vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

បុរសម្នាក់ ប្រើបាល់ដ៏ធំធ្វើជាយានជំនិះ

v8

ខណៈរថយន្តតូចធំ កំពុងធ្វើដំណើរតាមដងផ្លូវ ដែលទទឹកជោគដោយសារតែទឹកភ្លៀង ស្រាប់​តែមានបាល់ដ៏ធំមួយ បានរមៀលមក ធ្វើឲ្យអ្នកដំណើរនៅទីនោះងើយឆ្ងល់គ្រប់ៗគ្នា។


បុរសម្នាក់ បានចូលទៅក្នុងបាល់ដ៏ធំ ហើយរមៀលទៅមុខយ៉ាងលឿន ប្រជែងជាមួយ​នឹង​យាន​យន្តគ្រប់ប្រភេទ នៅលើដងផ្លូវដ៏ធំមួយ កណ្តាលទីក្រុង ក្នុងប្រទេសរុស្ស៊ី។


បុរសជិះក្នុងបាល់ដ៏ធំខាងឲ្យដឹងថា គាត់ជួលបាល់ដ៏ធំនេះពីក្រុមហ៊ុនមួយ ដើម្បីជិះកំសាន្ត​​ប៉ុណ្ណោះ៕

ដបពពុះទឹក

v14

ដបទឹកប្រភេទថ្មី គួរឲ្យចាប់អារម្មណ៍ មានរាង្គមូលដូចពពុះទឹក ពណ៌សថ្លាដូចកញ្ចក់ នឹងកាត់​បន្ថយ ការប្រើប្រាស់ផ្លាស្ទីក បច្ចេកវិទ្យាឧស្សាហកម្មថ្មីចុងក្រោយនេះ កំពុងតែចាប់ផ្តើមហើយ នៅក្នុងប្រទេសអង់គ្លេស។


ទីក្រុងជាច្រើននៅជុំវិញពិភពលោក កំពុងតែប្រើប្រាស់ដបផ្លាស្ទីក ដែលជាផលប៉ះ​ពាល់​ដល់បរិស្ថាន ប៉ុន្តែនេះគឺជាដបប្រភេទថ្មី មានរាង្គមូលដូចពពុះទឹក មានឈ្មោះថា Ooho balls នឹងមានប្រើប្រាស់ដំបូងគេ ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក និងទីក្រុងឡុង ប្រទេសអស់គ្លេស។


តំណាងក្រុមហ៊ុនផលិតដបពពុះទឹកខាងលើនិយាយថា លក្ខណៈពិសេសនៃដបទឹក Ooho balls គឺធ្វើឡើងពីប្រភេទចាហួយ ដែលចំរាញ់ចេញពីរុក្ខជាតិ ដែលយើងអាចញុំបាន ហើយ​សុពលភាពប្រើប្រាស់ គឺមានរយៈពេលពី៤ ទៅ៦សប្តាហ៍៕

ប្រអប់ក្រដាសអនាម័យដ៏ឆ្លាតវៃ

v13

បន្ទាប់ទឹក ក្នុងឧទ្យានជាតិនាទីក្រុងប៉េកាំង មានបំពាក់ដោយប្រអប់ក្រដាសអនាម័យដ៏ឆ្លាតវៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ខ្ជះខ្ជាយ។


ប្រអប់ក្រដាសអនាម័យដ៏ឆ្លាត់វៃនេះ ដំណើរការដោយបច្ចេកវិទ្យាទំនើប ដែលថតយកមុខអ្នក​ប្រើប្រាស់​​គ្រប់រូប ហើយកំណត់ចំនួនក្រដាស ដោយមនុស្សម្នាក់អាចយកក្រដាសអនាម័យ ទំ​ហំ​៧០​សង់ទីម៉ែត្រ តែមួយសន្លឹកប៉ុណ្ណោះ។ បើសិនជាអ្នកបានយកក្រដាសម្តងរួចមកហើយ អ្នកត្រូវ​ឈរ​រង​ចាំរយៈពេល៩នាទី ទើបប្រអប់ក្រដាសនេះ វាបញ្ចេញក្រដាសអនាម័យ មកឲ្យ​អ្នក​ម្តង​ទៀត។


