vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សត្វដំរីញីមួយក្បាលងាប់ដោយសារធ្លាក់រណ្តៅមួយកន្លែងនៅស្រុកស្នួល

ខេត្តក្រចេះ៖ដំរីញីមួយក្បាលដែលជាមធ្យោបាយដើម្បីជិះដើរលក់ថ្នាំបុរាណ បានរអិលផុងជើងធ្លាក់ចូលរណ្តៅចាស់មួយកន្លែង​បណ្តាលឲ្យងាប់ ខណៈសត្វដំរីនេះបានដើរទៅរកផឹកទឹកនៅចំណុចខាងក្រោយបរិវេណវត្តមួយកន្លែង នៅស្រុកស្នួល ។នគរបាលស្រុកស្នួសបានឲ្យដឹងថា៖ ករណីសត្វដំរីញីធ្លាក់រណ្តៅបណ្តាលឲ្យងាប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែមិថុនា នៅចំណុចវត្តផ្សារស្នួល ស្ថិតក្នុងភូមិក្បាលស្នួល ឃុំ ស្រុកស្នួល បន្ទាប់ពីម្ចាស់គេបាននាំយកមកពីខេត្តមណ្ឌលគីរី ដើម្បីជិះដើរលក់ថ្នាំបុរាណ ។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបញ្ចាក់ថា៖ដំរីមួយក្បាលនេះពេលធ្វើដំណើរមកដល់ទីប្រជុំជនស្រុកស្នួល ត្រូវបានម្ចាស់ឈប់សំរាកនៅក្នុងវត្តចំនួន២ថ្ងៃ ដោយយកសត្វដំរីនេះមកចងស្នាក់នៅក្នុងបរិវេណវត្តផ្សារស្នួល លុះដល់រសៀលថ្ងៃកើតហេតុ ម្ចាស់ក៏បាននាំសត្វដំរីដើរទៅរកផឹកទឹកពេលមេឃកំពុងមានភ្លៀងផងនោះ ស្រាប់តែដល់ចំណុចខាងលើដំរីក៏បានរអិលជើងធ្លាក់ចូលក្នុងរណ្ទៅចាស់មួយកន្លែងដែលគេដាក់ឈើគ្របពីលើ និងបានទុកចោលអស់រយៈពេលជាយូរមកហើយនោះ រួចក៏ផុងជាប់ខ្លួនងើមចេញមិនរួច ។ បន្ទាប់មកម្ចាស់ដំរីបានហៅរថយន្តមកស្ទួចយកមកដាក់ខាងលើបានមួយសន្ទុះក្រោយមកដំរីនេះក៏ងាប់តែម្តង ។

តាបប្រភពពព័ត៌មានបានឲ្យដឹងថា៖ដំរីញីមួយក្បាលនេះគឺត្រូវបានអ្នកកាសែតម្នាក់ប្រចាំនៅខេត្តមណ្ឌលគីរី បានជួលពីម្ចាស់ដំរីជាជនជាតិដើមភាកតិចម្នាក់ ដែលរស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីយកមកធ្វើជាមធ្យោបាយដើរលក់ថ្នាំបុរាណទៅតាមបណ្តាខេត្តមួយចំនួន ។

លោកអធិការបានបញ្ជាក់ទៀតថា៖ សាកសពសត្វដំរីញីមួយក្បាលនេះត្រូវបានម្ចាស់របស់គេ ជួលរថយន្តស្ទួចមកស្ទួចដាក់លើរថយន្តធំដឹកទៅខេត្តមណ្ឌលគីរីវិញ នៅព្រឹកថ្ងៃទី២២ មិថុនានេះ ដើម្បីយកទៅធ្វើពិធីបុណ្យ និងសែនព្រេនទៅតាមប្រពៃណី ទំនៀម ទំលាប់បងប្អូនជនជាតិដើមភាគតិច នៅស្រុកកំណើតរបស់គេវិញ ។(គឹម ឧត្តម)

 

មន្ដ្រីរកឃើញបង្គារមានសារធាតុគីមីនាំចូលពីប្រទេសវៀតណាម

ខេត្តកំពតៈ បង្គារនាំចូលមកពីប្រទេសវៀតណាមជាង៤០០គីឡូក្រាមដែលគេចាក់បញ្ចូលសារធាតុ គីមីត្រូវសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិព្រែកចាកឃាត់ចាប់បានកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឱ្យដឹងថា៖ ដោយមានការសង្ស័យ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចចម្រុះបានឃាត់ទុកនូវរថយន្តមួយគ្រឿងដែលដឹកបង្គា មឹក និងក្តាមថ្មមក ពីប្រទេសវៀតណាម ខណៈរថយន្តនោះមកដល់ចំណុចមុខស្នាក់ការសង្កាត់រដ្ឋបាលជលផល និងមុខ ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

នៅ ព្រឹកព្រលឹម សមត្ថកិច្ចបានរើទំនិញទាំងនោះចេញក៏ឃើញមាន បង្គាទម្ងន់៤២០គីឡូក្រាម មឹកទម្ងន់ ៣០០គីឡូក្រាម និងក្តាមថ្មរស់១០គីឡូក្រាម។

លោកនាយខណ្ឌបានបន្តថា តាមរយៈកាធ្វើពិសោធន៍រកឃើញថា បង្គាទាំងនោះមានផ្ទុកសារធាតុគីមីប្រភេទកាបុកស៊ីលមេទីល​សែ​លុយ​ឡូស​(CMC) ដែល គេចាក់បញ្ចូលដើម្បីកើនទម្ងន់។ សារធាតុនេះអាចបង្កើនទម្ងន់រហូតដល់២០ភាគរយ និងបង្កគ្រោះថ្នាក់ ចំពោះអ្នកបរិភោគផងដែរ។ ដោយឡែកមឹកទម្ងន់៣០០គីឡូក្រាមនោះ មិនមានផ្ទុកសារធាតុគីមីទេ តែ ការដឹកជញ្ជូនមុខទំនិញប្រភេទនេះមិនមានច្បាប់អនុញ្ញាត ទើបសមត្ថកិច្ចសម្រេចផាកពិន័យ។

