vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

មនុស្ស៦នាក់ស្លាប់ ដោយសារលិចនាវាទេសចរណ៍នៅកូឡុំប៊ី

v14

កូឡុំប៊ី៖ មានមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ដោយសារនាវាដឹកភ្ញៀវទេសចរបានលិចនៅភាគពាយព្យក្នុងតំបន់រមណីយដ្ឋានប្រទេសកូឡុំប៊ី។


យោងតាមមន្ត្រីប្រចាំតំបន់បានអោយដឹងថា មានមនុស្សចំនួន១៣៣នាក់ត្រូវបានសង្គ្រោះទាន់ពេល តែ១៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីនាវាដែលមានកម្ពស់បួនជាន់បានលិចនៅក្បែរតំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយភាពឈ្មោះ Guatapé ។


សាក្សីម្នាក់ដែលមានឈ្មោះថា Juan Quiroz បានរៀបរាប់ថា មានមនុស្សប្រហែល១៧០នាក់នៅលើនាវា ហើយនាវានេះបានលិចភ្លាមៗមិនដល់ប្រាំនាទីផង។


ទូកសង្គ្រោះមួយចំនួនបានចេញដំណើរជួយសង្គ្រោះ ហើយបានស្រង់ជនរងគ្រោះចេញពីក្នុងទឹកនិងអ្នកដែលនៅលើដំបូលនាវា។


ឧទ្ធម្ភាគចក្រទាហាននិងក្រុមអ្នកមុជទឹកក៏បានចេញទៅកាន់កន្លែងកើតហេតុភា្លមៗដើម្បីចូលរួមក្នុងប្រតិបត្តិការសង្គ្រោះនេះផងដែរ។


លោក Juan Manuel Santos ប្រធានាធិបតីកូឡុំប៊ី ក៏បានទៅដល់កន្លែងកើតហេតុហើយ ហើយបានលើកឡើងថា មានមនុស្ស៦នាក់បានស្លាប់ ពោលគឺផ្ទុយពីសេចក្តីរាយការណ៍ដំបូងដែលថាមានអ្នកស្លាប់ចំនួនប្រាំបួននាក់។


ដោយឡែក បើយោងតាមសាក្សីម្នាក់ទៀតឈ្មោះ Louisa Murphy បានប្រាប់ BBC ថា គាត់បានឃើញវត្ថុមួយចំនួន ហោះនៅក្បែរនាវា ហើយភ្លាមៗនោះប្រហែល២០វិនាទីប៉ុណ្ណោះ នាវាក៏បានលិចភ្លាមៗតែម្តង។


លោក Luis Bernardo Morales ដែលជាប្រធានក្រុមអ្នកពន្លត់អគ្គិភ័យ បានអោយដឹងថា នាវានោះធ្វើដំណើរទៅជិតដល់កំពុងផែទៅហើយ នៅពេលដែលវាលិច។


លោក Morales បានអោយដឹងបន្តថា លោកមិនអាចសន្និដ្ឋានបានទេថា តើវាបណ្តាលមកពីគ្រឿងម៉ាស៊ីន ឬក៏ដឹកលើសចំណុះ ឬក៏មានបញ្ហាអ្វីផ្សេងទៀតនោះ ។


សូមបញ្ជាក់ថា ទីក្រុង Guatapé គឺជាទីក្រុងរមណីយដ្ឋានដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកូឡុំប៊ី ដោយសារវាជាតំបន់កីឡាលើទឹក និងជាកន្លែងសម្រាប់លំហែរវិស្សមកាល៕

ក្រុមអ្នកសង្គ្រោះកំពុងធ្វើការទាំងប្រថុយប្រថានដើម្បីរុករកអ្នកបាត់ខ្លួនក្រោយហេតុការណ៍បាក់ដីនៅចិន

v9

ចិន៖ ក្រុមអ្នកសង្គ្រោះកំពុងធ្វើទាំងប្រថុយប្រថាននៅក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិនដើម្បីរុករកអ្នកបាត់ខ្លួនចំនួន៩៣នាក់ បន្ទាប់ពីមានការបាក់ដីនិងការរមៀលធំថ្មសង្កត់លើភូមិមួយនៅក្នុងតំបន់ភ្នំកាលពីចុងសប្តាហ៍។


