vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ចៅហ្វាយក្រុង រៀបការជាមួយសត្វក្រពើ

v6

លោក San Pedro Huamelula ជាចៅហ្វាយក្រុងម្នាក់នៅភាគខាងត្បូង ប្រទេសម៉ិកស៊ិក ដែល​ជា​តំបន់នេសាទនោះ បានរៀបមង្គលការជាមួយសត្វក្រពើ ដែលជាប្រពៃណី​ដើម្បីសុំ​សេចក្តី​សុខ ជូនបងប្អូនប្រជានេសាទ។


ប្រពៃណីមួយនេះ ត្រូវបានប្រារព្ធធ្វើឡើងដំបូង ដោយប្រជាជនឥណ្ឌា តាំងពីឆ្នាំ១៧៨៩មក​ម៉្លេះ ដើម្បីឲ្យការនេសាទគ្រប់ប្រភេទ ប្រព្រឹត្តទៅយ៉ាងល្អ ខណៈទីតាំងភូមិសាស្ត្រខាងលើ ស្ថិតតាមបណ្តាយឆ្នេមហាសមុទ្រ Pacific នៃកោះ Tehuantepec ក្នុងរដ្ឋ Oaxaca។


ពិធីនេះដំបូង តំរូវឲ្យមានការដង្ហែក្រពើ ដែលជាកូនក្រមុំ អមដោយក្រុមតន្ត្រី ដើម្បី​មកកាន់​ទីតាំង​ប្រារព្ធពិធីមង្គល​ការ​​។ ប្រជាជនក្នុងប្រទេសនេះមានជំនឿថា ពិធីនេះធ្វើឲ្យមានទំនាក់​ទំនង​ល្អ​រវាមនុស្ស និងសត្វសាហាវដែលនៅក្នុងទឹក៕

ប្រទះឃើញគំនរលលាដ៏ក្បាលមនុស្ស

v15

គំនរលលាដ៏ក្បាលជាច្រើន ដែលកប់នៅក្នុងដី កណ្តាលទីក្រុងម៉ិកស៊ិកូ ប្រទេសម៉ិកស៊ិក ត្រូវ​បានគេលើកជាសំនួរថា តើនេះគឺជាវប្បធម៌នៃការបូជាយញ្ញ ក្នុងរជ្ជកាល Aztec រឺយ៉ាង​ណា?


ក្រុមអ្នកបុរាណវិទូ បានរកឃើញលលាដ៏ក្បាលមនុស្សចំនួន៦៥០ នៅក្នុងប្រាសាទ Mayor អតីតទីក្រុង Aztec មុនក្លាយជាទីក្រុងម៉ិកស៊ិកូ។


ទីតាំងគំនរលលាដ៏ក្បាលនេះ មានអង្កត់ផ្ចិតប្រវែង៦ម៉ែត្រ ស្ថិតនៅតំបន់ Huitzilopochtli មូលហេតុដែលនាំឲ្យមានលលាដ៏ក្បាលជាច្រើនបែបនេះ ដោយសារតែសម័យកាលណោះ មានពិធីបូជាយញ្ញជូនព្រះអគ្គី។ ក្រុមអ្នកបុរាណវិទូខាងលើឲ្យដឹងថា លលាដ៏ក្បាលដែលរក​ឃើញ​​ទាំងអស់ ជាលលាដ៏​ក្បាល​ស្ត្រី និងកូនក្មេង នេះជាអ្វីដែលនឹកស្មានមិនដល់៕

ម៉ាស៊ីនទឹកផ្លែឈើអមដោយបទចម្រៀង

v14

នៅក្នុងទៅក្រុងតូក្យូ ប្រទេសជប៉ុន មានសមិទ្ធផលថ្មីគួរឲ្យចាប់អារម្មណ៍ គឺម៉ាស៊ីនទឹកផ្លែឈើ​អម​ដោយបទចម្រៀង។


Akinori Goto អ្នកបង្កើតម៉ាស៊ីនទឹកផ្លែឈើអមដោយបទចម្រៀងនេះនិយាយថា នៅក្នុង​ម៉ាស៊ីន​នេះមាន​ចម្រៀង៥ប្រភេទគឺ សប្បាយ រំភើប លួងលោម មនោសញ្ចេតនា និងទុក្ខ​ព្រួយ។ ចំណែកឯរសជាតិទឹកផ្លែឈើវិញក៏មាន៥រសជាតិដែរគឺ ផ្អែម ជូរ ប្រៃ ចត់ និងល្វីង។


អ្នកទេសចរណ៍ជាច្រើននាក់ ដែលមកកាន់ទីក្រុងតូក្យូក្នុងឆ្នាំ២០១៧នេះ បានមក​ភ្លក់រសជាតិ​ទឹកផ្លែឈើ ដែលចេញពីម៉ាស៊ីនថ្មីនេះ៕

ផ្ទះថ្មចម្លែក សង់លក់ក្នុងតម្លៃជិត៣លានដុល្លារ

v7

ផ្ទះថ្មចម្លែកមួយខ្នង សាងសង់ឡើងខុសពីផ្ទះថ្មដ៏ទៃ មើលទៅដូចជាផ្ទះក្នុងភាពយន្តគំនូរជីវ​ចល ត្រូវបានលក់ក្នុងតម្លៃជិត៣លានដុល្លារ។