លោក ស សូរិន បញ្ជាក់ថា ផ្អែកតាមការសម្រេចរបស់លោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពត បង្គាដែលផ្ទុកសារធាតុគីមីនេះ មន្ត្រីជំនាញបានដុតកម្ទេចចោលនៅព្រឹកថ្ងៃដដែលនោះហើយ។សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ម្ចាស់ទំនិញខាងលើឈ្មោះ មាស សិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត៕

កសិករដាំ ដំណាំសណ្តែកបាយខេត្តមណ្ឌលគិរី ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ចុះ

ខេត្តមណ្ឌលគិរី ៖ កសិករដាំ ដំណាំសណ្តែកបាយ នៅទូទាំង ខេត្តមណ្ឌលគិរីកំពុងតែព្រួយបារម្ភ និង ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ ចុះចំពេលដល់រដូវប្រមូលផល ក្នុង នោះកសិករមួយចំនួនបានបង្ខំចិត្តលក់ទាំងមិនរួចថ្លៃដើម ដើម្បីសងបំណុល ដែលខ្ចី គេ មក ចំណាយ តាំងពី ដើមដៃ មក ។ ម្យ៉ាងទៀត ការ ប្រមូល ផល ឆ្នាំ នេះ បើ ធៀប នឹង ឆ្នាំ មុន ទិន្នផល ធ្លាក់ ចុះ ជា ហេតុ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ជីវភាព រស់នៅ របស់ ពួក គាត់ ។
លោក រឿង សាលី កសិករ ដាំ ដំណាំ សណ្តែកបាយ នៅ ភូមិ មេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឆ្នាំនេះ ភ្លៀង ធ្លាក់ជាប់ ៗ គ្នា ចំ ពេល ដែល កំពុង ប្រមូល ផល ធ្វើ ឲ្យ ពួក គាត់ ជួប ការ លំបាក ក្នុង ការ ហាល សណ្តែក ឲ្យ ស្ងួត ខណៈ តម្លៃ លើ ទីផ្សារ បច្ចុប្បន្ន ក្នុង ១ គីឡូក្រាម ថ្លៃ តែ ២៧០០រៀល ប៉ុណ្ណោះ បើ ធៀប នឹង ឆ្នាំ មុន មាន តម្លៃ ពី ៣៥០០ រៀល ទៅ៣៨០០ រៀល ក្នុង ១ គីឡូក្រាម។គាត់ថា តម្លៃ ២៧០០រៀលពេល នេះ គឺ ស្ទើរតែ មិន រួច ដើម ទេ ។ លោក និយាយ ថា ៖ « បើ គិត ទៅ លើ ការ ថែទាំ និង ជួល កម្មករ បេះ វិញ គឺ មិន អាច សល់ លុយ ចំណេញ ពី ការ លក់ សណ្តែកបាយ ទៅ ឲ្យ ឈ្មួញ នោះ ទេ ។ អ្នកខ្លះ លក់ ទៅ ចំណេញ តិច អ្នកខ្លះ ទៀត មិន រួច ថ្លៃដើម រីឯ អ្នកខ្លះ លក់ ទៅ បាន រួចខ្លួន » ។
ជុំវិញ បញ្ហា នេះ ប្រធានការិយាល័យអភិវឌ្ឍន៍ពានិជកម្ម នៃ មន្ទីរ ពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី លោក ស៊ឹង អុក បានឲ្យដឹង ថា បច្ចុប្បន្ន នេះ ទីផ្សារ សណ្តែកបាយ ពិតជា មានការ ធ្លាក់ ថ្លៃ ជាង ឆ្នាំ មុន ប្រាកដ មែន ដោយសារ តែ កសិករ ខ្លះ បាន លក់ សណ្តែក ដោយ បង្ខំ ។ អ្នកខ្លះ លក់ សណ្តែក ហាល មិន ស្ងួត ល្អ ដែល ធ្វើ ឲ្យ តម្លៃ ធ្លាក់ ទៅ តាម ហ្នឹង ។ លោក បញ្ជាក់ ថា ៖ កសិផល សណ្តែកបាយ ទាំង អស់នេះ ភាគច្រើន នាំ ចេញ ទៅ បណ្ដាលខេត្តមួយចំនួននៅក្នុងប្រទេសយើង និងនាំចេញ ប្រទេសជិតខាង គិត មក ដល់ ពេល នេះ តម្លៃ សណ្តែក ឈ្មួញទទួលទិញចាប់ពី ២៤០០ រៀល ទៅ ២៨០០ រៀល ។
លោក សុង ឃាង ប្រធាន មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន លើក ឡើង ថា ឆ្នាំ នេះ ទិន្នផល សណ្តែកបាយ របស់កសិករ បានល្អប្រសើរ ប៉ុន្តែចំពោះតម្លៃលោកទទួលស្គាល់ថាមានការធ្លាក់ចុះបន្តិច។
តាម របាយការណ៍ របស់ មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន ឲ្យ ដឹង ថា ផ្ទៃដី ដាំ ដុះ ដំណាំ សណ្តែកបាយ របស់ កសិករ នៅ ខេត្ត ក្នុង ឆ្នាំ ២០១៧ នេះ មាន ចំនួន ៣៥០០ ហិកតា បើ ធៀប នឹង ឆ្នាំ ២០១៦មាន ផ្ទៃដី ប្រហាក់ប្រហែលគ្នា លោកបញ្ជាក់ថា ក្នុងចំណោមស្រុក-ក្រុងទាំង៥នៅខេត្តមណ្ឌលគិរី មានតែស្រុកពេជ្រាដា និង ស្រុកកែវសីមាទេដែលមានផ្ទៃដីដាំសណ្ដែកបាយច្រើនជាងគេ។ រីឯ ការ បំផ្លាញ ចម្ការ សណ្តែកបាយ ដោយ សត្វ ដង្កូវ ហ្វូង ឬសត្វល្អិតចង្រៃពុំមានទេនៅឆ្នាំនេះ ៕

