vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ម៉ាស្សាកាំបិត បុ័ងតោ

ហាងស្ប៉ាមួយកន្លែង មានបំរើសេវាម៉ាស្សាផ្ទៃមុខ និងដងខ្លួនចម្លែកខុសពីគេ គួរឲ្យព្រឺព្រួច។

hh52
អ្វីដែលនឹកស្មានមិនដល់គឺ ហាងស្ប៉ាមួយកន្លែងនេះ បានប្រើកាំបិតបុ័ងតោធំៗ មកចញ្ច្រាំលើផ្ទៃមុខ និងដងខ្លួនអតិថិជនគ្រប់រូប ដែលចូលមកទទួលយកសេវាម៉ាស្សានៅទីនេះ។


Hsiao Mei Fang ម្ចាស់ហាងស្ប៉ាខាងលើឲ្យដឹងថា ហាងស្ប៉ារបស់គាត់បានបើកបំរើសេវាម៉ាស្សាប្លែកៗរយៈពេល១៣ឆ្នាំមកហើយ មានទីតាំងស្ថិតនៅទីក្រុង Taipei កោះតៃវ៉ាន់ ហាងរបស់គាត់មានឈ្មោះថា Ancient Art of Knife Therapy Education Centre ។


ចំពោះសេវាម៉ាស្សាកាំបិតបុ័ងតោនេះ ក្នុងមួយម៉ោង មានតម្លៃចាប់ពី៣៨ដុល្លារឡើងទៅ៕

 

ចោរហួសចិត្ត

ចោរប្រុសម្នាក់ បានប៉ុនប៉ងចូលទៅក្នុងយានដ្ឋានមួយកន្លែង ដោយគាស់បង្អួចផ្លោះចូលទៅបានសម្រេច។

hh49
អ្វីដែលធ្វើឲ្យលោកចោរខកចិត្តនោះ គឺថាយានដ្ឋាននោះមិនមានទ្វារទេ គឺចំហចោលតែម្តង។


គួរឲ្យស្តាយណាស់ ដែលលោកចោរមិនបានត្រួតពិនិត្យឲ្យគ្រប់ជ្រុងជ្រោយជាមុន ខំតែគាស់បង្អួចខាតពេលអស់។ វីដេអូនេះ ថតបានឲ្យកាម៉េរាសុវត្ថិភាព ដែលបំពាក់ក្នុងទីតាំងយានដ្ឋានខាងលើ៕

 

គ្រឿងចក្រ ក្លាយជាមធ្យោបាយធ្វើដំណើរក្នុងទីក្រុងប៉េកាំង ពេលមានទឹកជំនន់

ទីក្រុងប៉េកាំង របស់ប្រទេសចិន ត្រូវបានជន់លេចដោយជំនន់ទឹកភ្លៀង ពេលនេះគ្រឿងចក្រធំៗ បានក្លាយជាមធ្យោបានធ្វើដំណើរ ដើម្បីឆ្លងកាត់ទំនន់ទឹកភ្លៀងនោះ។

hh48
បុរសអ្នកបើកគ្រឿងចក្រម្នាក់ឲ្យដឹងថា ពេលនេះគ្រឿងចក្ររបស់គាត់ ប្រៀបដូចជាសាឡាងចម្លងអញ្ចឹង ដោយក្នុងម្នាក់គាត់យកតម្លៃ២ដុល្លារ៥កាក់ ហើយក្នុងមួយជើង គ្រឿងចក្ររបស់គាត់ អាចផ្ទុកមនុស្សបានជាង១០នាក់។

 

សូមបញ្ជាក់ថា នៅតំបន់ Sanhe ក្នុងទីក្រុងប៉េកាំង ត្រូវបានជនលេចដោយជំនន់ទឹកភ្លៀង គ្រប់ច្រកល្ហក កាលពីថ្ងៃទី២៣ កន្លងទៅនេះ៕

ភេសមុទ្រ ប្រយុទ្ធជាមួយមឹក

សត្វភេមួយក្បាល បានប្រយុទ្ធគ្នាជាមួយនឹងត្រីមឹកដ៏ធំមួយក្បាល នៅក្នុងសមុទ្រ វីដេអូដ៏កម្រនេះ ថតបានដោយអ្នកទេសចរម្នាក់។

hh41
Connor Stapley អាយុ២៨ឆ្នាំ ថតបានសកម្មភាពនេះដោយទូរស័ព្ទ iPhone របស់លោក នៅទីក្រុង Kaikoura ប្រទេស New Zealand ខណៈលោកដឹកនាំក្រុមជិះទូកទៅកាន់តំបន់ខាងលើ។


