vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សមាជិកព្រឹទ្ធសភាអូស្ត្រាលីមួយរូបពាក់ស្បៃបាំងមុខជិតពេលចូលប្រជុំដើម្បីទាមទារឲ្យដាក់បម្រាមលើទម្លាប់បែបនេះ

v19

អូស្ត្រាលី៖ លោកស្រី Pauline Hanson សមាជិកព្រឹទ្ធសភាអូស្រ្តាលីដែលប្រកាន់និន្នាការស្តាំនិយមជ្រុល បានពាក់ស្បៃបាំងមុខជិតពេលចូលរួមសម័យប្រជុំដើម្បីទាមទារឲ្យមានការដាក់បម្រាបលើទម្លាប់បែបនេះ។


ការទាមទាររបស់លោកស្រី Pauline Hanson គឺជាផ្នែកនៃយុទ្ធនាការដែលអំពាវនាវឲ្យរដ្ឋាភិបាលអូស្រ្តាលីចាត់វិធានការដាក់បម្រាមហាមមិនឲ្យស្ត្រីកាន់សាសនាអ៊ិស្លាមទាំងអស់ពាក់ស្បែបាំងមុខជិត ដោយលោកស្រីលើកឡើងពីមូលហេតុរក្សាសន្តិសុខជាតិ ប៉ុន្តែបែរជារងការរិះគន់ភ្លាមពីរដ្ឋាភិបាលនិងអ៊ិស្លាមសាសនិកផ្ទាល់តែម្តង។


សមាជិកព្រឹទ្ធសភានិយមស្តាំជ្រុលរូបនេះ បានបន្តសកម្មភាពពាក់ស្បៃបាំងមុខជិតបែបនេះរយៈពេលប្រហែល២០នាទី មុនពេលសម្រេចទាញចេញវិញ។


លោកស្រី Pauline Hanson ដែលលេចធ្លោខ្លាំងនៅក្នុងទសវត្សរិ៍ទី៩០ ដោយសារធ្វើយុទ្ធនាការប្រឆាំងនឹងជនអន្តោប្រវេសន៍មកពីតំបន់អាស៊ី នោះ បានធ្វើយុទ្ធនាការប្រឆាំងនឹងទំនាមទម្លាប់ស្លៀកពាក់និងការសាងសង់ព្រះវិហាររបស់អ៊ិស្លាមសាសនិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលប្រទេសអូស្រា្តលីរងការគំរាមកំហែងកាន់តែខ្លាំងឡើងៗពីសំណាក់ក្រុមភេរវករ។


គណបក្សប្រកាន់ស្តាំជ្រុលរបស់លោកស្រី មានអាសនៈចំនួន៤នៅក្នុងព្រឹទ្ធសភា ដោយធ្វើឲ្យគណបក្សនេះមានឥទ្ធិពលក្នុងការជំទាស់ ពេលមានការបោះឆ្នោតម្តងៗ។


ទោះបីជារងការរិះគន់យ៉ាងណាក៏ដោយ តែលោកស្រី Pauline Hanson នៅតែទទួលបានការគំាទ្រខ្លាំងក្នុងចំណោមគណបក្សប្រឆាំងផ្សេងៗទៀតដដែល៕

មនុស្ស៧នាក់ស្លាប់ដោយខ្មាន់កាំភ្លើងវាយប្រហារមន្ទីពេទ្យក្នុងប្រទេសក្វាតេម៉ាឡា

v18

យ៉ាងហោចណាស់មានមនុស្ស៧នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីជនសង្ស័យ ជាខ្មាន់ កាំភ្លើងបានបើកការវាយប្រហារទៅលើមន្ទីពេទ្យមួយ នៅក្នុងប្រទេសក្វាតេម៉ាឡា ដើម្បីបង្ខំអោយមានការដោះលែងអ្នកទោស ដែលត្រូវបានប៉ូលីសនាំទៅពិនិត្យសុខភាព។


សមាជិកខ្មាន់កាំភ្លើងម្នាក់ឈ្មោះ Anderson Daniel Cabrera មកពីក្រុមជនពាល Mara Salvatrucha ត្រូវបាននគរបាលនាំទៅមន្ទីពេទ្យដើម្បីពិនិត្យសុខភាព ហើយនគរបាលបានសង្ស័យថាក្រុមខ្មាន់កាំភ្លើងទាំងនោះ ធ្វើការវាយប្រហារគឺចង់រំដោះសមាជិករូបនេះ។


