vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

លោកយាយតារាបង្ហាញម៉ូត

v2

លោកយាយ Ernestine អាយុ៩៥ឆ្នាំ បាននិយាយថា លោកយាយគឺជាតារាបង្ហាញម៉ូតដ៏ចាស់​បំផុតក្នុងពិភពលោក។ លោកយាយបានធ្វើឲ្យមនុស្សស្ទើរជុំវិញពិភពលោក ភ្ញាក់ផ្អើល ជាមួយ​​នឹងម៉ូតសម្លៀកបំពាក់ រួមទាំង style ប្លែកៗរបស់លោកយាយផង។


លោកយាយបានបង្ហាញ style យ៉ាងទាន់សម័យបំផុត ក្នុងកម្មវិធីសម្ភោទហាងមួយកន្លែង ដែលស្ថិតក្នុងទីក្រុង Vienna ប្រទេសអូស្ត្រាលី។


ថៅកែហាងខាងលើ គឺ Markus Strasser និង Helmut Ruthner ដែលជាអ្នករៀបចំ ការថតរូប​ភាព​ទាំងនេះ ក៏ជាអ្នក ដែលធ្វើឲ្យលោកយាយក្លាយជាតារាបង្ហាញម៉ូតដ៏ចាស់បំផុតដែរ។


បច្ចុប្បន្នលោកយាយកំពុងតែល្បីល្បាញខ្លាំង ដោយសារតែមានបណ្តាញព័ត៌មានជាច្រើន បានចុះផ្សាយពីរូបភាព បង្ហាញម៉ូតដ៏ទាក់ទាញរបស់លោកយាយ៕

សុក សិប្បនិម្មិត្ត

v4

ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក បង្កើតបានសុកសិប្បនិម្មិត្ត ដើម្បីផ្តល់ភាពកក់ក្តៅ​ដល់ទារក។


សុកសប្បនិម្មិត្តនេះ មានមុខងារ ការពារ និងអភិវឌ្ឍន៍ការលូតលាស់របស់ទារក ដូចទៅនឹង​សុក​ម្តាយដែរ។


អ្នកវិទ្យាសាស្រ្តខាងលើនិយាយថា ទារកជាង៣០០០០ នៅសហរដ្ឋអាមេរិក បានកើតមុខថ្ងៃ​កំណត់ ក្នុងនោះទារកខ្លះ នៅក្នុងពោះម្តាយបានតែ២៣ ទៅ ២៦សប្តាហ៍ប៉ុណ្ណោះ។ ទារក​ដែល​មានទម្ងន់តិចជាងកន្លះគីឡូក្រាម សួតរបស់ពួកគេមិនទាន់អាចស្រូបយកខ្យល់ ដើម្បីបន្ត​ជីវិតបានទេ ក្នុងនោះទារក៧០ភាគរយបានស្លាប់៕

សត្វក្តាម រាតត្បាតនៅប្រទេសគុយបា

v3

សត្វក្តាមរាប់លានក្បាល បានចេញពីសមុទ្រ មករាតត្បាតប្រទេសគុយបាទៀតហើយ។


ក្នុងមួយឆ្នាំៗ ក្រោយពីមានភ្លៀងធ្លាក់ ក្នុងរដូវស្លឹកឈើជ្រុះ សត្វក្តាមជាច្រើនក្បាល នៅឈូង​សមុទ្រ ភាគខាងត្បូងប្រទេសគុយបា តែងតែឡើងមករស់ពាសពេញតំបន់នោះ។


សត្វក្តាមទាំងនោះ បានឡើងមកពីសមុទ្រ ឆ្ពោះទៅកាន់ ដងផ្លូវ ដើមឈើ និងផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរតំបន់ឈូងសមុទ្រនោះ ដោយគៀបបំផ្លាញកង់ឡានទៀតផង។