ក្នុងរយៈពេល៥ខែមានទេសចរចំនួនជាង២សែននាក់ចូលតាមច្រកអន្ដរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្ញៀវអន្តរជាតិចូលមកកម្ពុជារយៈពេល៥ខែឆ្នាំ២០១៧មានចំនួន​២៥​៣.៣៥៣នាក់កើនជាងឆ្នាំ២០១៦មានចំនួន៣៧,១៩%។នេះបើតាមមន្ដ្រីបានអោយដឹងនៅថ្ងៃនេះ។​

លោក ជុង ឡឹម ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ភ្ញៀវអន្តរជាតិដែលចេញពីប្រទេសថៃចូលមកកម្ពុជា​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេល៥ខែក្នុងឆ្នាំ២០១៧នេះមានសរុបចំនួន២៥៣.៣៥៣នាក់ហើយភ្ញៀវដែលមានចំណាត់ថ្នាក់ខ្ពស់មាន១.ភ្ញៀវជនជាតិថៃចំនួន៣៥.៥០៦នាក់២.ភ្ញៀវជនជាតិរ៉ូស្សីមានចំនួន១៦.៦១៥នាក់ ៣.ភ្ញៀវជន​ជាតិអង់គ្លេសមានចំនួន៦.៧៧៦នាក់បើប្រៀបធៀប៥ខែឆ្នាំ២០១៦មានចំនួន១៦៤.២៦០នាក់ឆ្នាំ២០១៧ភ្ញៀវអន្តរជាតិកើនឡើងដល់៣៧,១៩%។
លោកបានបញ្ជាក់ថា៖ភ្ញៀវទេសអន្តរជាតិនៅខែឧសភាឆ្នាំ២០១៧នេះមានចំនួន៣៧.០៧០នាក់ បើប្រៀបធៀបខែមេសាឆ្នាំ​២០១៧មានចំនួន៤១.០៩៦នាក់គឺមានការថយចុះ៩,៨០%រហូតដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នេះភ្ញៀវអន្តរជាតិចេញពីប្រ​ទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត១ថ្ងៃមានប្រមាណជាង១.០០០នាក់។
លោក ជុង ឡឹម បានបញ្ជាក់ថា៖ភ្ញៀវអន្តរជាតដែលចូលមកកម្ពុជាគឺទឹសដៅទៅប្រាសាទអអង្គវត្តខេត្តសៀមរាមហើយបន្តទៅតាមបណ្តាខេត្តដែលមានតំបន់ដែលមានប្រាសាទបូរាណដូចខេត្តបន្ទាយមានជ័យមានប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ពស្ថិតក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកនិងតំបន់រម្មណីយ៍ដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុក៕(ប៊ុន ធឿន)

 

 

ចុងដៃស្វាយកែវល្មៀតហក់ឡើងថ្លៃវិញគួរសមធ្វើឱ្យម្ចាស់ចំការសប្បាយចិត្ត

ខេត្ដកណ្ដាល:កាលពីដើមរដូវស្វាយបានថ្លៃ លុះពាក់កណ្តាលដៃធ្លាក់ចុះហៅលែងលឺធ្វើឱ្យក សិករយំលែងចេញ ប៉ុន្តែ បានស្ទុះថ្លៃឡើងវិញនៅចុងរដូវធ្វើឱ្យម្ចាស់ចំការមានទឹកមាត់លេបវិញ៖ម្ចាស់ចំការស្វាយម្នាក់ឈ្មោះ ទោ ប៊ុនថា រស់នៅភូមិលេខ៥ ឃុំត្រើយស្លា ស្រុកស្អា ង ខេត្តកណ្តាល បានប្រាប់ដែរថា តម្លៃស្វាយកាលពីដើមដៃ គឺប្រហាក់ប្រហែលទៅហ្នឹងកាលពីឆ្នាំកន្លងទៅដែរ ប៉ុន្តែ ស្វាយបានធ្លាក់ថ្លៃយ៉ាងខ្លាំងកាលពីពាក់កណ្តាលដៃ បន្ទាប់ពីខាងវៀតណាមលែងឱ្យស្វាយខ្មែរចូល និងអនុញ្ញាតឱ្យចូលមានកំណត់ ដោយលែងឱ្យដឹកឡានចូល ឱ្យតែដឹកត្រឹមម៉ូតូចូល។

អ្នកស្រីបានបន្តថា ប៉ុន្តែ ពេលនេះស្វាយគឺចាប់មានហាងឆេងគ្រាន់បើបន្តិចវិញ ហើយឈ្មួញវៀតណាមបានចុះមកទិញដល់ចំការតែម្តង និងថែមទាំងបេះដឹកជញ្ជូនដោយខ្លួនឯងទៀត ម្ចាស់ចាំតែថ្លឹងនិងគិតប្រាក់តែប៉ុណ្ណោះ។ ម្ចាស់ចំការរូបនេះ បានប្រាប់ថា ស្វាយគឹគេបែងចែកជា៣ប្រភេទ ដែលកាលពីដើមដៃ អាលេខ១ក្នុង១គីឡូក្រាមតម្លៃ១៨០០រៀល លេខ២ក្នុង១​គីឡូ​ក្រាម១២០០ទៅ១៣០០រៀល និងប្រភេទលេ ខ៣បាន៨០០រៀលក្នុង១គីឡូក្រាម ហើយជាង៩០ភាគរយដែលត្រូវបាននាំទៅលក់នៅប្រទេសវៀតណាម។

