vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ប្រកួតយន្តហោះ Drone

v2

យន្តហោះ Drone ជាច្រើនគ្រឿង បានចូលរួមប្រកួតដណ្តើមជើងឯក ដែលមានឈ្មោះថា Drone Champions League នៅទី​ក្រុ​ងបារីស ប្រទេសបារាំង កាលពីថ្ងៃទី៤កន្លងទៅនេះ។


Niklas Solle មកពីក្រុម Flyduino KISS របស់ប្រទេសអាឡឺម៉ង់ ជាអ្នកទទួលបានជ័យជំនះ ក្នុងជុំទីមួយនេះ។


បន្ទាប់ពីចប់ការប្រកួតនៅប្រទេសបារាំង កម្មវិធីប្រកួតដណ្តើមជើងឯង Drone Champions League នេះ នឹងបន្តទៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១២ និងទី១៣ ខែសីហាខាងមុខ ហើយនៅ​វគ្គ​បញ្ចប់នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២ និងទី៣ ខែធ្នូ ក្នុងប្រទេសអាឡឺម៉ង់៕

ជើងឯកគប់នំប៉ាវពិភពលោក

v1

ប្រជាជននៅទីក្រុង Coxheath ភាគខាងត្បូងប្រទេសអង់គ្លេស បាននាំគ្នាចូលរួមកម្មវិធីប្រកួត​ជ្រើស​រើសជើងឯកគប់នំ custard ពិភពលោក ខួបលើកទី៥០ យ៉ាងសប្បាយរីករាយ។


កម្មវិធីប្រកួតជ្រើសរើសជើងឯកគប់នំ custard ពិភពលោកប្រចាំឆ្នាំនេះ បានចាប់ផ្តើ​ម​ឡើង តាំង​ពី​ឆ្នាំ​១៩៦៧មកម៉្លេះ។


អ្នកចូលរួមប្រកួតក្នុងឆ្នាំនេះមានចំនួន១៨ក្រុម ក្នុងនោះ១២ក្រុមជាជនជាតិអង់គ្លេស​៣ក្រុម​ទៀត​មកពីជប៉ុន ២ក្រុមមកពីបារាំង និងមួយក្រុមទៀតមកពីហ្វាំងឡង់។


អ្នករៀបចំកម្មវិធីខាងលើឲ្យដឹងថា មុនពេលប្រកួត បេក្ខជនទាំងអស់ត្រូវ​រៀបចំនំឲ្យរួច​រាល់ មុនពេលប្រកួត៕

ឈ្នះមេដាយមាសហែលទឹក ទោះបីពិការដៃទាំង២

v2

កុមារា Ismail Zulfic អាយុ៦ឆ្នំា កើតមកពិការដៃទាំងសងខាងពីកំណើត មានសម្ថភាពដណ្ដើម​បាន​មេដាយមាស ក្នុងកម្មវិធីប្រកួតហែលទឹកផ្នែកកុមារក្នុងតំបន់។


ក្រុមគ្រួសាររបស់ Ismail រស់នៅទីក្រុង Zenica ក្នុងតំបន់ Bosnian ប្រទេស Balkans​ តំបន់​អឺរ៉ុប។


ឪពុកម្តាយរបស់ Ismail និយាយថា គាត់មិនដែលមានអារម្មណ៍ខ្មាសអៀន ដោយសារតែកូន​គាត់​ពិការដៃទាំង២ទេ គេធ្លាប់លុងទឹកម្តង ក្រោយមក គេបានក្លាយជាអ្នកហែលទឹកប្រចាំថ្នាក់ ហើយការប្រកួតហែលទឹកនៅពេលនេះ គឺមានតែ Ismail ម្នាក់ទេ ដែលទទួលបានមេ​ដាយ​មាស។


ក្រោយទទួលបានមេដាយមាស Ismail និយាយថា គេមិននឹកស្មានថាអាចទទួលបានមេដាស​មាសដូច្នេះទេ គេទទួលបានការអបអរជាច្រើន៕

សត្វកំប្រុកពណ៌សដ៏គួរឲ្យស្រលាញ់

អ្នកកាប់ឈើមួយក្រុម នៅប្រទេសអង់គ្លេស បានប្រទះឃើញសត្វកំប្រុកពណ៌សដ៏កម្រ​មួយ​ក្បាល ដែលកំពុងតែស៊ីចំនីក្នុងព្រៃ កាលពីថ្ងៃទី១ ម្សិលម៉ិញនេះ នៅជិតទីក្រុង Bath ។


