vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

រដ្ឋមន្ត្រីការបរទេសថៃថា ពាណិជ្ជកម្មជាមួយកូរ៉េខាងជើងធ្លាក់ចុះ៩៤ភាគរយ

v13

ក្រុងបាងកក៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Don Pramudwinai បានលើកឡើងថា ពាណិជ្ជកម្មរវាងប្រទេសរបស់លោកនិងកូរ៉េខាងជើងបានធ្លាក់ចុះ៩៤ភាគរយកាលពីឆ្នាំមុន។


រដ្ឋមន្ត្រីក្រសួងការបរទេសថៃរូបនេះបានញ្ជាក់ថា បើយោងតាមស្ថិតិនេះបង្ហាញឲ្យឃើញថា ប្រទេសរបស់លោក គំាទ្រ ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាតិដែលដាក់លើប្រទេសកូរ៉េខាងជើងពាក់ព័ន្ធនឹងកម្មវិធីនុយគ្លេអ៊ែររបស់ប្រទេសនេះ។


ការលើកឡើងយ៉ាងដូច្នេះ កើតមានឡើងមិនយូរប៉ុន្មានបន្ទាប់ពីលោក Don Pramudwinai បានជួបពិភាក្សាកាលពីម្សិលមិញជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson ជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកលើកដំបូងដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃលក្ខណៈផ្លូវការ ចាប់តាំងពីពេលមានការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ដែលធ្វើទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រេះស្រាំមក។


លោក Rex Tillerson ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងបាងកកក្រោយពេលចេញពីវេទិកាតំបន់អាស៊ាន នៅក្នុងថ្ងៃដដែលនោះ បានដាក់សម្ពាធឲ្យថ្នាក់ដឹកនាំប្រទេសថៃចាត់វិធានការបន្ថែមទៀតលើប្រទេសកូរ៉េខាងជើង និងបានជំរុញឲ្យប្រទេសតំបន់អាស៊ានខិតខំបន្ថែមទៀតដើម្បីកាត់ផ្តាច់មូលនិធិដែលហូរទៅកាន់ប្រទេសនេះ។


សហរដ្ឋអាមេរិក ជឿជាក់ថា ក្រុមហ៊ុនធំៗរបស់កូរ៉េខាងជើងកំពុងមានប្រតិបត្តិការយ៉ាងសកម្មនៅក្នុងប្រទេសថៃ ហើយបានព្យាយាមជំរុញឲ្យប្រទេសថៃបិទក្រុមហ៊ុនទាំងនោះចោល នេះបើយោងតាមលោកស្រី Susan Thornton ឧបការីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលទទួលបន្ទុកផ្នែកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វ្រិក៕ស៊

មនុស្សយ៉ាងតិច១៣នាក់ស្លាប់ដោយសាររញ្ជួយដីកម្រិត៧រ៉ិចទ័រនៅចិន

v12

ចិន៖ គ្រោះរញ្ជួយដីកំរិត៧រ៉ិចទ័របានសម្លាប់មនុស្ស១៣នាក់និងធ្វើឲ្យមនុស្សមួយចំនួនផ្សេងទៀតរងរបួសនៅក្នុងខេត្តស៊ីឈ័នភាគនិរតីប្រទេសចិន។


យោងតាមទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានអោយដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង៩និង២០នាទីយប់ចម្ងាយប្រហែល៣០០គីឡូម៉ែត្រពីភាគខាងជើងក្រុង Chengdu ដែលជាទីរួមខេត្តរបស់ខេត្តស៊ីឈ័នដោយមានចំណុចផ្តើមក្នុងដីជម្រៅ១០គីឡូម៉ែត្រ។


ខេត្ត ស៊ីឈ័ន គឺជាខេត្តដែលឧស្សាកើតមានគ្រោះរញ្ជួយដី ហើយកាលពីឆ្នាំ២០០៨ មានមនុស្សជាង៧ម៉ឺននាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីមួយនៅក្នុងខេត្តនេះ។


