vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

រថយន្តបើកសម្រុកចូលក្នុងក្រុមអ្នកគោរពបូជានៅក្នុងទីក្រុងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់

v15

រថយន្តមួយគ្រឿងបានបើកសម្រុកចូលក្នុងក្រុមអ្នកគោរពបូជាដែលទើបតែចាកចេញពីព្រះវិហារមួយនៅក្នុងទីក្រុងឡុងដ៍ ដោយបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតនិងប្រហែល១០នាក់បានរងរបួស នៅក្នុងហេតុការណ៍ដែលអង្គការអ៊ីស្លាមធំបំផុតនៅអង់គ្លេសចាត់ទុកថា ជាទង្វើប្រឆាំងសាសនាអ៊ីស្លាមនិកាយផ្ទុយគ្នា។


យោងតាមក្រុមប្រឹក្សាអ៊ីស្លាមនៅចក្រភពអង់គ្លេសបានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ បានបើកបុកមនុស្សម្នា ពេលពួកគេកំពុងចាកចេញពីព្រះវិហារ Finsbury Park ដែលជាព្រះវិហារមួយក្នុងចំណោមព្រះវិហារធំបំផុតនៅក្នុងប្រទេសនេះ ហើយថា ការវាយប្រហារនេះកើតមានឡើង អំឡុងពេលអ្នកកាន់សាសនាអ៊ីស្លាមកំពុងប្រារព្ធបុណ្យ Ramadan នៅទូទាំងពិភពលោក។


លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេសបានលើកឡើងថា នគរបាលបានចាត់ទុកការវាយប្រហារនេះថា ជាការវាយប្រហារពាក់ព័ន្ធអំពើភេរវកម្ម ហើយថា លោកស្រីនឹងបើកកិច្ចប្រជុំជាបន្ទាន់នៅល្ងាចថ្ងៃច័ន្ទនេះដើម្បីស្វែងរកមធ្យោបាយទប់ស្កាត់កុំឲ្យការវាយប្រហារបែបនេះកើតឡើងទៀត។


រីឯនគរបាលអង់គ្លេសបានរាយការណ៍ថា មានបុរសម្នាក់ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណៈអ្នកបើកបររថយន្តអាយុ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួន ពេលមានការជ្រោមជ្រែងពីសាធារណជន ហើយជននេះនឹងត្រូវយកទៅពិនិត្យនិងវាយតម្លៃស្ថានភាពខួរក្បាលនៅក្នុងដំណើរការសាកសួរ។


សាក្បីម្នាក់ឈ្មោះ Abdul Rahman បាននិយាយថា អ្នកបើកបររូបនេះ បានស្រែកថា ខ្លួនចង់សម្លាប់អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់។
ក្រោយកើតមានហេតុការណ៍នេះរួច នគរបាលអង់គ្លេសត្រូវបានដាក់ពង្រាយតាមសហគមន៍មូស្លីមនានា ជាពិសេសសម្រាប់សហគមន៍អ្នកកាន់សាសនាអ៊ីស្លាមដែលកំពុងប្រារព្ធពិធីបុណ្យ Ramadan ៕

អ៊ីរ៉ង់បាញ់មីស៊ីលដាក់ក្រុមអាយស៊ីសនៅភាគខាងកើតប្រទេសស៊ីរី

v2

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីលទៅកាន់តំបន់ភាគខាងកើតប្រទេសស៊ីរី ដោយសំដៅលើមូលដ្ឋានរបស់ក្រុមអាយស៊ីស។


យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ការវាយប្រហារនេះគឺដើម្បីឆ្លយតបទៅនឹងសមាជិកក្រុមអាយស៊ីស ដែលបានចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងទីក្រុងតេហេរ៉ង់កាលពីសប្តាហ៍មុនដោយបណ្តាលឲ្យមនុស្សចំនួន១៨បានបាត់បង់ជីវិតនោះ។


ប្រព័ន្ធផ្សព្វផ្សាយដដែលនេះបានឲ្យដឹងបន្តថា ការបាញ់គ្រាប់មីស៊ីលនេះធ្វើឡើងដោយកងបដិវត្តអ៊ីរ៉ង់ចេញពីភាគខាងលិចប្រទេសអ៊ីរ៉ង់ ទៅកាន់តំបន់ Deir al Zour ភាគខាងកើតប្រទេសស៊ីរី ដោយសម្លាប់សមាជិកក្រុមអាយស៊ីសអស់មួយចំនួនធំ និងបំផ្លាញអាវុធរបស់ក្រុមនេះបានមួយចំនួនផ្សេងទៀត។


