vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

រ៉ូណាលដូ ផ្តល់សក្ខីកម្មនៅក្នុងតុលាការពាក់ការចោទប្រកាន់ពីបទគេចវេះមិនបង់ពន្ធប្រាក់ចំណូល

v4

អេស្ប៉ាញ៖ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) កីឡាករខ្សែបម្រើប្រយុទ្ធ នៅក្នុងក្រុម Real Madrid បានផ្តល់សក្ខីកម្មនៅក្នុងតុលាការអេស្ប៉ាញពាក់ព័ន្ធការចោទប្រកាន់ពីបទគេចវេះមិនព្រមបង់ពន្ធប្រាក់ចំណូលគិតជាទឹកប្រាក់ចំនួន១៦,៤លានដុល្លារ។


កីឡាករជនជាតិព័រទុយហ្គាល់វ័យ៣២ឆ្នាំរូបនេះ ដែលបដិសេធរាល់ការចោទប្រកាន់តាមរយៈភ្នាក់ងាររបស់ខ្លួន បានមកផ្តល់សក្ខីកម្មក្នុងតុលាការរយៈពេល៩០នាទី ហើយបានបដិសេធមិនព្រមនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនោះឡើយបន្ទាប់ពីចេញពីតុលាការមកវិញ។


រដ្ឋអាជ្ញានៅក្នុងប្រទេសអេស្ប៉ាញ បានចោទប្រកាន់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះថា បានគេចវេះពីអាជ្ញាធរអេស្ប៉ាញដោយមិនព្រមបង់ពន្ធប្រាក់ចំណូលគិតជាទឹកប្រាក់ចំនួន ១៦,៤ លានដុល្លារចន្លោះពីឆ្នាំ ២០១១ដល់ឆ្នាំ ២០១៤។


ការបើកសវនាការនៅក្នុងតុលាការក្រុង Pozuelo de Alarcon ដែលស្ថិតនៅក្បែរទីក្រុង Madrid បិទមិនឲ្យសាធារណជនចូលនោះឡើយ ព្រោះសំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។


ប៉ុន្តែលោក Inaki Torres ប្រធានផ្នែកទំនាក់ទំនងនៅទីភ្នាក់ងារ Gestifute ជាទីភ្នាក់ងារតំណាងគ្រីស្ទៀណូ រ៉ូណាល់ដូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “អ្វីៗរៀបរយអស់ហើយ”។


នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញតាមរយៈទីភ្នាក់ងារ Gestifute គ្រីស្ទៀណូ រ៉ូណាល់ដូ បានលើកឡើងថា លោកមិនដែលគេចវេះមិនបង់ពន្ធទេ ព្រោះលោកដឹងច្បាប់ច្បាស់លាស់ណាស់ លើសពីនេះទៅទៀតលោកមិនចង់មានបញ្ហានោះទេ ហើយថា រតនាគារអេស្ប៉ាញ ក៏ដឹងយ៉ាងលម្អិតអំពីប្រាក់ចំណូលរបស់លោកដែរ ហេតុដូច្នេះបើលោកចង់គេចវេះ ក៏គេចវេះមិនបានដែរ។


ប្រសិនបើរកឃើញថា មានការលាក់បាំងប្រាក់ចំណូលចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៤ មែននោះ គ្រីស្ទៀណូ រ៉ូណាល់ដូនឹងប្រឈមការពិន័យយ៉ាងធ្ងន់ធ្ងរ ហើយអាចនឹងជាប់ពន្ធនាគារទៀតផង។


ក្រៅពីកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ តុលាការអេស្ប៉ាញ ក៏បានចាត់វិធានការបង្ក្រាបយ៉ាងសកម្មលើការគេចវេះមិនបង់ពន្ធក្នុងចំណោមកីឡាករបាល់ទាត់ល្បីៗផ្សេងៗទៀតផងដែរក្នុងពេលថ្មីៗនេះ។


នៅក្នុងករណីស្រដៀងគ្នានេះ កីឡាករដ៏ល្បីលំដាប់ពិភពលោកមួយរូបទៀត គឺ លីអូណែល ម៉េសស៊ីមកពីក្រុម Barcelona ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២១ខែនៅក្នុងឆ្នាំនេះ ប៉ុន្តែលោកទំនងជាមិនអនុវត្តទោសជាប់ពន្ធនាគារឡើយ ដោយសារច្បាប់នៅក្នុងប្រទេសអេស្ប៉ាញចែងថា ទោសជាប់ពន្ធនាគារក្រោមពីរឆ្នាំ អាចទុកជារយៈពេលសាកល្បងកែខ្លួនបាន៕