ក្រោយពីមានការប្រយុទ្ធគ្នាបានបន្តិច សត្វភេក៏បានយកឈ្នះត្រីមឹក ដោយខាំស៊ីជាអាហារ៕

អ្នកបើករថយន្តក្រុងស្លៀកសំពត់ តវ៉ាការហាមឃាត់មិនឲ្យនារីស្លៀកខ្លី

នេះប្រហែលជាលើកទីមួយហើយ ដែលបុរសៗជាក្រុមអ្នកបើករថយន្តក្រុង ក្នុងប្រទេសបារំាង បាននាំគ្នាស្លៀកសំពត់ ដើម្បីតវ៉ានឹងការហាមឃាត់មិនឲ្យនារីៗស្លៀកខ្លី។

hh35
អ្នកបើករថយន្តក្រុងទាំងអស់នេះ បានឯកភាពគ្នាស្លៀកសំពត់ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការហាមឃាត់មិនឲ្យនារីស្លៀកខ្លី នៅទីក្រុង Nantes កាលពីថ្ងៃពុធ កន្លងទៅនេះ។

hh36
លោក Gabriel Magner ជាអ្នកតវ៉ាម្នាក់ក្នុងចំណោមនោះនិយាយថា បច្ចុប្បន្ននេះ អាកាសធាតុមានការកើនកំដៅ ដូច្នេះការហាមមិនឲ្យស្លៀកខ្លី គឺវាប៉ះពាល់ដល់នារីៗជាច្រើននាក់។


ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសអង់គ្លេសឯណោះវិញ សិស្សប្រុសៗជាង៥០នាក់ បាននាំគ្នាស្លៀកសំពត់ទៅរៀន ដោយសារតែគ្រូហាមមិនឲ្យពួកគេស្លៀកខោខ្លីទៅរៀន។ ហេតុផលដែលពួកគេស្លៀកខោខ្លីទៅរៀន ខណៈឯកសណ្ឋានតម្រូវឲ្យស្លៀកខោវែង ពេលអាកាសធាតុកំពុងឡើងកំដៅ ពួកគេនិយាយថា នឹងបន្តស្លៀកសំពត់ខ្លីទៅរៀន ដូចជាសិស្សស្រីដែរ រហូតលែងមានការហាមឃាត់មិនឲ្យស្លៀកខោខ្លីទៅរៀន៕

 

Drone ធុនធំ អាចជំនួសឧត្ថម្ភាចក្រ

v6

លោក Stephen Burns តំណាងក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Workhorse ឲ្យដឹងថាក្រុមហ៊ុនលោកបានបង្កើតធម្យោបាយធ្វើដំណើរឯកជនថ្មីមួយទៀត គឺជាប្រភេទ Drone ធុនធំ ដែលអាចជំនួសឧត្ថម្ភាចក្របាន មានឈ្មោះថា SureFly ។


SureFly មានបំពាក់ដោយម៉ូទ័រ កង្ហារជំនួយការហោះហើរចំនួន២ និងដំណើរការដោយប្រេងសាំង ហើយមានកន្លែងអង្គុយសម្រាប់មនុស្ស២នាក់ ប្រកបដោយសុវត្ថិភាពខ្ពស់។ SureFly អាចហោះក្នុងល្បឿន១១២គីឡូម៉ែត្រក្នុងមួយម៉ោង។


លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន Workhorse បានបើកទទួលការកាហ្មង់មុនចាប់ពីពេលនេះតទៅ ហើយ SureFly នឹងមានវត្តមាននៅលើទីផ្សារក្នុងឆ្នាំ២០១៩ខាងមុខ ដោយក្នុងមួយគ្រឿងមានតម្លៃ $200,000៕

ទ្រាំនឹងសម្លេងនាឡិការោទិ៍ពេលយប់ អស់១៣ឆ្នាំ

v5

ហាក់ដូចជាចម្លែកណាស់ ហេតុអ្វីម្ចាស់ផ្ទះមួយកន្លែងនេះ បែរជាសុខចិត្តទ្រាំនឹងសម្លេងរំខាន របស់នាឡិការោទិ៍ នៅពេលយប់អស់រយៈពេលដល់ទៅ១៣ឆ្នាំ?


