vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ប្រធានាធិបតីវេណេស៊ុយអេឡារិះគន់ខ្លាំងៗលើអ្នកតវ៉ាដែលព្រួតគ្នាចាក់សាំងដុតបុរសម្នាក់

v11

វេណេស៊ុយអេឡា៖ លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡាបានរិះគន់ខ្លាំងៗលើអ្នកតវ៉ាគំាទ្រគណបក្សប្រឆាំងដែលបានព្រួតគ្នាចាក់សាំងដុតបុរសម្នាក់ អំឡុងពេលតវ៉ា ដោយសារគិតថា បុរសរូបនោះជាអ្នកគាំទ្ររដ្ឋាភិបាល។


ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះបានមានប្រសាសន៍ថា បុរសម្នាក់ត្រូវគេវាយដុំ ចាក់ និងចាក់សាំងដុតទាំងរស់ ដោយសារមានគេស្រែកថា គាត់គឺជាអ្នកគាំទ្ររដ្ឋាភិបាលដែលនៅរក្សាកេរ្តីដំណែលរបស់លោក Hugo Chavez។


សាក្សីដែលឃើញហេតុការណ៍ដុតមនុស្សទាំងរស់នេះ ក្នុងនោះមានរួមទាំងអ្នកថតរូបឲ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រផង បានលើកឡើងថា ក្រុមអ្នកតវ៉ាបានចោទប្រកាន់បុរសរូបនេះថា ជាចោរលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។


សាក្សីដដែលបានបន្តថា មនុស្សប្រហែល១០០នាក់ ដែលបានចូលរួមនៅក្នុងតវ៉ាប្រឆាំងលោក Nicolas Maduro បានឡោមព័ទ្ធជនរងគ្រោះ ហើយចាក់សាំងដុតគាត់នៅក្នុងតំបន់ Plaza Altamira ភាគខាងកើតរដ្ឋធានី Caracas។


ទោះបីជាមានអ្នកខ្លះនិយាយថា ជនរងគ្រោះគួរតែស្លាប់ក៏ដោយ តែមានអ្នកខ្លះបានសម្រេចជួយគាត់ ហើយទីបំផុតបានធ្វើឲ្យគាត់រួចពីសេចក្តីស្លាប់។


រូបភាពដែលថតបាននៅកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញថាជនរងគ្រោះ ខំប្រឹងរត់ពេលភ្លើងកំពុងឆាបឆេះរាងកាយ ដែលមើលទៅគួរឲ្យអាណិតអាសូរបំផុត។


ដោយបង្ហាញរូបភាពវីដេអូស្តីពីហេតុការណ៍នេះតាមកញ្ចក់ទូរទស្សន៍ជាតិនោះ លោក Nicolas Maduro បានប្រាប់ថាជនរគ្រោះមានឈ្មោះ Orlando Figuera អាយុ២១ឆ្នាំ ហើយថា ឥឡូវគាត់កំពុងទទួលព្យាបាលរបួសរលាកធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។


សូមបញ្ជាក់ថា អ្នកតវ៉ាបាននាំគ្នាធ្វើបាតុកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលរបស់លោក Nicolas Maduro រៀបចំការបោះឆ្នោតមុនពេលកំណត់ ដោយសារសព្វថ្ងៃប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋវេណេស៊ុយអេឡា៕

ជប៉ុនប្តេជ្ញារារាំងកូរ៉េខាងជើងមិនឲ្យទទួលបានប្រាក់និងបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយគ្លេអ៊ែរ

v1

រដ្ឋាភិបាលជប៉ុនប្រកាសថា ខ្លួនប្តេជ្ញាដាក់ទណ្ឌកម្មដោយខ្លួនឯងផ្ទាល់ដើម្បីទប់ស្កាត់កុំឲ្យកូរ៉េខាងជើងទទួលបានប្រាក់និងបច្ចេកវិទ្យាសម្រាប់មហិច្ឆិតានុយគ្លេអ៊ែររបស់ខ្លួន។