លោកស្រីយីងឡាក់ ទាមទារយុត្តិធម៌ពេលទៅតុលាការផ្តល់យោបល់ បទបញ្ចប់សុំណុំរឿង

v3

ក្រុងបាងកក៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានទាមទារយុត្តិធម៌ ពេលទៅដល់តុលាការដើម្បីផ្តល់យោបល់ពិភាក្សាដេញដោលបិទបញ្ជប់សំណុំរឿងដែលលោកស្រីត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសនៅក្នុងការគ្រប់គ្រងគម្រោងឧបត្ថមធនស្រូវអង្ករដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។


ពេលអតីតនាយករដ្ឋមន្ត្រីស្រីដំបូងរបស់ប្រទេសថៃរូបនេះបានអញ្ជើញមកដល់ មានអ្នកគាំទ្រជាង១.០០០នាក់ បាននាំគ្នាមកប្រមូលផ្តុំនៅខាងក្រៅតុលាការក្រុងបាងកកនៅក្នុងថ្ងៃអង្គារនេះ ដោយផ្គើននឹងបម្រាបរបស់រដ្ឋាភិបាលយោធាដែលហាមមិនឲ្យមានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ ខណៈមានមន្ត្រីនគរបាលជាង៣០០នាក់កំពុងឈរការពារសន្តិសុខ។


លោកស្រីយីងឡាក់ ដែលលើកឡើងដដែលៗថាខ្លួនគ្មានទោសកំហុសនោះ បានបដិសេធការចោទប្រកាន់ដែលថា លោកស្រីមានការធ្វេសប្រហែសធ្វើឲ្យខាតបង់ថវិការដ្ឋរាប់ពាន់លានដុល្លារនៅក្នុងគម្រោងឧបត្ថម្ភធនស្រូវអង្ករបស់លោកស្រី។


លោកស្រីបានមកដល់តុលាការដោយមានអ្នកគាំទ្រស្រែកឡើងថា “ស៊ូៗ! ស៊ូៗ!។


ទោះបីជាអ្នករិះគន់លើកឡើងថា គម្រោងឧបត្ថមស្រូវអង្ករបំផ្លាញប្រាក់រដ្ឋអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ តែអតីតនាយរដ្ឋមន្ត្រីថៃរូបនេះនៅតែលើកឡើងថា គម្រោងនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កសិករ។


តុលាការក្រុងបាងកកគ្រោងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខាងមុខនេះ ហើយលោកស្រីយីងឡាក់ អាចនឹងប្រឈមការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ប្រសិនបើរកឃើញថា លោកស្រីពិតជាមានទោសកំហុសដូចការចោទប្រកាន់មែននោះ៕

បុរសម្នាក់ត្រូវបានប្រហារជីវិតចំពោះមុខសាធារណជននៅយេម៉ែនពីបទរំលោភកុមារ

v2

ក្រុងសាណា៖ បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសម្លាប់កុមារីអាយុ៣ឆ្នាំ ត្រូវបានប្រហារជីវិតនៅចំពោះមុខសាធារណជនក្នុងទីក្រុងសាណា ប្រទេសយេម៉ែន។


យោងតាមសាក្សីបានឲ្យដឹងថា នគរបាលបានបាញ់ចំនួនប្រាំគ្រាប់លើ Muhammad al-Maghrabi អាយុ ៤១ ឆ្នាំ ពេលជននេះត្រូវបានដាក់ឲ្យក្រាបនៅលើភួយទាំងដៃជាប់ខ្នោះនៅទីលានតារៀរក្នុងទីក្រុងសាណាកាលពីម្សិលមិញ បន្ទាប់ពីចៅក្រមសម្រេចផ្តន្ទាទោសប្រហារជីវិតជននេះ។


ការប្រហារជីវិតនេះ បានទាក់ទាញសាធរណជនឲ្យមកមើលយ៉ាងច្រើន ក្នុងនោះមានអ្នកខ្លះឡើងលើបង្គោលភ្លើង និងអ្នកខ្លះមើលពីលើដំបូលផ្ទះក៏មានដែរ ដោយសារជនរងគ្រោះឈ្មោះ Rana al-Matari មានអាយុតិចណាស់ ពោលគឺត្រឹមតែបីឆ្នាំប៉ុណ្ណោះ។


