vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

មីយ៉ាន់ម៉ាចោទប្រកាន់ UN ថា បំផ្លើសការពិតនៅក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន

v1

ក្រុងYangon៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាច្រានចោលការចោទប្រកាន់ដែលថា មានការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងការបោសសម្អាតជនជាតិភាគតិចមូស្លីមរ៉ូហីងយ៉ាកាលពីឆ្នាំមុន ដោយចោទប្រកាន់បកទៅលើអង្គការសហប្រជាជាតិវិញថា ធ្វើការអះអាងបំផ្លើសការពិតនៅក្នុងរបាយការណ៍សិទ្ធនុស្សរបស់ខ្លួន។


កងជីវពលជនជាតិភាគតិចមូស្លីមរ៉ូហីងយ៉ាបានសម្លាប់កងសន្តិសុខការពារព្រំដែនមីយ៉ាន់ម៉ា៩នាក់កាលពីខែតុលាឆ្នំាមុន ដោយធ្វើឲ្យកើតមានការឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាដែលរងការចោទប្រកាន់ថាបានរំលោភស្ត្រីជនជាតិភាគតិចរ៉ូហីងយ៉ា បាញ់ប្រហារលើអ្នកភូមិ និងដុតផ្ទះសំបែង ព្រមទាំងបានធ្វើឲ្យមនុស្សប្រហែល៧៥.០០០នាក់បង្ខំចិត្តភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។


ពេលថ្លែងទៅកាន់អ្នកកាសែតដែលប្រមូលផ្តុំគ្នាដើម្បីយកព័ត៌មានពាក់ព័ន្ធការស៊ើបអង្កេតរយៈពេល៨ខែ លោក Myint Swe ដែលជាអតីតប្រធានអង្គភាពយោធាទទួលបន្ទុកកិច្ចការសម្ងាត់ និងឥឡូវជាអនុប្រធានាធិបតីនោះបានលើកឡើងថា របាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិធ្វើការអះអាងដោយបំផ្លើសការពិត និងធ្វើឲ្យមានការយល់ច្រឡំនៅក្នុងសហគមន៍អន្តរជាតិ។


ក្រុមស៊ើបអង្កេតមានសមាជិក១៣នាក់ដែលដឹកនាំដោយលោក Myint Swe ត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ជាក្រុមដែលចេញរបាយការណ៍គ្មានតម្លាភាពមិនអាចជឿទុកចិត្តបាន។


របាយការណ៍កាលពីខែកុម្ភៈរបស់អង្គការសហប្រជាជាតិលើកឡើងថា កងសន្តិសុខមីយ៉ាន់ម៉ា ធ្វើយុទ្ធនាការបង្រ្កាបដែលមានរូបភាពដូចទៅនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងអាចនិយាយបានថាជាការបោសសម្អាតជាតិសាសន៍មួយដែលមីយ៉ាន់ម៉ាចាត់ទុកថា មិនមែនជាពលរដ្ឋរបស់ខ្លួន៕

អគ្គិភ័យឆាបឆេះអគារខ្ពស់បំផុតមួយក្នុងចំណោមអគារខ្ពស់ៗបំផុតលើពិភពលោកនៅទីក្រុងឌូបៃ

v5

ក្រុងឌូបៃ៖ អគ្គិភ័យដ៏ខ្លាំងក្លាបានឆាបឆេះអគារខ្ពស់បំផុតមួយក្នុងចំណោមអគារខ្ពស់បំផុតរបស់ពិភពលោកនៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅព្រឹកថ្ងៃសុក្រនេះ ។


អណ្តាតភ្លើងបានឆាបឆេះនៅចំហៀងអគារ Torch tower នៅក្នុងខណ្ឌ Marina ដោយមានកម្ទេចភ្លើងធ្លាក់ចុះមកក្រោមទៀតផង ហើយនេះគឺជាការឆាបឆេះលើកទីពីរហើយលើអគារមួយនេះចាប់តាំងពីរឆ្នាំ២០១៥។ អាជ្ញាធារក្រុងឌូបៃ បានអោយដឹងតាមរយៈបណ្តាញសង្គម twitter របស់ខ្លួនថា មនុស្សម្នានៅក្នុងអគារត្រូវបានជម្លៀសចេញទាន់ពេល ហើយមិនមានអ្នករងរបួសនោះទេក្នុងគ្រោះអគ្គិភ័យនេះ ដោយក្រុមការពារជនស៊ីវិលឌូបៃ បានធ្វើការគ្រប់គ្រងស្ថានការណ៍បានដោយជោគជ័យ ហើយអគារខ្ពស់នេះត្រូវបានសង្គ្រោះពីការបាក់រលំដោយសុវត្ថិភាព។