នគរបាលឃាត់ខ្លួនបានសមាជិកជនពាលចំនួន៥នាក់ក្នុងចំណោម៧នាក់ ដែលមានប្រដាប់ដោយកាំភ្លើង ពេលធ្វើការឆ្មក់ចូលវាយប្រហារទៅលើមន្ទីពេទ្យ ប៉ុន្តែ Cabrera ដែលជាប់ពន្ធធនាគារតាំងពីឆ្នាំ២០១៣មកនោះ បានគេចខ្លួនរួច។


បើយោងតាមលោក Edwin Bravo ប្រធានមន្ទីពេទ្យ San Juan de Dios បានអោយដឹងថា ក្នុងចំណោមអ្នកស្លាប់ ទាំង៧នាក់មានបីនាក់ជាកងសន្តិសុខ និងម្នាក់ទៀតជាឆ្មាំពន្ធធនាគារ។


អ្នកជំងឺនៅក្នុងមន្ទីពេទ្យ San Juan de Dios នេះត្រូវបានជម្រៀសចេញភ្លាមៗ អំឡុងមន្ត្រីនគរបាល ធ្វើការស្វែងរកខ្មាន់កាំភ្លើងផ្សេងទៀត។


ប្រទេស អ៊ែលសាវ៉ាឌ័រ ហុងឌុយរ៉ាស់ និងក្វាតេម៉ាឡា សុទ្ធតែជាប្រទេសកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងក្រុមជនពាល ដែលតែងតែបង្ករអំពើហឹង្សា ក្នុងនោះភាគច្រើនកើតចេញពីក្រុមជនពាល Mara Salvatrucha ហៅថា MS-13 និងក្រុមប្រជែងមួយទៀតឈ្មោះ Calle 18 ជាក្រុមដែលតែងតែបង្ករអំពើរភេវកម្មនៅទូទាំងអាមេរិកកណ្តាល។


ស្រពេលដំណាលគ្នានេះ លោក Jimmy Morales ប្រធានាធិបតីក្វាតេម៉ាឡា បានបញ្ជាក់ថា ប្រទេសទាំងបីនឹងរួមដៃគ្នាជាមួយសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងទៅនឹងក្រុមឧក្រិដ្ឋជនទាំងនេះ៕

ដូណាល់ ត្រាំ សរសើរលោកគីម ជុងអ៊ុនថា ធ្វើការសម្រេចដ៏ឆ្លាតវៃដែលផ្អាកគម្រោងបាញ់មីស៊ីល

v12

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសើរលោក គីម ជុងអ៊ុនថា ធ្វើការសម្រេចដ៏ឆ្លាតវៃ ដែលបានផ្អាកផែនការគំរាមបាញ់មីស៊ីលរំលងទ្វីបសំដៅមកក្បែរដែនកោះ Guam ដែលជាទឹកដីដែនកោះគ្រប់គ្រងដោយសហរដ្ឋអាមេរិក។


លោក ដូណាល់ ត្រាំ បានធ្វើការសរសើរដល់មេដឹកនាំកូរ៉េខាងជើងយ៉ាង ដូច្នេះនៅ ក្នុង សារដែលលោកបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីព្រឹកម្សិលមិញ ប៉ុន្តែទន្ទឹមនឹងការសរសើរលោកក៏បានគំរាមបន្ថែមផងដែរថារាល់ការផ្លាល់ប្តូរណាមួយអាចនឹងជួប “មហន្តរាយ”។


កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា លោកគីម ជុងអ៊ុន បានពិនិត្យផែនការបាញ់មីស៊ីលបួនគ្រាប់ដោយហោះរំលងពីលើប្រទេសជប៉ុនទៅធ្លាក់ក្បែរដែនកោះ Guam នៅពាក់កណ្តាលខែនេះ ប៉ុន្តែក្រោយពិនិត្យរួច លោកបានសម្រេចប្រកាសផ្អាកផែនការនេះភ្លាម ដោយលើកឡើងពីមូលហេតុថា ទុកពេលតាមដានសកម្មភាពរបស់សហរដ្ឋអាមេរិកបន្តិចទៀតសិន។