ខណៈក្រុមអ្នកសង្គ្រោះកំពុងធ្វើការរុករកទាំងថ្ងៃទាំងយប់ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ក្រុមគ្រួសារអ្នកបាត់ខ្លួនទាំង៩៣នាក់សុទ្ធតែបោះបង់ចោលក្តីសង្ឃឹម ដែលគិតថា អ្នកជាទីស្រលាញ់របស់ខ្លួនអាចនៅរស់រានមានជីវិតនៅក្រោមគំនរថ្ម ឬគំនរភក់។


ប្រតិបត្តិការសង្គ្រោះនេះ មានមនុស្សជាង៣ពាន់នាក់បានចូលរួម ទោះបីជាអាចមានការបាក់ដីបន្តទៀតក៏ដោយ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។


ទីភ្នាក់ងារព័ត៌មានដដែលនេះបានរាយការណ៍បន្ថែមថា ជនរងគ្រោះដែលកប់នៅក្រោមកម្ទេចថ្មទាំងអស់មានឱកាសនៅរស់តិចណាស់។


ខេត្ត Sichuan គឺជាខេត្តមួយដែលកើតមានការរញ្ជួយដីយ៉ាងញឹកញាប់ រួមទាំងគ្រោះរញ្ជួយដីកម្រិត៨រិចទ័រនៅក្នុងក្រុង Wenchuan កាលពីឆ្នាំ២០០៨ ដែលបណ្តាលឲ្យមនុស្សជិត៧ម៉ឺននាក់បានបាត់បង់ជីវិតផងដែរ។


សូមបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះកើតមានឡើង ស្របពេលតំបន់ភាគខាងកើតនិងតំបន់ភាគខាងត្បូងប្រទេសចិនជូបគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក្រោយ់ពេលមានភ្លៀងធ្លាក់យ៉ាងជោគជាំកាលពីចុងសប្តាហ៍ដូចគ្នា៕

តូលេខនៃអ្នកស្លាប់ដោយសារឆេះរថយន្តដឹកសាំងនៅប៉ាគីស្ថានកើនឡើងដល់១៥៣នាក់

v8

តួលេខនៃអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះរថយន្តដឹកសាំងនៅក្នុងស្រុក Bahawalpur ខេត្ត Punjab ភាគខាងជើងប្រទេសប៉ាគីស្ថាន កើនឡើងដល់១៥៣នាក់ហើយ។


យោងតាមប្រភពពីមន្ទីរពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ព្រោះក្នុងចំណោមអ្នករងរបួសប្រហែល១០០នាក់ មាន៤០នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។


ចំណែកនគរបាលប៉ាគីស្ថានបានបន្តថា មានម៉ូតូសរុបចំនួន៧៥គ្រឿង និងរថយន្តចំនួន៦គ្រឿង រួមទាំងរថយន្តរបស់នគរបាលចរាចរណ៍មួយគ្រឿងផង បានឆាបឆេះខូចខាតនៅកន្លែងកើតហេតុដែលពោពេញទៅដោយសពឆេះមើលលែងស្គាល់។


សោកនាដកម្មនេះបានកើតឡើងនៅម៉ោង៦និង២៣នាទីព្រឹកម្សិលមិញ ខណៈមនុស្សម្នាជាច្រើនកំពុងនាំគ្នាដូសសាំងដែលហៀរចេញពីរថយន្តដឹកសាំងចំណុះប្រហែល៥ម៉ឺនលីត្រមួយគ្រឿង បន្ទាប់រថយន្តនេះបែកកង់រអិលធ្លាក់ចេញពីផ្លូវហាយវ៉េហើយក្រឡាប់។


នគរបាលប៉ាគីស្ថានបានឲ្យដឹងបន្តថា រថយន្តដឹកសាំងមួយគ្រឿងនេះបានបែកកាំងនៅក្នុងតំបន់ Kachi Pul ខណៈកំពុងធ្វើដំណើរពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore ហើយថា នគរបាលបានឃាត់មិនឲ្យប្រជាពលរដ្ឋចូលទៅដូសសំាងដែរ ប៉ុន្តែគ្មាននគរបាលស្តាប់ទេ ក្នុងនោះមានទាំងស្ត្រីនិងក្មេងៗផងដែរ។


