vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សណ្ឋាគារ ពន្ធនាគារ

v11

បន្ទប់ចង្អៀត គ្រែគែងតូច ហុំព័ទ្ធដោយចំរឹងដែក នេះគឺជាសណ្ឋាគារពន្ធនាគារដំបូងបំផុត ដែលមានក្នុងទីក្រុងបាងកក ប្រទេសថៃ។


សណ្ឋាគារពន្ធនាគារនេះ គឺជាកម្មសិទ្ធរបស់លោក Sittichai Chaivoraprug អាយុ៥៥ឆ្នាំ និងអ្នក​ស្រី Piyanat Teekavanich អាយុ៤៩ឆ្នាំ។ អ្នកទាំង២ឲ្យដឹងថា សណ្ឋាគារពន្ធនាគារនេះ ក្នុងមួយយប់ មានតម្លៃពី២៥ ទៅ៥០ដុល្លារ។ ទិដ្ឋភាពជារួមនៅក្នុងសណ្ឋាគារពន្ធនាគារនេះ គឺដូចជា​ទិដ្ឋភាពក្នុងពន្ធនាគារពិតៗអញ្ចឹង សូម្បីតែសម្លៀកបំពាក់ សម្រាប់អ្នកចូលមក​ស្នាក់​នៅ។


អ្នកស្រី Suwanna Suwannaraj អាយុ៤២ឆ្នាំ មកពីខេត្ត Surat Thani បានមកស្នាក់នៅ​សណ្ឋាគារពន្ធនាគារនេះនិយាយ នៅពេលមកដល់ទីនេះ គាត់មានអារម្មណ៍ថា ខ្លួនដូចជា​អ្នកទោសអញ្ចឹង។


សូមបញ្ជាក់ថា សណ្ឋាគារពន្ធនាគារនេះ បានបើកដំណើរការជាផ្លូវការ តាំងពីខែមេសាម៉្លេះ៕

អ្នកវិទ្យាសាស្រ្តស៊ីលី បង្កើតបានម៉ាស៊ីននុយក្លេអែចល័ត

v10

អ្នកវិទ្យាសាស្រ្តមួយក្រុម ក្នុងប្រទេសស៊ីលី អភិវឌ្ឍន៍បានម៉ាស៊ីនថាមពលនុយក្លេអែចល័ត ដ៏តូច ប្រកបដោយសុវត្ថិភាព ដែលអាចយកតាមខ្លួនបានទៀតផង។


ម៉ាស៊ីនថាមពលនុយក្លេអែចល័តនេះ មានទំហំត្រឹមតែ៥០សង់ទីម៉ែត្រ និងកម្ពស់៤៨សង់ទី​ម៉ែត្រ​ប៉ុណ្ណោះ។


លោក Soto ជាអ្នកវិទ្យាសាស្ត្រម្នាក់ឲ្យដឹងថា ក្រោយពីបង្កើតបានហើយ ម៉ាស៊ីននេះបានឆ្លង​កាត់​មន្ទីរពិសោធន៍​ជាច្រើនលើកច្រើនសារ ដោយ​ចំណាយអស់រាប់សែនដុល្លារ មុនពេល​បង្ហាញវត្ត​មាននៅលើទីផ្សារ។ អ្វីដែលសំខាន់ គឺម៉ាស៊ីននេះអាចផ្តល់ថាមពលនុយក្លេអែ ដ៏​សម​ស្រពសម្រាប់ពិភពលោក៕

ទូរស័ព្ទធ្លាក់ពីលើយន្តហោះ កម្ពស់ជាង៣០០ម៉ែត្រ

v11

ទូរស័ព្ទដៃមួយគ្រឿង បានធ្លាក់ពីលើយន្តហោះមួយគ្រឿង ដែលហោះឆ្លងកាត់រដ្ឋ Kentucky សហរដ្ឋអាមេរិក ក្នុងកម្ពស់៣០៥ម៉ែត្រ អ្វីដែលមិនគួរឲ្យជឿគឺ ទូរស័ព្ទនេះនៅតែថតបានគ្រប់​សកម្មភាព ចាប់តាំងពីធ្លាក់ពីលើយន្តហោះ រហូតដល់ដល់ដី។


Robert Ryan​ ជាម្ចាស់ទូរស័ព្ទមួយគ្រឿងនេះឲ្យដឹងថា ទូរស័ព្ទរបស់គេបានធ្លាក់​ពីលើយន្ត​ហោះ ពេលគេធ្វើដំណើរតាមយន្តហោះ ឆ្លងកាត់រដ្ឋ Kentucky។​


