vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ភ្នំភ្លើងនៅកូស្តារីកាព្រួសកំអែលផេះខ្លាំងបំផុតមិនដែលធ្លាប់មាន

កូស្តារីកា៖ ភ្នំភ្លើង​នៅក្នុងប្រទេស​កូស្តារីកាព្រួសកំអែលផេះខ្លាំងបំផុត​មិនដែល​ធ្លាប់​មាន​ក្នុងរយៈពេលឆ្នាំ​មកនេះ​។​យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​​មួយរបស់ប្រទេស​​កូស្តារីកា​​បាន​ឲ្យដឹងថា កាល​ពីថ្ងៃ​ព្រហស្បតិ៍ថា​ ​ភ្នំភ្លើង​Turrialba បានព្រួសកំអែលផេះ​ទៅ​លើ​អាកាស​​រហូតដល់​​កំពស់​១គីឡូម៉ែត្រ​​ ហើយ​វាជាកម្រិតមួយដែលខ្លាំងបំផុត​មិនដែលធ្លាប់មានឡើយ​នៅក្នុងប្រទេសកូស្តារីកា​ក្នុង​រយៈជាងពីរទសវត្សរិ៍មកនេះ។​

 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនេះបាន​ឲ្យដឹងបន្តថា ភ្នំភ្លើង​Turrialba មាន​ទីតាំងស្ថិត​នៅក្នុង​តំបន់ភាគ​កណ្តាលប្រទេស​កូស្តារីកា​ ហើយ​វាបាន​ព្រួសកំអែល​ផេះ​​ចំនួនបួន​លើក​​កាល​ពីម្សិ​ល​មិញ​​ ដោយ​ធ្វើ​ឲ្យកម្អែល​ផេះ​ត្រូវ​សាយភាយ​គ្របដណ្តប់​លើ​តំបន់ក្បែរៗភ្នំភ្លើង​ក្នុង​ចម្ងាយប្រហែល​​៥០គីឡូម៉ែត្រ​ ដែលជាហេតុធ្វើ​ឲ្យអាជ្ញាធរ​ត្រូវ​ជម្លៀស​ពលរដ្ឋ​ទៅ​ទីកន្លែងមានសុវត្ថិភាព។​

 

លោក​ Maria Martinez អ្នកសិក្សាស្រាវជ្រាវខាងផ្នែកភ្នំភ្លើង​បានមានប្រសាសន៍ថា បើ​វិភាគតាម​កម្លាំងនៃការ​ព្រួសកំអែលផេះ​​ ភ្នំភ្លើង​នេះ​អាចនឹង​មានកម្លាំងផ្ទុះក៏ខ្លាំងដែរ។​

អ្នកភូមិមួយចំនួនដែលរស់​​នៅ​ក្នុងតំបន់​ច​ម្ងាយប្រហែល​៦០ទៅ៧០គីម៉ែត្រពី​ភ្នំភ្លើង​​ក៏​ទទួល​រងការ​ការសាយ​ភា​កំអែលផេះនេះផង​ដែរ។​

 

គួរ​​បញ្ជាក់​​ថា​​ ដោយសាតែការព្រួសកំអែលផេះនេះ​ រដ្ឋាភិបាលកូស្តារីការ​ក៏​បាន​ប្រកាស​លុបចោល​ជើងហោះ​ហើរមួយចំនួនផងដែរ៕​ដោយស៊ុយឈាង​

 

មនុស្សចំនួន​១១នាក់ត្រូវ​សន្មត់ថា​ស្លាប់ ក្រោយពេល​ឧទ្ធម្ភាគចក្រ​Black Hawk របស់អាមេរិកធ្លាក់

 

ទីក្រុងPensacola រដ្ឋFlorida៖ ​ឧបទ្ធម្ភាគចក្រ​Black Hawk របស់អាមេរិកធ្លាក់​អំឡុងហ្វឹកហាត់​ ដោយធ្វើ​ឲ្យមនុស្សចំនួន​១១​នាក់ត្រូវបានគេសន្មត់ថា​ស្លាប់។​​

កងទ័ពជើងទឹក​ចំនួន​៧នាក់​ និង​ទាហាន​៤នាក់ទៀត​ ត្រូវ​បាន​គេសន្មត់​ថាស្លាប់​ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​​Black Hawk របស់​កង​ទ័ព​អាមេរិក​​បាន​ធ្លាក់​ អំឡុង​ហ្វឹកហាត់ពេលយប់​នៅ​សមុទ្រ​​ក្នុងរដ្ឋ​Florida