អ្នករស់នៅតំបន់នោះ និងសាក្សី បានបង្ហោះរូបភាពវីដេអូ និងរូបភាពគ្មានចលនាជាច្រើនស្តីពីហេតុការណ៍ឆាបឆេះអគារកម្ពស់៧៩ជាន់នេះនៅលើបណ្តាញទំនាក់ទំនងសង្គមហើយក្រោយមកការការចេករំលែកតៗគ្នាយ៉ាងសុះសាយ។


សូមបញ្ជាក់ថា អគារកម្ពស់៧៩ជាន់នេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០១១ ហើយវាជាអគារខ្ពស់ជាងគេពេលសាងសង់រួច ប៉ុន្តែឥឡូវនេះចាញ់អគារចំនួន៦ផ្សេងទៀតដែលត្រូវបានសាងសង់ឡើងតាមក្រោយ៕

ក្រុងញូវយ៉កកម្ទេចវត្ថុធ្វើពីភ្លុកដំរីទម្ងន់ជាង២តោនដើម្បីលុបបំបាត់ការជួញដូរភ្លុកដំរីខុសច្បាប់

v4

ក្រុងញូវយ៉ក៖ សង្គមអភិរក្សសត្វព្រៃដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក បានកម្ទេចវត្ថុនានាដែលធ្វើពីភ្លុកដំរីទម្ងង់ជាង២តោនចោលនៅចំពោះមុខសាធារណជន ដើម្បីលុបបំបាត់ការជួញដូរកដំរីខុសច្បាប់។


ក្រុមអ្នកអភិរក្សមកពីសង្គមអភិរក្សសត្វព្រៃនេះបានលើកឡើងថា អាជីវកម្មភ្លុកដំរីខុសច្បាប់ គឺជាមូលហេតុដែលនាំឲ្យមានការសម្លាប់ដំរីរាប់រយក្បាលជារៀងរាល់ថ្ងៃនៅតំបន់អាហ្វ្រិកនិងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក។


វត្ថុតុបតែង និងគ្រឿងលម្អ ព្រមទាំងគ្រឿងអលង្កាគ្រប់ប្រភេទដែលធ្វើពីភ្លុកដំរីត្រូវបានរឹបអូសក្នុងចំនួនយ៉ាងច្រើននៅទីក្រុងញូវយ៉ក ហើយត្រូវបានដាក់បញ្ចូលទៅក្នុងម៉ាស៊ីនម្តងមួយៗដើម្បីកម្ទេចចោលក្នុងគោលបំណងព្រមានដល់អ្នកជួញដូរខុសច្បាប់ទូទាំងពិភពលោក។


ព្រឹត្តិការណ៍នេះបង្ហាញឲ្យឃើញពីស្ថានភាពដែលត្រូវបញ្ឈប់ជាបន្ទាន់លើការជួញដូរខុសច្បាប់ដែលសម្លាប់សត្វដំរីលឿនជាងការបន្តពូជឡើងវិញជារៀងរាល់ថ្ងៃ ដោយធ្វើឲ្យចំនួនសត្វប្រភេទនេះឆ្ពោះទៅរកការផុតពូជក្នុងពេលដ៏ខ្លី។


ទីក្រុងញូវយ៉កបានអនុម័តច្បាប់ហាមឃាត់ការជួញដូរភ្លុកដំរីនៅក្នុងខែសីហាឆ្នាំ២០១៤ ដោយធ្វើឲ្យជំហររបស់ទីក្រុងនេះមានភាពកាន់តែរឹងមាំនៅក្នុងការទប់ស្កាត់ការជូញដូរនិងការដាក់ទោសទណ្ឌឲ្យកាន់តែធ្ងន់ធ្ងរលើការលក់ភ្លុកដំរី៕