ម្ចាស់ភោជនីយដ្ឋានមួយបាននិយាយថា គ្រោះរញ្ជួយដីនេះមានសភាពធ្ងន់ធ្ងរជាងគ្រោះរញ្ជួយដីកាលពីឆ្នាំ២០០៨ទៅទៀតប៉ុន្តែមិនទាន់មានការបញ្ជាក់ថា តើនៅកន្លែងផ្សេងៗដែលស្ថិតនៅក្បែរតំបន់រញ្ជួយដីមានអ្នកស្លាប់ឬក៏អត់ឡើយ។


ម្ចាស់ភោជនីយដ្ឋានរូបនេះបានបន្តទៀតថា អំឡុងគ្រោះរញ្ជួយដីកើតឡើង មនុស្សគ្រប់គ្នាមិនបានយកអ្វីទាំងអស់មិនថាលុយកាក់ ឬសំលៀកបំពាក់ទេ គឺពួកគេគិតតែរត់ចេញមកខាងក្រៅអោយរួចខ្លួនតែប៉ុណ្ណោះ។


លោកស្រី Gwendolyn Pang មន្ត្រីកាកបាទក្រហមរបស់ប្រទេសចិនបានលើកឡើងថា អាជ្ញាធរអាចនឹងប្រើពេលច្រើនដើម្បីសិក្សាពីទំហំនៃកាខូចខាត និងចំនួនជនរងគ្រោះដោយសារគ្រោះរញ្ជួយដី ហើយថាក៏មានការដាច់បណ្តាញទូរគមនាគមន៍ និងចរន្តអគ្គិសនីផងដែរ។


ប៉ុន្តែទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិចិនបានអោយដឹងថា អ្នកស្លាប់អាចនឹងកើនឡើងដល់១០០នាក់ ហើយផ្ទះប្រហែល១៣ម៉ឺនខ្នងបានរងការខូចខាតហើយថាក្នុងចំណោមអ្នកស្លាប់និងអ្នករងរបួសក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរ។


សូមបញ្ជាក់ផងដែរថា ប្រធានាធិបតី Xi Jinping បានប្រកាសអោយក្រុមការងារសង្គ្រោះធ្វើការជាបន្ទាន់ ដើម្បីជួយដល់ជនរងគ្រោះ ហើយបើតាមទីភ្នាក់ពត៌មានចិន Xinhua បានអោយដឹងថា មានក្រុមអ្នកពន្លត់អគ្គិភ័យនិងកងទ័ពជាច្រើនត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ៕

លោកម៉ាក្រុង នឹងបោះបង់ចោលគម្រោងចង់ឲ្យភរិយាក្លាយជាស្ត្រីទីមួយផ្លូវការ

v3

បារាំង៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងបោះបង់ចោលគម្រោងដែលចង់ឲ្យភរិយារបស់លោក គឺលោកស្រី Brigitte Macron មានតួនាទីជាស្ត្រីទីមួយផ្លូវការ។


អំឡុងយុទ្ធនាការឃោសនា ប្រធានាធិបតីបារាំងដ៏វ័យក្មេងរូបនេះ ធ្លាប់បានលើកឡើងថា លោកចង់បង្កើត “ឋានៈពិតប្រាកដមួយ” សម្រាប់ភរិយារបស់លោក។


ប៉ុន្តែញត្តិតាមអ៊ីនធឺណិតដែលប្រឆាំងនឹងចំណាត់ការនេះ ទទួលបានហត្ថលេខារហូតដល់ទៅ២៩ម៉ឺនហត្ថលេខាឯនោះ។


ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសបារាំងបានរាយការណ៍ថា តួនាទីរបស់លោកស្រី Brigitte Macron នឹងត្រូវបញ្ជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែថា រដ្ឋធម្មនុញ្ញនឹងមិនការប្រែប្រួលអ្វីឡើយ។


នៅក្នុងកិច្ចសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងថា ប្រសិនបើជាប់ឆ្នោត លោកចង់ឲ្យមានការកំណត់ឲ្យបានជាក់លាក់ពាក់ព័ន្ធតួនាទីរបស់ស្ត្រីទីមួយ។