មន្ត្រីកងទ័ពសហរដ្ឋអាមេរិកបាន​ឲ្យដឹង​កាលពីថ្ងៃពុធថា​ មាន​សាក​សព្វ​មួយ​ចំនួន​​បាន​​​រសាត់​អណ្តាតមក​ឆ្នេរវិញហើយ។​​

អ្នកនាំពាក្យ​ម្នាក់ឈ្មោះ​Mike Spaits របស់មូលដ្ឋានទ័ពអាកាស​Eglin ដែល​ស្ថិត​នៅភាគ​ខាង​ជើង​​រដ្ឋ​ Florida មិន​បានផ្តល់ព័ត៌​មានសម្អិត​​​ទាក់ទិននឹង​សាកសពទាំងនេះឡើយ ហើយ​ក៏មិនទាន់​ផ្តល់តម្រុយ​ថាតើ​ ឧទ្ធម្ភាគចក្រ​នេះ​ធ្លាក់​ដោយសារ​មូលហេតុ​​អ្វីនោះដែរ ប៉ុន្តែ​មានសេចក្តីរាយការ​ថា មានអ័ព្ទចុះខ្លាំងអំឡុងពេលហ្វឹកហាត់។​​

អ្នកនាំពាក្យ​រូបនេះបាន​​ឲ្យដឹងបន្ថែមថា ឥឡូវ​នេះក្រុម​អ្នកសង្គ្រោះ​កំពុងតែ​ខិតខំយ៉ាង​ខ្លាំង​ដើម្បី​ស្វែងរ​កសាកសព្វបន្ថែមទៀត​។​​

ដោយឡែក​ យោងតាមប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកមួយបាន​ចុះផ្សាយថា ឧទ្ធម្ភាគច្រ​មួយ​គ្រឿងក្នុងចំណោម​​ឧទ្ធម្ភាគចក្រ​UH-60 Black Hawk ចំនួនពីរគ្រឿង​បាន​ចូលរួម​នៅ​ក្នុងការ​ហ្វឹក​ហាត់​​តាមទម្លាប់​ ប៉ុន្តែបាន​ធ្លាក់​ក្បែរ​មូលដ្ឋានរបស់​ខ្លួន​ចម្ងា​យ​ប្រហែល​៨០គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​​ទីក្រុង​Pensacola ហើយក្រោយមកក្រុមអ្នកសង្គ្រោះ​បានរកឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​​ខ្លះ​នៅម៉ោងប្រហែលពីរសៀលថ្ងៃពុធ។​

គួរបញ្ចាក់ថា ការធ្លាក់នេះ​គឺ​ស្ថិតក្នុងចំណោមការធ្លាក់ឧទ្ធម្ភាគចក្រ​យោធា​ដ៏អាក្រកបំផុត​មួយ​ចំនួន​​របស់​កងទ័ព​សហរដ្ឋអាមេរិកអំឡុងការហ្វឹកហាត់​​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុ​ង​ក្រោយនេះ៕​​​

ដោយស៊ុយឈាង​

បង្ហាញរូបភាពគ្មានចលនា មុនពេលឧទ្ធម្ភាគចក្រ បុកគ្នាស្លាប់មនុស្ស១០នាក់នៅអាហ្សង់ទីន

ទីក្រុងVilla Castelli៖ សាស្ត្រាចារ្យជនជាតិអាហ្សង់ទីនមួយរូប បាន​បង្ហាញរូបភាព​គ្មាន​ចលនា ​បន្ទាប់ពី ឧទ្ធម្ភាគចក្រ ពីរគ្រឿង បុកគ្នា នៅអាហ្សង់ទីន បណ្តាល​អោយមនុស្ស​ដប់នាក់ បានស្លាប់។​

លោក Gaston Ezequiel Paez ដែល​ជាសាស្ត្រាចារ្យ​មានទីលំនៅក្បែរទីក្រុង Villa Castelli ភាគ​ពាយ័ព្យខេត្ត La Rioja ជាតំបន់ដែលមានអ្នកភូមិរស់នៅតិចតួចបំផុត បានបង្ហាញរូបភាព និង​ប្រា​ប់ពីហេតុ​ការណ៍នៃឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា។

 