គ្រាប់មីស៊ីលនេះបានធ្លាក់ចំទីស្នាក់ការ និងកន្លែងជួបប្រជុំរបស់ក្រុមដែលបង្កើតគ្រាប់បែកសម្រាប់ការប្រហារភេរវកម្មទូទាំងពិភពលោក។


សូមបញ្ជាក់ថា ទោះបីជាមានការអះអាងពីទីភ្នាក់ងារមានអ៊ីរ៉ង់យ៉ាងនេះក្តី តែទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចធ្វើការបញ្ជាក់ពីសេចក្តីរាយការណ៍នេះបានទេ៕

មនុស្សយ៉ាងតិច៦២នាក់ស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគកណ្តាលប្រទេសព័រទុយហ្គាល់

v1

ព័រទុយហ្គាល់៖ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាដែលកើតឡើងតាំងពីថ្ងៃសៅរិ៍មកនៅភាគកណ្តាលប្រទេសព័រទុយហ្គាល់បានសម្លាប់មនុស្សយ៉ាងតិច៦២នាក់ ក្នុងនោះភាគច្រើនស្លាប់នៅក្នុងរថយន្ត ពេលព្យាយាមបើកគេចពីអណ្តាតភ្លើង។


យោងតាមរដ្ឋាភិបាលព័រទុយហ្គាល់បានឲ្យដឹងកាលពីម្សិលមិញថា មានរថយន្តឆាបឆេះរាប់សិបគ្រឿងនៅតាមបណ្តាយផ្លូវមួយក្នុងតំបន់ Pedrogao Grande ដែលជាតំបន់ភ្នំមានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Lisbon ខណៈអ្នកពន្លត់អគ្គីភ័យជាង៦០០នាក់ កំពុងបន្តទប់ទល់នឹងអណ្តាតភ្លើងដែលប្រហែលជាកើតឡើងដោយសាររន្ទះបាញ់ត្រូវចំដើមឈើមួយដើម។


លោក Antonio Costa ដែលជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់បានលើកឡើងថា លោកមិននឹកស្មានថា ហេតុការណ៍ឆេះព្រៃនេះឆក់យកអាវុជីវិតមនុស្សយ៉ាងច្រើនបែបនេះសោះ ហើយថា ហេតុការណ៍នេះគឺហេតុការណ៍អាក្រក់បំផុតមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសព័រទុយហ្គាល់។


លោកបានលើកឡើងបន្តទៀតថា ក្រុមអ្នកពន្លត់អគ្គីភ័យបានខំប្រឹងអស់ពីសមត្ថភាពដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃនេះ ប៉ុន្តែបានទទួលស្គាល់ថា ពិតជាមានការយឺតយ៉ាវបន្តិចនៅក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋមែន ដោយសារអគ្គីភ័យបានធ្វើឲ្យដាច់ប្រព័ន្ធទូរស័ព្ទ និងមធ្យោបាយទំនាក់ទំនងផ្សេងៗទៀត។


រដ្ឋាភិបាលព័រទុយហ្គាល់បានប្រកាសឲ្យមានការកាន់ទុក្ខរយៈពេលបីថ្ងៃនៅទូទាំងប្រទេសដើម្បីរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ និងបានបញ្ជូនកងទ័ពពីកងពលចំនួនពីរបន្ថែមទៀតទៅជួយទប់ទល់នឹងអគ្គីភ័យដែលកំពុងបន្តនេះ។


រីឯសហភាពអឺរ៉ុបបានលើកឡើងថា ខ្លួននឹងផ្តល់យន្តហោះពន្លត់អគ្គីភ័យមួយចំនួនដើម្បីជួយនៅក្នុងប្រតិបត្តិការទប់ទល់នឹងភ្លើងឆេះព្រៃនេះ ខណៈប្រទេសបារាំងបានបញ្ជូនចំនួនបីគ្រឿងមករួចហើយ រីឯប្រទេសអេស្ប៉ាញវិញបានបញ្ជូនមកចំនួនពីរគ្រឿង នេះបើយោងតាមអាជ្ញាធរព័រទុយហ្គាល់៕

