vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

មនុស្សរាប់សិបនាក់ស្លាប់និងរបួស ដោយសាររថយន្តបំផ្ទុះគ្រាប់បែកក្នុងប្រទេសអាហ្វហ្គានីស្ថាន

v9

អាហ្វហ្គានីស្ថាន៖ រថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿង ត្រូវបានគេបំផ្ទុះឡើងនៅខាងក្រៅធនាគារមួយក្នុងទីក្រុង Lashkar Gah ភាគខាងត្បូងខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សស្លាប់និងរបួសរាប់សិបនាក់។

 

យោងតាមលោក Omar Zwak អ្នកនាំពាក្យអភិបាលខេត្ត Helmand បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់២០នាក់បានសម្លាប់ និងជាង៥០នាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានសមាជិកនរគបាល ទាហាន ជនស៊ីវិល និងបុគ្គលិកក្នុងធនាគារ New Kabul ជាកន្លែងដែលរងការវាយប្រហារ។


លោក Omar Zwak បានឲ្យដឹងបន្តថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ កើតឡើងចំពេលជនរងគ្រោះទាំងអស់កំពុងរង់ចាំបើកប្រាក់ពីធនាគារខាងលើ។


ភ្លាមៗនោះមិនទាន់មានអ្នកចេញមកអះអាងទទួលខុសត្រូវនៅឡើយទេ ចំពោះការវាយប្រហារនេះ តែនាពេលកន្លងមក ក្រុមបះបោរ ក្នុងនោះរួមទាំងក្រុមតាលីបង់ផង តែងតែមានគោលដៅទៅលើធនាគារមួយចំនួន ដែលមាននគរបាល ទាហាន និងបុគ្គលិករដ្ឋាភិបាល រង់ចាំបើកប្រាក់បៀរវត្សរបស់ខ្លួន។


ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ និងអ្នកនៅក្បែរៗនោះ បានព្យាយាមជួយជនរងគ្រោះដែលនៅរស់រានមានជីវិត ក្នុងចំណោមអ្នកដែលបាត់បង់ជីវិត ហើយរថយន្តសង្គ្រោះបន្ទាន់និងរថយន្តឯកជនក៏បានប្រញ៉ាប់ប្រញ៉ាល់បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យផងដែរ។


ហេតុការណ៍បំផ្ទុះនេះកើតឡើង ប្រទេសអាហ្វហ្គានីស្ថាន ត្រៀមខ្លួនប្រារព្ធពិធីបុណ្យ Eid al-Fitr ដើម្បីបញ្ចប់ពិធីបុណ្យ Ramadan នៅសប្តាហ៍ក្រោយ ៕

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យប្រធានាធិបតីចិនខិតខំបន្ថែមពាក់ព័ន្ធកម្មវិធីនុយគ្លេអ៊ែររបស់កូរ៉េខាងជើង

v8

ក្រុងសេអ៊ូល៖ លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវឲ្យលោក Xi Jinping ប្រធានាធិបតីចិនខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់កម្មវិធីនុយគ្លេអ៊ែររបស់កូរ៉េខាងជើង។


ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានលើកឡើងយ៉ាងដូច្នេះនៅក្នុងកិច្ចសម្តាសជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ មុនពេលលោកធ្វើដំណើរទៅទីក្រុងវ៉ាស៊ីងតោននៅសប្តាហ៍ក្រោយដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយថា គូតែមានការដាក់ទណ្ឌកម្មឲ្យបានខ្លាំងលើកូរ៉េខាងជើង ប្រសិនបើប្រទេសនេះសាកល្បងមីស៊ីលបលលីស្ទីក ឬ គ្រាប់នុយគ្លេអ៊ែរលើកទីប្រាំមួយជាថ្មីម្តងទៀត។


លោក Moon Jae-in បានលើកឡើងបន្ថែមថា លោកក៏នឹងអំពាវនាវឲ្យលោកប្រធានាធិបតី Xi Jinping លុបចោលរាល់វិធានការប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងត្បូងទាំងអស់ដែលចាត់ឡើងដើម្បីជាការសងសឹកនឹងរដ្ឋាភិបាលក្រុងសេអ៊ូលដែលបានសម្រេចឲ្យសហរដ្ឋអាមេរិកដំឡើងប្រព័ន្ធការពារគ្រាប់មីស៊ីលនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។