Edian Villazon និយាយថា ក្នុងមួយផ្ទះ ក្តាមនេះបានចូលមករាតត្បាតពី៣០ ទៅ៤០ក្បាល ពួកវាពិតជារំខានណាស់ ថែមទាំងកាចទៀតផង យើងមិនអាចចាប់វាបានទេ ព្រោះវានឹង​កៀបយើង៕

ត្រេះបាល់ បំបែកឯតទគ្គកម្ម

v16

Tommy Boyd អាយុ១៣ឆ្នាំ ជាក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ ដែលបានបំបែកឯតទគ្គកម្ម​ពិភព​លោក Guinness ក្រោយពីគេ បានបង្ហាញក្បាច់ free style ត្រាប់តាមស្តេចបាល់ទាត់​អាហ្សង់ទីន Maradona ដដែលៗ បានចំនួន១០ដង។


ប្រជាប្រិយភាពរបស់តារាបាល់ទាត់ Diego Maradona គឺក្បាច់ free style ត្រេះបាល់ដោយ​ប្រអប់​ជើង ជង្គង់ទាំង២ ស្មារសងខាង និងក្បាល។


Boyd អាចធ្វើបានចំនួន១០ដង ដោយប្រើរយៈពេលតែ២៩.៧៨វិនាទីប៉ុណ្ណោះ ដោយបំបែក​ឯតទគ្គ​កម្ម​ថ្មី លើឯតទគ្គកម្មចាស់របស់លោក John Farnworth ដែលមានរយៈពេល​៣៥.៤៧​វិនាទី។


Boyd សង្ឃឹមថា រូបគេនឹងអាចក្លាយជាកីឡាករកាល់ទាត់អាជីពមួយរូប ក្រោយពីរូបគេបាន​បំបែក​ឯតទគ្គកម្មនេះ អ្នកផ្ទះ រួមទាំងលោកតារបស់គេ នឹងមានមោទនភាពចំពោះគេ៕

ឧបករណ៍ស្តារ ទិន្នផល oysters

v15

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអង់គ្លេស បានចាប់ផ្តើស្ដារទិន្នផល oysters នៅភាគខាងត្បូង​ឈូងសមុទ្រ ក្រោយពីសត្វសមុទ្យប្រភេទនេះ មានការថយចុះ ដោយសារ​តែ​ការនេសាទ​យ៉ាងច្រើនលើសលុប។


ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Portsmouth បានបង្កើតឧបករណ៍ម្យ៉ាង ដែលមាន​រាង្គបួនជ្រុងទ្រវែង សម្រាប់ទម្លាក់ចូលទៅក្នុងទឹក នៅឈូងសមុទ្រ នៃប្រទេសមួយនេះ ដែលវាអាចទាក់ទាញពពួក oyster ឲ្យចូលមករស់នៅក្នុងនោះ ។


អ្នកស្រាវជ្រាវម្នាក់និយាយថា oyster គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនអង់គ្លេស រយៈពេល២៥ឆ្នាំចុងក្រោយនេះ ទន្ទឹមគ្នានេះ ពិភពលោក ក៏កំពុងតែប្រឈមនឹងកង្វះ oyster រហូតដល់ទៅជាង៨៥ភាគរយផងដែរ៕

ទឹកអាចក្លាយជាភេសជ្ជៈគ្រប់ប្រភេទ

v11

ក្រុមអ្នកស្រាវជ្រាវ ក្នុងប្រទេសសឹង្ហបុរី បង្កើតបានកែវអគ្គីសនីម្យ៉ាង បំពាក់ដោយ sensors ដែលអាចបង្កើតជាភេសជ្ជៈគ្រប់ប្រភេទបាន។
ចាប់ផ្តើមដំបូងដោយ ចាក់ទឹកធម្មតាចូលទៅក្នុងកែវអគ្គីសនី បន្តិចក្រោយមកកែវអគ្គីសនីនេះ​នឹងធ្វើឲ្យទឹក​ធម្មតានោះ ក្លាយទៅជាទឹកក្រូច ដែលអ្នកចង់ពិសា។