សូមបញ្ជាក់ថា ឥឡូវនេះអ្នករងរបួសធ្ងន់ធ្ងរកំពុងបញ្ជូនចេញពីមន្ទីរពេទ្យដំបូងទៅកាន់មន្ទីរពេទ្យផ្សេងទៀតដែលប្រសើរជាងតាមរយៈរថយន្តសង្គ្រោះបន្ទាន់ ឬឧទ្ធម្ភាគចក្រ ខណៈមូលហេតុដែលបណ្តាលឲ្យមានការឆាបឆេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ត៕

ឥណ្ឌាទទួលបានជោគជ័យសាជាថ្មីក្នុងការបាញ់បង្ហោះផ្កាយរណប៣១គ្រឿងក្នុងពេលតែមួយ

v14

ឥណ្ឌា៖ ប្រទេសឥណ្ឌាទទួលបានជោគជ័យសាជាថ្មីក្នុងការបាញ់បង្ហោះផ្កាយរណបចំនួន៣១គ្រឿងក្នុងពេលតែមួយទៅកាន់ទីអវកាសនៅក្នុងថ្ងៃសុក្រនេះ។


យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅក្នុងប្រទេសឥណ្ឌាបានឲ្យដឹងថា ក្នុងចំណោមគ្រាប់មីស៊ីលទាំង៣១គ្រឿងនេះ មានមួយចំនួនត្រូវបានបាញ់បង្ហោះសម្រាប់ប្រទេសនៅតំបន់អឺរ៉ុបដែលចង់ចាប់រូបភាពភពផែនដីឲ្យបានច្បាស់ខ្លាំង។


ជោគជ័យនេះផងដែរបង្ហាញឲ្យឃើញថា ប្រទេសជាប្រទេសនាំមុខគេនៅក្នុងការផ្តល់សេវាបាញ់បង្ហោះក្នុងតម្លៃថោក សម្រាប់ប្រទេសណាដែលចង់បង្ហោះផ្កាយរណបទៅកាន់តារាវិថីសម្រាប់គោលបំណងផ្សេងៗ។


ផ្កាយរណបទាំង៣១គ្រឿងនេះ ដែលមាន៣០ជាផ្កាយរណបតូចៗ និងមួយគ្រឿងជាផ្កាយរណបតាមដានភពផែនដីទម្ងន់៧១២គីឡូក្រាមនោះ ត្រូវបានបាញ់បង្ហោះតាយរយៈគ្រាប់រុក្កែត Polar Satellite Launch Vehicle ចេញពីតំបន់ Sriharikota ក្នុងរដ្ឋ Andhra Pradesh នៅម៉ោង៩និង២៩នាទីព្រឹកមិញនេះ។


គ្រាប់រុក្កែតនេះ ដឹកផ្កាយរណបរបស់ប្រទេសឥណ្ឌា និងផ្កាយរណបរបស់ប្រទេសចំនួន ១៤ ផ្សេងទៀត ក្នុងនោះរួមមានដូចជា ប្រទេសអូស្រ្តាលី បែលហ្ស៊ិក ឡេតូនី លីទុយអានី និង ស្លូវាគីជាដើម ដើម្បីជាផ្នែកនៃការរៀបចំជាលក្ខណៈអន្តរជាតិដោយអង្គការស្រាវជ្រាវទីអវកាសដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌា។


សព្វថ្ងៃ រដ្ឋាភិបាលឥណ្ឌាកំពុងផ្តោតយ៉ាងខ្លាំងលើកម្មវិធីទីអវកាស ដែលផ្តល់សេវាបាញ់បង្ហោះក្នុងតម្លៃថោក ជាក់ស្តែងកាលពីខែកុម្ភៈ ប្រទេសនេះអាចបាញ់បង្ហោះផ្កាយរណបបានរហូតដល់ទៅ១០៤គ្រឿងទៅកាន់តារាវិថី ក្នុងបេសកកម្មតែមួយ ក្នុងនោះផ្កាយរណបភាគច្រើនគឺសម្រាប់អតិថិជនបរទេសតែម្តង៕

អគារខ្ពស់ជាង៦០០នឹងត្រូវពិនិត្យប្រព័ន្ធសុវត្ថិភាព បន្ទាប់ពីហេតុការណ៍ឆេះអគារខ្ពស់នៅទីក្រុងឡុងដ៍

v10

ក្រុងឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេសបានចេញបទបញ្ជាឲ្យមានការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពនៅក្នុងអគារប្រហែល៦០០ ដែលមានការកែលម្អបំពាក់បន្ទះកញ្ចក់ឬបន្ទះក្តារដែលងាយឆាបឆេះនៅផ្នែកខាងក្រៅ។