ផ្ទះថ្មចម្លែក និងមានតែមួយនេះ ត្រូវបានសាងសង់ឡើងនៅលើដីទំហំ២៧៣០ម៉ែត្រការ៉េ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។ មិនត្រឹមតែមានសណ្ឋានចម្លែកផ្នែកខាងក្រៅប៉ុណ្ណោះទេ សូម្បីតែផ្នែកខាងក្នុង ក៏មានការតុបតែប្លែកៗគួរឲ្យចង់គយគន់ដែរ។


Korie Edises ជាអតីតម្ចាស់ផ្ទះ បានទិញផ្ទះនេះក្នុងតម្លៃ៨សែនដុល្លារ កាលពីឆ្នាំ១៩៩៦ ២០ឆ្នាំ​ក្រោយមក ផ្ទះនេះត្រូវបានសាងសង់បន្តដោយស្ថាបត្យករ William Nicholson៕

ម្ចាស់ Facebook ទទួលបានជោគជ័យលើ drone internet

v6

មិនមែន internet មិនមែន Wifi តែជាយន្តហោះ drone ដែលអាចផ្គត់ផ្គង់ internet ទៅកាន់​តំបន់​ដាច់​ស្រយាល។


ម្ចាស់បណ្តាញសង្គម Facebook បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កាលហោះហើរសាក​ល្បង​លើកទី២នូវ drone internet គឺទទួលបានជោគជ័យ។


ខណៈការហោះហើរសាកល្បងលើទី១ បានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៦ នៅវាលខ្សាច់ Arizona រយៈពេល១ម៉ោង និង៣៦នាទី ក្រោយមក drone internet នេះ បានធ្លាក់មកដីវិញ។


មុខងាររបស់ drone internet គឺហោះទៅផ្តល់សេវា internet នៅតំបន់ណាដែលសេវា internet មិនអាចទៅដល់ ដើម្បីបំពេញតំរូវការរបស់អ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីមួយនេះ៕

ប្រើច្រាសដុសធ្មេញ បង្វិលបាល់បំបែកឯតទគ្គកម្មពិភពលោក

v14

បុរសជនជាតិឥណ្ឌាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក ដោយប្រើមាត់ខាំច្រាសដុសធ្មេញ​បង្វិលបាល់បោះ បានជិត១នាទី កាលពីថ្ងៃម្សិលម៉ិញ។


បុរសម្នាក់នេះឈ្មោះ Sandeep Singh អាយុ២៥ឆ្នាំ មកពីរដ្ឋ Punjab បានបំបែកឯតទគ្គកម្ម​ពិភព​លោក Guinness ក្លាយជាបុរសប្រើមាត់បង្វិលបាល់បានយូរបំផុត។


Singh និយាយថា ក្តីស្រមៃរបស់គេ គឺចង់បំបែកឯតទគ្គកម្មពិភពលោក ពេលនេះ គឺបានដូច​បំណងហើយ គេបានប្រើមាត់ខាំច្រាសដុសធ្មេញ បង្វិលបាល់បោះ បានរយៈពេល៥៣វិនាទី៕

ឧបករណ៍បង្វិល spinner ធំបំផុតក្នុងពិភពលោក

v13

បុរសជនជាតិអង់គ្លេសម្នាក់ បានជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោក ដោយសារតែ​បង្កើតបានឧបករណ៍បង្វិល spinner ដ៏ធំបផុត កាលពីថ្ងៃទី២៧កន្លងទៅនេះ។


បុរសរូបនេះឈ្មោះ Tony Fisher លោកបង្កើតបានឧបករណ៍បង្វិល spinner ដ៏ធំនេះ កាលពី​ដើម​ឆ្នាំ២០១៧កន្លងទៅនេះ ក្រោយមកវីដេអូរបស់គាត់ ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ រហូត​ឈានទៅបំបែកឯតទគ្គកម្មពិភពលោក Guinness ។


អ្នកដែលស្គាល់ឧបករណ៍សម្រាប់ក្មេងលេងប្រភេទនេះជាច្រើននាក់បាននិយាយថា នេះគឺជា​ឧបករណ៍បង្វិល spinner ដ៏ធំបំផុតក្នុងពិភពលោក។


ដោយឡែកនៅឯប្រទេសអាឡឺម៉ង់ឯណោះវិញ មានការកំទេចចោលនូវឧបករណ៍ក្មេងលេ​ង​ប្រភេ​ទនេះជាច្រើនតោន ក្រោយរកឃើញថា ឧបករណ៍នេះអាច​បង្ករគ្រោះ​ថ្នាក់ដល់ក្មេងៗ​ដូចជាធ្វើឲ្យរបួសសើស្បែកផ្នែកម្រាមដៃ និងរបូតប៉ះផ្ទៃមុខជាដើម។