មេដឹកនំាកំពូលមួយរូបរបស់ក្រុមអាយស៊ីសប្រហែលជាត្រូវបានសម្លាប់នៅស៊ីរីដោយកងទ័ពរុស្ស៊ី

v20

ក្រសួងការពារជាតិរុស្ស៊ីកំពុងតែស៊ើបអង្កេតដើម្បីចង់ដឹងថា តើការទម្លាក់គ្រាប់របស់ខ្លួននៅស៊ីរី ពិតជាបានសម្លាប់មេដឹកកំពូលមួយរូបរបស់ក្រុមអាយស៊ីសមែនឬយ៉ាងណា។


ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ការទម្លាក់គ្រាប់របស់ខ្លួន ប្រហែលជាបានសម្លាប់មេដឹកកំពូលមួយរូបឈ្មោះ Abu Bakr al-Baghdadi របស់ក្រុមអាយស៊ីស និងសមាជិកប្រហែល៣៣០នាក់ទៀតរបស់ក្រុមនេះកាលពីថ្ងៃទី២៨ ខែឧសភានៅក្នុងប្រទេសស៊ីរី។
ក្រសួងនេះ បានអះអាងបន្តថា ការទម្លាក់គ្រាប់នោះ គឺផ្តោតគោលដៅលើកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាកងជីវពលរបស់ក្រុមអាយស៊ីស នៅក្នុងក្រុង Raqqa ភាគខាងជើងប្រទេសស៊ីរី។ ក្រោយមកមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា Abu Bakr al-Baghdadi បានស្លាប់ហើយនៅក្នុងការទម្លាក់គ្រាប់នោះ។


ប៉ុន្តែលោក John Dorrian ដែលជាអ្នកនាំពាក្យកងកម្លាំងចម្រុះដឹកដោយសហរដ្ឋអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិកមិនអាចបញ្ជាក់បានទេ ថាតើ Abu Bakr al-Baghdadi ពិតជាស្លាប់មែនឬយ៉ាងណានោះ។


រីឯរដ្ឋាភិបាលស៊ីរីផ្ទាល់ ក៏មិនបានធ្វើការបញ្ជាក់ជាផ្លូវការដែរ។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីដែលចេញក្នុងពេលថ្មីៗ បានលើកឡើងថា មេបញ្ជាការចំនួន៣០រូប និងកងជីវពលរបស់ក្រុមអាយស៊ីសជាង៣០០នាក់បានស្ថិតនៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Raqqa នេះ។


សូមបញ្ជាក់ថា Abu Bakr al-Baghdadi បានបង្ហាញមុខជាសាធារណលើកចុងក្រោយនៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីបានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៤ ៕

នៅមានមនុស្សយ៉ាងតិច៦៥នាក់កំពុងបាត់ខ្លួនឬសង្ស័យថាស្លាប់ក្នុងហេតុការណ៍ឆេះអគារខ្ពស់នៅទីក្រុងឡុងដ៍

v19

ក្រុងឡុង៖ កាសែត The Sun បានរាយការណ៍នៅក្នុងថ្ងៃសុក្រនេះថា នៅមានមនុស្សយ៉ាងតិច៦៥នាក់ទៀតកំពុងបាត់ខ្លួនឬសង្ស័យថាស្លាប់ក្នុងហេតុការណ៍ឆេះអគារកម្ពស់២៤ជាន់នៅទីក្រុងឡុងដ៍កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃពុធកន្លងមកនេះ។


តូលេខបណ្តោះអាសន្ននៃអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះអគារខ្ពស់នេះបានកើនឡើងដល់១៧ហើយ នេះបើយោងតាមការលើកឡើងរបស់នគរបាលអង់គ្លេស ដោយមិនរាប់បញ្ជូលមនុស្សដែលគេអះអាងថា កំពុងបាត់ខ្លួនទាំង៦៥នាក់។


ពេលសួរថា តើតួលេខនៃអ្នកស្លាប់អាចឡើងហួស១០០នាក់ដែរឬទេ នគរបាលទីក្រុងឡុងដ៍បានលើកឡើងថា ខ្លួនសង្ឃឹមថា តួលេខនឹងមិនឡើងដល់ថ្នាក់ហ្នឹងនោះទេ។


