vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ប្រធានាធិបតីស៊ីរី ចុះទៅទស្សនកិច្ចមូលដ្ឋានទ័ពអាកាសរុស្ស៊ីជាលើកដំបូង

v5

ស៊ីរី៖ ប្រធានាធិបតីស៊ីរីលោកបាសា អាល់អាសាដ បានចុះទៅទស្សនកិច្ចមូលដ្ឋានទ័ពអាកាសរុស្ស៊ី ឈ្មោះ Hmeymim នៅភាគខាងលិចប្រទេសស៊ីរី ជាលើកដំបូង ចាប់តាំងពីរុស្ស៊ីប្រើយន្តហោះចម្បាំងគាំទ្រការធ្វើសង្គ្រាមរបស់លោកមក។


យោងតាមរូបភាពវីដេអូ និង រូបភាពគ្មានចលនាមួយចំនួនពីទីភ្នាក់ងារពត៌មាន SANA បានបង្ហាញពីមេដឹកនាំស៊ីរីរូបនេះ កំពុងពិនិត្យមើលយន្តហោះចម្បាំងរបស់រុស្ស៊ីប្រភេទ Sukhoi SU-35 និងត្រួតពិនិត្យគ្រឿងសព្វាវុធយោធា និង រថក្រោះជាច្រើនទៀតនៅឯមូលដ្ឋានទ័ព ក្បែរទីក្រុង Latakia ដោយក្នុងនោះមានអមដំណើរដោយមេបញ្ជាការកងទ័ពរបស់រុស្ស៊ីមួយរូបឈ្មោះ Valery Gerasimov។


មូលដ្ឋានទ័ពអាកសមួយនេះ គីជាមូលដ្ឋានដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្រុងមូស្គូ ក្នុងការទម្លាក់គ្រាប់ដើម្បីគាំទ្រលោកអាសាដចាប់តាំងពីឆ្នាំ២០១៥ ជាពេលដែលកងទ័ពអាកាសរុស្ស៊ី បានចាប់ផ្តើមទម្លាក់គ្រាប់ទៅលើក្រុមបះបោរ ដែលចង់ផ្តួលរំលំលោកអាសាដពីអំណាច។


ស្របពេលទទួលបានការគាំទ្រពីប្រទេសរុស្ស៊ី លោក អាសាដ ក៏ទទួលបានការគាំទ្រពីប្រទេសអ៊ីរ៉ង់
ផងដែរ។


ថ្មីៗនេះ លោកអាសាដ ក៏បានចុះទៅទស្សនកិច្ចនៅតំបន់ភាគខាងជើងទីក្រុដាម៉ាស់ផងដែរ ហើយនេះគឺជាការចាកចេញដ៏កម្រពីទីក្រុងដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ប្រធានាធិបតីរូបនេះ ចាប់តាំងពីពេលកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមក ហើយកាលពីថ្ងៃអាទិត្យ លោកក៏បានទៅចូលរួមក្នុងពិធីបុណ្យអ៊ីដ អាល់ ហ្វីត ក្នុងទីក្រុងហាម៉ា ដែរ ហើយនេះក៏ជាលើកដំបូងដូចគ្នាសម្រាប់លោក អាសាដ ចាប់តាំងពីកើតមានសង្គ្រាមផ្ទៃក្នុងមក។


ការចុះទៅកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ីជាលើកដំបូងរបស់លោកអាសាដ នេះ កើតមានឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានព្រមានឆ្លើយតបឲ្យបានស័ក្ដិសមបំផុត បើប្រទេសនេះធ្វើការវាយប្រហារដោយប្រើអាវុធគីមីម្តងទៀត៕

ជនជាតិភាគតិចនេប៉ាល់នៅឥណ្ឌានាំគ្នាតវ៉ាទាមទារបំបែករដ្ឋ

v4

ឥណ្ឌា៖ ជនជាតិភាគតិចនេប៉ាល់រាប់ពាន់នាក់មកពីសហគមន៍ Gorkha នាំគ្នាតវ៉ានៅក្នុងរដ្ឋ Bengal ភាគខាងលិចប្រទេសឥណ្ឌា ដើម្បីទាមទារបំបែករដ្ឋក្នុងគោលបំណងការពារវប្បធម៌របស់ខ្លួន។