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃច័ន្ទកន្លងទៅ នៅតំបន់កើតហេតុលើភ្នំ Andes ដែល​មានអ្នកទស្សនាមិនច្រើននោះទេ ហើយនៅពេលដែលលោកបានឃើញជនជាតិ បារាំង​មួយក្រុម ​និងឧទ្ធម្ភាគចក្រពីរគ្រឿង លោកក៏បានទាញទូរស័ព្ទដៃរបស់លោក ចាប់​ផ្តើមថត​រូបភាពគ្មានចលនាតែម្តង​។​

 

រូបភាពរបស់លោកគឺអាចជារូបភាពដែលថតបានចុងក្រោយគេ នៅក្នុងអំឡុងការថតកម្មវិធី ផ្សង​ព្រេង​មានឈ្មោះថា Dropped របស់ទូរទស្សន៍បារាំង មុនពេលដែល ឧត្ថម្ភាគចក្រ បាន​បុកគ្នាដែលបណ្តាលអោយជនជាតិអាហ្សង់ទីនពីរនាក់ និងជនជាតិបារាំង ប្រាំបី​អ្នកបាន​ស្លាប់ ​ដែលក្នុងនោះរួមមាន កីឡា​ករ និងកីឡាការិនី​អូឡាំពិក ល្បីៗស្ថិតនៅក្នុងនោះផងដែរ។

 

ជនរងគ្រោះនៅក្នុងរូបភាព បានស្លាប់នៅពេលដែលឧត្ថម្ភាគចក្រទាំងពីរគ្រឿង បានបុកគ្នា នៅ​ម៉ោងប្រហែល៥ និង១៥នាទីល្ងាច ហើយគ្មាននរណាម្នាក់នៅរស់រានមានជីវិតនោះទេ ហើយ​ក៏មិនទាន់មានរបាយការណ៍ច្បាស់លាស់ពីមូលហេតុនៃការបុកគ្នានោះដែរ។

 

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ គឺជាការប្រកួតផ្សងព្រេង នៅតំបន់ដាច់ស្រយាល ហើយ​អ្នកប្រកួត​ទាំងអស់ ត្រូវប្រើសមត្ថភាពពួកគេ ដើម្បីរកផ្លូវត្រលប់មកទីប្រជុំជនវិញ។ ចំណែក​អ្នកដែលស្លាប់​ក្នុងហេតុការណ៍នោះ គឺមានកីឡាករហែលទឹកដ៏ល្បីរបស់បារាំងឈ្មោះ​ Camille Muffat កីឡាការិនីទូកក្តោងឈ្មោះ​ Florence Arthaud និងកីឡាករប្រដាល់ឈ្មោះ​ Alexis Vastine

ដោយ៖ស្រីនាង​

អតីតនាយករដ្ឋមន្ត្រីជប៉ុន​ទៅបំពេញទស្សនកិច្ចនៅឧបទ្វីបសមុទ្រខ្មៅ​គ្រីមៀ

ឧបទ្វីវគ្រីមៀ៖ អតីត​នាយក​រដ្ឋ​មន្ត្រីជប៉ុន​បាន​ទៅបំពេញទស្សនកិច្ចនៅឧបទ្វីបគ្រីមៀ ថ្វី​បើ​មាន​ការរិះគន់ពី​​រដ្ឋាភិ​បាល​​ជប៉ុន​ក្តី។​​​​លោក​ Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុន​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​​រយៈពេល​បីថ្ងៃ​នៅ​ឧបទ្វីប​សមុទ្រ​ខ្មៅ​គ្រីមៀ​ ថ្វីបើ​មានការរិះគន់ពី​រដ្ឋាភិបាលជប៉ុន​ ដែលលើកឡើងថា​សកម្ម​ភាពរបស់​លោក​ផ្ទុយ​នឹងជំហររបស់ប្រទេសជប៉ុនក៏ដោយ។​​

 

