vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ដេញថ្លៃជញ្ជាំងក្រុង

v7

ជញ្ជាំងរបងមួយផ្ទាំងរបស់ទីក្រុង Berlin ប្រទេសអាឡឺម៉ង់ ត្រូវបានគេយកទៅដាក់ដេញថ្លៃក្នុង​ទីក្រុងម៉ិកស៊ិកូ ប្រទេសម៉ិកស៊ិក ខណៈប្រទេសម៉ិកស៊ិក កំពុងប្រឆាំងនឹងការស្នើរបស់លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ឲ្យធ្វើរបងខណ្ឌចែកប្រទេសទាំង២ គឺ​អាមេរិក និងម៉ិកស៊ិក។


សូមរំលឹកថា ជញ្ជាំងរបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៦១ ក្នុងទីក្រុង Berlin ដើម្បី​បែង​ចែក​ប្រទេស​អាឡឺម៉ង់ជា២ គឺអាឡឺម៉ង់ខាងកើត និងអាឡឺម៉ង់ខាងលិច ដែលមា​នប្រវែង​១៦០​គីឡូម៉ែត្រ។ ក្រោយមក ជញ្ជាំងរបងនេះ ត្រូវវាយកំទេចចោលវិញ ក្នុងអំឡុងឆ្នាំ១៩៩០ ដោយឡែកកាលពីពេលថ្មីៗនេះ ផ្ទាំងជញ្ជាំងរបងនេះ ក៏ត្រូវបានគេយកទៅដាក់ដេញថ្លៃ។


សូមបញ្ជាក់ថា ពិធីដាក់ដេញថ្លៃផ្ទាំងជញ្ជាំងរបងទីក្រុង Berlin​ នេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃ​សៅរ៍ ទី២៧ ស្អែកនេះ៕

ស្បែកត្រី ជួយព្យាបាលជំងឺរលាកធ្ងន់ធ្ងរ

v6

ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសប្រេស៊ីល បានអះអាងថា ស្បែកត្រីមានប្រសិទ្ធភាពខ្ពស់ ក្នុងការ​ព្យា​បាលរបួសរលាកធ្ងន់ធ្ងរបាន យ៉ាងមានប្រសិទ្ធភាព។


ក្រុមអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Federal ក្នុងតំបន់ Ceara ភាគខាងជើងប្រទេស​ប្រេស៊ីល បានរកឃើញថា ស្បែកត្រីសំបូរដោយ សារធាតុសំណើម និង collagen ខ្ពស់ ដែល​អាចជួយព្យាបាលរបួសរលាក ឲ្យឆាប់ជាសះស្បើយលឿន កាន់បន្ថយការប្រើប្រាស់ថ្នាំ​ពេទ្យ ដែលមានតម្លៃថ្លៃ។


ក្រុមអ្នកស្រាវជ្រាវខាងលើសង្ឃឹមថា ការរកឃើញថ្មីនេះ នឹងរួមចំណែកក្នុងការព្យាបាល​របួស​រលាក ជាមួយប្រភេទថ្នាំពេទ្យដែរ ដើម្បីកាត់បន្ថយការចំណាយ និងផលប៉ះពាល់ចំពោះ​សុខភាព៕

រថយន្តប្រែកាយ

v12

២នាក់ឪពុកកូន ក្នុងប្រទេសរុស្ស៊ី បានប្រែក្លាយរថយន្តម៉ាក Lada មួយគ្រឿង ឲ្យក្លាយទៅជា​រថយន្ត​ប្រែកាយស្វ័យប្រវត្តិដ៏អស្ចារ្យ ដែលមនុស្សជាច្រើនចាប់អារម្មណ៍។