ពេលត្រូវបានសួរបន្ថែមពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង លោក Moon Jae-in បានលើកឡើងបន្តថា ប្រទេសនេះ នឹងទទួលបានបច្ចេកវិទ្យាចុងក្រោយ ដើម្បីផលិតមីស៊ីលបលលីស្ទីកបំពាក់ក្បាលគ្រាប់នុយគ្លេអ៊ែរដែលមានសមត្ថភាពហោះដល់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ហេតុដូច្នេះប្រទេសចិនមានតួនាទីសំខាន់ណាស់នៅក្នុងការដោះស្រាយបញ្ហានេះ។


ការលើកឡើងខាងលើរបស់លោក Moon Jae-in ទំនងជាផ្ទុយនឹងការសន្យារបស់លោកដែលថានឹងចាត់វិធានការបន្ទន់ជំហរដើម្បីបើកផ្លូវឲ្យមានការពិភាក្សជាមួយកូរ៉េខាងជើងពាក់ព័ន្ធកម្មវិធីនុយគ្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ប្រទេសនេះ។


តែទោះជាយ៉ាងណា ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ នៅតែមានសុទិដ្ឋិនិយមថា ជំនួបរវាងលោក និងលោក ដូណាល់ ត្រាល់ នៅសប្តាហ៍ក្រោយនឹងនាំមកនូវលទ្ធភាពដែលអាចដោះស្រាយបញ្ហាដ៏រសើបនេះបាន៕

មនុស្សស្លាប់២៩នាក់និងរបួសធ្ងន់ស្រាល៦០នាក់ដោយសារការដាក់គ្រាប់បែកអត្ដឃាតនៅក្រៅធនាគារប្រទេសអាហ្វហ្គានីស្ថាន

ក្រុងកាបូល៖ថ្ងៃទី២២ខែមិថុនា មន្ត្រីអាហ្វហ្គានីស្ថានបានបញ្ជាក់ទៅកាន់ប្រព័ន្ធសារព័ត៌មានថា នៅក្រុង Lashkar Gar ទីរួមខេត្ត Helmand ដែលឋិតនៅតំបន់ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានបានកើតករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាតមួយនៅក្រៅធនាគារខេត្តហេមែន ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៩នាក់ស្លាប់និង៦០នាក់ទៀតរងរបួស ធ្ងន់ស្រាល៕

 

ការអនុវត្តគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ទទួលបានជោគជ័យនៅក្នុងទីក្រុងហុងកុង

v7

ទីក្រុងហុងកុង៖ ប្រធានក្រុមប្រឹក្សានីតិកម្មទីក្រុងហុងកុងបានអះអាងថា ការអនុវត្តគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ទទួលបានជោគជ័យនៅក្នុងទីក្រុងរបស់ខ្លួន។


លោក Andrew Leung Kwan-yuen ដែលជាប្រធានក្រុមប្រឹក្សានីតិកម្មទីក្រុងហុងកុងបានធ្វើការលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីពិនិត្យមើលការងារក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ បន្ទាប់ពីទីក្រុងហុងកុងត្រូវបានចក្រភពអង់គ្លេសប្រគល់ឲ្យប្រទេសចិនគ្រប់គ្រងវិញ។


ដោយមានបទពិសោធន៍ធ្វើការនៅក្នុងក្រុមប្រឹក្សានីតិកម្មទីក្រុងហុងកុងតាំងពីឆ្នាំ២០០៤មក លោក Leung Kwan-yuen បានលើកឡើង ពលរដ្ឋនៅក្នុងតំបន់រដ្ឋបាលពិសេសនេះ មិនចាប់អារម្មណ៍លើរឿងនយោបាយទេកាលពីមុន ប៉ុន្តែបានងាកមកចាប់អារម្មណ៍លើរឿងនេះវិញ បន្ទាប់ទីក្រុងហុងកុងលែងស្ថិតក្រោមអាណានិគមន៍អង់គ្លេស។


លោកបានថ្លែងបន្តថា និយាយឲ្យចំទៅគឺទីក្រុងនេះទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការអនុវត្តគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ ក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ហើយបើនិយាយពីរឿងអភីវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវិញ ក៏មានភាពប្រសើរឡើងដែរក្នុងរយៈពេល២០ឆ្នាំមកនេះ។


