vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សត្វឆ្មាធំបំផុត ក្នុងពិភពលោក

v2

Omar គឺជាសត្វឆ្មាធំបំផុត រស់នៅជាមួយម្ចាស់ឈ្មោះ Stephy Hirst ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី បានបំបែកឯតគ្គ​កម្ម​ពិភព​លោក Guinness ក្លាយជាសត្វឆ្មាធំបំផុតក្នុង​ពិភព​លោក។


Omar មានប្រវែង១ម៉ែត្រ២តឹក និងទម្ងន់១៤គីឡូក្រាម វាបានបំបែកឯតទគ្គកម្មថ្មី លើឯតទគ្គ​កម្ម​ចាស់ របស់សត្វឆ្មា Ludo នៅអាមេរិក ដែលមានប្រវែង១ម៉ែត្រ ១៨សង់ទីម៉ែត្រ។


ចំពោះសៀវភៅកំណត់ត្រាពិភពលោក Guinness ក្នុងឆ្នាំ២០១៧នេះ គ្រោងនឹងដាក់រូបសត្វឆ្មា Omar នៅលើក្របសៀវភៅផ្នែកខាងមុខ៕

ម្លេសហិរបំផុត ដែលអាចសម្លាប់មនុស្សបាន

v10

ផ្លែម្ទេសដែលមានរស់ជាតិហឹរបំផុតក្នុងពិភពលោក មានឈ្មោះថា Dragon's Breath ដាំដុះ​ដោយ​លោក Mike Smith។


កសិករជនជាតិអង់គ្លេសរូបនេះនិយាយថា នេះគឺជាម្ទេសហឹរបំផុត វាអាចសម្លាប់អ្នកបាន។


ម្ទេសប្រភេទនេះ បានបំបែកឯតទគ្គកម្មពិភពលោក ក្លាយជាម្ទេសហឹរបំផុត ហើយវាត្រូវបាន​គេយកទៅប្រើជាវត្ថុធាតុដើមនៃឱសថ ជាប្រភេទថ្នាំស្ពឹក។


លោក Mike Smith មកពីតំបន់ North Wales ប្រទេសអង់គ្លេស លោកបានដាំដុះម្ទេសហឹរ​បំផុត​នេះ រយៈពេល៧ឆ្នាំមកហើយ៕

ចំលាក់យក្សផ្លាស្ទីក បំប៉ោងដោយខ្យល់

v9

Jeff Koons គឺជាវិចិត្រករមួយរូប ដែលបង្កើតបានចំលាក់យក្សផ្លាស្ទីកបំប៉ោងដោយខ្យល់ ឈ្មោះ​ Seated Ballerina ដាក់បង្ហាញនៅមជ្ឈមណ្ឌល Rockefeller ស្ថិតក្នុងទីក្រុង New York កាលពីចុងសប្តាហ៍កន្លងទៅ។


លោក Jeff Koons មានអាយុ៦២ឆ្នាំ ជាជនជាតិអាមេរិក និងជាវិចិត្រករដ៏ជោគជ័យម្នាក់ក្នុង​ពិភពលោក។


អ្វីដែលកាន់តែអស្ចារ្យ គឺចំលាក់យក្សផ្លាស្ទីកបំប៉ោងដោយខ្យល់របស់លោក មានតម្លៃរាប់​លាន​ដុល្លារឯណោះ។ ជាក់ស្តែងកាលពីឆ្នាំ២០១៣ ចំលាក់យក្សបំប៉ោងដោយ​ខ្យល់​ឈ្មោះ Balloon Dog របស់លោក បានលក់ក្នុងតម្លៃដល់ទៅ៥៨.៤លានដុល្លារ៕

ប្រើអណ្តាតពន្លត់ភ្លើងឈើគូស

v10

បុរសវ័យចំណាស់ម្នាក់ រស់នៅក្នុងទីក្រុង New York បានបំបែកឯតទគ្គកម្មពិភពលោក ដោយ​ប្រើអណ្តាតពន្លត់ភ្លើងឈើគូស ច្រើនជាង៣០ដើម ក្នុងរយៈពេលត្រឹមតែ១នាទី។


កាលពីថ្ងៃទី១២កន្លងទៅនេះ​ លោក Ashrita Furman អាយុ៦១ឆ្នាំ បានបង្ហាញសម្ថភាព​ទេព​កោសល្យរបស់លោក រហូតឈានទៅបំបែកឯតទគ្គកម្មពិភពលោក Guinness ដោយប្រើ​អណ្តាត​ពន្លត់ឈើគូសចំនួន៣៧ដើម ក្នុងរយៈពេល១នាទី។


សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ លោក Furman ក៏ធ្លាប់បានប្រើអណ្តាតពន្លត់ភ្លើងតូចៗ ដែលគេដាក់ក្នុងចាន ចំនួន៤៤ រួចមកហើយដែរ៕