កងទ័ពរំដោះប្រជាជនចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ស្វយ័តទីបេ

v3

តំបន់ស្វយ័តទីបេ៖ កងទ័ពរំដោះប្រជាជនចិននៅក្នុងពេលថ្មីៗនេះបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងតំបន់ស្វយ័តទីបេនាភាគនិរតីប្រទេសចិនដើម្បីពង្រឹងសមត្ថភាពវាយប្រហារ។


សមយុទ្ធបាញ់គ្រាប់ពិតនេះ បានចាប់ផ្តើមនៅម៉ោង៤ ទៀបភ្លឺ ក្នុងអាកាសធាតុត្រជាក់រហូតដល់សូន្យអង្សានៅតំបន់ខ្ពង់រាបដែលមានកម្ពស់៤.៦០០ម៉ែត្រ ក្រោយពេលមានបទបញ្ជាឲ្យរៀបចំជាបន្ទាន់។


ដោយធ្វើតាមបទបញ្ជា អង្គភាពគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ បានចាប់ផ្តើមបាញ់ទៅកាន់គោលដៅចំៗ ហើយមានការបើកប្រតិបត្តិការតាមក្រោយដោយរថពាសដែក និងការបាញ់កាំភ្លើងធំ បន្ទាប់ពីមានការប្រមូលព័ត៌មានដោយទីបញ្ជាការដែលឲ្យសញ្ញាបើកការវាយប្រហារ។


ស្របពេលដំណាលគ្នានេះអង្គភាពកាំភ្លើងធំ បានបាញ់សំដៅទៅកាន់គោលដៅដោយប្រើវិធីសាស្ត្រខុសគ្នា ដូចជាការបាញ់គ្រាប់កាំភ្លើងធំចេញស្រុះគ្នា និងការបាញ់ចេញឲ្យបានឆាប់រហ័សជាដើម។


រដ្ឋាភិបាលចិនបានលើកឡើងថា សមយុទ្ធបាញ់គ្រាប់ពិតនេះគ្មានគោលដៅផ្តោតលើប្រទេសណាមួយឡើយ ហើយវាបានបន្តរហូតដល់ពេលយប់ជ្រៅ ជាពេលដែលមានអាកាសធាតុកាន់តែត្រជាក់៕

មីស៊ីលរំលងទ្វីបរបស់កូរ៉េខាងជើងហោះក្បែរយន្តហោះដឹកអ្នកនាំដំណើររបស់បារាំង

v2

មកដល់ពេលនេះទើបតែមានលើកឡើងថា គ្រាប់មីស៊ីលរំលងទ្វីបដែលកូរ៉េខាងជើងសាកល្បងក្នុងពេលថ្មីៗបានហោះក្បែរយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air France ពោលគឹមានគម្លាតពីគ្នាត្រឹមតែប្រហែល១០០គីឡូម៉ែត្រប៉ុណ្ណោះ។


យន្តហោះដែលមានដឹកអ្នកដំណើរជាង៣៣០នាក់របស់ក្រុមហ៊ុន Air France នេះ បានឆ្លងកាត់ដែនអាកាសត្រង់ចំណុចដែលគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់ចូលក្នុងសមុទ្រប្រហែល១០នាទីក្រោយ។


ក្រុមហ៊ុនអាកាសចរណ៍ Air France បានលើកឡើងថា យន្តរបស់ខ្លួនមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ទេ ប៉ុន្តែថា ខ្លួនបានពង្រីតំបន់ហាមឃាត់ការហោះហើរជុំវិញប្រទេសកូរ៉េជើងរួចហើយ ដើម្បីជាការប្រុងប្រយ័ត្នទុកជាមុន ខណៈមន្ទីរបញ្ចកោណលើកឡើងថា មីស៊ីលរបស់កូរ៉េខាងជើងហោះឆ្លងកាត់ដែនអាកាសដ៏មមាញឹក។


មន្ត្រីសហរដ្ឋអាមេរិកនិងជប៉ុនបានប៉ាន់ប្រមាណថា មីស៊ីលរំលងទ្វីបរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ហោះក្នុងចម្ងាយត្រឹមតែប្រហែល១០០គីឡូម៉ែត្រ ឬត្រឹមតែ៧នាទីប៉ុណ្ណោះពីយន្តហោះ Boeing 777 ដែលហោះចេញពីទីក្រុងតូក្យូទៅកាន់ទីក្រុងប៉ារីស។