លុះពាក់កណ្តាលដៃស្វាយ ធ្លាក់ថ្លៃហៅលែងលឺ១គីឡូក្រាមត្រឹមតែជាង២០០ទៅ៤០០រៀលប៉ុណ្ណោះ ហើយបេះយកទៅលក់ខ្លួនឯងទៀត ធ្វើឱ្យអ្នកដាំយំលែងចេញ ប៉ុន្តែ មកដល់ចុងដៃនេះ បានគ្រាន់បើបន្តិចវិញដោយអាលេខ​១ក្នុង១គីឡូ​ក្រាម​១២០០ទៅ១៣០០រៀល និងអាលេខ២បាន៦០០រៀលដែរ។
អ្នកស្រីក៏បានបន្ថែមដែរថា គាត់មានចំការស្វាយចំនួន២ ហើយកាលពីឆ្នាំកន្លងមកសល់បាន៦ទៅ៧ពាន់ ដុល្លារដែរក្នុង១ឆ្នាំ ប៉ុន្តែ ឆ្នាំនេះមិនបានដូចឆ្នាំមុនទេ ហើយបើកុំតែចុងដៃនេះឡើងថ្លៃបានប៉ុណ្ណោះវិញនោះ កុំអីវីរវ័រធំមិនខានឡើយ។ ម្ចាស់ចំការដដែលក៏បា នប្រាប់ដែរថា ស្វាយកែវល្មៀតត្រូវចំណាយចាប់តាំងពីដាំរហូតដល់បានផលត្រូវប្រើរយៈពេល៣ឆ្នាំ ចំណែកឯការដាំវិញ គឺត្រូវជីករណ្តៅដាំឃ្លាតពីគ្នាចម្ងាយពី៦ទៅ៧ម៉ែត្រ និងដាក់ជីលាមកគោបន្តិច ហើយបើខែប្រាំង១ខែទៅ២ខែ ទើបបូមទឹកស្រោចម្តង។

ចំពោះការបាញ់ថ្នាំវិញនោះ គឺមិនមែនបាញ់បង្ខំឱ្យផ្លែនោះទេ គឺបាញ់ដើម្បីសម្លាប់សត្វល្អិត ដង្កូវឌួង និងឱ្យកាន់ផ្កានៅពេលមានភ្លៀងប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ គេនិយមច្រកផ្លែស្វាយក្នុងថង់ក្រដាស់ដើម្បីឱ្យផ្លែវាសល្អ ព្រោះបើសល្អលក់បានតម្លៃថ្លៃ និងអាចការពារកុំឱ្យសត្វល្អិតទិចថែមទៀតផង ហើយបើយើងថែវាល្អក្នុង១ឆ្នាំអាចទទួលផលបានដល់ទៅ៣លើកឯ​ណោះ។
ចំណែកឯស្ត្រីជនជាតិវៀតណាមដែលជាឈ្មួញចូលមកទិញស្វាយម្នាក់ ក្នុងចំណោ មឈ្មួញដ៏ទៃទៀត បានប្រាប់ដែរថា ទើបតែជាង២០ថ្ងៃមកនេះទេ ដែលខាងវៀតណាមអនុ ញ្ញាតឱ្យស្វាយខ្មែរចូល ដោយអនុញ្ញាតឱ្យដឹកឡានចូល ទើបស្វាយបានថ្លៃឡើងវិញនេះ។

កាលពីមុន គេមិនឱ្យចូលដោយប្រាប់ថា ស្វាយខ្មែរមិនទាន់បានចុះបញ្ជីរការត្រឹមត្រូវ ក្រោ យមកអោយចូលដែរ តែកំណត់ឱ្យដឹកតែតាមម៉ូតូប៉ុណ្ណោះ ជាហេតុធ្វើឱ្យស្វាយចុះថ្លៃ តែឥ ឡូវវៀតណាមអនុញ្ញតវិញហើយ ទើបអ្នកស្រីចូលមកទិញវិញ ដោយក្នុង១ថ្ងៃអាចប្រមូលទិ ញបានប្រមាណ៣០តោនដែរ ព្រោះតែស្វាយជិតអស់ហើយដែរ និង១គីឡូក្រាមអា​លេខ​១តម្លៃ១៣០០រៀល និងអាលេ២ថ្លៃ៦០០រៀល និងដឹកចេញតាមច្រកចក្រីខេត្តព្រៃវែង។ដែលក្នុង១ថ្ងៃៗ អ្នកស្រី ត្រូវចំណាយលុយជាង២លានរៀល ទៅលើកម្មករបេះស្វាយ និងដឹកជ ញ្ជូនឡើងពីចំការ ព្រមទាំងរើស និងរៀបស្វាយដាក់ចូលកេស។
លោក ប៉ាវ ប៉េង មេឃុំត្រើយស្លា បានប្រាប់ឱ្យដឹងថា ទូទាំងឃុំ មានស្វាយកែវល្មៀតចំនួន១៨០០ហិចតា ស្មើហ្នឹង៥​៤០០០០ដើម ហើយស្វាយគឺដំណាយុទ្ធសាស្ត្រដែលជួយអោយជីវភាពរបស់ប្រជាកសិករនៅក្នុងឃុំមានភាពធូរធារ ហើយគិតជាមធ្យមក្នុង១ឆ្នាំ ស្វាយទូទាំងឃុំអាចលក់បានតម្លៃប្រមាណជា៦៤៨០០០០ដុល្លារ ( ប្រាំមួយលានបួនសែនប្រាំបីម៉ឺនដុល្លារ ) ហើយចំណូលពីផ្លែស្វាយនេះ ពុំមែនបានដល់តែម្ចាស់ស្វាយប៉ុណ្ណោះទេ ក៏បានទៅដល់ពលរដ្ឋដែលជាអ្នកស៊ីឈ្នួលបើករឺម៉ក និងបេះផ្លែស្វាយផងដែរ ដែលក្នុង១ថ្ងៃទទួលប្រាក់ឈ្នួលបាន១០ដុល្លារ ថែមទៀតផង៕
វណ្ណៈ