ហេតុការណ៍ឆេះអគារកម្ពស់២៤ជាន់ចាប់ពីជាន់ទីពីររហូតដល់ជាន់លើនេះ ក៏បានធ្វើឲ្យអង្គភាពពន្លត់អគ្គីភ័យក្នុងទីក្រុងឡុងដ៍រងការរិះគន់យ៉ាងខ្លាំងផងដែរថា មិនឆ្លើយតបឲ្យបានទាន់ពេលវេលា ពេលមានការសុំជំនួយជាបន្ទាន់។


មានពាក្យចរចាមអារ៉ាមនៅលើបណ្តាញទំនាក់ទំនងសង្គមថា ពីរឬបីម៉ោងក្រោយមានការសុំជំនួយ ទើបក្រុមអ្នកពន្លត់អគ្គីភ័យបានទៅដល់កន្លែងឆាបឆេះអគារខ្ពស់ Grenfell Tower ប៉ុន្តែអង្គភាពពន្លត់អគ្គីភ័យ បានច្រានចោលពាក្យចរចាមអារ៉ាមទាំងនេះ ដោយលើកឡើងថា ក្រុមដំបូងនៃអ្នកពន្លត់បានទៅដល់កន្លែងកើតហេតុត្រឹមតែ៦នាទីប៉ុណ្ណោះបន្ទាប់ពីមានការសុំជំនួយបន្ទាន់។


ដើម្បីគាំទ្រពាក្យចរចាមអារ៉ាម មានសាក្សីម្នាក់បានចេញមករៀបរាប់ថា ការអះអាងរបស់អង្គភាពពន្លត់អគ្គីភ័យមិនត្រូវទេ ព្រោះបើផ្នែកលើស្ថានភាពជាក់ស្តែង រថយន្តពន្លត់អគ្គីចំណាយពេលពីរឬក័បីម៉ោងឯណោះទើបរកកន្លែងចូលទៅបាញ់ទឹកបាន នេះបញ្ជាក់ឲ្យបានថា អ្នកពន្ថត់អគ្គីភ័យមិនបានខ្នះខ្នែងឲ្យអស់ពីសមត្ថភាពទេ ពោលគឺមានការឆ្លើយតបយឺតយ៉ាងខ្លាំងណស់។


ចំណែកឯអ្នករស់រានមានជីវិតមួយចំនួនទៀត បានបន្តោសថា សូម្បីចូលទៅដល់កន្លែងកើតហេតុក៏ដោយ តែក្រុមអ្នកពន្លត់អគ្គីមិនបានជួយអ្នកជាប់នៅខាងក្នុងភា្លមទេ ដោយប្រាប់ថា រង់ចាំបន្តិចសិន ជាហេតុធ្វើឲ្យជនរងគ្រោះបង្ខំចិត្តរកច្រកចេញដោយខ្លួនឯង ក្រែងលោកបានរួចជីវិត។


សូមបញ្ចាក់ថា រហូតមកទល់ពេលនេះទៅហើយ នគរបាលក្រុងឡុងនៅមិនទាន់រកឃើញមូលហេតុពិតដែលបណ្តាលឲ្យមានការឆាបឆេះនេះនៅឡើយទេ ជាហេតុធ្វើឲ្យលោកស្រីនាយករដ្ឋមន្ត្រី Theresa May ចេញបទបញ្ជាឲ្យមានការស៊ើបអង្កេតឲ្យបានពេញលេញ បន្ទាប់ពីប្រឈមការរិះគន់ថា មិនបានទៅសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះ ពេលចុះទៅពិនិត្យកន្លែងកើតហេតុកាលពីម្សិលមិញ៕

មនុស្ស៨នាក់ស្លាប់ ដោយសារការបំផ្ទុះនៅសាលាមត្តេយ្យភាគខាងកើតប្រទេសចិន

v17

ចិន៖ អាជ្ញាធរនៅភាគខាងកើតប្រទេសចិនក្នុងទីក្រុង Xuzhou បាននិយាយថា នៅថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ មានការកើនឡើងដល់ប្រាំបីនាក់ដោយសារការបំផ្ទុះដែលកើតឡើងនៅខាងក្រៅសាលាមត្តេយ្យមួយកន្លែង ។