លោក Capt Jeff Davis អ្នកនាំពាក្យមន្ទីរបញ្ចកោនបានថ្លែងថា មីស៊ីលរបស់កូរ៉េខាងជើង បានហោះចូលដែនអាកាសដែលមានយន្តហោះហោះចុះហោះឡើង ហើយបានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន ជាតំបន់ដែនទឹកដែលនាវានេសាទនិងនាវាដឹកទំនិញឧស្សាឆ្លងកាត់។


ក្រុមហ៊ុនអាកាសចរណ៍ Air France បានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា មីស៊ីលរបស់កូរ៉េខាងជើងមិនបានជ្រៀតចូលផ្លូវហោះហើររបស់យន្តហោះខ្លួនទេ ហើយថា ជើងហោះហើរនោះបានទៅដល់គោលដៅដោយគ្មានបញ្ហាអ្វីឡើយ។


សួមបញ្ជាក់ថា កាលពីឆ្នាំ២០១៤ មានករណីយន្តហោះដឹកអ្នកដំណើរបានធ្លាក់ដោយសារគ្រាប់មីស៊ីលម្តងរួចមកហើយ គឺយន្តហោះរបស់ប្រទេសម៉ាឡេស៊ីជើងហោះហើរលេខ MH17 ដែលគេអះអាងថា បានធ្លាក់ដោយសារគ្រាប់មីស៊ីល Buk ផលិតនៅរុស្ស៊ី ពេលហោះហើរនៅលើដែនអាកាសក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោយពេលចាកចេញពីទីក្រុង Amsterdam ប្រទេសហូឡង់ឆ្ពោះមកកាន់ទីក្រុងគូឡាឡាំពួ៕

ទូរទស្សន៍ជាតិវៀតណាមបង្ហាញរូបអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង ខណមានភាពតានតឹងជាមួយអាល្លឺម៉ង់

v1

ក្រុងហាណូយ៖ ទូរទស្សន៍ជាតិវៀតណាមបានបង្ហាញរូបអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង ដែលជាដើមចមធ្វើឲ្យអាល្លឺម៉ង់មានភាពតានតឹងជាមួយរដ្ឋាភិបាលក្រុងហាណូយ។


អំឡុងពេលបញ្ចេញរូបភាពវីដេអូ ទូរទស្សន៍ជាតិវៀតណាមបានលើកឡើងថា អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងរូបនេះ ត្រឡប់មកប្រទេសកំណើតវិញដោយស្ម័គ្រចិត្តដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ បន្ទាប់ពីប្រទេសអាល្លឺម៉ង់បានលើកឡើងថា គាត់ត្រូវបានរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមចាប់ពង្រត់ពីទីក្រុងប៊ែរឡាំងហើយប្រើកម្លាំងនាំយកមកប្រទេសកំណើតវិញ។


ក្រសួងការបរទេសអាល្លឺម៉ង់បានលើកឡើងកាលពីថ្ងៃពុធថា រដ្ឋាភិបាលវៀតណាម បានចាប់ពង្រត់លោក Trinh Xuan Thanh អាយុ ៥១ឆ្នាំ អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង PetroVietnam ដែលត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អធ្វើឲ្យក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋមួយនេះខាតបង់ប្រាក់ប្រហែល១៥០លានដុល្លារ។


ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៊ែរឡាំងបានចេញបទបញ្ជាឲ្យមន្ត្រីកិច្ចការសម្ងាត់វៀតណាម ចាកចេញពីប្រទេសរបស់ខ្លួនក្នុងរយៈពេល៤៨ម៉ោង និងទាមទារឲ្យអនុញ្ញាតឲ្យលោក Trinh Xuan Thanh បានវិលត្រឡប់មកកាន់ប្រទេសអាល្លឺម៉ង់វិញដើម្បីស្នើសុំសិទ្ធជ្រកកោន។
រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានលើកឡើងផងដែរថា ឥឡូវ ខ្លួនកំពុងតែពិចារណាចាត់វិធានការបន្ថែមទៀតលើប្រទេសវៀតណាម។


លោក Trinh Xuan Thanh អតីតបុគ្គលដ៏សំខាន់នៅក្នុងឧស្សាហកម្មប្រេងវៀតណាម បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ជាតិវៀតណាមកាលពីម្សិលមិញក្នុងរូបភាពមើលទៅហាក់បីដូចជាអស់កម្លាំង និងបង្កប់ទុក្ខព្រួយ។