រដ្ឋធម្មនុញ្ញរបស់ប្រទេសបារាំង មិនផ្តល់ឋានៈផ្លូវការទេសម្រាប់ភរិយារបស់ប្រធានាធិបតី ប៉ុន្តែពួកគាត់មានការិយាល័យនៅក្នុងវិមាន Elysée មានជំនួយការម្នាក់ឬពីរនាក់ ព្រមទាំងមានកងការពារផងដែរ។


ផ្នែកនៃយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមករបស់លោកអេម៉ានុយអែល ម៉ាក្រុង គឺផ្តោតលើការគាស់រំលើងបក្ខពួកនិយមនៅក្នុងចំណោមអ្នកនយោបាយបារាំង បន្ទាប់ពីគូប្រជែងរបស់លោក គឺលោក Francois Fillon ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងការផ្តល់ប្រាក់ខែដ៏ចម្រូងចម្រាស់ឲ្យភរិយារបស់លោក។


អ្នកនាំពាក្យរដ្ឋាភិបាលបារាំងមួយរូបឈ្មោះ Cristoph Castaner បានសរសេរសារនៅលើទំព័រTwitter របស់ខ្លួនថា តួនាទីរបស់លោកស្រី Brigitte Macron នឹងត្រូវបញ្ជាក់ឆាប់ៗ ប៉ុន្តែគ្មានការកែប្រែរដ្ឋធម្មនុញ្ញទេ គ្មានមូលនិធិថ្មីទេ ហើយក៏គ្មានប្រាក់ខែសម្រាប់លោកស្រី Brigitte Macron ដែរ។


ក្រុមអ្នករិះគន់បានលើកឡើងថា លោក ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ចង់ប្រើប្រាស់ភរិយារបស់ខ្លួនដើម្បីពង្រឹងប្រជាប្រិយភាពរបស់ខ្លួន បន្ទាប់ពីធ្លាក់ប្រជាប្រិយភាពនៅក្នុងការស្ទាបស្ទង់មតិមួយចំនួន។


រីឯអ្នកផ្សេងៗទៀតលើកឡើងថា ប្រធានាធិបតីបារាំងរូបនេះ កំពុងតែព្យាយាមយកគំរូតាមសហរដ្ឋអាមេរិក តែទោះជាយ៉ាងណា តួនាទីរបស់ស្ត្រីទីមួយនៅសហរដ្ឋអាមេរិក ក៏មិនផ្លូវការដែរ៕

ម៉ាឡេស៊ីកំពុងតាមស្វែងរកជនសង្ស័យមានទំនាក់ទំនងជាមួយក្រុមអាយស៊ីសដើម្បីពង្រឹងសន្តិសុខសម្រាប់ SEA Games

v2

ក្រុងគូឡាឡាំពួ៖ នគរបាលម៉ាឡេស៊ីកំពុងចាត់វិធានការតាមស្វែងរកជនបរទេសដែលសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមអាយស៊ីសឬក្រុមភេរវករផ្សេងៗ ដើម្បីពង្រឹងសន្តិសុខសម្រាប់ SEA Games ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។


លោក Ahmad Zahid Hamidi ដែលជាឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងកាលពីសប្តាហ៍មុនថា ប្រទេសរបស់លោក កំពុងតាមស្វែងរកជនសង្ស័យចំនួន១៦នាក់ ដែលត្រូវបាននិរទេសចេញពីប្រទេសតួកគី បន្ទាប់ពីចាប់បានពេលព្យាយាមចូលទៅក្នុងប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមអាយស៊ីស។


ទីភ្នាក់ងារសន្តិសុខម៉ាឡេស៊ី ដែលដឹកនាំដោយអង្គភាពប្រឆាំងភេរវកម្ម បានធ្វើការឆ្មក់ចូលរយៈពេល៦ម៉ោងលើទីតាំងនានាតាមបណ្តោយផ្លូវសំខាន់ក្នុងទីក្រុងគូឡាឡាំពួ ដោយចាប់បានមនុស្សចំនួន៤០០នាក់ក្នុងពេលថ្មីៗ។