អ្នកថតរូបឲ្យទីភ្នាក់ងារពត៌មានរ៉យទ័របានលើកឡើងថា សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ព្រោះអាជ្ញាធរខ្លាចគ្នីគ្នារបស់ Muhammad al-Maghrabi មកពីកុលសម្ព័ន្ធ Bani Matar ចេញមករំដោះឬសងសឹក។


ពេលនគរបាលបញ្ជូន Muhammad al-Maghrabi មកដល់កន្លែងប្រហារជីវិត មានមនុស្សម្នាយ៉ាងច្រើននាំគ្នាស្រែកឡើងថា “ព្រះអាឡាពិតជាអស្ចារ្យណាស់” ។


លោក Yahya al-Matari ឪពុករបស់ក្មេងស្រីរងគ្រោះ បានប្រាប់អ្នកយកព័ត៌មានថា គាត់ពិតជាពេញចិត្តខ្លាំងណាស់ចំពោះសេចក្តីសម្រេចរបស់តុលាការ ហើយថា ឥឡូវនេះគាត់បានធូរក្នុងអារម្មណ៍ខ្លះហើយ។


សួមបញ្ជាក់ថា សព្វថ្ងៃប្រទេសយេម៉ែនកំពុងជួបភាពចលាចលនិងការខូចខាតយ៉ាងដំណុំដោយសារសង្គ្រាមស៊ីវិលជាងពីរឆ្នាំកន្លងមកនេះ រវាងរដ្ឋាភិបាលគ្រាំទ្រដោយអារ៉ាប៊ី សាអូឌីត និងក្រុមសកម្មប្រយុទ្ធ Houthi ដែលរឹបអូសបានតំបន់ខ្លះមកគ្រប់គ្រងនៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥៕

ប្រធានាធិបតីវ៉េណេស៊ុយអេឡា រិះគន់ទណ្ឌកម្មរបស់លោកដូណាល់ ត្រាំ ថា ជាចំណាត់ការដ៏អាក្រក់

v1

ក្រុងការ៉ាកាស៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានរិះគន់ធ្ងន់ៗលើលោកដូណាល់ ត្រាំ ថា ជាបុគ្គលដែលមានការសម្រេចចិត្តដ៏អាក្រក់ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន បានដាក់ទណ្ឌកម្មមកលើរូបលោក។


ការដាក់ទណ្ឌកម្មនេះ គឺជាចំណាច់ការដ៏ធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ លើរដ្ឋាភិបាលរបស់លោក Nicolas Maduro ដើម្បីជាការឆ្លើយតមនឹងការបោះឆ្នោតបង្កើតសភាថ្មីកាលពីថ្ងៃអាទិត្យដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនចាត់ទុកថា ជា “ការបោះឆ្នោតដ៏គួរឲ្យតអាម៉ាស” នោះ។


ក្រោមទណ្ឌកម្មនេះ ទ្រព្យសម្បត្តិទាំងអស់របស់លោកប្រធានាធិបតី Nicolas Maduro ដែលស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិក នឹងត្រូវបង្កក ហើយពលរដ្ឋអាមេរិកក៏នឹងត្រូវហាមឃាត់មិនឲ្យធ្វើជំនួញជាមួយប្រធានាធិបតីរូបនេះដែរ នេះបើយើងតាមការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក។


ការិយាយល័យដដែលនេះបានឲ្យដឹងបន្តថា ហើយនរណាដែលចូលរួមនៅក្នុងសភាថ្មីដែលបង្កើតឡើងដោយលោក Nicolas Maduro ក៏អាចនឹងរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរនៅពេលខាងមុខ ដោយសារការធ្វើឲ្យខូចប្រជាធិបតេយ្យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។


ប៉ុន្តែ ពេលថ្លែងនៅក្នុងទីក្រុងការ៉ាកាស លោក Nicolas Maduro បានលើកឡើងថា លោកអត់ខ្លាចលោកប្រធានាធិបតី ដូណាល់ ត្រាំ ទេ ហើយបានចាត់ទុកការសម្រេចដាក់ទណ្ឌកម្មរបស់ប្រធានាធិបតីអាមេរិករូបនេះថា ជាទង្វើដ៏អាក្រក់ដែលគ្មានប្រសិទ្ធភាព។


