vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

គំនូរលើក្រដាស ប្រែជាមានចលនា

h1

គំនូរលើក្រដាស ដែលក្មេងៗចូលចិត្ត ជាយូរឆ្នាំមកហើយនោះ ប្រែជាមានចលនាយ៉ាងអស្ចារ្យមិនគួរឲ្យជឿ ដោយសារតែកម្មវិធីថ្មី នៅក្នុង app ហៅកាត់ថា AR។


ក្មេងៗទាំងឡាយ ដែលចូលចិត្តលេងផាត់ពណ៌គំនូរលើក្រដាស អាចប្រែក្លាយគំនូររបស់ខ្លួនឲ្យមានចលនារស់រវើក ដូចគំនូរជីវចលបាន ដោយគ្រាន់តែបើកកម្មវិធីAR ហើយscan ទៅលើរូបភាពនោះ បន្តិចក្រោយមកប្អូនៗនឹងបានឃើញគំនូរនោះបញ្ចេញចលនាភ្លាម។


អ្នកបង្កើតកម្មវិធីនេះឲ្យដឹងថា គម្រោងនេះបង្កើតឡើងដោយមានការសហការគ្នារវាងសកលវិទ្យាល័យ ETH Zurich និងអ្នកស្រាវជ្រាវនៅ Disney៕

ផ្ទះសសរមួយ

v17

ផ្ទះសសរមួយដ៏ចម្លែក បានលេចរូបរាង្គឡើងនៅទីក្រុង Prague ក្នុងសាធារណៈរដ្ឋ Czech។


Jan Sepka ជាវិស្វកររចនាម៉ូដផ្ទះសសរមួយនេះនិយាយថា ផ្ទះនេះមានឈ្មោះថា Orchard ធ្វើពីឈើ មានទំហំ៨០ម៉ែត្រការ៉េ មានបន្ទប់គេងមួយ កន្លែងទទួលភ្ញៀវ បន្ទប់ទឹក និងចង្រ្កានបាយ សាងសង់នៅលើដីជំរាលមួយកន្លែងគ្របដណ្តប់ដោយវាលស្មៅ ដែលមានដើមឈើចម្រុះ។


លោកបន្តថា ផ្ទះសសរមួយដ៏ចម្លែកនេះ បានសាងសង់រួចរាល់តាំងពីចុងឆ្នាំ២០១៦មកម៉្លេះ៕

បុរសពីងពាង

v15

បុរសពីងពាង ជនជាតិបារំាងម្នាក់ឈ្មោះ Alain Robert បានតោងឡើងជញ្ជាំងអគារដ៏ខ្ពស់បំផុតមួយ នៅទីក្រុង Barcelona ដោយគ្មានខ្សែការពារឡើយ កាលពីថ្ងៃម្សិលម៉ិញនេះ។


បុរសពីងពាងរូបនេះ មានអាយុ៥៥ឆ្នាំ ហើយអគារដែលគាត់តោងឡើងនេះ ជាអគារដ៏ខ្ពស់បំផុតទី៤ នៅក្នុងទីក្រុងមួយនេះ។


នេះមិនមែនជាលើកទីមួយសម្រាប់លោក Robert ទេ លោកបានតោងឡើងជញ្ជាំងអគារ ខ្ពស់ៗក្នុងពិភពលោក ច្រើនជាង១០០អគារមកហើយ ក្នុងនោះមានដូចជា ស្ពាន San Francisco's Golden Gate, អគារ Burj Khalifa ក្នុងទីក្រុង Dubai ប្រទេសអារ៉ាប់, Eiffel Tower ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងOpera House ក្នុងទីក្រុង Sydney ប្រទេសអង់គ្លេសជាដើម សូមបញ្ជាក់ថា រាល់សកម្មភាពតោងឡើងរបស់គាត់ទាំងអស់ គឺមិនមានខ្សែការពារឡើយ។

v16

កម្មវិធីស្រាតលាបពណ៌

v2

តារាបង្ហាញម៉ូតជាច្រើនរូប បាននាំគ្នាចូលរួមស្រាតលាបពណ៌ពេញរាង្គកាយ នៅទីលាន​សាធារណៈមួយ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។


តារាបង្ហាញម៉ូតទាំងអស់នោះនិយាយដូចៗគ្នាថា ពួកគេមកចូលរួមនៅពេលនេះ គឺមិនយក​កម្រៃទេ គោលបំណង ដើម្បីចូលរួមបង្កើនទំនាក់ទំនងនៅក្នុងសហគមន៍ និងលើកកម្ពស់​នៃសេរីភាពបញ្ចេញមតិ។ ពួកគេបានបង្កើតជាពាក្យស្លោកផ្សេងៗដូចជា ការស្រលាញ់គ្មាន​កំហុសទេ, គ្រប់រឿងរ៉ាវ អាចកើតឡើងគ្រប់វិនាទី និងជីវិតរស់នៅប្រចាំថ្ងៃជាដើម។