នគរបាលម៉ាឡេស៊ីបានលើកឡើងថា អ្នកដែលចាប់ខ្លួនបានទាំងនោះ ភាគច្រើនជាពលករគ្មានឯកសារត្រឹមត្រូវមកពីប្រទេសផ្សេងៗ ដូចជា ប្រទេសបង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងមីយ៉ាន់ម៉ាជាដើម ក្នុងនោះក៏មានការចាប់ខ្លួនជនជាតិប៉ាគីស្ថានម្នាក់ផងដែរដោយសារប្រើលិខិតឆ្លងដែនក្លែងក្លាយ។


នគរបាលម៉ាឡេស៊ីបានឲ្យដឹងបន្ថែមថា អាជ្ញាធរក៏រឹបអូសបានប្រាក់ប្រហែល៩.៣០០ដុល្លារ និងសៀវភៅលិខិតឆ្លងដែនចំនួន៦២ក្បាល ព្រមទាំងម៉ាស៊ីនក្លែងត្រារបស់នាយកដ្ឋានអន្តោប្រវេសន៍មួយគ្រឿងផងដែរ។


ការប្រកួតកីឡា SEA Games ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងគូឡាឡាំពួ ដោយមានអត្តពលិកមកពីប្រទេសចំនួន១១ ចូលរួមនឹងចាប់ផ្តើមនៅថ្ងៃទី១៩ក្នុងខែសីហានេះហើយ៕

កូរ៉េខាងជើងថា ខ្លួនកំពុងពិចារណាផែនការកម្ទេចដែនកោះ Guam របស់អាមេរិក

v1

ក្រុងព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានលើកឡើងថា ខ្លួនកំពុងពិចារណាផែនការកម្ទេចដែនកោះ Guam របស់សហរដ្ឋអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិកដោយប្រើគ្រាប់មីស៊ីល។


រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើការប្រកាសយ៉ាងដូច្នេះ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមរិក បានប្រាប់កូរ៉េខាងជើងថា រាល់ការគំរាមណាមួយមកលើសហរដ្ឋអាមេរិកនឹងទទួលបានការឆ្លើយតបវិញដោយ “កំហឹងទោសៈនិងការបាញ់គ្រាប់មីស៊ីល”។


អ្នកនាំពាក្យកងទ័ពកូរ៉េខាងជើងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងវាយប្រហារនឹង “ចាប់ផ្តើមអនុវត្តភ្លាមមិនបង្អង់ពេលទេ” ឲ្យតែលោក គីម ជុងអ៊ុន បើកភ្លៀងខៀវ។

 

កូរ៉េខាងជើងតែងតែគំរាមធ្វើសង្គ្រាមនុយគ្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនាពេលកន្លងមក ដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិមកលើការសាកល្បងគ្រាប់នុយគ្លេអ៊ែររបស់ខ្លួន។


កាលពីឆ្នាំ ២០១៣ សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួននឹងបញ្ជួនខែលការពារគ្រាប់មីស៊ីលទៅដែនកោះ Guam ដើម្បីការពារតំបន់នេះពីការវាយប្រហាររបស់កូរ៉េខាងជើង ក្រោយពេលលោក Chuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិនៅពេលនោះ មើលឃើញថា តំបន់ដែនទឹកនេះពិតជាទីតាំងដ៏គ្រោះថ្នាក់ដែលអាចរងការវាយប្រហារគ្រប់ពេលពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។


ដើម្បីជាការគំរាម កាលពីខែមេសា ឆ្នាំ ២០១៣ កូរ៉េខាងជើងបានបញ្ចេញវីដេអូមួយ ដើម្បីបង្ហាញឲ្យឃើញពីសកម្មភាពរបស់កងទ័ពខ្លួន “កម្ទេច” មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងទឹកដីរបស់ប្រទេសជប៉ុន និង នៅលើដែនកោះ Guam ព្រមទាំងសកម្មភាព”ចូលកាន់កាប់” ប្រទេសកូរ៉េខាងត្បូងផងដែរ។