កូរ៉េខាងជើងប្រកាសផែនការបាញ់មីស៊ីលមកក្បែរដែនកោះ Guam នេះ បន្ទាប់ពីលោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃច័ន្ទថា បើប្រទេសនេះបាញ់មីស៊ីលមកលើដែនដីរបស់សហរដ្ឋអាមេរិក សង្គ្រាមនឹងចាប់ផ្តើមហើយ។


ដោយឡែកងាកទៅមើលស្ថានភាពនៅលើដែនកោះ Guam ក្នុងថ្ងៃព្រហស្បតិ៍នេះ គេឃើញថា កងទ័ពសហរដ្ឋអាមេរិកបានបើកឲ្យប្រព័ន្ធផ្សព្វផ្សាយបានចូលទស្សនាមូលដ្នានរបស់ខ្លួន ដោយក្រុមអ្នកវិភាគលើកឡើងថា សហរដ្ឋអាមេរិកធ្វើដូច្នេះទំនងជាចង់បង្ហាញឲ្យឃើញពីយន្តហោះទម្លាក់គ្រាប់ B-1B Lancer ដ៏មានអនុភាពរបស់ខ្លួន ក្នុងគោលបំណងផ្ញើសារដល់កូរ៉េខាងជើងថា ដែនកោះនេះមិនអាចប៉ះពាល់បានទេ៕

លីបង់លប់បំបាត់ច្បាប់ដែលតម្រូវឲ្យ “ជនចាប់រំលោភយកជនរងគ្រោះធ្វើជាប្រពន្ធ”

v2

លីបង់៖ សភាលីបង់បានសម្រេចលុបបំបាត់ច្បាប់ដែលលើកលែងទោសឲ្យជនចាប់រំលោភ ប្រសិនបើពួកគេព្រមរៀបការជាមួយជនរងគ្រោះ ដោយចូលរួមជាមួយប្រទេសផ្សេងៗទៀតដែលលុបចោលច្បាប់ដូចគ្នានេះកាលពីពេលថ្មីៗ។


លោក Elie Kayrouz ជាសមាជិកសភាលីបង់ដែលគាំទ្រការបញ្ចប់ច្បាប់នេះ បានលើកឡើងថា មាត្រាផ្សេងៗទៀតក៏ត្រូវធ្វើវិសោធនកម្មដែរដើម្បីការពារស្ត្រីនិងកុមារ។


ប្រទេសហ្សកដានី បានលុបចោលច្បាប់ដែលលើកលែងទោសឲ្យជនចាប់រំលោភ ប្រសិនបើពួកគេព្រមរៀបការជាមួយជនរងគ្រោះនេះ កាលពីខែមុន រីឯទុយនីស៊ី បានលុបចោលមាត្រាស្រដៀងគ្នានេះកាលពីខែមិថុនា ហើយបានបង្កើតច្បាប់ថ្មីមួយដើម្បីការពារស្ត្រីពីការប្រើអំពើហិង្សា។


ចំណែកប្រទេសអេហ្ស៊ីប បានលុបចោលច្បាប់របស់ខ្លួនកាលពីឆ្នាំ១៩៩៩ ហើយម៉ារ៉ុក បានជំនួសច្បាប់ថ្មីកាលពីឆ្នាំ២០១៤ បន្ទាប់ពីក្មេងស្រីអាយុ១៦ឆ្នាំម្នាក់បានធ្វើអត្តឃាត និងមានក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ទៀតបានប៉ន់ប៉ងធ្វើអត្តឃាត ក្រោយពេលត្រូវបានបង្ខំឲ្យរៀបការជាមួយជនចាប់រំលោភ។


យោងតាមអង្គការ Equality Now ដែលធ្វើយុទ្ធនាការទទូទាំងពិភពលោកបានឲ្យដឹងថា នៅក្នុងប្រទេសបារ៉ែន អ៊ីរ៉ាក់ គុយវ៉ែត តាជីគីស្ថាន និងសូម្បីហ្វីលីពីន ក៏មានច្បាប់ស្រដៀងនេះដែរ។