រដ្ឋាភិបាលជប៉ុនបានប្រកាសយ៉ាងដូច្នេះនៅក្នុងថ្ងៃច័ន្ទនេះ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងគ្រាប់មីស៊ីលជាលើកទី២ នៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។


លោក Yoshihide Suga អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានលើកឡើងនៅក្នុងសន្និសីទកាសែតមួយថា ការរាំងខ្ទប់ប្រាក់និងបច្ចេកវិទ្យាដែលកូរ៉េខាងជើងត្រូវការជាចំបាច់សម្រាប់កម្មវិធីអាវុធនុយគ្លេអ៊ែរ គឺមានសារសំខាន់ណាស់ក្នុងការទប់ស្កាត់រដ្ឋាភិបាលកុម្មុយនីស្តមួយនេះកុំឲ្យសម្រេចមហិច្ឆិតារបស់ខ្លួនបាន។


ទាហានកូរ៉េខាងត្បូងបានលើកឡើងកាលពីថ្ងៃអាទិត្យថា គ្រាប់មីស៊ីល Pukguksong-2 របស់រដ្ឋាភិបាលកូរ៉េខាងជើង ហោះបានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ដោយឡើងលើក្នុងរយៈកម្ពស់៥៦០គីឡូម៉ែត្រ ហើយធ្លាក់ចូលដែនទឹកនៅសមុទ្រខាងកើតរបស់កូរ៉េខាងជើង។


រីឯលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនវិញបានមានប្រសាសន៍កាលពីម្សិលមិញថា ការសាកល្បងគ្រាប់មីស៊ីលលើកចុងក្រោយរបស់កូរ៉េខាងជើងនេះ គឺជាការផ្គើននិងជាការរំលោភបំពានលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីដំណោះស្រាយសន្តិភាព”។


សូមបញ្ជាក់ថា កូរ៉េខាងជើងតែងតែផ្គើននិងមិនធ្វើតាមរាល់ការអំពាវនាវឲ្យបញ្ឈប់កម្មវិធីនុយគ្លេអ៊ែររបស់ខ្លួន សូម្បីតែប្រទេសចិនដែលជាសម្ព័ន្ធមិត្តជាយូរមកហើយរបស់ខ្លួន ក៏កូរ៉េខាងជើងមិនស្តាប់ដែរ ដោយលើកឡើងថា ខ្លួនត្រូវការអាវុធបែបនេះជាចំបាច់ដើម្បីការពារខ្លួន ខណៈមានសត្រូវកំពុងឈ្លានពាននិងរុកគួន៕

កងកម្លាំងរដ្ឋាភិបាលស៊ីរី បាញ់ម៊ីស៊ីលទៅលើក្រុមបះបោរក្នុងទីក្រុង Deraa

v8

ស៊ីរី៖ យោងតាមរូបភាពវីដេអូដែលបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃព្រហស្បតិ៍ បង្ហាញពីកងកម្លាំងរដ្ឋាភិបាលស៊ីរីបានបាញ់គ្រាប់មីស៊ីលទៅលើតំបន់ដែលកាន់កាប់ដោយ ក្រុមបះបោរ នៅក្នុងសង្កាត់ Manshiya ក្រុង Deraa។


រូបភាពវីដេអូនេះបង្ហាញពីកងកម្លាំងរដ្ឋាភិបាលស៊ីរី បានបាញ់មីស៊ីលវង់ប្រតិបត្តិការឆ្ងាយ និងមានផ្សែងបាញ់ទៅលើអាកាសនៅភាគខាងត្បូងប្រទេសស៊ីរី។


យោងតាមអង្គការឃ្លាំមើលសិទ្ធមនុស្សប្រចាំប្រទេសស៊ីរីបានអោយដឹងថា ក្រុង Deraa កើតមានការប៉ះទង្គិចគ្នាខ្លាំងក្លានិងរងការទម្លាក់គ្រាប់ប្រហែល៥០លើក ចាប់តាំងពីពេលមានការចាប់ផ្តើមអនុវត្តបទឈប់បាញ់នៅក្នុង “តំបន់ហាមមិនឲ្យមានការប្រយុទ្ធគ្នា” មក ។