វីដេអូនេះបង្ហាញថា ទូរស័ព្ទនេះនៅតែថតបានគ្រប់សកម្មភាពទាំងអស់ តាំងពីធ្លាក់ពីលើយន្ត​ហោះ រហូតមកដល់ដី និងបន្តថតជាធម្មតា រហូតមានបុរស២នាក់រើសបាន៕

Omelette យក្ស

v10

មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នាកណ្តាលទីក្រុង Malmedy ក្នុងប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃ​ម្សិលម៉ិញនេះ ដើម្បីទស្សនាការចំអិន omelette យក្សប្រចាំឆ្នាំ ខួបលើកទី២២ ដែលមាន​ឈ្មោះ​ថា The World Fraternity of Knights of the Giant Omelette។


ប្រធានក្រុមអ្នករៀបចំកម្មវិធីនេះនិយាយថា Omelette​ យក្សនេះធ្វើពីស៊ុតមាន់ជាង១ម៉ឺនគ្រាប់ ចំអិននៅលើខ្ទះទំហំ៤ម៉ែត្រ។


អ្នកស្រីបន្តថា មនុស្សជាច្រើន ដែលមកចូលរួមក្នុង​ព្រឹត្តិការណ៍​នេះ គឺចង់ភ្លក់រសជាតិ omelette យក្សដ៏ធំនេះ។

មនុស្សជាង១ម៉ឺននាក់ រាំបំបែកឯតទគ្គកម្ម

v8

កាលពីថ្ងៃអាទិត្យ ទី១៣កន្លងទៅនេះ មនុស្សច្រើនជាង១ម៉ឺននាក់ ក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រមូលផ្តុំគ្នារាំតាមចង្វាក់ប្រពៃណី Saman ដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងដើម្បី​ផ្សព្វផ្សាយពីការទទួលបានឯករាជ្យ នៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះ។


មនុស្សចំនួន១២,២៦១នាក់ ក្នុងសម្លៀកបំពាក់ប្រពៃណី ពណ៌ខ្មៅ និងពណ៌លឿង អង្គុយ​ជាជួរ ដោយយកដៃគោះស្មា ភ្លៅ ព្រមទាំងច្រៀងចម្រៀងប្រពៃណីផង។


នេះគឺជាលើកទី២ហើយ សម្រាប់ពិធីនេះ ដោយកាលពីឆ្នាំ២០១៤មានអ្នកចូលរួមចំ​នួន​៥,០៥៧នាក់។


សូមបញ្ជាក់ថា ចង្វាក់ប្រពៃណី Saman ក៏ត្រូវបានអង្គការ UNESCO ចាត់ទុកជាសម្បិត្ត​បេតិកភណ្ឌពិភព​លោកផងដែរ។

ទារក alien

v7

ទារកម្នាក់ ត្រូវបានគេហៅថាទារក alien ដោយសារតែទារកនេះកើតមកចម្លែកខុសពីគេ ដោយ មានភ្នែកលាន មាត់ធំ និងមានជំងឺប្រះស្បែកផង។


ក្រោយពីផ្តល់កំណើតរួច ម្តាយរបស់ទារក alien នេះ បានបដិសេធមិនទទួលយកកូនរបស់ខ្លួន​ឡើយ។


នារីជាម្តាយ មានអាយុ២៨ឆ្នាំ សម្រាលបានកូនស្រីចម្លែកនេះ នៅក្នុងមន្ទីរពេទ្យរដ្ឋមួយកន្លែង ក្នុងស្រុក Patna ខេត្ត Bihar ភាគខាងកើតប្រទេសឥណ្ឌា។


ប្តីប្រពន្ធវ័យក្មេងមួយគូរនេះ បានហៅទារកដែលខ្លួនបង្កើតបានថាជាទារកបណ្តាសា និងបាន​ប្រកាសមិនទទួលយកទៀតផង។
គ្រូពេទ្យដែលបង្កើតទារកនេះមានជំនឿថា ទារកចម្លែកនេះ មិនអាចមានជីវិតយូរអង្វែងទេ។

ម៉ាស៊ីនដកពិសខ្ទួយ

v20

ពិសរបស់សត្វខ្ទួយ អាចបង្ករជាគ្រោះថ្នាក់ធ្ងន់ធរដល់មនុស្ស។


ថ្វីត្បិតថាពិសសត្វខ្ទួយមានគ្រោះថ្នាក់ ប៉ុន្តែមនុស្សនៅតែត្រូវការវា ដើម្បីយកទៅផលិតជា​ឱសថ។


បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Hassan II ក្នុងប្រទេសម៉ារ៉ក បង្កើតបានម៉ាស៊ីន​យក​ពិស​ខ្ទួយប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស។ ម៉ាស៊ីនប្រភេទថ្មីនេះហៅកាត់ថា VES-4។