រស់ជាតិនៃភេសជ្ជៈ គឺប្តូរដោយសារ sensors ចំណែកឯពណ៌នៃភេសជ្ជៈវិញ គឺប្តូរដោយអំពូល LED ដែលបំពាក់នៅលើកែវអគ្គីសនីនោះ។


Nimesha Ranasinghe ប្រធានក្រុមអ្នកស្រាវជ្រាវខាងលើនិយាយថា កែវអគ្គីសនី​នេះ ផ្តល់​ជូន​អ្ន​កនូវរសជាតិនៃភេសជ្ជៈ ដែលអ្នកចង់ពិសារ តែមិនអាចពិសារបាន ព្រោះភេសជ្ជៈ ទាំងនោះ​មានជាតិហ្គាស និងជាតិស្ករ ជាហេតុធ្វើឲ្យអ្នក មិនអាចទទួលទានភេសជ្ជៈដែលខ្លួនចង់​ទទួល​ទាន​តាមតំរូវការ។ បន្ទាប់ពីមានកែវអគ្គីសនីនេះ អ្នកអាចពិសារភេសជ្ជៈគ្រប់ប្រភេទតាម​តំរូវ​ការ ដោយមិនខ្លាចប៉ះពាល់​សុខភាព និងមិនមានការព្រួយបារម្ភអ្វីទាំងអស់៕

រថយន្តហោះ

v10

AeroMobil គឺជារថយន្តហោះចុងក្រោយគេបំផុត ដែលបានបង្ហាញខ្លួន នៅទីតាំងបង្ហាញ​រថយន្តដ៏ធំមួយ ក្នុងទីក្រុង នៃប្រទេស Monaco កាលពីថ្ងៃទី២០កន្លងទៅនេះ។


តំណាងក្រុមហ៊ុន Slovakian ដែលផលិតរថយន្តហោះ AeroMobil ឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក នឹងទទួលការកក់ទុកដោយឥតកំណត់។ AeroMobil នឹងក្លាយទៅជាមធ្យោបាយធ្វើ​ដំណើរដ៏​ប្រសើរបំផុត នៅថ្ងៃអនាគត។


ដោយឡែក ប្រធានផ្នែកបច្ចេកទេសតំឡើងរថយន្តហោះ AeroMobil និយាយថា AeroMobil ត្រូវបានរចនាឡើង ប្រកបដោយភាពជោគជ័យ។ រថយន្តហោះចុងក្រោយគេនេះ មានល្បឿន​១៦០គីឡូម៉ែត្រ នៅលើដី និងមានល្បឿន៣៦០គីឡូម៉ែត្រ នៅលើអាកាស ដោយត្រូវការពេល​តែ៣នាទីប៉ុណ្ណោះ សម្រាប់ការហោះហើរ៕

ដងកឺ បុក​ប៊ីយែ វែងជាងគេបំផុត នៅក្នុងពិភពលោក

ជនជាតិបារាំងម្នាក់ដែលជាអ្នកលេង បុកប៊ីយ៉ែ និង អ្នកជំនាញផ្សេងទៀត បានសហការគ្នា បង្កើតជាដងកឺ ប៊ុកប៊ីយ៉ែ មួយ ដ៏វែងជាងគេ បំផុត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧​។


លោក​ Florian បានអោយដឹងថា ដងកឺ នេះ​វាមានប្រវែ 5.18ម៉ែត្រ និង 7.4 អ៊ីង ហើយយកទៅក្នុង កម្មវិធី នៅឯ Las Vegasដើម្បីទទួលបាន កំណត់ត្រាពិភពលោក ដងកឺដែលវែងជាងគេបំផុត។