ក្នុងសេចក្តីថ្លែងការណ៍ចេញដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីដែលរៀបរាប់លម្អិតពីកិច្ចព្រមព្រៀងនេះ ប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់ បានយល់ព្រមចុះអនុស្សរណៈលើបទឈប់បាញ់កាលពីថ្ងៃទី៤ខែឧសភា ដើម្បីបង្កើតតំបន់ហាមមិនអោយមានការប្រយុទ្ធគ្នាចំនួនបួនកន្លែងនៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំមួយខែ។


តំបន់ហាមមិនឲ្យមានការប្រយុទ្ធគ្នាដែលធំជាងគេ រួមមានខេត្ត Idlib និងស្រុកនៅក្នុងខេត្តហាម៉ា ខេត្ត អាឡេប៉ូ និងខេត្តឡាតាគីយ៉ា។


តំបន់ចំនួនបីផ្សេងទៀតគឺនៅភាគខាងជើងខេត្តហូម តំបន់ Ghouta ដែលស្ថិតនៅភាគខាងកើតទីក្រុង Damascus និងតំបន់នៅតាមព្រំដែនក្បែរប្រទេសហ្សកដានីនាភាគខាងត្បូងប្រទេសស៊ីរី។


ការវាយប្រហារទៅក្រុង Deraa នេះ កើតមានឡើងស្របពេលកិច្ចចរចារសន្តិភាពកំពុងបន្តនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ខណៈសង្គ្រាមស៊ីវិលនៅស៊ីរីឈានចូលដល់ឆ្នាំទីប្រាំពីរ៕

កូរ៉េខាងជើងចាប់ផ្តើមបើកសេវាដឹកជញ្ជូនតាមនាវាលើកដំបូងទៅកាន់ប្រទេសរុស្ស៊ី

v5

នាវាដំបូងដែលចេញដំណើរពីកំពុងផែ Rajin នៅក្នុងប្រទេសកូរ៉េខាងជើង ទៅកាន់ចុងភាគកើតប្រទេសរុស្ស៊ីបានទៅដល់កំពុងផែ Vladivostok ហើយកាលពីម្សិលមិញ។


កូរ៉េខាងជើងបានចាប់ផ្តើមបើកសេវាដឹកជបញ្ជូនតាមនាវានេះកាលពីថ្ងៃពុធដើម្បីធ្វើឲ្យទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីកាន់តែប្រសើរ និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈខ្លួនកំពុងតែប្រឈមការដាក់សម្ពាធដោយសារកម្មវិធីអាវុធនុយគ្លេអ៊ែរ។

 

ក្រុមអ្នកជំនាញបានលើកឡើងថា លោក គឺម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប្រហែលជាសង្ឃឹមការបង្កើនទំនាក់ទំនងជាមួយរុស្ស៊ីនេះអាចខ្លួនបាន ពេលប្រទេសចិន បង្កើនការដាក់សម្ពាធមកលើខ្លួនពាក់ព័ន្ធកម្មវិធីមីស៊ីលនោះ។


លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីបានលើកឡើងកាលពីថ្ងៃច័ន្ទថា ប្រទេសរបស់លោកក៏ប្រឆាំងនឹងប្រទេសណាដែលកំពុងផលិតអាវុធនុយគ្លេអ៊ែរដែរ ប៉ុន្តែថាពិភពលោកគួរតែបើកកិច្ចពិភាក្សាជាមួយកូរ៉េខាង មិនត្រូវយកកម្លាំងទ័ពមកគំរាមទេ។


នាវានេះ ដែលមានឈ្មោះ Mangyongbong បានចេញដំណើរពីកំពុងផែ Rajin ប្រទេសកូរ៉េខាងជើង ដោយមានដឹកអ្នករៀបចំកញ្ចប់ទេសចរណ៍ជនជាតិចិនមួយក្រុម ដែលកំពុងសម្លឹងរកឱកាសវិនិយោគជាមួយក្រុមហ៊ុនដែលគ្រប់គ្រងនាវានេះ។

