vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ជម្រើសជាតិកម្ពុជាចាញ់ឥណ្ឌូនេស៊ី២ដល់សូន្យ

ភ្នំពេញ៖ម្ចាស់ផ្ទះ ជម្រើសជាតិជាតិកម្ពុជា រហ័សនាម គោព្រៃកម្ពុជា បានប្រកួតចាស់ក្រុមភ្ញៀវ ជម្រើសជាតិ ឥណ្ឌូណេស៊ី ដោយលទ្ធផលបច្ចេកទេស ០ទល់២ ដោយ១គ្រាប់ នៅតង់ទី១ និង១គ្រាប់ទៀត នៅចុងតង់ទី២។
នេះជាការប្រកួតកម្តៅសាច់ដុំរបស់កម្ពុជា ដើម្បីត្រៀមការប្រកួតផ្លូវការ វគ្គជម្រុះក្នុងពូលC ជាមួយជម្រើសជាតិ អាហ្គានីស្ថាន នាថ្ងៃទី១៣ មិថុនា ២០១៧ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិកម្ពុជា នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី AFC ASIAN Cup ២០១៩ នៅអារ៉ាប់រួម
ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្វឹកសញ្ជាតិប្រេស៊ី លោក Leonardo Vitorino ដែលបាន ប្រមូលផ្តុំហ្វឹកហាត់នេះមានសមាជិកចំនួន២៥រូប ក្នុងនោះមានកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាផងដែរ ដែល ទើបនឹងវិលត្រឡប់មកពីប្រកបអាជីពបាល់ទាត់ លំដាប់ទី៣ នៅប្រទេសជប៉ុន។
ក្រុមកម្ពុជា ដែលនឹងត្រូវកម្តៅសាច់ដុំជាមួយឥណ្ឌូណេស៊ី នេះជាជំនួបដ៏សំខាន់មួយ សម្រាប់ការប្រកួត ជាមួយក្រុមអាហ្គានីស្ថាន វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧។ ចំណែកឯក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក៏បានមកដល់ទឹកដីកម្ពុជារួចហើយដែរ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដើម្បីជួបជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី វគ្គចែកពូល AFC ASIAN Cup 2019 Qualifier Final Round នេះ មាន៦ពូល។
ដោយឡែកសម្រាប់វគ្គជម្រុះ ក្នុងពូល C មាន៤ក្រុមដែរ គឺកម្ពុជា, អាហ្គានីស្ថាន, វៀតណាម និងក្រុមហ្សកដង់ ដោយក្រុមទាំងអស់នឹងត្រូវជួបគ្នាវិលជុំក្នុងពូលចំនួន២ជើង ដែលត្រូវប្តូរទឹកដីគ្នាម្តងម្នាក់។ ក្រុមទាំង៤ ក្នុងពូល C នេះលេងបាន១ប្រកួតដូចគ្នា ដោយក្រុមម្ចាស់ផ្ទះហ្សកដង់ធ្លាប់បានបំបាក់ក្រុមភ្ញៀវ កម្ពុជាយ៉ាងចាស់ដៃ ដោយលទ្ធផល ៧ទល់០ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៧ ខណៈអាហ្គានីស្ថាន និងក្រុម វៀតណាម ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ១ទល់១. សូមបញ្ជាក់ថា ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិទាំង២ កម្ពុជា-ឥណ្ឌូនេស៊ី ធ្លាប់បានជួបគ្នាចំនួន២៣ លើក ចាប់តាំងពីឆ្នាំ១៩៦៥ មក ទាំងក្នុងជំនួបមិត្តភាពអន្តរជាតិ និងជំនួបពានរង្វាន់ផ្លូវការនានាផងដែរ ដោយក្នុងនោះជម្រើសជាតិឥណ្ឌូនេស៊ី ឈ្នះរហូតដល់១៩ដង និងជម្រើសជាតិកម្ពុជាធ្លាប់ឈ្នះ ២ដង និងក្រៅពី នេះស្មើចំនួន២ដង៕