​កាលពីថ្ងៃពុធ​ រដ្ឋាភិបាលជប៉ុន​បានចាត់ទុក​ដំណើរ​បំពេញទ​ស្សនកិច្ចរបស់​លោក​​Hatoyama​ ថា​ជាដំណើរ​ “ដ៏ឆ្គមឆ្គងមួយ”។​រដ្ឋាភិបាលជប៉ុនបានជំទាស់យ៉ាងខ្លាំងទៅនឹង​ទង្វើ​របស់​ប្រទេស​រុស្ស៊ី​​​ដែល​បញ្ជូល​ឧបទ្វីប​គ្រីមៀ​ទៅក្នុង​ដែនដីរបស់ខ្លួន​ ហើយ​​កំពុង​តែព្រួយ​បារម្ភ​ខ្លាច​ក្រែងការទៅបំពេញទស្សនកិច្ច​របស់លោក​Hatoyama​ ដែលប្រើទិដ្ឋាការរ​បស់ប្រទេសរុស្ស៊ី​ អាច​ធ្វើ​ឲ្យ​អន្តរ​ជាតិ​យល់ច្រឡំថា​ជប៉ុនគាំទ្រ​ទង្វើរ​របស់រុស្ស៊ី។​​

 

ប៉ុន្តែទីភ្នាក់ងារ​ព័ត៌មាន​Kyodo ជប៉ុនបានចុះផ្សាយថា លោក​ Hatoyama បាន​មានប្រសាសន៍​នៅ​ក្នុង​​ទី​​ក្រុង​ម៉ូ​ស្គូ​​មុនពេល​លោកចូលទៅក្នុងឧបទ្វីគ្រីមៀ​កាលពីថ្ងៃអង្ការថា លោកទៅទីនោះ​​គឺ​គ្រាន់តែ​ចង់​ដឹងថាតើ​ ពលរដ្ឋនៅឧបទ្វីបគ្រីមៀមានអារម្មណ៍យ៉ាងដូចម្តេច​​ចំពោះការកាត់​តំបន់​នេះ​ចូលជាផ្នែក​នៃទឹកដីរបស់ប្រទេសរុស្ស៊ិតែប៉ុណ្ណោះ។​

 

លោក បានមានប្រសាសន៍បន្ថែមទៀតថា លោក​មិនបាន​ឃើញមាន​រថគ្រោះណា​មួយនៅ​តាមផ្លូវឡើយ​​ អំឡុងការបំពេញទស្សនកិច្ចរបស់លោក។​គួរបញ្ជាក់ថា ការទៅបំពេញទស្សនកិច្ចរបស់លោក​Hatoyama នៅឧបទ្វីបគ្រីមៀ​ ត្រូវ​បានធ្វើ​ឡើង​ ​បន្ទាប់ពី​លោក​Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន​ បានលើកឡើងនៅក្នុង​សន្និ​សីទកាសែត​រួមគ្នា​មួយ​ជាមួយលោកស្រី​Angela Merkel អធិការបតីអាល្លឺម៉ង់ថា ការ​ប៉ុនប៉ង​ណាមួយ​ដើម្បីផ្លាស់ប្តូរ​​អ៊ុយ​ក្រែន​ដោយប្រើកម្លាំង​ គឺ​មិនគួរអត់ឱន​ឲ្យ​ឡើយនោះ​៕​

ដោយស៊ុយឈាង​

តិចសាស់ កាត់ទោសប្រហារជីវិត អ្នកទោសអាយុ​៤៦ឆ្នាំ

រដ្ឋា​តិចសាស់៖ កាលពីថ្ងៃពុធ មានការប្រហារជីវិតអ្នកទោសម្នាក់ អាយុ៤៦ឆ្នាំ ពីបទឃាតកម្ម ទៅលើស្រ្តីម្នាក់ ក្នុងករណីជម្រិតទារប្រាក់ ដោយក្រុមអ្នកចាប់ជំរិតនៅម៉ិកស៊ិក។

 អ្នកទោសឈ្មោះ Manuel Vasquez ត្រូវបានកាត់ទោសប្រហារជីវិត នៅម៉ោង ៦:៣២នាទីល្ងាច ហើយគាត់គឺជាអ្នកទោសទី៥២២ហើយ ដែលត្រូវកាត់ទោស ប្រហារជីវិតនៅក្នុងរដ្ឋតិចសាស ចាប់តាំងពី តុលាការជាន់ខ្ពស់ សហរដ្ឋអារមេរិក បានអនុវត្តច្បាប់កាត់ទោសប្រហារជីវិតនៅក្នុងរដ្ឋមួយចំនួន ចាប់តាំងពីឆ្នាំ ១៩៧៦មក។

 សម្តីចុងក្រោយរបស់ Vasquez  បាននិយាយថា លោកស្រលាញ់អ្នកទាំងអស់គ្នា នៅ​ក្នុងគ្រួសារ​របស់លោក លោកស្រលាញ់មិត្តភ័ក្តិទាំងអស់របស់លោក លោក​អរគុណព្រះ​ជាម្ចាស់ ផងដែរ។