ការតវ៉ានេះបានចាប់ផ្តើមតាំងពីថ្ងៃទី១២មកម្ល៉េះ បន្ទាប់ពីសហគមន៍ Gorkha ហៅកាត់ GJM បានអំពាវនាវឲ្យមានការតវ៉ានៅក្នុងក្រុង Darjeeling ដើម្បីការពារមរតករបស់ខ្លួន។


កាលពីសប្តាហ៍មុន សមាជិកនៃសហគមន៍ Gorkha នេះ បានសុខចិត្តបោះបង់ចោលអាសនៈទាំងអស់របស់ខ្លួន ដែលមានចំនួន៤២អាសនៈ នៅក្នុងតំបន់រដ្ឋបាលស្វយ័ត Gorkhaland ដើម្បីទាមទារបំបែកតំបន់នេះ មកជារដ្ឋរបស់ខ្លួនផ្ទាល់។


អ្នកតវ៉ាខ្លះ ដែលនាំគ្នាហែក្បួនតាមផ្លូវកាលពីម្សិលមិញ សុខចិត្តឲ្យគេយកអំពូលភ្លើងមកវាយលើខ្នងរបស់ខ្លួនដើម្បីជាការបង្ហាញថា ពួកគេហ៊ានបង្ហូរឈាមដើម្បីបុព្វហេតុរបស់សហគមន៍ជនជាតិភាគតិចនេប៉ាល់ ខណៈអ្នកខ្លះទៀតយកឯកសារស្តីពីកិច្ចព្រមដែលកំណត់សិទ្ធិរបស់ពូកគេ ដុតចោលនៅកណ្តាលផ្លូវ មុនពេលស្រែកពាក្យស្លោក និងគ្រវីទង់សម្គាល់សហគមន៍របស់ខ្លួន។


ការតវ៉ាទ្រង់ទ្រាយធំនេះ បានធ្វើឲ្យកើតមានភាពចលាចលយ៉ាងខ្លាំងនៅទូទាំងក្រុង Darjeeling និងបានធ្វើឲ្យភ្ញៀវទេសចរណ៍ជាច្រើនបង្ខំចិត្តធ្វើដំណើរទៅកន្លែងផ្សេងដើម្បីសុវត្ថិភាព។


អំឡុងការតវ៉ានៅសប្តាហ៍ទីមួយ អ្នកតវ៉ាដោយសន្តិវិធីបានប្រែក្លាយទៅជាប្រើអំពើហង្សា ពេលអ្នកគាំទ្រចំនួនបីនាក់បានស្លាប់ និងយ៉ាងតិចប្រាំនាក់ត្រូវបានចាប់ខ្លួនអំឡុងការបាញ់ប្រហារពីសំណាក់នគរបាលឥណ្ឌា៕

ក្រុមហ៊ុននានារបស់រុស្ស៊ីរងផលប៉ះពាល់ដោយសារការវាយប្រហារលើប្រព័ន្ធកំព្យូទ័រទូទាំងពិភពលោក

v2

ក្រុមហ៊ុននានារបស់រុស្ស៊ី ដូចជាក្រុមហ៊ុនប្រេងដ៏ធំបំផុត ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម និងធនាគារជាដើម បានរងផលប៉ះពាល់ដោយសារការវាយប្រហារលើប្រព័ន្ធកំព្យូទ័រទូទាំងពិភពលោក។


ក្រុមហ៊ុន Rosneft ដែលជាក្រុមហ៊ុនប្រែងដ៏ធំបំផុត របស់រុស្ស៊ី បានលើកឡើងថា ប្រព័ន្ធកំព្យូទ័ររបស់ខ្លួនបានរង “ផលប៉ះពាល់យ៉ាងខ្លាំង” ដោយសារការវាយប្រហារទូទាំងពិភពលោកនេះ ។


រីឯធនាគារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រព័ន្ធកំព្យួរទ័រនៅក្នុងក្រុមហ៊ុនផ្តល់ប្រាក់កម្ជីនានា ក៏សុទ្ធតែរងផលប៉ះពាល់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះដែរ ក្នុងនោះវាបានធ្វើឲ្យក្រុមហ៊ុនផ្តល់កម្ជីមួយឈ្មោះ Home Credit ត្រូវផ្អាកប្រតិបត្តិការបណ្ណោះអាសន្នសម្រាប់អតិថិជនរបស់ខ្លួន។


ក្រុមអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត បានលើកឡើងថា អ្នកដែលនៅពីក្រោយការវាយប្រហារនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កំព្យួរទ័ររាប់ម៉ឺនរាប់សែនគ្រឿង ទំនងជាបានប្រើឧបករណ៍ដែលធ្លាប់ប្រើក្នុងប្រព័ន្ធវាយប្រហារ WannaCry ដែលធ្វើឲ្យប៉ះពាល់ដល់រាប់ម៉ឺនកាលពីខែឧសភា មុនពេលអ្នកស្រាវជ្រាវជនជាតិអង់គ្លេសបង្កើតប្រព័ន្ធការពារបាន។


ក្រុមអ្នកស្រាវជ្រាវដដែលនេះ បានលើកឡើងបន្តថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំនេះ ត្រូវបានគេឲ្យឈ្មោះថា oldenEye ដែលជាកម្មវិធីស្ថិតក្នុងពពួកមេរោគឈ្មោះ Petya។


តែទោះជាយ៉ាងណា ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ទាច់មេរោគមានមូដ្ឋាននៅក្នុងប្រទេសរុស្ស៊ីបានលើកឡើងថា បើយោងតាមការរកឃើញបឋមរបស់ខ្លួនបង្ហាញថា មេរោគនេះ មិនស្ថិតក្នុងពពួកមេរោគ Petya ទេ ពោលគឺជាមេរោគថ្មីដែលមិនធ្លាប់ឃើញពីមុនមក។


អ្នកជំនាញខាងផ្នែកសន្តិសុខតាមអ៊ីនធឺណិតមួយរូបទៀត បានលើកឡើងថា ដំបូងឡើយមេរោគថ្មីនេះ បានវាយប្រហារលើប្រព័ន្ធកំព្យួទ័រនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែវាបានរាលដាលយ៉ាងឆាប់រហ័សដល់ប្រទេស រ៉ូម៉ានី ហូឡង់ ន័រវែស និង អង់គ្លេស ហើយប៉ុន្មានម៉ោងក្រោយមកទៀត វាបានរាលដាលទូទាំងពិភពលោកតែម្តង៕

ឧទ្ធម្ភាគចក្រវាយប្រហារលើតុលាការកំពូលដែលគំាទ្រប្រធានាធិបតីវេណេស៊ុយអេឡា

v1

ក្រុងការ៉ាកាស៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានវាយប្រហារលើតុលាការកំពូល និងក្រសួងមួយរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាកាលពីម្សិលមិញ ដោយធ្វើឲ្យវិបត្តិនយោបាយនៅក្នុងប្រទេសនេះកាន់តែកើនឡើងកម្តៅមួយកម្រិតទៀត។


យោងតាមក្រុមមន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡាបានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានបាញ់១៥គ្រាប់លើក្រសួងមហាផ្ទៃ និងទម្លាក់គ្រាប់បែកចំនួនបួនគ្រាប់លើតុលាការកំពូល ខណៈចៅក្រៅកំពុងជួបប្រជុំគ្នា នៅក្នុងហេតុការណ៍ដែលលោកប្រធានាធិបតី Nicolas Maduro ចាត់ទុកថា ជាការវាយប្រហារដោយ “ក្រុមភេរវករ” ដែលស្វះស្វែងធ្វើរដ្ឋប្រហារ។


រដ្ឋាភិបាលវេណេស៊ុយអេឡាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ត្រូវនគរបាលស៊ើបអង្កេតមួយរូបឈ្មោះ Oscar Perez ជាអ្នកលួច បន្ទាប់ពីជននេះបានប្រកាសជំហរប្រឆាំងនឹងលោក Nicolas Maduro។


