vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ទូរស័ព្ទមិនប្រើថ្ម

ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក អភិវឌ្ឍន៍បានទូរស័ព្ទដៃ មិនប្រើថ្មដំបូងបំផុតក្នុងពិភពលោក។

a1
ក្រុមអ្នកស្រាវជ្រាវខាងលើបានឲ្យដឹងថា ទូរស័ព្ទមិនប្រើថ្មប្រភេទថ្មីនេះ ដំណើរការដោយរលកសញ្ញាហ្វ្រកង់។ ការអភិវឌ្ឍន៍ថ្មីនេះ ត្រូវការថាមពលរលកសញ្ញាតិចតួចបំផុត គឺត្រឹមតែ២ទៅ៣ microwatts ប៉ុណ្នោះ។

a2
អ្នកស្រាវជ្រាវខាងលើបន្តថា រលកសញ្ញាគឺស្ថិតនៅជុំវិញយើង ឧទាហរណ៍ដូចជា ស្ថានីយ៍វិទ្យុ ស្ថានីយ៍ទូរទស្សន៍ និងប្រភេទអង់តែនទូរស័ព្ទជាដើម ទាំងនេះសុទ្ធតែជាប្រភពផ្តល់រលកសញ្ញាហ្វេកង់។

រថយន្តមិនឃើញមនុស្សបើក

កាលពីថ្ងៃម្សិលម៉ិញនេះ រថយន្តមួយគ្រឿង ដែលចរាចរនៅលើផ្លូវដ៏មមារញឹក កណ្តាលទីក្រុង Virginia សហរដ្ឋអាមេរិក ត្រូវបានមនុស្សជាច្រើននាំគ្នាសម្លឹងមើល ដោយសារតែមិនឃើញមានមនុស្សបើក។

k9
ក្រោយពីមានការងឿយឆ្ងល់ និងមានការពិនិត្យយ៉ាងល្អិតល្អន់មកឃើញថា តាមពិតទៅ រថយន្តនេះ គឺមានអ្នកបើកដូចរថយន្តផ្សេងៗទៀតដែរ តែដោយសារតែបុរសអ្នកបើកបររថយន្តនោះ ពាក់អាវព៌ណដូចកៅអីរថយន្តពេក ទើបធ្វើឲ្យអ្នកមើលពីខាងក្រៅ មើលមិនឃើញមានអ្នកបើកបរ។

 

ពិធីបុណ្យគោរពព្រះទន្តនៃព្រះពុទ្ធ

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំជួបជុំគ្នានៅលើដងផ្លូវ នៃប្រទេសស្រីលង្កា ក្នុងតំបន់ភ្នំបុរាណ Kandy កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្នុងពិធីបុណ្យប្រចាំឆ្នាំ Esala Perahera។

k6
ក្នុងពិធីបុណ្យនេះ មានការសម្តែងសិល្បៈចំរុះផ្សេងៗជាច្រើនសណ្ឋានដូចជា ការបង្ហាញក្បាច់រាំ ការវាយស្គរ សិល្បៈព្រួសភ្លើង សម្លេងតន្ត្រីចំរុះ រួមទាំងការតុបតែងភ្លើង ចំរុះពណ៌ឲ្យសត្វដំរីផងដែរ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើង ដើម្បីគោរពបូជាដល់ព្រះទន្តនៃព្រះពុទ្ធ។

k7
សូមបញ្ជាក់ថា ពិធីបុណ្យនេះមានរយៈពេល១០យប់ ហើយតែងបញ្ចប់នៅយប់ព្រះច័ន្ទពេញបូរមី៕

បុរសក្លាហានហួស

កាលពីថ្ងៃម្សិលម៉ិញនេះ មានបុរសជនជាតិរុស្ស៊ីម្នាក់ បានតោងឡើងអាគារ Nestle ដ៏ខ្ពស់ ក្នុងទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិកកូ ដូចជាតោងឡើងដើមឈើអញ្ចឹង។

h103
បណ្តាញព័ត៌មានក្នុងប្រទេសនេះ បានចុះផ្សាយដោយដាក់ចំណងជើងថា Spiderman of Mexico City មានន័យថា បុរសពីងពាងក្នុងទីក្រុងម៉ិកស៊ិក។