សភាថ្មីរបស់លោកប្រធានាធិបតី Nicolas Maduro នឹងមានសិទ្ធិអំណាចក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសវ៉េណេស៊ុយអេឡា ជាហេតុធ្វើឲអ្នករិះគន់ព្រួយបារម្ភខ្លាចសភាថ្មីនេះ នឹងកែប្រែច្បាប់ដើម្បីពង្រឹងអំណាចរបស់រដ្ឋាភិបាលសង្គមនិយមតទៅមុខទៀត ប៉ុន្តែលោក Nicolas Maduro បានធ្វើការបញ្ជាក់យ៉ាងច្បាស់ហើយថា នេះគឺជាមធ្យោបាយតែមួយគត់ដែលអាចស្តារស្ថិរភាពនិងសន្តិភាពជូនពលរដ្ឋវ៉េណេស៊ុយអេឡាទាំងមូលវីបាន៕

ឆ្មាំសមុទ្រឥណ្ឌារឹបអូសបានថ្នាំញៀនចំនួន១.៥០០គីឡូក្រាមពីនាវាដឹកទំនិញ

v4

ឥណ្ឌា៖ អាជ្ញាធរឥណ្ឌារឹបអូសបានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន១.៥០០គីឡូក្រាម ពីនាវាដឹកទំនិញមួយគ្រឿង នៅសមុទ្រភាគខាងលិចរដ្ឋ Gujarat។


យោងតាមសេចក្តីរាយការណ៍ពីឆ្មាំសមុទ្រឥណ្ឌាបានឲ្យដឹងថាថ្នាំញៀនទាំងនេះត្រូវបានរកឃើញនៅលើនាវារបស់ឈ្មួញម្នាក់ ហើយវាមានតម្លៃប្រហែល៥៥០លានដុល្លាសហរដ្ឋអាមេរិក។


លោក D K Sharma អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌាបានឲ្យដឹងបន្តថា ឥឡូវ នាវានេះត្រូវបានយកទៅរក្សាទុកនៅភាគខាងលិចទីក្រុង Porbandar ហើយ ហើយថា នេះគឺជាការរឹបអូសបានក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រប្រទេសឥណ្ឌា។


ប្រទេសឥណ្ឌា គឺជាផ្លូវដឹកជញ្ជូនថ្នាំញៀនដ៏សំខាន់សម្រាប់ការជួញដូរថ្នាំញៀន ដោយសារមានទីតាំងភូមិសាស្ត្រនៅក្បែរប្រទេសអាហ្វហ្គានីស្ថាន ជាប្រទេសដែលដាំអាភៀនធំជាងគេបំផុតក្នុងពិភពលោក។


ការិយាល័យប្រឆាំងបទល្មើសនិងការជួញដូរគ្រឿងញៀនរបស់អង្គការសហប្រជាជាតិបានអោយដឹងថា នាវាធំៗរបស់ប្រទេសអាហ្គានីស្ថាន តែងតែមានលួចលាក់ដឹកថ្នាំហេរ៉ូអ៊ីន ឆ្លងកាត់មហាសមុទ្រឥណ្ឌា ទៅភាគខាងកើតនិងភាគខាងត្បូងតំបន់អាហ្វ្រិក។


ប្រទេសឥណ្ឌាជាប្រទេសមួយដែលមានបញ្ហាគ្រឿងញៀនធ្ងន់ធ្ងរផងដែរ នៅភាគខាងជើងរដ្ឋ Punjab។


បើយោងតាមការសិក្សាស្រាវជ្រាវបានអោយដឹងថា មានបុរសជាង៨៦ម៉ឺននាក់ អាយុចន្លោះចាប់ពី១៥ ដល់៣៥ឆ្នាំបានប្រើប្រាស់គ្រឿងញៀន ក្នុងនោះមានអ្នកប្រើប្រាស់ថ្នាំហេរ៉ូអ៊ីន ប្រហែល ៥៣ភាគរយ៕