 គួរបញ្ជាក់ថា Vasquez  និងអ្នកទោសពីរនាក់ទៀត ត្រូវបានជាប់ចោទពីបទ សំលាប់​​ស្ត្រីម្នាក់​អាយុ ៥១ឆ្នាំ ឈ្មោះ Juanita Ybarra កាលពីឆ្នាំ ១៩៩៨ ដែល​មិន​ព្រម​កាត់​ទឹកប្រាក់ ដប់ភាគរយ ពីការជួញដូរថ្នាំញៀនរបស់នាង អោយ​ទៅក្រុម​ម៉ាហ្វៀរ​ម៉ិកស៊ីកូ៕ ដោយស្រីនាង​

អាមេរិក​​ស្នើ​​ឲ្យ​វៀតណាម ​ឈប់​អនុញ្ញាត​ឲ្យរុស្ស៊ី​ប្រើអតី​តមូលដ្ឋានទ័ព​របស់ខ្លួន​

ទីក្រុងវ៉ាស៊ីងតោន៖ សហរដ្ឋ​អាមេរិកបាន​​​ស្នើ​​ឲ្យ​វៀតណាម​ឈប់​អនុញ្ញាត​ឲ្យរុស្ស៊ី​ប្រើអតី​ត​មូលដ្ឋាន​ទ័ពអាកាស​របស់ខ្លួន​ ស្រប​ពេលទំនាក់​ទំនងរវាង​វៀតណាម​និងអាមេរិកកំពុង​មានភាពប្រសើរឡើង។​​​ក្នុងពេលថ្មីៗនេះ​ សហរដ្ឋអាមេរិក​​បាន​ធ្វើសំណើមួយទៅកាន់ប្រទេសវៀតណាម​ដោយ​ស្នើ​ឲ្យ​វៀត​ណាម​​​ឈប់អនុញ្ញាត​ឲ្យរុស្ស៊ី​ប្រើ​អតីត​មូលដ្ឋានទ័ព​របស់ខ្លួន ព្រោះថា​សព្វថ្ងៃ​ ​រុស្សី​កំពុង​ប្រើ​កន្លែង​​នេះ​ជាកន្លែង​​​ចាក់​សាំង​សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់​​ដែលមាន​សមត្ថ​ភាព​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​​​នោះ​​ ហើយការស្នើ​នេះ​ក៏មានបំណងដើម្បី​ទប់ទល់នឹងឥទ្ធិពលរបស់រុស្ស៊ី​ដែល​កំពុង​តែពង្រី​ក​​ឥទ្ធិព​លរបស់​ខ្លួន​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ្រិកផងដែរ​។​

 

​តំបន់ដែល​រុស្ស៊ី​កំពុងបង្កើនវត្តមានយន្តហោះទម្លាក់គ្រាប់​របស់ខ្លួននេះ​ ​គឺ​ជា​​តំបន់​ដែល​កំពុង​តែមាន​​ភាព​តាន​តឹង​​ស្រាប់​​​រវាង​ប្រទេស​ចិន​ ជប៉ុន​ និងបណ្តាប្រទេស​​នៅ​តំបន់អា​ស៊ីអាគ្នេយ៍មួយ​ចំនួនទៀត។​​​អតីត​មូលដ្ឋាន​ទ័ពរបស់សហរដ្ឋអាមេរិកនេះ​ គឺស្ថិត​នៅ​ក្នុងឈូង​សមុទ្រ​Cam Ranh ហើយ​វាត្រូវ​បាន​ប​ង្កើត​ឲ្យក្លាយ​ទៅជាមូលដ្ឋានទ័ពអាកាស​និង​ចំណត​នាវាចម្បាំងដោយ​កង​ទ័ពអាមេរិក​អំឡុង​សង្គ្រាម​នៅ​វៀតណាម។​​

 