ប៉ុន្តែទោះជាយ៉ាងណា លោកបានទទួលស្គាល់ ពលរដ្ឋនៅក្នុងទីក្រុងហុងកុងក៏នៅប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ហើយថា ក្រុមប្រឹក្សារបស់លោកនឹងយកបញ្ហានេះពិភាក្សាជាមួយរដ្ឋាភិបាលមជ្ឈឹម ដើម្បីអនុវត្តការងារជាក់ស្តែងពីមួយជំហានទៅមួយជំហាន។


សូមបញ្ជាក់ថា ទីក្រុងហុងកុងត្រូវបានប្រគល់មកឲ្យប្រទេសចិនគ្រប់គ្រងវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ជាពេលដែលត្រូវបានចាត់ទុកថា ជាថ្ងៃបញ្ចប់នៃអាណានិមគមន៍អង់គ្លេសឬអាណាចក្រអង់គ្លេស៕

យន្តហោះដឹករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីត្រូវយន្តចម្បាំងរបស់អង្គការណាតូហោះឆាប

v4

រុស្ស៊ី៖ យន្តហោះដឹករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីត្រូវយន្តហោះចម្បាំងរបស់អង្គការណាតូហោះឆាប ខណៈកំពុងហោះហើរពីលើសមុទ្រក្នុងតំបន់ប៊លតិក ប៉ុន្តែត្រូវបានរុស្ស៊ីបញ្ចេញយន្តហោះចម្បាំង Sukhoi-27 បណ្តេញឲ្យចេញទៅវិញភ្លាមៗ។


យោងតាមទីភ្នាក់គ្រប់គ្រងដែនអាកាសរុស្ស៊ីបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អង្គការណាតូដែលមានប្រភេទ F-16 នេះ បានព្យាយាមហោះឆាបយន្តហោះដែលដឹកលោក Sergei Shoigu ទោះបីជាយន្តហោះរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ហោះហើរពីលើដែនទឹកអន្តរជាតិក៏ដោយ។


មានសេចក្តីរាយការណ៍ថា លោក Sergei Shoigu ធ្វើដំណើរទៅកាន់តំបន់ Kaliningrad ដើម្បីចូលរួមកិច្ចប្រជុំមួយនៅទីនោះក្នុងគោលបំណងពង្រឹងសមត្ថភាពការពារទឹកដី។


ទីភ្នាក់គ្រប់គ្រងដែនអាកាសរុស្ស៊ីបានឲ្យដឹងបន្តថា យន្តហោះចម្បាំងរបស់ខ្លួនបានហោះចូលចន្លោះរវាងយន្តហោះចម្បាំងរបស់អង្គការណាតូ និងយន្តហោះដឹកលោក Sergei Shoigu ហើយបានផ្អៀងសា្លបដើម្បីសម្ញែងឲ្យឃើញថា ខ្លួនមានអាវុធ នៅពេលឃើញដូច្នោះយន្តហោះ F-16 របស់អង្គការណាតូក៏ហោះចាកចេញទៅវិញទៅ។


លោក Sergei Shoigu ក៏បានលើកឡើងផងដែរថា ទង្វើមិនអាចទទួលយកបានរបស់កងទ័ពអង្គការណាតូនៅតាមព្រំដែនរុស្ស៊ី ជាភ័ស្តុតាងបញ្ជាក់ថា សម្ព័ន្ធមិត្តលោកខាងលិច កំពុងរួមដៃគ្នាប្រឆាំងជំហរដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលក្រុងមូស្គូ។


បច្ចុប្បន្ន សមុទ្រក្នុងតំបន់ប៊លតិក គឺជាតំបន់មួយដែលកំពុងមានភាពតានតឹងខ្លាំងរវាងរុស្ស៊ីនិងអង្គការណាតូ ហើយកាលពីដើមខែនេះ រុស្ស៊ីក៏បានបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួនដើម្បីហោះស្ទាក់យន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកផងដែរ ពេលយន្តហោះទម្លាក់គ្រាប់នេះហោះមកក្បែរព្រំដែនរបស់ខ្លួន ពោលគឺដូចនឹងហេតុការណ៍ដែលរួមចំណែកក្នុងការធ្វើឲ្យផ្ទុះសង្គ្រាមត្រជាក់អ៊ីចឹង។


ស្របពេលដំណាលគ្នានេះ វិមានក្រឹមឡាំងបានចេញមកអះអាងបន្ថែមថា រាល់ការហោះហើរទាំងអស់របស់រុស្ស៊ីពីលើសមុទ្រប៊លតិក គឺសុទ្ធតែគោរពតាមច្បាប់អន្តរជាតិទាំងស្រុង។