នៅក្នុងវីដេអូមួយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមស្របពេលមានការវាយប្រហារ នគរបាលស៊ើបអង្កេតរូបនេះ បាននិយាយ ខណៈមានបុរសមួយក្រុមប្រដាប់ដោយអាវុធឈរនៅពីក្រោយថា ប្រតិបត្តិការវាយប្រហារកំពុងតែដំណើរការដើម្បីស្តារលិទ្ធិប្រជាធិបតីឡើងវិញ ។


ទោះជាយ៉ាងណា គ្មានសេចក្តីរាយការពីការរងរបួសនោះឡើយ នៅក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ។
លោកប្រធានាធិបតី Nicolas Maduro បានលើកឡើងបន្តថា ការវាយប្រហារកាលពីម្សិលមិញ គឺមានបំណងធ្វើរដ្ឋប្រហារដោយមានសហរដ្ឋអាមេរិកជំរុញពីក្រោយ ព្រោះសព្វថ្ងៃសហរដ្ឋអាមេរិកកំពុងតែចង់បានតបន់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ដែលជាតំបន់ប្រេងធំជាងគេលើពិភពលោក។


បច្ចុប្បន្ន លោកប្រធានាធិបតី Nicolas Maduro ដែលជាមេដឹកនាំសង្គមនិយម កំពុងប្រឈមនឹងការតវ៉ារយៈពេលប្រហែលបីខែមកហើយពីមេដឹកនាំគណបក្សប្រឆាំងដែលចោទប្រកាន់លោកថា បានធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ។


ការតវ៉ានេះដែលកើតមានឡើងតាំងពីខែមេសាមកដើម្បីទាមទារឲ្យមានការបោះឆ្នោតមុនពេលកំណត់នោះ បានធ្វើឲ្យមនុស្សយ៉ាងតិច៧៥នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតបានរងរបួស ឬត្រូវបានចាប់ខ្លួន៕

យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អ៊ែអាស៊ីដឹកអ្នកដំណើរ៣៥៩នាក់ហោះថយក្រោយដោយសារញ័រពេញយន្ដហោះ

 

អូស្រ្ដាលី៖យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អ៊ែអាស៊ីបានធ្វើអោយអ្នកដំណើរ៣៥៩នាក់ធ្វើដំណើរពីអូស្ដ្រាលី​មកម៉ាលេស៊ីភ័យបាស់សក់ដោយសារយន្ដហោះញ័ររញ្ជួយពេញយន្ដហោះប្រហែលមកពីខូចម៉ាស៊ីន។ក្រុមហ៊ុនប្រកាសថាខ្លួននឹងស៊ើបអង្កេតករណីនេះ។អ្នកដំណើរម្នាក់និយាយថាខ្លួនច្បាស់នឹងស្លាប់។តែយន្ដហោះបានហោះថយក្រោយនិងបានចុះចតដោយសុវត្ថិភាព។យន្ដហោះនេះធ្វើដំណើរពីអួស្រ្ដាលីមកម៉ាឡេស៊ី៕

 

 

ជប៉ុនផ្សព្វផ្សាយវីដេអូគំនូរជីវចលស្តីពីរបៀបការពារខ្លួនពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមផ្សព្សព្វផ្សាយសាជាសំឡេងនិងវីដេអូគំនូរជីវជលជាសារធារណៈ ដោយណែនាំពីរបៀបការពារខ្លួន ពីការវាយប្រហារដោយមីស៊ីលរំលងទ្វីបរបស់កូរ៉េខាងជើង។


ការណែនាំនេះ បានផ្សព្វផ្សាយជាសារធារណៈនៅតាមកញ្ចក់ទូរទស្សន៍និងតាមដងផ្លូវ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីល កាន់តែច្រើនឡើងៗ ដោយប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនោះ។