ហើយ​កាលពីឆ្នាំ​ ២០១២ ​លោក​ Leon Panetta អតី​ត​រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក​ក៏ធ្លាប់​បាន​​​ទៅបំពេញ​ទស្សនកិច្ច​នៅ​ឈូងសមុទ្រ​Cam Rahn នេះ​ផងដែរ​​ មុនពេល​បើក​កិច្ច​ប្រជុំ​ជាមួយ​​សម​ភា​គី​វៀត​​ណាមរបស់​​លោក​នៅ​ក្នុងទីក្រុង​ហាណូយ ។​ឥឡូវនេះ​ ឈូងសមុទ្រ​​Cam Rahn នេះ​ គឺជាចំណតនាវាចម្បាំង​ចំនួន​បីគ្រឿង​ដែលវៀតណាម​បាន​ទិញពី​​ប្រទេសរុស្ស៊ី​​ដើម្បី​ទប់ទល់នឹង​ការពង្រី​ក​ឥទ្ធិពលរបស់ចិននៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​​​គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​សំណើរបស់​សហរដ្ឋអាមេរិកនៅ​ឡើយទេ​៕​​

ដោយស៊ុយឈាង​

តារាចម្រៀងស្រីល្បីម្នាក់របស់អង់គ្លេស គ្រោងទៅច្រៀងនៅស្ថានីយអាវកាស

ក្រុងឡុង៖តារាចម្រៀងស្រីដ៏ល្បីជនជាតិអង់គ្លេស គឺ Sarah Brightman ត្រៀម​ចំណាយ​ពេល១០ថ្ងៃ​ក្នុងអំឡុងខែកញ្ញាខាងមុខនេះ ដើម្បីទៅ​ច្រៀងទៅ​ស្ថានីយ​អាវ​កាសអន្តរជាតិ ។នេះបើ តារាចម្រៀងSarah ប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារ៍ ទី១០​មីនាកន្លងទៅនេះ។

គម្រោងសម្តែងសិល្បៈចម្លែកមិនធ្លាប់មាននេះ ឈ្មោះថា "Phantom of the Opera" ដូច្នេះ​សម្លេងពិរោះក្រលួចរបស់នាង នឹងត្រូវបង្ហើរចេញពីទីអាវកាសផុតផែនដី ដែលមិនមែន​អ្នកណា ក៏អាចទៅបាននោះទេ។

នាង Brightman និយាយថា ៖នាងមិនអាចពន្យល់ឲ្យក្បោះក្បាយជាងនេះទេ ព្រោះ​ដោយ​សារ​វាស្ថិតនៅក្នុងគម្រោងនៅឡើយ ចំណែកឯការធ្វើដំណើរទៀតសោធក៏មិនធម្មតាទៀត ដោយត្រូវចំណាយពេលជាច្រើនម៉ោងនៅកណ្តាលលំហរអាកាស ប៉ុន្តែយ៉ាងណាក៏ដោយ នាងនៅតែរំភើបចិត្ត ព្រោះនាងចង់ឃើញពីភាពខុសប្លែករវាងទីអាវកាស​ និងផែនដី។

នាង Brightman រួមទាំងអ្នកទេសចរណ៍៨នាក់ទៀត នឹងទៅកាន់ស្ថានីយអាវកាសនោះ ដែល​មានចម្ងាយ ៤១៨ គីឡូម៉ែត្រពីផែនដី។

នាង Brightman បានឲ្យដឹងទៀតថា ការធ្វើដំណើរទៅច្រៀងនៅស្ថានីយអាវកាសនេះ គឺ​នាងចំណាយលុយផ្ទាល់ខ្លួន ដោយសារតែនាងចង់ទៅទីនោះ ហើយនាងរីករាយនឹងការ​ស​ម្រេច​ចិត្តរបស់នាង៕

បកប្រែ៖រស់ សុធាវី

Ronaldo ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុង Champions League

 

អេស្ប៉ាញ៖បើទោះបីមិនអាចជួយឲ្យក្រុមអធិរាជស Real Madrid យកឈ្នះលើក្រុមជើងខ្លាំងមកពី អាល្លីម៉ង់ Schalke 04 ក្នុងកីឡដ្ឋាន Santiago Bernabeu ជើងទី២វគ្គ១៦ក្រុមចុងក្រោយនៃ​ពានរង្វាន់ Uefa Champions League កាលពីយប់មិញយ៉ាងណាក៏ដោយ ក៏កំពូលខ្សែប្រយុទ្ធ សញ្ជាតិព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន២គ្រាប់ឲ្យក្រុមលោក Carlo Ancelotti ហើយ២គ្រាប់នេះល្មមគ្រប់គ្រាន់ឲ្យ Ronaldo បំបែកកំណត់ត្រាជាអ្នករកគ្រាប់​បាល់បានច្រើនជាងគេបំផុតក្នុងក្របខណ្ឌកំពូលទ្វីបអឺរ៉ុប ពោលគឺកីឡាករវ័យ៣០ឆ្នាំរូបនេះ រកបាន៧៦គ្រាប់នាំមុខម្ចាស់កំណត់ត្រាចាស់កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi ដែល​មាន៧៥គ្រាប់ និងបំបែកកំណត់ត្រាចាស់ដែលគ្រប់គ្រងដោយអតីតកីឡាករ Real Madrid និង Schalke 04 សញ្ជាតិអេស្ប៉ាញ Raul Gonzalez ដែលរកបាន៧១គ្រាប់។