នៅក្នុងវីដេអូនោះ កូរ៉េខាងជើងបានរៀបរាប់ថា ប្រទេសរបស់ខ្លួននឹងធ្វើ “សង្គ្រាមផ្លេតបន្ទោរ” ក្នុងរយៈពេលត្រឹមតែ “បីថ្ងៃ” ប៉ុណ្ណោះ៕

យុវជនអូស្ត្រាលីហូរឈាមរហាចនៅត្រង់ករជើងទាំងសងខាងដោយមិនដឹងមូលហេតុ ក្រោយពេលលូកជើងលាងទឹកសមុទ្រ

v6

អូស្ត្រាលី៖ យុវជនអូស្ត្រាលីហូរឈាមរហាចនៅត្រង់ករជើងទាំងសងខាងដោយមិនដឹងមូលហេតុពិតប្រាកដ ក្រោយពេលលូកជើងលាងទឹកសមុទ្រ បន្ទាប់ពីលេងបាល់ទាត់នៅលើឆ្នេរខ្សាច់មួយកន្លែង។

 

រូបភាពស្តីពីការរងរបួសដោយមិនដឹងមូលហេតុពិតប្រាកដរបស់យុវជនរូបនេះ ដែលមានឈ្មោះ Sam Kanizay អាយុ ១៦ ឆ្នាំ មកពីទីក្រុង Melbourne ប្រទេសអូស្ត្រាលី បានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក។


លោក Jarrod Kanizay ដែលជាឪពុករបស់យុវជនរូបនេះ បានរៀបរាប់ថា កូនរបស់គាត់បានត្រឡប់មកដល់ផ្ទះវិញដោយមានស្នាមរបួសត្រង់កជើងទាំងសងខាងដោយមើលទៅហាក់បីដូចជាទើបតែមកពីវាយតប់គ្នាអ៊ីចឹង បន្ទាប់ពីលូកជើងលាងទឹកសមុទ្រ ក្រោយពេលលេងបាល់ទាត់នៅលើឆ្នេរ Brighton ក្នុងទីក្រុង Melbourne។


ចំណែកឯយុវជនរូបនេះផ្ទាល់បាននិយាយថា បន្ទាប់ពីលេងបាល់ទាត់ រូបគាត់ក៏ទៅលាងជើង ហើយបានយកដៃបោសខ្សាច់ចេញ ប៉ុន្តែក្រោយពីបោសខ្សាច់ចេញរួច អ្វីដែលធ្វើឲ្យរូបគាត់តក់ស្លុតបំផុតនោះ គឺជើងរបស់គាត់បានចេញឈាមយ៉ាងច្រើន។


ទោះបីជាស្នាមរបួសរបស់យុវជនរូបនេះស្ថិតក្នុងភាពអាថ៌កំបាំងក៏ដោយ តែក្រុមអ្នកជំនាញវេជ្ជសាស្ត្រជឿជាក់ថា ស្នាមរបួសជាច្រើនកន្លែងនេះ ទំនងជាត្រូវសត្វល្អិតឬចៃសមុទ្រខាំ។


ឪពុករបស់យុវជនរូបនេះបានឲ្យដឹងបន្តថា ថ្វីបើមានការជឿជាក់យ៉ាងនេះក្តី តែក្រុមគ្រូពេទ្យនៅតែលើកឡើងថា ពួកគេនៅមិនទាន់ច្បាស់នៅឡើយទេ ហេតុដូច្នេះហើយទើបគាត់ធ្វើដំណើរទៅឆ្នេរដែលកូនគាត់បានរងបួសដើម្បីចាប់សត្វល្អិតគួរឲ្យសង្ស័យមកពិសោធ។


ក្រោយពេលធ្វើការពិសោធរួច ក្រុមគ្រូពេទ្យបានបញ្ជាក់ថា សត្វល្អិតដែលចាប់បានទាំងនេះ គឺជាប្រភេទសត្វល្អិតម្យ៉ាងដែលអាចហៅបានថា ជាចៃសមុទ្រ ដែលទំនងជាចេញមកពីពពួក lysianassidae។