អង្គការសហប្រជាជាតិបានលើកឡើងថា មួយភាគបីនៃស្ត្រីទូទាំងពិភពលោក បានទទួលរងការរំលោភបំពានលើរាងកាយ និងរំលោភបំពានផ្លូវភេទ ហើយក្នុងចំណោមក្មេងស្រី១០នាក់ មានម្នាក់ហើយដែលរងការចាប់រំលោភ។


សូមបញ្ជាក់ថា នៅក្នុងប្រទេសលីបង់ ច្បាប់ដែលលើកលែងទោសឲ្យជនចាប់រំលោភ ប្រសិនបើពួកគេព្រមរៀបការជាមួយជនរងគ្រោះនេះ មានចាប់តាំងពីឆ្នាំ១៩៤៣មកម្ល៉េះ៕

ត្រឹមតែ២៤ម៉ោង មានមនុស្សរហូតដល់៣២នាក់ស្លាប់នៅហ្វីលីពីនអំឡុងអាជ្ញាចុះបង្ក្រាបគ្រឿងញៀន

v1

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្លាប់មនុស្សអស់ចំនួន៣២នាក់ ពេលចុះបំពេញបេសកកម្មបង្ក្រាបគ្រឿងញៀនក្នុងពេលថ្មីៗ ជាតួលេខដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលត្រឹមតែ២៤ម៉ោង ចាប់តាំងពីសង្គ្រាមបង្ក្រាបគ្រឿងរបស់លោក រ៉ូទ្រីហ្គោ ឌុយទើតេបានចាប់ផ្តើមកាលពីឆ្នាំមុនមក។


ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃអង្គារនៅក្នុងខេត្ត Bulacan នាភាគខាងជើងទីក្រុងម៉ានីល ដោយចាប់ផ្តើមពីពាក់កណ្តាលអាធ្រាត្ររហូតដល់ពាក់កណ្តាលអាធ្រាត្រវិញ។


នគរបាលហ្វីលីពីនបានលើកឡើងថា អ្នកដែលត្រូវបានសម្លាប់គឺសុទ្ធជាជនជួញដូរគ្រឿងញៀន ដែលមានអាវុធក្នុងដៃ ហើយតដៃពេលអាជ្ញាធរចុះចាប់ខ្លួន។


មានមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត ចាប់តាំងពីលោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌុយទើតេ ចាប់ផ្តើមសង្គ្រាមប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ២០១៦មក ហើយយុទ្ធនាការនេះ ដែលមានបំណងបោសម្អាតការជួញដូរគ្រឿងញៀនឲ្យអស់ពីប្រទេសហ្វីលីពីន បានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ រីឯលោក រ៉ូទ្រីហ្គោ ឌុយទើតេ ផ្ទាល់ក៏រងទណ្ឌកម្មដែរដោយសារការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលាការ។


អាជ្ញាធរហ្វីលីពីនបានឲ្យដឹងបន្តថា ក្រៅពីអ្នកស្លាប់ទាំង៣២នាក់ នៅមានមនុស្សជាង១០០នាក់ទៀតត្រូវបានចាប់ខ្លួន ហើយថាមន្ត្រីនគរបាលក៏រឹបអូសបានថ្នាំញៀននិងអាវុធមួយចំនួនផងដែរ។


នៅក្នុងសុន្ទរកថាដែលប្រើពាក្យធ្ងន់ៗកាលពីខែមុន លោក រ៉ូទ្រីហ្គោ ឌុយទើតេ បានព្រមានអ្នកប្រើប្រាស់គ្រឿងញៀនថា លោកនឹងចាប់ពួកគេបញ្ជូនទៅ “មាត់ទ្វារនរក” បើនៅតែបន្តសកម្មភាពនេះតទៅមុខទៀត ជាសញ្ញាបង្ហាញថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីកណ្តាប់ដៃដែករូបនេះ ប្រហែលជាមិនងាយចប់ឡើយ។

 