វីដេអូគំនូជីវចលនេះមានរយៈពេល៣០វិនាទី ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ក្នុងខែមិថុនានេះ ដោយបង្ហាញពីសកម្មភាពរូបគំនូរជីវពលកំពុងរត់ចូលទៅក្នុងអគារ និងសកម្មភាពក្រាបចុះនៅទីវាល ព្រមទាំំងសកម្មភាពចូលជ្រកនៅតាមបន្ទប់ដែលគ្មានបង្អួច។


រដ្ឋាភិបាលក្រុងតូក្យូបានធ្វើការថ្កោទោសម្តងហើយម្តងទៀតចំពោះការសាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េ ខាងជើង ហើយលោកនាយករដ្ឋមន្ត្រីShinzo Abeក៏បានប្រកាសឲ្យមានការហ្វឹកហាត់និងការបង្រៀនពលរដ្ឋ អំពីភៀសខ្លួនចេញជាបន្ទាន់ដើម្បីសុវត្ថិភាពផងដែរ។


យោងតាមការសន្និដ្ឋានពីរដ្ឋាភិបាលជប៉ុនបានអោយដឹងថា គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងប្រើពេលប្រហែល១០នាទី ទើបហោះដល់ក្នុងទឹកដីប្រទេសជប៉ុន ប៉ុន្តែរដ្ឋាភិបាលជប៉ុនត្រូវការពេលតែប៉ុន្មាននាទីប៉ុណ្ណោះសម្រាប់ជូនដំណឹងដល់អាជ្ញាធរដើម្បីធ្វើការប្រកាសអាសន្នឲ្យប្រជាពលរដ្ឋដឹងអំពីការបាញ់គ្រាប់មីស៊ីលនេះ៕

អាមេរិកនិងឥណ្ឌា ស្វះស្វែងចងចំណងមិត្តភាពឲ្យបានស្អិតរមួត ថ្វីបើមានការខ្វែងគំនិតពាក់ព័ន្ធបញ្ហាមួយចំនួន

v9

ក្រុងវ៉ាស៊ីងតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានជួបប្រជុំគ្នាដោយផ្ទាល់ជាលើកដំបូងនៅក្នុងទីក្រុងវ៉ាស៊ីងតោន ដើម្បីស្វះស្វែងរឹតចំណងមិត្តភាពឲ្យបានល្អិតរមួតរវាងប្រទេសទាំងពីរ ថ្វីបើមានការខ្វែងគំនិតគ្នាពាក់ព័ន្ធពាណិជ្ជកម្ម កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ និងបញ្ហាជនអន្តោប្រវេសន៍ក៏ដោយ។


ការជួបពិភាក្សាគ្នាដោយផ្ទាល់នៅសេតវិមានរវាងមេដឹកនាំទាំងពីរ មិនសូវមានភាពអធឹកអធមដូចពេលលោក Narendra Modi បានមកបំពេញទស្សនកិច្ចលើកមុនៗនៅក្នុងទីក្រុងវាស៊ីងតោន អំឡុងពេលលោកបារ៉ាក់ អូបាម៉ា នៅធ្វើជាប្រធានាធិបតីនោះឡើយ ហើយនេះគឺជាការបំពេញទស្សនិច្ចលើកទីប្រាំហើយនៅសហរដ្ឋអាមេរិកសម្រាប់លោក Narendra Modi ក្នុងនាមជានាយករដ្ឋមន្ត្រី។


លោកនាយករដ្ឋមន្ត្រី Narendra Modi នឹងព្យាយាមពង្រឹងទំនាក់ទំនងមិត្តភាពឡើងវិញ បន្ទាប់ពីមើលឃើញថា ទំនាក់ទំនងនេះទំនងជាស្ថិតក្នុងស្ថានភាពយ៉ាប់យឺន។


ស្របពេលមេដឹកនាំទាំងពីរកំពុងជួបប្រជុំគ្នា មន្ទីរបញ្ចកោណក៏បានលើកឡើងផងដែរថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តនូវគម្រោងមួយដែលអាចបើកផ្លូវឲ្យមានការលក់យន្តហោះធន់ Boeing C-17 ទៅឲ្យប្រទេសឥណ្ឌាក្នុងតម្លៃប្រមាណ៣៦៦លានដុល្លារ។