មន្ដ្រីកម្ពុជានិងថៃប្រជុំពិភាក្សាស្ដីពីការវិនិយោគកសិផលកែច្នៃ

ខេត្តស្ទឹងត្រែ៖ក្រុមអ្នកវិនិយោគទុននៃប្រទេសថៃគ្រោងបង្កើតឲ្យមានរោងចក្រប្រែរូបហៅថាកែច្នៃវត្ថុអធាតុដើមធ្វើជាដំណាប់ដើម្បីរៀបចំកសិផលរបស់កសិផលកសិករឲ្យមានទីផ្សារដោយមិនចាប់នាំចេញ។

ក្នុងជុំនួបប្រជុំរវាងគណៈកម្មាធិការមណ្ឌលសភាពាណិជ្ជកម្មខេត្តស្ទឹងត្រែងរតនគីរីក្រចេះជាមួយកម្មាធិការសភាពាណិជ្ជកម្មមកពីខេត្តសូរិន្ទប្រទេសថៃនិងអាជ្ញាធរពាក់ពន្ធ័នៅសាលាខេត្តរតនៈគីរីកាលពីថ្ងៃទី១៤មិថុនាឆ្នាំ២០១៧លោកកែវ.ណារិទ្ធប្រធានមណ្ឌលសភាពាណិជ្ជកម្មខេត្តស្ទឹងត្រែង រតន.គីរីនិងក្រចេះមានប្រសាសន៍ថា៖"ខេត្តមួយចំនួននៅភូមិភាគឥសានយើងប្រជាកសិករបានដាំដុះដំណាំផ្នែកឧស្សាហកម្មច្រើនដូចជាកៅស៊ូ-ស្វាយចន្ទី-ម្រេច- ចេក -ខ្នុរ-ពោត-ដំឡូងមី-សណ្តែកដី-សណ្ទែកសៀង-សណ្តែកបាយ-ធូរេន-ផ្លែប័រ-និង ប្រភេទស្វាយផ្សេងៗទៀត ហើយកសិផលទាំងនេះមិនមានទីផ្សារពិតប្រកដឡើយ"។
លោកប្រធានមណ្ឌលបានបញ្ជាក់ថា៖"កន្លងមកការនាំចេញនូវផលិតផលទាំងនេះជួបការលំបាកច្រើនទាំងពីផ្លូវគមនាគមន៍ មធ្យោបាយធ្វើដំណើរនិងការដោះស្រាយបញ្ហាតាមផ្លូវ ហើយពេលនេះយើងបាននាំអ្នកវិនិយោគមកឲ្យឃើញនូវសក្តានុពលក្នុងប្រទេសយើងពេលពួកគាត់មានចំណាប់អារម្មអាចបង្កើនកិច្ចប្រតិត្តិការកែច្នៃផលិផលនៅក្នុងស្រុកតែម្តង។

ដល់ពេលនេះយើងដឹងថាយើងមានផលិតផលដើមប៉ុន្តែយើងមិនទាន់មានការកែច្នៃផលិតផលប្រែរូបទេដល់ទើបតែថ្ងៃនេះខ្ញុំបានដឹកនាំសភាពាណិជ្ជកម្មនិងអ្នកវិនិយោគថៃចូលមកនេះគឺជាការងារដ៍ល្អមួយដែលយើងអាចបង្កើនកិច្ចសហការពាណិ​ជ្ជកម្មជាមួយគ្នានិងអញ្ជើញគាត់មកសិក្សាពីសក្តានុពលសេដ្ឋកិច្ចនីតំបន់យើងនិងនៅមណ្ឌលយើងអញ្ជើញគាត់ឲ្យមក​ជួយជាការតម្លើងការកែច្នៃផលិលនេះជាផលិតផលប្រែរូបដើម្បីយើងលើកស្ទួយកំរិតជីវភាពប្រជាពលរដ្ឋយើងដែលផលិតផលិផលទាំងអស់នឹងឲ្យល្អជាងមុន។
លោកស្រីដូង.ចៃចន្ទ័ថនប្រធានគណៈកម្មការជំរុញ ប្រទេសកម្ពុជានិងសភាពាណិជ្ជកម្មថៃមានប្រសាសន៍ថា៖"អ្នកវិនិយោន៍ពិតជាត្រូវការផលិផលទាំងនេះពីព្រោះវាជាវត្ថុធាតុដើមបង្ហាញពីសក្តានុពលធម្មជាតិដោយសារកសិករយើងចេះជ្រើសរើសពូជដាំដុះ ហើយនៅពេលបានផលក៍អាចបំរើដល់ការផលិតទទួលបានបរិមាណនិងគុណភាព"។
លោកស្រីបញ្ជាក់ថា៖"ចំពោះកិច្ចប្រតិបត្តិការវិនិយោគលោកស្រីនិងជួយជំរុញដល់អ្នកវិនិយោគផលិផលកែច្នៃឲ្យមកធ្វើការទាក់ទងជាមួយកសិករផ្នែកដាំដុះទាំងអស់រៀបចំគម្រោងទៅតាមធនធានទាំងការនាំចេញវត្ថុធាតិដើមនិងការផលិតប្រែរូបនៅក្នុងស្រុកសំរាប់នាំចេញបន្ត តែក៍តម្រូវឲ្យអាជ្ញាធរពាក់ពន្ធ័ជួយបង្កលក្ខណៈងាយស្រួលផ្នែកច្បាប់ជាចាំបាច់"។
លោកថង សាវុន អភិបាលខេត្តរតនៈគីរីមានប្រសាសន៍គាំទ្រនៅគម្រោងដ៍ល្អនេះពីព្រោះកិច្ចការងារសភាពាណិជ្ជកម្មជាផ្នែកមួយជួយសម្រួលដល់ភាពលំបាក់ក្នុងការលក់ផលិតផលជាពិសេសគឺតម្លៃទីផ្សាដែលកន្លងមកនេះមានឈ្មួញមួយចំនួនចេះតែធ្វើការបង្អាប់ថ្លៃនោះ។
លោកអភិបាលខេត្តសន្យាថា៖និងណែនាំដល់អង្គភាពពាក់ពន្ធ៍ទាំងផ្នែករដ្ឋនិងឯកជនឲ្យជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់បណ្តាខេត្តក្នុងភូមិភាគឥសាន្តយើងនេះដើម្បីរួមគ្នាជួយជំរុញធ្វើឲ្យសេដ្ឋកិច្ចជាតិយើងរីចំរើនកាន់តែខ្លាំងក្លាថែមទៀត។
សួមបញ្ជាក់ថា៖កិច្ចការវិនិយោគនេះអ្នកវិនិយោគទុនថៃនិងរៀបចំគម្រោងសាងសង់ជារោងចក្រប្រែរូបផលិតផលនៅក្នុងស្រុកនៅខេត្តណាដែលមានផលិផផលច្រើនជាងគេ ក្រោមគម្រោងចំណាយទុនចាប់ពី៦លានដូល្លាឡើងទៅ ដូចជាការកែច្នៃគ្រាប់ស្វាយចន្ទី- ពោត-ដំឡូង ខ្នុរចេក-ស្វាយ-សណ្តែកដីជាដើមដែលយើងហៅថាដំណាប់៕

