vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ក្មេងអាយុ៣ឆ្នាំធ្លាក់ពីលើផ្ទះ ដ៏ខ្ពស់

ប្រទេសចិនក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ធ្លាក់ពីលើអគារដ៏ខ្ពស់តែមិនស្លាប់តើនេះជាអភូតហេតុអ្វីទៅ?ក្មេងប្រុសតូចអាយុទើបតែ៣ឆ្នាំ ជាក្មេងប្រុសដែលមានអាយុថ្លៃបំផុតព្រោះគេនៅតែមាន​ជីវិត និងមិនមានរងរបួសអ្វីសោះ ក្រោយពីធ្លាក់ពីលើយ៉មុខផ្ទះដ៏ខ្ពស់។

 

ហេតុ​ការណ៍នេះ​ដ៏ភ្ញាក់ផ្អើលនេះកើតឡើងកាលពីថ្ងៃទី១២កន្លងទៅចំណែកឯវីដេអូនេះវិញគឺថតបាន​ដោយ​កាមេរ៉ាសុវត្ថិភាព ដែលអាជ្ញាធរបំពាក់តាមទីសាធារណៈនានា ក្នុងខេត្តYunnan ប្រទេសចិន។

 

សូមបញ្ជាក់ថា ពេលធ្លាក់ពីលើផ្ទះ គេបានបោកផ្ទប់នឹងរថយន្ត១គ្រឿង ទើបធ្លាក់ចុះទៅលើ​ចញ្ចើមផ្លូវ បន្តិចក្រោយមកគេដ៏អាចងើបឈរដោយខ្លួនឯង ហើយក៏រត់ចេញទៅ។

 

យោងតាមបណ្តាញព័ត៌មានក្នុងតំបន់បានឲ្យដឹងថា៖ក្មេងប្រុសដែលរងគ្រោះម្នាក់នេះពិតជា​មិនមានបញ្ហាអ្វីទេបើទោះបីជាគេបានធ្លាក់ពីទីខ្ពស់បែបនេះក៏ដោយ៕ដោយ៖រស់សុធាវី

ក្មេវស្ទាវ២ក្រុម ប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម

ប្រទេសចិន៖ក្មេងស្ទាវជាច្រើននាក់ ខ្លះប្រដាប់ដោយដាវ និងដំបង ជិះសុទ្ធតែរថយន្តទំនើប បានឈប់​រថយន្ត វាយតប់គ្នាយ៉ាងអនាធិបតេយ្យ កណ្តាលផ្លូវដ៏មមាញឹក ក្នុងខេត្តJianxi ប្រទេសចិន។

នៅលើផ្លូវសាធារណៈត្រង់ចំនុចភ្លើងស្តុបរថយន្តជាច្រើនគ្រឿងបានឈប់ក្នុងចំណោម​រថយន្ត​ទាំងនោះមារថយន្ត១គ្រឿងស្រាប់តែមានក្មេងស្ទាវចេញមកពី​ក្នុងរថយន្ត​នោះ​ជាច្រើននាក់ ក្នុងដៃខ្លះមានដំបង ខ្លះមានកាំបិត បានដើរសំដៅទៅរកភាគីម្ខាងទៀត​ទាំង​កំរោល ក៏បណ្តាលឲ្យមានការតតាំងគ្នាយ៉ាងស៊ីសាច់ ហុតឈាមតែម្តង។

 

ព៌ត៌មានក្នុងតំបន់បានឲ្យដឹងថាការវាយតប់យ៉ាងអនាធិបតេយ្យធ្វើឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងដោយសារតែបញ្ហាជំលោះ រវាងមេជនអន្ទពាល២ក្រុម។ចំណែកខាងប៉ូលីសវិញ បានឲ្យដឹងបន្ថែមទៀតថាក្មេងស្ទាវទាំងនោះត្រូវបានចាប់ខ្លួនចំនួន១៦នាក់ ក្នុងនោះ​មានម្នាក់​រងរបួសធ្ងន់៕ដោយរស់សុធាវី