លោក រ៉ូទ្រីហ្គោ ឌុយទើតេ បានផ្អាកយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ កាលពីខែមករា ដោយសន្យាថា នឹង "បោសសម្អាត” មនុស្សអាក្រក់ក្នុងជួរនគរបាល ហើយរៀបចំអង្គភាពប្រឆាំងគ្រឿងញៀនឡើងវិញ ប៉ុន្តែយុទ្ធការនេះបានចាប់ផ្តើមវិញកាលពីខែមីនា។
សូមបញ្ជាក់ថា ទោះបីជា លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌុយទើតេ រងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិក៏ដោយ តែលោកនៅតែទទួលបានការគាំទ្រខ្លាំងក្នុងចំណោមពលរដ្ឋហ្វីលីពីនភាគច្រើនដដែល៕

ចិនបង្ហាញរថក្រោះនិងរថពាសដែកជំនាន់ថ្មីដែលផលិតក្នុងស្រុក

v12

ចិន៖ ប្រទេសចិនបានបង្ហាញរថក្រោះនិងរថពាសដែកជំនាន់ថ្មីរបស់ខ្លួន ដែលមានបំពាក់បច្ចេកវិទ្យាមិនចាញ់រថក្រោះនិងរថពាសដែករបស់ប្រទេសមហាអំណាចមួយចំនួនទៀត។


រថក្រោះនិងរថពាសដែកជំនាន់ថ្មីនេះ គឺប្រទេសចិនផលិតដោយខ្លួនឯងផ្ទាល់តែម្តង ហើយវាត្រូវបានបង្ហាញនៅជាយក្រុង Baotou ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៅព្រឹកថ្ងៃពុធនេះ។


យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា នេះគឺជាលើកទីមួយហើយដែលរថក្រោះនិងរថពាសដែកជំនាន់ថ្មីទាំងនេះត្រូវបានបង្ហាញឲ្យសាធារណជនបានឃើញ។


ក្នុងចំណោមរថក្រោះនិងរថពាសដែកទាំងនេះ គឺរថក្រោះចម្បាំងជំនាន់ទីបីប្រភេទ 99 រថពាសដែកប្រភេទ ZBD05 ដែលបើកលើគោកក៏បានក្នុងទឹកក៏បាន រថពាសដែកដែលសម្រាប់បើកតែលើគោក និង និងរថក្រោះមានបំពាក់ប្រព័ន្ធប្រឆាំងមីស៊ីល ដែលស្រដៀងទៅនឹងរថក្រោះដែលរុស្ស៊ីទើបតែបង្ហាញកាលពីប៉ុន្មានខែមុន។


ក្រៅពីចង់ឲ្យពិភពលោកបានឃើញ ការបង្ហាញនេះក៏ជាផ្នែកនៃសកម្មភាពដើម្បីរំឮកទិវារថក្រោះ Norinco ឆ្នាំ២០១៧ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន China North Industries Corp ផងដែរ៕

នាវាដឹកយន្តហោះចម្បាំងធំបំផុតរបស់ចក្រភពអង់គ្លេសបន្តបេសកកម្មសាកល្បងលើផ្ទៃសមុទ្រ

v2

ចក្រភពអង់គ្លេស៖ នាវាដឹកយន្តហោះចម្បាំងធំបំផុតបំពាក់បច្ចេកវិទ្យាចុងក្រោយរបស់ចក្រភពអង់គ្លេស បានបន្តបេសកកម្មសាកល្បងកាលពីម្សិលមិញនៅលើផ្ទៃសមុទ្រក្បែរកោះ Wight។


នាវាដឹកយន្តហោះចម្បាំងដ៏ធំសម្បើបនេះ ដែលមានប្រវែង២៨០ម៉ែត្រ ទម្ងន់៦៥.០០០តោន និងមានឈ្មោះ HMS Queen Elizabeth អាចធ្វើដំណើរបានជាង៨០០គីឡូម៉ែត្រក្នុងមួយថ្ងៃ ហើយត្រូវបានបញ្ចេញមកសាកល្បងកាលពីខែមិថុនា ពីកំពុង Rosyth ជាកន្លែងដែលនាវានេះត្រូវបានសាងសង់ឡើង។