លោក ដូណាល់ ត្រាំបានលើកឡើងអំឡុងកិច្ចប្រជុំថា រូបលោកនិងលោកនាយករដ្ឋមន្ត្រីឥណ្ឌា បានឯកភាពគ្នាលើបញ្ហាជាច្រើន ហើយថានឹងមានការឯកភាពលើអ្វីៗគ្រប់យ៉ាង មុនពេលលោក Narendra Modi បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។


មេដឹកនាំទំាងពីរ ក៏បានធ្វើការព្រមានរួមគ្នាលើប្រទេសប៉ាគីស្ថានផងដែរ ដោយជំរុញឲ្យប្រទេសនេះធានាឲ្យបានថា ទឹកដីរបស់ខ្លួនមិនមែនជាទឹកដីដែលត្រូវបានប្រើប្រាស់សម្រាប់ផែនការវាយប្រហារភេរវកម្មនោះទេ។


ការព្រមានបែបនេះកើតមានឡើង បន្ទាប់មានការវាយប្រហារក្នុងរយៈ ពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងប្រទេសឥណ្ឌា ដែលរដ្ឋាភិបាលក្រុង Delhi អះអាងថា ជាស្នាដៃរបស់ក្រុមកងជីវពលដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន។


លោក ដូណាល់ ត្រាំ និងលោក Narendra Modi ក៏បានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការគំរាមពីក្រុម Jaish-e-Mohammad និងក្រុម Lashkar-e-Taiba ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថានផងដែរ៕

នាវាចម្បាំងធំបំផុតរបស់ចក្រភពអង់គ្លេសចាប់ផ្តើមដំណើរបំពេញបេសកម្មសាកល្បងលើកដំបូង

v8

ចក្រភពអង់គ្លេស៖ នាវាចម្បាំងធំបំផុតរបស់ចក្រភពអង់គ្លេសឈ្មោះ HMS Queen Elizabeth បានចាប់ផ្តើមដំណើរបំពេញបេសកកម្មសាកល្បងលើកដំបូង ដោយចេញដំណើរពីកំពុងផែ Rosyth ភាគខាងកើតប្រទេសស្កត់ឡែនកាលពីម្សិលមិញ។


នាវាចម្បាំង HMS Queen Elizabeth នេះ គឺជាប្រភេទនាវាដឹកយន្តចម្បាំង ដែលមានទំងន់រហូតដល់ទៅ ៦៥.០០០តោន និងមានប្រវែង២៨០ម៉ែត្រ ហើយអាចធ្វើដំណើរបាន៨០០គីឡូម៉ែត្រក្នុងមួយថ្ងៃ។


គេបានប្រើនាវាសណ្តោងចំនួន១១គ្រឿងដើម្បីអូសនាវាចម្បាំងដ៏ធំសម្បើបនេះចេញពីកំពុងផែសំដៅទៅកាន់ទន្លេ River Forth ដើម្បីបំពេញបេសកកម្មសាកល្បង ថា តើបច្ចេកវិទ្យាថ្មីដែលបំពាក់នៅលើនាវានេះដំណើរការបានរលូនឬក៏អត់។


ក្រុមអ្នកវិទ្យាសាស្ត្របានចំណាយពេល៨ឆ្នាំ ទើបអាចសាងសង់នាវាចម្បាំង HMS Queen Elizabeth នេះរួចរាល់ជាស្ថាពរ ជាមួយនឹងនាវាចម្បាំងមួយគ្រឿងទៀតឈ្មោះ HMS Prince of Wales ហើយវាជាផ្នែកនៃកម្មវិធីការពារជាតិមានទំហំទឹកប្រាក់ជិត៨ពាន់លានដុល្លារ។


ការផលិតគ្រឿងផ្គុំផ្សេងៗសម្រាប់នាវាចម្បាំងដ៏ធំបំផុតមួយគ្រឿងនេះ ប្រើទីតំាងចំនួន៦ខុសៗគ្នាទូទាំងចក្រភពអង់គ្លេស ហើយវានឹងបំពេញបេសកម្មសាកល្បងរយៈពេលពីរឆ្នាំ។