នារីម្នាក់ ហ៊ានតតាំងជាមួយចោរប្រដាប់អាវុធ

ប្រទេសចិន៖ស្រ្តីវ័យ ក្មេង និងក្លាហាន ម្នាក់ ហ៊ាន តតាំងជាមួយនឹងចោរ ដោយមិន ញញើត ខណៈចោរប្រុស ​ម្នាក់ ស្ទុះមកប្លន់យកលុយ ដែលនាងទើបតែបើក​ ចេញពី ម៉ាស៊ីន ATM។

 

ហេតុការណ៍នេះកើត​ឡើងកាលពីសប្តាហ៍មុន នៅក្នុងខេត្ត Fujian ប្រទេសចិន។ខណៈកំពុងតតាំងជាមួយនឹងចោរ នាងបានស្រែកយ៉ាងខ្លាំងៗ ហើយថែមទាំងដណ្តើម​បាន​កាំបិតពីចោរនោះទៀតផង។

 

ការតតាំងដ៏គ្រោះថ្នាក់ខាងលើ ប្រព្រឹត្តទៅដោយជោគជ័យ មិន​គួរ​ឲ្យជឿ គឺចោរប្រុសម្នាក់​នោះ ត្រូវប៉ូលីសចាប់ជាប់។យោងតាមបណ្តាញព័ត៌មានក្នុងតំបន់បានឲ្យដឹងថា បច្ចុប្ប​ន្ន ចោររូបនោះកំពុងត្រូវឃុំឃាំង ដើម្បីបន្តការស៊ើបអង្កេត៕ដោយរស់សុធាវី

ប៉ូលីសក្លាហានចិនតោងលើដំបូលរថយន្តខុសច្បាប់រហូតរងរបួសធ្ងន់

ប្រទេសចិន៖វិរៈបុរស មិនមែនមាន តែក្នុងខ្សែភាពយន្ត នោះទេឯឈុតឆាក ដែលប៉ូលីស តាមចាប់​​ជនពាលដោយ ប្រឈមមុខ នឹងគ្រោះថា្នក់ ក៏មិនមែន មានតែក្នុង ការសម្តែង ដែរ។ ជាក់ស្តែង ប៉ូលីសដ៏ក្លាហានម្នាក់នៅក្នុងខេត្តLiaoningនៃប្រទេសចិន ហ៊ានតោង​លើដំបូល​រថយន្តតាក់ស៊ីខុសច្បាប់មួយ​គ្រឿងបើទោះជា​រថយន្តនោះ​បើកក្នុងល្បឿន​លឿន​យ៉ាង​ណាក៏ដោយ។

ហេតុការណ៍បានកើតឡើងដោយសារតែប៉ូលីសដ៏អង់អាចម្នាក់នោះកំពុងតែត្រួតពិនិត្យរថ​យន្ត​​​​នៅលើដងផ្លូវ។ រថយន្តតាក់ស៊ីដែលដឹងថាខ្លួននឹងត្រូវជាប់ ពិរុទ្ធ ក៏ព្យាយាមបើកគេច ពីប៉ូលីស តែប៉ូលីសនោះរវៀសនិងចង់ចាប់អ្នកបើកបររថយន្តនោះ ក៏ស្រវ៉ាឡើងលើរថយន្ត ហើយតោងដំបូងរថយន្តជាប់។ រថយន្តបើកបរបានចម្ងាយប្រមាណ១គីឡូម៉ែត្រ ទើបប៉ូលីសនោះធ្លាក់ពីលើដំបូរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ហើយប៉ូលីសនោះត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

គំរូរវិរៈភាពរបស់ប៉ូលីសម្នាក់នេះគឺបង្ហាញពីការលះបង់ដ៏ស្មោះស្ម័គ្រចំពោះប្រទេសជាតិក្នុង ពេលបំពេញភារកិច្ចរបស់ខ្លួន ដែលមនុស្សគ្រប់គ្នាមិនអាចបំភ្លេចបាន៕

