vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

Drone ធុនធំ អាចជំនួសឧត្ថម្ភាចក្រ

v6

លោក Stephen Burns តំណាងក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Workhorse ឲ្យដឹងថាក្រុមហ៊ុនលោកបានបង្កើតធម្យោបាយធ្វើដំណើរឯកជនថ្មីមួយទៀត គឺជាប្រភេទ Drone ធុនធំ ដែលអាចជំនួសឧត្ថម្ភាចក្របាន មានឈ្មោះថា SureFly ។


SureFly មានបំពាក់ដោយម៉ូទ័រ កង្ហារជំនួយការហោះហើរចំនួន២ និងដំណើរការដោយប្រេងសាំង ហើយមានកន្លែងអង្គុយសម្រាប់មនុស្ស២នាក់ ប្រកបដោយសុវត្ថិភាពខ្ពស់។ SureFly អាចហោះក្នុងល្បឿន១១២គីឡូម៉ែត្រក្នុងមួយម៉ោង។


លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន Workhorse បានបើកទទួលការកាហ្មង់មុនចាប់ពីពេលនេះតទៅ ហើយ SureFly នឹងមានវត្តមាននៅលើទីផ្សារក្នុងឆ្នាំ២០១៩ខាងមុខ ដោយក្នុងមួយគ្រឿងមានតម្លៃ $200,000៕

ទ្រាំនឹងសម្លេងនាឡិការោទិ៍ពេលយប់ អស់១៣ឆ្នាំ

v5

ហាក់ដូចជាចម្លែកណាស់ ហេតុអ្វីម្ចាស់ផ្ទះមួយកន្លែងនេះ បែរជាសុខចិត្តទ្រាំនឹងសម្លេងរំខាន របស់នាឡិការោទិ៍ នៅពេលយប់អស់រយៈពេលដល់ទៅ១៣ឆ្នាំ?


សម្លេងនាឡិការោទិ៍ តែងបន្លឺឡើងនៅរៀងរាល់ម៉ោង៦.៥០នាទី និងម៉ោង៧.៥០នាទីល្ងាច ជារៀងរាល់ថ្ងៃ រាប់ខែ រាប់ឆ្នាំ រហូតដល់ទៅ១៣ឆ្នាំ។


លោក Lynn ម្ចាស់ផ្ទះខាងលើបានប្រាប់ភ្នាក់ងារព័ត៌មាន CNN ថា កាលពីឆ្នាំ២០០៤ លោកបានឲ្យជាងមកជួសជុលជញ្ជាំងផ្ទះ ដើម្បីរៀបចំកន្លែងដាក់ទូរទស្សន៍ ដោយមិនបានពិនិត្យពិចៃអ្វីច្រើនទេ ក្រោយមកស្រាប់តែបានឮសម្លេងនាឡិការោទិ៍តាំងពីពេលនោះ មកទល់នឹងបច្ចុប្បន្ននេះ៕

យន្តហោះ Boeing នឹងគ្មានមនុស្សបើក

hh12

លោក Mike Sinnett អនុប្រធានផ្នែកផលិតយន្តហោះប្រភេទ Boeing បានឲ្យដឹងថា ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប នៅពេលខាងមុខ យន្តហោះប្រភេទ Boeing របស់ក្រុមហ៊ុនលោក នឹងហោះហើរដោយស្វ័យប្រវត្តិ។


យោងតាមរបាយការផ្នែកអាកាសចរបង្ហាញថា អ្នកបើកយន្តហោះទូទាំងពិភពលោកមានចំនួន១.៥លាននាក់ ប៉ុន្តែនៅរយៈពេល២០ឆ្នាំខាងមុខ ចំនួននេះ នឹងថយចុះ។

hh11
លោកបន្តថា ចំពោះយន្តហោះប្រភេទ Boeing គ្មានមនុស្សបើក សម្រាប់ពេលអនាគតនេះ នឹងចាប់ផ្តើមមានវត្តមានដំបូងនៅទីក្រុង Paris ប្រទេសបារាំង៕

 

ក្រោយពន្លត់ភ្លើងព្រៃ អ្នកពន្លត់អគ្គីភ័យនាំគ្នាដេកលើសួនច្បារ

hh8

ក្រុមអ្នកពន្លត់អគ្គីភ័យជាច្រើននាក់ បាននាំគ្នាដេកនៅតាមសួនច្បារ តាមដងទន្លេ ក្នុងតំបន់ Alvares ប្រទេស Portugal ក្រោយពីប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដ៏ធំមួយ។


វីដេអូនេះ មានមនុស្សរាប់សែននាក់ចូលមើល ក្រោយពីបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិត។

hh9
សូមរំលឹកថា ហេតុការណ៍ភ្លើងព្រៃនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១៧កន្លងទៅ ចម្ងាយ២០០គីឡូម៉ែត្រ ពីភាគឥសាន្ត ទីក្រុង Lisbon ដោយបានសម្លាប់មនុស្សអស់ចំនួន៦៥នាក់។