យន្តហោះទម្លាក់គ្រាប់ B-1B របស់អាមេរិកហោះសម្ងែងពីលើឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងសាកល្បងមីស៊ីល

v3

សហរដ្ឋអាមេរិកបញ្ចេញយន្តហោះទម្លាក់គ្រាប់ B-1B ទៅហោះសម្ងែងពីលើឧបទ្វីបកូរ៉េ ដើម្បីបង្អួតសាច់ដុំ បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងគ្រាប់មីស៊ីលរំលងទ្វីបសាជាថ្មីកាលពីចុងសប្តាហ៍។


ប្រទេសកូរ៉េខាងជើង បានប្រកាសថា កាលពីថ្ងៃសុក្រ ខ្លួនទទួលបានជោគជ័យនៅក្នុងការសាកល្បងគ្រាប់មីស៊ីលរំលងទ្វីប ICBM ដែលមានសមត្ថភាពអាចហោះដល់ទឹកដីសហរដ្ឋអាមេរិក ដោយធ្វើឲ្យលោក ដូណាល់ ត្រាំ ចេញការព្រមានខ្លាំងៗភា្លមៗតែម្តង។


សហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការមួយថា ការហោះសម្ងែងរបស់យន្តហោះទម្លាក់គ្រាប់ B-1B កាលពីថ្ងៃសៅរិ៍និងថ្ងៃអាទិត្យ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះការបាញ់សាកល្បងមីស៊ីល ICBM ចុងក្រោយបំផុត របស់កូរ៉េខាងជើង ហើយថាការហោះហើរនេះក៏មានយន្តហោះចម្បាំងរបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូងចូលរួមផងដែរ។


អំឡុងពេលជជែកគ្នាតាមទូរស័ព្ទនៅក្នុងថ្ងៃច័ន្ទនេះ លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន ក៏បានលើកឡើងផងដែរថា លោកនិងលោកដូណាល់ ត្រាំ បានព្រមព្រៀងគ្នារួចហើយថា នឹងចាត់វិធានការបន្ថែមទៀតលើកូរ៉េខាងជើង ហើយថាលោកនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារពលរដ្ឋជប៉ុនទាំងអស់ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនមួយរូប បានថ្លែងថា មេដឹកនាំទាំំងពីរមិនបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការប្រើកម្លាំងយោធាឡើយ ។


មិនយូរប៉ុន្មានក្រោយកូរ៉េខាងជើងសាកល្បងមីស៊ីល សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក៏បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាផងដែរ ដោយមានការបាញ់មីស៊ីលចូលក្នុងដែនទឺករបស់កូរ៉េខាងត្បូងតាមបណ្តោយសមុទ្រភាគខាងកើត៕

មនុស្សយ៉ាងតិច១០នាក់ស្លាប់ អំឡុងមានការបោះឆ្នោតបង្កើតសភាថ្មីដ៏ចម្រូងចម្រាស់នៅវ៉េណេស៊ុយអេឡា

v2

វ៉េណេស៊ុយអេឡា៖ មនុស្សយ៉ាងតិច១០នាក់បានស្លាប់នៅក្នុងការតវ៉ាដែលប្រែក្លាយទៅផ្ទុះអំពើហិង្សា អំឡុងពេលមានការបោះឆ្នោតបង្កើតសភាថ្មីដ៏ចម្រាសចម្រាសដែលរដ្ឋាភិបាលវ៉េណេស៊ុយអេឡាលើកឡើងថា ត្រូវជាចំបាច់ដើម្បីស្តារស្ថានភាពឡើងវិញ។


ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតទាំងនោះ ក៏រួមមាន ប្រធានក្រុមដឹកនាំយុវជនមួយរូបបេក្ខភាពគាំទ្ររដ្ឋាភិបាលម្នាក់ និងទាហានម្នាក់ផងដែរ។


រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ចង់បានសភាថ្មីដែលពោពេញទៅដោយអំណាចក្នុងការតាក់តែងរដ្ឋធម្មនុញ្ញឡើងវិញ និងចាត់ចែងកិច្ចការផ្សេងៗ ដោយសារសភាបច្ចុប្បន្នគ្រប់គ្រងដោយគណបក្សប្រឆាំងដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ។


គណបក្សប្រឆាំងដែលធ្វើការពហិការមិនចូលរួមការបោះឆ្នោតបានលើកឡើងថា ការបោះឆ្នោតនេះ គឺជាចំណាត់ការដើម្បីរឹបអូសសភាយកមកគ្រប់គ្រងដោយលោកប្រធានាធិបតី Nicolás Maduro។