 

ក្រុមហ៊ុន Investstroitrest ដែលទិញនាវានេះពីកូរ៉េខាងជើងបានលើកឡើងថា ខ្លួនយល់ឃើញថា ការបើកសេវាដឹកជញ្ជូនរវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ីនេះ មិនរំលោភលើទណ្ឌកម្មអន្តរជាតិនោះឡើយ។


នាវា Mangyongbong នេះ ដំបូងឡើយផ្តល់សេវាដឹកជញ្ជូនរវាងប្រទេសកូរ៉េខាងជើងនិងជប៉ុន ប៉ុន្តែនៅក្នុងឆ្នាំ២០០៦ ប្រទេសជប៉ុនបានសម្រេចលែងឲ្យនាវានេះចូលដែនទឹករបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងគ្រាប់មីស៊ីលដោយផ្គើននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។


សូមបញ្ជាក់ថា សហគមធំបំផុតនៅក្រៅប្រទេសរបស់កូរ៉េខាងជើង គឺស្ថិតនៅក្នុងតំបន់កំពុងផែ Vladivosto ក្នុងប្រទេសរុស្ស៊ីនេះតែម្តង ហើយវាគឺជាកន្លែងដែលផ្តល់ចំណូលរាប់សែនរាប់លានដុល្លារដល់ពលរដ្ឋកូរ៉េខាងជើងក្នុងមួយឆ្នាំៗ៕

រដ្ឋាភិបាលជប៉ុនផ្តល់សេចក្តីយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់រាជ្យ

v4

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានផ្តល់សេចក្តីយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់រាជ្យហើយ ហើយប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនោះ វានឹងអនុញ្ញាតឲ្យព្រះចៅអធិរាជ្យ Akihito អាចដាក់រាជ្យបាន។


ព្រះចៅអធិរាជ្យព្រះជន្ម៨៣ ព្រះវស្សាអង្គនេះ បានមានបន្ទូលកាលពីឆ្នាំមុនថា ព្រះជន្មរបស់ព្រះអង្គច្រើនណាស់ហើយរីឯព្រះរាជសុខភាពក៏ទ្រុឌទ្រោមណាស់ដែរ ហេតុដូច្នេះព្រះអង្គមានការលំបាកណាស់ក្នុងការបំពេញព្រះរាជកិច្ចផ្លូវការផ្សេងៗ។


ប៉ុន្តែនៅក្នុងច្បាប់បច្ចុប្បន្ន គ្មានបទប្បញ្ញត្តិណា អនុញ្ញាតឲ្យព្រះអង្គដាក់រាជ្យនោះឡើយ ជាហេតុធ្វើឲ្យព្រះអង្គត្រូវបង្ខំចិត្តគ្រងរាជសម្បត្តិបន្តទៀត។


ឥឡូវ សេចក្តីព្រាងច្បាប់នេះ កំពុងបញ្ជូនទៅសភាហើយ ជាកន្លែងដែលគេរំពឹងថានឹងមានការអនុម័តយល់ព្រមឲ្យចូលជាធរមាន។
ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តតាមអ្វីដែលបានរំពឹងទុកមែននោះ អ៊ីចឹងវានឹងជាលើកដំបូងហើយដែលព្រះចៅអធិរាជជប៉ុនអាចដាក់រាជ្យបាន បើគិតចាប់តាំងពីឆ្នាំ១៨១៧មក។


លោក Yoshihide Suga អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានប្រាប់អ្នកយកព័ត៌មាននៅក្នុងថ្ងៃសុក្រនេះថា រដ្ឋាភិបាលសង្ឃឹមថា ការអនុម័តសេចក្តីព្រាងច្បាប់នេះនឹងមានដំណើរការទៅមុខដោយរលូន។

 