អភិបាលក្រុង Xuzhou លោក Zhou Tiegen បានលើកឡើងនៅក្នុងសន្និសិទ្ធសារពត៌មានមួយកាលពីព្រឹកមិញថា ក្រៅពីអ្នកស្លាប់ទាំង៨នាក់នេះ នៅមានមនុស្ស៦៥នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានប្រាំបីនាក់រងរបួសធ្ងន់ ប៉ុន្តែគ្មានសិស្សសាលាមត្តេយ្យនិងគ្រូណាម្នាក់រងរបួសនោះទេ ។


មូលហេតុដែលនាំឲ្យមានការបំផ្ទុះនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែលោក Zhou Tiegen បានឲ្យដឹងបន្តថា អាជ្ញាធរបានបើកការស៊ើបអង្កេតលើហេតុការណ៍នេះហើយ បន្ទាប់ពីនគរបាលកំណត់បាន អត្តសញ្ញាណជនសង្ស័យម្នាក់។


ហេតុការណ៍បំផ្ទុះនេះ ដែលកើតឡើងនៅម៉ោង៥ល្ងាចម្សិលមិញជិតច្រកចូលសាលាមត្តេយ្យ Chuangxin ក្នុងក្រុង Xuzhou ជាតំបន់ឆ្នេរនៅក្នុងខេត្ត Jiangsu ត្រូវបាននគរបាលចាត់ទុកថា ជាអំពើដែលចាត់ចូលទៅក្នុងបទល្មើសព្រហ្មទណ្ឌ។


បុគ្គលិកនៅឯមន្ទីពេទ្យមូលដ្ឋានបានប្រាប់ទូរទស្សន៍ CCTV ថា អ្នករងរបួសត្រូវបាន ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់បំផុត។


សូមបញ្ជាក់ថា ហេតុការណ៍ផ្ទុះកើតមានញឹកញាប់ណាស់នៅក្នុងប្រទេសចិន ដោយសារមិនមានការអនុវត្តតាមបទដ្ឋានសុវត្ថិភាពអោយបានត្រឹមត្រូវ ប៉ុន្តែហេតុការណ៍បំផ្ទុះបែបនេះមិនសូវកើតមានទេ ព្រោះជារើយៗនគរបាលចិនរឹតបន្តឹងសន្តិសុខខ្លាំងណាស់៕

ស៊ែកប៊ីជ្រើសរើសមនុស្សភេទទីបីជាស្ត្រីលើកដំបូងឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់ខ្លួន

v16

ស៊ែកប៊ី៖ ប្រធានាធិបតីស៊ែកប៊ីបានសម្រេចជ្រើសរើសមនុស្សភេទទីបីជាស្ត្រីលើកដំបូងឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីសម្រាប់សាធារណៈរដ្ឋរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់បាកង់។


លោកស្រី Ana Brnabic ដែលតែងខ្លួននិងរៀបឭកពារជាមនុស្សប្រុសត្រូវបានតែងតាំងឲ្យធ្វើជានាយរដ្ឋមន្ត្រីដោយប្រធានាធបិតីថ្មីឈ្មោះ Aleksandar Vucic ដែលគណបក្សរបស់លោកនិងសម្ព័ន្ធមិត្តមានសំឡេងភាគច្រើនលើសលប់នៅក្នុងសភា។


ការតែងតាំងនេះគ្មាននរណានឹកស្មានដល់នោះទេ ប៉ុន្តែសាធារណរដ្ឋស៊ែកប៊ីដែលគេរំពឹងថានឹងក្លាយជាសមាជិកសហភាពអឺរ៉ុបនោះ បានធ្វើឲ្យរឿងនេះក្លាយជាការពិត ដោយឆ្លុះបង្ហាញឲ្យឃើញថា ស្ថានភាពគោរពសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋមួយនេះកំពុងតែមានភាពប្រសើរឡើងហើយ។


ទោះជាយ៉ាង លោក Dragan Markovic Palma មេដឹកនាំគណបក្សស៊ែកប៊ីរួបរួម ដែលជាគណបក្សសំឡេងភាគតិចនៅក្នុងសភាបានលើកឡើងថា លោកស្រី Brnabic was មិនមែនជានាយករដ្ឋមន្ត្រីរបស់ខ្លួនឡើយ។