ក្នុងការប្រកួតនេះម្ចាស់ពានរង្វាន់ FIFA Ballon d’Or ៣សម័យកាលស៊ុតបញ្ចូលទី២ គ្រាប់ម្នាក់ឯង ប៉ុន្តែក្រុមការពារតំណែងជើងឯក Real Madrid នៅរងបរាជ័យដដែល បន្ទាប់ពី​ក្រុមភ្ញៀវ Schalke 04 អាចមានឱកាសវាយបកយកជ័យជំនះ៤-៣វិញទាំងមិនគួរឲ្យជឿ យ៉ាង ណាក៏ដោយ ក៏ Real Madrid នៅតែមានកៅអី១សំរាប់វគ្គ៨ក្រុមផងដែរ ព្រោះ Real Madrid បានយកឈ្នះលើ Schalke 04 ជើងទី១ក្នុងលទ្ធផល២-០។

សូមបញ្ជាក់ថា អតីតសមាជិកក្រុមបិសាចក្រហម Man Utd កីឡាករ Cristiano Ronaldo បង្ហាញខ្លួន១១១ដងនៃពានរង្វាន់ Uefa Champions League ស៊ុតបញ្ចូលទីបាន៧៦ គ្រាប់ ចំណែកខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi វិញ បង្ហាញខ្លួន៩៣ប្រកួតរកបាន៧៥គ្រាប់ ហើយនៅសបា្តហ៍ក្រោយ Messi រកបាន២គ្រាប់បន្ថែម​ទៀតពេលជួប Man City នោះ Messi នឹងបំបែកកំណត់ត្រាចាស់របស់ Ronaldo វិញហើយ៕

បកប្រែ៖នុបប្រុស

Chelsea ឬ PSG អាចមានឱកាសឡើងទៅវគ្គ៨ក្រុម Champions League

ក្រុងឡុង៖ក្រុមតោខៀវ Chelsea និងក្លិបអ្នកមានលំដាប់ទី១របស់ប្រទេសបារាំង Paris Saint Germain បានធ្វើកាហ្វឹកហាត់កាលពីម្សិលមិញដើម្បីត្រៀមប្រកួតជើងទី២វគ្គ១៦ក្រុមចុង​ក្រោយ Uefa Champions League វេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រយប់នេះ ផ្សាយបន្ត​ផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ខណៈ​កាលពីជើងទី១ក្នុងទឹកដី PSG ក្រុមលោក Jose Mourinho បានត្រឹមស្មើ១-១។

គ្រូបង្វឹក Chelsea លោក Jose Mourinho និយាយថា ៖យើងមិនត្រូវមើលស្រាលគូ​ប្រកួត​ពេកនោះទេ ក្រុមគេមានកីឡាករល្អដូចជា David Luiz, Thiago Silva, Cavani និង Zlatan Ibrahimovic កាលពីឆ្នាំមុនក្រុមលោកយកឈ្នះ២-០ក្នុងទឹកដី Stamford Bridge ជើងទី​២វគ្គ១៦ក្រុមដោយគ្មានវត្តមាន Zlatan Ibrahimovic តែយប់នេះមាន Zlatan ដូច្នេះក្រុមលោក​នឹងជួបការលំបាកខ្លះ។

លោក Laurent Blanc គ្រូបង្វឹក PSG វិញបាននិយាយថា យើងមានការជឿជាក់ពេល​ជួប​ក្រុមតោខៀ Chelsea ហើយនៅយប់នេះលោករំពឹងថា ក្រុមលោកនឹងធ្វើបានល្អ ព្រោះ​យើងក៏មានកីឡាករលំដាប់អន្តរជាតិជាច្រើននាក់ផងដែរ ពោលគឺយើងមិនចាញ់ Chelsea ប៉ុន្មាននោះទេ។