ចក្រភពអង់គ្លេសបានចំណាយពេលរហូតដល់ទៅ៨ឆ្នាំ ទម្រាំផលិតបាននាវា HMS Queen Elizabeth នេះ ហើយរួមជាមួយនាវាចម្បាំងមួយគ្រឿងទៀតឈ្មោះ HMS Prince of Wales វានឹងជាផ្នែកនៃកម្មវិធីការពារជាតិដែលមានទំហំទឹកប្រាក់ជិត៨ពាន់លានដុល្លារ។


នាវាដឹកយន្តហោះចម្បាំង HMS Queen Elizabeth នេះ នឹងចំណាយពេលប្រហែលពីរឆ្នាំបន្ថែមទៀតសម្រាប់បេសកកម្មសាកល្បងរបស់ខ្លួន មុនពេលអាចបំពេញបេសកកម្មពេញលេញបាន។


រដ្ឋាភិបាលអង់គ្លេសគ្រោងដាក់នាវាដឹកយន្តហោះចម្បាំងធំបំផុតនេះឲ្យមានប្រតិបត្តិការពេញលេញនៅត្រឹមឆ្នាំ២០២០ ប៉ុន្តែការណត់នេះប្រហែលត្រូវផ្លាស់ប្តូរទៅចុងឆ្នាំ២០២៦ វិញ នេះបើយោងតាមការិយាល័យសវនកម្មជាតិនៃចក្រភពអង់គ្លេស ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួន៕

អ៊ុយក្រែនបដិសេធថា មិនបានលក់បច្ចេកវិជ្ជាយាមីស៊ីលទៅឲ្យកូរ៉េខាងជើងទេ

v1

អ៊ុយក្រែន៖ រដ្ឋាភិបាលអ៊ុយក្រែនដែលមានសហរដ្ឋអាមេរិកកំពុងគាំទ្រពីក្រោយដើម្បីប្រឆាំងរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្កាថា មិនដែលបានលក់បច្ចេកវិជ្ជាទៅឲ្យប្រទេសកូរ៉េខាងជើងដូចការចុះផ្សាយនោះឡើយ។


ប្រទេសអ៊ុយក្រែនបានធ្វើការបដិសេធយ៉ាងដូច្នេះ បន្ទាប់ពីកាសែត New York Times បានចុះផ្សាយថា កូរ៉េខាងជើងប្រហែលជាបានទិញម៉ាស៊ីនគ្រាប់រ៉ុក្កែតពីរោងចក្រមួយឈ្មោះ Yuzhmash នៅអ៊ុយក្រែន។


ការព្រួយបារម្ភថា កូរ៉េខាងជើងជិតសម្រេចគោលដៅបាញ់មីស៊ីលរំលងទ្វីបដែលមានបំពាក់ក្បាលគ្រាប់នុយគ្លេអ៊ែរដល់ទឹកដីសហរដ្ឋអាមេរិក បានធ្វើឲ្យពិភពលោកមានភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។


លោក Yuriy Radchenko ប្រធានស្តីទីនៃទីភ្នាក់ងារទីអវកាសគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានលើកឡើងថា ការប្រើប្រាស់ដ៏ត្រឹមត្រូវនៃគ្រាប់រ៉ុក្កែតនិងម៉ាស៊ីនរបស់វាតម្រូវឲ្យមានបច្ចេកវិទ្យាផលិតគ្រាប់រ៉ុក្កែតដែលមានតែរុស្ស៊ីនិងចិនទេដែលមាននោះ។

 


រោងចក្រ Yuzhmash បានលើកឡើងបន្តថា ខ្លួនមិនបានផលិតមីស៊ីលរំលងទ្វីបសម្រាប់ប្រើក្នុងវិស័យយោធា តាំងពីទទូលបានឯករាជ្យពីសហភាពសូវៀតកាលពីឆ្នាំ១៩៩១មកម្ល៉េះ ហើយថា ព័ត៌មានដែលកាសែត New York Times បានចុះផ្សាយគឺមិនពិតទាល់តែសោះ ។


រីឯលោក Oleh Lebedev ដែលជាអនុប្រធានគ្រប់គ្រងរោងចក្រ Yuzhmash នេះ បាននិយាយថា ការអះអាងខាងលើ គឺមានបំណងបង្ខួចកេរ្តិ៍ឈ្មោះរបស់រោងចក្រលោក។