ដោយឡែកប៉ូលីសក្នុងទីក្រុងនេះនិយាយថា ក្រោយពីទទួលដំណឹងថា មានជនជាតិបរទេសតោងឡើងដ៏ខ្ពស់ខាងលើ យើងបានបញ្ជូនឧទ្ធម្ភាចក្រឲ្យចេញទៅយកបុរសនោះភ្លាមៗ៕

សត្វជាសលុងទឹក

ពិតជាចម្លែក សត្វជាសមួយក្បាល ត្រូវបានស្ត្រីម្នាក់ប្រទះឃើញលុងក្នុងអាងទឹក ក្រោយមកក៏ជួយសង្គ្រោះឲ្យផុតពីសេចក្តីស្លាប់។

h102
Amy Hooks បានបង្ហោះវីដេអូនេះ ចូលទៅក្នុងគេហទំព័រ YouTube ដោយសរសេរថា សត្វជាសលុងក្នុងអាងហែលទឹករបស់នាង។


Amy Hooks បានយកម្រាមដៃរបស់នាង ធ្វើចលនាបេះដូងឲ្យសត្វជាសនេះ ម្តងហើយម្តងទៀត មិនយូរប៉ុន្មាន សត្វជាសនេះបានកំរើកតិចៗ បន្តិចក្រោយមក វាក៏មានដង្ហើមឡើងវិញ មិនគួរឲ្យជឿ មិនដល់២នាទីផង សត្វជាសមួយក្បាលនេះ ក៏មានជីវិតឡើងវិញ៕

 

ជិះ pogo លោតរំលងរថយន្ត

Dalton Smith បានជិះឧបករណ៍ POGO លោតរំលងរថយន្តចំនួន៣គ្រឿងផ្ទួនៗ ឈានទៅបំបែកឯតទគ្គកម្មពិភពលោក Guinness នៅចំណតរថយន្តមួយកន្លែង ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស។

h94
អ្នកវិនិច្ឆ័យរបស់កំណត់ត្រាពិភពលោក Guinness និយាយថា លោក Dalton ជិះឧបករណ៍ POGO លោតបានក្នុងកម្ពស់ដ៏ខ្ពស់បំផុត ហើយរក្សាបានលំនឹង ក្នុងចន្លោះពីរថយន្តមួយទៅរថយន្តមួយទៀតយ៉ាងល្អ នេះគឺជាទេពកោសល្យរបស់លោក។


ដោយឡែកលោក Dalton បានឲ្យដឹងថា មុនទទួលបានភាពជោគជ័យនៅពេលនេះ គឺលោកបានហ្វឹកហាត់ជាយូរមកហើយ៕

ចិញ្ចៀនផ្តល់សម្លេង

គ្រាន់តែប៉ះចិញ្ចៀននៅលើដៃ ត្រចៀកអ្នកអាចឮសម្លេង ពិតមែនរឺ? Orii គឺជាចិញ្ចៀនដ៏ឆ្លាតវៃម្យ៉ាង ដែលអាចផ្តល់សម្លេងទៅកាន់ត្រចៀក។

h92
ចិញ្ចៀននេះ រចនាឡើងដោយក្រុមហ៊ុនមួយ ក្នុងទីក្រុងហុងកុង វាដំណើរការភ្ជាប់ទៅទូរស័ព្ទដៃដោយ Bluetooth។

h93
Peter Wong សហស្ថាបនិក នៃក្រុមហ៊ុនខាងលើឲ្យដឹងថា Orii សាកសមនឹងមនុស្សដែលមានភ្នែក និងត្រចៀកចុះខ្សោយ។ អ្នកប្រើប្រាស់ Orii នឹងបានឭព័ត៌មានភ្លាមៗ បន្ទាប់ពីមានសារផ្សេងៗ ផ្ញើរចូលមកទូរស័ព្ទដៃ។


