្តិសុខនៃការបោះឆ្នោត៕

មន្ដ្រីថៃហាមពលរដ្ឋថៃមិនអោយមកទិញល្ពៅខ្មែរនៅច្រកអានសេះ

ខេត្តព្រះវិហារ៖អាជីវករអ្នកលក់ល្ពៅ ស្វាយ នៅលើច្រកទ្វាអានសេះទឹកដីកម្ពុជា បានសម្តែងការព្រួយបារម្ភ និងមិនសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីភាគីកងទ័ពថៃប្រចាំច្រកទ្វាអានសេះ មិនឲ្យប្រជាជនថៃទាំង អស់ទិញល្ពៅខ្មែរ នាំចូលទៅក្នុងទឹកដីថៃ ដោយយកលេសចោទអាជីវករខ្មែរ ថាល្ពៅមានជាតិគីមី ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅលើច្រកអានសេះព្រំដែនកម្ពុជាថៃ នៅថ្ងៃនេះ អ្នកស្រី អ៊ុង នី ជាអាជីវករលក់ល្ពៅ បានរៀបរាប់ថា​៖ រយៈពេលជិត១សប្តាហ៍ហើយ ដែលភាគីថៃ បានបិទមិនឲ្យអាជីវករខ្មែរនាំចេញល្ពៅទៅលក់ឲ្យឈ្មួញថៃ លើច្រកទ្វាអានសេះ ដោយបាន យកលេសចោទថា ល្ពៅខ្មែរមានជាតិគីមី និងអនុញ្ញាតប្រជាជនថៃទិញបានត្រឹមតែ ល្ពៅ១ផ្លែ ឬ២ផ្លែ តែប៉ុណ្ណោះ តែប្រសិនបើទិញចាប់ពី១០គីឡូ ១០០គីឡូឡើងទៅ ភាគីថៃមិនអនុញ្ញាតឲ្យយកចូលទឹក ដីថៃបានទេ ។

អ្នកស្រីបន្តថា៖ ប្រសិនភាគីថៃនៅតែធ្វើបែបនេះ អាជីវករទាំងអស់នៅលើច្រកទ្វាអានសេះ នឹងបឈ្ឈប់ ការទិញទំនិញ ក៏ដូចជាបន្លែជាច្រើនមុខដែលធ្លាប់ទិញពីមុនមកទៀតហើយ ព្រោះកន្លងទៅ ភាគីថៃ បាននាំបន្លែត្រីសាច់ មកលក់ឲ្យខ្មែរ ទាំងឡានៗ ទាំងរទេះៗ ភាគីខ្មែរ ពុំដែលមានបញ្ហាចោទ ទៅលើភាគីថៃម្តងណាទេ ដោយគិតថា ការផ្តោះប្តូរទំនិញទៅវិញទៅមករវាងអ្នករស់នៅជាប់ព្រំដែនគ្នា តែពេលនេះ ប្រសិនបើពុំមានដំណោះស្រាយពាក់ព័ន្ធ នឹងការ នាំចេញ កសិផលល្ពៅ ស្វាយរបស់ខ្មែរ ទៅលក់ឲ្យឈ្មួញថៃនោះទេនោះ ពួកគាត់នឹងបញ្ឈប់ការទិញទំនិញពីថៃដូចគ្នា ។
ដោយឡែកអ្នកស្រី ឯម ចន្ធី ជាអាជីវករលក់ល្ពៅដូចគ្នា បានសម្តែងការព្រួយបារម្ភចំពោះការ ខាតបង់ថវិកាជាច្រើន ក្នុងការបង្កបង្កើនផលល្ពៅរហូតមកដល់ពេលប្រមូលផល យកមកលក់ឲ្យថៃ បែរ ជាទាហានថៃហាមឃាត់មិនឲ្យប្រជាជនថៃទិញយកទៅប្រទេសថៃនោះទេ ។