ការរិយាល័យសវនកម្មជាតិនៃចក្រភពអង់គ្លេសបានលើកឡើងកាលពីដើមឆ្នាំនេះថា នាវាចម្បាំង HMS Queen Elizabeth គ្រោងដាក់ឲ្យបំពេញបេសកកម្មពេញលេញមិនឲ្យហួសឆ្នាំ២០២០ឡើយ ប៉ុន្តែក្រោយមកពេលកំណត់នេះត្រូវបានប្តូរទៅឆ្នាំ២០២៦ វិញ ដោយសារមានបញ្ហាផ្នែកបច្ចេកទេស៕

អាមេរិកព្រមានឆ្លើយតបឲ្យបានខ្លាំងបំផុត បន្ទាប់ពីដឹងថា ស៊ីរីកំពុងរៀបផែនការវាយប្រហារដោយអាវុធគីមីម្តងទៀត

v1

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានព្រមានឆ្លើយតបឲ្យបានខ្លាំងបំផុតចំពោះរដ្ឋាភិបាលស៊ីរី បន្ទាប់ពីដឹងថា ប្រទេសនេះទំនងជាកំពុងរៀបផែនការវាយប្រហារដោយប្រើអាវុធគីមីសាជាថ្មី។


សេតវិមានបានលើកឡើងថា សកម្មភាពដែលសហរដ្ឋអាមេរិកចាប់បានលើកនេះ ស្រដៀងនឹងសកម្មភាពដែលចាប់បាន មុនពេលមានការវាយប្រហារដោយអាវុធគីមីកាលពីខែមេសាដែរ។


មនុស្សប្រហែល៨០ទៅ៩០នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយអាវុធគីមីនោះ ហើយវាបានធ្វើឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញបទបញ្ជាឲ្យបាញ់ផ្លោងមីស៊ីលជាច្រើនគ្រាប់ស្រោចលើមូលដ្ឋានទ័ពអាកាសនៅស៊ីរីភ្លាមៗ ហើយសម្រាប់លើកនេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយព្រមានលោក ប្រធានាធិបតី បាសា អាល់អាសាដ ថា “នឹងទទួលបានផលលំបាកដ៏ស័ក្តិសម” ប្រសិនបើមានការវាយប្រហារដោយអាវុធគីមីជាថ្មីម្តងទៀត។


សេចក្តីថ្លែងការណ៍របស់សេតវិមានបានបន្តថា ការវាយប្រហារដោយអាវុធគីមីម្តងទៀតក្រោមញ្ជារបស់លោកអាសាដ “ទំនងជានឹងធ្វើឲ្យជនស៊ីវិលស្លាប់រាប់សិបនាក់សាជាថ្មី”។


សេតវិមានក៏បានគូសបញ្ជាក់ផងដែរ កងទ័ពសហរដ្ឋអាមេរិកមានវត្តមាននៅក្នុងប្រទេសស៊ីរី គឺដើម្បីកម្ចាត់ក្រុមរដ្ឋអ៊ិស្លាមអាយស៊ីស ប៉ុន្តែក៏អាចឆ្លើយតបយ៉ាងចាស់ដៃចំពោះរបបរបស់លោកអាសាដ ដែរ បើរបបនេះនៅតែប្រើអាវុធគីមីមកប្រឆាំងពលរដ្ឋរបស់ខ្លួនឯង។


ទោះបីជាមានការចោទប្រកាន់យ៉ាងណាក៏ដោយ តែលោកប្រធានាធិបតី អាសាដ នៅតែបដិសេធដដែលៗថា កងទ័ពរបស់លោកមិនបាននៅពីក្រោយការវាយប្រហារដែលសង្ស័យថាមានការប្រើអាវុធគីមី នៅក្នុងក្រុង Khan Sheikhoun ភាគពាយព្យ ប្រទេសស៊ីរីកាលពីខែមេសាឡើយ។


ហេតុការណ៍វិវឌ្ឍចុងក្រោយនេះ កើតមានឡើងស្របពេលកំពុងមានភាពតានតឹងខ្លាំងនៅក្នុងតំបន់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលលោក អាសាដ បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរីក្នុងពេលថ្មីៗ។