ស្របពេលដំណាលគ្នានេះ ក៏មានមន្ត្រីចារកម្មសហរដ្ឋអាមេរិកមួយរូបបានចេញមកច្រានចោលការអះអាងដែលថា កូរ៉េខាងជើងប្រើបណ្តាញពាណិជ្ជកម្មខុសច្បាប់ដើម្បីទិញម៉ាស៊ីនគ្រាប់រ៉ុក្កែតដ៏មានអនុភាពផងដែរ ដោយលើកឡើងថា កូរ៉េខាងជើងមិនពឹងផ្អែកលើការនាំចូលម៉ាស៊ីនរ៉ុក្កែតទេ ពោលគឺប្រទេសនេះ អាចផលិតបានម៉ាស៊ីនបែបនេះដោយខ្លួនឯងផ្ទាល់តែម្តង។


ដោយឡែកបើនិយាយពាក់ព័ន្ធនឹងដែនកោះ Guam វិញ ពលរដ្ឋនៅលើកោះនេះភាគច្រើនបានលើកឡើងថា ពួកគាត់នៅតែមានការព្រួយបារម្ភ ទោះបីជាលោក គីម ជុងអ៊ុន បានប្រកាសផ្អាកផែនការបាញ់មីស៊ីលរំលងទ្វីបមកក្បែរដែនកោះនេះក៏ដោយ៕

មនុស្សរាប់រយនាក់ស្លាប់នៅក្នុងហេតុការណ៍បាក់ដីនិងទឹកជំនន់នៅសៀរ៉ាឡេអូន

v13

សៀរ៉ាឡេអូន៖ មនុស្សជាង៣០០នាក់បានស្លាប់ក្នុងហេតុការណ៍បាក់ដីនិងទឹកជំនន់នៅក្រុងកំពង់ផែ Freetown ក្នុងប្រទេស សៀរ៉ាឡេអូន។


យោងតាមមន្ត្រីរដ្ឋាភិបាលសៀរ៉ាឡេអូន បានអោយដឹងថា មូលហេតុដែលបណ្តាលឲ្យមនុស្សស្លាប់ក្នុងចំនួនយ៉ាងច្រើនបែបនេះ ដោយសារអ្នកភូមិភាគច្រើនបានគេងលក់ពេលទៀបភ្លឺឈានចូលព្រឹកម្សិលមិញ ខណៈដីភ្នំបានបាក់ធ្លាក់ចុះមកក្រោម ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយផ្ទះជាច្រើនខ្នងត្រូវគ្របដណ្តប់ទៅដោយភក់។


តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់ដែលស្ថិតនៅជាយក្រុង Freetown កន្លែងដែល ផ្ទះរាប់សិបខ្នងបានរងការខូចខាតដោយសារដីភ្នំបាក់សង្កត់លើ។


លោក Patrick Massaquoi អ្នកនាំពាក្យកាកបាទក្រហមប្រចាំប្រទេសសៀរ៉ាឡេអូន បានអោយដឹងថា មានមនុស្សចំនួន៣១២ត្រូវបានបញ្ជាក់ថាបាត់បង់ជីវិត ហើយថាចំនួនអ្នកស្លាប់នៅមានការកើនឡើងទៀត ដោយសារប្រតិបត្តិការរុករកកំបុងបន្តនៅឡើយ។


បើយោងតាមអ្នកនាំពាក្យកាកបាទក្រហមមួយរូបផ្សេងទៀតឈ្មោះ Abubakarr Tarawallie បានលើកឡើងថា យ៉ាងហោចណាស់មានផ្ទះចំនួន១០០ខ្នងត្រូវបានកប់ក្នុងភក់ ហើយមានខ្លះបានបាក់បែកខ្ទេចខ្ទី បន្ទាប់ពីដីភ្នំ Sugar Loaf បានបាក់មកលើ។


ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយសៀរ៉ាឡេអូន បានបញ្ជាក់ថា មានពលរដ្ឋជាង២ពាន់នាក់ គ្មានកន្លែងស្នាក់នៅ ក្រោយការបាក់ដីរួច ហើយមានមនុស្សរាប់រយនាក់នៅតែបន្តមកកាន់កន្លែងកើតហេតុដើម្បីស្វែងរកសាច់ញាតិរបស់ខ្លួន ខណៈអ្នកខ្លះនិយាយថា ពួកគេនៅមិនទាន់រកឃើញសាច់ញាតិខ្លួននៅឡើយទេ។