ព្រះចៅអធិរាជ Akihito ដែលធ្លាប់វះកាត់ដូរបេះដូង និងកំពុងព្យាបាលមហារីកក្រពេញនោះ បានឡើងគ្រងរាជសម្បត្តិ ចាប់តាំងពីព្រះបិតារបស់ព្រះអង្គគឺព្រះអង្គម្ចាស់ Hirohito បានយាងចូលទិវង្គតនៅក្នុងឆ្នាំ១៩៨៩មក។


ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ប្រសិនអ្វីៗមានដំណើរទៅមុខដោយគ្មានការរាំងស្ទះនោះ រដ្ឋាភិបាលនឹងរកពេលដ៏សមរម្យសម្រាប់ការដាក់រាជ្យ ដែលគេគិតថា អាចនឹងធ្វើឡើងនៅខែធ្នូឆ្នាំ២០១៨។


សូមបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញជប៉ុនចែងថា ព្រះចៅអធិរាជមិនអនុញ្ញាតឲ្យមានបន្ទូលពាក់ព័ន្ធរឿងនយោបាយនោះទេ ជាហេតុធ្វើឲ្យព្រះចៅអធិរាជ Akihito មិនអាចមានបន្ទូលចំៗបាននោះឡើយអំពីបំណងដាក់រាជរបស់ព្រះអង្គ៕

ធ្លាក់យន្តហោះធុនតូចនៅជាយក្រុងម៉ិចស៊ីកូ ស្លាប់អ្នកនៅលើយន្តហោះទាំងអស់

v12

ក្រុង​ម៉ិចស៊ីកូ៖ យន្តហោះធុនតូចមួយគ្រឿង​បានធ្លាក់នៅទីវាលមួយកន្លែង ក្នុង​ក្រុង  Toluca នៅក្បែរ ជាយ​ក្រុងម៉ិចស៊ីកូ​​បណ្តាលអោយអ្នកដែ​លនៅលើយន្តហោះស្លាប់ទាំងអស់។​

 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅក្នុងប្រទេសម៉ិកស៊ិក បានរាយការណ៍ខុសៗគ្នាដោយមានខ្លះលើកឡើងថា អាកាសយានិកម្នាក់ និង សហអាកាសយាន្តនិកម្នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ រីឯខ្លះទៀត បានអោយដឹងថា នៅក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកទីបី គឺអ្នកបំរើការលើយន្តហោះតែម្តង។

 

យន្តហោះធុនតូចនេះ បានធ្លាក់នៅជិតអាកាសយាន្តដ្ឋានអន្តរជាតិ Toluca ចម្ងាយ២០០ម៉ែត្រ ពីផ្លូវរត់ អំឡុងពេលហោះឆ្ពោះទៅកាន់តំបន់ភាគកណ្តាលនៃរដ្ឋDurango។


អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Twitter បានបង្ហាញរូបភាពវីដេអូនៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីយន្តហោះបានធ្លាក់ដល់ដី និងបានបង្ហាញពីបំនែកយន្តហោះ រួមទាំងភ្លើងកំពុង ឆាបឆេះផងដែរ។


នៅមានរូបភាពមួយចំនួនក៏បានបង្ហាញពីក្រុមភ្នាក់សង្គ្រោះកំពុងព្យាយាមគ្រប់គ្រង អគ្គិភ័យដែលកំពុងឆាបឆេះផងដែរ។


សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រុមមន្ត្រីម៉ិកស៊ិក នៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះនៅឡើយទេ៕

អតីតប្រធាន FBI ត្រូវបានជ្រើសតាំងឲ្យដឹកនាំការស៊ើបអង្កេតលើការចោទប្រកាន់ដែលថារុស្ស៊ីជ្រៀតជ្រែកក្នុងការបោះឆ្នោត

v11

សហរដ្ឋអាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានជ្រើសតាំងលោក Robert Mueller អតីតប្រធាន FBI ឲ្យដឹកនាំការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦ ។