វេជ្ជបណ្ឌិតមួយរូបឈ្មោះ Murray Thomson បានលើកឡើងថា សត្វល្អិតប្រភេទនេះ ស៊ីសាកសពត្រី និងសាកសពផ្សេងៗទៀតជាអាហារ ហើយវាក៏អាចស៊ីឬជញ្ជក់ឈាមពីត្រីរស់ផងដែរ។


សូមបញ្ជាក់ថា ឥឡូវនេះ យុវជន Sam Kanizay កំពុងតែជាសះស្បើយឡើងវិញជាបណ្តើរហើយ៕

ទឹកជំនន់វាយប្រហាររដ្ឋតិចសាស ខណៈរដ្ឋ Oklahoma ទើបតែជួបព្យុះរួច

v4

សហរដ្ឋអាមេរិក៖ អ្នកបើកបររថយន្តមួយគ្រឿង ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីរថយន្តរបស់គាត់បានជាប់នៅក្នុងទឹកជំនន់ ដែលវាយប្រហារទីក្រុង San Antonio រដ្ឋតិចសាស ខណៈរដ្ឋ Oklahoma ទើបតែជួបព្យុះរួច។


យោងតាមរូបភាពវីដេអូពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ NBC បានបង្ហាញពីភ្នាក់ងារពន្លត់អគ្គីភ័យកំពុងបន្លាយជណ្តើរចេញពីរថយន្តរបស់ខ្លួនតម្រង់ទៅរករថយន្តរបស់ជនរងគ្រោះ ហើយបានព្យាយាមជួយជនរងគ្រោះឲ្យឆ្លងជណ្តើរយឺតៗទៅកាន់ទីទួលសុវត្ថិភាព។


រីឯប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងៗទៀតបានឲ្យដឹងថា អ្នកបើកបររូបនេះបានជាប់នៅក្នុងរថយន្តដោយសារមានទឹកជំនន់ហូរចាក់មកយ៉ាងឆាប់រហ័សចេញពីតំបន់ទំនាបមួយចំនួនដែលស្ថិតនៅក្នុងទីក្រុង San Antonio រដ្ឋតិចសាស ប៉ុន្តែសំណាងល្អអ្នកបើកបររថយន្តមិនបានរងរបួសនោះទេ។


នៅក្នុងផ្នែកខ្លះនៃរដ្ឋតិចសាសបានរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងបង្ករជាទឹកជំនន់ភ្លាមៗរហូតដល់ល្ងាចថ្ងៃច័ន្ទម្សិលមិញ។


ព្យុះដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានបោកបក់លើរដ្ឋដែលនៅក្បែរនោះដូចគ្នាគឺរដ្ឋ Oklahoma ដោយធ្វើឲ្យមានការខូចខាតយ៉ាងដំណុំនៅក្នុងទីក្រុង Tulsa កន្លែងដែលពលរដ្ឋរស់នៅតំបន់នេះ កំពុងតែនាំគ្នាបោសសម្អាតកម្ទេចកម្ទី បាក់បែក ក្រោយរងការវាយប្រហារដោយព្យុះរួចមកនោះ ៕

ជំងឺឆ្លងគ្រុនផ្តាសាយសម្លាប់មនុស្ស៣២០នាក់នៅក្នុងទីក្រុងហុងកុង

v3

ក្រុងហុងកុង៖ យោងតាមមជ្ឈមណ្ឌលគាំពារសុខភាពដែលស្ថិតនៅក្រោមចំណុះមន្ទីរសុខាភិបាលក្រុងហុងកុងបានឲ្យដឹងថា ជំងឺឆ្លងគ្រុនផ្តាសាយបានសម្លាប់មនុស្សអស់ចំនួន៣២០នាក់នៅក្នុងតំបន់រដ្ឋបាលពិសេសនេះ។


ករណីបាត់បង់ជីវិតមនុស្សចំនួន៣២០នាក់នេះ គឺស្ថិតក្នុងចំណោមករណីឆ្លងគ្រុនផ្តាសាយដែលកើតឡើងភាគច្រើនលើជនរងគ្រោះ ដែលជាមនុស្សចាស់មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។