ក្រុមអ្នកស្រាវជ្រាវខាងលើបានឲ្យដឹងថា អ្នកប្រកបអាជីវកម្មយកពិសខ្ទួយ ដោយប្រម៉ាស៊ីន​នេះ​អាចរកចំណូលបានច្រើន ជាងការយកពិសខ្ទួយដោយដៃ ដែលអាចប្រឈមគ្រោះថ្នាក់។ សូមបញ្ជាក់ថា ពិសខ្ទួយក្នុងមួយក្រាម មានតម្លៃដល់ទៅជាង៨ពាន់ដុល្លា៕

អាចម៍ផ្កាយ ធ្លាក់មកកាន់ផែនដី

v19

លោក Jay Sullivent បានឭសម្លេងយ៉ាងខ្លាំង នៅក្បែរផ្ទះរបស់គាត់ គាត់គិតថា ប្រហែលជា​មានគ្រោះថ្នាក់ចរាចរណ៍ហើយ ប៉ុន្តែនៅពេលគាត់ដើរទៅតាមសម្លេងនោះ ស្រាប់តែប្រទះ​ឃើញ អាចម៍ផ្កាយមួយដុំទំហំ15 inches កំពុងតែឆេះ។


ហេតុការណ៍ធ្លាក់អាចម៍នេះ​ បានកើតឡើងក្នុងទីក្រុង Appling រដ្ឋ Georgia ទឹកដីសហរដ្ឋ​អាមេរិក។


លោក Jay និយាយថា ពីដំបូងឡើយលោកបានឭសម្លេងខ្លាំងមែនទែន លោកស្មានតែមាន​រថយន្តបុកគ្នា ពេលដើរតាមសម្លេងនោះក៏ប្រទះឃើញអាចម៍ផ្កាយមួយដុំកំពុងតែឆេះស្មៅ និងមានសភាពខូងដីផង លោកពិតជាភ្ញាក់ផ្អើលណាស់ ពីព្រោះនេះជាលើ់កទីមួយដែលបាន​ឃើញផ្ទាល់៕

បុរសម្នាក់បានបំបែកឯកទគ្គកម្មពិភពលោក ដោយយកដុំស៊ីម៉ងដាក់នៅលើទ្រូង ហើយបំបែកវា ដោយប្រើរយះពេលលឿនបំផុត

បុរសហាត់ក្បាច់គុណម្នាក់នៅប្រទេសទួរគី បានបំបែកឯកទគ្គកម្មពិភពលោក ដោយបានយក ដុំស៊ីម៉ងចំនួន១៦ដុំ មកដាក់នៅលើទ្រូងរបស់គាត់ ដោយអោយបុរសមា្នក់ដែលមានទំងន់ដៃ ធ្ងន់ យកញញួរបំបែក ដោយប្រើរយះពេលលឿនបំផុតរហូតទៅដល់ 4.75វិនាទី វាពិតជា អស្ចារ្យខ្លាំងណាស់។


Ali Bahcetepe(អាលី បាស្សេអេប៉េ) ធ្លាប់បានសម្តែងបែបនេះកន្លងរួចមកហើយ តែមិនបាន ប្រើរយះពេលលឿនបំផុតដូចពេលនេះទេ វាពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់រួប លោក ។

v20

v21

លោកយាយអាយុ៩១ឆ្នាំ ទទួលបានបរិញ្ញាបត្រ

លោកយាយជនជាតិថៃ អាយុ៩១ឆ្នាំម្នាក់ ទទួលបានបរិញ្ញាបត្រ លោកយាយនិយាយថា គ្មានពាក្យថាយឺតពេល សម្រាប់ការសិក្សាឡើយ។

a3
លោកយាយឈ្មោះ Kimlan Jinakul លោកយាយតែងតែចង់ទៅរៀន នៅសាកលវិទ្យាល័យ ប៉ុន្តែគ្មានឱកាសសោះ តាំងតែពីក្មេងមក។ ក្រោយៗមក បន្ទាប់ពីកូនៗលោកយាយ បានចូលរៀននៅសាកលវិទ្យាល័យអស់ទៅ លោកយាយក៏សម្រេចចិត្តចូលរៀនដែរ។ នៅទីបំផុត លោកយាយក៏ទទួលបានបិញ្ញាបត្រ នៅថ្ងៃពុធ ទី៩ ម្សិលម៉ិញនេះ។

a4
លោកយាយ Kimlan មកពីខេត្ត Lampang ភាគខាងជើងប្រទេសថៃ កាលពីក្មេង លោកយាយគឺជាសិស្សដ៏ល្អ ប្រចាំសាលាក្នុងខេត្តនេះ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ព័ត៌មានជាតិ​ពេល​យប់​


ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

ប្លែកៗ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2