NOCCប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៧នៅថ្ងៃទី ១៦មិថុនា

ភ្នំពេញ៖លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ក្នុងសន្និសីទកាសែត នាថ្ងៃទី ២២ឧសភាថា៖”ព្រឹត្តិការណ៍នេះការចេញដំណើរ និង ការចេញដំណើរគឺបញ្ចប់នៅមុខព្រះបរមរាជវាំង ។គោលបំណងនៃការរត់នេះគឺដើម្បីអបអរសាទរព្រះរាជពិធី បុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ” ។
ជាមួយគ្នាព្រឹត្តិការណ៍នេះសម្រាប់មានឈ្មោះថា”រត់ដើម្បីទីក្រុងស្ងាត និង បៃតង រត់ដើម្បីសប្បុរសធម៌ រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ ទាក់ទាញ ។នេះជាព្រឹត្តិការណ៍ ដែលធ្វើឡើងដើម្បីជួយដល់សង្គម”។
វេបសាយរបស់NOCCបានអោយដឹងថា៖ព្រឹត្តិការណ៍នេះមានរត់ចម្ងាយ២១គីឡូម៉ែត្រ(ពាក់កណ្ដាលម៉ារ៉ាតុង)រត់១០គីឡូ ម៉ែត្រ និង រត់កំសាន្តជាលក្ខ ណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ ។ គិតត្រឹមថ្ងៃនេះមានជនបរទេសប្រមាណ២០០នាក់ហើយដែលមកពី២៦ប្រទេសបានចុះឈ្មោះចូលរួម ឯ ជន កម្ពុជាក៏មានប្រមាណ៣០០នាក់ដែរ ។លោកអគ្គលេខាធិការក៏បានអំពាវនាវឲ្យអ្នកដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍ នេះមកចុះឈ្មោះឲ្យបានប្រញាប់ប្រញាល់កុំចាំកៀកពេលបានមកចុះ ។
លោកអគ្គលេខាធិការបានប្ដេជ្ញាចិត្តថានឹងធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញម៉ារ៉ាតុងនេះឲ្យកាន់តែមានទំំហំធំដូច ព្រឹត្តិការណ៍ញូយ៉កម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬ ប៉េកាំងម៉ារ៉ាតុង ។នេះជាព្រឹត្តិការណ៍កីឡាដើម្បីបម្រើ ឲ្យគោលដៅទេសចរណ៍ ។ចំពោះតម្លៃបង់សិទ្ធចូលរួមចម្ងាយ២១គីឡូម៉ែត្រសម្រាប់ជនបរទេស៤០ដុល្លារ កម្ពុជា១៥ដុល្លារ ។១០គីឡូ ម៉ែត្រជនបរទេស៣០ដុល្លារ កម្ពុជា១០ដុល្លារ និង៣គីឡូម៉ែត្រ ជនបរទេស១០ដុល្លារ និង កម្ពុជា៥ដុល្លារ ។គួរបញ្ជាក់ ថាសម្រាប់ជនជាត់កម្ពុជាការរត់៣គីឡូម៉ែត្រជួនកាលមិនទាំងយកលុយផងទេ ៕

 

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉េតង់នៅឆ្នាំ២០១៩

ភ្នំពេញៈជាមួយនឹងការលើកទឹកចិត្តដល់ កីឡាការិនី អ៊ុក ស្រីមុំ ដែល ទទួលជ័យ​លាភីមេដាយ​មាស​ពិភពលោក កីឡាប៉េតង់ ប្រចាំឆ្នាំ២០១៧ និងកីឡាករដែលទទួល មេដាយប្រាក់ នៅទី​ក្រុង​ហ្សែន(CHENT) ប្រទេសបែលហ្ស៊ិកនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន​អនុ​ញ្ញាត​ឱ្យកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉េតង់នៅឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងពិធីផ្តល់រង្វាន់លើកទឹកចិត្តនិងបំពាក់គ្រឿងឥស្សរិយយសជូនកីឡាការិនីនិងកីឡា ករដែលទទួ​ល​​ជ័យ លាភីនៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ សម្តេច តេជោ បាន​ថ្លែង​នូវ​ការសរសើរ អបអរសាទរដោយចាត់ទុកថា ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជា បានទទួល​កិត្តិ​យ​សជាថ្មី នោះគឺ វីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបាននាំនូវមេដាយមាសពិភព លោក​ផ្នែក​កីឡា​ប៉េតង់មកជូនជាតិ ហើយទន្ទឹមនឹងចំណាត់ ថ្នាក់មេដាយមាសពិភពលោកនេះ យើងក៏នូវ​មាន​ជ័យលាភីមេដាយប្រាក់ គឺកីឡាករ ញ៉ែម បូរ៉ា ដែលបាន ទទួល ជាមួយគ្នា​នៅទី កន្លែង​តែ​មួយ​គឺប្រទេសបែលហ្ស៊ិក។