មន្ដ្រីថៃហាមពលរដ្ឋថៃមិនអោយមកទិញល្ពៅខ្មែរនៅច្រកអានសេះ

ខេត្តព្រះវិហារ៖អាជីវករអ្នកលក់ល្ពៅ ស្វាយ នៅលើច្រកទ្វាអានសេះទឹកដីកម្ពុជា បានសម្តែងការព្រួយបារម្ភ និងមិនសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីភាគីកងទ័ពថៃប្រចាំច្រកទ្វាអានសេះ មិនឲ្យប្រជាជនថៃទាំង អស់ទិញល្ពៅខ្មែរ នាំចូលទៅក្នុងទឹកដីថៃ ដោយយកលេសចោទអាជីវករខ្មែរ ថាល្ពៅមានជាតិគីមី ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅលើច្រកអានសេះព្រំដែនកម្ពុជាថៃ នៅថ្ងៃនេះ អ្នកស្រី អ៊ុង នី ជាអាជីវករលក់ល្ពៅ បានរៀបរាប់ថា​៖ រយៈពេលជិត១សប្តាហ៍ហើយ ដែលភាគីថៃ បានបិទមិនឲ្យអាជីវករខ្មែរនាំចេញល្ពៅទៅលក់ឲ្យឈ្មួញថៃ លើច្រកទ្វាអានសេះ ដោយបាន យកលេសចោទថា ល្ពៅខ្មែរមានជាតិគីមី និងអនុញ្ញាតប្រជាជនថៃទិញបានត្រឹមតែ ល្ពៅ១ផ្លែ ឬ២ផ្លែ តែប៉ុណ្ណោះ តែប្រសិនបើទិញចាប់ពី១០គីឡូ ១០០គីឡូឡើងទៅ ភាគីថៃមិនអនុញ្ញាតឲ្យយកចូលទឹក ដីថៃបានទេ ។

អ្នកស្រីបន្តថា៖ ប្រសិនភាគីថៃនៅតែធ្វើបែបនេះ អាជីវករទាំងអស់នៅលើច្រកទ្វាអានសេះ នឹងបឈ្ឈប់ ការទិញទំនិញ ក៏ដូចជាបន្លែជាច្រើនមុខដែលធ្លាប់ទិញពីមុនមកទៀតហើយ ព្រោះកន្លងទៅ ភាគីថៃ បាននាំបន្លែត្រីសាច់ មកលក់ឲ្យខ្មែរ ទាំងឡានៗ ទាំងរទេះៗ ភាគីខ្មែរ ពុំដែលមានបញ្ហាចោទ ទៅលើភាគីថៃម្តងណាទេ ដោយគិតថា ការផ្តោះប្តូរទំនិញទៅវិញទៅមករវាងអ្នករស់នៅជាប់ព្រំដែនគ្នា តែពេលនេះ ប្រសិនបើពុំមានដំណោះស្រាយពាក់ព័ន្ធ នឹងការ នាំចេញ កសិផលល្ពៅ ស្វាយរបស់ខ្មែរ ទៅលក់ឲ្យឈ្មួញថៃនោះទេនោះ ពួកគាត់នឹងបញ្ឈប់ការទិញទំនិញពីថៃដូចគ្នា ។
ដោយឡែកអ្នកស្រី ឯម ចន្ធី ជាអាជីវករលក់ល្ពៅដូចគ្នា បានសម្តែងការព្រួយបារម្ភចំពោះការ ខាតបង់ថវិកាជាច្រើន ក្នុងការបង្កបង្កើនផលល្ពៅរហូតមកដល់ពេលប្រមូលផល យកមកលក់ឲ្យថៃ បែរ ជាទាហានថៃហាមឃាត់មិនឲ្យប្រជាជនថៃទិញយកទៅប្រទេសថៃនោះទេ ។