នគរបាលបាលវៀតណាមបានបញ្ជាក់បន្ថែមថា លោក Trinh Xuan Thanh បានស្ម័គ្រចិត្តប្រគល់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានការតាមចាប់ខ្លួនអស់រយៈ១០ខែ ប៉ុន្តែមេធាវីរបស់អតីតនាយកប្រតិបត្តិរូបនេះបានច្រានចោលនូវអ្វីដែលនគរបាលបានរៀបរាប់៕

ទឹកជំនន់វាយប្រហារប្រទេសថៃសម្លាប់មនុស្ស២៣នាក់

v4

ថៃ៖ មនុស្សចំនួន ២៣នាក់បានស្លាប់នៅក្នុងប្រទេសថៃ ដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងជោគជាំតាំងពីដើមខែកក្កដាមក។


យោងតាមនាយកដ្ឋានទប់ស្កាត់គ្រោះមហន្តរាយថៃបានឲ្យដឹងថា អ្នកស្លាប់ទាំង២៣នាក់នេះ សុទ្ធតែស្លាប់ដោយសារលង់ទឹក ហើយថា មានមនុស្សជាងមួយលាននាក់ផ្សេងទៀតបានរងផលប៉ះពាល់។


បច្ចុប្បន្ន ប្រទេសថៃកំពុងស្ថិតនៅក្នុងរដូវភ្លៀងមូសុង ដោយមានការព្យាករថា ភ្លៀងនឹងបន្តធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត។


ទោះជាយ៉ាងណា ទឹកជំនន់នេះមិនមែនកើតឡើងដោយសារតែភ្លៀងមូសុងមួយមុខទេ ពោលគឺមានព្យុះមកលាយឡំផងដែរ នេះបើយោងតាមមន្ត្រីឧតុនិយមថៃ។


ស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃ មានសភាពកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីប្រទេសនេះបានរងការបោកបក់ពីព្យុះ Sonca ដែលមានប្រភពចេញពីសមុទ្រចិនខាងត្បូងកាលពីចុងខែកក្កដា។


ខេត្តចំនួន៤៤ ក្នុងចំណោមខេត្តទាំង៦៧របស់ប្រទេសថៃ ត្រូវបានជន់លិច ហើយតំបន់ខ្លះនៅក្នុងខេត្តចំនួន១០ នៅមានកម្ពស់ទឹកប្រហែល២ម៉ែត្រនៅឡើយ។


តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្ត Sakhon Nakhon នាភាគឥសាននៃប្រទេសថៃ ដែលមានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រពីទីក្រុងបាងកក។


ក្នុងចំណោមតំបន់ដែលរងការជន់លិចទាំងអស់ ក៏មានទីក្រុងអាយុធ្យា ដែលជាទីក្រុងប្រវត្តិសាស្ត្រល្បីល្បាញក្នុងចំណោមភ្ញៀវទេសចរដោយសារសម្បូរប្រាសាទបុរាណផងដែរ៕

រុស្ស៊ីថា ទណ្ឌកម្មរបស់អាមេរិកមកលើខ្លួនគឺជាសង្គ្រាមពាណិជ្ជកម្ម

v3

ក្រុងមូស្គូ៖ លោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា ទណ្ឌកម្មថ្មីដែលសហរដ្ឋអាមេរិកដាក់មកលើរដ្ឋាភិបាលក្រុងមូស្គូ គឺស្មើនឹងការប្រកាសសង្គ្រាមពាណិជ្ជទ្រង់ទ្រាយធំ។


នាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានថ្លែងថា វិធានការនេះ ដែលចុះហត្ថលេខាដោយលោកដូណាល់ ត្រាំ បង្ហាញឲ្យឃើញថាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះគ្មានអំណាចនោះឡើយ ហើយត្រូវបានធ្វើឲ្យអាម៉ាសមុខដោយសារសភារបស់ខ្លួន។


ចំណាត់ការផ្លូវច្បាប់នេះ មានបំណងដាក់ទោសទណ្ឌលើប្រទេសរុស្ស៊ី ដោយសារមានការចោទប្រកាន់ថាប្រទេសនេះបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន និងដោយសារការកាត់យកឧបទ្វីបគ្រីមៀរ ចូលជាផ្នែកនៃទឹកដីរបស់ខ្លួន។