ទាក់ទិននឹងហេតុការណ៍ចុងក្រោយនេះ ភាគីខាងអង្គការណាតូមិនទាន់បានចេញមកឆ្លើយតបនឹងការលើកឡើងរបស់រុស្ស៊ីនៅឡើយទេ៕

v3

ព្រះមហាក្សត្រថៃត្រូវក្មេងប្រុសពីរនាក់លបបាញ់នៅអាល្លឺម៉ង់ដោយប្រើកាំភ្លើងខ្យល់

v2

អាល្លឺម៉ង់៖ ព្រះមហាក្សត្រថៃត្រូវបានក្មេងប្រុសពីរនាក់លបបាញ់នៅទីងងឹតក្នុងប្រទេសអាល្លឺម៉ង់ដោយប្រើកាំភ្លើងខ្យល់ ប៉ុន្តែព្រះអង្គមិនបានរងរបួសអ្វីនោះទេ។


យោងតាមអាជ្ញាធរអាល្លឺម៉ង់បានឲ្យដឹងថា ព្រះមហាក្សត្រ Maha Vajiralongkorn ដែលតែងតែចំណាយពេលយ៉ាងច្រើននៅក្នុងប្រទេសអាល្លឺម៉ង់នោះ ត្រូវក្មេងប្រុសទាំងពីរលបបាញ់ ពេលកំពុងជិះគង់អំឡុងពេលយប់ជាមួយក្រុមរបស់ព្រះអង្គ ក្បែរអាកាសយានដ្ឋានក្នុងទីក្រុង Munich។


ក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់បានបញ្ជាក់បន្ថែមថា ក្មេងប្រុសទាំងពីរនាក់នេះ ដែលមានអាយុ១៣ឆ្នាំ និង១៤ឆ្នាំ បានលបបាញ់ព្រះអង្គ ពីបង្អួចផ្ទះមួយនៅក្នុងតំបន់ Erding កាលពីថ្ងៃទី១០ នៅក្នុងមិថុនានេះ។


គេមិនច្បាស់ទេ ថា តើព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវគ្រាប់កាំភ្លើងខ្យល់ឬក៏អត់នោះ ប៉ុន្តែមានសេចក្តីរាយការណ៍ថា គ្មាននរណារងរបូសនោះទេនៅក្នុងក្រុមអ្នកជិះកង់របស់ព្រះអង្គ។

 

ព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានព្រះជន្ម៦៤ ព្រះវស្សា បានឡើងគ្រងរាជសម្បត្តិកាលពីឆ្នាំមុន បន្ទាប់ពីបិតារបស់ព្រះអង្គបានយាងចូលទិវង្គត។


អ្នកនាំពាក្យរដ្ឋអាជ្ញាអាល្លឺម៉ង់ បានលើកឡើងបន្ថែមថា គេមិនថាមានការបាញ់កាំភ្លើងខ្យល់ប៉ុន្មានគ្រាប់នោះឡើយ ហើយក៏មិនច្បាស់ដែរថា តើក្មេងៗទាំងពីរនាក់បាញ់សំដៅលើនរណាឲ្យពិតប្រាកដនោះ ប៉ុន្តែគេអាចបញ្ជាក់បានថា មានការបាញ់លើសពីមួយគ្រាប់។


ក្មេងប្រុសដែលមានអាយុ១៤ឆ្នាំ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទសង្ស័យថាប៉ុនប៉ងធ្វើឲ្យមានរបួសស្នាមដល់រាងកាយ ប៉ុន្តែព្រះមហាក្សត្រ Maha Vajiralongkorn បានបដិសេធមិនធ្វើការចោទប្រកាន់អ្វីឡើយ រីឯក្មេងដែលមានអាយុ១៣ឆ្នាំវិញ មិនទាន់គ្រប់អាយុត្រូវប្រឈមនឹងការផ្តន្ទាទោសនៅឡើយទេ នេះបើយើងតាមច្បាប់នៅក្នុងប្រទេសអាល្លឺម៉ង់។


សូមបញ្ជាក់ថា បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Bild Zeitung បានឲ្យដឹងថា ព្រះមហាក្សត្រ Maha Vajiralongkorn មានព្រះរាជដំណាក់ចំនួនពីរនៅក្នុងតំបន់បឹង Lake Starnberg ចម្ងាយប្រហែល៦០គីឡូម៉ែត្រពីតំបន់ Erding៕