ហេតុការណ៍ផ្ទុះលូមួយ ធ្វើឲ្យក្មេងប្រុសម្នាក់រងរបួស

ប្រទេសចិន៖ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ប៉ើងទៅលើអាកាសយ៉ាងរន្ធត់ ខណៈកំពុងតែជិះ​ស្គីលេងយ៉ាងរីករាយជាមួយក្រុមគ្រួសារ។ខ្សែវីដេអូថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងទីធ្លានោះ ត្រូវបានគេបង្ហាញឲ្យឃើញថា ក្មេង​ប្រុស​អាយុ៥ឆ្នាំម្នាក់បានខ្ទៀតបើងឡើងទៅលើយ៉ាងខ្ពស់ ដោយសារតែកំលាំង​ផ្ទុះចេញពីក្នុង​លូ ក្រោយពេលដែលគេឈរនៅទីនោះ បានតែមួយភ្លែតប៉ុណ្ណោះ។ ហេតុការណ៍ដ៏តក់ស្លុត និងរន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃច័ន្ទនេះ ក្នុងខេត្តHenan ប្រទេសចិន។យោងតាមព័ត៌មានក្នុងតំបន់បានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះ បានទៅលេងនៅទីនោះ​ជាមួយ​នឹងពូរបស់គេ រួមទាំងក្មេងៗប៉ុន្មាននាក់ទៀត ហើយក៏ជួបនឹងគ្រោះថ្នាក់នេះតែម្តង។​ ក្រោយ​ពី​ប៉ើងឡើងទៅលើ ដោយសារកំលាំងផ្ទុះ ក្មេងប្រុសម្នាក់នេះ បានរងរបួសត្រង់មុខ និងជើងខាង​ស្តាំ តែរហូតមកដល់ពេលនេះ មិនទាន់ដឹងថា យ៉ាងណានៅឡើយទេ៕

ចោរប្រុសម្នាក់ ប្រើល្បិចថ្មី ដើម្បីលួចម៉ូតូ

ប្រទេសចិន៖ពី មួយថ្ងៃទៅមួយថ្ងៃ ក្រុមចោរទាំងឡាយ តែងតែស្វែងរក កល ល្បិចថ្មីៗ ដើម្បីបោកប្រាស់ លួចឆក់ ប្លន់ ទ្រព្យ សម្បត្តិពី មនុស្សទាំងពួង។ដូចគ្នានេះដែរ ចោរប្រុសម្នាក់ ធ្វើពុតជា ស្រវឹង ដើម្បីឆ្លៀតឱកាស លួចម៉ូតូ ដែលគេចត ទុកក្នុងកន្លែងផ្ញើរម៉ូតូ។ ក្នុងខ្សែវីដេអូ មួយ ថតបានដោយកាម៉េរ៉ាសុវត្ថិភាព ដែលគេបំពាក់ នៅកន្លែងផ្ញើរម៉ូតូនោះ បង្ហាញថា ចោរប្រុសម្នាក់ បានដើរមកកន្លែងផ្ញើរម៉ូតូ ក្នុងដំណើរទ្រេតទ្រោត ហើយធ្វើជាច្រឡំម៉ូតូចុះឡើង ចុងក្រោយក៏អូសម៉ូតូ១គ្រឿងចេញពីកន្លែងនោះ ហើយរំកិលបន្តិចម្តងៗចេញទៅបាត់។ សកម្មភាពនេះ កើតឡើងនៅខេត្ត Guangxi ប្រទេសចិន បច្ចុប្បន្នក្រុមប៉ូលីស កំពុងតែស្វែងរកចោរប្រុសរូបនេះ យ៉ាងស្វិតស្វាញ ដោយជំនឿជាក់ថា នឹងអាចរកឃើញជាក់ជាមិនខាន ដើម្បីផ្តន្ទាទោសតាមច្បាប់៕ដោយ៖រស់សុធាវី

ពេជ្រដ៏ ធំជាងគេ ក្នុងលោកដែល ផលិតដោយមនុស្ស បង្ហាញខ្លួនលើកដំបូងនៅទីក្រុងញ៉ូវយ៉ក

សហរដ្ឋអាមេរិច៖ជាការពិត ណាស់ដែលគ្រាប់ ពេជ្រ ត្រូវបានគេចាត់ ទុកជាគ្រឿងអលង្ការ ដ៏មានតម្លៃនិងជា ធនធានធម្មជាតិដ៏កម្រ។ ដោយសារតែតម្លៃខ្ពស់ធ្វើឲ្យមនុស្សជា ច្រើនត្រូវចំណាយប្រាក់ច្រើន ដើម្បីទិញវា ដូច្នេះហើយបានជាក្រុមហ៊ុន Pure Grown Diamonds បានផលិតពេជ្រ ដែលស្ទើរតែដូចទៅនឹងពេជ្រពិតប្រាកដ ហើយថែមទាំងមានតម្លៃសមរម្យដើម្បីបំពេញ សេចក្តីត្រូវការខាងផ្នែកគ្រឿងអលង្ការរបស់មនុស្ស។