ចំណាត់ការជ្រើសតាំងនេះធ្វើឡើង មួយសប្តាហ៍បន្ទាប់ពីសេតវិមានបានធ្លាក់ចូលក្នុងស្ថានភាពរញេរញ៉ៃ ក្រោយពេលលោក ដូណាល់ ត្រាំ បានបណ្តេញលោក James Comey ចេញពីតំណែងជាប្រធានការិយាល័យសហព័ន្ធស៊ើបអង្កេតហៅកាន់ FBI ដោយសារហេតុផលថា ប្រធានទីភ្នាក់ងារ FBI រូបនេះធ្វើការងារមិនបានល្អ។


សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងសមាជិកភាមួយចំនួនមកពីគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ផ្ទាល់ បានទាមទារឲ្យមានការស៊ើបអង្កេតឯករាជ ថា តើរុស្ស៊ីពិតជាបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតកាលពីឆ្នាំមុនដើម្បីជួយលោក ដូណាល់ ត្រាំ ឲ្យបានឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុនមែនឬយ៉ាងណា។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការប្រកាសរបស់ក្រសួងយុត្តិធម៌ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា លោក កំពុងតែស្វះស្វែងដើម្បីរកដំណោះស្រាយឲ្យបានឆាប់ពាក់ព័ន្ធបញ្ហានេះ។


សមាជិកសភាអាមេរិកបានស្វាគមន៍ចំណាត់ការរបស់ក្រសួងយត្តិធម៌ និងបានសំដែងការអបអរដែលបានលោក Robert Mueller មកដឹកនាំការស៊ើបអង្កេត ប៉ុន្តែថ្នាក់នាំសមាជិកសភា និងព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានលើកឡើងថា ពួកគេក៏នឹងធ្វើការស៊ើបអង្កេតដោយខ្លួនផ្ទាល់ផងដែរលើការចោទប្រកាន់នេះ។


លោក Robert Mueller ធ្លាប់ជាមន្ត្រីទាហានជើងទឹក អំឡុងសង្គ្រាមនៅក្នុងប្រទេសវៀតណាម ហើយពេលនៅធ្វើជាប្រធានទីភ្នាក់ងារ FBI លោកត្រូវបានគេកោតសរសើរចំពោះការគ្រប់គ្រងនិងការដឹកនាំដ៏ម៉ឹងម៉ាត់។


សូមបញ្ជាក់ថា កាលពីថ្ងៃពុធ សេតវិមានបានចាប់ផ្តើមសម្ភាសបេក្ខជននីមួយៗហើយ ដើម្បីរកបុគ្គលដែលសាកសមមកជំនួសតំណែងរបស់លោក James Comey ជាប្រធានទីភ្នាក់ងារ FBI៕

ព្រះនាង Mako សុខចិត្តលះបង់ឋានៈជាសមាជិករាជង្សជប៉ុនដើម្បីបានរៀបអភិសេកជាមួយបុរសសាមញ្ញម្នាក់

v6

ជប៉ុន៖ ព្រះនាង Mako ដែលជាសមាជិកគ្រួសាររាជវង្សជប៉ុន សុខចិត្តលះបង់ឋានៈជាព្រះនាងដើម្បីបានរៀបការជាមួយបុរសសាមញ្ញម្នាក់ ដែលព្រះនាងចង់បានក្លាយជាគូរអនាគត។


ព្រះនាងដែលសុខចិត្តលះបង់ឋានៈរបស់ខ្លួនអង្គនេះ មានព្រះជន្ម ២៥ វស្សា ជាចៅស្រីច្បងរបស់ព្រះចៅអធិរាជ Akihito ហើយកំពុងស្ថិតក្នុងដំណើរការរៀបចាំភ្ជាប់ពាក្យជាមួយបុគ្គលិកក្រុមហ៊ុនច្បាប់ម្នាក់ឈ្មោះ Kei Komuro ដែលមានអាយុ២៥ឆ្នាំដូចគ្នា និងដែលព្រះនាងបានជួបពេលសិក្សាជាមួយគ្នា។