ក្រុមហ៊ែកឃឺរុស្ស៊ីផ្តោតគោលដៅលើរដ្ឋចំនួន២១របស់សហរដ្ឋអាមេរិកអំឡុងការបោះឆ្នោតកាលពីឆ្នាំមុន

v1

សហរដ្ឋអាមេរិក៖ មន្ត្រីក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកអះអាងថា ក្រុមហ៊ែកឃឺរុស្ស៊ីបានផ្តោតគោលដៅលើប្រព័ន្ធបោះឆ្នោតនៅក្នុងរដ្ឋចំនួន២១របស់សហរដ្ឋអាមេរិក អំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន។


លោកស្រី Jeanette Manfra អនុលេខាធិការទទួលបន្ទុកផ្នែកការពារសន្តិសុខតាមអ៊ិនធឺណិតនៃក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក បានអះអាងយ៉ាងដូច្នេះនៅចំពោះមុខសមាជិកសភានិងសមាជិកព្រឹទ្ធសភាផ្សេងៗទៀតកាលពីម្សិលមិញ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា រដ្ឋណាឲ្យពិតប្រាកដនោះឡើយ ដោយលើកឡើងត្រឹមតែថា នេះគឺជារឿងសម្ងាត់ប៉ុណ្ណោះ។


នាពេលកន្លងមកមន្ត្រីសហរដ្ឋអាមេរិកផ្សេងៗទៀតធ្លាប់បានលើកឡើងថា មានរដ្ឋប្រហែល២០ ត្រូវបានផ្តោតគោលដៅដោយក្រុមហ៊ែកឃឺដែលធ្វើការជំនួសមុខឲ្យរដ្ឋាភិបាលរុស្ស៊ី ប៉ុន្តែថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ប្រហែលជាអាចមានរដ្ឋច្រើនជាងនេះ ត្រូវបានផ្តោតគោលដៅ។

 

លោក Mark Warner ដែលជាសមាជិកព្រឹទ្ធសភាកំពូលមកពីគណបក្សប្រជាធិបតេយ្យ បានសំដែងការស្រងាកចិត្តយ៉ាងខ្លាំងចំពោះការបដិសេធរបស់លោកស្រី Jeanette Manfra ដែលមិនព្រមប្រាប់ឈ្មោះរបស់រដ្ឋទាំង២១ខាងលើ។


លោក Mark Warner បានថ្លែងថា លោកមិនយល់ស្របទេចំពោះការលាក់អត្តសញ្ញាណនេះ។

 

កាលពីឆ្នាំមុន រដ្ឋ Arizona និងរដ្ឋ Illinois បានបញ្ជាក់ថា មានក្រុមហ៊ែកឃឺបានផ្តោតគោលដៅលើប្រព័ន្ធបោះឆ្នោតរបស់ខ្លួន។

 

ទោះបីជាមានការអះអាងយ៉ាងណាក៏ដោយ តែរុស្ស៊ីនៅតែបដិសេធដដែលៗថា ខ្លួនមិនបានផ្តោតគោលដៅលើប្រព័ន្ធបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ អំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំមុន៕

កូរ៉េខាងត្បូងអះអាងថា យន្តហោះដ្រូនដែលប្រទះឃើញកាលពីខែមិថុនា គឺជារបស់កូរ៉េខាងជើង

v6

យោធាកូរ៉េខាងត្បូងបានអះអាងថា យន្តហោះដ្រូនដែលប្រទះឃើញកាលពីដើមខែនេះនៅលើភ្នំមួយក្បែរតំបន់ដកទ័ព ត្រូវបានបញ្ជាក់ថា ជារបស់កូរ៉េខាងជើង និងត្រូវបានចាត់ទុកថា ជាទង្វើដែលរំលោភលើបទឈប់បាញ់រវាងប្រទេសទាំងពីរ។


យោងតាមមន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា យន្តហោះដ្រូនមួយគ្រឿងនេះ បានធ្លាក់ពេលហោះបកត្រឡប់ទៅកូរ៉េខាងជើងវិញ ហើយត្រូវបានរកឃើញថា មានបំពាក់កាមេរ៉ា និងមានផ្ទុករូបថតស្តីពីតំបន់ដំឡើងប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD របស់សហរដ្ឋអាមេរិក ដែលមានទីតាំងភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។