ចំណាត់ការមិនធ្លាប់មាននេះ កើតមានឡើងបន្ទាប់ពីមានការឆាបឆេះអគារ Grenfell Tower កម្ពស់២៤ជាន់នៅក្នុងទីក្រុងឡុងដ័កាលពីពេលថ្មីៗ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៧៩នាក់បានបាត់បង់ជីវិត ក្នុងនោះភាគច្រើនជាក្មេងៗ ហើយមានគ្រួសារខ្លះបាត់បង់ជីវិតទាំងមួយគ្រួសារតែម្តងក៏មានដែរ។


កាលពីម្សិលមិញ គេឃើញក្រុមការងារបានចុះរុះរើបន្ទះក្តារ នៃអគារខ្ពស់មួយនៅភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីមានការបញ្ជាក់ថា បន្ទះក្តារទាំងនេះ ស្រដៀងនឹងបន្ទះក្តារដែលបំពាក់នៅផ្នែកខាងក្រៅនៃអគារ Grenfell Tower និងបន្ទាប់ពីមានអ្នករស់នៅក្នុងអគារនេះសំដែងក្តីព្រួយបារម្ភខ្លាចកើតមានហេតុការណ៍ឆាបឆេះទ្រង់ទ្រាយធំម្តងទៀត។


មានសេចក្តីរាយការណ៍ថា បន្ទះក្តារ ដែលគេបំពាក់បន្ថែមនៅផ្នែកខាងក្រៅនៃអគារ Grenfell Tower ដើម្បីបិទបាំងភាពចាស់ទ្រុឌទ្រោមនៅផ្នែកខាងក្នុង អាចជាមូលហេតុដែលនាំឲ្យកើតមានជាការឆាបឆេះកាលពីថ្ងៃទី១៤។


បន្ទះក្តារឬបន្ទះកញ្ចក់ ជារើយៗតែងតែត្រូវបានបំពាក់បន្ថែមលើផ្នែកខាងក្រៅនៃអគារណាដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីធ្វើឲ្យផ្នែកខាងក្រៅនៃអគារនោះមានភាពថ្មីឡើងវិញ ប៉ុន្តែទោះជាយ៉ាងណាបន្ទះក្តារខ្លះក៏អាចធន់នឹងកម្តៅបានដែរ ប្រសិនបើបន្ទះក្តារនោះជាបន្ទះក្តារមានគុណភាពខ្ពស់។


ដោយឡែកនិយាយទាក់ទិននឹងសំណងវិញ កាលពីម្សិលមិញរដ្ឋាភិបាលអង់គ្លេសបានប្រកាសថា គ្រួសារមួយចំនួនដែលបាត់បង់ផ្ទះសំបែងនឹងទទួលបានលំនៅថ្មីនៅក្នុងអាគារថ្មីមួយទៀតដែលសាងសង់ជិតចប់រួចរាល់នៅភាគខាងលិចទីក្រុងឡុងដ៍។


លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះនៅក្នុងសភា បន្ទាប់ពីរងការរិះគន់ថា មិនបានអើពើចំពោះជនរងគ្រោះ ពេលចុះទៅពិនិត្យនៅកន្លែងហេតុជាលើកដំបូង៕

មនុស្សរាប់សិបនាក់ស្លាប់និងរបួស ដោយសាររថយន្តបំផ្ទុះគ្រាប់បែកក្នុងប្រទេសអាហ្វហ្គានីស្ថាន

v9

អាហ្វហ្គានីស្ថាន៖ រថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿង ត្រូវបានគេបំផ្ទុះឡើងនៅខាងក្រៅធនាគារមួយក្នុងទីក្រុង Lashkar Gah ភាគខាងត្បូងខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សស្លាប់និងរបួសរាប់សិបនាក់។

 

យោងតាមលោក Omar Zwak អ្នកនាំពាក្យអភិបាលខេត្ត Helmand បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់២០នាក់បានសម្លាប់ និងជាង៥០នាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានសមាជិកនរគបាល ទាហាន ជនស៊ីវិល និងបុគ្គលិកក្នុងធនាគារ New Kabul ជាកន្លែងដែលរងការវាយប្រហារ។