សម្លេងតន្ត្រី នៃស្នាមសាក់

v9

Nate Siggard ជាអ្នកចាក់សាក់មួយរូប កំពុងតែរំលេចសម្លេងតន្ត្រី ចេញពីស្នាមសាក់ ​ដែល​យើង​នឹងស្មានមិនដល់។


Nate Siggard គឺជាអ្នកបង្កើតស្នាមសាក់សម្លេងតន្ត្រីឲ្យដឹងថា ជំហានដំបូង គឺអតិថិជន​ត្រូវ​រក្សា​ទុកសម្លេងតន្ត្រី ដែលខ្លួនចូលចិត្ត ក្នុង app របស់ smartphone។ ក្រោយពីចាក់សាក់រួច អ្នកត្រូវថតស្នាមសាក់នោះ ហើយបង្ហោះចូលទៅក្នុង app ហើយធ្វើតាមការណែនាំ នោះ​អ្នក​នឹង​បានឭសម្លេងតន្ត្រីដែលអ្នកចូលចិត្ត ចេញពីស្នាមសាក់ លើរាង្គកាយរបស់អ្នក។


ការសាក់រលងសម្លេងនេះ មានតម្លៃ១៥០ដុល្លារ បច្ចុប្បន្នសិល្បៈចាក់សាក់ប្រភេទថ្មីនេះ កំពុង​តែពេញនិយមក្នុងប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក តំបន់អឺរ៉ុប អាមេរិកឡាទីន កាណា​ដា និងអូស្ត្រាលី៕

បុរសធាត់បំផុតក្នុងពិភពលោក វះកាត់បូមខ្លាញ់

v5

បុរសជនជាតិម៉ិកស៊ិកកូ ធាត់បំផុតក្នុងពិភពលោក សម្រេចវះកាត់បូមខ្លាញ់ សម្រកទម្ងន់ដើម្បី​សុខភាព នៅក្នុងប្រទេសម៉ិកស៊ិក។


យោងតាមបណ្តាញព័ត៌មានក្នុងតំបន់បានចេញផ្សាយថា បុរសធាត់បំផុតក្នុងពិភព​លោករូប​នេះ ឈ្មោះ Juan Pedro Franco អាយុ៣៣ឆ្នាំ មានទម្ងន់៥៩៥គីឡូក្រាម។

 

ក្រោយវះកាត់​បូមខ្លាញ់ កាលពីថ្ងៃទី៩ កន្លងទៅ Franco ស្រកបាន១៧៥គីឡូក្រាម។


មូលហេតុដែលធ្វើឲ្យ Franco ជួបបញ្ហាធាត់ខ្លាំងនេះ គឺក្រោយពីរូបគាត់រងរបួសធ្ងន់ កាលពី​អាយុ១៧ឆ្នាំ ចាប់ពីពេលនោះមក ទម្ងន់ខ្លួនរបស់គាត់ បានកើនឡើងរហូត។


យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រទេសម៉ិកស៊ិក គឺជាប្រទេស ដែល​មាន​ប្រជាជន​ធាត់​ច្រើនជាងគេ បើគិតជាភាគរយ គឺស្មើរនឹង៣៥ភាគរយ

តម្លៃឈាមថោក អាចជួយជីវិតស្ត្រីរាប់ពាន់នាក់ក្នុងពិភពលោក

v4

យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសក្រីក្រ ស្ត្រីជា​ម្តាយ​ប្រមាណ៣០ម៉ឺននាក់បានស្លាប់ ក្រោយពីផ្តល់កំណើតឲ្យកូន។


យោងតាមការស្រាវជ្រាវរបស់ World Maternal Antifibrinolytic បង្ហាញថា ស្ត្រីជាម្តាយ មកពី​១៩៣មន្ទីរពេទ្យ ក្នុងប្រទេសចំនួន២១ ក្នុងនោះមានអាហ្វ្រិក និងអាស៊ីផង បានស្លាប់ក្នុងរយៈ​ពេល​ដ៏ខ្លី ក្រោយពីសម្រាលកូនរួច។


ក្រោយពីសម្រាលកូនរួច រយៈពេល២៤ម៉ោង ស្រ្តីជាម្តាយអាចបាត់បង់ឈាមច្រើន​ជាង៥០០​មីលី​លីត្រ ដូច្នេះតម្លៃឈាម និងកង្វះឈាម គឺជាមូលហេតុចំបង ដែលធ្វើឲ្យចំនួនស្ត្រីជាម្តាយ​ស្លាប់៕

សុនខមួយក្បាលជិះស្គីបន្ទះក្តារ ចូលទៅក្នុងការិយាល័យភ្នាក់ងារព័ត៌ BBC

v13

តើមានរឿងអ្វី បានជាធ្វើឲ្យសុនខមួយក្បាល រត់ទៅរកភ្នាក់ងារព័ត៌មានអន្តរជាតិដ៏ល្បី?