មន្ត្រីយោធានិងក្រសួងការពារជាតិកូរ៉េខាងត្បូងបានបន្ថែមថា ផ្លូវហោះហើរនិងទីតាំងដើមរបស់យន្តហោះដ្រូននេះ ត្រូវបានបញ្ជាក់ តាមរយៈការវិភាគលើប្រព័ន្ធកំព្យួរទ័រនិងកាមេរ៉ា ដែលបំពាក់ជាប់យន្តហោះដ្រូនមួយគ្រឿងនេះផ្ទាល់តែម្តង។


ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD របស់សហរដ្ឋអាមេរិក ត្រូវបានដំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមប្រើគ្រាប់មីស៊ីលដែលចេះតែកើនឡើងរបស់កូរ៉េខាងជើង។

 

ដោយឡែកនិយាយពាក់ព័ន្ធនឹងប្រទេសជប៉ុនឯណោះវិញ នៅក្នុងថ្ងៃពុធដដែលនេះ ក៏មានការហ្វឹកហាត់អំពីរបៀបធ្វើប្រតិបត្តិការប្រព័ន្ធការពារគ្រាប់មីស៊ីល PAC-3 និងឧបករណ៍យោធាដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ ស្របពេលកំពុងមានភាពតានតឹងជាមួយកូរ៉េខាងជើងដូចគ្នា បន្ទាប់ពីប្រទេសនេះបានបាញ់មីស៊ីលចូលក្នុងសមុទ្រជប៉ុនជាបន្តបន្ទាប់។

 

ការបង្ហាញអំពីការហ្វឹកហាត់នេះ គឺជាការបង្ហាញដ៏កម្រមួយសម្រាប់ប្រទេសជប៉ុន ដោយសារប្រព័ន្ធផ្សព្វផ្សាយកម្រត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងការធ្វើសមយុទ្ធយោធាបែបនេះណាស់។


មន្ត្រីយោធាជាន់ខ្ពស់មួយរូបនៅក្នុងជួរយោធាជប៉ុនបានប្រាប់អ្នកកាសែតថា ការហ្វិកហាត់នេះគឺដើម្បីធ្វើឲ្យពលរដ្ឋជប៉ុនទាំងមូលមានអារម្មណ៍ថា មានសុវត្ថិភាព ដោយសារជប៉ុនមានប្រព័ន្ធការពារគ្រាប់មីសីលដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់៕

ការវាយប្រហារដោយគ្រាប់មីស៊ីលបង្ហាញថា យោធាអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស

v5

កូឡុំប៊ី៖ លោក Juan Manuel Santos ប្រធានាធិបតីកូឡុំប៊ី បានលើកឡើងថា ការប្រមូលអាវុធក្នុងដំណាក់កាលថ្មីបានចាប់ផ្តើមកាលម្សិលមិញ ស្របពេលក្រុមបះបោរ FARC កំពុងបន្តប្រគល់អាវុធឲ្យអង្គការសហប្រជាជាតិជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជាង៥២ឆ្នាំមកនេះ។


ប្រធានាធិបតីកូឡុំប៊ីរូបនេះ បានអះអាងថា បើគិតរហូតមកទល់ថ្ងៃម្សិលមិញកងកម្លាំងប្រដាប់អាវុធបដិវត្តកូឡុំប៊ីហៅកាត់ FARC ប្រគល់អាវុធបានប្រហែល៦០ភាគរយហើយ ហើយថានៅសល់អាវុធតែ៤០ភាគរយទៀតប៉ុណ្ណោះដែលត្រូវប្រមូលក្នុងដំណាក់កាលថ្មីនេះ។
លោក Juan Manuel Santos បានថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុង Bogota ថា រដ្ឋាភិបាលរបស់លោក និងអង្គការសហប្រជាជាតិ នឹងបិទបញ្ចប់ដំណើរការប្រមូលអាវុធ ត្រឹមថ្ងៃទី២៧ សប្តាហ៍ក្រោយ។


យោងតាមកិច្ចព្រមព្រៀងសន្តិភាព ដែលត្រូវបានច្រានចោលនៅក្នុងការបោះឆ្នោតប្រជាមតិ ប៉ុន្តែត្រូវបានជំរុញឲ្យមានដំណើរទៅមុខដោយសភានោះ ក្រុមបះបោរ FARC នឹងក្លាយជាគណបក្សនយោបាយមួយ រីឯអ្នកសកម្មប្រយុទ្ធភាគច្រើននឹងទទួលបានការលើកលែងទោស បន្ទាប់ពីពន្យល់សកម្មភាពរបស់ខ្លួនជាសាធារណៈ។