កម្មវិធីនេះ ត្រូវបានគេឲ្យឈ្មោះថា Bodypainting Day រឺទិវាលាបពណ៌រាង្គកាយ៕

ទិញចិញ្ចៀន១៣ដុល្លារ លក់បាន៨៥ម៉ឺនដុល្លារ

v7

ពេជ្រសុទ្ធ១គ្រប់ ពេលទិញមានតម្លៃតែ១៣ដុល្លារ តែពេលដាក់លក់ចេញថ្លៃនៅទីក្រុងឡុង ប្រទេសអង់គ្លេស បែរជាមានតម្លៃដល់ទៅជិត៨៥ម៉ឺនដុល្លារ។

 

តំណាងក្រុមហ៊ុន Sotheby បានប្រាប់ឲ្យដឹងពេលលក់ដេញថ្លៃថា ពេជ្រ១គ្រាប់នេះ មានទំហំ​២៦ការ៉ាត់ ត្រូវបានទិញកាលពីអំឡុងឆ្នាំ១៩៨០ នៅកន្លែងលក់ឥវ៉ាន់ឡៃឡុងមួយ ក្នុងតម្លៃ១៣​ដុល្លារ។


កាលពីជាង២ខែមុន ម្ចាស់គ្រាប់ពេជ្រនេះ បានសម្រេចយកពេជ្ររបស់ខ្លួនទៅឲ្យក្រុមហ៊ុន Sotheby ពិនិត្យ និងវាយតម្លៃ ក្រោយមកខាងក្រុមហ៊ុន Sotheby បានប្រាប់ពីចំណុចដ៏​ពិសេស​របស់គ្រាប់​ពេជ្រនេះ ហើយប៉ាន់ស្មានថា វាអាចមានតម្លៃប្រហែលជាជាង៣០ ទៅ​ជាង​៤០ម៉ឺនដុល្លារ ចម្លើយនេះ បានធ្វើឲ្យម្ចាស់គ្រាប់ពេជ្រខាងលើភ្ញាក់ផ្អើលយ៉ាងខ្លាំង។


អ្វីដែលនឹកស្មានមិនដល់ គឺក្រោយពីដាក់លក់ដេញថ្លៃនៅក្រុមហ៊ុន Sotheby ពេជ្រមួយគ្រាប់​នេះ មានតម្លៃកើនឡើងរហូតដល់ទៅ $847,667ឯណោះ៕

កំពូលអ្នកលួច

v5

បុរសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីបានលួចឥវ៉ាន់ជាច្រើន ចេញពីស្ថានីយប្រេងឥន្ទនៈ​មួយកន្លែង ស្ថិតនៅទីក្រុង Polk រដ្ឋflorida សហរដ្ឋអាមេរិក។


បុរសម្នាក់នេះ ត្រូវបានសន្តិសុខឃាត់ខ្លួន ក្រោយពីឃើញសភាពគួរឲ្យសង្ស័យ ហើយសុំ​ឆែកឆេរ។


ឥវ៉ាន់ដែលបុរសខាងលើនេះលួចបានមានឌីវីឌី៦បន្ទះ និងប្រេងម៉ាស៊ីនម៉ូតូចំនួន១៥ ប៊ីដុង​តូច។


ជនសង្ស័យនិយាយថា មុនពេលមកលួចនៅទីនេះ គឺរូបគេបានគិតទុកមុន៕

ចុច key piano បំបែកឯតទគ្គកម្មពិភពលោក

v8

តន្ត្រីករម្នាក់ មានដើមកំណើតជាជនជាតិព័រទុយហ្គាល់ សញ្ជាតិអាមេរិកម្នាក់ បានបំបែក​ឯតទគ្គកម្ម​ពិភពលោក កាលពីថ្ងៃទី៧ម្សិលម៉ិញនេះ ដោយចុច key piano បានចំនួនដល់​ទៅ៨២៤ដង ក្នុងរយៈពេលត្រឹមតែ១នាទីប៉ុណ្ណោះ។


លោកឈ្មោះថា Domingos-Antonio Gomes ជាតន្ត្រីករជំនាញមួយរូប លោកចេះលេង​ឧបករណ៍តន្ត្រីប្រភេទនេះតាំងពីអាយុ៧ឆ្នាំមកម៉្លេះ។


លោកនិយាយថា ការចុច key piano បំបែកឯតទគ្គកម្មពិភពលោក របស់លោកនាពេលនេះ គឺដូចជាការបង្ហាញពីបច្ចេកទេសផ្ទាល់ខ្លួនរបស់លោក ទៅឲ្យអ្នកដែលស្រលាញ់ piano ជាច្រើននាក់ទៀតដែរ។ លោកបន្តថា លោកនឹងត្រឡប់ទៅកាន់ព័រទុយហ្គាល់ឆាប់ៗនេះ ដើម្បីថតសម្លេងតន្ត្រី នៅទីក្រុង Lisbon៕