លោកស្រី Brnabic ឥឡូវនេះបានក្លាយជានាយករដ្ឋមន្ត្រីមួយរួមក្នុងចំណោមនាយករដ្ឋមន្ត្រីភេទទីបីមួយចំនួនតូចនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះរួមដូចជា លោក Leo Varadkar មនុស្សភេទទីបីជាបុរសដែលបានក្លាយជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអៀឡង់ និងលោក Xavier Bettel មនុស្សភេទទីបីជាបុរសដែលបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសលុចសំប៊ួរជាដើម។


លោក Aleksandar Vucic ប្រធានាធិបតីស៊ែកប៊ី មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយពាក់ព័ន្ធនឹងភេទរបស់លោកស្រី Brnabic ប៉ុន្តែថា លោកជឿជាក់ថា នាយករដ្ឋមន្ត្រីថ្មីរូបនេះ នឹងបំពេញការងារបានល្អដើម្បីបម្រើប្រជាពលរដ្ឋ។


សូមបញ្ជាក់ថា ការហែរក្បួនមោទនភាពមនុស្សភេទទីបីត្រូវបានហាមឃាត់មិនឲ្យធ្វើអស់បីឆ្នាំនៅស៊ែកប៊ី ដើម្បីសុវត្ថិភាពរបស់សាធារណជន បន្ទាប់ពីអ្នកតវ៉ាមកពីគណបក្សស្តាំនិយមជ្រុលបានបើកការវាយប្រហារលើព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១០ ប៉ុន្តែក្បួនដង្ហែនេះត្រូវបានអនុញ្ញាតឲ្យធ្វើឡើងវិញនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង៕

អូស្រ្តាលីប្រកាសមិនយកទោសពៃរ៍បីខែសម្រាប់ជនណាដែលព្រមយកអាវុធប្រគល់ឲ្យអាជ្ញាធរ

v10

អូស្ត្រាលី៖ ប្រទេសអូស្រ្តាលីប្រកាសមិនយកទោសពៃរ៍ក្នុងរយៈពេលបីខែសម្រាប់ជនណាដែលព្រមយកអាវុធប្រគល់ឲ្យអាជ្ញាធរ នៅក្នុងចំណាត់ការមួយមិនធ្លាប់មានឡើយចាប់តាំងពីឆ្នាំ១៩៩៦មក។


យោងតាមរដ្ឋាភិបាលអូស្រ្តាលីបានឲ្យដឹងថា អំឡុងពេលលើកលែងទោសរយៈពេលបីខែនេះដែលគិតចាប់ពីថ្ងៃទី១ខែកក្កដាទៅ ប្រជាពលរដ្ឋអាចយកអាវុធដែលគ្មានចុះបញ្ជីមកប្រគល់ឲ្យអាជ្ញាធរបានដោយពុំមានទោសពៃរ៍អ្វីឡើយ ហើយថាវិធានការនេះធ្វើឡើងដោយសារការគំរាមកំហែងភេរវកម្មចេះតែកើនឡើង និងដោយសារមានការហូរចូលអាវុធខុសច្បាប់មកក្នុងប្រទេសកាន់តែច្រើន។


អ្នកដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីផុតឱសានវាទនឹងប្រឈមការជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ ឬពិន័យជាប្រាក់ក្នុងចំនួនជាង២០ម៉ឺនដុល្លារ។


លោក Michael Keenan រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អូស្រ្តាលីបានលើកឡើងថា បើយោងតាមការព្យាករ នៅក្នុងប្រទេសរបស់លោកមានអាវុធខុសច្បាប់រហូតដល់ទៅប្រហែល២៦ម៉ឺនដើម ហើយថាអាវុធទាំងអស់នេះហើយដែលបើកឱកាសឲ្យមានការវាយប្រហារភេរវកម្ម ដោយធ្វើឲ្យពលរដ្ឋរស់នៅក្នុងបរិយាកាសសន្តិសុខដ៏យ៉ាប់យឺន។