លោក Jeffrey Feltman ប្រធានទទួលបន្ទុកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកូឡុំប៊ី ដែលមានភារកិច្ចឃ្លាំមើលនីតិវិធីនេះ បានលើកឡើងថា “ដំណើរការឆ្ពោះទៅរកសន្តិភាពនេះ នឹងមានដំណើរល្អ ទោះបីជាមានបញ្ហាខ្លះៗក៏ដោយ”។


សូមបញ្ជាក់ថា ក្រុមបះបោរ FARC ត្រូវបានបង្កើតឡើងក្នុងសម័យសង្គ្រាមត្រជាក់អំឡុងពេលកងកម្លាំងម៉ាក លេនីន កំពុងមានឥទ្ធិពលខ្លាំង ហើយបានបង្កើតចលនាប្រឆាំងរដ្ឋាភិបាលនៅក្នុងឆ្នាំ១៩៦៤៕

ប្រធានាធិបតីកូឡុំប៊ីថា ដំណើរការប្រមូលអាវុធក្នុងដំណាក់កាលថ្មីបានចាប់ផ្តើមហើយ

v4

កូឡុំប៊ី៖ លោក Juan Manuel Santos ប្រធានាធិបតីកូឡុំប៊ី បានលើកឡើងថា ការប្រមូលអាវុធក្នុងដំណាក់កាលថ្មីបានចាប់ផ្តើមកាលម្សិលមិញ ស្របពេលក្រុមបះបោរ FARC កំពុងបន្តប្រគល់អាវុធឲ្យអង្គការសហប្រជាជាតិជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជាង៥២ឆ្នាំមកនេះ។


ប្រធានាធិបតីកូឡុំប៊ីរូបនេះ បានអះអាងថា បើគិតរហូតមកទល់ថ្ងៃម្សិលមិញកងកម្លាំងប្រដាប់អាវុធបដិវត្តកូឡុំប៊ីហៅកាត់ FARC ប្រគល់អាវុធបានប្រហែល៦០ភាគរយហើយ ហើយថានៅសល់អាវុធតែ៤០ភាគរយទៀតប៉ុណ្ណោះដែលត្រូវប្រមូលក្នុងដំណាក់កាលថ្មីនេះ។
លោក Juan Manuel Santos បានថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុង Bogota ថា រដ្ឋាភិបាលរបស់លោក និងអង្គការសហប្រជាជាតិ នឹងបិទបញ្ចប់ដំណើរការប្រមូលអាវុធ ត្រឹមថ្ងៃទី២៧ សប្តាហ៍ក្រោយ។


យោងតាមកិច្ចព្រមព្រៀងសន្តិភាព ដែលត្រូវបានច្រានចោលនៅក្នុងការបោះឆ្នោតប្រជាមតិ ប៉ុន្តែត្រូវបានជំរុញឲ្យមានដំណើរទៅមុខដោយសភានោះ ក្រុមបះបោរ FARC នឹងក្លាយជាគណបក្សនយោបាយមួយ រីឯអ្នកសកម្មប្រយុទ្ធភាគច្រើននឹងទទួលបានការលើកលែងទោស បន្ទាប់ពីពន្យល់សកម្មភាពរបស់ខ្លួនជាសាធារណៈ។


លោក Jeffrey Feltman ប្រធានទទួលបន្ទុកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកូឡុំប៊ី ដែលមានភារកិច្ចឃ្លាំមើលនីតិវិធីនេះ បានលើកឡើងថា “ដំណើរការឆ្ពោះទៅរកសន្តិភាពនេះ នឹងមានដំណើរល្អ ទោះបីជាមានបញ្ហាខ្លះៗក៏ដោយ”។


សូមបញ្ជាក់ថា ក្រុមបះបោរ FARC ត្រូវបានបង្កើតឡើងក្នុងសម័យសង្គ្រាមត្រជាក់អំឡុងពេលកងកម្លាំងម៉ាក លេនីន កំពុងមានឥទ្ធិពលខ្លាំង ហើយបានបង្កើតចលនាប្រឆាំងរដ្ឋាភិបាលនៅក្នុងឆ្នាំ១៩៦៤៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2