អ្នកធ្វើការផ្នែកសំអាតបន្ទប់ទឹកខាងលើនិយាយថា ប្រអប់ក្រដាសអនាម័យថ្មីនេះ ពិតជាជួយ​កាត់​បន្ថយការប្រើប្រាស់ខ្ជះខ្ជាយមែន។ បន្ទប់ទឹកនៅទីនេះ មានប្រអប់ក្រដាសអនាម័យ​ដ៏ឆ្លាតវៃនេះ​ចំនួន៤ ដោយចំណាយក្រដាសតែ១៤ដុំក្នុងមួយថ្ងៃប៉ុណ្ណោះ៕

គោជើង៥

v3

សត្វពាហនៈ ជាប្រភេទសត្វជើង៤ ក្នុងនោះរួមមាន គោ ក្របី សេះ ដំរី ឈ្លូស ប្រើស ជាដើម។ ចម្លែកអ្វីតែសត្វគោមួយក្បាល ដែលជាសត្វពាហនៈនោះ បែជាមានជើង៥ទៅវិញ?


សត្វគោមួយក្បាល កើតមកមានជើងចំនួន៥ ខុសពីសត្វគោនានា ដោយជើងទី៥នោះ ដុះ​ចេញ​ពីលើខ្នងមកវិញ ហើយវានៅតែមានជីវិតរស់ ដូចគោជើង៤ដ៏ទៃទៀតដែរ។


សត្វគោជើង៥មួយក្បាលនេះ កើតនៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតក្នុងទីក្រុង Qinlong ភាគនិរតីប្រទេស​ចិន។
មនុស្សជាច្រើនបានហៅសត្វគោដ៏កម្រមួយក្បាលនេះថា គោជើង៥៕

យូហ្គាកូនពពែ

v2

យូហ្គាកូនពពែជាអ្វីទៅ តើវាខុសគ្នាពីយូហ្គាដូចម្តេចទៅ?


កសិដ្ឋានចិញ្ចឹមសត្វពពែមួយកន្លែងឈ្មោះថា Jenness ស្ថិតក្នុងរដ្ឋ New Hampshire សហរដ្ឋ​អាមេរិក បានបង្កើតកន្លែងហាត់យូហ្គា ដោយប្រើកូនពពែចម្លែកខុសគេ។


កូនពពែតូចៗគួរឲ្យស្រលាញ់ នឹងឡើងទៅលើខ្នងរបស់អ្នកចុះឡើង ពេលអ្នកកំពុងតែហាត់​យូហ្គា។


ម្ចាស់កសិដ្ឋានខាងលើនិយាយ តើនរណាមិនស្រលាញ់កូនពពែ? គ្មានសត្វណាគួរឲ្យ​ស្រលាញ់​​​​ជាង​កូនពពែនោះទេ! ថ្នាក់យូហ្គាកូនពពែរបស់លោក នឹងទទួលកក់ទុករហូតដល់​ចុងខែមិថុនាខាងមុខ៕

DJ ចាស់បំផុតក្នុងពិភពលោក អាយុ៨២ឆ្នាំ

v12

លោកយាយជនជាតិជប៉ុន Sumiko Iwamuro គឺជា DJ ដ៏ចាស់ម្នាក់ ដែលធ្វើការនៅក្លឹបរាត្រី​មួយកន្លែង ក្នុងទីក្រុងTokyo គាត់ត្រូ​វបានគេទទួលស្គាល់ថាជា DJ ចាស់ជាងគេ តាំងពីគាត់​មានអាយុ​៦០ឆ្នាំម៉្លេះ។


តាំងពីចូលដល់អាយុ៨២ឆ្នាំមក លោកយាយ DJ Sumirock ទៅសម្តែងមួយខែ តែម្តង​ប៉ុណ្ណោះ។


ទោះបីជាចូលដល់វ័យចាស់ទៅហើយក្តី ប៉ុន្តែលោកយាយនៅតែមានភាពរស់រវើក ក្នុងអាជីព​ជា DJ ។


Fuminari Fujii ជាភ្ញៀវក្នុងក្លឹបខាងលើនិយាយថា លោកយាយ​មើលទៅគឺមាំមួនខុសពីវ័យ​របស់​គាត់ គាត់ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល៕