សម្តេចបានសរសើរដល់ការខិតខំរបស់ជ័យលាភី និង ក្រុមការងារ​ដែលបានធ្វើដំណើរចេញពីកម្ពុជាឆ្ពោះ ទៅរកការប្រកួតឆ្លងទ្វីបនៅអឺរ៉ុប ហើយសម្តេចថា បើ​មើល​តាមប្រវត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមរយៈរបាយការណ៍ របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិក​កម្ពុជា បានបង្ហាញពីការខិតខំឆ្លងកាត់​ការ​ប្រកួត​ដោយ​​ការតានតឹង ហើយអ្នកដែលយើងបាន ឆ្លងកាត់មិនមែនធម្មតានោះទេ។ សម្តេចថា ជ័យ​លា​ភីនេះគឺបាននាំមកជូនជាតិ និងប្រជាជនរបស់យើងដ៏ ធំធេងទាំងមេដាយមាស និងមេ​ដា​យ​​ប្រាក់ ដែលបានផ្តល់កិត្តិយសក្នុងពេលតែមួយ។

សម្តេចតេជោបានយកឱកាសនេះ កោតសរសើរ​ដល់​ការខិតខំរបស់កីឡាករ កីឡា ការិនី ក៏ដូចជាគ្រូបង្វឹក ហើយសង្ឃឹមថា អ្នកទាំងអស់គ្នា​នឹង​បន្តទទួលជោគជ័យថ្មីៗថែមទៀត តាមរយៈការហ្វឹកហាត់បង្កើន សមត្ថភាព។សម្ដេច​ថ្លែងបន្ត​ថា ការឆ្លងកាត់ប្រកួត៤៥ប្រទេស នោះមិនមែនលេងសើចទេ ហើយសម្តេច ក៏អរគុណចំពោះ​សហព័ន្ធ​កីឡាប៊ូល និងប៉េតង់ ដែលកីឡានេះ ជាប្រភេទកីឡាដែលសម្តេចវិបុលបញ្ញា សុខ អាន ចូលចិត្តបំផុត។ ទោះបីសម្តេច វិបុលបញ្ញាបានទទួលមរណកាលទៅហើយក្តី តែសម្តេច​វិបុល​បញ្ញាបាន បន្សល់ទុកនូវកីឡាប្រភេទនេះ ហើយសម្តេចក្រឡាហោម ស ខេង ក៏បាន​យល់ព្រមទទួលធ្វើជាប្រធានជាបន្ត។

គួរបញ្ជាក់ដែរថាកីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ដែលដណ្ដើមបានមេដាយ​មាស​ផ្នែក​កីឡាប៉េតង់ ពិភពលោក បន្ទាប់ពីវីរកីឡាការិនី កែវ ឡេង ដែលដណ្ដើមបានមេដាយមាស​លើ​វិញ្ញាសា វាយឯកត្តជន នារីចំនួន ២លើកជាប់គ្នា កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។ លើស​ពី​នេះកីឡាករ សុខ ចាន់មាន ក៏ធ្លាប់ ដណ្ដើមបានមេដាយមាសពិភពលោក កាលពីឆ្នាំ២០១៦​កន្លង​ទៅផងដែរ។ ដោយសារប្រទេសមានសន្តិភាព គឺបានផ្តល់ឱកាសដល់កីឡាករ​គ្រប់​ប្រភេទ​បានហាត់ហ្វឹកហ្វឺន និងចេញទៅប្រកួតនៅក្រៅប្រទេសហើយ បាននាំមកនូវ​មេដាយ​មា​ស​មេដាយប្រាក់ មេដាយសំរឹទ្ធទាំងក្នុងការប្រកួតកម្រិតតំបន់កម្រិតស៊ីហ្គេម និងក្នុងកម្រិតពិភព លោក។