ទំងន់និង ប្រវែងរបស់ដងកឺមួយនេះបានធ្វើអោយលោក ពិបាកក្នុងការ បុកគ្រាប់ប៊ីយ៉ែអោយចូលទៅក្នុងទិសដៅ ប៉ុន្តែ លោកមិនបោះបង់ការព្យាយាមឡើយ ហើយនៅទីបំផុត លោកក៏ទទួលបានជោគជ័យ គឺលោកបានបុកគ្រាប់ប៊ីយ៉ែចូល៨គ្រាប់ និង ជាច្រើនទៀតផង។

បុរសម្នាក់បានដេកក្នុងអង្រឹងដែល ព្យួរជាប់ជាមួយ​និង Drone ដោយបណ្ដែតលើអាកាសយ៉ាងអស្ចារ្យ

v9

បុរសម្នាក់នេះបានធ្វើរឿងមិនគួរអោយជឿរមួយ នៅម្ដំ Khashuri នៅចំកណ្ដាលទីក្រុង (Georgia,ហ្សកហ្ស៊ី) USA. ដោយគាត់ បានដេកក្នុងអង្រឹង ដែលចង់ព្យួរជាមួយនិង យន្តហោះគ្មាមនុស្ស បើក ហើយបានបណ្ដែតខ្លួនលើ អាកាស ជាធម្មតា ហាក់ដូចជាគាត់កំពុងសម្រាក លំហែកាយ។


ព្រឹត្តិការណ៍នេះបានធ្វើអោយមនុស្សជាច្រើន​ ស្រែកហោ គ្រប់ៗគ្នា ហើយ​ ភាកច្រើន ពួកគេបានសរសើរថា បុរសម្នាក់ដែលកំពុង នៅលើអាកាស នោះ ពិជាក្លាហានមែន។ ដោយឡែកបុរសនោះ ហាក់ដូចជាបានសម្រាក នៅទីដ៏សែនស្ងប់ ​ ដែលយន្តហោះគ្មានមនុស្សបើកនោះ នាំគាត់ទៅដល់ពពក ។


ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពី គម្រោងរបស់លោក អភិបាលក្រុង នៃទីក្រុង (San Diegoសានឌីអាហ្គូ)ក្នុងប្រទេស​ Chile និងចូលជាធរមាន នៅសប្ដាហ៍ ខាងមុខនេះ ថា អនុញ្ញាតអោយប៉ូលីស ប្រើប្រាស់ យន្តហោះគ្មានមនុស្សបើកនេះ នៅលើអាកាស ជាសាធារណៈ ដើម្បីនិយាយភ្លាមៗទៅកាន់អ្នកប្រើប្រាស់គ្រឿងញ៉ៀន និង អ្នកផឹក តាមសាធារណៈ ។

សុនខយន្ត ដែលដូចសុនខពិតៗ

v9

សុនខយន្ត ហៅថា MiRo ត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ អាចជួយឲ្យការរស់​នៅ​ប្រចាំថ្ងៃរបស់មនុស្សចាស់ មានភាពប្រសើរឡើង។


ក្រុមអ្នកវិទ្យាសាស្ត្រខាងលើសង្ឃឹមថា MiRo នឹងឈានទៅដល់ការថែទាំមនុស្សចាស់ នៅថ្ងៃ​អនាគតទៀតផង។


MiRo គឺជាសុនខយន្តដំបូងគេក្នុងពិភពលោក ដែលមានសកម្មភាពដូចសុនខពិតៗ។ វាបំពាក់​ដោយ sensors តូចៗ ធ្វើឲ្យវាងាយបញ្ចេញសកម្មភាព ពេលមានការអង្អែល រឺក៏ទះស្រាលៗ​ជាដើម។


Maria Favre អ្នកគ្រប់គ្រងនៅទីតាំងផលិត Robot និយាយថា MiRo អាចផ្តល់ភាពកក់ក្តៅ​ដល់អ្នក វាមិនចេះហត់នឿយនោះទេ វានឹងធ្វើតាមការត្រូវការរបស់អ្នក៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2