អ្នកកាប់ឈើខាងលើនិយាយថា សត្វកំប្រុកពណ៌សដ៏កម្រ និងគួរឲ្យស្រលាញ់នេះ ហាក់មិន​ខ្លាចមនុស្សសោះ ខណៈពួកគេនាំគ្នាថតជាវីដេអូ។


Cliff Toghill អ្នកកាប់ឈើម្នាក់ បានប្រាប់ BBC ថា កំប្រុកសមួយក្បាលនេះ ដូចជាសុំាង មិន​ខ្លាចមនុស្ស​សោះ វាថែមទាំងហ៊ានមកជិតយើងទៀតផង។


សូមបញ្ជាក់ថា សត្វកំប្រុកសមួយក្បាលនេះ មានពណ៌សខ្លាំងមិនគួរឲ្យជឿ ហើយមានភ្នែក​ពណ៌​ខ្មៅស្រិល ខុសពីសត្វផ្សេងៗ៕

វិធីសុំមិត្តស្រីរៀបការ រន្ធត់បំផុតក្នុងពិភពលោក

មិនដឹងថាមានបុរសបែបនេះ ប៉ុន្មាននាក់ទេ! បុរសក្លាហានម្នាក់ ហ៊ានវះពោះខ្លួនឯង ដើម្បី​សុំមិត្តស្រីរៀបការ។


បុរសម្នាក់ បានសុំឲ្យមិត្តស្រីរបស់ខ្លួន ដែលជាគ្រូពេទ្យជួយលាងរបួស នៅលើពោះផ្នែកខាង​ស្តាំ។ នៅពេលកំពុងតែលាងរបួសនោះ នាងបានឃើញចិញ្ចៀនមួយវង់នៅក្នុងនោះផង។


បុរសជាសង្សារបានឲ្យនាងជួយយកចិញ្ចៀននោះចេញមកក្រៅ ហើយសុំនាងរៀបការតែ​ម្តង។


អ្នកគ្រូពេទ្យវ័យក្មេងនេះ បានទទួលយកសំណើសុំរៀបការរបស់មិត្តប្រុសខ្លួនទាំងទឹកភ្នែក។ រឿងនឹកស្មានមិនដល់នេះ បានកើតឡើងនៅភាគនិរតី ប្រទេសរុស្ស៊ី។

ឧបករណ៍ចំរោះទឹកសមុទ្រ

v7

អ្នកវិទ្យាសាស្រ្តមួយក្រុម បានអភិវឌ្ឍន៍ឧបករណ៍ចំរោះទឹកដ៏អស្ចារ្យ ដែលអាចចំរោះទឹក​សមុទ្រ ឲ្យក្លាយជាទឹកដែលអាចទទួលទានបាន។


ក្រុមអ្នកស្រាវជ្រាវខាងលើ មកពីសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស បង្កើតបាន​ឧបករណ៍ចំរោះ ដែលមានស្រទាន់ស្តើងៗជាច្រើនជាន់ ដំណើរការដោយ oxide, atom ក្រាស់​រឹង បត់បែនបានយ៉ាងរហ័ស ជាមួយនឹងតំណើរការអគ្គីសនី ដែលអាច​ចំរោះ​​យកសារធាតុ​ប្រៃ​ចេញ​ពីទឹកសមុទ្របានយ៉ាងអស្ចារ្យ។


សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ ធ្លាប់បានព្យាករថា ប្រជាជនចំនួន១.៨ពាន់​លាន​នាក់​នៅលើពិភពលោក នឹងប្រឈមនឹងបញ្ហាខ្វះទឹក នៅឆ្នាំ២០២៥ខាងមុខ៕

កង្កែបយក្ស

v10

អ្នកណាៗ ក៏ស្គាល់ និងធ្លាប់បានឃើញសត្វកង្កែបដែរ ប៉ុន្តែបើនិយាយពីកង្កែបយក្សវិញ ច្បាស់​ជា​គ្មានអ្នកធ្លាប់បានឃើញឡើយ។


Markcuz Rangel ជាអ្នកបរបាញ់ម្នាក់ បានសម្លាប់សត្វកង្កែបយក្សដ៏ធំមួយក្បា​ល ដែលមាន​ទម្ងន់ជាង៥​គីឡូក្រាមឯណោះ។


កង្កែបដ៏ធំមួយក្បាលនេះ ជាពូជកង្កែបយក្ស ត្រូវបានលោក Markcuz ប្រទះឃើញនៅភាគ​ខាង​​ត្បូងរដ្ឋ Texas សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ។


លោក Markcuz​ បានចែករំលែករូបភាពសត្វកង្កែបយក្សដ៏កម្រនេះ ទៅក្នុងបណ្តាញសង្គម ដោយធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ហើយបានចែករំលែកតៗ​គ្នាងជាង​៤លាននាក់មកហើយ៕