សូមបញ្ជាក់ថា ជារឿយៗតែងតែមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក្នុងទីក្រុង Freetown ដែលមានប្រជាជនរស់នៅជាងមួយលាយនាក់ ហើយកាលពីឆ្នាំ២០១៥ ទីក្រុងនេះក៏បានជួបនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ ដោយមានមនុស្ស១០នាក់បានស្លាប់និងរាប់ពាន់នាក់ផ្សេងទៀតគ្មានផ្ទះសំបែងស្នាក់នៅ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិវ៉េណេស៊ុយអេឡាហៅការគំរាមរបស់អាមេរិកថា ”ឆ្គួតលីលា”

v5

ក្រុងការ៉ាកាស៖ លោក Vladimir Padrino រដ្ឋមន្ត្រីក្រសួងការពារជាតិវ៉េណេស៊ុយអេឡាបានហៅការគំរាមចាត់វិធានការយោធារបស់ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ថា “ឆ្គួតលីលា” ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងខ្លាំងនឹងគ្នា។


រដ្ឋមន្ត្រីក្រសួងការពារជាតិវ៉េណេស៊ុយអេឡារូបនេះ បានលើកឡើងយ៉ាងដូច្នេះ ពេលថ្លែងទៅកាន់ជនរួមជាតិកាលពីម្សិលមិញតាមរយៈកញ្ចក់ទូរទស្សន៍ ដោយមានកងទ័ពដែលត្រៀមខ្លួនរួចធ្វើសង្គ្រាមរួចជាស្រេចឈរអមពីក្រោយ។


ឆ្លៀតក្នុងឱកាសនោះ លោក Vladimir Padrino ក៏បានចោទប្រកាន់ សរដ្ឋអាមេរិកថា ចង់ប្លន់យកអាងស្តុកប្រេងរបស់វ៉េណេស៊ុយអេឡាផងដែរ តាមរយៈការញុះញង់ធ្វើឲ្យប្រទេសរបស់លោកធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់។


រីឯលោកប្រធានាធិបតី Nicolás Maduro វិញ ក៏បានចេញបទបញ្ជាឲ្យកងទ័ពធ្វើសមយុទ្ធ និងប្រាប់ឲ្យពលរដ្ឋវ៉េណេស៊ុយអេឡាទាំងអស់ត្រៀមខ្លួនការពារជាតិប្រឆាំងនឹង "ចរិតកេងយកប្រយោជន៍របស់ប្រទេសចក្រពត្តិ” ផងដែរ។


កាលពីថ្ងៃសុក្រ សប្តាហ៍មុន លោកប្រធានាធិបតីដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិក នឹងប្រើគ្រប់ជម្រើសទាំងអស់មកលើប្រទេសវ៉េណេស៊ុយអេឡា រួមទាំងលទ្ធភាពប្រើកម្លាំងយោធាផង។


ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសផ្សេងៗទៀតនៅតំបន់អាមេរិកឡាទីន ព្រមទាំងពីសំណាក់សម្ព័ន្ធគណបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡាផ្ទាល់ផងដែរ។


ប្រទេសវ៉េណេស៊ុយអេឡា កំពុងប្រឈមនឹងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ហើយមានមនុស្សជាង១២០នាក់បានស្លាប់នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលចាប់តាំងពីខែមេសាមក ជាហេតុធ្វើឲ្យលោក Nicolás Maduro រៀបចំការបោះឆ្នោតដើម្បីបង្កើតសភាថ្មីមួយដែលមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការតាក់តែងរដ្ឋធម្មនុញ្ញថ្មី ក្នុងគោលស្តារស្ថានភាពក្នុងប្រទេសឲ្យវិលមករកសភាពធម្មតាឡើងវិញ។


សូមបញ្ជាក់ថា សមយុទ្ធយោធាដែលលោក Nicolás Maduro ចេញបទបញ្ជាឲ្យរៀបចំ គឺនឹងធ្វើឡើងនៅថ្ងៃទី ២៦និង២៧ ខាងមុខនេះហើយ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2