អ្នកបានបញ្ជាក់ទៀតថា ៖"ឈ្មួញថៃ បានទំនាក់ទំនងបញ្ជាទិញពីអ្នកស្រីជាច្រើនរយគីឡូក្នុងម្នាក់ៗ ប៉ុន្តែទាហាន និងតម្រួតថៃ មិនអនុញ្ញាតឲ្យប្រជាជន ក៏ដូចជាឈ្មួញថៃ នាំចូលទៅក្នុងទឹកដីថៃនោះទេ "។
ប្រជាជនថៃម្នាក់ដែលមកទិញល្ពៅនៅលើផ្សារច្រកអានសេះទឹកដីកម្ពុជា បាននិយាយថា គាត់ ទិញល្ពៅប្រមាណ ១០ ទៅ២០គីឡូតែប៉ុណ្ណោះ បំណងយកទៅក្នុងស្រុករបស់ខ្លួនដើម្បីទុកធ្វើម្ហូបអាហារ តែ នៅពេលដែលគាត់យួរចូលតាមច្រកទ្វាព្រំដែន បែរជាទាហានថៃ បញ្ជាមិនឲ្យយកចូលនោះទេ ដោយមិន ដឹងមូលហេតុ ហើយក៏ សម្រេចចិត្តមកប្តូរយកប្រាក់ពីអាជីវករខ្មែរវិញ ។
រីឯអាជីវករម្នាក់ទៀតឈ្មោះ នូ សុផុន ជាអ្នកនាំស្វាយទៅលក់នៅក្នុងទឹកដីថៃ បានសំណូមពរ ថា ប្រសិនណាបើផលិតផលកសិកម្មរបស់ប្រទេសថៃ ហូរចូលមកទឹកដីខ្មែរបាន ធ្វើឲ្យណាឲ្យផលិតផលរបស់ ខ្មែរ បាននាំចេញទៅក្នុងទឹកដីថៃដូចគ្នា ។ លោកបន្តថា ៖"នៅក្នុងរដូវនេះ កសិករខ្មែរកំពុងតែ ដល់រដូវ នាំ ចេញល្ពៅស្វាយ តែបែរជាថៃមិនឲ្យនាំចេញ មួយវិញទៀត គ្រាប់ពូជល្ពៅដែលកសិករដាំ សុទ្ធតែយកមក ពីទឹកដីថៃទាំងអស់ តែពេលដាំដុះបានផល បែរជាយកទៅលក់ឲ្យថៃមិនអនុញ្ញាតឲ្យចូល ធ្វើឲ្យអាជីវករ ខ្មែរ ខាតបង់ថវិកា ដោយឡែកកសិផលនឹង រលួយអស់ឆាប់ៗ ប្រសិនបើពុំបាននាំចេញ "។


ជាមួយគ្នានេះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអះអាងថា ៖"ទម្លាប់របស់ទាហាន ថៃតែងតែបង្កឡើងដោយបិទមិនឲ្យអាជីវករខ្មែរនាំកសិផលចូលតាមច្រកទ្វាអានសេះនេះជាច្រើន លើក ច្រើនសារមកហើយ ដោយបានប្រើលេសថា កសិផលខ្មែរផ្ទុកដោយជាតិគីមី ដែលកន្លងទៅ។

អាជ្ញាធរតែង តែបានធ្វើការដោះស្រាយជាច្រើនដងទទួលបានលទ្ធផល និងមានការព្រមព្រៀងគ្នារួចមកហើយ ក្នុង ការបង្កើនទំនាក់ទំនង ការផ្តោះប្តូរទំនិញគ្នារវាងប្រជាជនទាំងពីរភាគីកម្ពុជាថៃ ប៉ុន្តែពេលនេះ ភាគីថៃ បានចាប់ផ្តើមចោទអាជីវករខ្មែរម្តងទៀត ។

លោកបញ្ជាក់ថា៖ អាជ្ញាធរជាប់ព្រំដែនទាំងពីរភាគី នឹង ណាត់ជួបចរចារគ្នា រកដំណោះស្រាយណាមួយសមស្រប ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរភាគី ។
សូមបញ្ជាក់ថា ការនាំចេញកសិផលរបស់អាជីវករខ្មែរនៅលើច្រកទ្វាអានសេះ មានដូចជា ល្ពៅ ស្វាយ ផ្សិត ពង្រ ចុងផ្តៅ និងបន្លែព្រៃផ្សេងៗ។ ដោយឡែក ភាគីថៃ បាននាំចូលទំនិញ មកទឹកដីកម្ពុជា មានដូចជា មាន់ ទា បន្លែគ្រប់មុខ និងរបស់របរប្រើប្រាស់មួយចំនួន

រដ្ឋាភិបាលកម្ពុជាបានរៀបគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បិឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ភ្នំពេញ៖កម្ពុជាបានរៀបឲ្យមានគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០១៧-​២០២៥ ដើម្បិឆ្លើយតបនឹងតម្រូវការទីផ្សារការងារដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពដូចដែលបានរំលេចឡើងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។

គណរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តរួចហើនីវសេចក្តីព្រៀងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នៅក្នុងកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍នាព្រឹកថ្ងៃសុក្រទី១៦ មិថុនា នេះ ដើម្បិ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងជំរុញការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។
គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ដោយ កំណត់ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តឲ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សមត្ថភាព និងជំនាញឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច នាពេលបច្ចុប្បន្ន និងអនាគត។
គោលនយោបាយជាតិនេះមានគោលបំណងធំៗទាំង៤ រួមមាន (១)ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស (២)បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមធម៌សម្រាប់ បង្កើតការងារ (៣)លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង(៤)លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