សូមបញ្ជាក់ថា សង្គ្រាមស៊ីវិលរយៈ ពេល៦ឆ្នាំកន្លងមកនេះនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យមនុស្សជាង៣០ម៉ឺននាក់បានបាត់បង់ជីវិត និងធ្វើឲ្យពលរដ្ឋជាង៥លាននាក់ក្លាយជាជនភៀសខ្លួន ព្រមទាំងបើកឱកាសឲ្យក្រុមអាស៊ីសអាចពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ៕

មនុស្ស៦នាក់ស្លាប់ ដោយសារលិចនាវាទេសចរណ៍នៅកូឡុំប៊ី

v14

កូឡុំប៊ី៖ មានមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ដោយសារនាវាដឹកភ្ញៀវទេសចរបានលិចនៅភាគពាយព្យក្នុងតំបន់រមណីយដ្ឋានប្រទេសកូឡុំប៊ី។


យោងតាមមន្ត្រីប្រចាំតំបន់បានអោយដឹងថា មានមនុស្សចំនួន១៣៣នាក់ត្រូវបានសង្គ្រោះទាន់ពេល តែ១៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីនាវាដែលមានកម្ពស់បួនជាន់បានលិចនៅក្បែរតំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយភាពឈ្មោះ Guatapé ។


សាក្សីម្នាក់ដែលមានឈ្មោះថា Juan Quiroz បានរៀបរាប់ថា មានមនុស្សប្រហែល១៧០នាក់នៅលើនាវា ហើយនាវានេះបានលិចភ្លាមៗមិនដល់ប្រាំនាទីផង។


ទូកសង្គ្រោះមួយចំនួនបានចេញដំណើរជួយសង្គ្រោះ ហើយបានស្រង់ជនរងគ្រោះចេញពីក្នុងទឹកនិងអ្នកដែលនៅលើដំបូលនាវា។


ឧទ្ធម្ភាគចក្រទាហាននិងក្រុមអ្នកមុជទឹកក៏បានចេញទៅកាន់កន្លែងកើតហេតុភា្លមៗដើម្បីចូលរួមក្នុងប្រតិបត្តិការសង្គ្រោះនេះផងដែរ។


លោក Juan Manuel Santos ប្រធានាធិបតីកូឡុំប៊ី ក៏បានទៅដល់កន្លែងកើតហេតុហើយ ហើយបានលើកឡើងថា មានមនុស្ស៦នាក់បានស្លាប់ ពោលគឺផ្ទុយពីសេចក្តីរាយការណ៍ដំបូងដែលថាមានអ្នកស្លាប់ចំនួនប្រាំបួននាក់។


ដោយឡែក បើយោងតាមសាក្សីម្នាក់ទៀតឈ្មោះ Louisa Murphy បានប្រាប់ BBC ថា គាត់បានឃើញវត្ថុមួយចំនួន ហោះនៅក្បែរនាវា ហើយភ្លាមៗនោះប្រហែល២០វិនាទីប៉ុណ្ណោះ នាវាក៏បានលិចភ្លាមៗតែម្តង។


លោក Luis Bernardo Morales ដែលជាប្រធានក្រុមអ្នកពន្លត់អគ្គិភ័យ បានអោយដឹងថា នាវានោះធ្វើដំណើរទៅជិតដល់កំពុងផែទៅហើយ នៅពេលដែលវាលិច។


លោក Morales បានអោយដឹងបន្តថា លោកមិនអាចសន្និដ្ឋានបានទេថា តើវាបណ្តាលមកពីគ្រឿងម៉ាស៊ីន ឬក៏ដឹកលើសចំណុះ ឬក៏មានបញ្ហាអ្វីផ្សេងទៀតនោះ ។


សូមបញ្ជាក់ថា ទីក្រុង Guatapé គឺជាទីក្រុងរមណីយដ្ឋានដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកូឡុំប៊ី ដោយសារវាជាតំបន់កីឡាលើទឹក និងជាកន្លែងសម្រាប់លំហែរវិស្សមកាល៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2