ប៉ុន្តែលោកប្រធានាធិបតី Nicolás Maduro បានឆ្លើយតបថា នេះគឺជាមធ្យោបាយតែមួយគត់ដែលអាចស្តារស្ថិរភាពនិងសន្តិភាពឡើងវិញ បន្ទាប់ពីមានការតវ៉ានិងការជាប់គាំងនយោបាយរាប់ខែរវាងរដ្ឋាភិបាលនិងសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។


ក្រៅពីមានចលនាប្រឆាំងនៅក្នុងប្រទេស រដ្ឋាភិបាលរបស់លោក Nicolás Maduro ក៏កំពុងប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងពីអន្តរជាតិផងដែរពាក់ព័ន្ធការបោះឆ្នោតនេះ ហើយកាលពីម្សិលមិញសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមទៀត ខណៈប្រទេសវេណេស៊ុយអេឡាកំពុងជួបវិបត្តិសេដ្ឋកិច្ចស្រាប់។


ទោះបីជាមានមនុស្សស្លាប់យ៉ាងតិច១០នាក់ដោយសាតែការប៉ះទង្គិចគ្នានៅតាមតំបន់មួយចំនួនក៏ដោយ តែគណបក្សប្រឆាំង នៅតែជំរុញឲ្យមានការតវ៉ាបន្ថែមនៅក្នុងថ្ងៃច័ន្ទនេះ ដោយមិនខ្វល់ពីការបាត់បង់ជីវិតបន្តទៀតឡើយ។


នៅក្នុងរដ្ឋធានីការ៉ាកាស ការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធីក្នុងតំបន់ជាច្រើន ប៉ុន្តែមានការប៉ះទង្គិចគ្នាបន្តិបន្តួចនៅក្នុងតំបន់មួយចំនួន វវាងកងសន្តិសុខនិងអ្នកគាំទ្រគណបក្សប្រឆាំង ដែលទាមទារឲ្យមានការបោះឆ្នោតជាតិមុនពេលកំណត់។


សូមបញ្ជាក់ថា ការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Nicolás Maduro ក្នុងរយៈពេលបួនខែមកនេះ បានបណ្តាលឲ្យមនុស្សជាង១២០នាក់បានបាត់បង់ជីវិតរួចមកហើយ ហើយមានការប៉ាន់ប្រមាណថា អាចនឹងមានមនុស្សស្លាប់បន្តទៀត ប្រសិនបើការតវ៉ានៅតែបន្ត៕

រុស្ស៊ីចេញបទបញ្ជាបណ្តេញបុគ្គលិកស្ថានទូតនិងស្ថានកុងស៊ុលអាមេរិករាប់រយរូបចេញពីប្រទេសរបស់ខ្លួន

v1

ក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រកាសបណ្តេញបុគ្គលិកស្ថានទូតនិងស្ថានកុងស៊ុលអាមេរិករាប់រយរូបចេញពីប្រទេសរបស់ខ្លួន ដើម្បីជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មថ្មីបន្ធែមទៀតពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន។


ការសម្រេចបណ្តេញបុគ្គលិកស្ថានទូតនិងស្ថានកុងស៊ុលអាមេរិកនេះកើតមានឡើងតាំងពីថ្ងៃសុក្រមកម្ល៉េះ ប៉ុន្តែលោកវ្លាឌីមៀរ ពូទីនទើបតែធ្វើការបញ្ជាក់ពីចំនួនអ្នកដែលត្រូវចាកចេញពីប្រទេសរបស់លោកនៅថ្ងៃទី១ ខែញ្ញា ខាងមុខនេះ។


លោកវ្លាឌីមៀរ ពូទីន បានថ្លែងថា មានមនុស្សជាង១.០០០នាក់ កំពុងធ្វើការនិងកំពុងធ្វើការនៅឡើយក្នុងស្ថានទូតនិងស្ថានកុងស៊ុលអាមេរិក ប៉ុន្តែបុគ្គលិកចំនួន៧៥៥ នាក់ដាច់ខាតត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។


រដ្ឋាភិបាលរុស្ស៊ី ក៏បានលើកឡើងផងដែរថា ខ្លួនក៏នឹងរឹបអូសយកទីតាំងកម្សាន្ត និងឃ្លាំងដែលប្រើប្រាស់ដោយមន្ត្រីទូតសហរដ្ឋអាមេរិកផងដែរ។