ប្រទេសអូស្រ្តាលីក៏ធ្លាប់ប្រកាសប្រើវិធានការមិនយកទោសពៃរ៍ស្រដៀងនេះម្តងរួមមកហើយផងដែរ បន្ទាប់ពីកើតមានហេតុការណ៍បាញ់ប្រហារក្នុងឆ្នាំ១៩៩៦ នៅក្នុងតំបន់រមណីយស្ឋាន Port Arthur នៅលើកោះ Tasmania ដែលបណ្តាលឲ្យមនុស្សចំនួន៣៥នាក់បានបាត់បង់ជីវិតនៅអំឡុងពេលនោះ។


ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសអូស្រ្តាលីរងការគំរាមកំហែងកាន់តែខ្លាំងឡើងៗពីក្រុមភេរវករ ជាហេតុធ្វើឲ្យរដ្ឋាភិបាលចាត់វិធានការឹតបន្ទឹងសន្តិសុខជាបន្តបន្ទាប់។


កាលពីខែមុន អាជ្ញាធរអូស្ត្រាលីបានចាត់ទុកហេតុការណ៍មួយដែលនាំឲ្យមានការឡោមព័ទ្ធនៅក្នុងទីក្រុង Melbourne ថាជាអំពើរភេរវកម្ម បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ត្រូវបាននគរបាលបាញ់សម្លាប់។


សូមបញ្ជាក់ថា ហេតុការណ៍ភេរវកម្មធំបំផុត បន្ទាប់ពីហេតុការណ៍ឆ្នាំ១៩៩៦ គឺហេតុការណ៍ចាប់មនុស្សធ្វើជាចាំណាប់ខ្មាំងរយៈពេល១៦ម៉ោងក្នុងហាងកាហ្វេមួយនៅទីក្រុងស៊ីនដីកាលពីឆ្មំា២០១៤ ដែលបញ្ចប់ដោយមានមនុស្សស្លាប់បីនាក់ក្នុងនោះរួមទាំងខ្មាន់កាំភ្លើងម្នាក់ផង៕

សមាជិកសភាលំដាប់លេខបីមកពីគណបក្សរបស់លោក ដូណាល់ ត្រាំ រងការបាញ់ប្រហារ

v17

សហរដ្ឋអាមេរិក៖ លោក Steve Scalise សមាជិកសភាលំដាប់លេខបីមកពីគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរងការបាញ់ប្រហារ ខណៈកំពុងហ្វឹកហាត់សម្រាប់ការប្រកួតកីឡា baseball ក្នុងគោលបំណងមនុស្សធម៌។


ខ្មាន់កាំភ្លើងម្នាក់ ដែលបង្ហោះសារបញ្ចេញកំហឹងដាក់លោកដូណាល់ ត្រាំ និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋផ្សេងៗទៀតតាមបណ្តាញទំនាក់ទំនងសង្គម បានបើកការបាញ់ប្រហារលើសមាជិកសភាមួយក្រុមមកពីគណបក្សសាធារណរដ្ឋនិងសហការីផ្សេងទៀតដែលកំពុងហ្វឹកហ្វាត់ក្នុងទីលានកីឡា baseball មួយកន្លែងនៅទីក្រុង Alexandria រដ្ឋ Virginia កាលពីព្រឹកថ្ងៃពុធដោយបណ្តាលឲ្យលោក Steve Scalise និងមនុស្សយចំនួនទៀតរងរបួស។


ខ្មាន់កាំភ្លើងរូបនេះក៏បានរងរបួសដែរអំឡុងពេលបាញ់តទល់គ្នាជាមួយនគរបាលតំបន់ Capitol Hill ហើយបានស្លាប់បន្ទាប់ពីបញ្ជូនទៅឃុំឃាំង។


លោក Steve Scalise ត្រូវគ្រាប់ចំត្រគៀកខាងឆ្វេង និងមានបាក់ឆ្អឹង ហើយថែមទាំងរងរបួសដល់សរីរាងខាងក្នុងទៀតផង ជាហេតុធ្វើឲ្យលោកហូរឈាមយ៉ាងច្រើន។


មន្ទីរពេទ្យដែលកំពុងព្យាបាលសមាជិកសភាលំដាប់លេខបីរួបនេះ បានលើកឡើងថា លោក Steve Scalise បានទទួលការវះកាត់រួចហើយ បន្តែត្រូវការវះបន្ថែមទៀត ដោយសារស្ថានភាពរបួសរបស់លោកធ្ងន់ធ្ងរពេក។