អាងហែលទឹកកញ្ចក់ ខ្ពស់បំផុតក្នុងពិភពលោក

v11
អាគារដ៏ខ្ពស់ ស្ថិតនៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក មានអាងហែលទឹកកញ្ចក់​នៅលើដំបូល កម្ពស់១៥២ម៉ែត្រ ពីផ្ទៃដី។
បច្ចុប្បន្នអាងហែលទឹកកញ្ចក់នេះ បានក្លាយជាអាងហែលទឹកកញ្ចក់ខ្ពស់បំផុតក្នុងរដ្ឋ Texas។
អាគារមួយនេះ ចេញប្លង់ដោយវិស្វករ Houston's Jackson និងវិស្វករ Ryan Architects ដែល​មាន​សណ្ឋានផ្នែកខាងក្នុងលក្ខណៈខុសៗគ្នាចំនួន៤៦៣ បានបើកដំណើរការ កាលពីអំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០១៦។ វិស្វករខាងលើនិយាយថា អាងហែលទឹកកញ្ចក់លើអាគារមួយនេះ វា​ស្រដៀងគ្នានឹងអាងហែលទឹកកញ្ចក់ ដែលមានក្នុងទីក្រុង Dubai ដែរ។
Philip Schneidau ប្រធានចាត់ការទូទៅនៃក្រុមហ៊ុនវិនិយោគ Woodbranch និយាយថា អាង​ហែលទឹកកញ្ចក់នេះ វាបានធ្វើឲ្យអ្នកហែលទឹកទាំងអស់ បានឃើញពីទិដ្ឋភាពនៃទីក្រុងមួយ​នេះ ទោះ​បីជា​ពួកគេ​កំពុងនៅក្នុងអាងហែលទឹកក៏ដោយ៕

វាយកូនបាល់កម្ពុជាកសាងភាពជោគជ័យនៅក្រុម៤ Davis Cup

ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជាបានកសាងភាពជោគជ័យដ៏ត្រចាស់ត្រចង់របស់ខ្លួន នៅ ក្រុម៤ ប្រចាំតំបន់អាស៊ី-អូសេអានី នៃព្រឹត្តិការណ៍ពិភពលោក Davis Cup នៅទីក្រុងអ៊ីសា ប្រទេសបារ៉ែន ដោយកម្ពុជាវាយឡើងមកលេងនៅក្រុម៣វិញ សម្រាប់ឆ្នាំ២០១៨ខាងមុខ ដោយប្រតិភូ និងកីឡាករបានវិល ត្រឡប់មកដល់មាតុភូមិរបស់ខ្លួនវិញហើយ កាលពីម្សិលមិញ។


ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើន រូបទៀតបានទៅទទួលដំណើរវិលត្រឡប់ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំរួមគ្នារបស់ប្រតិភូ និងកីឡាករ ដែលបានស្តារមុខមាត់ និងកិត្តិយសជាតិ នៅក្នុងព្រឹត្តិការណ៍ អន្តរជាតិមួយនេះ។ ឯកឧត្តមប្រធានសហព័ន្ធបានសម្តែងនូវក្តីរីករាយជាខ្លាំង ដែលកីឡាវាយកូនបាល់កម្ពុជា ឡើងមកលេងនៅក្រុម៣វិញ នាឆ្នាំក្រោយ បន្ទាប់ពីកម្ពុជាបានឈ្នះជាបន្តបន្ទាប់លើប្រទេសទាំងអស់ ក្នុងពូល និងបន្តឈ្នះនៅវគ្គខ្វែងពូល។


លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំបេសកកម្មនេះមានប្រសាសន៍ ថា ភាគជោគជ័យនេះ គឺកើតចេញពីសាមគ្គីភាពជាក្រុមរបស់កីឡាករម្នាក់ ពិសេសគឺកីឡាករថ្មី ឡុង សំនៀង និង អោ សារិទ្ធ ដែលបង្ហាញពីភាពខ្លាំងរបស់ពួកគេ ទាំងការប្រកួតលើវិញ្ញាសាឯកត្តជន និងវិញ្ញាសាវាយជាគូ ដើម្បីរួមចំណែកឲ្យក្រុមកីឡាវាយកូនបាល់កម្ពុជាទទួលបានជ័យជម្នះជាមួយកីឡាករឆ្នើម ប៊ុន កេន្នី និង ម៉ម ផល្គុន។ ក្រុម៤នេះ គឺកម្ពុជាស្ថិតក្នុងពូលA ហើយបានវាយឈ្នះគូប្រជែងក្នុងពូលជាបន្ដបន្ទាប់លើក្រុមម្ចាស់ ផ្ទះបារ៉ែន, កៀហ្ស៊ីស៊ីស្ថាន, មីយ៉ាន់ម៉ា, និងអារ៉ាប់ប៊ីសាអូឌីត ដោយឈរលេខ១ ក្នុងពូលA។ ឈានដល់វគ្គខ្វែង កម្ពុជាបានបន្ដយកឈ្នះក្រុមជម្រើសជាតិអូម៉ង់ ដោយលទ្ធផល ២-០ ហើយបានកក់កៅអីមួយឡើងមកលេង នៅក្រុម៣វិញ។


សូមបញ្ជាក់ថា ក្រុមកីឡាវាយកូនបាល់កម្ពុជាបានចូលលេងដំបូង ក្នុងព្រឹត្តិការណ៍ Davis Cup កាលពី លើកទី១ ឆ្នាំ២០១២ ក្នុងក្រុម៤ ហើយបានឡើងទៅក្រុម៣ចំនួន៣ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០១៣-២០១៥។ ប៉ុន្ដែ នៅឆ្នាំ២០១៦ កម្ពុជាបានធ្លាក់ទៅក្រុម៤ ហើយនៅក្នុងឆ្នាំ២០១៧នេះ កម្ពុជាបានឈ្នះនិងឡើងមកលេងក្រុម៣ វិញ សម្រាប់ឆ្នាំ២០១៨៕

v4

v5

v6

ហាងគុយទាវដង្កូវ

v3

Nagi គឺជាឈ្មោះហាងគុយទាវដង្កូវមួយកន្លែង ស្ថិតនៅជាយទីក្រុង Tokyo បានបើកដំណើរ​ការ កាលពីថ្ងៃទី៩កន្លងទៅនេះ។


បើកដំណើរការថ្ងៃទីមួយ អាហារដែលអតិថិជនត្រូវជ្រើសរើសមាន គុយទាវចង្រិត គុយទាវ​កណ្តូប និងគុយទាវដង្កូវ។


នេះគឺជាហាងគុយទាវដង្កូវទី២ហើយ ក្រោយពីហាងគុយទាវដង្កូវទីមួយ ទទួលបានជោគជ័យ ក្រោយពីអ្នកវិទ្យាសាស្ត្រក្នុងពិភពលោករកឃើញថា សត្វល្អិតប្រភេទនេះ មានប្រយោជន៍ដល់​សុខភាពមនុស្ស។


អ្នកគ្រប់គ្រងហាងគុយទាវដង្កូវខាងលើនិយាយថា ហាងរបស់លោក បើកលក់ពីព្រឹក រហូត​ដល់​ថ្ងៃត្រង់ ដោយក្នុងមួយថ្ងៃលក់បានជាង១០០ចាន៕

ហាងការ៉េម សុនខ

v2

ហាងការ៉េមមួយកន្លែង ក្នុងទីក្រុង Mexico ប្រទេសម៉ិកស៊ិក បើកលក់សម្រាប់តែសុនខ។


Mauricio Montoya ម្ចាស់ហាងការ៉េមខាងលើនិយាយថា ការ៉េមសុនខនេះ លោកធ្វើឡើង​យ៉ាង​ត្រឹមត្រូវ ដោយមនុស្សក៏អាចបរិភោគបានដែរ ប៉ុន្តែគោលដៅពិសេស គឺសម្រាប់សុនខ និងសត្វចិញ្ចឹមនានា។ ការ៉េមនេះធ្វើពីយៅអួធម្មជាតិ និងស្ករ លោកហៅការ៉េមនេះថា heladog។


ម្ចាស់សុនខម្នាក់ ដែលនាំសុនខរបស់ខ្លួនទៅស៊ីការ៉េមនិយាយថា សុនខរបស់នាងចូលចិត្តស៊ី​ការ៉េម​នេះណាស់ នាងតែងនាំវាមកទីនេះ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2