មជ្ឈមណ្ឌលគាំពារសុខភាពដែលស្ថិតនៅក្រោមចំណុះមន្ទីរសុខាភិបាលក្រុងហុងកុងបានឲ្យដឹងបន្ថែមថា ចាប់ទាំងពីថ្ងៃទី៥ ខែឧសភា ដែលថ្ងៃទី៦ខែសីហា ករណីឆ្លងជំងឺគ្រុនផ្តាយសរុបចំនួន១៩ករណីត្រូវបានរកឃើញកើតឡើងលើជនរងគ្រោះដែលជាកុមារ ហើយក្នុងចំណោម១៩ករណីនេះ មានបីនាក់បានបាត់បង់ជីវិត។


យោងតាមទិន្នន័យ ដែលបានមកពីមជ្ឈមណ្ឌលដដែលនេះបានបញ្ជាក់ថា ករណីឆ្លងជំងឺផ្តាសាយមានការកើនឡើងខ្លាំងនៅពាក់កណ្តាលខែកក្កដា ប៉ុន្តែវាបានថយចុះទៅវិញក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។


ដោយឡែកបើយោងតាមទិន្នន័យដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបានបង្ហាញថា តួលេខនៃអ្នកស្លាប់អំឡុងរដូវកើតជំងឺផ្តាសាយនៅក្នុងឆ្នាំនេះ គឺខ្ពស់ជាងរដូវរងារកាលពីឆ្នាំមុន ប៉ុន្តែទាបជាងរដូវរងារកាលពីឆ្នាំ២០១៥៕

កូរ៉េខាងជើងនឹងមិនសម្របសម្រួលទេពាក់ព័ន្ធកម្មវិធីនុយគ្លេអ៊ែរ លុះត្រាតែអាមេរិកឈប់រករឿង

v2

ក្រុងម៉ានីល៖ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានលើកឡើងថា កូរ៉េខាងជើងនឹងមិនឈប់អភិវឌ្ឍកម្មវិធីនុយគ្លេអ៊ែរឡើយ លុះត្រាតែសហរដ្ឋអាមេរិកឈប់រករឿងនិងប្តូរគោលនយោបាយរបស់ខ្លួន។


លោក Bang Kwang-hyok អ្នកនាំពាក្យគណប្រតិភូកូរ៉េខាងជើង បានធ្វើការលើកឡើងយ៉ាងដូច្នេះ មុនពេលចូលរួមវេទិកាតំបន់អាស៊ាននៅក្នុងទីក្រុងម៉ានីលកាលពីម្សិលមិញ ហើយនេះគឺជាលើកទីមួយហើយដែលគណៈប្រតិភូកូរ៉េខាងជើងបាននិយាយទៅកាន់អ្នកយកព័ត៌មានអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន បូកប្រទេសផ្សេងៗមួយចំនួននៅក្នុងទីក្រុងម៉ានីស។


លោក Bang Kwang-hyok បានលើកឡើងថា បុព្វហេតុដែលនាំឲ្យមានស្ថានភាពយ៉ាប់យឺននិងបញ្ហានុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ គឺមកពីសហរដ្ឋអាមេរិកទាំងអស់ ហើយថា កូរ៉េខាងជើងនឹងមិនលើកយកបញ្ហាកម្មវិធីនុយគ្លេអ៊ែរមកពិភាក្សាលើតុចរចាឡើយ បើសហរដ្ឋអាមេរិកនៅតែរករឿងនិងគំរាមប្រើអាវុធនុយគ្លេអ៊ែរនោះ។


រីឯលោក DPRK Ri Yong-ho រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់វេទិកាតំបន់អាស៊ានថា ប្រទេសរបស់លោក មិនដែលមានបំណងប្រើអាវុធនុយគ្លេអ៊ែរប្រឆាំងប្រទេសណាមួយឡើងលើកលែងតែសហរដ្ឋអាមេរិក។