នៅក្នុងច្បាប់រាជវង្សជប៉ុន គឺតម្រូវឲ្យសមាជិកគ្រួសាររាជវង្សដែលជាស្ត្រីត្រូវលះបង់ឋានៈរបស់ខ្លួន ប្រសិនបើចង់រៀបអភិសេកជាមួយជនសាមញ្ញ រីឯសមាជិកគ្រួសាររាជវង្សជាបុរសវិញគឺអាចរៀបអភិសេកជាមួយជនសាមញ្ញបាន ដោយនៅតែអាចរក្សាឋានៈជាសមាជិករាជវង្សដដែល។


ការតម្រូវបែបនេះ ធ្វើឲ្យគេគិតថា នឹងមានការពិភ្សាវែកញែកដេញដោលស្តីអំពីគ្រួសាររាជវង្សជប៉ុនដែលដើរលើផ្លូវឆ្ពោះទៅរកការខ្វះទាយាទស្នងរាជបល្ល័ងនាពេលអនាគត។


ព្រះនាង Mako និង លោក Kei Komuro បានជួបគ្នានៅក្នុងឆ្នាំ២០១២ ពេលសិក្សាជាមួយគ្នានៅសាកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ។


លោក Kei Komuro ធ្លាប់ធ្វើការនៅតាមសមុទ្រដើម្បីលើកកម្ពស់និងផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងប្រទេសជប៉ុន ដោយលោកទទួលបានរហ័សនាមថាព្រះអង្គម្ចាស់សមុទ្រឬ "Prince of the Sea"។


ពេលសួរអំពីគម្រោងភ្ជាប់ពាក្យ លោក Kei Komuro បានលើកឡើងនៅក្នុងពុធនេះថា លោកមិនអាចនិយាយបានទេនៅពេលនេះ តែលោកចង់និយាយនៅពេលដ៏សមរម្យមួយ។


រីឯព្រះនាង Mako បានមានបន្ទូលថា ព្រះនាងបានយករឿងនេះទូលព្រះបិតារួចហើយ ហើយថា ព្រះបិតារបស់ព្រះនាងក៏មិនយល់ទាល់អីដែរ។


ចំណែកព្រះបរបរាជវាំងបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានCNN ថា ពិធីភ្ជាប់ពាក្យកំពុងស្ថិតក្នុងដំណើរការរៀបចំ។


សូមបញ្ជាក់ថា ការសុខចិត្តលះបង់ឋានៈជាព្រះនាង របស់ព្រះនាង Mako ត្រូវបានគេមើលឃើញថា មិនប៉ះពាល់ដល់រាជបល្ល័ងដែលក្នុងពេលបច្ចុប្បន្ននៅសល់តែទាយាទបួនអង្គប៉ុណ្ណោះដែលអាចស្នងរាជបន្តនោះ ព្រោះនៅក្នុងច្បាប់ប្រពៃណីជប៉ុនមានតែបុរសប៉ុណ្ណោះដែលអាចឡើងសោយរាជ្យបាន៕

កាតាបើកឲ្យសាធារណជនចូលទស្សនាកីឡដ្ឋានដំបូងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២

v1

កាតា៖ ប្រទេសកាតាប្រកាសបើកឲ្យសាធារណជនចូលទស្សនាកីឡដ្ឋានអន្តរជាតិ Khalifa ដែលទើបតែបញ្ចប់ការសាងសង់ពង្រីកដំបូងគេសម្រាប់ការប្រកួតបាលទាត់ពិភពលោកឆ្នាំ២០២២។


កីឡាដ្ឋានអន្តរជាតិ Khalifa នេះ ដែលសាងសង់ដំបូងនៅក្នុងឆ្នាំ១៩៧៦ ត្រូវបានជួសជុលបន្ថែមកន្លែងសម្រាប់អ្នកទស្សនាឲ្យអាចចូលបានរហូតដល់ជាង៤ម៉ឺននាក់ ដោយមានបំពាក់បច្ចេកវិទ្យាបញ្ចេញធាតុត្រជាក់ ដែលអាចរក្សាសីតុណ្ហភាពឲ្យនៅត្រឹមកម្រិត២៦ទៅ២៨អង្សា ប៉ុណ្ណោះ។