លោក Gennadiy Kocherga និងកូនប្រុសរបស់លោក បានចំណាយពេល៦ខែ ដើម្បីបង្កើត​រថយន្ត​ប្រែកាយនេះឡើង រថយន្តប្រែកាយនេះ អាចប្រែកាយជាមនុស្សយន្ត ពេលកំពុង​បើក​បរ ថែមទាំងមានបំពាក់អាវុធ្ធទៀតផង វាដូចជារថយន្តប្រែកាយ ដែលអ្នកធ្លាប់ឃើញក្នុង​ភាព​យន្ត។


នៅឆ្នាំក្រោយ២នាក់ឪពុកកូននេះ មានគម្រោងបង្កើតរថយន្តប្រែកាយថ្មីមួយគ្រឿងទៀត ដែលកាន់តែអស្ចារ្យជាងនេះ៕

ចំលាក់តាមជញ្ជាំងអាយុជាង៣៥០០ឆ្នាំ

v11

ក្រុមអ្នកបុរាណវិទូ ក្នុងប្រទេសប៉េរូ បានរកឃើញចំលាក់នៅតាមជញ្ជាំង ដែលមានអាយុដល់​ទៅជាង៣៥០០ឆ្នាំ នៅទីក្រុង Lima។


អ្នកជំនាញផ្នែកបុរាណវិទ្យានៅ Garagay និយាយថា ចំលាក់នៅតាមជញ្ជាំងដែលរក​ឃើញ​នេះ គឺជាផ្នែកនៃតួរប្រាសាទ។


ក្រោយសកម្មភាពធ្វើកំណាយយ៉ាងប្រុងប្រយ័ត្ន ឃើញថាចំលាក់នៅលើជញ្ជាំង​ដែលរក​ឃើញ​នេះ ជាចំលាក់ដែលទាក់ទងនឹងអាទិទេព ដែលមានអាយុ៩០០ឆ្នាំមុនគ្រឹះសករាជ។


បន្ទាប់ពីធ្វើការស្រាវជ្រាវជាហូហែរមក ក្រុមអ្នកបុរាណវិទូទាំងនោះមិនទាន់សន្និដ្ឋានថា តើវប្បធម៌​ទាំងនេះ ជាវប្បធម៌អ្វីនៅឡើយទេ ហើយក៏មិនទាន់ដឹងថា អ្នករស់នៅក្នុងសម័យ​និយាយ​ភាសារអ្វីដែរ៕

ជប៉ុនបង្កើតសួនច្បារអណ្តែត នៅប៉េកាំង

v3

សិល្បះជប៉ុនមួយបែប ប្រភេទឌីជីថល ត្រូវបានយកមកដាក់បង្ហាញនៅទីក្រុងប៉េកាំង ប្រទេស​ចិន។


ទស្សនិកជនទាំងអស់ នឹងបានឃើញទេសភាពដ៏ល្អ និងស្រស់ត្រកាល អមដោយផ្កាចម្រុះ​ពណ៌ រុក្ខជាតិបៃតងខ្ចី រួមទាំងសត្វជាច្រើនប្រភេទ នៅជុំវិញខ្លួន តាមរយៈសិល្បះឌីជីថល​គុណ​ភាពខ្ពស់។


Toshiyuki Inoko ប្រធានក្រុមហ៊ុន teamLab ខាងលើនិយាយថា យើងបង្កើតកម្មវិធី​នេះ​ឡើង គឺដើម្បីផ្តល់បទពិសោធន៍ដល់ទស្សនិកជន ក្នុងការស្វែងយល់ឲ្យកាន់តែស៊ី​ជម្រៅ អំពីធម្ម​ជាតិ។ លោកក៏បានរំលឹកថា ក្រុមហ៊ុនរបស់លោក ធ្លាប់បានរៀបចំកម្មវិធីនេះ ម្តងរួចមកហើយ នៅទីក្រុងបារីស ប្រទេស​បារាំង កាលពីឆ្នាំ២០១៥។