អ្នករាយការណ៍ឲ្យ ប៊ីប៊ីស៊ី ប្រចាំទីក្រុងវ៉ាស៊ីងតោន បានលើកឡើងថា នេះគឺជាការបណ្តេញមន្ត្រីទូតចេញពីប្រទេសមួយក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រនាពេលបច្ចុប្បន្ន ហើយថា ក្នុងនោះក៏រួមមានទាំងបុគ្គលិកជនជាតិរុស្ស៊ីដែលធ្វើការនៅក្នុងស្ថានទូតនិងស្ថានកុងស៊ុលអាមេរិកទូទាំងប្រទេសរុស្ស៊ីដែរ។


សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ដើម្បីជាការសងសឹកចំពោះទង្វើរបស់រុស្ស៊ីដែលកាត់យកឧបទ្វីបគ្រីមៀរចូលជាផ្នែកនៃទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤ និងការជ្រៀតជ្រែករបស់រុស្ស៊ីនៅការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។


ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីត្រូវបានសម្រេចអនុម័តយល់ព្រមដោយសភានិងព្រឺទ្ធសភាសហរដ្ឋអាមេរិកក្នុងសំឡេងគាំទ្រយ៉ាងលើសលប់ ទោះបីជាសេតវិមានច្រានចោលក៏ដោយ៕

ថៃប្រកាសអោយប្រើប្រាស់តុលាការតាមប្រព័ន្ឋអេឡិចត្រូនិច

ក្រុងបាងកក៖ថៃប្រកាសអោយប្រើប្រាស់តុលាការតាមប្រព័ន្ឋអេឡិចត្រូនិចនៅក្រុងបាងកកនិងនៅខេត្តមួយចំនួនជាការសាកល្បងដើម្បីដោះស្រាយពាក្យជូនពលរដ្ឋបានលឿនជាមុន។ឯមេធាវីនិងព្រះរាជអាជ្ញាមិនបាច់លីឯកសាច្រើនទៅតុលាការដែរគ្រាន់តែមានកំព្យូរទ័រជាការស្រាច៕

ព្យុះព្រិលលាយឡំភ្លៀងធ្លាក់ជោគជាំវាយប្រហារប្រទេសតួកគី

v5

ក្រុង Istanbul៖ ព្យុះដ៏ខ្លាំងក្លាបានបោកបក់លើទីក្រុង Istanbul ដោយធ្វើអោយមានភ្លៀងធ្លាក់យ៉ាងជោគជាំ និងមានគ្រាប់ព្រិលធំៗធ្លាក់ពាសពេញផ្លូវ។


ភ្លៀងធ្លាក់យ៉ាងជោគជាំលាយឡុំជាមួយនឹងព្រិលធ្លាក់គ្រាប់ធំៗនេះ បានធ្វើឲ្យចរាចរណ៍តាមផ្លូវអាកាស និងការដឹកជញ្ជូននានា ត្រូវបានផ្អាកជាបណ្តោះអាសន្ន។


យោងតាមកាសែត Daily Sabah បានអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស២នាក់រងរបួស អំឡុងពេល ជញ្ជាំងស៊ីម៉ង់ចាស់មួយបានបាក់សង្កត់លើ ហើយជើងហោះហើរចេញពីអាកាសយាន្តដ្ឋាន Ataturk ក្នុងទីក្រុង Istanbul ក៏ត្រូវបានផ្អាកបណ្តោះអាសន្នផងដែរ។


ផ្នែកខ្លះនៅក្នុងទីក្រុងនេះពោរពេញទៅដោយគ្រាប់ព្រិលធំៗ ផ្លូវមួយចំនួនត្រូវទឹកជន់លិច និងមានភក់ទៀតផង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានធ្វើអោយរថយន្តជាច្រើនត្រូវជាប់គាំងនៅតាមដងផ្លូវនានា។


សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយនៅក្នុងខែនេះ ដែលមានភ្លៀងធ្លាក់ខ្លាំងបង្ករជាទឹកជំនន់ជន់លិចនៅតាមដងផ្លូវ និងធ្វើអោយការដឹកជញ្ជូននានាក្នុងទីក្រុង Istanbul នេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ននោះ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2