នៅថ្ងៃសុក្រស្អែក កីឡដ្ឋានដែលទើបតែជួសជុលរួចរាល់ដំបូងគេនេះ នឹងបើកឲ្យមានការប្រកួតដំបូងរវាងក្រុម Al-Rayyan និងក្រុម Al-Sadd សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីលើកពានក្នុងស្រុកឈ្មោះ Emir Cup។


ទម្រាំតែបញ្ចប់ការជួសជុលរួចរាល់ កីឡដ្ឋានអន្តរជាតិនេះបានឆក់យកជីវិតបុរសជនជាតិអង់គ្លេសម្នាក់ ដែលធ្លាក់ស្លាប់ពេលបំពេញការងារនៅក្នុងមករា ហើយនេះគឺជាការបាត់បង់ជីវិតលើកទីបីហើយនៅការដ្ឋានសាងសង់កីឡដ្ឋានសម្រាប់ការប្រកួតពិភពលោក បើគិតត្រឹមរយៈពេល១២ខែចុងក្រោយ ជាហេតុធ្វើឲ្យប្រទេសកាតារងការិះគន់យ៉ាងខ្លាំងថា ខ្វះការគិតគូពីសុវត្ថិភាពរបស់កម្មករ។


ក្រោយរងការរិះគន់ផ្ទួនៗពីអង្គការសិទ្ធិមនុស្សនិងអង្គការសហប្រជាជាតិថាមានការរំលោភបំពានលើសិទ្ធិរបស់កម្មករនោះ ឥឡូវនេះប្រទេសកាតាបានលើកឡើងថា ខ្លួនកំពុងតែធ្វើការហើយដើម្បីធ្វើឲ្យលក្ខខណ្ឌការងារកាន់តែប្រសើរឡើង៕

ខ្មាន់កាំភ្លើងបើកការវាប្រហារលើស្ថានីយទូរទស្សន៍ជាតិនៅអាហ្វហ្គានីស្ថាន

v14

អាហ្វហ្គានីស្ថាន៖ ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើអគារស្ថានីយទូរទស្សន៍ជាតិនៅក្នុងក្រុង Jalalabad ខេត្ត Nangarhar ភាគខាងកើតប្រទេសប៉ាគីស្ថាន។


យោងតាមលោក Attaullah Khughyani ដែលជាអភិបាលខេត្ត Nangarhar នេះបានឲ្យដឹងថា នគរបាលមិនទាន់ដឹងពីគោលដៅពិតប្រាកដនៃការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែថា ទំនងជាមានជនវាយប្រហារបីនាក់បានបំផ្ទុះខ្លួនឡើង ខណៈជនវាយប្រហារយ៉ាងតិចម្នាក់ផ្សេងទៀតកំពុងបាញ់តទល់ជាមួយនគរបាល។


គេបានឮសំឡេងគ្រាប់កាំភ្លើងធន់ធ្ងន់នៅក្បែរអគារស្ថានីយទូរទស្សន៍ RTA ដែលជាទូរទស្សន៍គ្រប់គ្រងដោយសាលាខេត្ត Nangarhar។


ខេត្ត Nangarhar មានព្រំដែនជាប់ជាមួយប្រទេសប៉ាគីស្ថាន ជាកន្លែងដែលក្រុមរដ្ឋអ៊ិស្លាមអាយស៊ីសបានបង្កើតមូលដ្ឋានដ៏រឹងមាំនៅទីនោះ ប៉ុន្តែតំបន់នេះ គឺជាមូលដ្ឋានដ៏រឹងមាំរបស់ក្រុមបះបោរតាលីបង់ដែរ។

 

ក្រុមបះបោរតាលីបង់ដែលកំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ លើទីតាំងសំខាន់ៗ រួមមានដូចជា មន្ទីរពេទ្យយោធាធំបំផុត និងមូលដ្ឋានយោធានៅភាគខាងជើងទីក្រុង Mazar-i-Sharif ជាដើម៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2