គួរបញ្ជាក់ថា ក្នុងពេលកន្លងមកដើម្បីជំរុញការអភិវឌ្ឍវិស័យការងារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិធំៗមួយចំនួន ក្នុងនោះរួមមានគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ វិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់របស់កម្លាំងពលកម្មដែលប្រកួតប្រជែងប្រសើរជាងមុនជាមួយបណ្តាប្រទេសក្នុងតំបន់។ ដើម្បីរួមចំណែក ក្នុងការសម្រចគោលដៅរបស់គោលនយោបាយជាតិធំៗ ដែលដាក់ចេញខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាង «
ជាមួយគ្នានេះ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់ ក៍បានអនុម៍តផងដែរ។សូមបញ្ជាក់ថាកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ គណៈកម្មការអន្តរក្រសួងដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ត្រូវបាន បង្កើតឡើង តាមរយៈសេចក្តីសម្រេចលេខ ៣៥សស ដែលមានសមាសភាព៨ក្រសួង បន្ទាប់មកនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០ បានចេញសេចក្តីសម្រេចបន្ថែមសមាសភាព៣ ក្រសួងទៀត។
អនុលោមតាមមាត្រា៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ហៅកាត់ថា គ.ត.ផ.ថ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាលមានបន្ថែមក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈអភិបាលរាជធានី ខេត្តទាំង២៥ផងដែរ ដើម្បីជំរុញឲ្យការងារត្រួតពិនិត្យថ្នាំជក់កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួត ពិនិត្យផលិតផលថ្នាំជក់មាន៦ជំពូក និង១៤មាត្រា។ រីឯ បញ្ហាផ្សេងៗ ក៍ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តបញ្ជូនមាន «កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប» ទៅសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ៕

ក្នុង៦ខែដើមឆ្នាំ២០១៧នេះមានករណីមនុស្សស្លាប់៧០នាក់និងរបួស២២២នាក់ដោយសារគ្រោះថ្នាកចរាចរណ៍នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងចំនួន១១៥លើកក្នុងឆមាសទី១ឆ្នាំ២០១៧បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧០នាក់និងរបួស២២២នាក់ បើធៀបនិងឆមាសទី១ឆ្នាំ២០១៦ មានតែចំនួន១០៥លើកបណ្តាលឲ្យមនុស្សស្លាប់ចំនួន៦៣នាក់និងបង្កឲ្យរបួស១៩៤នាក់។

មន្ដ្រីចរាចរណ៍ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំបានឲ្យដឹងថា៖គិតមកដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៧ក្នុងឆមាសទី១នេះមានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏បានកើតឡើងចំនួន១១៥លើក បានបណ្តាលឲ្យមនុស្សស្លាប់ចំនួណ៧០នាក់ក្នុងស្រី១៦នាក់និងអ្នករងរបួសចំនួ២២២នាក់ស្រី៤៦នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០០នាក់ស្រី១៥នាក់ និងរបួសស្រាល៥២នាក់ ស្រី១៥នាក់ តែបើប្រឿបធៀបនិងរយៈពេលដូចគ្នាមានការកើនឡើង ខណៈដែលនៅឆមាសទី១ឆ្នាំ២០១៦ មានត្រឹមតែ១០៥លើក បណ្តាលមនុស្សស្លាប់៦៣នាក់ ស្រី១៣នាក់និងអ្នករបួសចំនួន១៩៤ន ក្នុងរបួសធ្ងន់៩២នាក់ ស្រី២៧នាក់និងរបួសស្រាល៣៩នាក់ ស្រី៧នាក់។
លោកវរៈសេនីយឯក រុំ សុវិជ្ជា ប្រធានការិយាល័យចរាចរណ៏ផ្លូវគោកខេត្តកមពង់ធំ បានឲ្យដឹងថា៖មូលហេតុគ្រោះថ្នាកខាងលើនេះគឺបណ្តាលមកពីកក្តាមនុស្សចំនួន៩៥% និងការធ្វេសប្រហែស (បទឆ្វេង បទស្តាំ ឆ្លងកាត់ផ្លូវ) ៤២លើក ស្មើនិង៣៤% បើកបរមានល្បឿនលឿន២០លើកស្ម១៧%បើកបរមិនប្រកាន់ស្តាំ១៩លើកស្មើ១៥%បើកបរក្នុងស្ថានភាពស្រវឹង៨លើក ស្មើ៧% បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៦លើក ស្មើ៥% ងងុយដេក១លើក១%កក្តាផ្លូវ៣%(ផ្លូវកំពុងធ្វើ) និងកក្តាយាន២%យានកែច្នៃគ្មានប្រព័ន្ធភ្លើងប្រព័ន្ធហ្វ្រាំងត្រឹមត្រូវ។
គ្រោះថ្នាក់ទាំងនេះបានបណ្តាលអោយខូចខាតមធ្យាបាយចំនួន១៩២គ្រឿងលើ១៥៩គ្រឿងកើនឡើង៣៣គ្រឿស្មើ២០%ក្នុងនោះម៉ូតូ៩៦គ្រឿង រថយន្តធន់ធំចំនួន២២គ្រឿង រថយន្តធន់ស្រាល៥៣គ្រឿង កង់៤គ្រឿង និងយានផ្សេងៗចំនួន១៧គ្រឿង ភាគច្រើននៃជនរងគ្រោះជាអ្នកធ្វើដំណើរ ដោយទោចក្រយានយន្តនិងអ្នករួមដំណើរ គ្រោះថ្នាក់សរុបចំនួន១៥១នាក់ អត់ពាក់សុវត្ថិភាព១១៥នាក់ ស្មើ៧៦% ដែលស្លាប់ពីអាយុ១ឆ្នាំដល់១៧ឆ្នាំចំនួន៧នាក់ចាប់ពី១៨ឆ្នាំឡើងទៅចំនួន៦៣នាក់។
ក្នុងអ្នកជិះម៉ូតូ៤២នាក់អ្នកដើ១០នាក់ អ្នកជិះកង់៣នាក់អ្នករថយន្ត១គ្រឿងអ្នករួមដំណើតាមរថយន្ត៤នាក់កម្មករ២៣នាក់ កសិករ២៣នាក់អ្នកជំនួញ៧នាក់កុមារ៤នាក់ គ្រូបង្ថៀន១នាក់ សិស្ស១០នាក់ ជនបរទេស១នាក់ទាហ៊ាន១នាក់។ករណីនេះសមត្ថកិច្ចជំនាញកំពុងតែបន្ថែមការរឹតបន្តឹងដើម្បីបន្តការអនុវត្តច្បាប់បន្ថែមទៀត៕