លោក Omar Zwak បានឲ្យដឹងបន្តថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ កើតឡើងចំពេលជនរងគ្រោះទាំងអស់កំពុងរង់ចាំបើកប្រាក់ពីធនាគារខាងលើ។


ភ្លាមៗនោះមិនទាន់មានអ្នកចេញមកអះអាងទទួលខុសត្រូវនៅឡើយទេ ចំពោះការវាយប្រហារនេះ តែនាពេលកន្លងមក ក្រុមបះបោរ ក្នុងនោះរួមទាំងក្រុមតាលីបង់ផង តែងតែមានគោលដៅទៅលើធនាគារមួយចំនួន ដែលមាននគរបាល ទាហាន និងបុគ្គលិករដ្ឋាភិបាល រង់ចាំបើកប្រាក់បៀរវត្សរបស់ខ្លួន។


ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ និងអ្នកនៅក្បែរៗនោះ បានព្យាយាមជួយជនរងគ្រោះដែលនៅរស់រានមានជីវិត ក្នុងចំណោមអ្នកដែលបាត់បង់ជីវិត ហើយរថយន្តសង្គ្រោះបន្ទាន់និងរថយន្តឯកជនក៏បានប្រញ៉ាប់ប្រញ៉ាល់បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យផងដែរ។


ហេតុការណ៍បំផ្ទុះនេះកើតឡើង ប្រទេសអាហ្វហ្គានីស្ថាន ត្រៀមខ្លួនប្រារព្ធពិធីបុណ្យ Eid al-Fitr ដើម្បីបញ្ចប់ពិធីបុណ្យ Ramadan នៅសប្តាហ៍ក្រោយ ៕

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យប្រធានាធិបតីចិនខិតខំបន្ថែមពាក់ព័ន្ធកម្មវិធីនុយគ្លេអ៊ែររបស់កូរ៉េខាងជើង

v8

ក្រុងសេអ៊ូល៖ លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវឲ្យលោក Xi Jinping ប្រធានាធិបតីចិនខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់កម្មវិធីនុយគ្លេអ៊ែររបស់កូរ៉េខាងជើង។


ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានលើកឡើងយ៉ាងដូច្នេះនៅក្នុងកិច្ចសម្តាសជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ មុនពេលលោកធ្វើដំណើរទៅទីក្រុងវ៉ាស៊ីងតោននៅសប្តាហ៍ក្រោយដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយថា គូតែមានការដាក់ទណ្ឌកម្មឲ្យបានខ្លាំងលើកូរ៉េខាងជើង ប្រសិនបើប្រទេសនេះសាកល្បងមីស៊ីលបលលីស្ទីក ឬ គ្រាប់នុយគ្លេអ៊ែរលើកទីប្រាំមួយជាថ្មីម្តងទៀត។


លោក Moon Jae-in បានលើកឡើងបន្ថែមថា លោកក៏នឹងអំពាវនាវឲ្យលោកប្រធានាធិបតី Xi Jinping លុបចោលរាល់វិធានការប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងត្បូងទាំងអស់ដែលចាត់ឡើងដើម្បីជាការសងសឹកនឹងរដ្ឋាភិបាលក្រុងសេអ៊ូលដែលបានសម្រេចឲ្យសហរដ្ឋអាមេរិកដំឡើងប្រព័ន្ធការពារគ្រាប់មីស៊ីលនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។


ពេលត្រូវបានសួរបន្ថែមពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង លោក Moon Jae-in បានលើកឡើងបន្តថា ប្រទេសនេះ នឹងទទួលបានបច្ចេកវិទ្យាចុងក្រោយ ដើម្បីផលិតមីស៊ីលបលលីស្ទីកបំពាក់ក្បាលគ្រាប់នុយគ្លេអ៊ែរដែលមានសមត្ថភាពហោះដល់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ហេតុដូច្នេះប្រទេសចិនមានតួនាទីសំខាន់ណាស់នៅក្នុងការដោះស្រាយបញ្ហានេះ។