គោលជល់ ក្លាយជាគោចិញ្ចឹម

v9

គោជល់ជាពូជគោមួយប្រភេទ ដែលអាចបង្ករគ្រោះថ្នាក់ដល់មនុស្សគ្រប់ពេល ដោយសារ​តែ​បញ្ហានេះ អាជ្ញាធរផ្នែកសត្វឃាតប្រទេសអេស្ប៉ាញ តែងប្រមូលគោប្រភេទនេះទៅសម្លាប់​ចោល។


ចម្លែកតែកូនគោជល់មួយក្បាល ត្រូវបានមន្ត្រីការពារសិទ្ធសត្វ ចេញមុខការពារមិនឲ្យអាជ្ញាធរ​ផ្នែកសត្វ​ឃាតយកទៅសម្លាប់ ដោយសារតែសត្វគោមួយក្បាលនេះ វាមិនដែលបង្ករគ្រោះ​ថ្នាក់​​ដល់​​មនុស្ស​ឡើយ។


ក្រៅពីមន្ត្រីការពារសិទ្ធសត្វ ថែមទាំងមានប្រជាជនច្រើនជាង១៨៣,០០០នាក់ ក្នុងតំបន់ Tortosa ប្រទេសអេស្ប៉ាញ ចូលរួមផ្ដិតមេដៃ ប្រឆាំងនឹងមន្ត្រីផ្នែកសត្វឃាតដែរ៕

ស្ត្រីម្នាក់ យកស្ថានីយ៍រថភ្លើងធ្វើជាប្តី

v7

Carol Santa Fe អាយុ៤៥ឆ្នាំនិយាយថា គាត់មិនមែនជាមនុស្សអភេទ រឺស្រលាញ់ភេទដូចគ្នា​ទេ ហើយក៏មិន​មែន​ជាមនុស្សឆ្កួតដែរ។


អ្នកស្រី Carol បានស្រលាញ់ស្ថានីយ៍រថភ្លើងនេះ អស់រយៈពេល៣៦ឆ្នាំមកហើយ គឺតាំងពី​អ្នកស្រី​មាន​​អាយុ៩ឆ្នាំម៉្លេះ និងបានរៀបការរួច​ហើយដែរ ដោយកាលពីចុងឆ្នាំ២០១៥ អ្នកស្រី​បាន​រំលឹក​ខួបអាពាហ៍ពិពាហ៍ម្តងរួមមកហើយ។ ស្ថានីយ៍រថភ្លើងនេះ ស្ថិតនៅរដ្ឋ California សហរដ្ឋ​អាមេ​រិក។


អ្នកស្រីមិនអាចរកដៃគូរស្នេហ៍បាន តាំងពីពេញវ័យរហូតដល់អាយុ៤០ឆ្នាំ ទើបអ្នកស្រីដឹងថា ខ្លួនឯងពិតជាស្រលាញ់ស្ថានីយ៍រថភ្លើងនេះច្បាស់ណាស់ អ្នកស្រីបានហៅស្ថានីយ៍រថភ្លើង ដែលជាប្តីថា Daidra។


អ្នកបន្តថា គាត់មិនមានអារម្មណ៍ស្រលាញ់ស្ថានីយ៍រថភ្លើងណាផ្សេងឡើយ គឺស្រលាញ់តែ Daidra មួយគត់៕

សម្លៀកបំពាក់ហោះ បំបែកឯតទគ្គកម្ម

v6

សម្លៀកបំពាក់ហោះ មានសណ្ឋានដូចជាយោធា ហៅថា Iron Man របស់អង់គ្លេស បានបំបែក​ឯតទគ្គកម្មពិភពលោក។


Richard Browning អាយុ៣៨ឆ្នាំ បានបង្ហាញបទពិសោធន៍ថ្មី ជាមួយនឹងសម្លៀកបំពាក់ហោះ​ដ៏អស្ចារ្យ ដែលលោកបានបង្កើតឡើងអស់រយៈពេល១៨ខែមកហើយ។


លោក Browning នឹងធ្វើឲ្យសម្លៀកបំពាក់ហោះនេះ ក្លាយទៅជាអាជីវកម្មបច្ចេកវិទ្យា ដែល​អាច​​បំរើវិស័យ​យោធា។


ក្នុងជំនាញជាអ្នកបើកយន្តហោះ Browning បានសាកល្បងសម្លៀកបំពាក់ហោះនេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅនេះ ក្នុងល្បឿន៤៨គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្ពស់ពី២០០ ទៅ​៣០០ម៉ែត្រ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2