បុគ្គលិកក្រុមហ៊ុនមួយចំនួន អាចយកសុនខចូលទៅធ្វើការបាន

v7

កាន់តែចម្លែកទៅៗហើយ បុគ្គលិកទាំងអស់ មានសិទ្ធិយកសុនខរបស់ខ្លួន ចូលទៅក្នុង​ការិយាល័យ​ធ្វើការជាមួយ ដើម្បីបង្កើនសមត្ថភាពការងារ។


ក្រុមហ៊ុនមួយចំនួន នៅរដ្ឋ California ទឹកដីអាមេរិកបានអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន យក​សុនខ​មកធ្វើការ​ជាមួយ ដោយយល់ឃើញថា ការយកសុនខមកជាមួយនេះ​អាចជួយកាត់​បន្ថយភាពតានតឹងក្នុងអារម្មណ៍ ពេលកំពុងបំពេញការងារ​បាន។


Tanz អាយុ៣៥ឆ្នាំ សញ្ញាតិអាមេរិក កំពុងតែបំរើការក្នុងក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន​ផ្សេងទៀត ដែលអនុញ្ញាតឲ្យយកសុនខមក​ក្នុងការិយាល័យ​និយាយថា បុគ្គលិកដែលចូលចិត្ត​សុនខ ប្រែជាមានអារម្មណ៍ល្អពេលបំពេញការងារ នៅពេល​ពួកគេមកដល់​ការិយាល័យ​ជាមួយសុនខរបស់ពួក​គេ៕

កញ្ចក់រថយន្តដ៏ឆ្លាតវៃ ដូចកញ្ចក់ទូរទស្សន៍

v15

កញ្ចក់រថយន្តប្រភេទថ្មីដ៏ឆ្លាតវៃ មានក្នុងប្រទេសអ៊ីស្រាអែល មានមុខងារដូចទូរទស្សន៍ ដែល​អាច​​ផ្តល់​ព័ត៌​មាន និងផ្សព្វផ្សាយពាណិជ្ជកម្មបាន។


បច្ចេកវិទ្យាដ៏ទំនើបនេះ បង្កើតឡើងដោយក្រុមហ៊ុន Gauzy ក្នុងប្រទេសអ៊ីស្រាអែល សហការ​ជាមួយនឹងក្រុមហ៊ុនមួយទៀតរបស់អាឡឺម៉ង់។


Eyal Peso អ្នកជំនាញ និងជានាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Gauzy ឲ្យដឹងថា កញ្ចក់​រថយន្ត​ប្រភេទថ្មីនេះ ផលិតចេញពីប្រភេទ​ផ្លាស្ទីក​រលាស់ពិសេស និងសារធាតុគ្រីស្តាល់រាវ ដែលធ្វើ​ឲ្យ​ការបញ្ចេញ​រូបភាព​មាន​កំរិត​ច្បាស់​ល្អ។


លោកបន្តថា បច្ចេកវិទ្យានេះ ពិតជាអាចទាក់ទាញអ្នកដំណើរជាច្រើនឲ្យចាប់អារម្មណ៍ ហើយ​អ្នកប្រើរថយន្តដែលបំពាក់កញ្ចក់ប្រភេទនេះ នឹងអាចផ្តល់ព័ត៌មាន ជាពិសេស​ការ​ផ្សព្វ​ផ្សាយ​ផ្សេងៗ ទៅគ្រប់ទីកន្លែងបានយ៉ាងងាយ៕ ប

វិធីកក់សក់ ដែលនឹកស្មានមិនដល់

v14

កាលពីថ្ងៃទី៦ ម្សិលម៉ិញនេះ បុរសមួយក្រុមរស់នៅក្នុងប្រទេសចិន បានបង្ហាញវិធីកក់សក់ និងផ្លុំសក់ដ៏ចម្លែក នឹកស្មានមិនដល់ ដែលធ្វើឲ្យមនុស្សជាច្រើនហួសចិត្ត និងអស់សំណើច។


នៅក្នុងតំបន់ Ziyang ខេត្ត Sichuan គេឃើញបុរសម្នាក់ដេកផ្កាប់មុខ និងបុរសម្នាក់ទៀត​ជាអ្នក​កក់សក់ ដោយប្រើម្សៅសាប៊ូសម្រាប់បោកខោអាវ ហើយបុរសម្នាក់ជាអ្នកបញ្ជារម៉ូតូ​ឲ្យសាចទឹក ចំណែកឯម្នាក់ទៀតជាអ្នកថតយករូបភាព។


ក្រោយកក់សក់រួច ក្រុមបុរសខាងលើនេះ បានថែមទាំងបង្ហាញវិធីផ្លុំសក់ដ៏ហួសចិត្តទៀតផង​ប៉ុន្តែវិធីកក់ និងផ្លុំសក់ខាងលើនេះ ពិតជាមិនអាចយកទៅប្រើតាមហាងបានទេ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2