ថ្វីបើយល់ព្រមចុះហត្ថលេខាមែន ប៉ុន្តែលោកដូណាល់ ត្រាំ មិនពេញចិត្តនឹងវិធានការដាក់ទណ្ឌកម្មថ្មីនេះឡើយ ដោយថែមទាំងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនេះមានចំណុចខុសឆ្គងខ្លាំងទៀតផង។


នៅក្នុងសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ លោក Medvedev បានលើកឡើងថា កញ្ចប់ទណ្ឌកម្មនេះ បានបញ្ចប់ក្តីសង្ឃឹមថា ទំនាក់ទំនងនឹងមានភាពប្រសើរឡើងវិញជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ហើយថាវាស្មើនឹងការប្រកាសធ្វើសង្គ្រាមពាណិជ្ជដែលអាចនឹងអូសបន្ថាយពេលជាច្រើនឆ្នាំទៅមុខ។


លោក Medvedev ក៏បានព្រមានផងដែរថា បើសហរដ្ឋអាមេរិកចាត់វិធានការថ្មីបន្ថែមទៀត គឺមានន័យថា គេកំពុងរកវិធីដកលោកដូណាល់ ត្រាំ ចេញពីអំណាចហើយ។


រដ្ឋាភិបាលក្រុងមូស្គូ ដែលបដិសេធថា មិនបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក បាន់ចាត់វិធានការសងសឹករួចហើយកាលពីសប្តាហ៍មុន ដោយចេញបទបញ្ជាបណ្តេញបុគ្គលិកចំនួន៧៥៥រូបចេញពីស្ថានទូតនិងស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ី។


ច្បាប់ដែលលោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខានេះ ក៏ដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់និងកូរ៉េខាងជើងផងដែរ។


ប្រទេសអ៊ីរ៉ង់បានលើកឡើងថា ទណ្ឌកម្មថ្មីនេះ រំលោភលើកិច្ចព្រមព្រៀងនុយគ្លេអ៊ែរ ហើយថា ខ្លួននឹងឆ្លើយតបឲ្យបានសាកសម ប៉ុន្តែកូរ៉េខាងជើងមិនទាន់បានធ្វើការឆ្លើយតបជាសាធារណៈនៅឡើយទេចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ៕

ការប្រណាំងព្រាបត្រូវបានបន្ទោសថា ជាមូលហេតុដែលនាំឲ្យមានការលែងលះនៅឥណ្ឌូណេសីី

v2

ឥណ្ឌូណេស៊ី៖ ការប្រណាំងព្រាបត្រូវបានបន្ទោសថា ជាមូលហេតុដែលនាំឲ្យមានការលែងលះកាន់តែច្រើនឡើងៗនៅក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលសព្វថ្ងៃ។


យោងតាមមន្ត្រីម្នាក់នៅតុលាការក្នុងខេត្តជ្វាប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ការិយាល័យរបស់លោកទទួលបានបណ្តឹងសុំលែងលះចំនួន៩០ករណីនៅក្នុងខែកក្កដា ពោលគឺខ្ពស់ជាងឆ្ងាយបើធៀបនឹងខែមិថុនាដែលមានត្រឹមតែ១៣ករណី។


លោកស្រី Nur Aflah ដែលជាក្រឡាបញ្ជី បានឲ្យដឹងបន្តថា ករណីភាគច្រើនគឺប្រពន្ធជាអ្នកដាក់ពាក្យបណ្តឹងសុំលែងលះដោយសារប្តីញៀននឹងការប្រណាំងព្រាបពេក មិនរវីរវល់នឹងការរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារនោះទេ។


ការប្រណំាងព្រាបពេញនិយមខ្លាំងណាស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយអ្នកខ្លះបានដាក់លុយភ្នាល់គ្នា និងអ្នកខ្លះទៀតទទួលបានឱកាសលក់ព្រាបដែលហើរបានលឿនជាងគេរបស់ខ្លួនក្នុងតម្លៃគួរតែជាទីគាប់ចិត្ត។


លោកស្រី Nur Aflah បានលើកឡើងទៀតថា ស្ត្រីភាគច្រើនតែងតែរអ៊ូរទាំថា ប្តីរបស់គាត់ ចំណាយពេលស្ទើរពេញមួយថ្ងៃនៅជាមួយសត្វព្រាប ជំនួសឲ្យការនៅជាមួយគ្រួសារ។