លោកស្រី Lisa Bissell ជានាយកប្រតិបតិ្តនៃក្រុមហ៊ុនផលិតពេជ្រ Pure Grown Diamonds បានប្រាប់ថា ក្រោយពីការស្រាវជ្រាវអស់រយៈពេល៧០ឆ្នាំ គឺយើងបានផលិតពេជ្រមាន ទំហំ3.04 ការ៉ាត់ ដែលធំជាងគេក្នុងពិភពលោក។ ដំណាក់កាលនៃការផលិតពេជ្រនេះ គឺគេដាក់គ្រាប់កាបូននៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពទាប ដោយបន្ថែមជាមួយនឹង ឧស្ម័នអ៊ីដ្រូ សែននិងមេតាន។ បន្ទាប់មកម៉ូលេគុលកាបូននោះបាន ធ្លាក់ចុះលើគ្រាប់កាបូន។ ទើបចាប់ផ្តើមដល់ ដំណាក់កាលកែច្នៃទៅជាត្បូងចរណៃ។ រយៈពេលពី៦ទៅ១២សប្តាហ៍ គឺវានឹង ក្លាយទៅជាគ្រាប់ពេជ្រដែលយើងអាចច្នៃនិងលាងឲ្យភ្លឺបាន។

ការផលិតពេជ្រនេះគឺជាដំណឹងល្អសម្រាប់អ្នកដែលស្រលាញ់គ្រឿងអលង្ការពេជ្រតែមិនមានលទ្ធភាពទិញ

រួចផុតជិវិតពីការបាញ់ប្រហារដោយគ្រាប់កាំភ្លើងដោយសារអាវទ្រនាប់

ស្រី្តជនជាតិ ប្រេស៊ីលម្នាក់ មានសំណាងរួចផុតពី សេចក្តីស្លាប់ដោយ ការបាញ់ប្រហារពីចោរ

ដោយសារ តែខ្សែលួសនៅ ផ្នែកខាងក្រោម នៃអាវទ្រនាប់ របស់ខ្លួន។ស្រី្តរងគ្រោះដែលមាន ឈ្មោះថាIvete Medeiros បានរងការផ្លាតរបស់គ្រាប់ កំាំភ្លើងគឺខណៈពេល ដែលគាត់កំពុងតែ ចាកចេញ ពីផ្សារទំនើបជាមួយនឹងប្តីរបស់គាត់។នៅពេលត្រូវគ្រាប់ភ្លាមគាត់ ត្រូវគេយកចូល ទៅក្នុងហាងវិញ ហើយប្តីរបស់គាត់ គិតថាគាត់នឹងស្លាប់ទៅ

ហើយតែលុះមិនឃើញមានឈាមហូរចេញពីកន្លែងដែលគ្រាប់កាំភ្លើងផ្លាតត្រូវនោះទើបពួកគេដឹងថា

ជិវិតរបស់ Medeiros មិនទាន់ដើរដល់ផ្លូវបញ្ចប់ឡើយ។

Medeiros បានឲ្យដឹងថាខ្សែលួសនៅផ្នែកខាងក្រោមនៃអាវទ្រនាប់របស់គាត់បានជួយបញ្ចៀសគ្រាប់កាំភ្លើងដែល

នឹងផ្លាតទៅក្បែរបេះដូងរបស់គាត់

ទោះបីជាMedeirosបានរួចផុតជីវិតក៏ពិតមែនតែហេតុការណ៍នេះនៅតែដក់ក្នុងចិត្តគាត់នៅឡើយ។ដោយ៖គីមចាន់ឌី