សម្លេងនាឡិការោទិ៍ តែងបន្លឺឡើងនៅរៀងរាល់ម៉ោង៦.៥០នាទី និងម៉ោង៧.៥០នាទីល្ងាច ជារៀងរាល់ថ្ងៃ រាប់ខែ រាប់ឆ្នាំ រហូតដល់ទៅ១៣ឆ្នាំ។


លោក Lynn ម្ចាស់ផ្ទះខាងលើបានប្រាប់ភ្នាក់ងារព័ត៌មាន CNN ថា កាលពីឆ្នាំ២០០៤ លោកបានឲ្យជាងមកជួសជុលជញ្ជាំងផ្ទះ ដើម្បីរៀបចំកន្លែងដាក់ទូរទស្សន៍ ដោយមិនបានពិនិត្យពិចៃអ្វីច្រើនទេ ក្រោយមកស្រាប់តែបានឮសម្លេងនាឡិការោទិ៍តាំងពីពេលនោះ មកទល់នឹងបច្ចុប្បន្ននេះ៕

យន្តហោះ Boeing នឹងគ្មានមនុស្សបើក

hh12

លោក Mike Sinnett អនុប្រធានផ្នែកផលិតយន្តហោះប្រភេទ Boeing បានឲ្យដឹងថា ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប នៅពេលខាងមុខ យន្តហោះប្រភេទ Boeing របស់ក្រុមហ៊ុនលោក នឹងហោះហើរដោយស្វ័យប្រវត្តិ។


យោងតាមរបាយការផ្នែកអាកាសចរបង្ហាញថា អ្នកបើកយន្តហោះទូទាំងពិភពលោកមានចំនួន១.៥លាននាក់ ប៉ុន្តែនៅរយៈពេល២០ឆ្នាំខាងមុខ ចំនួននេះ នឹងថយចុះ។

hh11
លោកបន្តថា ចំពោះយន្តហោះប្រភេទ Boeing គ្មានមនុស្សបើក សម្រាប់ពេលអនាគតនេះ នឹងចាប់ផ្តើមមានវត្តមានដំបូងនៅទីក្រុង Paris ប្រទេសបារាំង៕

 

ក្រោយពន្លត់ភ្លើងព្រៃ អ្នកពន្លត់អគ្គីភ័យនាំគ្នាដេកលើសួនច្បារ

hh8

ក្រុមអ្នកពន្លត់អគ្គីភ័យជាច្រើននាក់ បាននាំគ្នាដេកនៅតាមសួនច្បារ តាមដងទន្លេ ក្នុងតំបន់ Alvares ប្រទេស Portugal ក្រោយពីប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដ៏ធំមួយ។


វីដេអូនេះ មានមនុស្សរាប់សែននាក់ចូលមើល ក្រោយពីបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិត។

hh9
សូមរំលឹកថា ហេតុការណ៍ភ្លើងព្រៃនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១៧កន្លងទៅ ចម្ងាយ២០០គីឡូម៉ែត្រ ពីភាគឥសាន្ត ទីក្រុង Lisbon ដោយបានសម្លាប់មនុស្សអស់ចំនួន៦៥នាក់។


ចំពោះអ្នកចូលរួមពន្លត់ភ្លើងឆេះព្រៃនេះ មានចំនួនច្រើនជាង២០០០នាក់ឯណោះ៕

 

បុរសដំបូងបំផុត ដែលទស្សនា World Cup បានច្រើនដង

បុរសអ្នកជំនួញជនជាតិវេណេស៊ុយអេឡាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក Guinness កាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះ ក្លាយជាបុរសដំបូងបំផុត ដែលបានចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក បានច្រើនដងជាងគេ។

hh5
លោក Hely Garagozzo លោកបានទស្សនា World Cup ដំបូងកាលពីឆ្នាំ១៩៨២ កាលនោះប្រារព្ធធ្វើឡើងនៅប្រទេសអេស្ប៉ាញ, លើកទី២ ឆ្នាំ១៩៨៦ នៅម៉ិកស៊ិក, លើកទី៣ ឆ្នាំ១៩៩០ នៅអ៊ីតាលី, លើកទី៤ ១៩៩៤ នៅអាមេរិក, លើកទី៥ ឆ្នាំ១៩៩៨ នៅបារំាង, លើកទី៦ ឆ្នាំ២០០២ នៅកូរ៉េខាងត្បូង និងជប៉ុន, លើកទី៧ ឆ្នាំ២០០៦ នៅអាឡឺម៉ង់, លើកទី៨ ឆ្នាំ១០១០ នៅអាហ្រ្វិកខាងត្បូង និងលើកទី៩ ឆ្នាំ២០១៤ នៅប្រេស៊ីល។ ចំណែកឯ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបន្ទាប់គឺនៅប្រទេសរុស្ស៊ី។

ដោយឡែកសម្រាប់ឆ្នាំ២០២២វិញ នឹងប្រារព្ធធ្វើឡើងនៅប្រទេសកាតា៕ 

 

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2