ខ្មាន់កាំភ្លើងដែលលោក ដូណាល់ ត្រាំ ចេញមកប្រកាសថាបានស្លាប់ហើយនោះ ត្រូវបាននគរបាលកំណត់អត្តសញ្ញាណថា មានអាយុ៦៦ឆ្នាំ ឈ្មោះ James Hodgkinson មកពីរដ្ឋ Illinois។


រីឯសាក្សីដែលបានឃើញហេតុការណ៍នេះបានលើកឡើងថា មានមនុស្សប្រាំនាក់ត្រូវបានដឹកចេញពីកន្លែងកើតហេតុទៅកាន់មន្ទីពេទ្យ ហើយថាក្នុងចំណោមអ្នករងរបួសក៏មាននគរបាលតំបន់ Capitol Hill ពីរនាក់ផងដែរ។


លោក ដូណាល់ ត្រាំ ដែលបានអមដំណើរជាមួយភរិយាទៅសួរសុខទុក្ខលោក Steve Scalise ក្នុងមន្ទីរពេទ្យកាលពីយប់មិញ បានលើកឡើងថា លោក Steve Scalise គឺជាបុគ្គលដ៏អស្ចារ្យ គឺជាអ្នកប្រយុទ្ធពិតប្រាកដ ហើយលោកសូមជូនពរឲ្យគាត់ជាសះស្បើយឡើងវិញឆាប់ៗ។


នគរបាលនិងការិយាយស៊ើបអង្កេតសហព័ន្ធហៅកាត់ FBI បានលើកឡើងថា ភ្លាមៗនេះខ្លួនមិនទាន់អាចកំណត់បានទេ ថាតើវាជាការបាញ់ប្រហារមានជាប់ពាក់ព័ន្ធរឿងនយោបាយឬយ៉ាងណានោះ ប៉ុន្តែទោះជាយ៉ាង ការបាញ់ប្រហារនេះ ទំនងជាធ្វើមានការព្រួយបារម្ភកាន់តែខ្លាំងពាក់ព័ន្ធការខ្វែងគំនិតគ្នានៅក្នុងនយោបាយសហរដ្ឋអាមេរិក៕

គ្រួសារនាយករដ្ឋមន្ដ្រីសឹង្ហបុរីផ្ទះរឿងក្នុងគ្រូសារពាក់ព័ន្ឋនឹងផ្ទះកំណើតអតីតនាយករដ្ឋមន្ដ្រីលីក្វាន់យូ

សឹង្ហបុរី៖គ្រួសារនាយករដ្ឋមន្ដ្រីសឹង្ងបុរីផ្ទះរឿងមានទំនាស់គ្នារឿងផ្ទះកំណើតរបស់អតីតនាយករដ្ឋមន្ដ្រីលីក្វាន់យូនឹងបានបែកធ្លាយដល់អ្នកកាសែតនៅថ្ងៃនេះ។បងប្អួនប្រុសលោកនាយករដ្ឋមន្ដ្រីលីសានឡុងបានចោទលោកនាយករដ្ឋមន្ដ្រីលីសានឡុងថាបានប្រើអំណាចរដ្ឋបំភ័យនិងគៀបសង្កត់ពួកគេ។តាមបណ្ដាំលោកលីក្វាន់យូអោយកំទេចផ្ទះនោះចោលតែលោកនាយករដ្ឋមន្ដ្រីលីសានឡុងបានអោយរក្សាទុកសម្រាប់ពលរដ្ឋបានឃើញនិងរក្សាជាបេតិគភណ្ឌសម្រាប់ប្រទេស។ប្អូនប្រុសលោកលីសានឡុងបានទំនាស់នឹងផែននោះ។ជាមួួយគ្នានេះបងប្អូនលោកលីសានឡុងបានចោទថាលោកលីសានឡុងនិងគ្រួសារថាចង់អោយកូនប្រុសលោកលីសានឡុងឈ្មោះLi Hongyiឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រីជំនួសលោកក្រោយលោកចោលនិវត្ដន៍។
ចំណែកនាយករដ្ឋមន្ដ្រីលីសានឡុងបានចេញសេចក្ដីប្រកាសថា៖ទាំងនោះជារឿងក្នុងគ្រួសារទេហេតុអីបានចំបាច់ផ្សាយអោយអ្នកកាសែតដឹងនិងបែករឿងវែងឆ្ងាយច្រើនម្លេះ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2