បច្ចេកវិទ្យាថ្មី ចាក់បញ្ចូលបន្ទះmicrochipក្នុងដៃរបស់បុគ្គលិក

ទីក្រុងស្ដុកហូម៖ធ្លាប់តែ ប្រើកាត សម្គាល់ខ្លួន ដើម្បីឆូត នៅកន្លែងការងារ តែនៅប្រទេស ស៊ុយអែត ឯណោះវិញ បុគ្គលិកក្រុមហ៊ុន បានចាក់ បញ្ចូលបន្ទះmicrochip ទំហំប៉ុនគ្រាប់អង្ករ ចូលទៅក្នុង ដៃរបស់ពួក គេដើម្បីជំនួសឲ្យ ការឆូតកាតនៅពេលចូលឬចេញពីធ្វើការ។

បន្ទះនេះមិនត្រឹមតែអាចប្រើជំនួសកាតសម្គាល់ខ្លួនបានទេ វាថែមទាំងអាចភ្ជាប់ទំនាក់ទំនង នឹងទូរសព្ទស្មាតហ្វូនs9smart phone)និងដំណើរការម៉ាស៊ីនចំលងបានទៀតផង។ ដូច្នេះអ្នកមិនចាំបាច់ភ័យ ព្រួយពីការចូល​កន្លែងធ្វើការ​ដោយភ្លេចយក​កាតមក​ជាមួយ​ទៀតឡើយ។

លោក Patrick Mestertonជាសហស្ថាបនិកនៃ Epicenter tech hubបានឲ្យដឹងថា​ ៖ទៅថ្ងៃអនាគត ការប្រើប្រាស់របស់វាក៏សម្រាប់ការថែទាំសុខភាពផងដែរដូចជាទំនាក់ ទំនងជាមួយគ្រូពេទ្យហើយយើងអាចស្រង់ទិន្នន័យអ្វីដែលយើងញុំាំ និងសភាពនៃរាង កាយរបស់យើងបាន៕

ពស់ពិសច្រើនប្រភេទត្រូវបានប្រលែងចូលមន្ទីរពន្ឋដារ ដែលមិនដោះស្រាយជម្លោះដីធ្លី

ឥណ្ឌា៖គ្រូចាប់ពស់ម្នាក់ នៅភាគខាងជើង​ ប្រទេសឥណ្ឌាបាន ប្រលែង​ពស់ពិស​ជាច្រើនប្រភេទ នៅក្នុងការិយាល័យ​​ពន្ធដារមួយ កន្លែងនៅរដ្ឋUttar Pradesh បង្ករឲ្យមាន​ការភ្ញាក់ ផ្អើល​បន្ទាប់ពី​មន្រ្ដីមិនដោះស្រាយជម្លោះដីធ្លី។

មន្ត្រីពន្ធដារជាច្រើននាក់ ដែលកំពុងបំរើការក្នុងការិយាល័យ បាននាំគ្នារត់គេចប្រសាច ក្រោយ​ពីបុរសម្នាក់ឈ្មោះHakkul បានប្រលែងសត្វពស់មួយការុង ក្នុងនោះមាន​ពស់ពិស​ប្រភេទ​ផ្សេងៗគ្នា។

លោកHakkul បានប្រាប់ឲ្យដឹងថា៖ មូលហេតុដែលគាត់ប្រលែងពស់ពិសជា​ច្រើនក្បាល ចូល​ទៅក្នុងការិយាល័យពន្ធដាខាងលើនេះ គឺដោយសារតែខឹងក្រុមមន្ត្រីទាំងនោះ មិនព្រមដោះ​ស្រាយបញ្ហាជំលោះដីធ្លី ឲ្យពួកគាត់។

លោកបន្តថា៖ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយដោះស្រាយបញ្ហា ដែលពួកគាត់ជួបប្រទះ​នេះផង កុំទុកអូសបន្លាយួពេក! បើមិនដូច្នោះទេ គាត់នឹងនៅតែបន្តប្រលែងពស់ពិស​សាហាវៗ​ជាច្រើនក្បាល ទៅក្នុងការិយាល័យមួយនេះបន្តទៀត។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ក៏ភ្ញាក់ផ្អើល និងគ្រោះថ្នាក់មួយនេះ មិនបា​នបង្ករឲ្យមន្ត្រី​រូបណារងរបួសឡើយ។ ក្រុមមន្ត្រីទាំងនោះនិយាយាថា ពួកគាត់នៅតែបន្តធ្វើការងាររបស់គាត់ ក្រោយពីចាប់ប្រមូលពស់ពិសទាំងនេះចេញអស់៕ដោយ៖រស់សុធាវី

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2