លោកបន្តទៀតថា ក្រុមយើងមិនចាញ់ក្នុងចំណោម១៤ប្រកួតចុងក្រោយ ពិសេសកំពុង​តាមពីក្រោយលេខ១ Lyon ១ពិន្ទុប៉ុណ្ណោះលើតារាង Ligue-1 ដូច្នេះយើងនៅ មានឱកាស​ដណ្តើមពានរង្វាន់៤ក្នុង១រដូវកាល។

បកប្រែដោយ៖នុបព្រុស

 

ក្រុម ISIS បង្ហាញខ្សែវីដេអូ​ស្តីការសម្លាប់ចារបុរ​សរបស់អ៊ីស្រាអែល​

 

មជ្ឈឹមបូព៌ា៖​ ក្រុម ISIS​ ​បានបង្ហាញខ្សែវីដេអូមួយ​ដែល​ស្តីពីការ​បាញ់សម្លាប់​ចារបុរស​​របស់​អ៊ីស្រា​អែល​ដោយ​ក្មេង​ប្រុសម្នាក់​។​​

ខ្សែវីដេអូដែលត្រូវបានបង្ហោះនៅលើ​អិនធើណិត​កាលពីម្សិលមិញ​បានបង្ហាញ​ឲ្យឃើញថា ក្មេងប្រុសម្នាក់​ដែលជាសមាជិករបស់ក្រុម ​ISIS បានបាញ់ក្បាល​សម្លាប់​ ចារបុរសម្នាក់ឈ្មោះ​ Muhammad Musallam ដែលក្រុម ISIS ​បានចោទប្រកាន់​ថា​​ ជា​អ្នកយក​ការណ៍​ឲ្យ​​ទីភ្នាក់​ងារ​ប្រមូល​​​ព័ត៌​មាន​​សម្ងាត់របស់អ៊ីស្រាអែល​ឈ្មោះថា Mossad ។​

លោក Muhammad Musallam បានប្រាប់​ឲ្យដឹងមុនពេលត្រូវបានបាញ់សម្លាប់​ថា​ គាត់​​ត្រូវ​បានជ្រើសរើស​​និង​បង្ហាត់បង្រៀន​ដោយ​ទីភ្នាក់ប្រមូលព័ត៌មានសម្ងាត់​Mossad ដោយ​មាន​បងប្រុសនិងឪពុក​របស់ខ្លួនជាអ្នកជម្រុញពីក្រោយ។​

លោក Muhammad Musallam បាននិយាយថាបន្តថា​ គាត់​​មកពីទីក្រុង​Jerusalem ហើយ​​មាន​អាយុទើប​តែ​​១៩​ឆ្នាំប៉ុណ្ណោះ​។ ​ពីមុនគាត់ធ្លាប់ធ្វើជាអ្នកពន្លត់​អគ្គិសភ័យ​ ហើយ​គាត់ត្រូវ​គេ​បញ្ចុះ​បញ្ជូល​ឲ្យ​ធ្វើ​ការងារ​ផ្នែកចារកម្មនេះ។​

មន្ត្រីរបស់រដ្ឋាភិបាលអ៊ីស្រាអែល​បាន​លើកឡើងថា ខ្លួនក៏ដឹងអំពីខ្សែវីដេអូនេះដែរ​ ប៉ុន្តែមិ​ន​អាច​បញ្ជាក់​បាន​ឡើយថា តើវាជាខ្សែវីដេអូពិតប្រាកដឬយ៉ាងណា​នោះ។​

ដោយឡែកបើយោងតាម​ ទស្សនាវដ្តី​មួយចេញផ្សាយជាភាសាអង់គ្លេស​កាលពីខែមុន​បាន​ឲ្យដឹង​ថា ​លោក​  Muhammad Musallam ត្រូវបានអ៊ី​ស្រាអែល​បញ្ជូន​ឲ្យទៅចូលរួម​ជាមួយ​ក្រុម ISIS ដើម្បី​​យកការរណ៍អំពី​ទីតាំងនិងនិងកន្លែង​លាក់​អាវុធ​របស់ក្រុមនេះ។

ប៉ុន្តែ​រដ្ឋាភិបាល​អ៊ីស្រាអែល​និងក្រុមគ្រួសាររបស់លោក​Muhammad Musallam បានបដិសេធថា លោក​​​មិនមែន​ជាចារបុរស​នោះឡើយ៕​​​

ដោយស៊ុយឈាង​

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2