ដោយឡែកខាងតំណាងចែកចាយរបស់ក្រុមហ៊ុនបានឲ្យដឹងថា បច្ចេកវិទ្យាថ្មីនេះ នឹងជ្រៀតចូលទីផ្សារអាស៊ីនៅឆ្នាំក្រោយ៥១ភាគរយ៕

 

សត្វឆ្មា អាចជួយព្យាបាលជំងឺមហារីក

សត្វឆ្មាមួយក្បាល ឈ្មោះ Genie បានទទួលពានរង្វាន់ Overall Winner of the 2017 National Cat ក្នុងទីក្រងឡុង ប្រទេសអង់គ្លេស ក្រោយពីសត្វឆ្មាមួយក្បាលនេះ បានជួយព្យាបាលជំងឺមហារីក ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ឈ្មោះ Henderson។

h62
Henderson និយាយថា Genie បានជួយព្យាបាលបញ្ហាជ្រុះសក់របស់នាង នាងតែងនឹក Genie រាល់ថ្ងៃ ពេលនាងសម្រាកនៅមន្ទីរពេទ្យ ហើយម៉ាក់របស់នាងប្រាប់ថា Genie ក៏នឹកនាងដែរ Genie គឺជាមិត្តដ៏ល្អរបស់ Henderson។


ចំណែកឯឪពុករបស់ Henderson និយាយថា Genie គឺជាឆ្មាដ៏ល្អមួយក្បាល នៅក្នុងចិត្តកូនស្រីរបស់គាត់។ ដោយសារតែមានវា ទើបកូនស្រីរបស់គាត់បានធូស្បើយពីជំងឺ។


សូមបញ្ជាក់ថា ក្មេងស្រី Henderson ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក កាលពីឆ្នាំ២០១៦កន្លងទៅ ជំងឺនេះបានធ្វើឲ្យនាងមានបញ្ហាជ្រុះសក់ ប៉ុន្តែវត្តមានសត្វឆ្មា Genie បានធ្វើឲ្យអាការៈរបស់នាងបានធូស្បើយ ហើយសក់របស់នាងក៏បានដុះមកវិញដែរ៕

 

បុរសម្នាក់ ហ៊ានថើបសត្វក្រពើ

កាលពីថ្ងៃម្យិលម៉ិញនេះ មានបុរសអ្នកទេសចរតាមទូកម្នាក់ រស់នៅក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក ហ៊ានថើបសត្វក្រពើដ៏ធំមួយក្បាល។

h61
បុរសម្នាក់នេះ បានធ្វើដំណើរកំសាន្តតាមទូក ទៅកាន់ទន្លេ Mississippi អ្វីដែលនឹកស្មានមិនដល់គឺ បុរសរូបនេះ បានបង្ហាញការស្វាគមន៍ចំពោះសត្វក្រពើមួយក្បាល ដែលកំពុងតែហែលនៅក្នុងទន្លេ។ អ្វីដែលនឹកស្មានមិនដល់គឺ បុរសរូបនេះបានអោនក្បាលថើបច្រមុះសត្វក្រពើនោះទៀតផង។


នេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត ហើយមិនមែនអ្នកណា ក៏ចេះតែហ៊ានធ្វើនោះឡើយ៕

 

កូនគោមុខដូចតារាចម្រៀង Rock Gene Simmons

កូនគោមួយក្បាល ក្នុងរដ្ឋ Texas កើតមកមានមុខដូច តារាចម្រៀង rock Gene Simmons ពេលឡើងសម្តែងបេះដាក់។

h49
តារាចម្រៀង rocker Gene Simmons តែងតែគូរមុខមុនពេលឡើងសម្តែង ហើយអ្វីដែលធ្វើឲ្យតារារូបនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង គឺកូនគោលមួយក្បាលនេះ កើតមកមានមុខ ដូចមុខដែលតារាចម្រៀង rocker Gene Simmons គូរអញ្ចឹង។


បច្ចុប្បន្នកូនគោនេះ ក៏ត្រូវតារាចម្រៀង Rocker Gene Simmons ចាប់អារម្មណ៍ដែរ ដោយសារតែមុខរបស់វា ដូចមុខរបស់គាត់៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2