ការលើកឡើងខាងលើរបស់លោក Moon Jae-in ទំនងជាផ្ទុយនឹងការសន្យារបស់លោកដែលថានឹងចាត់វិធានការបន្ទន់ជំហរដើម្បីបើកផ្លូវឲ្យមានការពិភាក្សជាមួយកូរ៉េខាងជើងពាក់ព័ន្ធកម្មវិធីនុយគ្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ប្រទេសនេះ។


តែទោះជាយ៉ាងណា ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ នៅតែមានសុទិដ្ឋិនិយមថា ជំនួបរវាងលោក និងលោក ដូណាល់ ត្រាល់ នៅសប្តាហ៍ក្រោយនឹងនាំមកនូវលទ្ធភាពដែលអាចដោះស្រាយបញ្ហាដ៏រសើបនេះបាន៕

មនុស្សស្លាប់២៩នាក់និងរបួសធ្ងន់ស្រាល៦០នាក់ដោយសារការដាក់គ្រាប់បែកអត្ដឃាតនៅក្រៅធនាគារប្រទេសអាហ្វហ្គានីស្ថាន

ក្រុងកាបូល៖ថ្ងៃទី២២ខែមិថុនា មន្ត្រីអាហ្វហ្គានីស្ថានបានបញ្ជាក់ទៅកាន់ប្រព័ន្ធសារព័ត៌មានថា នៅក្រុង Lashkar Gar ទីរួមខេត្ត Helmand ដែលឋិតនៅតំបន់ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានបានកើតករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាតមួយនៅក្រៅធនាគារខេត្តហេមែន ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៩នាក់ស្លាប់និង៦០នាក់ទៀតរងរបួស ធ្ងន់ស្រាល៕

 

ការអនុវត្តគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ទទួលបានជោគជ័យនៅក្នុងទីក្រុងហុងកុង

v7

ទីក្រុងហុងកុង៖ ប្រធានក្រុមប្រឹក្សានីតិកម្មទីក្រុងហុងកុងបានអះអាងថា ការអនុវត្តគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ទទួលបានជោគជ័យនៅក្នុងទីក្រុងរបស់ខ្លួន។


លោក Andrew Leung Kwan-yuen ដែលជាប្រធានក្រុមប្រឹក្សានីតិកម្មទីក្រុងហុងកុងបានធ្វើការលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីពិនិត្យមើលការងារក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ បន្ទាប់ពីទីក្រុងហុងកុងត្រូវបានចក្រភពអង់គ្លេសប្រគល់ឲ្យប្រទេសចិនគ្រប់គ្រងវិញ។


ដោយមានបទពិសោធន៍ធ្វើការនៅក្នុងក្រុមប្រឹក្សានីតិកម្មទីក្រុងហុងកុងតាំងពីឆ្នាំ២០០៤មក លោក Leung Kwan-yuen បានលើកឡើង ពលរដ្ឋនៅក្នុងតំបន់រដ្ឋបាលពិសេសនេះ មិនចាប់អារម្មណ៍លើរឿងនយោបាយទេកាលពីមុន ប៉ុន្តែបានងាកមកចាប់អារម្មណ៍លើរឿងនេះវិញ បន្ទាប់ទីក្រុងហុងកុងលែងស្ថិតក្រោមអាណានិគមន៍អង់គ្លេស។


លោកបានថ្លែងបន្តថា និយាយឲ្យចំទៅគឺទីក្រុងនេះទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការអនុវត្តគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ ក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ហើយបើនិយាយពីរឿងអភីវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវិញ ក៏មានភាពប្រសើរឡើងដែរក្នុងរយៈពេល២០ឆ្នាំមកនេះ។


ប៉ុន្តែទោះជាយ៉ាងណា លោកបានទទួលស្គាល់ ពលរដ្ឋនៅក្នុងទីក្រុងហុងកុងក៏នៅប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ហើយថា ក្រុមប្រឹក្សារបស់លោកនឹងយកបញ្ហានេះពិភាក្សាជាមួយរដ្ឋាភិបាលមជ្ឈឹម ដើម្បីអនុវត្តការងារជាក់ស្តែងពីមួយជំហានទៅមួយជំហាន។


សូមបញ្ជាក់ថា ទីក្រុងហុងកុងត្រូវបានប្រគល់មកឲ្យប្រទេសចិនគ្រប់គ្រងវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ជាពេលដែលត្រូវបានចាត់ទុកថា ជាថ្ងៃបញ្ចប់នៃអាណានិមគមន៍អង់គ្លេសឬអាណាចក្រអង់គ្លេស៕