សុនខមួយក្បាលប្រភេទ French bulldog បានជិះស្គីបន្ទះក្តារបោះពួយយ៉ាងលឿនសំដៅ​ចូល​ទៅកាន់ការិយាល័យភ្នាក់ងារព័ត៌មាន BBC ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស។


សុនខមួយក្បាលនេះ ជិះស្គីបន្ទះក្តារដោយខ្លួនវាយ៉ាងលឿន សំដៅទៅកាន់ទ្វាកញ្ចក់ ដែល​កំពុង​តែវិល។ វីដេអូនេះ ថតបានដោយបុគ្គលិកភ្នាក់ងារព័ត៌មាន BBC ផ្ទាល់ គឺ Alex Rogers។


មនុស្សយ៉ាងច្រើនកុះករ ដែលដើរនៅលើផ្លូវក៏មមារញឹកនេះ ភ្ញាក់ផ្អើល និងចាប់អារម្មណ៍​សុនខ​មួយក្បាលនេះគ្រប់ៗគ្នា៕

ស្រោមដៃពិសេស សម្រាប់ពិនិត្យមើលភាពរឹងមាំនៃសាច់ដុំ

v12

ក្នុងមន្ទីរពេទ្យ Rehabilitation Medicine at Rady ឲ្យដឹង​ថា ក្រុមគ្រូពេទ្យរបស់លោក និងអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថាន Qualcomm នៃសា​កល​វិទ្យាល័យភាគខាងត្បូងរដ្ឋ Califorស្រោមដៃដ៏អស្ចារ្យ បង្កើតឡើងជាពិសេស សម្រាប់វេជ្ជបណ្ឌិតផ្នែកសាច់ដុំ ដើម្បីពិនិត្យមើល​ភាពរឹងមាំនៃសាច់ដុំរបស់អ្នកជំងឺ ដោយគ្រាន់តែចាប់កាន់ ហើយធ្វើចលនា​លើចុះឡើង​ប៉ុណ្ណោះ។


Mike Crossley មានជំងឺងាប់អាវៈយវៈ គាត់មិនអាចកំរើកដៃជើង បានដូចមនុស្សទូទៅទេ។ គ្រូពេទ្យបានប្រើស្រោមដៃប្រភេទនេះ ដើម្បីតាមដានសុខភាពសាច់ដុំរបស់គាត់ នៅអំឡុង​ពេល​ព្យាបាល។


វេជ្ជបណ្ឌិត Andrew Skalsky បំរើការនៅnia បានសិក្សាស្រាវជ្រាវរកដំណោះស្រាវថ្មី ដើម្បីព្យាបាល​ជំងឺ​ងាប់អវៈយវៈនេះ ក៏បង្កើតបានស្រោមដៃដែលបំពាក់ដោយ sensor ដែលអាចដឹងពីស្ថាន​ភាព​របស់សាច់ដុំ។


ស្រោមដៃបច្ចេកវិទ្យាទំនើបថ្មីនេះ បំពាក់ដោយ sensor ចំនួន៣០០គ្រាប់ ដែលអាចដឹងពីការ​ធ្វើចលនារបស់សាច់ដុំអវៈយវៈ៕

ប៉ិច១គូរ នៅក្នុងខ្លួនបុរសម្នាក់ រយៈពេល៣៦ឆ្នាំ

v4

វេជ្ជបណ្ឌិត ក្នុងប្រទេសចិន បានវះកាត់យកប៉ិច១គូរចេញពីក្នុងខ្លួនបុរសម្នាក់ បន្ទាប់ពីគាត់​បានលេបវា អស់រយៈពេល៣៦ឆ្នាំ។


បុរសខាងលើមានឈ្មោះថា Wang លោកបានសំរាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ក្នុង​តំបន់ Suzhou ខេត្ត Jiangsu ប្រទេសចិន។ លោកនិយាយថា លោកបានលេបប៉ិច១គូរនេះ កាល​ពី​លោក​មានអាយុ១៤ឆ្នាំ គិតមកទល់នឹងពេលនេះ គឺមានរយៈពេល៣៦ឆ្នាំមកហើយ។


លោកបានភ្លេចថាលោកបានលេបប៉ិច១គូរនេះ រហូតដល់ខែ​កុម្ភៈ ឆ្នាំ២០១៧ ពេលលោកទៅ​ថតកាំរស្មី X ទើបលោកបានឃើញ ប៉ិច១គូរនេះ ហើយធ្វើការវះកាត់យកវាចេញ កាលពីថ្ងៃទី​២៤ ខែមេសា កន្លងទៅ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2