ចំពោះប្រាក់​រង្វាន់​នៃ​ជ័យ​លាភីថ្ងៃនេះ គឺកីឡាការិនី អ៊ុក ស្រីមុំ បានទទួលថវិកាពីរដ្ឋ ចំនួន​១២០លានរៀល ព្រម​ទាំង​​ថវិកាឧបត្ថម្ភផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ម៉ឺនដុល្លារ​អា​ម៉េរិក​​ថែម​ទៀត។ ចំពោះគ្រូបង្វឹកគឺទទួលបាន១២០លានរៀល បូកនឹងថវិកាឧបត្ថម្ភរបស់សម្តេច​​តេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ៣,០០០ដុល្លារអាម៉េរិក ថែមទៀត។ ចំណែកឯកីឡាករ កីឡាការិនីដែល​ឈ្នះ​​មេដាយប្រាក់ ២នាក់ ក្នុងម្នាក់ៗទទួល បានថវិកា ៨០លានរៀល បូកនឹងថវិកាឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ២,០០០ដុល្លារអាម៉េរិកថែមទៀត។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​ឧបត្ថម្ភ លើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានរួមដំណើរទៅជាមួយដែរ គឺក្នុងម្នាក់ៗ​ទទួល​​បាន១,០០០ ដុល្លារអាម៉េរិកផងដែរ។

នៅក្នុងពិធីនោះផងដែរសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានផ្តល់កិត្តិយ​សដ៏​ឧត្តុ​ង្គ​​ឧត្តម បំពាក់គ្រឿង ឥស្សរិយយស ជូនប្រាក់រង្វាន់ដល់គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនី ដែលបាន​ទទួ​ល​មេដាយមាស មេដាយប្រាក់ពីប្រទេសបែលហ្ស៊ិកជាការលើកទឹក​ចិត្តផងដែ​រ​៕​ពីអេគេភី

 

អនុរដ្ឋមន្ដ្រីចិនជួបប្រធានរាជបណ្ឌិត្យសភាកម្ពុជាមុនផ្សព្វផ្សាយសៀវភៅជាខេមរភាសានិពន្ឋដោយស៊ី ជីនភីង ៖ “អភិបាលកិច្ចប្រទេសចិន"

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបជាមួយលោក JIANG JIANGUO អនុរដ្ឋមន្ត្រីក្រសួងឃោសនានៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីនៃអង្គភាពព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិនដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងសវនាការលើការងារផ្សព្វផ្សាយសៀវភៅជាខេមរភាសាស្តីពី ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន។
លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានថ្លែងជម្រាបជូនមិត្តចិនពីសាវតារនៃការបង្កើតឡើងវិញនាឆ្នាំ១៩៩៩នូវស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសិក្សាស្រាវជ្រាវ ហើយស្ថាប័ននេះបានបំពេញបេសកកម្មការងារសំខាន់ៗរបស់ខ្លួនចំនួន៤គឺ ១-ការសិក្សានិងផ្សព្វផ្សាយពីសមិទ្ធផលស្រាវជ្រាវ ២-សហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាពស្រាវជ្រាវបរទេសដើម្បីចែករំលែកបទពិសោធន៍ពីការស្រាវជ្រាវវិទ្យាសាស្រ្ត ៣-បង្កើនកិច្ចសហការក្នុងការបង្កើនបរិមាណនិងលើកកម្ពស់សមត្ថភាពអ្នកស្រាវជ្រាវ និង ៤-ផ្តល់អនុសាសន៍ដែលបានមកពីការសិក្សាស្រាវជ្រាវជូនដល់រាជរដ្ឋាភិបាលក្នុងការរៀបចំនូវគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិ។
ជាមួយគ្នានេះផងដែរ លោកស្រីបានថ្លែងនូវអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានគាំទ្រដល់បេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ហើយបានជួយជ្រោមជ្រែងដល់ដំណើរការបកប្រែសៀវភៅ ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន នេះឱ្យទៅជាខេមរភាសា។
ថ្លែងដោយក្តីសាទរចំពោះសមិទ្ធផលថ្មីមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជាលើការបោះពុម្ពផ្សាយជាខេមរភាសានូវសៀវភៅ ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន នេះ លោក JIANG JIANGUO បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជានិយាយរួម វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានិយាយដោយឡែកបានជ្រោមជ្រែងនិងខិតខំក្នុងការបកប្រែឯកសារដ៏មានតម្លៃនេះ ដោយលោកបានគូសបញ្ជាក់ថា ប្រទេសចិនអាចទទួលបានសមិទ្ធផលបែបនេះ គឺដោយសារមានការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងមានការណែនាំពីទស្សនៈស្តីពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង។
នៅឆមាសទី២ ឆ្នាំ២០១៧នេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តលើកទី ១៩ ដែលនឹងធ្វើការបូកសរុបនិងសម្រិតសម្រាំងបន្ថែមទៀតចំពោះទស្សនៈ
ស្តីអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ។
លោករដ្ឋមន្ដ្រីមានជំនឿជាក់ថា៖ ការបោះពុម្ពផ្សាយសៀវភៅ « ស៊ីជីនភីង៖អភិបាលកិច្ចប្រទេសចិន » ជាខេមរភាសា នឹងក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់ពីប្រទេសចិន ហើយប្រជាជននៃប្រទេសយើងទាំងពីរចិននិងកម្ពុជាអាចចាត់ទុកសៀវភៅនេះជាស្ពានសម្រាប់ធ្វើការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យមានភាពកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័ក្តិដ៏ពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នាជារៀងរហូត។
គណប្រតិភូបានមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្នុងនាមក្រុមការងារបកប្រែឱ្យទៅជាខេមរភាសានូវសៀវភៅ ស្តីពី ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរីករាយនូវសមិទ្ធផលដែលក្រុមការងារបានទន្ទឹងរង់ចាំរយៈពេល២ឆ្នាំមកនេះនឹងលេចចេញជារូបរាងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ៕