សូមបញ្ជាក់ថា សួនច្បារអណ្តែតនេះ នឹងបើកដំណើរការក្នុងទីក្រុងប៉េកាំង​រហូតដល់ថ្ងៃទី១០​ខែ​តុលាឆ្នាំ២០១៧ខាងមុខ បន្ទាប់មកនឹងបន្តទៅកាន់ទីក្រុង Shenzhen ប្រទេសចិន​ដដែល​នេះ​៕

រោងភាពយន្ត និងខារ៉ាអូខេចល័ត

រោងភាពយន្ត និងខារ៉ាអូខេចល័ត បានចាប់ផ្តើមដំណើរការហើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់ប្រជាជនដែលមានជីវភាពក្រីក្រ។


ថ្វីត្បិតថាមានតម្លៃថោក ប៉ុន្តែរូបភាព និងសម្លេង គឺមានគុណភាពល្អ កំពុងតែដាក់បញ្ចាំងនៅ​ទីក្រុង Depok និងភាគខាងលិចទីក្រុង Java។ ចំពោះភាពយន្តដែលចាក់បញ្ចាំង គឺជាប្រភេទរឿង​ល្បីៗ ហើយល្អមើល របស់ Hollywood និង Bollywood។


ចំណែកខារ៉ាអូខេវិញ គឺ៣បទមានតម្លៃ៣៨សេន ចំពោះអតិថិជន VIP វិញ គឺ១០បទតម្លៃតែ ១ដុល្លារ ១៣សេនប៉ុណ្ណោះ។


សូមបញ្ជាក់ថា រោងភាពយន្ត និងខារ៉ាអូខេចល័តនេះ បើកទទួលអតិថិជន៤ថ្ងៃក្នុងមួយ​សប្តាហ៍ ដោយក្នុងមួយថ្ងៃអាចរកចំណូលបាន៨ដុល្លារ៕

ដង្កូវស៊ីផ្លាស្ទីក

v18

ការផ្លាស់ប្តូរនៃរបកគំហើញ បានធ្វើឲ្យអ្នកវិទ្យាសាស្ត្ររកឃើញនូវរឿងរ៉ាវថ្មីៗ ប្លែកៗ ដើម្បី​ជួយ​ដល់មនុស្សជាតិ បរិស្ថាន និងផែនដី។


ដោយឡែក ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល CSIC ប្រទេសអេស្ប៉ាញ បានរកឃើញថា កូនឃ្មុំ ដែលញាស់ក្លាយជាដង្កូវឃ្មុំ អាចកំចាត់សំណល់ផ្លាស្ទីក ដើម្បីជួយបរិស្ថានបាន។


ការពិសោធន៍ជាក់ស្តែងនៅសាកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេសបង្ហាញថា ដង្កូវឃ្មុំចំនួន១០០ក្បាល អាចស៊ីថង់ផ្លាស្ទីកអស់មួយ។ ដូច្នេះ នេះគឺជាលទ្ធិផលដ៏ល្អប្រសើរ ដើម្បីជួយដល់បរិស្ថាន។


យោងតាមការស្រាវជ្រាវកន្លងមកបង្ហាញថា ផ្លាស្ទីកជាង៤០ភាគរយ កំពុងត្រូវបានប្រើប្រាស់​ទូទាំងតំបន់​អឺរ៉ុប៕

DJ ក្មេងបំផុតក្នុងពិភពលោក

v3

ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ នៅក្នុងប្រទេសជប៉ុន បានក្លាយជា DJ ក្មេងបំផុតក្នុងពិភពលោក កាលពីថ្ងៃទី១៩ កន្លងទៅនេះ។


កុមារា Itsuki Morita បានបំបែកឯតទគ្គកម្មពិភពលោក ក្លាយជា DJ ក្មេងបំផុតក្នុងពិភពលោក Guinness ក្រោយពីរូបគេបានបង្ហាញទេពកោសល្យ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងទី​ក្រុង Osaka ប្រទេសជប៉ុន។