អ្នកបានបញ្ជាក់ទៀតថា ៖"ឈ្មួញថៃ បានទំនាក់ទំនងបញ្ជាទិញពីអ្នកស្រីជាច្រើនរយគីឡូក្នុងម្នាក់ៗ ប៉ុន្តែទាហាន និងតម្រួតថៃ មិនអនុញ្ញាតឲ្យប្រជាជន ក៏ដូចជាឈ្មួញថៃ នាំចូលទៅក្នុងទឹកដីថៃនោះទេ "។
ប្រជាជនថៃម្នាក់ដែលមកទិញល្ពៅនៅលើផ្សារច្រកអានសេះទឹកដីកម្ពុជា បាននិយាយថា គាត់ ទិញល្ពៅប្រមាណ ១០ ទៅ២០គីឡូតែប៉ុណ្ណោះ បំណងយកទៅក្នុងស្រុករបស់ខ្លួនដើម្បីទុកធ្វើម្ហូបអាហារ តែ នៅពេលដែលគាត់យួរចូលតាមច្រកទ្វាព្រំដែន បែរជាទាហានថៃ បញ្ជាមិនឲ្យយកចូលនោះទេ ដោយមិន ដឹងមូលហេតុ ហើយក៏ សម្រេចចិត្តមកប្តូរយកប្រាក់ពីអាជីវករខ្មែរវិញ ។
រីឯអាជីវករម្នាក់ទៀតឈ្មោះ នូ សុផុន ជាអ្នកនាំស្វាយទៅលក់នៅក្នុងទឹកដីថៃ បានសំណូមពរ ថា ប្រសិនណាបើផលិតផលកសិកម្មរបស់ប្រទេសថៃ ហូរចូលមកទឹកដីខ្មែរបាន ធ្វើឲ្យណាឲ្យផលិតផលរបស់ ខ្មែរ បាននាំចេញទៅក្នុងទឹកដីថៃដូចគ្នា ។ លោកបន្តថា ៖"នៅក្នុងរដូវនេះ កសិករខ្មែរកំពុងតែ ដល់រដូវ នាំ ចេញល្ពៅស្វាយ តែបែរជាថៃមិនឲ្យនាំចេញ មួយវិញទៀត គ្រាប់ពូជល្ពៅដែលកសិករដាំ សុទ្ធតែយកមក ពីទឹកដីថៃទាំងអស់ តែពេលដាំដុះបានផល បែរជាយកទៅលក់ឲ្យថៃមិនអនុញ្ញាតឲ្យចូល ធ្វើឲ្យអាជីវករ ខ្មែរ ខាតបង់ថវិកា ដោយឡែកកសិផលនឹង រលួយអស់ឆាប់ៗ ប្រសិនបើពុំបាននាំចេញ "។


ជាមួយគ្នានេះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអះអាងថា ៖"ទម្លាប់របស់ទាហាន ថៃតែងតែបង្កឡើងដោយបិទមិនឲ្យអាជីវករខ្មែរនាំកសិផលចូលតាមច្រកទ្វាអានសេះនេះជាច្រើន លើក ច្រើនសារមកហើយ ដោយបានប្រើលេសថា កសិផលខ្មែរផ្ទុកដោយជាតិគីមី ដែលកន្លងទៅ។

អាជ្ញាធរតែង តែបានធ្វើការដោះស្រាយជាច្រើនដងទទួលបានលទ្ធផល និងមានការព្រមព្រៀងគ្នារួចមកហើយ ក្នុង ការបង្កើនទំនាក់ទំនង ការផ្តោះប្តូរទំនិញគ្នារវាងប្រជាជនទាំងពីរភាគីកម្ពុជាថៃ ប៉ុន្តែពេលនេះ ភាគីថៃ បានចាប់ផ្តើមចោទអាជីវករខ្មែរម្តងទៀត ។

លោកបញ្ជាក់ថា៖ អាជ្ញាធរជាប់ព្រំដែនទាំងពីរភាគី នឹង ណាត់ជួបចរចារគ្នា រកដំណោះស្រាយណាមួយសមស្រប ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរភាគី ។
សូមបញ្ជាក់ថា ការនាំចេញកសិផលរបស់អាជីវករខ្មែរនៅលើច្រកទ្វាអានសេះ មានដូចជា ល្ពៅ ស្វាយ ផ្សិត ពង្រ ចុងផ្តៅ និងបន្លែព្រៃផ្សេងៗ។ ដោយឡែក ភាគីថៃ បាននាំចូលទំនិញ មកទឹកដីកម្ពុជា មានដូចជា មាន់ ទា បន្លែគ្រប់មុខ និងរបស់របរប្រើប្រាស់មួយចំនួន

មន្ដ្រី៖ខេត្តបន្ទាយមានជ័យគ្រោងវិនិយោគ៤៧លានដុល្លារសម្រាប់សាងសង់ទីលានចាក់សំរាមនិងអាងចម្រុះទឹក

ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំនាញអះអាងនៅថ្ងៃនេះថា៖ខេត្តបន្ទាយមានជ័យមាន២ស្រុកនិងក្រុងគម្រោងថវិកា៤៧លាន ដុល្លាសម្រាប់កសាងកន្លែងចាក់សំរាមកែច្នៃជាប្រយោជន៍និងអាងចម្រុះទឹក។លោក ជា សុវណ្ណធួន អនុប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖គម្រោងដែលនិងការអភិវឌ្ឍន៍ទីលានចាក់សំរាមមាននៅក្រុងប៉ោយប៉ែតគម្រោងថវិការចំនួន១៥លានដុល្លាដែលចាប់អនុវត្តន៍ឆ្នាំ២០១៩លើផ្ទៃដីទំហំ១០ហិតាដែលស្ថិតក្នុងភូមិទួលពង្រសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។
លោក ជា សុវណ្ណធួន បានបញ្ជាក់ថា៖ដោយឡែកនៅក្រុងសិរីសោភ័ណសិក្សាគម្រោងនៅឆ្នាំ២០១៨និងចាប់អនុវត្តន៍ឆ្នាំ២០២០ដែលគម្រោងថវិការចំនួន២៧លានដុល្លាលើផ្ទៃដីទំហំ២៤ហិកតាដែលស្ថិតនៅភូមិភ្នៀតសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ដែលគម្រោងធ្វើអាងប្រតិកម្មទឹក(រឺ អាងចម្រុះទឹក) ដោយឡែកទីលានចាក់សំរាមរឺកន្លែងកែឆ្នៃសំរាមដែលមានផ្ទៃដីទំហំ៦ហិកតានៅចំណុចភ្នំតុកស្ថិតភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
លោកបានអោយដឹងដែរថា៖ កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៧កន្លងទៅមានសិក្ខាសាលាចុងក្រោយនៃគម្រោងទន្លេសាបពីរដែលរៀបចំដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន។ក្នុងគោលនៃអង្គសិក្ខាសាលាថ្នាក់ជាតិខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៩ដល់ឆ្នាំ២០២៥ទទួលបានគម្រោងថវិការចំនួន៤៧លានដុល្លាសម្រាប់ការអភិវឌ្ឍន៍ទីលានចាក់សំរាមក្នុងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ដែរថា៖ខេត្តបន្ទាយមានជ័យដែលទទួលគម្រោងកសាងអាងចម្រុះទឹកនិងកន្លែងកែឆ្នៃសំរាមអោយមានប្រយោជន៍គឺគម្រោងអនុវត្តន៍មាននៅក្រុងប៉ោយប៉ែតទីលានចាក់សំរាមនិងកន្លែងកែឆ្នៃសំរាម និងក្រុងសិរីសោភ័ណមានកន្លែងចាក់សំរាមនិងកែឆ្នៃសំរាមអោយមានប្រយោជន៍និងកសាងអាងប្រតិកម្មទឹករឺអាងចម្រុះទឹក។
លោក ជា សុវណ្ណធួន បានបញ្ជាក់ថា៖ទីលានចាក់សំរាមក្រុងសិរីសោភ័ណនេះកសាងសម្រាប់តម្រូវការចាក់សំរាមមានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកស្វាយចេក គម្រោងអនុវត្តទីលានចាក់សំរាមនិងអាងចម្រុះទឹកកសាង២ស្រុក.ក្រុងនេះគឺជាថវិការរាជរដ្ឋាភិបាលកម្ពុជា៕(ប៊ុន ធឿន)

 

 

រដ្ឋមន្ដ្រី៖ចំណួលធានារ៉ាប់រងកើនដល់១២០លានដុល្លារ

ភ្នំពេញ៖រដ្ឋមន្ដ្រីសេដ្ឋកិច្ចកម្ពុជាលោកអូនពន្ឋមុនីរត្នបានប្រកាថា៖ចំណួលធានារ៉ាប់រងកើនដល់១២០លានដុល្លារនៅឆ្នាំ២០ ១៦កើនពី២៥លានដុល្លារក្នុងឆ្នាំ២០១០។ក្រសួងបានបន្ដរៀបចំបទបញ្ញាត្ដិជាច្រើនដើម្បីគ្រប់គ្រប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុដោយចីរភាពក្នុងរួមមានធានារ៉ាប់រងនិងមូលបត្រនិងធនាគារ។លោកបានលើកឡើងនៅព្រឹកនេះក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់យុទ្ឋសាស្ដ្រហិរញ្ញាវត្ថុ២០១៦ដល់២០២៥៕

 

មនុស្សជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅមុខអង្គរវត្ដ

ខេត្តសៀមរាប៖ក្រសួងទេសចរណ៍កម្ពុជាសហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ខែមិថុនាបានរៀបចំព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាបជាលើទី៣សម្រាប់ប្រទេសកម្ពុជា។
លោក រ៉ាជិត កូម៉ា តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានឲ្យដឹងថា៖ សម្រាប់ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅកម្ពុជាឆ្នំានេះនឹងធ្វើឡើងចំនួន៣កន្លែងក្នុងនោះនៅមុខប្រាសាទអង្គរវត្ត នៅខេត្តព្រះសីហនុ និងនៅមុខព្រះបរមរាជវំាង។ហើយសម្រាប់នៅមុខប្រាសាទអង្គរវត្តគឺមានអ្នកចូលរួមជាង១ពាន់នាក់។លោកបានបន្តថា៖ ការធ្វើលំហាត់ប្រាណយូហ្កា(yoga)នេះបានធ្វើឲ្យសុខភាពរបស់យើងរឹងមំា និងស្រួលខ្លួនជាងការធ្វើលំហាត់ប្រាណធម្មតាពីព្រោះលំហាត់ប្រាណយូហ្កានេះមានក្បាច់និងការប្រើអារម្មណ៍ច្រើន។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៏នេះមានសារៈសំខាន់ណាស់មិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណយូហ្កា(yoga) ដ៏ពេញនិយមរបស់ឥណ្ឌាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតែវាក៍បានជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៏វប្បធម៌របស់កម្ពុជាគឺប្រាង្គប្រាសាទអង្គរវត្តជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូលតាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៏ដ៏ល្បីៗនៅលើពិភពលោកក៍ដូចជាភ្ញៀវទេសចរដែលបានមកចូលរួមផ្ទាល់ផងដែរ។ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានេះនិងធ្វើនៅប្រទេសកម្ពុជា
ជារាងរាល់ឆ្នំាដើម្បីជាព្រឹត្តការណ៍មួយសម្រាប់ទាក់ទាញ់អ្នកទេសចរពីព្រោះភ្ញៀវទេសគេបានមកធ្វើលំហាត់ប្រាណហើយបានមើលអង្គរទៀត។
សូមបញ្ញាក់ថាYoga គឺជាទស្សនៈវិទ្យាឥណ្ឌាបុរាណមួយដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយត្រូវបានបង្កើតឡើងដើម្បីជាផ្លូវឆ្ពោះទៅរកការស្វែយល់ផ្នែកស្មារតី។នៅសម័យទំនើបនេះលក្ខណៈរូបវ័ន្តនៃការធ្វើYoga បានទទួលនូវប្រជាប្រិយភាពជាខ្លាំងជាទម្រង់នៃលំហាត់ប្រាណទន់ភ្លន់និងការគ្រប់គ្រងស្ត្រេសដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាជននៅលើពិភពលោកក្នុងនោះប្រជាជនកម្ពុជាក៏មានការចាប់អារម្មណ៏យ៉ាងច្រើនដែរ៕

 

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2