នាយករដ្ឋមន្ដ្រីសូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាទោះបីចាញ់ហ្សកដានី៧គ្រាប់

ភ្នំពេញ៖តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡាបាល់ទាត់ ហ៊្សកដានី(Cambodia -០ vs Jordan-7)ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ី២០១៩ វគ្គជម្រុះជុំចុងក្រោយ (AFC Asian Cup 2019 Final Group Qualifiers )ដែលទើបបានបញ្ចប់ នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II នៅមុននេះបន្តិច។

ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញអោយឃើញពីការរីកចម្រើន វិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង។ ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំ លេងអោយកាន់តែល្អដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតលើកក្រោយ៕

 

ពលរដ្ឋរាប់ម៉ឺននាក់គាំទ្រការប្រកួតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានិងឥណ្ឌា

ភ្នំពេញ៖ពលរដ្ឋរាប់ម៉ឺននាក់គាំទ្រការប្រកួតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានិងឥណ្ឌាលក្ខណមិត្តភក្ដិកាលពីយប់មិញ។ក្រោយការប្រកួតក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារកបាន២គ្រាប់ចេញឥណ្ឌាបាន៣គ្រាប់។

សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពូជាបានអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡា បាល់ទាត់ឥណ្ឌា (Cambodia -2 vs India-3) ដែលទើបបានបញ្ចប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។
ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុលក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញអោយឃើញពីការរីកចម្រើន វិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង។ ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំ លេងអោយកាន់តែល្អដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតលើកក្រោយ។
អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅ ក្នុងការប្រកួតលក្ខណៈអន្តរជាតិខាងមុខទៀត៕

 

ស្ដ្រីជនជាតិអង់គ្លេសឈ្នះការរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិនៅក្រុងព្រះសីហុន

ក្រុងព្រះសីហនុ៖ការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុព្រឹកថ្ងៃទី៥មីនាបានបញ្ចប់ហើយដោយមាន អ្នកចូលរួមរត់ជាង២.០០០នាក់ ។

ចំពោះលទ្ធផលនោះវិញ្ញាសារត់ពាក់កណ្ដាលម៉ារ៉ាតុងនារីចំណាត់ថថ្នាក់លេខ ១បានទៅកីឡាការិនីLois Woodwordមកពីចក្រភពអង់គ្លេសដោយរត់ក្នុងថិរវេលា១ម៉ោង៤៤នាទី៥៣ ។លេខ២កីឡាការិនី Hillary Snyder មកពីអាមេរិកដែលរត់ក្នុងថិរវេលា១ម៉ោង៤៤នាទី៥៤វិនាទី និង ចំណាត់ថ្នាក់លេខ ៣កីឡាការិនីSara Bowden មក ពីអាមេរុកដែរដែលរត់ក្នុងថិរវេលា១ម៉ោង៥២នាទី៥៦ ។