ប្រមខុរដ្ឋាភិបាលផ្ដល់ថវិកា១ពាន់ដុល្លារដល់កីឡាករកម្ពុជាម្នាក់ក្រោយឈ្នះក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន

ភ្នំពេញ៖តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានប្រកាសថា៖”ខ្ញុំសូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានប្រកួតឈ្នះក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន (Afghanistan) ក្នុងលទ្ធផល (កម្ពុជាឈ្នះ 01 -អាហ្វហ្គានីស្ថាន 00 ) នៅក្នុងការ ប្រកួតបាល់ទាត់ជម្រុះជើងឯកអាស៊ីឆ្នាំ២០១៩ (AFC Asian Cup UAE 2019) Cambodia Vs Afghanistan នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ។
ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជាដែលបានខិតខំលេងបានយ៉ាងល្អ។ ខ្ញុំសូមឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាជម្រើសជាតិកម្ពុជា រួមទាំងគ្រូបង្វឹកនូវថវិកាម្នាក់$1,000 (មួយពាន់ដុល្លារ)។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នឹងផ្តល់នូវថវិកានេះជូនដល់ក្មួយៗ ក្រុមកីឡាករទាំងអស់៕

លោកកឹមសុខា៖”គណបក្សសង្គ្រោះជាតិនឹងកើនសមាជិកព្រឹទ្ឋសភាច្រើន​ជាង២ដង”

ភ្នំពេញ៖លោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា៖តាមលទ្ធផលបណ្ដោះអាសន្នក្រៅផ្លូវការនៃការបោះឆ្នោតឆ្នាំ២០១៧នេះ បានបង្ហាញថាគណបក្សសង្គ្រោះជាតិ កើនចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រមាណជា៥០០០រូប គឺជិតពាក់កណ្ដាល ក្នុងចំណោមចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ក្នុងប្រទេសកម្ពុជា។លោកថ្លែងនៅក្នុង វេទិកា ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តសៀមរាបកាលពីម្សិលមិញ។
លោកបន្ដថា៖បើយោងតាមកំណើននេះ គឺអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិ មានចំនួនសមាជិកព្រឹទ្ធសភាកើនឡើងជាង២ដង នៃចំនួនសមាជិកព្រឹទ្ធសភា ដែលយើងមានបច្ចុប្បន្ន។ បន្ទាប់មក គណបក្សសង្គ្រោះជាតិ អាចនឹងកាន់កាប់ជា ប្រធានក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ជាច្រើនផងដែរ។ នេះជាធនធានដ៏មានសក្ដានុពលរបស់គណបក្សសង្គ្រោះជាតិ៕គណបក្សប្រឆាំងមានសមាជិកព្រឹទ្ឋសភាចំនួន១១រូបក្នុងចំណោមសមាជិក៦១រូប។តាមច្បាប់សមាជិកព្រឹទ្ឋសភា២រូបតែងតាំងដោយព្រះមហាក្សត្រនិង២រូបតែងតាំងដោយរដ្ឋសភា៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

ព័ត៌មានជាតិ​ពេល​យប់​


នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

នយោបាយ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2