យន្តហោះដឹករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីត្រូវយន្តចម្បាំងរបស់អង្គការណាតូហោះឆាប

v4

រុស្ស៊ី៖ យន្តហោះដឹករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីត្រូវយន្តហោះចម្បាំងរបស់អង្គការណាតូហោះឆាប ខណៈកំពុងហោះហើរពីលើសមុទ្រក្នុងតំបន់ប៊លតិក ប៉ុន្តែត្រូវបានរុស្ស៊ីបញ្ចេញយន្តហោះចម្បាំង Sukhoi-27 បណ្តេញឲ្យចេញទៅវិញភ្លាមៗ។


យោងតាមទីភ្នាក់គ្រប់គ្រងដែនអាកាសរុស្ស៊ីបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អង្គការណាតូដែលមានប្រភេទ F-16 នេះ បានព្យាយាមហោះឆាបយន្តហោះដែលដឹកលោក Sergei Shoigu ទោះបីជាយន្តហោះរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ហោះហើរពីលើដែនទឹកអន្តរជាតិក៏ដោយ។


មានសេចក្តីរាយការណ៍ថា លោក Sergei Shoigu ធ្វើដំណើរទៅកាន់តំបន់ Kaliningrad ដើម្បីចូលរួមកិច្ចប្រជុំមួយនៅទីនោះក្នុងគោលបំណងពង្រឹងសមត្ថភាពការពារទឹកដី។


ទីភ្នាក់គ្រប់គ្រងដែនអាកាសរុស្ស៊ីបានឲ្យដឹងបន្តថា យន្តហោះចម្បាំងរបស់ខ្លួនបានហោះចូលចន្លោះរវាងយន្តហោះចម្បាំងរបស់អង្គការណាតូ និងយន្តហោះដឹកលោក Sergei Shoigu ហើយបានផ្អៀងសា្លបដើម្បីសម្ញែងឲ្យឃើញថា ខ្លួនមានអាវុធ នៅពេលឃើញដូច្នោះយន្តហោះ F-16 របស់អង្គការណាតូក៏ហោះចាកចេញទៅវិញទៅ។


លោក Sergei Shoigu ក៏បានលើកឡើងផងដែរថា ទង្វើមិនអាចទទួលយកបានរបស់កងទ័ពអង្គការណាតូនៅតាមព្រំដែនរុស្ស៊ី ជាភ័ស្តុតាងបញ្ជាក់ថា សម្ព័ន្ធមិត្តលោកខាងលិច កំពុងរួមដៃគ្នាប្រឆាំងជំហរដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលក្រុងមូស្គូ។


បច្ចុប្បន្ន សមុទ្រក្នុងតំបន់ប៊លតិក គឺជាតំបន់មួយដែលកំពុងមានភាពតានតឹងខ្លាំងរវាងរុស្ស៊ីនិងអង្គការណាតូ ហើយកាលពីដើមខែនេះ រុស្ស៊ីក៏បានបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួនដើម្បីហោះស្ទាក់យន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកផងដែរ ពេលយន្តហោះទម្លាក់គ្រាប់នេះហោះមកក្បែរព្រំដែនរបស់ខ្លួន ពោលគឺដូចនឹងហេតុការណ៍ដែលរួមចំណែកក្នុងការធ្វើឲ្យផ្ទុះសង្គ្រាមត្រជាក់អ៊ីចឹង។


ស្របពេលដំណាលគ្នានេះ វិមានក្រឹមឡាំងបានចេញមកអះអាងបន្ថែមថា រាល់ការហោះហើរទាំងអស់របស់រុស្ស៊ីពីលើសមុទ្រប៊លតិក គឺសុទ្ធតែគោរពតាមច្បាប់អន្តរជាតិទាំងស្រុង។


ទាក់ទិននឹងហេតុការណ៍ចុងក្រោយនេះ ភាគីខាងអង្គការណាតូមិនទាន់បានចេញមកឆ្លើយតបនឹងការលើកឡើងរបស់រុស្ស៊ីនៅឡើយទេ៕

v3

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

ព័ត៌មានជាតិ​ពេល​យប់​


អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

អន្តរជាតិ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2