តាមការផ្សាយរបស់NOCCបានអោយដឹងថា៖រត់ពាក់កណ្ដាលម៉ារ៉ាតុងបុរសចំណាត់ថ្នាក់លេខ ១ កីឡាករកម្ពុជាម៉ា វីរ៉ុរត់ក្នុងថិរវេលា១ម៉ោង២១នាទី៣៩ វិនាទី ។ ចំណាត់ថ្នាក់លេខ ២ កីឡាករBrendon Thomas មកពីអាមេរិករត់ក្នុងថិរវេលា១ម៉ោង២៥នាទី២៩វិនាទី និង ចំណាត់ថ្នាក់លេខ ៣ កីឡាករមកពីអូស្ត្រាលីឈ្មោះJames Happel រត់ក្នុងថិរវេលា១ម៉ោង២៧នាទី៥៥វិនាទី ។

វិញ្ញាសារត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីកម្ពុជាហេង ម៉ីជូ រត់ក្នុងថិរវេលា៤៩នាទឱ០៣ វិនាទី៦០ ។ លេខ ២កីឡាការិនីកម្ពុជាបូ សំណាងរត់ក្នុងថិរវេលា៥៤នាទី៣៤វិនាទី១៣ និង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនីមកពីចក្រភពអង់គ្លេស Anallese Thomasរត់ក្នុងថិរវេលា៥៥នាទី២៩វិនាទី១៦ ។

រត់១០គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ ១ កីឡាករវ៉ាន់ ធារ៉ារត់ក្នុងថិរវេលា៣៨នាទី៤០វិនាទី លេខ ២ កីឡាករជា សម្ផស្សរត់ក្នុងថិរវេលា៣៩នាទី០០ និង ចំណាត់ថ្នាក់លេខ ៣ កីឡាករឈុន ប៊ុនថនរត់ក្នុងថិរវេលា៤១ នាទី៣៥វិនាទី ។ ពួកគេទាំង ៣រូបជាកីឡាករកម្ពុជាទាំងអស់ ៕

 

 

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសហាមយករូបសញ្ញទៅប្រើលើហ្វេសប៊ុក

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសហាមយករូបសញ្ញទៅប្រើលើបណ្ដាញសង្គមហ្វេសប៊ុកនិងស្ថាប័ន
ផ្សេៗ។នេះបើតាមសេចក្ដីប្រកាសរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ប្រភពបានបន្ដថា៖បុគ្គលណាដែលយក«និមិត្តសញ្ញា ឬ LOGO»របស់ NOCCគ្មានការអនុញ្ញាត និងត្រូវប្រឈមនឹងផ្លូវច្បាប់៕

 

លោកហេង រតនាអំពាវនាវឲ្យកីឡាករក្លឹបស៊ីម៉ាក់ទាំងអស់ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់រដូវកាលថ្មី ២០១៧

ភ្នំពេញ៖លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា ហៅកាត់ CMAC និងជាប្រធានក្លឹបបាល់ទាត់ CMAC មានប្រសាសន៍នៅក្នុងពិធីជួបជុំសំណេះ សំណាល កាលពីល្ងាចម្សិលមិញថា សូមឲ្យកីឡាករទាំងអស់ ទាំងសមាជិកចាស់ និងសមាជិកថ្មីត្រូវខិតខំលេងឲ្យ អស់ពីសមត្ថភាព គោរពគោលការណ៍លេងដោយយុត្តិធម៌ និងត្រូវជៀសវាងការបង្ករជម្លោះផ្សេងៗ នៅក្នុងការ ប្រកួតបាល់ទាត់ ដើម្បីដណ្តើមបង្កើននូវចំណាត់ថ្នាក់កាន់តែល្អ និងកិត្តិយសជូនដល់ក្លឹប សម្រាប់ព្រឹត្តិការណ៍ កីឡាបាល់ទាត់ថ្នាក់ជាតិធំៗចំនួន២ សម្រាប់រដូវកាលថ្មី ២០១៧ នេះ។