នៅក្នុងវេទិកាឆ្នាំនេះ សហគមន៍អាស៊ានបានធ្វើការលើកឡើងក្នុងសំដីរាងធ្ងន់ជាងលើកមុនៗ ដោយអំពាវនាវឲ្យកូរ៉េខាងជើងគោរពតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងជួយចូលរួមចំណែកធ្វើយ៉ាងណាឲ្យតំបន់មានសន្តិភាព ខណៈលោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លើកឡើងថា សេចក្តីរបស់អង្គការសហប្រជាជាតិគឺសារមួយបញ្ជាក់ថា កូរ៉េខាងជើងគួរតែដឹងហើយថា ពិភពលោកចង់បានអ្វី។


សូមបញ្ជាក់ថា ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ក៏ជាប្រធានបទដ៏សំខាន់ដែលត្រូវបានលើកយកមកពិភាក្សាផងដែរនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅក្នុងទីក្រុងម៉ានីលនេះ៕

អង្គការមនុស្សធម៌ដែលរងការចោទប្រកាន់ថានៅពីក្រោយការវាយប្រហារក្នុងទីក្រុង Mumbai បង្កើតគណបក្សនយោបាយ

v1

ប៉ាគីស្ថាន៖ អង្គការមនុស្សធម៌គ្រប់គ្រងដោយមេដឹកនាំសាសនាមួយរូបនៅប៉ាគីស្ថាន ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា នៅពីក្រោយក្រុមដែលបើកការវាយប្រហារនៅក្នុងទីក្រុង Mumbai កាលពីឆ្នាំ ២០០៨ បានឈានជើងប្រឡូកក្នុងឆាកនយោបាយតាមរយៈការបង្កើតគណបក្សថ្មីមួយ។


គណបក្ស Milli Muslim League ដែលទើបតែបង្កើតថ្មីនេះ នឹងដើរតាមមនោគម៍វិជ្ជារបស់ក្រុម Jamaat-ud-Dawa ដែលសហរដ្ឋអាមេរិកលើកឡើងថា ជាអ្នកនៅពីក្រោយក្រុមកងជីវពល Lashkar-e-Tayyaba ដឹកនាំដោយលោក Hafiz Saeed ដែលរងការចោទប្រកាន់ថា ជាមេខ្លោងនៅក្នុងវាយប្រហារក្នុងទីក្រុង Mumbai កាលពីឆ្នាំ២០០៨ ដោយបណ្តាលឲ្យមនុស្សចំនួន១៦៦នាក់បានបាត់បង់ជីវិតនោះ។


អ្នកនាំពាក្យគណបក្ស Milli Muslim League បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អង្គការមនុស្សធម៌គ្រប់គ្រងដោយលោក Hafiz Saeed បានដាក់ឯកសារសុំចុះបញ្ជីគណបក្សថ្មីជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសប៉ាគីស្ថាន។


សមាជិកក្រុម Jamaat-ud-Dawa តែងតែលើកឡើងដដែលៗថា ក្រុមរបស់ខ្លួនមិនដែលមានចលនាជ្រុលនិយមទេ ហើយតែងតែធ្វើការដើម្បីអំពើមនុស្សធម៌ជានិច្ច។


នាពេលកន្លងមក លោក Hafiz Saeed តែងតែច្រានចោលទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោត ដោយលើកឡើងថា នៅក្នុងសាសនាអ៊ីស្លាមមិនត្រូវការអ្វីទាំងអស់នេះទេ។


ប៉ុន្តែលោកតែងតែបដិសេធថា មិនជាប់ពាន់ព័ន្ធនឹងការវាយប្រហារនៅក្នុងទីក្រុង Mumbai ដែលធ្វើឲ្យប្រទេសប៉ាគីស្ថាននិងឥណ្ឌាជិតធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនោះឡើយ។


ទោះជាយ៉ាងណាសហរដ្ឋអាមេរិក នៅតែផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០លានដុល្លារសម្រាប់ព័ត៌មានដែលឈានទៅរកការចាប់ខ្លួននិងចោទប្រកាន់មេដឹកនាំសាសនាអ៊ិស្លាមរូបនេះ ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចទាក់ទាងសុំការបំភ្លឺបាន៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2