កុមារា Itsuki និយាយថាគេពិតជារីករាយណាស់ ដែលបានក្លាយជា DJ ក្មេងបំផុត មនុស្ស​ជាច្រើននិយាយថា ល្អណាស់។


បច្ចុប្បន្ន DJ ក្មេងបំផុតនេះ កំពុងតែហាត់រៀនបន្ថែមទៀត ដូចជាលេងវាយស្គរ mixបទភ្លេង បែប disco និង rock ផងដែរ៕

គំនូរមួយផ្ទាំង តម្លៃដល់ទៅ១១០លានដុល្លារកន្លះ

v2

គំនូរមួយផ្ទាំងរបស់វិចិត្រករ Jean-Michel Basquiat បានលក់ក្នុងតម្លៃ១៩០០០ដុល្លារ កាលពី​ឆ្នាំ​១៩៨៤។ ៣៣ឆ្នាំក្រោយមក គឺនៅ​ថ្ងៃ​ទី​១៩ ខែឧសភានេះ គំនូរមួយផ្ទាំងត្រូវបានក្រុមហ៊ុន Sotheby ដាក់លក់ដេញថ្លៃក្នុងតម្លៃ​មិន​គួរ​ឲ្យជឿ គឺ១១០លានដុល្លារកន្លះឯណោះ។


គិតមកដល់ឆ្នាំ១៩៨២ គំនូរមានតម្លៃថ្លៃរបស់លោក Jean-Michel Basquiat មានចំនួន៦ផ្ទាំង។ លោកមានសញ្ជាតិអាមេរិក លោកបានស្លាប់ក្នុងឆ្នាំ១៩៨៧ កាលណោះលោកមានអាយុ២៧​ឆ្នាំ។


គំនូររបស់លោកមួយផ្ទាំងទៀត គ្រោងនឹងដាក់លក់ដេញថ្លៃនៅពេលខាងមុខនេះដែរ ក្នុងតម្លៃ​ប្រមាណជា៦០លានដុល្លារ។


យោងតាមការសន្និដ្ឋានរបស់អ្នកជំនាញបានឲ្យដឹងថា ក្រៅពីគំនូរជាស្នាដៃរបស់លោក Jean-Michel Basquiat ដែលមានតម្លៃថ្លៃបំផុតមួយផ្ទាំងនេះ មិនមានគំនូរណា ដែលអាចមាន​តម្លៃ​ថ្លៃ​ដូច្នេះ​ឡើយ៕

ពិធីករផ្សាយសម្លេងក្រោមទឹក យូរបំផុត

v3
ពិធីករផ្សាយសម្លេងមួយរូប បានមុជចុះទៅក្នុងទឹកសមុទ្រយូរបំផុត ដើម្បីផ្សាយសម្លេង កាល​ពី​​ថ្ងៃ​ម្សិលម៉ិញនេះ។


ពិធីករ Stu Tolan បានផ្សាយសម្លេងចេញពីក្រោមទឹក រយៈពេល៥ម៉ោង ២៥នាទី និង២៥​វិនាទី​។ ដែលបានបំបែកឯតទគ្គកម្មពិភបលោក Guinness ថាជាពិធីករផ្សាយសម្លេង ចេញពី​ក្រោមទឹកយូរបំផុត។


លោក Tolan និយាយថា ក្រុមការងាររបស់លោក បានទៅកាន់កោះ Atlantis ដើម្បីធ្វើការងារ​ ដែលមិនអាចទៅរួចមួយ គឺផ្សាយសម្លេងចេញពីក្រោមទឹកដ៏យូរបំផុត។ ពេលកំពុងផ្សាយ​សម្លេង លោក Tolan បានចាក់បទចម្រៀង និងទទូលទូរស័ព្ទទៀតផង ខណៈមានសត្វសមុទ្រ​៦៥០០០ប្រភេទ កំពុងតែបំលាស់ទីជុំវិញលោក៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2