សូមបញ្ជាក់ថា ឧបករណ៍បង្វិល spinner នេះ មានប្រភពមកពីប្រទេសចិន៕

បោះកាក់ចូលម៉ាស៊ីនយន្ត ដើម្បីសុំសេចក្តីសុខ

លោកយាយអ្នកដំណើរតាមយន្តហោះជនជាតិចិនម្នាក់ ត្រូវបានពន្យាពេលហោះហើរជាង៥ម៉ោង បន្ទាប់ពីគាត់បានបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីសុំសេចក្តីសុខ។

hhh7
លោកយាយរូបនេះ មានអាយុ៨០ឆ្នាំ ឈ្មោះថា Qiu គេបានឃើញគាត់បោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះធុន Airbus 320 ខណៈយន្តហោះនេះ នឹងត្រូវហោះចេញពីខេត្ត Pudong ទៅកាន់ខេត្ត Guangzhou ក្នុងប្រទេសចិន។

hhh6
អ្នកដំណើរទាំងអស់ ដែលបានឡើងយន្តហោះរួចរាល់ហើយនោះ ត្រូវបានសុំឲ្យចុះមកវិញ ដើម្បីត្រួតពិនិត្យម៉ាស៊ីនយន្តហោះជាថ្មី។

 

ក្រោយត្រួតពិនិត្យ ក្រុមការងារបានប្រទះឃើញកាក់មួយចំនួន នៅក្នុងម៉ាស៊ីនយន្តហោះផ្នែកខាងឆ្វេង។

 

លោកយាយ Qiu ធ្វើដំណើរជាមួយនឹងប្តីរបស់គាត់ កូនស្រី និងកូនប្រសារ ហើយគាត់មិនមានជំងឺផ្នែកស្មារតីអ្វីទេ៕

អាចម៍ផ្កាយមួយដុំ មានអាយុ៤ពាន់៥រយលានឆ្នាំ

កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Leiden's Naturalis Biodiversity បានប្រទះឃើញអាចម៍ផ្កាយមួយដុំ មានទម្ងន់៥០០ក្រាម មានអាយុដល់ទៅ៤ពាន់៥រយលានឆ្នាំ។

hhh5
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលខាងលើឲ្យដឹងថា មានមនុស្ស៣ទៅ៤នាក់ នៅក្នុងប្រទេសហូឡង់ និងប៊េលហ្សិក បានប្រទះឃើញអាចម៍ផ្កាយមួយដុំ បានធ្លាក់ចុះពីលើមេឃ មកកាន់ទីក្រុង Dutch ក្នុងប្រទេសហូឡង់ កាលពីថ្ងៃទី១១ ខែមករា ដើមឆ្នាំ២០១៧នេះ ហើយអាចម៍ផ្កាយដែលក្រុមអ្នកស្រាវជ្រាវរកឃើញនៅក្នុងប្រទេសនេះ មានចំនួន៦ដុំក្នុងរយៈពេល២០០ឆ្នាំចុងក្រោយនេះ។


លោក Leo Kriegsman ជាអ្នកស្រាវជ្រាវម្នាក់និយាយថា អាចម៍ផ្កាយមួយដុំនេះ គឺជាគន្លឹះដ៏សំខាន់ ដើម្បីស្វែងយល់ពីរឿងរ៉ាវនានា ដែលបានកើតឡើងរាប់ពាន់ឆ្នាំមុន ហើយអាចម៍ផ្កាយនេះ ក៏ជាប្រភពនៃប្រព័ន្ធសូឡាដែរ៕

កុមារាម្នាក់ ត្រូវបានគេប្រទះឃើញដេកនៅលើដំបូលផ្ទះ

ប៉ូលីស និងសុនខហិតក្លិន បានស្វែងរកកុមារាម្នាក់ ឈ្មោះ Angel Gort អាយុ១១ឆ្នាំ ដែលបានបាត់ខ្លួនពីផ្ទះ ដោយគ្មានមូលហេតុ។ ក្រោយពីប៉ូលីសបានស្វែងរកគ្រប់ច្រកល្ហកតាមផ្លូវអាកាសមក ក៏ប្រទះឃើញកុមារាម្នាក់នេះ កំពុងតែដេកនៅលើដំបូលផ្ទះរបស់គេ ដែលស្ថិតនៅតំបន់ Hialeah ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

hh53
Rayburn ជាប៉ូលីសដែលប្រទះឃើញកុមារានេះនិយាយថា យើងឃើញគេកំពុងតែដេកនៅលើដំបូលផ្ទះ យើងបាននិយាយទៅកាន់គេថា ខ្ញុំមកទទួលឯងចុះទៅក្រោមវិញ។


ចំណែកឯកុមារា Angel បានឲ្យដឹងថា គេមិនមានបំណងធ្វើឲ្យម៉ាក់របស់គេខ្មាសគេនោះទេ ហើយក៏មិនមានបំណងរំខាងដល់ប៉ូលីសដែរ គេធ្វើបែបនេះ គឺដើម្បីគេចចេញពីកម្មវិធីបោះជំរុំរដូវក្តៅ របស់សាលាប៉ុណ្ណោះ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2