លោកបន្ថែមថា បេសកកម្មចម្បងៗរបស់ក្លឹបស៊ីម៉ាក់ មិនត្រឹមតែប្រកួតកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជៀបការយល់ដឹងពីគ្រោះថ្នាក់អំពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជូនដល់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសផងដែរ។
ដើម្បីធ្វើឲ្យក្លឹបមួយនេះកាន់តែអភិវឌ្ឍខ្លួនកាន់តែប្រសើរឡើងបន្ថែម ក៏ដូចជារួម ចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា តាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងនោះ ទើបឯកឧត្តមគ្រោងនឹងបង្កើតទីលានបាល់ទាត់ផ្ទាល់ខ្លួនមួយ នៅខេត្តកំពង់ឆ្នាំង នៅសៀមរាប ឬនៅកំពង់ចាម ដើម្បីរៀបចំការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ នាពេលខាងមុខ ដោយកំពុងតែសិក្សាលើគម្រោងសាងសង់។ ទាំង អស់នេះគឺជាការខិតខំពង្រឹងគុណភាពក្លឹបឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូច្នេះហើយទើបឯកឧត្តមស្នើឲ្យ កីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ និងការប្រកួតសម្រាប់ព្រឹត្តិការណ៍ក្របខ័ណ្ឌលីគកំពូលកម្ពុជា និងពាន រង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មី ២០១៧នេះឲ្យបានល្អផងដែរ។
ចំណែកឯ លោក មួន វាសនា អគ្គលេខាធិការ ក្លឹបបាល់ទាត់ ស៊ីម៉ាក់ គូសបញ្ជាក់ដែរថា សម្រាប់ការ ត្រៀមខ្លួននៅរដូវកាលថ្មីនេះ ក្លឹបបានដោះដូរជើងកីឡាករមួយចំនួន ហើយថែមទាំងបានជ្រើសរើសយុវជនខ្មែរ ជាច្រើននាក់ដែរ រួមទាំងកីឡាករបរទេសមួយចំនួន ដូចជាជប៉ុន អូស្ត្រាលី ហ្គាណា នីហ្សេរីយ៉ា ជាដើម។
សូមបញ្ជាក់ថា ក្រុមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានឹងត្រូវចាប់ផ្តើមការប្រកួតជាលើកទី១ របស់ខ្លួន នៅជើងទី១ នាល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះជាមួយក្រុមខេមបូឌានថាយហ្គឺ នៅខេត្តសៀមរាប ក្រប ខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ថ្មី ២០១៧ ដោយនៅសប្តាហ៍ទី១ បើករដូវកាលថ្មីនេះ មាន៦ប្រកួត។ សម្រាប់ ការប្រកួតជើងទី១ ចាប់ពីថ្ងៃទី១៨ កុម្ភៈ រហូតដល់ថ្ងៃទី១៤ មេសា ខាងមុខ ហើយសម្រាប់ជើងទី២ ចាប់ផ្តើមពី ២៧ មេសារហូតដល់ថ្ងៃបញ្ចប់បិទការប្រកួត នាទី២ ខែធ្នូ ចុងឆ្នាំ២០១៧នេះ៕

លោកគ្រូសានគឹមស៊ានគ្រោងចេញសៀវភៅគុនល្បុក្កតោនាខែមីនាខាងមុខនេះ

ភ្នំពេញ៖សៀវភៅគុនល្បុក្កតោគ្រោងនឹងចេញលក់សម្រាប់ជាប្រយោជន៍ជាតិ ហើយគ្រោងចុះបញ្ជីបេតិកភ័ណ្ឌអរូបនៃមនុស្សជាតិ នាខែមីនាខាងមុខ។

សហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានប្រកាសឲ្យដឹង កាលពីម្សិលមិញថា សៀវភៅគុនល្បុក្កតោដែលមានជាង៣០០០ក្បាច់នោះត្រូវបានបោះពុម្ពផ្សព្វផ្សាយរួចរាល់ហើយជាមួយនឹងការសម្តែងក្បាច់គុនមរតកវប្បធម៌ ខ្មែរមួយនេះពីកីឡាករ កីឡាការិនីជាច្រើនរូប ដោយគ្រោងនឹងចេញលក់ជាផ្លូវកាល ឆាប់ៗខាងមុខនេះ ជាពិសេសគ្រោងនឹងដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោករបស់អង្គការ យូណេស្កូ ជាថ្មី ម្តងទៀត នាខែមីនា ខាងមុខ។
សៀវភៅគុនល្បុក្កតោនេះត្រូវបានចងក្រង និងបោះពុម្ពផ្សាយជាលើកទី១របស់ខ្លួន ដែលជាស្នាដៃរបស់លោកតាក្រមាមាស សាន គឹមស៊ាន។
លោក សាន គឹមស៊ាន មានប្រសាសន៍ថា លោកបានខិតខំចងក្រងគុនល្បុក្កតោនេះ ទាំងយប់ទាំងថ្ងៃ ដើម្បីផលិតបាននូវសៀវភៅនេះទុកជាអនុស្សាវរីយ៍ និងរក្សាទុកជាមរតកព្រលឹងជាតិខ្មែរ។ លោកបានចំណាយពេលអស់រយៈពេលជាង១០ឆ្នាំ ដើម្បីប្រមូលឯកសារចងក្រង ហើយបាន បោះពុម្ពចេញជាសៀវភៅគុនល្បក្កតោ លើកទី១នេះ សម្រាប់ដាក់លក់ក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលដៅ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យបានស្គាល់ពីមរតកក្បាច់គុនរបស់បុព្វបុរសខ្មែរនេះ។
ព្រឹទ្ធចារ្យក្បាច់គុន ល្បុក្កតោដ៏ល្បីរូបនេះបានថ្លែងក្នុងកម្មវិធី អភិរក្សដើម្បីអភិវឌ្ឍន៍គុនល្បុក្កតោ នោះថា ក្បាច់គុនល្បុក្កតោជាង ៣,០០០ក្បាច់ ដែលលោកបានបោះពុម្ភត្រៀមដាក់លក់នេះ គឺលោក សួរណែនាំព្រឹទ្ធាចារ្យចាស់ៗតាមបណ្ដា ខេត្តនានា និងការសិក្សានៅលើជញ្ជាំងប្រាសាទបុរាណជាដើម។ ឆ្លងកាត់ការចំណាយពេលវេលា និងកម្លាំង កាយចិត្ត ដើម្បីស្រាវជ្រាវ និងចងក្រងនេះដែរ លោករំពឹងយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងគាំទ្រ សមិទ្ធផលមួយនេះ ហើយក៏សង្ឃឹមថាពួកគេនឹងទិញម្នាក់មួយក្បាលយកទៅរក្សាទុកមើលតាមផ្ទះរៀងៗខ្លួន ដើម្បីរួមចំណែករក្សាមរតកក្បាច់គុនបុរាណខ្មែរនេះ ទុកឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់។
លោកក៏ចង់ឲ្យ ក្រសួងអប់រំនាំយកសៀវភៅខ្លួនទៅតម្កល់ជាឯកសារ សម្រាប់សិស្សសិក្សាស្វែងយល់ នៅតាមគ្រឹះស្ថានសិក្សា នានាផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបង្ហាញពីមោទនភាពក្រៃលែង ចំពោះ ការខិតខំរបស់លោកគ្រូតាក្រម៉ាមាស សាន គឹមស៊ាន ដែលលោកលះបង់គ្រប់បែបយ៉ាង ដើម្បីចងក្រង សៀវភៅនេះឡើង។ ឯកឧត្តមបានចាត់ទុកសមិទ្ធផលនេះ គឺជាស្នាដៃប្រវត្តិសាស្ដ្រមួយ សម្រាប់ក្មេងៗជំនាន់ ក្រោយសិក្សាស្វែងយល់បន្ដពីក្បាច់គុនរបស់បុព្វបុរសខ្មែរយើង។
គុនល្បុក្កតោ គឺជាក្បាច់គុនអត្តសញ្ញាណជាតិ ខ្មែរ ហើយឯកឧត្តមបានជំរុញឲ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សា ហើយនៅចុងខែមីនា ឆ្នាំ២០១៧ កម្ពុជានឹងបញ្ជូនឯកសារពាក់ព័ន្ធនឹងគុនល្បុក្កតោទៅចុះបញ្ជីក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភព លោករបស់អង្គការ UNESCO ទៀតផង៕

 

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

ព័ត៌មានជាតិ​ពេល​យប់​


តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

តារា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2