ចំពោះអ្នកចូលរួមពន្លត់ភ្លើងឆេះព្រៃនេះ មានចំនួនច្រើនជាង២០០០នាក់ឯណោះ៕

 

បុរសដំបូងបំផុត ដែលទស្សនា World Cup បានច្រើនដង

បុរសអ្នកជំនួញជនជាតិវេណេស៊ុយអេឡាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក Guinness កាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះ ក្លាយជាបុរសដំបូងបំផុត ដែលបានចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក បានច្រើនដងជាងគេ។

hh5
លោក Hely Garagozzo លោកបានទស្សនា World Cup ដំបូងកាលពីឆ្នាំ១៩៨២ កាលនោះប្រារព្ធធ្វើឡើងនៅប្រទេសអេស្ប៉ាញ, លើកទី២ ឆ្នាំ១៩៨៦ នៅម៉ិកស៊ិក, លើកទី៣ ឆ្នាំ១៩៩០ នៅអ៊ីតាលី, លើកទី៤ ១៩៩៤ នៅអាមេរិក, លើកទី៥ ឆ្នាំ១៩៩៨ នៅបារំាង, លើកទី៦ ឆ្នាំ២០០២ នៅកូរ៉េខាងត្បូង និងជប៉ុន, លើកទី៧ ឆ្នាំ២០០៦ នៅអាឡឺម៉ង់, លើកទី៨ ឆ្នាំ១០១០ នៅអាហ្រ្វិកខាងត្បូង និងលើកទី៩ ឆ្នាំ២០១៤ នៅប្រេស៊ីល។ ចំណែកឯ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបន្ទាប់គឺនៅប្រទេសរុស្ស៊ី។

ដោយឡែកសម្រាប់ឆ្នាំ២០២២វិញ នឹងប្រារព្ធធ្វើឡើងនៅប្រទេសកាតា៕ 

 

 

សិល្បះក្រដាសចំរុះពណ៌

hh4

វិចិត្រករជនជាតិចិនម្នាក់ឈ្មោះ Li Hongbo បានបង្កើតសិល្បះក្រដាសចំរុះពណ៌ដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីតាំងពិពណ៌ នាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៨ កន្លងទៅនេះ។


លោក Li បានឲ្យដឹងថា សិល្បះប្រភេទនេះមានឈ្មោះថា Oceans of Flowers រឺសមុទ្រផ្កា ក្រដាសទាំងអស់នេះគឺយើងកាត់ជាប្រភេទកាំភ្លើងខ្លី, កាំភ្លើងAK47 និងគ្រប់កាំភ្លើងផងដែរ។


លោក Li បន្តថា ក្រដាសចំរុះពណ៌ដែលត្រូវរៀបចំទាំងអស់ មានចំនួនជាង២០០០ដុំ ក្នុងគោលបំណងដើម្បីទប់ស្កាត់វិនាសកម្មទាំងឡាយណាដែលបង្កឡើងដោយកាំភ្លើង។ ក្រោយពីបានផ្តើមកាលពីចុងសប្តាហ៍កន្លងទៅ សិល្បះក្រដាសចំរុះពណ៌នេះ មានអ្នកចូលទស្សនាជាង៣០០នាក់ហើយ ខណៈពិពណ៌នេះនឹងបិតបញ្ចប់នៅថ្ងៃទី២០ ខែកក្កដាខាងមុខ។

 

សូមបញ្ជាក់ថា សិល្បះប្រភេទនេះមានដំបូង គឺមាននៅក្នុងទីក្រុង Sydney ប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១២ ប៉ុន្តែនេះ គឺជាលើកទីមួយ ដែលមាននៅក្នុងប្រទេសចិន៕

យុវជនក្លាហានជ្រុល

h011

Oleg Sherstyachenko អាយុ២៥ឆ្នាំ បានហៅខ្លួនឯងថា Oleg Cricket រឺអាចង្រិត ជាយុវជនក្លាហានជ្រុលម្នាក់ ដែលហ៊ានយកជីវិតទៅប្រលែងលេង ជាមួយនឹងដំបូលអគារខ្ពស់ៗ។


Oleg Cricket បានថតជាវីដេអូដោយខ្លួនឯង ពីសកម្មភាពដ៏ព្រឺព្រួយ ពេលដែលរូបគេបានឡើងទៅលើដំបូលអគារដ៏ខ្ពស់មួយ កណ្តាលទីក្រុងហុងកុង ហើយហ៊ានជិះស្គី និងលេងបាល់បោះ នៅលើគែមអគារនោះទៀតផង។