រីឯ ការសែត Jakarta Post បានរាយការណ៍ថា ការភ្នាល់គ្នាលើការប្រឆាំងព្រាបមិនបានជួយអ្វីដល់គ្រួសារឡើយ ហើយមានតែធ្វើឲ្យគ្រួសារជួបវបត្តិហិរញ្ញវត្ថុទៅវិញទេ។


អ្នកភូមិម្នាក់បានប្រាប់កាសែតនេះថា ពេលប្តីរបស់គាត់ឈ្នះការប្រណាំងព្រាប គាត់តែងតែយកប្រាក់ដែលឈ្នះមកឲ្យ ប៉ុន្តែពេលដែលចាញ់គាត់បានទារយកទៅវិញលើសដើម។


ចំណែកឯកាសែតមួយទៀតឈ្មោះ The Hindu បានរាយការណ៍ថា ម្ចាស់ព្រាបត្រូវចំណាយយ៉ាងតិច៨០ដុល្លារលើចំណីព្រាប ឬការបំពន មុនពេលយកព្រាបរបស់ខ្លួនទៅប្រកួត ហើយថាការចំណាយដ៏ឥតប្រយោជន៍បែបនេះក៏ជាកត្តាមួយដែលនាំឲ្យកើតមានជម្លោះនៅក្នុងគ្រួសារផងដែរ៕

លោក ឌុយទើតេ ហៅលោក គីម ជុងអ៊ុន ថា “ល្ងីល្ងឺ” ពាក់ព័ន្ធមហិច្ឆិតានុយគ្លេអ៊ែរ

v1

ក្រុងម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌុយទើតេ បានហៅលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងថា “ល្ងីល្ងឺ” និងជា “កូនស្រីពេស្យា” ពាក់ព័ន្ធមហិច្ឆិតានុយគ្លេអ៊ែរ។


ការលើកឡើងយ៉ាងដូច្នេះរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះ កើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រទេសរបស់លោកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិមួយដែលនឹងដោះស្រាយបញ្ហាសាកល្បងមីស៊ីលរំលងទ្វីបរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។


លោក រ៉ូទ្រីហ្គោ ឌុយទើតេ ដែលល្បីខាងប្រើពាក្យគ្រោតគ្រាត ក៏បានរិះគន់ចំៗផងដែរថា លោក គីម ជុងអ៊ុន “កំពុងតែប្រលែងលេងជាមួយបុគ្គលដ៏គ្រោះថ្នាក់” ដោយទំនងជានឹងបង្កើតឈុតឆាកដ៏កម្រមួយសម្រាប់កិច្ចប្រជុំដែលនឹងមានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេសមកពីប្រទេសដែលពាក់ពន្ធនឹងជម្លោះនៅឧបទ្វីកូរ៉េទាំងអស់នាសប្តាហ៍ក្រោយ។


កូរ៉េខាងជើង បានប្តេជ្ញាហើយថា នឹងអភិវឌ្ឍក្បាលគ្រាប់នុយគ្លេអ៊ែរដែលមានសមត្ថភាពកម្ទេចសហរដ្ឋអាមេរិកឲ្យបាន ខណៈមន្ត្រីសហរដ្ឋអាមេរិកបានទទួលស្គាល់ថា ឥឡូវនេះមីស៊ីលរំលងទ្វីបរបស់កូរ៉េខាងជើងទំនងជាអាចហោះដល់តំបន់ខ្លះនៃទឹកដីអាមេរិកបានហើយ បន្ទាប់ពីប្រទេសនេះសាកល្បងមីស៊ីលរំលងទ្វីបចុងក្រោយបំផុតកាលពីពេលថ្មីៗ។


នៅក្នុងឆ្នាំនេះ លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌុយទើតេ គឺជាប្រធានសហគមន៍អាស៊ាន ហើយនៅថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់លោកនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិការតំបន់អាស៊ាន ដែលមានប្រទេសចំនួន២៧មកចូលរួម ក្នុងនោះមានដូចជាប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ចិន ឥណ្ឌា កូរ៉េខាងជើង និងកូរ៉េខាងត្បូងជាដើម៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2