Oleg Cricket ឲ្យដឹងថា រូបគេហ៊ានធ្វើសកម្មភាពគ្រោះថ្នាក់បែបនេះ តាំងពីអាយុ១៤ឆ្នាំមកម៉្លេះ រាល់សកម្មភាពរបស់គេ គឺតែងមានសុវត្ថិភាពរហូតមក ទោះបីជាមនុស្សជាច្រើននិយាយថានេះគឺជាគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែរូបគេនៅតែចង់ធ្វើដដែល៕

បុរសម្នាក់ដឹកសត្វតោកណ្តាលទីក្រុង

h03

បុរស Pakistan ម្នាក់ ត្រូវបានអាជ្ញាធរក្នុងតំបន់ឃាត់ខ្លួន ក្រោយពីបុរសរូបនេះ បានដឹកសត្វតោមួយក្បាលតាមរថយន្តប្រភេទមួយបាំងកន្លះ ក្នុងទីក្រុង Karachi កាលពីថ្ងៃម្សិលម៉ិញ។


ប៉ូលីសបានឲ្យដឹងថា សត្វតោមួយក្បាលនេះជាសត្វចិញ្ចឹមរបស់ឈ្មោះ Saqlain Jawaid។


លោក Jawaid ជាម្ចាស់តោនិយាយថា លោកដឹកសត្វតោរបស់លោក គោលបំណងទៅជួបពេទ្យសត្វ ព្រោះតែវាមានជម្ងឺ។


មន្ត្រីប៉ូលីសបានឲ្យដឹងទៀតថា បុរសខាងលើនេះ ធ្លាប់សុំច្បាប់បង្កើតសួនសត្វលក្ខណៈឯកជន ប៉ុន្តែការអនុញ្ញាតនេះ បានផុតកំណត់កាលពីឆ្នាំ២០១៦ហើយ។


បច្ចប្បន្នលោក Jawaid ដែលជាម្ចាស់សត្វតោខាងលើ ត្រូវប្រឈមការចោទប្រកាន់ពីបទ ធ្វើឲ្យប្រជាពលរដ្ឋភិតភ័យ៕

 

ប្រើធ្មេញយោងខ្លួន បំបែកឯតទគ្គកម្ម

h02

Aerialist Erendira Wallenda ត្រូវបានព្យួរតាមឧត្ថម្ភាចក្រ កម្ពស់៩១ម៉ែត្រ ទៅកាន់តំបន់ទឹកធ្លាក់ល្បីឈ្មោះ Niagara ក្នុងទីក្រុង New York កាលពីថ្ងៃម្សិលម៉ិញ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ខណៈស្វាមីរបស់នាងគឺលោក Nik Wallenda បានបំបែកឯតទគ្គកម្មពិភពលោក កាលពីឆ្នាំ២០១១ ដោយដើរលើខ្សែពួរ កម្ពស់៧៦ម៉ែត្រ ក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក។


បន្ទាប់ពីយោងខ្លួនតាមឧត្ថម្ភាចក្រទៅដល់កន្លែងទឹកធ្លាក់ហើយនោះ នាងបានប្រើធ្មេញខាំយោងទម្ងន់ខ្លួនទាំងស្រុង ហើយបញ្ចេញក្បាច់ពុតខ្លួន ពីលើអាកាស ដោយមានមនុស្សជាច្រើនរងចាំទស្សនា៕

រថយន្តហោះ

លោក Bruno Vezzoli ជាអ្នកបើកយន្តហោះជនជាតិបារាំងម្នាក់ បានបង្ហាញខ្លួន ជាមូយនឹងរថយន្តហោះមួយគ្រឿង កាលពីថ្ងៃទី១៤ម្សិលម៉ិញនេះ នៅប្រទេសអង់គ្លេស។


លោក Vezzoli បានបង្ហាញលក្ខណៈហោះហើររបស់រថយន្តហោះ ភ្ជាប់ដោយឆ័ត្រយោង ដែលបង្ហាញថា វាមានសុវត្ថិភាពខ្ពស់ ជាងរថយន្តហោះ ដែលមិនមានភ្ជាប់ដោយឆ័ត្រយោង។


រថយន្តហោះនេះ មើលទៅមានសណ្ឋានដូចជារទះសេះដែរ មានបំពាក់ដោយបរិក្ខាសម្រាប់សង្គ្រោះផង អាចហោះក្នុងកម្ពស់៥៩គីឡូម៉ែត្រពីផ្ទៃដៃ ចំណែកឯល្បឿនវិញ គឺអាស្រ័យទៅលើអាកាសធាតុដែរ។


ដោយឡែកលោក Jules Verne ដែលជាក្រុមការងារបង្កើតរថយន្តហោះប្រភេទនេះ មានគម្រោងជិះរថយន្តហោះនេះ កំសាន្តជុំវិញពិភពលោករយៈពេល៨០ថ្ងៃ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2